សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

ប្រមេះទឹកថ្លា

Gonorrhoea (​ជំងឺ​ប្រមេះ​ទឹក​បាយ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ប្រមេះទឹកបាយ? ប្រមេះទឹកបាយ សំដៅ​លើ​ជំងឺ​កាម​រោគ ឆ្លង​តាម​ការ​រួមភេទ​ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Neisseria gonorrhoeae ឬ Gonococcus។ ជំងឺ​នេះ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ៖ – ​រួមភេទ​តាម​ ទ្វារមាស ​មាត់ ​និង​រន្ធ​គូទ – ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​មិន​បាន​លាង​សម្អាត ឬ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ​ជាមួយ​ឧបករណ៍​ទាំង​នោះ។ ២- ជំងឺ​ប្រមេះទឹកបាយ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​ប្រមេះទឹកបាយ គឺ​ងាយ​នឹង​ឆ្លង​បំផុត ​វា​កើត​ទៅ​លើ​ប្រុសៗ ច្រើន​ជាង​ស្រីៗ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់គ្រង​ហានិភ័យ​ឆ្លង​ជំងឺ​នេះ​បាន។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​ប្រមេះ​ទឹកបាយ​មាន​អ្វី​ខ្លះ? រោគសញ្ញា​ដែល​តែង​ជួប​ប្រទះ​មាន​ដូចជា : – សារធាតុរាវ​ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ – ឈឺចាប់​ពេល​នោម – ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ (ចំពោះ​ស្រ្ដី) – បង្ក​មេរោគ​ធ្ងន់ធ្ងរ ទៅ​លើ​ភ្នែក​ទារក​ទើប​កើត ប្រសិន​បើ​ម្ដាយ​មិន​បាន​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​ត្រឹម​ត្រូវ។ បើ​មាន​មន្ទិល​សង្ស័យ​ចំពោះ​រោគសញ្ញា​ណា​មួយ​ សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត។ ៤- គួរ​ទៅ​ជួប​ពេទ្យ​នៅពេល​ណា​? គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត បើសិន​ជា​មាន​អការៈ​ដូច​ខាង​ក្រោម៖ – ឈឺ​ចុកចាប់​ពេល​នោម – ការ​ធ្លាក់​ស​ច្រើន – រដូវ​មិន​ទៀងទាត់ – រមាស់​រន្ធគូទ – ដំបៅ​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) – មាន​ឈាម​ហូរ​ចេញ​ពី​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) – ឈឺ​ចុកចាប់​ពេល​បន្ទោរបង់ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ណា​មួយ​តាម​ចំណុច​ខាង​លើ ឬ​មាន​មន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា […]


សុខភាពផ្លូវភេទ

នេះហើយ​មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន

ការយូរឆ្នាំហើយ នៅមិន​ទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​កត្តា​ ៣ យ៉ាង ធ្វើ​ឲ្យ​ប្រុសៗ​ ទោះ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន​កូន។ ១- កត្តា​វេជ្ជសាស្រ្ដ បញ្ហា​ធ្វើ​ឲ្យ​ប្រុសៗ​មិន​អាច​មាន​កូន​បាន គឺ​ជា​បញ្ហា​កើត​លើ​ពង​ស្វាស រួម​មាន Varicocele (រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស) ឬ​ពង​ស្វាស​មិន​ធ្លាក់ (ពង​ទក) ជាដើម។ ករណី​រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស អាច​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​ធ្លាក់​ចុះ ខណៈ​បញ្ហា​ពង​ទក​វិញ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ប្រឈម​បញ្ហា​អត់​មាន​កូន​ដូច​គ្នា។ កត្តា​ជំងឺ​នាំ​ឲ្យ​ប្រុសៗ​​មិន​អាច​មាន​កូនបាន គឺ​ការ​បង្ក​រោគ ឬ​កើត​កាម​រោគ ដូច​ជា ​ប្រមេះ អេដស៍ ឬ​រលាក​នៅ​ក្រពេញ​ខាង​លើ​ពង​ស្វាស (Epididymitis) ក៏​ដូច​ជា​រលាក​ពង​ស្វាស (Orchitis)។ ​​បញ្ហា​មួយ​ទៀតដែល​អាច​ធ្វើ​ឲ្យ​ខូច​មេ​ជីវិត​ឈ្មោល ​គឺអាច​ដោយ​សារ​អង់​ទី​ករ​ក្នុងរាង​កាយ​យើង​ជា​អ្នក​វាយ​ប្រហារ​ផ្ទាល់ បញ្ហា​មាន​ដុំ​សាច់​មហារីក​ ជាដើម​ ដែល​សុទ្ធ​សឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​បុរស។ នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​បំពង់​បង្ហូរ​ទឹក​កាម បណ្ដាល​មក​ពី​ការ​វះ​កាត់ ក្រោយ​ការ​ឆ្លង​រោគ មាន​គ្រោះ​ថ្នាក់ ឬ​កើត​មក​មាន​បញ្ហា​ពី​កំណើត បញ្ហា​លំហូរ​ទឹក​កាម​ត្រលប់​ឡើង​ទៅ​ក្នុង​ប្លោក​នោម កត្តា​អតុល្យភាព​អ័រម៉ូន​ (កង្វះ​អរម៉ូន​តេស្តូតេរ៉ូន) បញ្ហា​ពេល​រួម​ភេទ និងអាចដោយ​សារ​ជំងឺ​រលាក​ពោះ​វៀន (Celiac disease) ផង​ដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- […]


ជំងឺកាមរោគ

រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម

រលាក​ថ្លើម មាន​មូល​ហេតុ​បង្ក​ច្រើន​យើង​នឹក​ស្មាន​មិន​ដល់ ហើយ​មួយ​ក្នុង​ករណី​ឆ្លង​ជំងឺ​ថ្លើម គឺ​ការ​រួម​ភេទ​តែម្តង។ ហេតុ​នេះ គ្នា​យើង​មិន​ថា​ប្រុស​មិន​ថា​ស្រី គួរ​ចេះ​ការ​ពារ​ខ្លួន​ផង ព្រោះ​សូម្បី​តែ​ប្រើ​ស្រោម ក៏​អាច​ឆ្លង​ដែរ។ ១- រលាក​ថ្លើម​ឆ្លង​តាម​ការ​រួមភេទ គ្រប់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម មិន​ថា​ A B ឬ C សុទ្ធ​តែ​ឆ្លង​តាម​ការ​រួម​ភេទ ដោយ​គ្រាន់​តែ​ផ្អែក​លើ​កត្តា​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ ដូច​ជា៖ – រលាក​ថ្លើម​ប្រភេទ A៖ ឆ្លង​តាម​ការ​ប៉ះពាល់​លាមក​ចូល​មាត់ ឆ្លង​ផ្ទាល់​មក​យើង​តាម​រយៈ​លាមក​ជាប់​នឹង​រន្ធ​គូទ ពេល​មាន​ការ​ប៉ះ​ពាល់​ចូល​ដល់​ក្នុង​មាត់​យើង។ ករណី​នេះ បើ​យើង​រួម​ភេទ ដោយ​ប្រើ​មាត់ ឬ​រួម​ភេទ​តាម​រន្ធ​គូទ អាច​មាន​ហានិភ័យ​ឆ្លង​មេរោគ​ពី​ដៃ​គូ​យើង​តែ​ម្តង។ – រលាក​ថ្លើម​ប្រភេទ B៖ រលាក​ថ្លើម​ប្រភេទ​នេះ ងាយ​ឆ្លង​បំផុត​តាម​ការ​រួមភេទ ដូចជា ទឹក​រំអិល​ចេញ​ពី​ប្រដាប់​ភេទ​ស្រី្ត ទឹក​មាត់ និង​ទឹក​កាម។ រួមភេទ​តាម​មាត់ និង​រុន្ធ​គូទ ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​បំផុត។ យ៉ាង​ណា រលាក​ថ្លើម​ប្រភេទ​ B មិន​ឆ្លង​តាម​ការ​កាន់​ដៃ​ ឬ​អោប​ថើប​ធម្មតា​នោះ​ទេ។ នៅ​មិន​ទាន់​ច្បាស់​ថា តើ​វីរុស​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ទឹកមាត់​អ្នក​ជំងឺ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​ក្នុង​ទឹក​មាត់​គ្នា​យើង​កើត​រលាក​ថ្លើម​ប្រភេទ B គឺ​មាន​មេរោគ ដូច​នេះ​អាច​ប្រឈម​ឆ្លង​ជំងឺ​ដោយ​ការ​ថើប​លក្ខណៈ​ស៊ី​ជម្រៅ។ – រលាក​ថ្លើម​ប្រភេទ C៖ ឆ្លង​តាម​ការ​ប៉ះពាល់​ឈាម​ ដំបៅ​នៅ​ប្រដាប់​ភេទ ឬ​ឈាម​រដូវ។ […]


គន្លឹះសុខភាពផ្លូវភេទ

ក្បាច់ពិសេសៗ​សម្រាប់​អ្នក​ឈឺ​ត្រគាក តែ​ចង់​ធ្វើ​រឿង​ក្ដៅ​សាច់

បើ​មាន​បញ្ហា​ឈឺ​ត្រគាក ច្បាស់​ជាប៉ះ​ពាល់​អារម្មណ៍​រួមភេទ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​ខ្លះៗ ​ជួយ​គ្នា​យើង​អាច​បើក​ឈុត​ឆាក​ប្រយុទ្ធ​បាន ទោះ​ជា​ឈឺ​ត្រគាក​ក៏​ដោយ។ ១- ឈឺ​ត្រគាក និង​ការ​រួម​ភេទ ជា​ភាសា​បច្ចេក​ទេស ហៅ​ថា Coxalgia សំដៅ​លើ​អាការៈ​ឈឺ​ត្រគាក ដែល​ជាមូល​ហេតុ​ចម្បង​មួយ ប៉ះ​ពាល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ឈឺ​នៅ​ពេល​ដើរ ឬ​អង្គុយ ក្រោក​ឈរ បញ្ហា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។ ទាំង​ស្រី ទាំង​ប្រុស មាន​បញ្ហា​ឈឺ​ត្រគាក ​ភាគ​ច្រើន​បណ្ដាល​មក​ពីជំងឺ​រលាក​ឆ្អឹង និង​សន្លាក់ ហើយ​ខ្លះ​ទៀត អាច​ទាក់​ទង​ជា​មួយ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ក្រលៀន ឈឺ​នៅ​តំបន់​ត្រគាក ឈឺ​​ចាក់​ចុះ​ពី​ភ្លៅ​មក​ក្រោម ឈឺ​នៅ​តំបន់​គូទ ឬ​ឈឺ​ចាក់​ចូល​ក្នុង​ជង្គង់​ជាដើម។ បើ​យើង​មាន​ការ​ឈឺ​ចាប់​​​ពេញ​មួយ​ថ្ងៃ ច្បាស់​ជា​អស់​កម្លាំង អស់​អារម្មណ៍​ លែង​ចង់​ធ្វើ​រឿង​ក្តៅ​សាច់​ជា​មួយដៃ​គូ​មិន​ខាន។ ២- ដំណោះ​ស្រាយ ស្រីៗ​មាន​បញ្ហា​ឈឺ​ត្រគាក មិន​មាន​អារម្មណ៍​ល្អ​ពេល​រួម​ភេទ​ឡើយ ព្រោះ​រួម​ភេទ​ម្តងៗ មាន​កម្លាំង​សង្កត់​ខ្លាំង​នៅ​លើ​ត្រគាក​តែ​ម្តង។ ដើម្បី​រួម​ភេទ​បានអំឡុង​ពេល​កំពុង​ឈឺ​ត្រគាក អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ៖ – ចេះ​កត់​សម្គាល់​ថា ពេល​យើង​កំពុង​រួម​ភេទ មាន​ក្បាច់​​ណា​មួយ​ជួយ​បន្ធូ​រការ​ឈឺចាប់។ មាន​ក្បាច់មួយ​ចំនួន មិន​សូវ​ធ្វើ​ឲ្យ​ឈឺ​ចាប់ ដោយ​សារ​ក្បាច់​ទាំងនោះ មិន​សូវ​ប្រើ​ត្រគាក ឬ​ដាក់​សម្ពាធ​លើ​ត្រគាក​យើង – សម្រាប់​ស្រីៗ មិន​ត្រូវ​ប្រើ​ក្បាច់​ណា​តម្រូវ​ឲ្យ​យើង​ខ្វែង​ជើង ឬ​កន្ធែក​ជើង​ខ្លាំង​ពេក​ទេ – គួរ​មាន​ខ្នើយមក​កល់ ឬ​ប្រើ​កន្សែង​បត់​ឲ្យ​ក្រាស់​ក្រាល​ក្រោម​ចង្កេះ ធ្វើ​បែប​នេះ​អាច​ជួយ​មិន​សូវ​ឈឺ​ចាប់​បាន។ អត្ថបទពាក់​ព័ន្ធ៖ វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល កំហុស​បច្ចេកទេស​ប្រុសៗ​តែង​មាន ពេល​ធ្វើ​រឿង​ក្ដៅ​សាច់ ៣- ក្បាច់​ពិសេសៗ​គួរ​សាក​ល្បង​ […]


ជំងឺកាមរោគ

ហ្ស៊ីកាក៏ឆ្លងតាមការរួមភេទដែរ មិនបាច់​ចាំ​តែ​មូស​ខាំ​ទេ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ជំងឺហ្ស៊ីកា ​មិន​ខាន ហើយ​ក៏ដឹង​ថា​វា​ឆ្លង​តាម​រយៈ​មូស​ខាំ​ទៀត​ផង។ ប៉ុន្តែ​កុំ​ទាន់​ច្រឡំ ហ្ស៊ីកា​ដែល​​អាច​បង្ក​ឲ្យ​ប៉ះ​ពាល់​ការ​វិវត្ត​ខួរ​ក្បាល​របស់​កូន​ក្នុង​ផ្ទៃនោះ ក៏​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធី​ទប់​ស្កាត់​ករណី​ឆ្លង​តាម​ការ​រួម​ភេទ​ឲ្យ​​យើង​ដឹង។ ១- អ្វី​ទៅ​ជា​ជំងឺ​ហ្ស៊ីកា? ហ្ស៊ីកា ជា​ជំងឺ​ឆ្លង​មួយ​ប្រភេទ បង្ក​ដោយ​មេរោគ​ឈ្មោះ​ហ្ស៊ីកា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ដែល​មាន​ផ្ទុក​មេរោគ និង​អាច​ចម្លង​តាម​ការ​រួម​ភេទ។ ជំងឺ​នេះ មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់ ឬ​បង្ក​ឲ្យ​មាន​អាការៈ​ជំងឺ​ធ្ងន់​ធ្ងរ​ចំពោះ​មនុស្ស​ធម្មតា​ឡើយ ប៉ុន្តែ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ ហ្ស៊ី​កា អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​ការ​វិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​ការ​វិវត្ត​ផ្នែក​ខួរ​ក្បាល​របស់​គភ៌​ មាន​សភាព​យឺត​យ៉ាវ ឬ​មិន​លូត​លាស់​តែ​ម្តង ហើយ​ម៉ាក់ៗ​ប្រឈម​ករណី​រលូត ឬ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា។ ២- ហ្ស៊ីកា​អាច​ឆ្លង​តាម​ការ​រួមភេទ មេរោគ “ហ្ស៊ីកា” អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន តាម​រយៈ​ការរួម​ភេទ តាម​ទ្វារ​មាស រន្ធ​គូទ និង​មាត់។ លើស​ពីនេះ ​បើ​យើង​ប្រើ​ឧបករណ៍​សិច​ជាមួយ​ដៃ​គូ ករណី​ចម្លង​មេរោគ​ហ្ស៊ីកា មាន​កាន់​តែ​ខ្ពស់។ ទោះ​បី​ជា​យើង​ជា​ដៃ​គូ​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ក្តី យើង​នៅ​តែ​អាច​ឆ្លង​មេរោគ​ហ្ស៊ីកា​បាន ហើយ​មេរោគ​ហ្ស៊ីកា​អាច​រស់​នៅ​ក្នុង​ទឹក​កាម បាន​យូរ​ជាង​រស់​នៅ​តាម​កន្លែង​ផ្សេងៗ​ក្នុង​រាង​កាយ។ មាន​ន័យ​ថា ករណី​ដៃ​គូយើង ឬ​យើង​ខ្លួន​ឯង​បាន​ឆ្លង​មេរោគ​នេះ​ ក្នុង​រយៈ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ឱកាស​ចម្លង​ទៅ​គ្នា​បាន។ ៣- វិធី​ការពារ​ឆ្លង​មេរោគ​ហ្ស៊ី​កា ​ពេល​រួមភេទ មិន​ខុស​គ្នា​ពី​មេរោគ​អេដស៍ និង​ជំងឺ​កាម​រោគ​ផ្សេងៗ យើង​អាច​ប្រើ​ស្រោម​អនាម័យ​ដើម្បី​ការ​ពារ​មេរោគ​ហ្ស៊ីកា​បាន​ដូច​គ្នា។ គួរ​​ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ជា​ពិសេស​រៀង​រាល់​ពេល​រួម​ភេទ ទោះ​បី​ជា​រួម​ភេទ​តាម​វិធី​ណា​ក្តី។ អត្ថបទ​ពាក់​ព័ន្ធ៖ គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ចិញ្ចឹមសត្វ […]


សុខភាពផ្លូវភេទ

​ប្រុសៗ​ចូលចិត្ត​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ប្រយ័ត្ន​ងាប់​មេជីវិត ​អត់​កូន

​ប្រុសៗប្រយ័ត្ន​ប្រយែង​តិច​ ព្រោះ​មាន​ករណី​មួយ​ស្មាន​មិន​ដល់ អាច​នឹង​ឲ្យ​យើង​អត់​មាន​កូន​បាន គឺ​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ។ តាម​ការ​ស្រាវ​ជ្រាវ​នៅ​ឯគ្លីនិក Cleveland នៅ​អាមេរិក ជឿ​ថា ប្រើទូរសព្ទ​ភ្ជាប់​ជាមួយ​ឧបករណ៍​មិន​ត្រូវ​ការ​ដៃ​កាន់ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មេ​ជីវិត​ប្រុសៗ បើ​ទូរសព្ទ​នោះ​នៅ​ជិត​ពង​ស្វាស។ ប្រុសៗ​ជា​ធម្មតា តែង​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ខោ ​ពេល​កំពុង​ប្រើ​ឧបករណ៍​អត់​ខ្សែ (កាស​អត់​ខ្សែ ឬ​នាឡិកា​វ័យ​ឆ្លាត) ដើម្បី​សន្ទនា​គ្នា ជា​ហេតុ​នៅ​ជិត​ពង​ស្វាស​យើង មាន​រលក​សញ្ញា​វិទ្យុ​សកម្ម អេឡិចត្រូម៉ាញេទិក (Radiofrequency Electromagnetic Waves) អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​មេជីវិត​ឈ្មោល។ ១- ម៉េច​បាន​សារ​ធាតុ​វិទ្យុ​សកម្ម​អាច​​ប៉ះ​ពាល់​ដល់​មេជីវិត​ឈ្មោល? ​ការ​សិក្សា​ធ្វើ​ឡើងតាម​រយៈ​ការ​យក​ទឹក​កាម​ប្រុសៗ ៣២ ​នាក់ មក​ពិសោធ ដោយ​បែង​ចែក​ជា​ ២ ផ្នែក​ផ្សេង​គ្នា។ ពាក់​កណ្ដាល​នៃ​ទឹក​កាម ត្រូវ​គេ​យក​ទៅ​ដាក់​ចម្ងាយ ២,៥ សង់ទីម៉ែត្រ ពី​ទូរសព្ទ​កំពុង​តែ​ខល​និយាយ​បាន ១​ ម៉ោង ដែល​មាន​កម្រិត​វិទ្យុ​សកម្ម ៨៥០ MHz ខណៈ​កម្រិត​វិទ្យុ​សកម្ម​ទូរសព្ទ​ជា​ទូទៅ ​ផលិត​នៅ​ឋ​អាមេរិក គឺ​នៅ​ចន្លោះ​ចាប់​ពី ៨៥០-៩០០ MHz ហើយ​ចម្ងាយ ២,៥​ សង់​ទី​ម៉ែត្រ គឺ​ប្រហាក់​ប្រហែល​ចម្ងាយ​ហោ​ប៉ៅ​ខោ ទៅ​កាន់​ពង​ស្វាស។ ពី​មុន ក៏​មាន​គេ​សិក្សា​ពី​ទំនាក់​ទំនង​រវាង​កម្រិត​វិទ្យុ​សកម្ម​ ជាមួយ​បញ្ហា​មេ​ជីវិត​ប្រុសៗ​រួច​មក​ហើយ ប៉ុន្តែ​ការ​សិក្សា​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​ពន្យល់​កាន់​តែ​ច្បាស់ ​ពី​មូល​ហេតុ​នាំ​ឲ្យ​ងាប់​មេ​ជីវិត​ឈ្មោល […]


គន្លឹះសុខភាពផ្លូវភេទ

ជំងឺមួយនេះ ធ្វើឲ្យចំណង់ផ្លូវ​ភេទធ្លាក់ចុះ

គ្នាយើងជាច្រើន​មាន​ចម្ងល់​ច្រើន​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវ​ភេទ គ្រាន់​តែ​អៀន​ខ្មាសមិន​ហ៊ាន​និយាយ​ចេញ។ អ្នក​មានវិបត្តិ​ផ្លូវភេទ ពិសេស​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ទាំង​មិន​ដឹង​ខ្លួន សុទ្ធ​តែ​ឆ្ងល់​ពី​មូល​ហេតុ​បង្ក និង​បារម្ភ​ខ្លាំង​ពី​សមត្ថ​ភាព​ផ្លូវ​ភេទអាច​នឹង​បាត់​បង់​ទាំង​ស្រុង។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ជំងឺ​មួយ​ប្រភេទ ជាប់​ពាក់​ព័ន្ធ​ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ នោះ​គឺ​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត។ ១- ជំងឺ​ខ្សោយ​ក្រពេញ​ទី​រ៉ូអ៊ីត និង​ថយ​ចំណង់​ផ្លូវភេទ​ពាក់​ព័ន្ធ​យ៉ាង​ម៉េច? ជំងឺ​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត អាច​បង្ក​រោគ​សញ្ញា​បន្តិច​ម្តងៗ ពេល​ខ្លះ​អាច​ច្រឡំ​ជាមួយ​រោគ​សញ្ញា​មនុស្ស​ចាស់​ទៀត​ផង។ ករណី​ខ្លះ​ទៀត អាច​បង្ក​ឲ្យមានរោគ​សញ្ញា​ផ្សេងៗ​គ្នា អាស្រ័យ​ទៅ​លើ​សរីរាង្គ​ដែល​ប៉ះ​ពាល់។ អ្នកខ្សោយ​​ក្រពេញ​ទីរ៉ូអ៊ីត ភាគ​ច្រើនថយ​ចុះ​ចំណង់​ផ្លូវ​ភេទ។ អាការៈ​នេះក៏​អាច​កើត​លើយើង​​មាន​ជំងឺ​កើន​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ផង​ដែរ។ តែអាច​មាន​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ដូច​គ្នា ដោយ​សារ​ការ​កើន​ឡើង​មេតាបូលីស (ប្រតិកម្ម​គីមី)។ ករណី​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត មេតាបូលីស​នឹង​ចុះ​ថយ ធ្វើ​ឲ្យ​មុខ​ងារ​ប្រដាប់​បន្ត​ពូជ​ចុះ​ខ្សោយ នាំ​ឲ្យ​អ័រម៉ូន​ចេញ​ពី​ក្រពេញ​លើ​តម្រង​នោម មាន​អ័រម៉ូន​អឺស្រ្តូសែន របស់ស្រីៗ និង​តេស្តូស្តេរ៉ូន របស់​ប្រុសៗ​ចុះ​ទាប។ ដោយ​សារ អ័រម៉ូន ទាំងពីរ​ប្រភេទ​នេះ គឺ​ជាអ័រម៉ូត​ភេទ ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ ក៏​ចុះ​ទៅ​តាម​នឹង​ដូចគ្នា។ ទោះ​យ៉ាង​ណា ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត នេះ​អាច​ព្យាបាល​បាន ហើយ​ក្រោយ​ពេល​សះ​ស្បើយ គ្រប់​មុខ​ងារ​ក្នុង​រាងកាយ​នឹង​ត្រឡប់​មក​ប្រក្រតី​វិញ ខណៈ​ទាំង​នេះ​ជា​គន្លឹះ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ឡើង​វិញ បើ​ទោះ​ជា​កំពុង​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ក្តី៖ – ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គ្រប់​ចំនួន – ពិនិត្យ​តាម​ដាន​កម្រិត​អ័រម៉ូន​ក្នុង​ឈាម – សម្រក​ទម្ងន់ – ពិនិត្យ​សុខ​ភាព​​ទៀង​ទាត់ ក្រែង​មាន​ជំងឺ​ផ្សេងៗ​ទៀត – ហាត់​ប្រាណ​​ទៀង​ទាត់ – បើ​ចាំ​បាច់ គួរ​បន្ថែមអ័រម៉ូន​តេស្តូស្តេរ៉ូន​​សម្រាប់​ប្រុសៗ និង​អឺស្ត្រូសែន សម្រាប់​ស្រីៗ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ ៥ […]


គន្លឹះសុខភាពផ្លូវភេទ

កំហុស​បច្ចេកទេស​ប្រុសៗ​តែង​មាន ពេល​ធ្វើ​រឿង​ក្ដៅ​សាច់

ប្រតិបត្តិការ​ក្ដៅ​ខ្លួនរួម​បញ្ចូល​ខ្លួន​ប្រាណ​តែ​មួយរវាង​ប្រុស និង​ស្រី ទាមទារ​ឲ្យ​មាន​ការ​យល់​ចិត្ត​គ្នា ព្រម​ទាំង​បច្ចេកទេស​ផង​ដែរ ដើម្បី​ឲ្យ​ស្រើបស្រាល រីករាយ​ដល់​កំពូល។ អំឡុង​ពេល​ធ្វើ​រឿង​ក្ដៅ​សាច់ ខាង​ប្រុស ឬ​ស្រី អាច​បង្ក​កំហុស​តូចៗ​ដោយ​អចេតនា នាំ​ហេតុ​ឲ្យ​ដំណើរ​ការ​មិន​ដូច​ការ​រំពឹង​ទុក​ ឬ​មិន​ដូច​នឹង​អ្វី​ដែល​យើង​បាន​មើល​លើ YouTube។ ខាង​ក្រោម​នេះ ជា​កំហុស​ខ្លះ​របស់​ប្រុសៗ​ឧស្សាហ៍​មាន ពេល​អីៗជាមួយ​ដៃគូ៖ ១- បន្ទាន់ៗ អត់​យល់ចិត្ត​ខាង​ស្រី ស្រីៗត្រូវ​ការ​ពេល​ ​​ដើម្បី​បង្កើត​​អារម្មណ៍សិច​ (ស្រើបស្រាល)​ ហើយ​ប្រុសៗ​ភាគ​ច្រើន​គិត​តែ​អារម្មណ៍​​ខ្លួន​ឯង ហើយ​អត់​ដឹង​ទេ​ថា ​ការ​ឱប ថើប ឬបបោស​អង្អែល​ អាច​ជួយ​ឲ្យ​ស្រីៗកាន់​តែមាន​អារម្មណ៍ស្រើប​។ ការ​បបោស​អង្អែល ក៏​ជួយ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​សុវត្ថិភាព បង្កើន​ទំនុកចិត្ត​ និង​សេរីភាពក្នុងពេល​រួមភេទ។ បបោស​អង្អែល​ត្រឹម ៣០ វិនាទី អាច​ជួយ​ឲ្យ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin) ចេញ​មក​ជួយ​បង្កើត​អារម្មណ៍​សិច។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- គិតថា​ខ្លួន​ដឹង​ ចង់​មិន​ចង់ ស្រីៗ​​ភាគច្រើនបង្ខំចិត្តលាក់​អារម្មណ៍​ខ្លួន​ឯង ដោយបង្ហាញ​ថា​ខ្លួន​បានដល់​​កំពូល​ ពេល​រួមភេទ ​ដើម្បី​កុំ​ឲ្យ​ដៃគូ​អន់ចិត្ត។ ឯប្រុសៗ​វិញ បែរ​ជា​គិត​ថា ខាងស្រី​ពេញ​ចិត្តហើយ​មើល​ទៅ ខណៈ​ដែល​ការពិត ស្រីៗ​​​អាច​មិន​ស្កប់ស្កល់​។ បើ​ពិត​ជា​ស្រលាញ់​នាង​មែន​ ហើយ​ចង់​នាង​ឈាន​ដល់​ឋានសួគ៌​ដែរ ប្រុសៗត្រូវ​សួរ​នាង​ពី​អ្វី​​អាច​ធ្វើ​ឲ្យ​នាង​មាន​សេចក្តី​សុខ​ពិតប្រាកដ។ សាកល្បង​ឲ្យ​នាងនិយាយ​ពីអ្វីដែល​​ចូលចិត្ត ឬ​មិន​ចូលចិត្ត​​ក្នុង​ពេល​ប្រតិបត្តិការ​ម្ដងៗ។ ៣- អត់​អាប់ដេត កាលណា​បន្ទាន់ […]


ការពន្យារកំណើត

ចាក់ទឹកក្រៅពាង អាចការពារការមានផ្ទៃពោះ ១០០% ទេ?

គ្នា​យើង​ធ្លាប់​ឮ​ពីការ​ពន្យារ​កំណើត​បែប​ធម្មជាតិ ដែល​គេ​តែង​ហៅ​ថា ចាក់ទឹក​ក្រៅ​ពាងទេ? មាន​ន័យ​ដូច​ម្តេច អាច​ការពារ​ការ​មាន​ផ្ទៃពោះ​បាន ១០០% ដូច​មធ្យោបាយ​ពន្យារកំណើត​ដទៃ​ទៀត​ឬ​យ៉ាង​ណា? ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ (ចាក់ទឹកក្រៅពាង) ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈានដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់ភេទខាងស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ​។ អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោរោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯងបាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណាបុរសដកលិង្គមិនទាន់ពេលនោះនឹងបញ្ចេញ​ទឹក​កាម​ចូលប្រដាប់ភេទស្រី ច្បាស់​ជា​គ្រោះថ្នាក់​ធំ​ហើយ ដូច្នេះ មធ្យាបាយ​ពន្យារ​កំណើត​នេះ​​តម្រូវ​ឲ្យ​ប្រុសៗ​តាំង​ចិត្តឲ្យ​ខ្ពស់​លើ​សមភូមិ​ប្រយុទ្ធ ហើយ​វាមានប្រសិទ្ធភាពតិចតួច គ្រាន់​ជាង​អត់​ការពារ​សោះ​តែប៉ុណ្ណោះ យក​ល្អ​កុំជ្រើសរើសវិធីនេះ​អី​ល្អជាង។ មិន​ត្រឹមតែ​មិន​មាន​ប្រសិទ្ធភាព ១០០% នោះ​ទេ ចាក់​ទឹក​ក្រៅ​ពាង​ថែម​ទាំង​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​នោះ​ទេ វា​កាត់​បន្ថយ​អារម្មណ៍​ត្រេក​ត្រអាលលើ​សមភូមិ​ប្រយុទ្ធ​របស់​ភាគីទាំងពីរទៀតផង។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ


គន្លឹះសុខភាពផ្លូវភេទ

កំហុសទាំងនេះ ស្រីៗតែងមើល​រំលងពេលកំពុងមានអីៗ

ឲ្យ​តែ​មាន​បញ្ហា​ពេល​រួមភេទ បន្ទោស​ខាង​ប្រុស​រហូត ទាំង​ខាង​ស្រី​មិន​គិត​ថា យើង​ខ្លួន​ឯង ក៏​មាន​កំហុស​រឿង​លើ​គ្រែ ធ្វើ​ឲ្យ​ខូច​អារម្មណ៍ អស់​ចំណង់ ដូច​តែ​គ្នា​ហ្នឹង។ ស្រីៗ​គ្នា​យើង ធ្លាប់ចាប់​អារម្មណ៍​កំហុស​ខ្លួន​អត់? បើអត់ ចាំ "Hello គ្រូពេទ្យ" ប្រាប់​ឲ្យ​ដឹង​ច្បាស់​ពេល​នេះ​ម៉ង់​ទៅ។ ១- មិនព្រមចាប់ផ្តើមមុន ជាទូទៅ ស្រីៗ​ភ័យខ្លាច អៀន​ខ្មាស​ច្រើន ខ្លាច​ដៃគូ​គិត​ថា​ខ្លួន​ចូលចិត្ត​ ឬចេះ​រឿង​ចឹងៗ​ជាង​ប្រុសៗ។ ​ហេតុផល​នេះ ​ស្រីៗតែង​គេច​វេសមិន​ព្រម​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​មុន។ ទោះជានៅ​បច្ចឹម​ប្រទេស គំនិត​នេះ ត្រូវ​គេ​ចាត់​ទុក​ចាស់​គំរឹល​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​សង្គម​ខ្មែរ ទស្សនៈនេះ​នៅ​តែ​បន្ត​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ មិន​សាប​រលាប​នោះឡើយ ក៏​ជា​មូល​ហេតុ​មួយ​ នាំ​ឲ្យ​ស្រីៗ​ភាគ​ច្រើន មិន​អាច​ឈាន​ទៅ​ដល់​ចំណុច​កំពូល​អំឡុង​ពេល​រួមភេទ។ កាល​ពី​អតីត​កាល ​មាន​ទ្រឹស្តី​លើក​ឡើង​ថា ស្រី​មិន​សូវ​ជា​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ ដូច​ជា​ប្រុសៗ​នោះទេ។ តាម​ពិត​ទៅ ស្រីៗ​ចង់​ដឹង​ចង់​ស្គាល់​រឿង​នេះ​មិន​អន់​ជាង​ប្រុសប៉ុន្មានដែរ។ ហេតុនេះ ស្រីៗ​គ្នា​យើង​ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ បង្ហាញ​ភាព​ក្លាហាន ម្តងម្កាល ​សាកល្បង​ធ្វើ​ជា​ចាប់ផ្តើម​មុន​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ភាព​ស្និត​ស្នាល​កាន់​តែ​ខ្លាំង​ជាមួយ​ដៃគូ។ ២- បារម្ភលើរូបរាងសម្រស់ខ្លាំងពេក បើ​រវល់​តែ​ដក់​អារម្មណ៍​ជាមួយ​រឿង​ស្អាត មិន​ស្អាត ធាត់ ស្គម ឬ​ដៃគូ​ថើប​ខ្លាំង ខ្លាច​ខូច Makeup ស្រី​គ្នា​យើង ក៏​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ដូចគ្នា។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស