សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

សំណួរដែលសួរច្រើនបំផុត! បើចង់​​​បាន​​​កូន គួររួម​​​ភេទ​​​ពេល​​​ណា​​​​​​​​​ល្អ​​​?

ក្រោយថ្ងៃមង្គល រឿងបន្ទាប់ដែលត្រូវពិភាក្សាគ្នា គឺផែនការគ្រួសារ ជាពិសេសរឿងយកកូន។ អ្នកខ្លះ ការភ្លាម បានកូនភ្លែត។ ខ្លះការរាប់ឆ្នាំហើយ នៅតែអត់កូនទៀត ទោះចង់បានខ្លាំងប៉ុនណាក៏ដោយ។ ក្រៅពីមានដោយចៃដន្យ បើចង់បានកូន គេមានបច្ចេកទេសដូចជា ពេលណាល្អបំផុតដែលរួមភេទទៅ មានឱកាសមានកូនខ្ពស់។ ១- រួមភេទពេលណាល្អ? គឺមុនអូវុលរបស់ស្រីៗផ្ទុះបែក ព្រោះមេជីវិតស្រីៗអាចរស់បានតែ ១ ថ្ងៃប៉ុណ្ណោះ ខណៈមេជីវិតបុរស អាចរស់នៅបាន ៣-៥ ថ្ងៃ។ បង្កើនលទ្ធភាព និងឱកាសមានកូនបាន គឺគួររួមភេទ មុន “អូវុល” ផ្ទុះ ដើម្បីឲ្យមេជីវិតញី-មេជីវិតឈ្មោលជួបគ្នាបង្កកំណើត។ បើមេជីវិតទាំងពីរអត់ជួបគ្នាទេ ព្យាយាមរួមភេទយ៉ាងណា ក៏មិនអាចបង្កកំណើតបានដែរ។ គណនា​ទម្ងន់ស្ត្រីពពោះ ចុចទីនេះ រឿងដែលពិបាកបំផុត គឺកំណត់ ឬដឹងច្បាស់ពីពេលវេលាអូវុលផ្ទុះបែក។ ប៉ុន្តែយើងអាចកំណត់ថ្ងៃ ឬចំណាំលើប្រតិទិនបាន។ ជាទូទៅ ស្រីៗមានវដ្ដរដូវ ២៨ ថ្ងៃ ហើយការផ្ទុះបែកអូវុល គឺនៅពាក់កណ្ដាលនៃវដ្ដរដូវ ឬមុន ២ អាទិត្យ មុនពេលវដ្ដរដូវថ្មីចាប់ផ្ដើម។ ផ្ទុយទៅវិញ បើស្រីៗមានវដ្ដរដូវ ៣៥ ថ្ងៃវិញ ថ្ងៃដែលផ្ទុះបែកអូវុលភាគច្រើន កើតឡើងនៅអាទិត្យទី ៣ […]


ចំណេះដឹងទូទៅ

ប្អូនៗ​ជិត​ពេញ​វ័យ​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ប្អូនៗ​ជិត​ឈាន​ចូល​ពេញ​វ័យ ច្រើន​មាន​ការ​ពិបាក​ដឹង​ថា​រាងកាយ​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ ប្អូនៗ​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែកខុស​ប្រក្រតី ប៉ុន្តែ​មិន​ដឹងថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ បើចឹង​អាន​អត្ថបទ​ “Hello គ្រូពេទ្យ" មួយ​នេះ​នឹង​បាន​យល់​ច្បាស់​ពី​ការ​ប្រែប្រួល​ក្នុង​រាងកាយ​ពេល​ពេញ​វ័យ។ ១- ឈានចូលពេញវ័យ ជា​ទូទៅ​ប្អូនៗ​ឈាន​ចូល​ពេញ​វ័យ​នៅ​ចន្លោះ​អាយុ​៨ទៅ​១៤ឆ្នាំ ប៉ុន្តែ​ជាក់​ស្តែង​ក្មេង​ស្រី​អាច​ចាប់​ផ្ដើម​ពេញ​វ័យ​នៅ​អាយុ​១១ឆ្នាំ រីឯ​ប្អូន​ប្រុស​ចាប់ពី​អាយុ​១២​ឆ្នាំ។ យ៉ាង​ណា តួលេខ​អាយុ​ចំពោះ​ក្មេងៗ​ឈាន​ចូល​ពេញ​វ័យ​ប្រែ​ប្រួល​ទៅ​តាម​លក្ខណៈ​ផ្សេង​ៗ​ពីគ្នា។ ឧ. ក្មេង​ស្រី​មាន​រាង​ធាត់​អាច​ឆាប់​ពេញ​វ័យ ជាង​ក្មេង​ស្រី​មាន​រាង​ស្គម ឬ​អ្នក​ហាត់​ប្រាណ​ច្រើន។ មួយ​ទៀត ចំពោះ​ប្អូនៗ​ឆាប់​​​ពេញ​វ័យ​ពេក (មុនអាយុ៨ឆ្នាំ) ឬ​មិន​ទាន់​ពេញ​វ័យ (ក្រោយអាយុ១ឆ្នាំ) ប្អូន​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ពិនិត្យ​រក​មើល​ភាព​មិន​ប្រក្រតី​ក្នុង​រាងកាយ។ គណនា BMI នៅទីនេះ ២- បម្រែបម្រួលរាងកាយពេលក្មេងស្រីពេញវ័យ ចាប់ផ្តើមមានរដូវ ឡើងសាច់ដុំ ប៉ុន្តែ​​​មិន​ដូច​សាច់​ដុំ​ក្មេង​ប្រុស​ទេ ចាប់ផ្តើមចេញរូបចេញរាង ត្រគាក​ក៏​ចាប់​ផ្ដើម​រីក​សាយ ឡើងគីឡូ ពិសេស​នៅ​តំបន់​ត្រគាក (ឡើង​គីឡូ​ក៏​មិន​ចាត់​ទុក​ជា​រឿង​អាក្រក់​នោះ​ដែរ ផ្ទុយ​ទៅ​វិញ ប្អូន​ស្រី​មិន​ឡើង​គីឡូ ប្អូន​ប្រហែល​អាច​ដោយ​សារ​មាន​ជំងឺ​អ្វី​មួយ​ក៏​ថា​បាន។ ប្អូន​ស្រី​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារ​​​​តុល្យភាព​ខ្ពស់ ដើម្បី​ប្រាកដ​ថា​ប្អូន​កំពុង​តែ​លូត​លាស់​អម​ជាមួយ​សុខភាព​ល្អ។) សុដន់ចាប់ផ្តើមធំជាងមុន៖ ក្បាល​សុដន់​អាច​ហើម​នៅ​ពេល​ដំបូង បន្ទាប់​មក​សុដន់​ទាំង​មូល​​​​ឡើង​ធំ​តែ​ម្តង។ មានទឹករំអិលពណ៌ស (មាន​សណ្ឋាន​ជា​ចាហួយ) ហូរ​ចេញ​ពី​ទ្វារមាស​មុន ឬ​កំឡុង​ពេល​មក​រដូវ​​​ដោយ​សារ​វត្ត​មាន​អ័រម៉ូន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់។ ៣- បម្រែបម្រួលរាងកាយពេលក្មេងប្រុសពេញវ័យ ឡើងគីឡូ ស្មាររីកធំជាងមុន លិង្គនិងពងស្វាសរីកធំ សាច់ដុំចាប់ផ្តើមលូតលាស់ធំរឹងមាំជាងមុន លិង្គចាប់ផ្តើមឡើងរឹងមិនទៀង អាច​ធ្វើ​ឲ្យ​គេ​មាន​ការ​ខ្មាស​អៀន ចាប់ផ្តើមបែកសំលេង៖ បំពង់​សំឡេង​ប្អូន​ចាប់​ផ្ដើម​លូត​លាស់​ធំ​ជាង​មុន […]


ប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកបាយ បើព្យាបាលអត់ទាន់អាចអត់កូនទាំងស្រី-ប្រុស

ស្មោះស្ម័គ្រ​ដៃ​គូ​ធ្វើអីៗនឹងគ្នា ម្ដងមួយៗ​ ​ងាយ​ឆ្លងជំងឺ​កាមរោគផ្សេងៗ​ ​តែបើ​​ព្យាបាល​ទាន់​ពេល​​ ​ប្រើថ្នាំ​បាន​ត្រឹមត្រូវ ​អាច​ជួយស្រោចស្រង់បាន។ បើ​អត់ទៅព្យាបាលទាន់ពេល ត្រៀមភ័យខ្លួនឲ្យហើយទៅ! “Hello គ្រូពេទ្យ" សូមលើក​យក​ជំងឺ​កាម​រោគ​មួយ​ប្រភេទ​តែង​កើត​លើ​ក្រុម​មនុស្ស​ឧស្សាហ៍​ស្មោះស្ម័គ្រដៃគូរួមភេទម្ដងមួយៗ។ ១- ជំងឺប្រមេះទឹកបាយ ប្រមេះ​ទឹកបាយ​ ជាជំងឺ​ចម្លង​ដោយ​បាក់តេរី ​តាម​ការ​រួមភេទ ​កើតលើ​ប្រុសៗ និងស្រីៗ។ ប្រុសៗ​ អាច​បង្ករោគ​នៅ​លើ​ប្រដាប់​ភេទ ​រន្ធគូទ ​និង​បំពង់ក ឯស្រីៗ​មាន​នៅ ​កស្បូន ជា​កន្លែង​ងាយ​បង្ក​រោគ​។ ជំងឺ​នេះ​ងាយ​ឆ្លង​បំផុត​អំឡុង​ពេល​រួមភេទ​ ពិសេស​​នៅ​លើ​មនុស្ស​វ័យ​ជំទង់ ​និង​ពេញវ័យ​ចាប់​ពី​ ១៥ ​ទៅ ​២៤ ឆ្នាំ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ដំណើរឆ្លងមេរោគ ​ជំងឺ​នេះ​ឆ្លងតាម​ការ​រួមភេទ ​តាម​ទ្វារមាស ​រន្ធគូទ ​និង​មាត់ ​ពី​មនុស្ស​ផ្ទុក​មេរោគ​ទៅ​កាន់​ដៃ​គូ​គ្មាន​មេរោគ។ វាក៏ឆ្លងតាមការ​ប៉ះពាល់​ផ្ទាល់​តាម​រយៈ​ជាតិ​ទឹក​ចេញ​ពី​រាង​កាយ​ ពេល​សម្រាល​កូន។ ម្ដាយ​អាច​ចម្លង​មេរោគ​ទៅ​កូន​ទើប​កើត។​ ៣- មូលហេតុបង្ករោគ ​ប្រមេះទឹកបាយ ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ​ Neisseria gonorrhoeae ដោយអាច​រីក​លូតលាស់ ​និង​បង្ក​កំណើត​យ៉ាង​ងាយ​​លើ​ភ្នាស​សើម​នៃ​សារ​ពាង្គ​កាយ។ មេរោគ​នេះ​ចូលចិត្ត​រស់​នៅ​តំបន់​ក្ដៅ​ ហើយ​សើម ជា​ពិសេស​ក្នុង​ប្រដាប់​បន្ដ​ពូជ ដោយ​ចំពោះស្រីៗមាន ដូចជា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស