សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

កូនពេញវ័យលឿនពេក អាចមានបញ្ហា! នេះវិធីសង្កេត និងដោះស្រាយ

ធ្លាប់ធ្វើប៉ាម៉ាក់ ទើបមានអារម្មណ៍មួយនេះ កូនទើបតែមិនប៉ុន្មានឆ្នាំផង រូបរាងស្រាប់តែប្រែប្រួលខុសធម្មតា ម៉ាក់ប៉ាច្បាស់ជាបារម្ភ ខ្លាចកូនមានជំងឺអីខុសធម្មតា។ កុំទាន់បារម្ភ “Hello គ្រូពេទ្យ” នឹងប្រាប់ បើអូនៗមានការប្រែប្រួលរាងកាយនៅវ័យ ៨ ឆ្នាំ ឬប្រែប្រួលខ្លាំងនៅ ៩ ឆ្នាំ ពោលគឺមានន័យថា កូនពេញវ័យខុសធម្មតា។ អត្ថបទនេះនឹងប្រាប់ពីរបៀបសង្កេត ការប្រែប្រួល និងហេតុផលខ្លះៗ។   ១- #ធ្វើម៉េចដឹងថាក្មេងពេញវ័យខុសពីធម្មតា? ដើម្បីដឹងថាកូនពេញវ័យខុសធម្មតា ឬអត់ ម៉ាក់ប៉ាគួរសង្កេតមើលបម្រែបម្រួលរូបរាង មានផ្លាស់ប្តូរអ្វី មុនអាយុដែរអត់ ដូចជា មីអូន (កូនស្រី) អាចឆាប់លូតលាស់សុដន់ និងមករដូវ ហើយ អាអូន (កូនប្រុស) លិង្គ និងពងស្វាស ចាប់ផ្តើមលូតលាស់មានរោមនៅលើមុខ ប្រែប្រួលសំឡេង និងការប្រែប្រួលមួយចំនួនទៀត៖ - ដុះរោមលើដងខ្លួន (លើប្រដាប់ភេទ និងក្រោមក្លៀក) - លូតលាស់ធំខុសធម្មតា - កើតមុន - មានក្លិនខ្លួន។ ២- #មូលហេតុបណ្តាលឲ្យក្មេងឆាប់ពេញវ័យ ឆាប់ពេញវ័យខុសធម្មតា អាចមកពីកត្តាច្រើន រចនាសម្ព័ន្ធខួរក្បាលមានបញ្ហា មានដុំ (ដុំសាច់ គីស ឬដុំទឹកក្នុងខួរក្បាល) របួសខួរក្បាល ធ្លាប់ប៉ះទង្គិច ឆ្លងមេរោគ ដូចជា ជំងឺរលាកស្រោមខួរក្បាល […]


គន្លឹះសុខភាពផ្លូវភេទ

នេះ ​បច្ចេកទេស​ឡើង​ឋាន​សួគ៌ ប៉ះ​ចំ​ថ្ងៃ​មក​រដូវម្ដងៗ

ពេល​មក​រដូវ​ កោសិកា​ក្នុង​ស្បូន​ដែល​ងាប់​ នឹង​ហូរ​ចេញ​តាម​ទ្វារ​មាស។​ ខាង​ប្រុស​ប្រហែល​ទ្រាំ​អត់​បាន ដាច់​ខ្លាំង ខាង​ស្រី​ក៏សម្រេច​ចិត្ត​រួមភេទ​ ទោះពេល​មក​រដូវ​ ឈឺចាប់ និង​អារម្មណ៍​មិន​សូវ​ល្អ​ក៏​ដោយ។ ប៉ុន្តែ​មុន​​សម្រេច​ចិត្ត​រួមភេទ​ពេល​កំពុង​មក​រដូវ ត្រូវ​ដឹង​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​ជា​មុន​សិន។ ១- បញ្ហាប្រឈម រួមភេទពេលមករដូវ - ប្រឈមឆ្លងជំងឺតាម​រយៈ​ការ​រួមភេទ​ ដូច​ជា ហ៊ីវ ដោយ​សារ​មាន​ឈាម​រដូវ។ - មានផ្ទៃពោះចៃដន្យ។ ចំពោះស្រីៗ​មាន​វដ្ត​រដូវខ្លី​ពី ​២១-២៤​ ថ្ងៃ ​​ទោះ​រួម​ភេទនៅ​ថ្ងៃ​អស់​រដូវ​ក៏​ដោយ​ ក៏​ស្ពែម​អាច​រស់​នៅ​បាន​ដល់​ទៅ ៥ ថ្ងៃ​ដែរ។ អ៊ីចឹង​ យើង​អាច​នឹង​មាន​ផ្ទៃ​ពោះ​បាន។ ២- តិចនិករួមភេទពេលមករដូវដោយសុវត្ថិភាព - ប្រើកន្សែងទ្រាប់ ការពារ​កុំ​ឲ្យ​ឈាម​រដូវ​ហូរ​ប្រឡាក់​កម្រាល​ពូក និង​គ្រែ។ គួរ​មាន​កន្សែងពោះ​គោ​ទ្រាប់​ពី​ក្រោម និង​ក្រដាស់​ជូត​នៅ​ក្បែរ​ខ្លួន​ផង។ - ប្រើក្បាច់ប្រុសនៅពីលើ ព្រោះ​បើ​ខាង​ស្រី​ដេក​ផ្ងារ វា​ជួយ​ទប់​កុំ​ឲ្យ​ឈាម​រដូវ​ហូរ​ខ្លាំង​ពេល​កំពុង​រួម​ភេទ។ ក្រៅ​ពី​នេះ​ គួរប្រយ័ត្ន​កុំ​ឲ្យ​អាវុធ​ខាង​ប្រុស (លិង្គ) ចូល​ជ្រៅ​ពេក ព្រោះអំឡុង​ពេល​មក​រដូវ ក​ស្បូន​​ធ្លាក់​ចុះ​ក្រោម ​និង​ងាយ​ឈឺចាប់​ជាង​ពេល​ធម្មតា។ - រួមភេទពេលងូតទឹក គឺ​ល្អ​បំផុត​ ព្រោះ​ពេល​ទឹក​កំពុង​ហូរ​ យើង​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ឈាម​រដូវ​ដែល​ហូរ​នោះ​ដែរ។ - ងូតទឹកក្រោយរួមភេទហើយ ព្រោះ​អាច​មាន​កម្ទេចកម្ទី​ជាប់​លើ​ស្បែក ហើយ​ម្យ៉ាង​ទៀត ងូត​ទឹក​ក្រោយ​រួមភេទ ​នឹង​ជួយ​សម្អាត​ញើស​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ផង​ដែរ។ - ប្រើ​ស្រោម​អនាម័យ ដើម្បីការ​ពារ​ករណី​មាន​ផ្ទៃ​ពោះ​ចៃដន្យ ​និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


មេរោគហ៊ីវ/ជំងឺអេដស៍

មាន​រោគ​សញ្ញា​ទាំង ​១០​ នេះ ​កុំ​អែរ​អង់​ឆាប់​ទៅ​រក​គ្រូពេទ្យ​ភ្លាម!

គ្រោះ​ថ្នាក់​ណាស់! គ្នា​យើង​ទាំង​ប្រុស​ទាំង​ស្រី ដែល​ឧស្សាហ៍​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ពេល​ប្រទះ​រោគ​សញ្ញា​ទាំង ១០​នេះ ឆាប់​ទៅ​រក​គ្រូពេទ្យ​ពិនិត្យ​សុខ​ភាព​ភ្លាម ព្រោះ​យើង​អាច​នឹង​ឆ្លង​ជំងឺ​អេដស៍​ដោយ​មិន​ដឹង​ខ្លួន។ មេរោគ​ហ៊ីវ​ ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ ទឹកកាម​បុរស​ ការ​ធ្លាក់ស​របស់​ស្រ្ដី​ និង​ឈាម។ យោង​ទៅ​តាម​មជ្ឈ​មណ្ឌល​បង្ក្រាប​និង​បង្ការ​ជំងឺអេដស៍ ​ម្នាក់​ក្នុង​ចំនោម​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​ប្រាំបី​នាក់​ មិន​បាន​ដឹង​ថា​ខ្លួន​បានឆ្លង​មេរោគ​នេះ​ទេ។ ត្រូវដឹងថា មេរោគ​ហ៊ីវ ​មិន​អាច​ព្យាបាល​បានមែន​ ប៉ុន្ដែ​យើងអាច​ប្រើ​ឪសថ​សម្រាប់​បង្ការ​មេរោគ បញ្ឈប់​ការ​កកើត​ថែម​ទៀត​ និង​បន្ត​អាយុ​ជីវិត​ ដោយ​ធ្វើ​ការ​ពិនិត្យ​រក​មេរោគ​ហ៊ីវ​ និងឆាប់​ទៅ​ទទួល​ការ​ព្យាបាល​ឲ្យ​លឿន​បំផុត។ “Hello គ្រូពេទ្យ” នឹងប្រាប់​រោគ​សញ្ញា​ទាំង​១០​ សម្រាប់​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​តែង​ជួប​ប្រទះ​នៅ​ដំណាក់​កាល​ដំបូង។ ១- ក្អួតចង្អោរ អការៈ​​នេះ​ តែង​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ ​ពីព្រោះ​មេរោគ​ហ៊ីវ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពសាំ​ចុះ​ខ្សោយ​ ដោយ​ទៅ​សម្លាប់​កោសិកា​ឈាម​ស​ ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​យើង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​យ៉ាង​ងាយ។ បើសិន​យើង​មាន​អាការៈ​ចង់​ក្អួត មាន​ន័យ​ថា​រាង​កាយ​អាច​ទទួល​រង​ផល​ប៉ះពាល់​ពី​វីរុស​ហ៊ីវ​រួច​ទៅ​ហើយ។ ថ្វី​ត្បិត​ការ​ចង្អោរ​និង​ក្អួត​ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ​តែត្រូវ​កត់​សម្គាល់​ខ្លួន​យើង​និង​ឆាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​នៅ​ពេលយើង​ធ្លាប់រួមភេទ ឬ​ធ្វើ​អ្វី​មួយ​ប្រថុយ​ប្រថាន​អាច​នឹង​ឆ្លង​មេរោគ។ ២- គ្រុនក្ដៅ គ្រុន​ក្ដៅ​រយៈ​ពេល​យូរ ​ក៏​ត្រូវ​ចាត់​ទុក​ចូល​ជា​រោគ​សញ្ញា​នៃ​មេរោគ​ហ៊ីវ ​រួមមាន​ជាមួយ​ ចង្អោរ​ និង​ក្អួត ​ព្រោះ​នៅ​ពេល​គ្រុន​ក្ដៅ ​មាន​ន័យថា​វីរុស​កំពុង​តែ​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ នៅ​ដំណាក់​កាល​ដំបូង​នៃ​មេរោគ​ហ៊ីវ ​គ្រុនក្ដៅ​ឧស្សាហ៍​កើត​ឡើង ​និង​មាន​រយៈ​ពេល​យូរ​ជាង​គ្រុន​ក្តៅ​ធម្មតា ម្តងៗ​មាន​ចន្លោះ​ពី ២​ ទៅ​ ៤​សប្ដាហ៍។ ៣- បែកញើសពេលយប់ មេរោគ​ហ៊ីវ​ អាច​ធ្វើ​ឲ្យ​យើង​បែក​ញើស​នៅ​ពេល​យប់​ […]


សុខភាពផ្លូវភេទ

ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ

អាច​ថាស្រីៗ​យើងឥឡូវ យល់​ដឹង​ច្រើន​ពី​បញ្ហា​សុខភាព​ផ្លូវភេទ ជំងឺ​ជុំវិញ​ប្រដាប់​ភេទ ឬ​ការ​ថែទាំ និង​សម្អាត​ជាដើម។ ការ​មក​រដូវ​ជា​ពេលវេលា ពិបាក ធ្វើ​ទុក្ខ​ប្រចាំ​ខែ និង​ធុញទ្រាន់​បំផុតសម្រាប់​ស្រីៗ។ សម្លីអនាម័យ​លើ​ទីផ្សារ​ក៏​មាន​ច្រើន​ជម្រើស ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ ហើយ​ខ្លះ​ទៀត​ក៏​ប្រើ​មធ្យោបាយ​ផ្សេង​គ្នា ដើម្បី​ដោះស្រាយ​បញ្ហាមក​រដូវ។ Tampon ឬ​ហៅថា ​សម្លីអនាម័យ​បែប​ទំនើប (សម្លីសម្រាប់​ទប់ឈាម តែ​មិនមែន​ជា​បន្ទះ​សម្លីអនាម័យ) របៀប High Class និង​តម្លៃ​ខ្ពស់​ជាង​សម្លី​អនាម័យ​ធម្មតា។ របៀប​ប្រើ ​គឺ​ស៊ក​បញ្ចូល​របស់​នេះ​ទៅ​ក្នុង​ទ្វារមាស​ ឲ្យ​បឺត​ស្រូប​ឈាមរដូវ។ Tampon ​ពេញ​និយមខ្លាំងនៅ​អឺរ៉ុប តែ​នៅ​កម្ពុជា​យើង ប្រហែល​ជា​មាន​អ្នក​ស្គាល់ ឬ​ប្រើ​តិចតួច​នៅ​ឡើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​សារៈសំខាន់​ និង​របៀប​ប្រើ​នៅ​ខាង​ក្រោម៖ ១- អ្វីទៅជា Tampon? Tampon ជា​ដុំ​សម្លីសម្រាប់​ឃាត់ឈាម (ពេលស្ត្រីមានរដូវ) វា​ខុស​ពី​សម្លីអនាម័យ​ដែល​ត្រូវ​បិទ​ជាប់​ជា​មួយ​ខោ​ទ្រនាប់ ព្រោះ Tampon គឺ​ស៊ក​បញ្ចូល​ក្នុង​រន្ធ​ទ្វារ​មាស​តែ​ម្តង។ មាន​ភាព​ងាយ​ស្រួល​ និង​មាន​ប្រយោជន៍​ ​ពេល​ស្រីៗ​ចង់​ទៅ​ហែល​ទឹក​នៅ​ថ្ងៃ​មក​រដូវ ដោយ​សារ​វា​ស្រូប​ឈាម​បាន​លឿន​ និង​មិន​ឲ្យ​ហូរ​ចេញ​ក្រៅ។ យ៉ាង​ណា​ ស្រីៗយើង​មួយ​ចំនួន​​នៅ​មិន​ទាន់​ដឹង​ពី​របៀប​ប្រើ​​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ ព្រោះ Tampon មាន​ច្រើន​ទំហំ​ និង​មាន​របៀប​ស្រូប​ខុស​ៗ​គ្នា មាន​ការ​​ណែនាំ​ឲ្យ​ប្រើ​ប្រភេទ​តូច​ ហើយ​ស្ដើង​ជាមុន​សិន​សម្រាប់​អ្នក​ទើប​ប្រើ​ថ្មីថ្មោង។ ២- របៀបប្រើ Tampon មិន​ធ្លាប់​ប្រើ […]


សុខភាពផ្លូវភេទ

គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស

Tampon ជាសម្លី​សម្រាប់​ទប់​ឈាម របៀប​ High Class និង​តម្លៃ​ខ្ពស់​ជាងសម្លីអនាម័យ​ធម្មតា សម្រាប់​ស្រីប្រើ​ពេល​មាន​រដូវ ដោយ​​ស៊ក​បញ្ចូល​របស់​នេះ​ទៅ​ក្នុងទ្វារមាស ដើម្បី​បឺតស្រូប​ឈាមរដូវ។ នៅ​ស្រុក​យើង Tampon ក៏​មាន​លក់​លើ​ទីផ្សារ​ដែរ។ ទោះ​ជា​ទំនើប និង​មាន​ផល​ប្រយោជន៍​ច្រើន​ក៏​ដោយ Tampon ក៏​អាច​បង្ក​ជា​ជំងឺ​ម្យ៉ាង​ហៅថា Toxic shock syndrome (TSS) បើ​សិន​ប្រើ​អត់​ត្រឹមត្រូវ។ ១– ម៉េចបានប្រើ Tampon ទាក់ទងនឹងជំងឺ TSS? Tampon ​ផលិតពី​សរសៃ​រ៉ៃយ៉ុង (Rayon) និង​កប្បាស។ វត្ថុ​ធាតុ​ដើម​ទាំង​នេះ​ជួយ​ឲ្យស្រូប​ និង​ជក់ឈាម​បាន​ល្អ​ណាស់ តែ​ក៏​ជា​កន្លែង​ល្អ​មួយ​សម្រាប់​មេរោគ​លូត​លាស់​ដែរ។ ​ទោះ​បី​​ទ្វារ​មាស​ជា​កន្លែង​អាច​ប្រយុទ្ធ​ជាមួយ​មេរោគ​បាន​ល្អ​ក៏​ដោយ តែ​ឈាម​រដូវ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ថយ​ចុះ​មួយ​រយៈ នាំ​ឲ្យ​មេរោគ​ក្នុង Tampon ឆ្លង​ចូល​ក្នុង​ឈាម​បង្ក​ជា​ជំងឺ Toxic shock syndrome​។ វា​ជា​រឿង​កម្រ​ តែ​បើ​ប្រើ​អត់​ត្រឹម​ត្រូវ​ទេ វា​អាច​បង្ក​គ្រោះ​ថ្នាក់​បាន។ ២– អ្វីទៅជាជំងឺ Toxic shock? វា​ជា​ការ​ចម្លង​រោគ​ពី​បាក់តេរី ​អាច​ធ្វើ​ឲ្យ​សម្ពាធ​​ឈាម​ធ្លាក់​ចុះ​យ៉ាង​គំហុក ​និង​ប៉ះ​ពាល់​ដល់​សរីរៈ​ក្នុង​ខ្លួន ហើយ​វា​អាច​កើត​នៅ​ពេលប្រើ Tampon ​ស្រូប​ឈាម​ក្នុង​រយៈ​ពេល​យូរ។ ជា​ទូទៅ​ វា​បង្ក​មក​ពី​មេរោគ​ឈ្មោះ Staphylococcus aureus ព្រោះ​នៅ​ក្នុង​មជ្ឈដ្ឋាន​អំណោយ​ផល​ ​មេរោគ​អាច​លូត​លាស់​យ៉ាង​លឿន និង​បញ្ចេញ​ជាតិ​ពុល​បណ្ដាល​ឲ្យ​មាន​ជំងឺ Toxic shock syndrome។ សញ្ញា​ដំបូង​នៃ Toxic […]


មេរោគហ៊ីវ/ជំងឺអេដស៍

ស្វែងយល់​ពី​មធ្យោបាយ​ធ្វើ​តេស្ដ​រក​​ HIV ខ្លួន​ឯង កុំ​ចាំ​តែ​ពេទ្យ​

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​រាលដាល​មេរោគ​អេដស៍ អត់​សូវ​ខ្លាំង តែ​ជំងឺ​ដ៏​កាច​សាហាវ​ មិន​មាន​ថ្នាំ​បង្ការ ឬ​ថ្នាំ​ព្យាបាល​មួយ​នេះ នៅ​តែ​ជា​ក្តីបារម្ភ​របស់​យើង​គ្រប់​គ្នា។ ប្រុសៗ​ដែល​ចូលចិត្ត មាន​ដៃគូ​សិច​ច្រើន ឬ​ឧស្សាហ៍​រក​សេវា​ខាងក្រៅ អាច​ប្រឈម​ខ្ពស់ ប្រសិន​បើ​អត់​ប្រើ​ស្រោម ដាច់​រលាត់ ហើយ​ប៉ះ​ផ្ទាល់​ទៅ​នឹង សារធាតុ​រាវ​ពី​ដៃគូ ដូចជា​ទឹករងៃ ឈាម...ឬ​ភ្លាត់​បែក​ស្រោម​ជាដើម។ ប្រសិន​បើ​សង្ស័យ ឬ​គ្រាន់​តែ​ចង់​ដឹង​ធ្វើ​តេស្ដ​ឈាម រក​មេរោគ​អេដស៍ សាក​វិធី​ប៉ុន្មាន​នេះ បាន ព្រោះ ពេល​ខ្លះ​គ្នា​យើង អត់​ចូលចិត្ត​ទៅ​ធ្វើ​តេស្ដ​នៅ​ពេទ្យ​ទេ មិន​ថា​ខ្មាស​ពេទ្យ ឬ​ភ័យ​ជា​ដើម។ ១- មេរោគហ៊ីវនិងជំងឺអេដស៍ -ហ៊ីវ (HIV) ​ឬ អេច.អាយ.វី មក​ពី​ពាក្យ​ពេញ ​Human​ Immunodeficiency Virus (មេ​រោគ​ដែល​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​និង​ជំងឺ​ក្នុង​រាង​កាយ​មនុស្ស)។ មេ​រោគ​នេះ​វា​ទៅ​បំផ្លាញ​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​អន់​ខ្សោយ។ -AIDS​ មក​ពី​ពាក្យ​ Acquired ​immune deficiency syndrome (ជំងឺខ្វះ​ប្រព័ន្ធ​ស៊ាំ) ​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​វិវត្តន៍​នៃ​មេរោគ ​HIV។ ២- របៀបធ្វើតេស្តមើលហ៊ីវ រោគ​សញ្ញា​ភាគ​ច្រើន​នៃ​មេរោគ ​HIV ​មិន​សូវ​លេច​ឡើង​នោះ​ទេ ​រហូត​ទាល់​តែ​វិវត្តន៍​ទៅ​ជា​ជំងឺ ​AIDS ​តែ​ម្ដង។​ ម៉្យាង​ទៀត​អ្នក​​ផ្ទុក​មេរោគ​ HIV​ គឺ​មិន​បាន​ដឹង​ថា​ខ្លួន​បាន​ឆ្លង​មេរោគ​នេះ​តាំង​ពី​ពេល​ណា​មក​នោះ​ដែរ។ […]


សុខភាពផ្លូវភេទ

ប្រយ័ត្នប្រុសៗ! មានបញ្ហាក្រពេញប្រូស្ដាត អាចងាប់អាអូនតូច

ប្រុសៗកុំគិតថាមានកម្លាំងមាំមួនជាងស្រីៗ អត់មានជំងឺធ្ងន់ធ្ងរគួរឲ្យបារម្ភឲ្យសោះ! ចឹងហើយ គួរប្រុងប្រយ័ត្នដូចគ្នា។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីរោគសញ្ញាប្រុសៗគ្នាយើងអាចនឹងកើតមហារីកប្រពេញប្រូស្តាត។ ឱកាសកើតមហារីកក្រពេញប្រូស្តាត គឺមានមួយក្នុងចំណោម ៧ អាចវិវត្តបានគ្រប់ពេលនៅក្នុងជីវិតប្រុសៗគ្នាយើង។ មានកត្តាជាច្រើន អាចបង្កឲ្យយើងកើតជំងឺនេះ ជាពិសេសជំងឺកាមរោគ និងបញ្ហាតម្រងនោមតែម្តង។ បើទោះជំងឺនេះអាចព្យាបាលបានក៏ពិតមែន ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើន ពិសេសពាក់ព័ន្ធសុខភាពបន្តពូជ អាចឈានដល់ងាប់អាអូនតូចថែមទៀតផង។ ដើម្បីគេចផុតពីគ្រោះថ្នាក់ បើលេចចេញរោគសញ្ញាជំងឺ ត្រូវធ្វើរោគវិនិច្ឆ័យបានទាន់ពេល។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- កត្តានាំឲ្យកើតមហារីកក្រពេញប្រូស្តាត - តម្រងនោមមានបញ្ហា៖ រលាកតម្រងនោម រលាកបង្ហួរនោម - ជំងឺកាមរោគ៖ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា - ជំងឺរបេង៖ ជំងឺរបេងផ្លូវបន្តពូជ ក៏ជាមូលហេតុកើតមហារីកក្រពេញប្រូស្តាត - ដុះសាច់លើជញ្ជាំងក្រពេញប្រូស្តាត។ ២- រោគសញ្ញា រោគសញ្ញាមានបែងចែកជា ២ ក្រុមផ្សេងគ្នា៖ ក- អាការៈ និងរោគសញ្ញាដំណាក់កាលធម្មតា - ផ្លាស់ប្ដូរទម្លាប់នោម គឺនោមញឹកជាងមុន ជាពិសេសពេលយប់ - តឹងណែន និងជំរុញឲ្យនោមពិបាកពេលចាប់ផ្ដើម ឬបញ្ឈប់ទឹកនោម - នោមលែងចេញ លំហូរទឹកនោមខ្សោយ លំហូរទឹកនោមរអាក់រអួល មានអារម្មណ៍ថានោមចេញមិនអស់ និងក្រហាយចុកពេលនោម មានឈាមក្នុងទឹកនោម ឬទឹកកាម […]


ជំងឺបង្កដោយវីរុសអេចភីវី

ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច?

ជា​មនុស្ស​ស្រី គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​ខ្លួន​ឯងកម្សត់​ណាស់ ពិសេស​កម្លាំងក៏​មិន​សូវ​មាំមួន​ដូច​ប្រុសៗ អវយវៈ​ក្នុង​រាង​កាយ​សុទ្ធ​តែ​អាច​បង្ក​ជំងឺ​កាច​សាហាវ។ មាន​តែ​ស្រីៗ​គ្នា​យើង​ទេ​យល់​អារម្មណ៍​នេះ។ ​អាន​ច្រើន​ចេះ​ច្រើន ការពារ​ប្រសើរ​ជាង​ព្យាបាល បើ​ចឹង​ពេល​នេះ “Hello គ្រូពេទ្យ” សូម​លើក​យក​ជំងឺ​កាច​សាហាវ​មួយ​ប្រភេទ​គំរាម​អាយុ​ជីវិត​ស្ត្រី​គ្នា​យើង​រៀង​រាល់​ឆ្នាំ មក​បក​ស្រាយ និង​វិធី​សាស្ត្រ​បង្ការ ​ព្យា​បាល នោះ​គឺ​មហារីក​មាត់ស្បូន។ ១- #អីទៅជាមហារីកមាត់ស្បូន? មហារីក ជាជំងឺ​ម្យ៉ាង​ពេល​កោសិកា​នៅ​ក្នុង​ខ្លួន ​មិន​អាច​គ្រប់​គ្រងការ​រីក​លូត​លាស់​ច្រើន​លើស​លប់ តែង​តែ​មាន​ឈ្មោះ​ទៅ​តាម​ទីតាំង ឬ​អវយៈ​ដែល​កើត។ ពេល​មហារីក​ចាប់​ផ្ដើម​កើត​នៅ​មាត់​ស្បូន ​គឺ​ត្រូវ​គេ​ចាត់​ទុក​ជា​ជំងឺ​មហារីក​មាត់​ស្បូន។ មាត់​ស្បូន​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម ​តូច​ចង្អៀត​ ​ខាង​ចុង​នៃ​ស្បូន​ ​ភ្ជាប់​យោនី​ទៅ​ផ្នែក​ខាង​លើ​នៃ​ស្បូន​ ​ជា​កន្លែង​ទារក​លូតលាស់ ​ពេល​ស្រីៗមាន​ផ្ទៃ​ពោះ។ ២- #អការៈនិងរោគសញ្ញា ដំណាក់​កាល​ដំបូង ​ មហារីក​មាត់​ស្បូន​អាច​មិន​លេច​ចេញ​អការៈ ​និង​រោគ​សញ្ញាអ្វី​ទេ ​ប៉ុន្ដែ​នៅ​ដំណាក់​កាល​បន្ទាប់ វាអាច​មាន​រោគ​សញ្ញា​មួយចំនួន៖ - មាន​ហូរ​ឈាម​ និង​ធ្លាក់​សខុស​ធម្មតា​ចេញ​ពី​ទ្វារមាស - ហូរ​ឈាម​បន្ទាប់​ពី​រួមភេទ - ឈឺ​ត្រគាក បើ​ស្រីៗ​គ្នា​យើង​ជួប​ប្រទះ​រោគ​សញ្ញា​អស់​ទាំង​នេះ ​កុំ​អែរ​អង់​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ ទទួល​បាន​ពិនិត្យ​ព្យាបាល​ឆាប់​រហ័ស ដើម្បី​រក្សា​ជីវិត។ ៣- #គួរធ្វើដូចម្ដេច? បើ​វេជ្ជ​បណ្ឌិត​ប្រាប់​ថា​ យើង​មាន​មហារីក​មាត់​ស្បូន​ ត្រូវសុំ​ឲ្យ​គាត់​ណែ​នាំ​យើងទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​មហារីក​ផ្នែក​រោគ​ស្រ្ដី​​ធ្លាប់​ទទួល​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ព្យាបាល​មហារីក​នៃ​ប្រព័ន្ធ​បន្តពូជ​ស្រ្ដី ដើម្បី​ឲ្យ​គាត់​អាច​​ស្វែងយល់ និង​រៀប​ផែន​ការ​ព្យាបាល​។ ការ​រីក​រាលដាល​នៃជំងឺ​នេះ តាម​រយៈ​ទំហំ​​កោសិកា​មហារីក​ និង​កម្រិត​រីក​រាលដាល​ ទើប​អាច​កំណត់​ដំណាក់​កាល​មហារីក​យើង​បាន​ ហើយ​ព័ត៌​មាន​ទាំង​អស់​ គឺ​សំខាន់​ណាស់​សម្រាប់​រៀប​ចំ​ផែន​ការ​ព្យា​បាល ​និងពិនិត្យ​តាម​ដាន​ការ​វិវត្ត​ជំងឺ ខណៈ​ជម្រើស​​ព្យាបាល​មាន​តិចតួច ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​មហារីក​ និង​កម្រិត​​រីក​រាលដាល​របស់​វា ​មាន​ដូច​ជា៖ - វិធីវះកាត់៖ […]


គន្លឹះសុខភាពផ្លូវភេទ

វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង

គ្រាន់តែឮ ក៏ញញើតទៅហើយ កុំថាឡើយឆ្លងនោះ ព្រោះកាមរោគជាជំងឺគ្រោះថ្នាក់ខ្លាំង និងងាយឆ្លងពីម្នាក់ទៅម្នាក់ តាមការរួមភេទ ប៉ុន្ដែរួមភេទជាផ្នែកមួយសំខាន់ក្នុងជីវិតរស់នៅ ហើយបើមិនអាចបោះបង់ចោលបាន មានតែការពារ និងបង្ការប៉ុណ្ណោះ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីសាស្ត្របង្ការជំងឺកាមរោគដែលស្រីៗគួរដឹង ដោយមាន ៣ ចំណុចសំខាន់ៗ បូករួមនឹងអនាម័យប្រដាប់ភេទ ដូចជា ការលាងសម្អាតឲ្យបានត្រឹមត្រូវ និងទៀងទាត់។ ១- ស្មោះស្ម័គ្រមួយនិងមួយ ដៃគូរួមភេទអាចទុកចិត្តបាន និងប្រាកដថាមិនមានឆ្លងកាមរោគ ទើបធ្វើឲ្យស្រីៗគ្នាយើងអាចចៀសផុតពីគ្រោះថ្នាក់។ ទោះយ៉ាងណា មុនចាប់ផ្ដើមទំនាក់ទំនងនេះបាន គួរនិយាយគ្នាដោយស្មោះត្រង់ និងស៊ីជម្រៅ ដើម្បីប្រាកដថាយើង និងដៃគូពិតជាគ្មានឆ្លងជំងឺកាមរោគ។ ២- កាត់បន្ថយដៃគូ បើអាច ស្រីៗគួររួមភេទជាមួយដៃគូតែម្នាក់ដែលអាចជឿជាក់បំផុត ជាជាងផ្លាស់ប្ដូរដៃគូរួមភេទច្រើននាំឲ្យហានិភ័យខ្ពស់ឆ្លងជំងឺកាមរោគ។ ៣- វិធីសាស្ត្រការពារ មុនរួមភេទ សំខាន់បំផុត យើងត្រូវដឹងច្បាស់ពីប្រវត្តិរួមភេទ និងប្រវត្តិជំងឺកាមរោគរបស់ដៃគូជាមុន។ ថ្វីបើស្រោមអនាម័យមិនមានប្រសិទ្ធភាព ១០០% បង្ការករណីមានផ្ទៃពោះ ឬជំងឺ​ផ្សេងៗ ប៉ុន្ដែវាពិតជាមានប្រសិទ្ធភាពបង្ការជំងឺកាមរោគ បើយើងប្រើប្រាស់ត្រឹមត្រូវ និងយកចិត្តទុកដាក់។ ស្រោមអនាម័យទាំងសម្រាប់ប្រុសៗ និងស្រីៗមានច្រើនប្រភេទ ប៉ុន្តែស្រោមអនាម័យប្រុសៗពេញនិយមខ្លាំង និងមានប្រសិទ្ធភាពខ្ពស់បង្ការជំងឺកាមរោគ។ មួយទៀត យើងគួរប្រើស្រោមអនាម័យថ្មី រាល់ពេលរួមភេទ ទាំងតាមមាត់ ទ្វារមាស និងរន្ធគូទ។ ប៉ុន្តែ បើយើងប្រតិកម្មជាមួយជាតិកៅស៊ូ គួរចៀសវាងប្រើស្រោមអនាម័យផលិតពីកៅស៊ូ ដោយជ្រើសរើសស្រោមអនាម័យបែបសំយោគគ្មានជាតិកៅស៊ូជំនួសវិញ តែត្រូវចាំ […]


សុខភាពផ្លូវភេទ

ទោះអត់​ធ្លាប់​អីៗ​ជាមួយ​សង្សារ ស្រីៗក៏​អាច​រោគ​លើកន្លែងសម្ងាត់​ដែរ

ស្រីៗ​យើងភាគច្រើនយល់ថា ការបង្ករោគនៅលើទ្វារមាស អាចកើតឡើងបាន លុះត្រាតែឆ្លងកាត់ការរួមភេទ។ ដើម្បីជម្រះមន្ទិលសង្ស័យនេះ "Hello គ្រូពេទ្យ" នឹងផ្ដល់ជាព័ត៌មានឲ្យកាន់តែច្បាស់ជុំវិញការបង្ករោគនៅលើទ្វារមាសចំពោះស្រីៗយើង។ ១- ការបង្ករោគលើទ្វារមាស រោគសញ្ញា​បង្ករោគនៅលើទ្វារមាស មាន រមាស់ ក្ដៅ ព្រមទាំងឈឺចាប់ជុំវិញទ្វារមាស ឬធ្លាក់ស មានសភាពមិនប្រក្រតី។ បើសិនជាស្រីៗឧស្សាហ៍រួមភេទ ឬក៏ទើបនឹងរួមភេទរួចថ្មីៗ ហើយមានរោគសញ្ញាដូចខាងលើ នោះពិតជាប្រឈមខ្លាំងនឹងការឆ្លងជំងឺកាមរោគ។ ប៉ុន្តែ ការបង្ករោគនៅលើទ្វារមាស មិនបានកំណត់ថា អាចចម្លងបានតែចំពោះអ្នកឧស្សាហ៍រួមភេទនោះទេ សម្រាប់អ្នកដែលមិនរួមភេទ ក៏អាចកើតបានដែរ។ ត្រូវចាំថា ពេលមានរោគសញ្ញាដូចខាងលើ សូមប្រញាប់ទៅពេទ្យជំនាញ ដើម្បីការពារ​ផល​វិបាកនៃជំងឺនេះនៅថ្ងៃក្រោយ ព្រោះយើងអាចប្រឈមខ្ពស់នឹងឆ្លងរោគនៅលើទ្វារមាស។ ២- ប្រភេទរោគនៅទ្វារមាស - Bacterial vaginosis (BV)៖ ការបង្ករោគដោយបាក់តេរី កើតឡើងដោយសារការកកើតប្រភេទបាក់តេរីម្យ៉ាងនៅទ្វារមាស ហើយរោគសញ្ញាជំងឺនេះ រួមមាន ធុំក្លិនឆ្អាបចេញពីទ្វារមាស ធ្លាក់សច្រើនជាងធម្មតា ឬក៏រមាស់ជុំវិញទ្វារមាស។ ការបង្ករោគដោយបាក់តេរីនេះ អាចកើតឡើងលើអ្នកធ្លាប់រួមភេទ និងអ្នកអត់ធ្លាប់រួមភេទ។ - Yeast infections៖ ការបង្ករោគដោយផ្សិត កើតឡើងដោយសារការកកើតប្រភេទមេរោគផ្សិតម៉្យាងនៅលើទ្វារមាស ហើយរោគសញ្ញាជំងឺនេះ រួមមាន រលាកទ្វារមាសឡើងក្រហម ឬក៏ហើមទ្វារមាស ឈឺចាប់ពេលរួមភេទ ឬពេលនោម ធ្លាក់សខុសប្រក្រតី និងមានកន្ទួលរមាស់ជុំវិញទ្វារមាស។ ៣- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស