សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ពេល​អីៗ​នឹង​គ្នា​អត់​ការពារ គួរ​ធ្វើ​ម៉េច ក្រោយ​រួច​រាល់?

នែ៎​គ្នាយើង! ភ្លេច​ខ្លួន​អត់​ប្រើ​អាវ​ភ្លៀង​មួយ​ពេល មាន​អារម្មណ៍​ម៉េច​ដែរ? ភ័យ​ណាស់ មែន​អត់? បើ​មិន​ខ្លាច​​ឆ្លង​កាម​រោគ ក៏​ខ្លាច​មាន​ផ្ទៃពោះ​ដែរ។ ទុក​ការ​បារម្ភ​មួយ​ឡែក​សិន “Hello គ្រូពេទ្យ” នឹង​ប្រាប់​ថា​ត្រូវ​ធ្វើ​ម៉េច។ មាន​វិធី​ការពារ​ច្រើន​ដែល​អាច​ជួយ​ដោះ​ស្រាយ​បាន។ ជាក់ស្ដែង ថ្នាំ​ការពារ​មាន​ផ្ទៃ​ពោះ​បន្ទាន់ ៧២ ម៉ោង ជា​ជម្រើស​ល្​អបំផុត បើ​យើង​រួមភេទ​ជាមួយ​ដៃ​គូ​អត់បាន​ការពារ។ វិធីសាស្ត្រមួយចំនួនទៀត អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​កាមរោគ។ ១- ថ្នាំ ៧២ ម៉ោង វា​ជា​ថ្នាំ​ពន្យារ​កំណើត​ករណី​បន្ទាន់ បង្ការ​ការ​ទម្លាក់​ស៊ុត​របស់​អូវែ ទប់​ស្កាត់​ការ​ឈាន​ទៅ​បង្ក​កំណើត​លើ​ភ្នាស​ស្បូន ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បានការពារ។ ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់ ក្រោយ​ប្រើ​ថ្នាំ​នេះ។ ក្រៅពី​ថ្នាំ​ការពារ​បន្ទាន់ យើង​អាច​ប្រើ​កង​ដាក់​ក្នុង​ស្បូន​តូច ហៅថា Copper IUD សម្រាប់​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ ប៉ុន្ដែត្រូវ​ជួប​ផ្ទាល់​ជាមួយ​ពេទ្យ អំឡុង​ពេល​ ៥ ថ្ងៃ​បន្ទាប់​ពី​រួមភេទ​ភ្លេច​ការពារ។ កង​ដាក់​ក្នុង​ស្បូន IUDs ធ្វើការ​ភ្ញោច​បង្កើន​ជាតិ​រំអិល​នៅ​ភ្នាស​ក​ស្បូន ការពារ​កុំ​ឲ្យ​មេជីវិត​ឈ្មោល​ឆ្លង​កាត់​បាន។ ចំណុច​ល្អ​របស់​កង គឺ​ពេល​ដាក់​វា​ចូល​ហើយ យើង​អាច​ប្រើ​បាន​រហូត​ដល់ ១០ ឆ្នាំ ឬ​ក៏​យូរ​ជាង​ហ្នឹង។ ២- ធ្វើតេស្ត សប្បាយ​មួយ​ពេល ភ្លេច​អស់​រឿង​លោកីយ៍ ប្រាកដ​ជា​ភ័យ​ញ័រ​ខ្លួន​មិន​ស្ទើរ​ទេ […]


មេរោគហ៊ីវ/ជំងឺអេដស៍

HIV/AIDS (មេរោគហ៊ីវ/ជំងឺអេដស៍)

និយមន័យ១- HIV/AIDS គឺជាអ្វី? ហ៊ីវ ជាវីរុសបង្កឲ្យកើតជំងឺអេដស៍ ដោយសារវាទៅបំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ឲ្យ​ចុះ​ខ្សោយ​ បណ្ដាល​ឲ្យ​ជំងឺ​ឱកាស​និយមបង្ក​ដោយមេរោគ​ផ្សេងទៀត និង​បាក់តេរី​មួយ​ចំនួន​កើត​មាន​ឡើង។ ផ្ទុយ​ពី​មេរោគ​ដទៃ​ទៀត ​មេរោគ​ហ៊ីវ គ្មាន​ថ្នាំ​ព្យាបាល ឬ​សម្លាប់​ឲ្យងាប់​អស់​ពីរាង​កាយ​យើង​នោះ​ទេ មានន័យ​ថា បើ​យើង​ឆ្លងមេរោគ​នេះហើយ ​យើង​នឹង​រស់​នៅ​ជាមួយវា​អស់​មួយ​ជិវិត ជំងឺអេដស៍ គឺជា​កំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ឆ្លង​មេរោគ​ហ៊ីវ ជាពេលប្រ​ព័ន្ធ​​ភាព​ស៊ាំ​ក្នុង​​រាង​កាយ​យើង​ចុះខ្សោយ​មិន​អាច​ការពារ​ករណី​ឆ្លង​ ឬបង្ក​រោគ​ដោយជំងឺ​ផ្សេងៗ​បាន​ ពិសេសជំងឺ​មហារីក​ និងបណ្តុំ​ជំងឺឆ្លង។ ២- កើតញឺកញាប់ដែរទេ? យោង​តាម​អង្គការ​សុខភាព​ពិភពលោក ទិន្នន័យ​ចុង​ឆ្នាំ ២០១៤ បង្ហាញ​ថា​មាន​មនុស្ស ៣៧លាន នាក់​កំពុង​រស់នៅ​ជាមួយ​វីរុស​កំណាច​នេះ ហើយ ១,២​លាននាក់ បាន​ស្លាប់ ក្នុងនោះ​មាន​តែ ៥៤ភាគរយ ប៉ុណ្ណោះដឹងខ្លួន​ថា​មាន​កើតជំងឺ​អេដស៍ ពីព្រោះមនុស្សទាំងអស់មិនមែនសុទ្ធ​តែ​មាន​រោគ​សញ្ញា​នោះ​ទេ។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? មេរោគ​ប្រភេទ​នេះ អាច​សម្ងំក្នុង​ខ្លួន​យើង​ដោយមិន​បញ្ចេញ​រោគ​សញ្ញាពី ២-១៥ ឆ្នាំ ជាហេតុ​ធ្វើ​ឲ្យ​យើង​មិន​ដឹងខ្លួនឯងមាន​ផ្ទុក​មេរោគ​នេះ និង​អាច​ចម្លង​ទៅ​អ្នកដទៃ​ដោយ​មិន​ដឹង​ខ្លួន អ៊ីចឹងហើយ មាន​តែ​ធ្វើតេស្ត​ឈាម​ប៉ុណ្ណោះ​អាច​ឲ្យ​ដឹង​ប្រាកដ​បាន ម្យ៉ាងទៀតជំងឺអេដស៍ មិនធ្វើ​ឲ្យ​សរីររាង​យើង​ខូចខាត​ដោយ​ផ្ទាល់​ទេ តែផ្ដល់ឱកាស​ឲ្យ​ មេរោគ​ផ្សេង​ទៀត​មក​បង្ក​រោគនៅពេល​ប្រព័ន្ធ​ភាពស៊ាំ​យើង​ចុះ​ខ្សោយ ហើយ​រោគសញ្ញា​ជា​ទូទៅ​មាន​ដូចជា៖ – ក្ដៅ​ខ្លួន – ឈឺ​ក្បាល – ល្ហិត​ល្ហៃ – ឈឺ​សាច់ដុំ – ស្រក​ទម្ងន់ – ហើម​កូន​កណ្ដុរនៅ ក ក្លៀក និងក្រលៀន អេដស៍​ជា​ដំណាក់​កាល​ចុង​ក្រោយសម្រាប់អ្នកផ្ទុកមេរោគហ៊ីវ អាច​មាន​ការ​បង្ក​រោគមួយ​ចំនួន​ដូច​ជា៖ – មហារីក […]


សុខភាពផ្លូវភេទ

ងូត​ទឹក​ក្ដៅ ត្រាំទឹកក្ដៅ ឬស្ទីមយូរ អាចងាប់មេជីវិត?

គ្នាយើងខ្លះការច្រើនឆ្នាំហើយ នៅតែគ្មានអូនៗប្រឡែងនឹងគេ ក៏មិនដឹងមកពីមូលហេតុអ្វីឲ្យប្រាកដ។ កត្តាចម្បងមួយសម្រាប់ប្រុសៗ ជាហេតុផលនាំឲ្យមិនអាចមានកូន ត្រូវក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា អាចបណ្តាលមកពីការដេកត្រាំទឹកក្តៅ ងូតទឹកក្ដៅ ឬស្ទីមយូរពេក។ នេះ​ជា​ការបកស្រាយ! ១- ហេតុផលគួរដឹង មេជីវិតឈ្មោលផលិតនៅក្នុងពងស្វាសមានសីតុណ្ហភាពសមស្របមិនក្ដៅពេក និងមិនត្រជាក់ពេក។ ការពិសោធត្រូវគេធ្វើឡើងចំពោះប្រុសៗងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅយូរជាង ៣០ នាទី រកឃើញថា ពិតជាមានចោទបញ្ហាមែន ខណៈទស្សនាវដ្ដីសុខភាពប្រេស៊ីលវិញ អះអាងថា មិនត្រឹមតែទឹកក្ដៅប៉ុណ្ណោះទេ កម្ដៅភាយចេញពីការដាក់កុំព្យូទ័រយួរដៃលើភ្លៅ និងការស្លៀកខោរឹបពេក ក៏អាចប៉ះពាល់ដូចគ្នា។ ក្រៅពីនេះ នៅមានកត្តាសុខភាព (ទាំងប្រុសទាំងស្រី) ផ្សេងទៀត ដែលអាចជះឥទ្ធិពលដល់លទ្ធភាពមានកូន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២- ដំណោះស្រាយ ប្រុសៗប្រមាណ ៥០% ត្អូញរឿងពិបាកយកកូន តែបន្ទាប់ពីតមងូតទឹកក្ដៅចាប់ពី ៣-៦ ខែ មួយចំនួនសប្បាយចិត្តជាមួយលទ្ធផលគុណភាពមេជីវិត ប៉ុន្តែលទ្ធផលនេះ មិនច្បាស់សម្រាប់ប្រុសៗជក់បារីជាប្រចាំនោះទេ។ [embed-health-tool-ovulation] ៣- បង្កើនលទ្ធភាពយកកូនដូចម្ដេច? របបអាហារដើរតួសំខាន់ក្នុងការបង្កើនឱកាសយកកូន ដូចជា ញ៉ាំអយស្ទ័រ ស៊ុត ចេក ស្ពៃពួយឡេង ការ៉ុត វ៉លណាត់ (Walnut) ប៊ើរី និងយិនស៊ិន ជាដើម។ ប្រុសៗក៏អាចជ្រើសអាហារបំប៉ន និងវីតាមីន ដូចជា A […]


សុខភាពផ្លូវភេទ

ប្រុសៗកំពុងចង់បានកូន នេះជាតិចនិកបង្កើនគុណភាពមេជីវិត​

ប្រុសៗមួយចំនួននៅតែមិនអាចសម្រេចគោលដៅមានកូន ទោះខំទាំងយប់ទាំងថ្ងៃ នៅតែគ្មាន ពិបាកចិត្តមិនស្ទើរទេ។ អ្វីត្រូវដឹងពេលនេះ ចង់មានអូនៗ គឺត្រូវបង្កើនគុណភាពមេជីវិតរបស់ប្រុសៗជាមុនសិន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់ពីវិធីសាស្ត្រខ្លះៗ ដើម្បីបង្កើនគុណភាពមេជីវិត ឈានសម្រេចគោលដៅមានកូនគួរឲ្យស្រលាញ់ដូចគេ។ ១- មេជីវិត ជាមធ្យម ក្នុង ១ មិល្លីលីត្រទឹកកាមបុរស មានចំនួនមេជីវិតពី ១២០-៣៥០ លានក្បាល តែបើសិនប្រុសៗមានតែ ៤០ លាន ឬតិចជាងនេះ បញ្ជាក់ថាអសមត្ថភាពហើយ។ កត្តានេះអាចមកពីផឹកស្រាច្រើនពេក ជក់បារី ឬធាតុពុលក្នុងបរិយាកាស និងការប្រើថ្នាំក្រពះមួយចំនួន ដូចជា Cimetidine និង Ranitidine ជាដើម។ កម្ដៅក៏អាចបន្ថយការផលិតមេជីវិតដែរ អ៊ីចឹងការងូតទឹកក្ដៅ ស្ទីមយូរពេក ឬស្លៀកខោរឹបពេក គួរចៀសវាង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- បង្កើនគុណភាពអាហារ ដើម្បី​បង្កើន​គុណភាព​មេជីវិត គួរញ៉ាំបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិណាសម្បូរជីវជាតិ ប្រសើរជាងជក់បារី ផឹកស្រា កាហ្វេ តែ ឬអាហារកំប៉ុងមានគីមីច្រើនលើសលប់ គ្មានប្រយោជន៍ ហើយអាចប៉ះពាល់សុខភាពទៀត។ ធាត់ […]


សុខភាពផ្លូវភេទ

ស្រីៗមិន​អាច​មាន​កូនបាន​ អាច​កត់ចំណាំ​​តាម​សញ្ញា​ទាំង​នេះ

មិន​ខុស​អី​ពី​ប្រុសៗ​ទេ ពេល​ប្រឹង​ប្រែង​យក​កូន លើស​ពី ៦ ខែ​ហើយ នៅ​តែ​អត់​បាន​ទៀត គឺ​ចាប់​ផ្ដើម​គិត ហើយ​សង្ស័យ​មក​ពី​ខ្លួន​ឯង ឬ​ខាង​ប្រុស។ សំណាង​ល្អ សម័យ​នេះ មាន​មធ្យោបាយ​ច្រើន​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​ហ្នឹង​គេ។ ចំពោះ​បញ្ហា​អារ​អត់​​កូន ស្រីៗ​អាច​ចំណាំ​ថា​តើ​បញ្ហានេះ​មក​ពី​យើង​ខ្លួន​ឯង ឬ​យ៉ាងណា តាម​សញ្ញា​ខាង​ក្រោម៖ ១- អ័រម៉ូន​ប្រែប្រួល វិបត្តិអ័រម៉ូន អាចជះឥទ្ធិពលលើវដ្ដរដូវ និងការបញ្ចេញ​អូវុលមេជីវិតរបស់ស្ត្រី ហើយ ៣០-៤០% នៃស្ត្រីទាំងអស់ តែងជួបបញ្ហារដូវមកមិនទៀង និងការមករដូវដែរ តែគ្មានមេជីវិតដែលជាហេតុនាំឲ្យគ្មានកូន។ ដូច​បាន​បញ្ជាក់ បញ្ហា​នេះ​អាច​មាន​វិធី​ព្យាបាល​ហើយ ដោយ​​គ្រាន់​ទៅ​ពិនិត្យ​នៅ​ពេទ្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- សញ្ញាគួរសង្ស័យផ្សេងៗ - រាំងរដូវ៖ ជា​សញ្ញា​បញ្ជាក់​ច្បាស់​ថា ស្រីៗគ្នាយើង​គ្មាន​លទ្ធភាព​មាន​កូន ហើយ​ត្រូវ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ - ឈឺចាប់ពេលមករដូវ៖ បើ​មក​រដូវ​ដោយ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ឬ​ឈឺ​ចាប់​ពេល​រួម​ភេទ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​ព្យាបាល​ត្រឹម​ត្រូវ ព្រោះ​អាច​ជា​សញ្ញា​ជំងឺ​ភ្នាស​ស្បូន​ដុះ​ខុស​កន្លែង ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ - ឡើងមុនពេញមុខ៖ ការ​ពិនិត្យ​សុខភាព​អំឡុង​ពេល​នេះ គឺ​ល្អ​បំផុត ព្រោះ​ជា​សញ្ញាអ័រម៉ូន​ប្រែប្រួល ដូចជា អង់ដ្រូសែន ដែល​បង្កឲ្យមិន​មាន​ការ​បញ្ចេញ​អូវុល​តាម​កាល​កំណត់។ - ដុះរោមមិនធម្មតា៖ ដុះ​រោម​ខុស​ប្រក្រតី អាច​ជា​សញ្ញា​ជំងឺ​ក្រពេញអូវែ ដែល​ជា​កត្តា​បន្ថយ​លទ្ធភាព​មាន​​កូន។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ផ្លែឪឡឹកអាចជាឱសថធម្មជាតិ […]


ផ្លូវភេទនិងការការពារ

Decreased libido (ថយ​ចំណង់​ផ្លូវភេទ)

និយមន័យ១- ថយ​ចុះ​ចំណង់​ផ្លូវភេទជាអ្វី?​ ថយ​ចុះ​ចំណង់​ផ្លូវភេទ ជា​បញ្ហា​ទូទៅ​​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ក៏​កើត​មាន​លើ​ស្រីៗ​ដូចគ្នា អាច​ជួប​ប្រទះ​គ្រប់​ដំណាក់​កាល​ណា​មួយ​ក្នុង​ជីវិត​យើង។ ជា​រឿយៗ​ ទាក់ទងភាពតានតឹង​ពី​ការងារ បញ្ហា​ផ្ទាល់ខ្លួន​ ឬ​មាន​ការ​ផ្លាស់ប្តូរអ្វីមួយសំខាន់​ក្នុង​ជីរិត​ ​ដូចជា​មានផ្ទៃពោះ​ សម្រាល​បេប៊ី ​ឬ​បំបៅ​ដោះ​អូនៗ​ជាដើម។ យ៉ាង​ណា​ បាត់បង់​ចំណង់​​ផ្លូវភេទ​ពុំ​បាន​រំពឹង​ទុក​ ពិសេស​នៅពេល​​យើង​មានកើត​រយៈពេល​យូរ ​ឬ​មាន​បាត់ៗ ​អាច​បណ្តាល​មក​​ពីបញ្ហា​ផ្ទាល់ខ្លួន​ ថ្នាំ​ ឬ​របៀប​រស់នៅ​​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ផ្លូវភេទ​តែម្តង។ ​បើ​បារម្ភ​ថា​ចំណង់​ផ្លូវភេទ​យើង​ថយចុះ ​ពិសេស​ពេល​រួមភេទ​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ​ឬ​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ដៃ​គូ គប្បី​ជួប​គ្រូពេទ្យ​ ពិភាក្សា​រក​មូលហេតុ​ និង​វិធី​ព្យាបាល​ដោយ​​ប្រើថ្នាំ ​ឬ​ព្យាបាល​តាម​ផ្លូវចិត្តក៏បាន។ ២- កើតឡើងញឹកញាប់ដែរទេ? បញ្ហា​នេះ​​ភាគច្រើនកើត​ចំពោះ​ទាំងបុរស និងស្ត្រី មាន​អាយុ​លើស​ ៦០​ឆ្នាំ​។​ ​យ៉ាង​ណាមិញ ​បញ្ហា​គឺអាច​ព្យាបាល​បាន ​ដោយ​កាត់បន្ថយ​​កត្តាហានិភ័យ​មួយ​ចំនូន​។ ​សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញាបញ្ហាមានអ្វីខ្លះ? រោគសញ្ញា​ថយចុះ​ចំណង់ផ្លូវភេទ​អាច​មាន​ច្រើន​ ប៉ុន្តែ​រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មានដូចជា៖ – អាអូន​មិន​ឡើង​រឹង (​ប្រុសៗ)​ – ទឹកកាម​តិច​ – ជ្រុះ​សក់​ – ហត់ ​និង​អស់​កម្លាំង – សាច់ដុំ​ចុះ​ខ្សោយ​ – អារម្មណ៍​ផ្លាស់ប្តូរ​ – ថយចុះ​ម៉ាស់ឆ្អឹង។ ៤- ពេលណាគួរទៅជួបពេទ្យ? ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​ទប់ស្កាត់​បញ្ហាកុំ​ឲ្យ​ធ្ងន់ធ្ងរ​ខ្លាំង ក៏​ដូចជា​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​​ផ្សេង​ទៀត ហេតុនេះ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ឲ្យបាន​ឆាប់​តាមអាច​ធ្វើ​បាន​ ដើម្បី​ការពារ​ស្ថានភាព​ធ្ងន់ធ្ងរ​កុំឲ្យ​កើតមាន​ឡើង។ ប្រសិន​បើ​មាន​រោគសញ្ញា​ណាមួយ​​បាន​រៀបរាប់​ខាងលើ ឬ​មាន​ជាសំនួរ​សូម​ទៅពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ពីព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​ធ្វើការ​ខុសគ្នា​។ ​ល្អ​បំផុតពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។ មូលហេតុបង្ក៥- អ្វីខ្លះជាមូលហេតុបង្ក? ករណី​ខ្លះ​អាច​បណ្តាល​មកពី​កត្តា​រាងកាយ​ និង​ខ្លះទៀត​បណ្តាល​មក​ពី​កត្តាផ្លូវចិត្ត​ ហើយអាច​ដោយ​សារ​តែ​មូលហេតុ​ទាំងពីរ​ទាំងម្តង។ កត្តា​រាង​កាយ អាច​ធ្វើឲ្យ​ថយចុះ​នូវ​ចំណង់​ផ្លូវភេទ ​រួមមាន […]


ជំងឺបង្កដោយវីរុសអេចភីវី

សញ្ញា​សុខភាព​តូចៗ ១៥ យ៉ាង បញ្ជាក់​ថា ប្រុសៗ​អាច​អាយុ​ខ្លី បើ​អត់​តាម​ដាន

មហារីក ​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត បើ​អាច​វិវត្ត​ដល់​ដំណាក់កាល​របស់​វា។ វិធី​​ជោគ​ជ័យ​បំផុត​​ព្យាបាល​​មហា​រីក ​គឺត្រូវ​ព្យាបាល​ពី​ដំណាក់​កាល​ដំបូង។ ភាគរយ​ខ្ពស់​បំផុត គឺ​អាច​ព្យាបាល​ជា​ដាច់ ​បើ​តាមដាន​ដិតដល់ និង​យក​ចិត្ត​ទុកដាក់​ព្យាបាល​ដោយ​ពេទ្យ​ឯកទេស។ "Hello គ្រូពេទ្យ" ចង់​ដាស់​តឿន​ប្រុសៗ ពី​ការ​ថែទាំ​ខ្លួន និង​ចាប់​ផ្ដើម​ស្រលាញ់​សុខភាព កុំ​ចេះ​តែ​គិត​ថា​មិន​អី មិន​ធ្ងន់។ យើង​មាន​បញ្ហាតូចៗ ១៥ ចំណុចដែល​អាច​ជា​សញ្ញាណ​របស់​ "មហារីក"។ សូម​អង្កេត និងតាម​ដានសុខភាព​ខ្លួន​យើងថា​តើ​មាន​អី មិន​ប្រក្រតី​អត់។ បើ​ជា​រោគ​មហារីក​មែន ក្នុង​ដំណាក់កាល​បឋម​នេះ គឺ​អាច​មើល​ជា។ ១- បញ្ហាពេលនោម អ្នក​ណា​ខ្លះ ​នោមញឹក ជា​ពិសេស​ពេលយប់? នោម​ស្រក់​តក់ៗ សើម​មិន​ដឹង​ខ្លួន ឬ​ពិបាក​ទប់​នោម? ឬ​អង្កេត​ឃើញ​ខ្លួន​ឯង នោម​ខ្សោយ ពេល​ចាប់​ផ្ដើម​នោម? បញ្ហា​ទាំង​នេះ​អាច​មក​ពី​ការ​រី​ក ​ឬ​មហារីក​ក្រពេញ​ប្រូ​ស្តាត។ ដូច្នេះ​ កុំ​ព្រងើយ​ វាគ្រោះថ្នាក់​ជាង​ការ​គិត​​ទៅ​ទៀត។ ​គួរ​ពិនិត្យ​​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ ការ​ធ្វើ​តេស្ត​ឈាម​ខ្លះ​ ពេទ្យ​អាច​ស្នើ​សុំ ឬ​ឲ្យ​យោបល់​ថា​គួរ​ពិនិត្យ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២- ពងស្វាសប្រែប្រួល បើ​មាន​អារម្មណ៍ ឬ​ដឹង​ខ្លួន​ច្បាស់​ថា "ពងស្វាស" ឡើង​ពក ហើម​ប៉ោង ឬបញ្ហា​មិន​ប្រក្រតី​ផ្សេង​ទៀត​ សូម​ប្រញាប់​ទាក់ទង​​​គ្រូ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​ជា​អាច​ជា​មហា​រីក​ពង​ស្វាស។ ជំងឺ​នេះ​ វិវត្ត​រាលដាល​​លឿន​ណាស់។ ៣- ឈាមក្នុងទឹកនោម ឬលាមក អាច​ជា​ភាព​មិន​ប្រក្រតី​ចំពោះ​បុរស​ដែល​មាន​ឈាម​នៅ​ត្រង់​នេះ។ […]


សុខភាពផ្លូវភេទ

ប្រុសៗ​បើ​មាន​ជំងឺ​រ៉ាំរ៉ៃមួយនេះ​ ប្រយ័ត្ន​អាអូនតូច​ងាប់​អត់​ឡើងរឹង

លិង្គអត់ឡើងរឹង ត្រូវគេចាត់ទុកថាអសមត្ថភាព មិនអាចបំពេញតម្រូវការផ្លូវភេទដល់ចំណុចកំពូល។ មិនមានតួលេខជាក់លាក់សម្រាប់ប្រុសៗកើតជំងឺនេះទេ ប៉ុន្តែតាមការប៉ាន់ប្រមាណ ៨-១០% នៃប្រុសៗជុំវិញពិភពលោក អាយុពី ១៨-៦០ឆ្នាំ ជួបប្រទះបញ្ហានេះ។ ជំងឺនេះមិនគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែជះឥទ្ធិពលធ្ងន់ធ្ងរលើជីវិតប្រុសៗ ហើយក្នុងចំណោមប្រុសៗទូទៅ ប្រុសៗមានជំងឺលើសឈាម ប្រឈមហានិភ័យខ្ពស់ធ្វើឲ្យអាអូនតូចងាប់​មិនឡើងរឹង ដោយអាស្រ័យលើកត្តាមួយចំនួន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ១- ដំណើរភាពរឹងរបស់លិង្គ ដំណើរឡើងរឹងរបស់អាអូនតូច អាចស្មុគស្មាញបន្តិច ព្រោះពាក់ព័ន្ធកត្តាសរសៃប្រសាទ សរសៃឈាម អ័រម៉ូន និងចិត្តសាស្ត្រ។ ដងលិង្គមានរន្ធ ២ ភាសាបច្ចេកទេស Corpora Cavernosa លាតសន្ធឹងពីក្បាលលិង្គ ចូលទៅក្នុងឆ្អឹងអាងត្រគាក មានសរសៃឈាម សាច់ដុំរលោង និងកន្លែងខ្លះទទេ។ ធម្មតា សរសៃឈាមអាកទែដែលផ្គត់ផ្គង់ឈាមទៅលិង្គ បើកដោយផ្នែកខ្លះប៉ុណ្ណោះ ប៉ុន្តែផ្តល់លំហូរឈាមចាំបាច់ចិញ្ចឹមជាលិកា​លិង្គ។ ពេលប្រុសៗមានចំណង់ផ្លូវភេទតាមរយៈការរំញោចអារម្មណ៍ ឬរាងកាយ ខួរក្បាលនឹងបញ្ជូនសញ្ញាដើម្បីឲ្យ​បញ្ចេញ​អ័រម៉ូន ធ្វើឱ្យសរសៃឈាមអាកទែបើកបានទាំងស្រុង ហើយពេលឈាមកាន់តែច្រើនហូរចូលទៅក្នុងរន្ធ corpora cavernosa លឿនជាងឈាមហូរចេញតាមសរសៃវ៉ែន ជាហេតុនាំឲ្យស្ទះឈាមនៅក្នុងអាអូនតូច នាំឲ្យឡើងរឹងតែម្តង។ ពេលខួរក្បាលឈប់បញ្ជូនសញ្ញាបង្ហាញពីចំណង់ផ្លូវភេទ ការឆ្លើយតបនៃអ័រម៉ូនចប់ដូចគ្នា សរសៃឈាមអាកទែវិលត្រលប់ទៅធម្មតាវិញ ពេលនោះអាអូនតូចក៏ប្រែជាទន់វិញដែរ។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗចំណង់ផ្លូវភេទថយចុះ អាចមកពីមូលហេតុទាំងប៉ុន្មាននេះ

ចំណង់ផ្លូវភេទកើតមកពីកត្តាជីវសាស្ត្រ កត្តាផ្ទាល់ខ្លួន និងទំនាក់ទំនង វាជាផ្នែកមួយនាំឲ្យជីវិតរស់នៅប្រចាំថ្ងៃ ពោរពេញដោយផាសុកភាព និងបទពិសោធ ប៉ុន្តែប្រុសៗគ្នាយើងខ្លះបាត់បង់ ឬថយចុះចំណង់ផ្លូវភេទ ដោយមិនដឹងមូលហេតុ នាំឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ ឈប់សង្ស័យ "Hello គ្រូពេទ្យ" នឹងស្រាយមន្ទិលទាំងនេះ ហើយវាអាស្រ័យលើមូលហេតុមួយចំនួន៖ ១- អ័រម៉ូនថយចុះ តេស្តូតេរ៉ូន ជាអ័រម៉ូនភេទរបស់ប្រុសៗ ធ្វើឲ្យឆ្អឹង សាច់ដុំលូតលាស់ និងផលិតទឺកកាម ហើយអ័រម៉ូននេះបង្កើតឲ្យមានចំណង់ផ្លូវភេទ។ បើកម្រិតអ័រម៉ូន ចុះទាបជាង ៣០០-៣៥០ ណាណូក្រាម ក្នុងមួយដេស៊ីលីត្រឈាម មានន័យថា ចំណង់ផ្លូវភេទធ្លាក់ចុះ។ មូលធ្វើឲ្យអ័រម៉ូនធ្លាក់ចុះគឺ "កត្តាអាយុ"។ បើមានបញ្ហានេះកើតឡើង ប្រុសៗគួរទៅជួបពេទ្យដោះស្រាយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២- ជំងឺបាក់ទឹកចិត្ត ជំងឺបាក់ទឹកចិត្តកើតឡើងលើមនុស្សគ្រប់គ្នា ធ្វើឲ្យថាមពលរាងកាយ និងផ្លូវចិត្តបាត់បង់ នាំឲ្យចំណង់ផ្លូវភេទចុះខ្សោយ។ ថ្នាំមួយចំនូនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត មាន Selective Serotonin Re-uptake Inhibitors (SSRIs) ក៏មានផលប៉ះពាល់ខ្លាំងដូចគ្នាដែរ។ ៣- គ្រឿងស្រវឹង ឬថ្នាំញៀន សារធាតុញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ព្រោះវាធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ ហើយផឹកគ្រឿងស្រវឹងច្រើនបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យអស់កម្លាំង លែងមានចំណង់ផ្លូវភេទ។ ៤- ស្ត្រេស ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន តាមការបញ្ចេញអ័រម៉ូន អាដ្រេណាលីន […]


ផ្លូវភេទនិងការការពារ

គួរ​ធ្វើ​ម៉េច​ បើភ្លាត់​មាន​​ផ្ទៃ​​​ពោះ​ចៃដន្យ?

ស្រីៗភ្លាត់មានផ្ទៃពោះដោយចៃដន្យ ច្បាស់ជាមានអារម្មណ៍ថាភ័យខ្លាច ខកចិត្ត ខ្មាសគេ ហើយខឹងខ្លួនឯងណាស់។ កុំទាន់អស់សង្ឃឹមអី “Hello គ្រូពេទ្យ” មានវិធីជួយដោះស្រាយ គួរធ្វើបែបណាពេលជួបរឿងបែបនេះ។ ១- អារម្មណ៍ច្រួលច្របល់ជារឿងធម្មតា ពេលដឹងថាខ្លួនមានផ្ទៃពោះដោយមិនបានគ្រោងទុក គ្នាយើងភាគច្រើនអាចមានអារម្មណ៍ច្របូកច្របល់ សោកសៅ បារម្ភ ពេលខ្លះក៏ភ្ញាក់ផ្អើលក៏មាន។ ខ្លះទៀតអាចនឹងមានអារម្មណ៍ខឹង តានតឹង និងមិនសប្បាយចិត្ត។ យ៉ាងណាក៏ដោយ ការមានអារម្មណ៍បែបនេះមិនមានមានន័យថា យើងក្លាយជាម្តាយមិនល្អនោះទេ។ ២- ស្វែងរកជំនួយ និងការគាំទ្រ - សម្រាប់ស្ត្រីមានគ្រួសារ ពេលយើងមិនទាន់ត្រៀមលក្ខណៈទុកជាមុន ប្រហែលជាមានអារម្មណ៍ច្រួលច្របល់ខ្លាំង ពេលដឹងថាខ្លួនមានផ្ទៃពោះ។ ប្តីយើងក៍អាចនឹងមានអារម្មណ៍មិនខុសគ្នាប៉ុន្មានដែរ បើសេដ្ឋកិច្ចគ្រួសារអ្នកមិនទាន់មានស្ថិរភាពនោះ។ ប្រឈមមុខនឹងកាលៈទេសៈបែបនេះ ទាមទារប្តីប្រពន្ធស្វែងយល់ចិត្តគ្នា និងអត់ឱនឲ្យគ្នាទៅវិញទៅមក ព្យាយាមរកដំណោះស្រាយជាមួយគ្នា។ យើងអាចសាកល្បងសួរយោបល់ និងបទពិសោធពីគ្រួសារ មិត្តភ័ក្តិ ឬក៏គូសា្វមីភរិយាដទៃធ្លាប់ជួបបញ្ហានេះ។ - សម្រាប់​ស្រីៗ​នៅ​លីវ ក្នុងមួយឆាកជីវិតស្រីៗ ជួបប្រទះរឿងបែបនេះមិនមែនងាយស្រួលប្រឈមមុខទេ ជាពិសេសក្នុងសង្គមដែលនៅប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណី។ យ៉ាងណា បច្ចុប្បន្នដោយមានជំនួយពីអង្គការទ្រទ្រង់សុខភាពពិភពលោក មណ្ឌលសុខភាព មន្ទីរពេទ្យ ក្រសួងសុខាភិបាល សហគមន៍ ក៏ដូចជាបណ្ដាអង្គការនានា ស្ត្រីមានផ្ទៃពោះដោយចៃដន្យ អាចស្វែងរកជំនួយបានស្ទើរតែគ្រប់ទីកន្លែង។ អ៊ីចឹងហើយ បើយើងកំពុងប្រឈមមុខនឹងបញ្ហានេះ អាចស្វែងរកជំនួយពីតាមសហគមន៍ ក៏ដូចជាគ្រូពេទ្យជំនាញតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​ដែល​មានការអនុញ្ញាត និងគាំទ្រដោយក្រសួងសុខាភិបាល។ ៣- សម្រេចចិត្ត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស