សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

នេះហើយ​មូលហេតុស្រីៗអត់ដល់កំពូលពេលអីៗម្ដងៗ តែអត់ហ៊ានប្រាប់ខាងប្រុស

ដឹង​ហើយ​រឿង​លើ​គ្រែ ជា​ធម្មជាតិ​មនុស្ស​លោក គ្មាន​អី​ត្រូវ​ខ្មាស​អៀន​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​​ខ្លះ ទោះ​ឡើង​លើ​សមរភូមិ​ ​មាន​ឆាក​ប្រយុទ្ធ​ក្តៅ​រោល​រាល​ប៉ុណ្ណា តែ​នៅ​មិន​សម្រេច​គោល​ដៅស្រណុក​ស្រួល ច្បាស់​ជា​អន់​ចិត្ត​មិន​ខាន ទាំង​មិន​អាច​និយាយ​ចេញ​មក​ក្រៅ​ទៀត​ផង។ អារម្មណ៍​នេះ មាន​តែ​ស្រីៗ​គ្នាយើង​ទេយល់​ច្បាស់ បើ​អ៊ីចឹង​ ចាំ "Hello គ្រូពេទ្យ" ប្រាប់​មូល​ហេតុ និង​វិធី​ព្យាបាល។ បញ្ហា​នេះ ពាក្យ​បច្ចេកទេស​ហៅ​ថា Anorgasmia ឬមិន​អាច​ឈាន​ដល់​ចំណុច​កំពូល ភាគ​ច្រើន​កើត​លើ​ស្រីៗ​គ្នា​យើង​តែ​ម្តង ដោយ​ស្ត្រី ២​នាក់ ក្នុង​ចំណោម ៣នាក់ អាច​ជួប​បញ្ហា​មួយ​នេះ។ ១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​អំឡុងពេល​កំពុង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពុះ​កញ្ជ្រោល អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន ដូច​ជា៖ - អៀន​ខ្មាស​ច្រើន - បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ - បញ្ហា​ស្ត្រេស - មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង - ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម) - អាយុ​កាន់​តែ​ច្រើន - មាន​ជំងឺ​ទឹក​នោម​ផ្អែម - ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឹផ្លូវចិត្ត) - បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ - ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ - វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស)   ករណី​មួយ​ចំនួន​ទៀត ស្រីៗ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្សេង ក៏អាច​នឹង​ពិបាក​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ឬ​មាន​អារម្មណ៍​បាក់​ស្បាតតែម្តង។ ២- ធ្វើម៉េចទើបដឹងមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល? សញ្ញា​ចម្បង គឺ​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល ឬ​មិន​ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ក្រោយ​ […]


គន្លឹះសុខភាពផ្លូវភេទ

កំហុស​បច្ចេកទេសច្រើន​កើតញឹកញាប់ ពេល​​ប្រើស្រោម​អនាម័យ

និយាយរឿងស្រោមអនាម័យភ្លាម គ្នាយើងអាចដឹងឮច្រើនណាស់ហើយ សឹងតែថាខ្ជិលស្ដាប់ទៀតផង។ ប៉ុន្តែ សម័យនេះហើយ ក៏នៅតែមនុស្សមួយចំនួន មិនទាន់យល់ពីវិធីប្រើស្រោមនៅឡើយ។ ពេលខ្លះ ភ្លាត់មានផ្ទៃពោះទៀតផង។ បើប្រុសៗខិលៗមានស្រីក្រៅ បើប្រើមិនត្រឹមត្រូវទេ អាចឆ្លងរោគ តាមការរហែក បែកស្រោម ឬខុសច្ចេកទេស។ ស្រោមអនាម័យជាវិធីពន្យារកំណើត ការពារមេជីវិតឈ្មោល និងមេជីវិតញីកុំឲ្យជួបគ្នាដល់ ៩៨% និងការពារឆ្លងជំងឺកាមរោគ ដូចជា អេដស៍ ប្រមេះទឹកបាយ ស្វាយ និងជំងឺឆ្លងច្រើនទៀត។ ស្រោមអនាម័យមាន ២ ប្រភេទ គឺសម្រាប់ប្រុសៗ និងស្រីៗ។ បញ្ហា និងកំហុសដែលឧស្សាហ៍កើតពេលប្រើស្រោម មាន៖ ១- ប្រើពីរជាន់ គេថា ប្រើស្រោមពីរជាន់អាចការពារបានល្អ។ តើពិតអត់? វាមិនពិតទេ ព្រោះវារឹបតឹងពេក ធ្វើឲ្យកកិតរលាកប្រដាប់ភេទខាងស្រីៗទៅវិញទេ។ ២- ជិតចប់ទើបប្រើ ប្រុសៗភាគច្រើនចូលចិត្តធម្មជាតិ ដែលភាសាអ្នកខិលៗហៅថា "លាត’" ហើយប្រើស្រោម ពេលជិតដល់កំពូលតែប៉ុណ្ណោះ។ ប៉ះផ្ទាល់រវាងប្រដាប់ភេទ អាចនាំឲ្យមានជំងឺកាមរោគ ឬមានផ្ទៃពោះ ហើយវាមិនមែនជាគំនិតល្អទេ។ ៣- ពាក់ពេលនៅទន់ ពាក់ស្រោមទាំងអាអូនតូចមិនទាន់រឹង មិនល្អទេ វាអាចនឹងមិនរឹបត្រូវតាមរូបរាង អ៊ីចឹងហើយវាអាចលេចទឹកកាមពេលក្រោយ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៤- […]


ជំងឺកាមរោគ

ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់

កន្លែង​​សម្ងាត់​របស់​ស្រីៗ ​មាន​ចំណុច​ត្រូវ​ខ្វល់ និង​បារម្ភ​ច្រើន​។ ស្រីៗ​មួយ​ចំនួនយក​ចិត្ត​ទុកដាក់ថែទាំ ​សម្អាតប្រដាប់​ភេទ បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត អត់​សូវ​ខ្វល់​ទេ។ ទម្លាប់​មិន​ល្អ​អត់​សូវ​ចាប់​អារម្មណ៍​ខ្លះ​ បណ្ដាល​ឲ្យទ្វារ​មាស​រមាស់​បាន។ “Hello គ្រូពេទ្យ” នឹង​លើក​ចំណុច​ទាំង​នោះ​មក​ប្រាប់។ ១- ទឹកអនាម័យ ភាគ​ច្រើន​អត់​ដឹង​ទេ​ថា ប្រដាប់​ភេទ​ខ្លួនមាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការ​លាង​សម្អាត​ផ្នែក​ខាង​ក្នុង​ដោយ​ខ្លួន​ឯង។ រឿង​សំខាន់​មួយ​ទៀត​ គឺ​ការ​ប្រើ​ទឹកអនាម័យមក​លាង​សម្អាតទ្វារមាស អាច​សម្លាប់​បាក់តេរី​ល្អ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រដាប់​ភេទ ច្រើន​ជាងអត់​ប្រើ។ ផ្នែក​​​ខាង​​​ក្នុង​​​នៃ​​​ទ្វារ​​​មាស​​​ ​​​មាន​​​ផ្ទុក​​​ប្រភេទ​​​បាក់តេរី​​​ល្អដែល​​​ជួយ​​​ឲ្យ​​​កម្រិត pH ​​​នៅ​​​ទី​​​នោះ​​​មាន​​​តុល្យភាព ​​ជួយ​​​​​​ប្រឆាំងការ​​​ឆ្លង​​​របស់​​​ពពួក​បាក់តេរី​​​មិន​​​ល្អ​​​ផ្សេងៗ​​​ដែល​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​ជំងឺ​​​ផ្សិត។ ដូច្នេះ​ ទឹក​អនាម័យ​លាង​សម្អាតមួយ​ចំនួន ​អាច​​​ធ្វើ​​​ឲ្យ​​​តុល្យភាព​​​កម្រិត pH នៅ​ទ្វារ​​​មាស​​​ប្រែ​​​ប្រួល បាត់​​​បង់​​​ទឹក​​​រំអិល​​​ធម្មជាតិ រំខាន​​​​​​ពពួក​​​បាក់តេរី​​​ល្អៗ បណ្ដាល​​​ឲ្យ​​​ស្បែក​​​ទ្វារ​​​មាស​​​រលាក ឬ​វិវត្តទៅ​ជា​រមាស់។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- របស់ប្រើផ្ទាល់នឹងទ្វារមាស ផលិត​​​ផល​​​អនាម័យ​​​ស្ត្រី​ច្រើន​ណាស់​មាន​លើ​ទីផ្សារ មិន​​​ថា​​​ក្នុង​​​ទម្រង់​​​ជា​​​ស្ព្រាយបាញ់ ក្រែម សាប៊ូ​ដុំ សាប៊ូ​ម្សៅ សាប៊ូ​ទឹក ប្រេង ក្រមួន ​ក្រដាស ឬក៏​​​​​​សម្លី​​អនាម័យ សុទ្ធ​​​តែ​​​អាច​​​បង្ក​​​ឲ្យ​​​ទ្វារ​​​មាស​រមាស់ បើ​របស់​ទាំង​អស់​នោះបំផ្លាញ​បាក់តេរី​ល្អ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ៣- ចំណីចំណុក អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែមៗ ឧទាហរណ៍​ញ៉ាំ​កាហ្វេ​ស្ករ ១០០ ឬ​លើស​នេះ ដូច​ធ្វើ​បាប​ប្រដាប់​ភេទខ្លួន​អ៊ីចឹង។ ជាតិ​ស្ករ​ពី​ចំណីចំណុក ឬ​កាហ្វេ​ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិកបំបាត់ស្នាមជាំខៀវ-ក្រហម ដោយសារប្ដីថើបខ្លាំង

ថើប ជាអារម្មណ៍ពិសេសនៅក្នុងទំនាក់ទំនងស្នេហ៍។ ស្រលាញ់ខ្លាំង នឹកខ្លាំង ថើបកាន់តែខ្លាំង។ តែបើថើបខ្លាំងពេក អាចធ្វើឲ្យមានស្នាមជាំខៀវ ខ្មៅ ឬក្រហម ពេលខ្លះធ្វើឲ្យដៃគូខ្មាសអៀន ពេលជួបអ្នកក្រៅទៀតផង។ កុំឲ្យមិត្តភ័ក្ដិឃើញ ហើយឌឺបាញ់ឲ្យនោះ “Hello គ្រូពេទ្យ” នឹងប្រាប់តិចនិកបំបាត់ស្នាមស្នេហ៍ជាំទាំងនោះបាន។ ១- ហេតុអីថើបធ្វើឲ្យមានស្នាមជាំ? ថើបខ្លាំងដោយអារម្មណ៍កញ្ជ្រោល មិនចោទជាបញ្ហាទេ តែព្យាយាមកុំឲ្យមានស្នាមជាំបានហើយ។ ទោះស្នាមជាំទាំងនោះតូចក៏ពិតមែន តែអាចធ្វើឲ្យគ្នាយើងខ្មាសអៀន ពេលមិត្តភ័ក្ដិឃើញ ហើយបាញ់។ បើស្រីៗគ្នាយើងមានណាត់ជាមួយភ្ញៀវ ឬនរណាម្នាក់ ស្រាប់តែមានស្នាមជាំលើកញ្ចឹងក ភ្លៅ គេអាចគិតមិនល្អលើយើង។ ថើបខ្លាំងៗ អាចធ្វើឲ្យមានស្នាមជាំខៀវ ក្រហម ឬខ្មៅ។ ស្នាមជាំនោះ ជាការរបែកសរសៃឈាមក្រោមស្បែក មានពណ៌ដូចឈាមជាប់នៅជាលិកានៅក្រោមស្បែក។ ធម្មតា ពណ៌ស្នាមជាំនឹងរលាយបន្តិចម្តងៗដោយខ្លួនឯង។ ២- របៀបកម្ចាត់ស្នាមជាំខៀវក្រហម - ស្អំទឹកកក ឬកន្សែងក្តៅឧណ្ហៗ៖ វាមានប្រសិទ្ធភាពបំផុត យើងអាចយកស្លាបព្រាដែក ដាក់នៅក្នុង បន្ទាប់មកសង្កត់បាតស្លាបព្រាលើកន្លែងមានស្នាមជាំ។ បើគ្នាយើងគ្មានស្លាបព្រាដែកទេ ប្រើដុំទឹកកកស្អំក៏បាន។ យើងអាចស្អំកម្ដៅក៏បាន សម្រាប់ស្នាមក្រហមដែលមានរយៈពេល ៣-៤ថ្ងៃ ដោយជួយបន្ថយភាពហើម និងឈឺចាប់។ យកកន្សែងស្អាតជ្រលក់ទឹកក្តៅ ដាក់កន្សែងនៅលើស្នាមជាំសង្កត់ថ្នមៗ។ - ប្រទាលកន្ទុយក្រពើ៖ ប្រទាលនេះមានគុណប្រយោជន៍ពិសេសច្រើនជំនួយស្បែក រួមទាំងព្យាបាលស្នាមជាំផងដែរ។ លាបប្រទាលនៅលើស្បែកជាំ […]


ជំងឺកាមរោគ

អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ

រលាក​ថ្លើម​ជា​ជំងឺ​​សាហាវ​ ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ពិសេស​តាម​ការ​រួមភេទ​ និង​ប៉ះពាល់​ឈាម​។ គ្នា​យើង​ ដឹង​ជំងឺ​នេះ​មាន​ប៉ុន្មាន​ប្រភេទ​អត់? ករណី​ឆ្លង​ខុសៗ​គ្នា​យ៉ាង​ម៉េច​ខ្លះ? ជំងឺ​រលាក​ថ្លើមយ៉ាង​ហោច​​មាន ៥ ប្រភេទ​ផ្សេងៗ​​គ្នា ប៉ុន្តែ​ប្រភេទ​ឧស្សាហ៍​ជួប ​មាន​ រលាក​ថ្លើម​ប្រភេទ A ប្រភេទ B និង C ។ នេះជាអ្វីដែល​យើង​គួរ​ដឹង និង​ការពារ៖ ១- រលាកថ្លើមប្រភេទ A ឆ្លង​តាម​ការប៉ះ​ជា​មួយ​លាមក ក្បែរ​លាមក ឬ​ក្បែរ​រន្ធគូទដែលផ្ទុក​មេរោគ ទោះ​​មេរោគ​តិច​​ ឬពិនិត្យ​មិន​ឃើញ​ក្នុង​លាមក​ក៏​ដោយ​​។ ឆ្លង​តាម​​ការ​រួម​ភេទ (ទ្វារមាស មាត់ និង​រន្ធគូទ) បើ​​ដៃ​គូ​មាន​ផ្ទុក​មេរោគ។ ទោះ​បី​ការ​ពារដោយ​ស្រោម​អនាម័យ​ ក៏​នៅ​តែ​ឆ្លង​​ដែរ ហើយ​មធ្យោបាយ​​មាន​ប្រសិទ្ធភាព​បំផុត គឺ​ចាក់​ថ្នាំ​បង្ការ។ សម្រាប់ប្រុសៗស្រលាញ់​ភេទ​ដូច​គ្នា ​គួរ​ចាក់​ថ្នាំ​បង្ការ​រលាក​ថ្លើម​ប្រភេទ A។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- រលាកថ្លើមប្រភេទ B ​ឆ្លង​តាម​ការ​រួម​ភេទ​ ​ឈាម​ ហើយងាយ​ឆ្លងជាង​​អេដស៍ទៀត។ មេរោគ​រលាក​ថ្លើម​ប្រ​ភេទ B មាន​ក្នុង​ទឹក​រម្អិល​​ប្រដាប់ភេទ​នារី ទឹក​មាត់ ​និង​ទឹក​កាម ហើយ​ភាគ​ច្រើន​ឆ្លង​​ទៅ​លើ​គ្នា​យើងដែល​មិន​បាន​ចាក់​ថ្នាំ​បង្ការ មាន​ដៃ​គូ​រួមភេទ​ច្រើន ឬដៃគូ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B […]


គន្លឹះសុខភាពផ្លូវភេទ

សម្រាលកូនរួច ពេល​ណា​ទើបអាចបង្កាត់​ភ្លើង​ស្នេហ៍​បាន?

សម្រាលអូនៗរួច គួររួមភេទ ឬអត់? បើបាន តើនៅពេលណា? តែងជាចម្ងល់គ្នាយើងចង់ដឹង ជាពិសេសស្រីៗតែម្តង។ ចាស់ៗបុរាណ តម្រូវឲ្យរង់ចាំយ៉ាងតិច ៣ខែ ប៉ុន្តែវិទ្យាសាស្ត្រមិនយូរចឹងពេកទេ គ្រាន់តែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ស្រីៗគ្នាយើងច្បាស់ជាដឹងមិនខាន។ ចំណង់ផ្លូវភេទ អាចកើតឡើងគ្រប់ពេល ប៉ុន្តែអ្វីត្រូវដឹង គឺពេលវេលាល្អ ស័ក្ដិសមរួមភេទប្រកបដោយភាពផ្អែមល្ហែម និងផាសុកភាព ពិសេសក្រោយកើតបេប៊ីតែម្តង។ ១- ក្រោយសម្រាលគួររួមភេទពេលណា? តាមវិទ្យាសាស្ត្រ ជាទូទៅ គួរចាំរហូតដល់ពេលទ្វារមាសលែងហូរឈាម អាចនៅក្រោយសប្តាហ៍ទី៣ បន្ទាប់ពីសម្រាលអូនៗរួច ព្រោះអំឡុងពេលនេះ ដើម្បីទុកពេលឲ្យកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- ហេតុអីម៉ាក់ៗគ្មានចំណង់រួមភេទ? ធម្មតាទេ គ្មានអារម្មណ៍រួមភេទក្រោយសម្រាល ម៉ាក់ៗថ្មីថ្មោងច្បាស់ជាអស់កម្លាំងដោយសារត្រូវបំបៅអូនៗ និងមើលថែអូនៗ ព្រមទាំងខ្លួនឯងទៀត។ មានស្រីៗគ្នាយើងខ្លះអត់មានអារម្មណ៍រាប់អាទិត្យ​ឯណោះ ខ្លះទៀតអាចឈានដល់រាប់ខែ។ លើសពីនេះ បំបៅអូនៗ​ធ្វើឲ្យអ័រម៉ូន ប្រ៉ូឡាក់ទីន បញ្ចេញច្រើន ជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ មួយទៀត បើមានការដាច់ ឬដេរទ្វារមាស ជាហេតុផលសមស្របស្រីៗមិនចង់រួមភេទ។ ប៉ុន្តែក្រោយពេលរបួសជាសះ គ្នាយើងប្រាកដជាមានអារម្មណ៍បង្កាត់ភ្លើងស្នេហ៍ជាថ្មី។ បើទោះសម្រាល […]


គន្លឹះសុខភាពផ្លូវភេទ

អីៗនឹងគ្នាហើយ ស្រីៗ​អាច​មាន​បញ្ហា​ទាំង​នេះ

មិនថាស្រី មិនថាប្រុស ប៉ុន្តែស្រីៗគ្នាយើងធ្លាប់សង្កេតអត់ ក្រោយរួមភេទរួច មានអាការៈអីប្លែកៗកើតឡើងដែរទេ? បើមាន ចង់ដឹងថាហេតុអីអត់? គ្នាយើងខ្លះប្រាកដជាភ័យស្លន់ស្លោមិនខាន ជាពិសេសអ្នកទើបរួមភេទលើកដំបូង។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​លម្អិត​ខាង​ក្រោម។ ១- ហូរឈាមក្រោយរួមភេទ ជារឿងធម្មតាទេ ក្រោយពេលរួមភេទ ទ្វារមាសមានឈាមហូរ ក៏មិនមែនជារឿងអាក្រក់ដែរ បើសិនជារក្សាអនាម័យបានត្រឹមត្រូវ និងពិនិត្យសុខភាពផ្លូវភេទទៀងទាត់។ យ៉ាងណា ករណីខ្លះក៏អាចវិវត្តជាមហារីកផងដែរ ខណៈរោគសញ្ញាហូរឈាមក្រោយអាចមកពីកត្តាដូចជា៖ - ការបង្ករោគ ដូចជា ជំងឺរលាកអាងត្រគាក ជំងឺកាមរោគ ក្លាមេឌៀ (chlamydia) - ស្ងួតទ្វារមាស - ដាច់រលាត់ទ្វារមាស - បញ្ហាដុំសាច់ (polyp) នៅមាត់ស្បូន ឬស្រទាប់ស្បូន - កោសិកាមាត់ស្បូនលៀនចេញមកក្រៅ (cervical ectropion)។ ២- ចុកពោះក្រោយពេលរួមភេទ នេះអាចជាសញ្ញាបញ្ហានៅប្រព័ន្ធបន្តពូជស្រីៗ។ ពេលជួបបញ្ហានេះ គ្នាយើងគួរទៅព្យាបាលជាបន្ទាន់ ហើយកត្តាបង្កដូចជា៖ - រលាក - ប្រតិកម្ម ឬអាលែកហ្ស៊ី - គីស ឬដាច់ជាលិកាក្រពេញអូវែ - មានបុកទង្គិចលើប្រដាប់ភេទស្រ្តី។ បើសិនជាមិនព្យាបាលឲ្យបានត្រឹមត្រូវ វាអាចធ្វើឲ្យមានបញ្ហាផ្លូវភេទ និងមិនប្រក្រតីសរីរាង្គបន្តពូជ។ ៣- ចុក ឬឆ្អល់ពោះ តិចនាំគ្នាច្រឡំថា ចុកពោះធម្មតា! ត្រូវស្វែងយល់ពីកន្លែងឈឺឲ្យបានច្បាស់លាស់។ បើសិនជាចុកនៅពោះខាងលើម្តុំក្រពះ អាចមកពី៖ - ការបង្ករោគ - […]


គន្លឹះសុខភាពផ្លូវភេទ

ហេតុផលនេះហើយ ​​បានជាអារម្មណ៍​ផ្លូវភេទ​លែងកញ្ជ្រោល​ដូច​មុន

ចង់​សួរ​គ្នា​យើង​តិច ធ្លាប់​សុខៗ​មាន​អារម្មណ៍​ថា សិច ឬរួមភេទ​មិន​សូវ​ញឹក​ញាប់​ដូច​មុន​អត់? បើ​មាន អត្ថបទ​នេះ​គឺ​ជា​ចម្លើយ ក៏​ជា​មូលហេតុ​គ្នា​យើង​គួរ​តែ​ដឹង។ ១- របស់រំខានលើគ្រែ គ្រែ​ ​ជា​កន្លែង​សម្រាប់​តែ​គេង ​និងរួមភេទ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល ផ្អែម​ល្ហែម ហើយ​ក្រៅ​ពី​ខ្នើយ ភួយ មិន​គួរ​មាន​អ្វី​ផ្សេង​ទៀត​ទេ ដូចជា ទូរ​សព្ទ កុំព្យូទ័រ។ គ្នា​យើង​សាក​គិត​មើល៍​ បើ​ដៃ​គូ​រវល់​តែ​លេង​ទូរសព្ទ​ ឬ​កុំ​ព្យូទ័រ មិន​អើ​ពើ​នឹង​យើង អារម្មណ៍​ស្និទ្ធ​ស្នាល​កើត​ឡើង​ម៉េច​បាន? ចង់​ឲ្យ​​ស្នេហា​ល្អ​ឡើង​វិញ គួរ​​ទុក​គ្រឿង​​អេឡិចត្រូនិក​ឆ្ងាយ​ពី​គ្រែ​គេង។ ២- បញ្ហាដោយសារថ្នាំ ស្រីៗ​ភាគ​ច្រើន ​ជ្រើស​​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មក​ប្រើ​។ បែប​នេះ​មិន​​បារម្ភ​រឿង​មាន​អូនៗ​ដោយ​ចៃ​ដន្យ។ ប៉ុន្តែ​ ​ថ្នាំ​ទាំង​នេះ​មានអ័រ​ម៉ូន អេស្ត្រូហ្សែន ដែល​ប្រតិកម្ម​ប្រឆាំង​អ័រ​ម៉ូន​ភេទ​របស់​ស្រីៗ ​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​គ្នា​យើង​ថយ​ចុះ។ ​ទោះ​មិន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​មួយ​ចំនួន​ទៀត​នៅ​តែ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ ដូច​ជា ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត ច្រាល​អាស៊ីដ ​ថ្នាំ​ក្រពះ​ និង​ថ្នាំ​លើស​​​ឈាម។ នេះ​ជា​ឫស​គល់​បញ្ហា​លើ​គ្រែ​របស់​យើង​។ ហេតុ​នេះកុំ​ថែម​ថយ​បរិមាណ​ថ្នាំ​ ឬ​ផ្លាស់​ប្តូរ​របៀប​លេប​ថ្នាំ​ដោយ​ខ្លួន​ឯង។ ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣- រវល់ដកឃ្លាមិនរួច នឿយ​ហត់​ដោយ​សារ​ការងារ​ទាំង​ក្រៅ​ និង​ក្នុង​ផ្ទះ​ពេញ​មួយ​ថ្ងៃ ពេល​ឡើង​គ្រែ​ភ្លាម គេង​ភ្លាម គ្មាន​អារម្មណ៍​អីតិច មិន​អ៊ី​ចឹង? គ្នា​យើង​ចង់​គេង​យក​កម្លាំង​ភ្លាម​តែ​ម្តង។ អស់​កម្លាំង​ពេក […]


គន្លឹះសុខភាពផ្លូវភេទ

ក្បាច់​ពិសេសៗប្រើការបាន បើ​ខាងស្រី ឬខាងប្រុស ឈឺចង្កេះ

អារម្មណ៍​នេះ​ គ្នាយើង​ខ្លះ​ប្រហែល​ជា​យល់​ហើយ ចុករោយ ឈឺចង្កេះខ្លាំង ពេល​ខ្លះ​សឹង​តែ​ដេក​មិន​លក់​ក៏​មាន។ ទោះយ៉ាង​ណា ​ឈឺ​ចង្កេះ​អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ប៉ុន្តែ​មាន​ដឹង​រឿង​សំខាន់​បំផុត ​ចុក​រោយ​ចង្កេះ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការងារ​យប់ព្រលប់ (រួចភេទ) ​យើង​ទៀត​ផង។ ១- អារម្មណ៍ និងបញ្ហាផ្លូវចិត្ត ចុក​រោយ​ចង្កេះ អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​រួមភេទ​រអាក់​រអួល ​បាត់​បង់​អារម្មណ៍​សុខ​ស្រួល។ ​​គួរ​និយាយ​​ជា​មួយ​​ដៃ​គូ​ពី​បញ្ហា​នេះ ឲ្យ​យល់​ពី​អារម្មណ៍​ និង​បញ្ហា​យើង​កំពុង​ជួប។ ឈឺ​ចង្កេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួ​ម៉ៅ បាក់​ទឹក​ចិត្ត ព្រោះ​ពិបាក​រាល់​ពេល​ធ្វើ​សកម្ម​ភាព​ផ្សេងៗ ​ក៏​ដូច​ជា​រឿង​លើ​គ្រែ។ ការ​និយាយ​គ្នា​ឲ្យ​បាន​ល្អ ជា​កត្តា​សំខាន់ ព្រោះ​​អាច​ជួយ​ដៃ​គូ​យើង​មិន​មាន​អារម្មណ៍​អន់​ចិត្ត ​ពេល​យើង​បដិសេធ​មិន​រួម​ដំណេក​ម្តងៗ។ គន្លឹះ​ប៉ុន្មាន​ចំណុច​នេះ ប្រហែល​អាច​ជួយ​គ្នា​យើង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន៖ - អត់​ធ្មត់​ទៅ​វិញ​ទៅ​មក - បង្កើត​បរិយាកាស​មួយ​ដែល​យល់​ថា​ស្រួល - ប្រើ​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​ដើម្បី​បន្ថយ​ចំណង់​ផ្លូវ​ភេទ - ម៉ាស្សា​ថ្នមៗ ងូត​ ឬ​ត្រាំ​ទឹក​ក្តៅ​ និង​ប្រើ​ថ្នាំ​លាប​បំបាត់​ការ​ឈឺ​ចាប់។​ សូម​ទៅ​ពេទ្យ​ ក្នុង​ករណី​ឈឺ​ខ្លាំងរហូត​ពិបាក​ទ្រាំ។ ២- តិចនិករួមភេទសម្រាប់អ្នកឈឺចង្កេះ គួរ​ប្តូរ​តិចនិក​ថ្មី​ដើម្បី​ជួយ​បង្កើន​អារម្មណ៍​ពេល​រួម​ភេទ និង​មិន​ធ្វើ​ឲ្យ​ចង្កេះ​ឈឺ​ចុក​ចាប់​ខ្លាំង។ ប្រើ​កាយ​វិការ​ណា​បន្ថយ​កម្លាំង​សង្កត់​ទៅ​ឆ្អឹង​ខ្នង​ ​ដូច​ជា​ ​ពត់ទៅ​ក្រោយ ​ឬ​ឈរ​ត្រង់ ជា​តិចនិក​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ បើ​​យើង​មាន​បញ្ហាសឹក ឬខូច​ទ្រនាប់​ឆ្អឹង​កង​ខ្នង។ បើ​ខាង​ប្រុស​ឈឺ​ចង្កេះ​ អាច​ប្រើ​តិចនិក​នៅ​ពី​លើ លើក​ជើង​ខាង​ស្រី​ឡើង​ឲ្យ​ស្មើ​ស្មា រួច​ទ្រោប​ពីលើតែម្តង។ បើ​ខាង​ស្រី​ឈឺ​ចង្កេះ អាច​ប្រើ​តិច​និកឱន​ទៅ​មុខ​ ឬផ្អៀង​ចំណិត​ត្រសក់។ ក្បាច់ពិសេសនេះ ​ជួយ​សម្រួល​ការ​ឈឺ​ចាប់​សម្រាប់​គ្នា​យើង​ស្ទះ​បំពង់​ទឹក​ខួរ​ឆ្អឹង​ខ្នង អាច​បន្ថយ​ទម្ងន់​ដង​ខ្លួនយើង ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ។ យ៉ាង​ណា យក​ល្អ​សម្រាប់​ដៃ​គូ​ឈឺ​ចង្កេះ ​គួរ​ទុកឲ្យ​ម្ខាង​ទៀតធ្វើប្រតិបត្តិ​ការ​ក៏​បាន […]


គន្លឹះសុខភាពផ្លូវភេទ

ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ

កត្តាអារម្មណ៍មួយចំនួន ច្បាស់ជាធ្វើឲ្យគ្នាយើងលែងចង់រួមភេទ និយាយរួមឈប់តែម្តង ដោយសារបែកបាក់ស្នេហា បញ្ហាសុខភាព កត្តារស់នៅប្រចាំថ្ងៃ និងការងារជាដើម។ ប៉ុន្តែតិចថា “Hello គ្រូពេទ្យ” មិនបានដាស់តឿន ឈប់រួមភេទ នឹងធ្វើឲ្យរាងកាយ សុខភាព ប្រឈមបញ្ហាអាក្រក់ៗនឹកស្មានមិនដល់។ ១- អ័រម៉ូនអង់ដូហ្វីនថយចុះ អារម្មណ៍ស្រើបស្រាលឈានដល់ចំណុចកំពូល ធ្វើឲ្យអ័រម៉ូន​អង់ដូហ្វីន (endorphin) បញ្ចេញក្នុងរាងកាយ នាំឲ្យយើងមានអារម្មណ៍ល្អ រីករាយ និងសុខស្រួល។ ឈប់រួមភេទ ប្រៀបដូចឈប់ហាត់ប្រាណយកសាច់ដុំ ហើយចង់ខ្លាំងដូចមុន ទាល់តែចាប់ផ្តើមពីចំណុចដំបូងឡើងវិញ។ [embed-health-tool-heart-rate] ២- ស្រ្តេស ការសិក្សាមួយនៅបរទេស បានកត់សម្គាល់លើក្រុមនិស្សិតស្រី និងសកម្មភាពផ្លូវភេទ មុនពេលប្រឡង ថា ស្រីៗរួមភេទតិចតួចមានសម្ពាធ ឬស្រ្តេសច្រើនជាង មួយក្រុមទៀតដែលរួមភេទច្រើន។ ការពិតណាស់ ស្រ្តេសមានវិធីផ្សេងទៀត ដើម្បីកាត់បន្ថយ ប៉ុន្តែទំនាក់ទំនងរវាងការរួមភេទ ធ្វើឲ្យកាត់ស្រ្តេសខ្លាំង។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ ៣- ភាពស្កប់ស្កល់ក្តីស្រលាញ់ថយចុះ ការរួមភេទជាចំណុចសំខាន់សម្រាប់គូស្នេហ៍។ ពេលទាំងសងខាងលែងមានសកម្មភាពផ្លូវភេទជាមួយគ្នា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស