សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

មូលហេតុ ៤ យ៉ាង នាំឲ្យស្រីៗធ្លាក់ទឹក​រម្អិល​ទ្វារ​មាស​រាងស្អិតៗ និងវិធីបង្ការ

ជា​ទូទៅ ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​បែប​ស្អិត​ៗ មិន​បង្ក​​ជា​កង្វល់​ណា​មួយ​ឡើយ​ ជា​ពិសេស​ ប្រសិនបើ​វា​កើត​ឡើង​នៅ​ចន្លោះ​ពេល​ធ្លាក់​មេជីវិត​ញី។ គ្នា​យើង​ដឹង​អត់​ថា​ ការ​ធ្លាក់​ទឹក​រម្អិល​​​ទ្វារ​មាស​ គឺ​ជា​សារធាតុ​រាវ​ផលិត​ដោយ​ក្រពេញ​នៅ​ក្នុង​មាត់​ស្បូន និង​ទ្វារ​មាស ហើយ​អាច​មាន​ការ​ប្រែប្រួល​ទៅ​លើ​ពណ៌ ​បរិមាណ និង​កំហាប់​​ពេញ​មួយ​វដ្ត​រដូវ។ បើយោង​តាម​ការ​សិក្សា​មួយ​ចេញ​ដោយ​ Clinical Methods ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​អាច​មាន​ពណ៌​ស លឿង បៃតង ត្នោត ឬ​ក្រហម។ មូលហេតុ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​រាង​ស្អិតៗ ១. វដ្ត​រដូវ សណ្ឋាន​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​វដ្ត​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​អាច​ប៉ះពាល់​ដល់​កំហាប់​នៃ​ទឹក​រម្អិល​ទ្វារ​មាស​ដូច​គ្នា។ ជា​រឿយ​ៗ យើង​សង្កេត​ឃើញ​ការ​ធ្លាក់​ទឹក​រម្អិល​បែប​នេះ កើត​ឡើង​នៅ​មុន​ និង​ក្រោយ​ពេល​​ធ្លាក់​មេ​ជីវិត​ញី។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. មាន​ផ្ទៃពោះ អំឡុង​ពេល​ពពោះ រាងកាយ​ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ការ​ប្រែប្រួល​ច្រើន​ ដែល​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ៗ។ នៅ​ពេល​ដែល​​កម្រិត​អ័រម៉ូន​ Estrogen ឡើង​ខ្ពស់ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ក៏​កើន​ឡើង​ ដែល​អាច​នាំ​ឲ្យ​ទឹក​រម្អិល​ឡើង​ខាប់​ ដើម្បី​ទៅ​ការពារ​ស្បូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ ៣. បាក់តេរី​ទ្វារ​មាស បាក់តេរី​ទ្វារ​មាស គឺ​ជា​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ ដែល​បណ្តាល​មក​ពី​បាក់តេរី Gardnerella vaginalis។ បាក់តេរី​នេះ អាច​ផលិត​លើសលប់​ នៅ​ពេល​ដែល​មិន​មាន​បាក់តេរី​ល្អ​ផ្សេង​ទៀត​គ្រប់គ្រាន់ ដែល​ជា​លទ្ធផល​នាំ​ឲ្យ​ស្រីៗ​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​សភាព​ខាប់ និង​មាន​ពណ៌​លឿង ឬ​ប្រផេះ។ [embed-health-tool-ovulation] ៤. ការ​ឆ្លង​មេរោគ​ផ្សិត ចំពោះ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ រួម​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​សភាព​ខាប់ ដោយ​មាន​ពណ៌​ប្រផេះ ឬ​ស ក្រហាយ​ទ្វារ​មាស​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសធម្មតា និងនោមឈឺ អាចមកពីកត្តា ៥ យ៉ាងនេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]


ជំងឺដុំស្បូន

ឈឺពោះដោយសារដុំសាច់ស្បូន អាចគ្រប់គ្រងបានតាមគន្លឹះទាំង ៤ នេះ

ដុំ​សាច់ស្បូន គឺ​ជា​ដុំ​សាច់​ដែល​វិវត្តន៍​នៅ​ក្នុង​ជញ្ជាំង​ស្បូន។ ដុំ​សាច់​​ប្រភេទ​នេះ មិន​មែន​ជា​ដុំ​មហារីក​ឡើយ ហើយ​ច្រើន​តែ​កើត​ឡើង​​​ចំពោះ​ស្រី​ៗ​នៅ​វ័យ​បន្ត​ពូជ​ ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​ផ្លែ​ប៉ោម​ រហូត​ដល់​ផ្លែ​ក្រូចថ្លុង​នៅ​ក្នុង​ស្បូន។ ជាក់ស្តែង ស្ត្រី​មួយ​ចំនួន​ដែល​មាន​ដុំ​សាច់ស្បូនមិន​មាន​​ចេញ​រោគសញ្ញា​អ្វី​ឡើយ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ ត្រូវ​ប្រឈម​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ មក​រដូវ​ច្រើន​ជ្រុល បញ្ហា​បន្ត​ពូជ នោម​ញឹកញាប់ ជំងឺ​ស្លេកស្លាំង និង​ឈឺ​ពោះ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អាការៈ​ឈឺ​ពោះ​ដោយ​សារ​ដុំ​សាច់ស្បូន​ តើ​គួរ​ដោះស្រាយ​បែប​ណា? មូលហេតុ​បង្ក​នៃ​ដុំ​សាច់ស្បូន ធាត់​ជ្រុល​ អតុល្យភាព​អ័រម៉ូន មាន​ប្រវត្តិ​គ្រួសារ​​កើតដុំ​សាច់ស្បូន ស្ត្រី​ជិត​ដល់​វ័យ​អស់​រដូវ នៅ​ចន្លោះ​ពី​អាយុ​៤៥ ដល់​៥៥​ឆ្នាំ។ [embed-health-tool-ovulation] ម៉េច​បាន​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺ​ពោះ​ដោយ​សារ​​មាន​ដុំ​សាច់ស្បូន? ដុំ​សាច់ស្បូន​អាច​បណ្តាល​​ឲ្យ​ស្រី​ៗ​ឈឺ​ពោះ​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​។ នៅ​ពេល​ដែល​ដុំ​សាច់ស្បូន​រីក​ធំ នោះ​អាច​ដាក់​សម្ពាធ​​ទៅ​លើ​សរីរាង្គ​ក្បែរ​ៗ និង​បង្ក​ជា​ការ​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ឈឺចាប់​នេះ​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​មក​រដូវ​ ដែល​បណ្តាល​ឲ្យ​មាន​​ការ​ធ្លាក់​ឈាម​ច្រើន​ និង​ឈឺ​ពោះ​។ គន្លឹះ​ជួយ​គ្រប់គ្រង​ការ​ឈឺ​ពោះ​ដោយ​សារ​បញ្ហា​ដុំ​សាច់ស្បូន ​១. ស្អំ​កំណាត់​ក្តៅ​ ដុំ​សាច់ស្បូន​បណ្តាល​ឲ្យ​មាន​ការ​រលាក។ ហេតុ​នេះ​ហើយ ស្រី​ៗ​យើង​អាច​ស្អំ​កំណាត់​ក្តៅ​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់ ព្រម​ទាំង​អាច​ជួយ​បន្ធូរ​ការ​តឹង​សាច់ដុំ និង​បំបាត់​ការ​ចុក​ពោះ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​២. ញ៉ាំ​អាហារ​តុល្យភាព ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ក្តោប ប៉េងប៉ោះ ឬ​ផ្លែ​ប៉ោម អាច​ជួយ​កាត់បន្ថយ​​ហានិភ័យ​នៃ​ការ​កើត​ដុំ​ស្បូន។ ជាមួយ​គ្នា​នេះ​ផង​ដែរ យើង​គួរ​បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ និង​វីតាមីន​D ព្រម​ទាំង​ជៀសវាង​ពពួក​អាហារ​កែច្នៃ សាច់​ក្រហម និង​ពពួក​ទឹក​ដោះ​គោ​ច្រើន​ជ្រុល។ ៣. បន្ធូរ​អារម្មណ៍ ទន្ទឹម​នឹង​នេះ​ដែរ […]


ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]


ទ្វារមាស

៦ចំណុច ជួយថែទាំសុខភាពទ្វារមាសអំឡុងពេលរដូវក្តៅ ស្រីៗមិនគួររំលង

បញ្ហា​បែក​ញើស​ច្រើន​ជ្រុល​ ឬ​កង្វះ​ជាតិ​ទឹក​អំឡុង​ពេល​រដូវ​ក្តៅ អាច​ធ្វើ​ឲ្យ​មាន​​អតុល្យភាព​pH​នៅ​ក្នុង​ទ្វារ​មាស និង​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​ផ្សេងៗ។ ហេតុ​នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​ទ្វារ​មាស​ឲ្យ​បាន​ល្អ​អំឡុង​ពេល​រដូវ​ក្តៅ​នេះ គ្នា​យើង​គួរ​​អនុវត្តន៍​តិចនិក​មួយ​ចំនួន​។ បញ្ហា​សុខភាព​ទ្វារ​មាស​ទាំង​៤ ឧស្សាហ៍​កើត​នៅ​ក្នុង​រដូវ​ក្តៅ ១. ការ​ឆ្លង​មេរោគ​ផ្សិត ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស​ កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​ក្តៅ។ ជាមួយ​នឹង​អាកាស​ធាតុ​ក្តៅ ហើយ​សើម ដែល​អំណោយ​ផល​ដល់​ពពួក​ផ្សិត​ នោះ​នឹង​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ការ​រមាស់ ឬ​ក្រហាយ​ទ្វារ​មាស ​ព្រម​ទាំង​មាន​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស។ ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារមាស បន្ថែម​ពី​នេះ រដូវ​ក្តៅ​ក៏​អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស​ដូច​គ្នា ដែល​មាន​រោគសញ្ញា​ដូចជា ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស រមាស់​ និង​មាន​ក្លិន​មិន​ល្អ។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ទន្ទឹម​នឹង​នេះ​ដែរ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​ក្តៅ ដោយ​សារ​តែ​កង្វះ​ជាតិ​ទឹក​ និង​ការបែក​ញើសច្រើន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤. ស្ងួត​ទ្វារ​មាស មួយ​វិញ​ទៀត ស្រី​ៗ​យើង​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ និង​បង្ក​ជា​អាការៈ​ស្ងួត​ទ្វារ​មាស។ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​នៅ​ពេល​រួម​ភេទ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ថែម​ទៀត​ផង។ [embed-health-tool-ovulation] គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​ និង​ថែទាំ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ​អំឡុង​ពេល​រដូវ​ក្តៅ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ និង​បញ្ចៀស​បញ្ហា​ស្ងួត​ទ្វារ​មាស ស្លៀក​សំលៀក​បំពាក់​ដែល​​មាន​ខ្យល់​ចេញ​ចូល ជៀសវាង​ស្លៀក​ពាក់​រឹប​តឹង​ពេក រក្សា​បរិវេណ​តំបន់​ពិសេស​ឲ្យ​ស្អាត និង​ស្ងួត​ល្អ ផ្លាស់ប្ដូរ​សម្លៀក​បំពាក់​សើម​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ចៀស​ការ​លូតលាស់​នៃ​បាក់តេរី ប្រើប្រាស់​ស្រោម​អនាម័យ​អំឡុង​ពេល​រួម​ភេទ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


ការមករដូវ

មករដូវតិចៗរាល់ខែបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ពិត​ណាស់​ វដ្ដ​រដូវ​ស្រី​ៗ​យើង​មិន​ដូច​គ្នា​ទេ ដោយ​អ្នក​ខ្លះ​មក​ច្រើន​ជ្រុល និង​អ្នក​ខ្លះ​មក​រដូវ​តិចតួច សឹង​តែ​មិន​ចាំបាច់​ប្រើ​សំឡី​អនាម័យ​ផង។ យ៉ាង​ណា​មិញ តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​តិច​បែប​នេះ? ហើយ​គួរ​​ដោះស្រាយ​បែប​ណា​ល្អ? កត្តា​ដែល​នាំ​ឲ្យ​មក​​រដូវ​តិច​តួច ស្ត្រេស ​របប​អាហារ​មិន​ល្អ គេង​មិន​គ្រប់គ្រាន់ បញ្ហា​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ គន្លឹះ​ដោះស្រាយ​បញ្ហា​រដូវ​មក​តិច ១. ញ៉ាំ​ឆៃថាវ​ក្រហម​ ឆៃថាវ​ក្រហម​ សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ កាល់ស្យូម​ វីតាមីន​A វីតាមីន​C ប៉ូតាស្យូម​ ម៉ង់ហ្គាណែស អាស៊ីដ​ហ្វូលិក​ និង​ជាតិ​សរសៃ។ បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​បង្កើន​កម្រិត​ជាតិ​អេម៉ូក្លូប៊ីន​ ដែល​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ និង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ និង​ជួយ​ឲ្យ​យើង​មក​រដូវ​កាន់​តែ​ច្រើន។ ២. ញ៉ាំ​សូកូឡា សូកូឡាជួយ​​បង្កើន​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ដូចជា​ ជាតិ​ដែក​ ទង់ដែង ប្រូតេអ៊ីន​ និង​កាល់ស្យូម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. បញ្ចូល​គ្រាប់​ល្ង​នៅ​ក្នុង​របប​អាហារ ចំណែក​ឯ​គ្រាប់​ល្ង​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញ៉េស្យូម​ ទង់​ដែង និង​ម៉ង់ហ្គាណែស ដែល​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ​។ ៤. ធ្វើ​លំហាត់​ប្រាណ ទន្ទឹម​នឹង​នេះ​ដែរ ការ​ធ្វើ​លំហាត់​ប្រាណ​អំឡុង​ពេល​មក​រដូវ អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​ និង​ជំរុញ​​លំហូរ​ឈាម​រដូវ​បាន​ល្អ។ គ្នា​យើង​ក៏​អាច​ហាត់​យូហ្គា​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អារម្មណ៍​ផង​ដែរ។ [embed-health-tool-ovulation] ៥. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា លំហូរ​ឈាម​​រដូវ​របស់​ស្ត្រី​យើង​ មាន​លាយ​ឡំ​ជាមួយ​នឹង​សារធាតុ​រាវ​ដទៃ​ទៀត​ប្រហែល​ជា​៩០% ហើយ​នៅ​ពេល​ដែល​ឈាម​ក្រាស់​​ខាប់​ពេក គឺ​ពិបាក​នឹង​ហូរ​ខ្លាំង​ណាស់​ […]


ការមករដូវ

ពេលមករដូវឈឺចាប់កាន់តែខ្លាំង បើស្រីៗទម្លាប់ធ្វើរឿងទាំង៥នេះ

អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ភាគ​ច្រើន ​អាច​ងាយ​​ប្រឈម​នឹង​បញ្ហា​​​មួយ​ចំនួន​ដូចជា​ ហើម​ពោះ ឬ​ចុក​ពោះ​ជា​ដើម។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មាន​ទម្លាប់​ខុស​ឆ្គង​អំឡុង​ពេល​មក​រដូវ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​កាន់​តែ​ខ្លាំង​ទ្វេ​ដង។ តើ​ទម្លាប់​ខុស​ឆ្គង​អ្វី​ខ្លះ ដែល​យើង​មិន​គួរ​ធ្វើ​នៅ​អំឡុង​ពេល​មក​រដូវ? ១. ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន ការ​ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន​ជ្រុល​ ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ មិន​មែន​ជា​រឿង​ល្អ​ឡើយ។ ក្រៅ​ពី​ជំរុញ​ស្រ្តេស ឡើង​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង ការ​ផឹក​ភេសជ្ជៈ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ។ ជំនួស​មក​វិញ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ពពួក​តែ​សរីរាង្គ ឬ​ទឹក​ផ្លែឈើ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. តម​អាហារ​រយៈពេល​យូរ អំឡុង​ពេល​មក​រដូវ ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​ អាច​បណ្តាល​ឲ្យ​រាងកាយ​យើង​ចុះ​ខ្សោយ ដូច្នេះ​ហើយ​ ទើប​យើង​មិន​គួរ​តម​អាហារ​អំឡុង​ពេល​នេះ​ឡើយ។ បន្ថែម​ពី​នេះ យើង​ចាំបាច់​ត្រូវ​បញ្ចូល​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​​ល្អៗ ​រួម​មាន​វីតាមីន​ ជាតិ​រ៉ែ និង​កាល់ស្យូម​ ដែល​មាន​នៅ​ក្នុង​បន្លែ ផ្លែឈើ​ស្រស់​ និង​ទឹក​ដោះ​គោ​។ ៣. ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង អាច​បង្ក​ឲ្យ​មាន​អាការៈ​រមាស់​ និង​បាក់តេរី​កើន​ឡើង​នៅ​ក្នុង​ទ្វារ​មាស។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​​សំឡី​អនាម័យ​នៅ​ចន្លោះ​ពេល​៣ ឬ​៤​ម៉ោង​ម្តង។ ៤. ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន​ជ្រុល អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ចាល់​ទឹក​ និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​អាស៊ីដ​ ។ ដូច្នេះ​ហើយ​ អំឡុង​ពេល​មក​រដូវ […]


ការបង្ករោគអាងត្រគាក

ការបង្ករោគលើផ្លូវទឹកនោម បណ្តាលឲ្យរលាកអាងត្រគាកដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រលាក​អាង​ត្រគាក អាច​បង្ក​ជា​ការ​រលាក​សរីរាង្គ​បន្ត​ពូជ​ស្ត្រី ដែល​អាច​បណ្តាល​ឲ្យ​មាន​សម្លាក​រវាង​ជាលិកា និង​សរីរាង្គ។ បញ្ហា​សុខភាព​មួយ​នេះ កើត​ចេញ​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​​ ឬ​ការ​ឆ្លង​មេរោគ​ស្ត្រី​ផ្សេង​ទៀត​ដែល​មិន​បាន​​ព្យាបាល​ត្រឹមត្រូវ។ ជំងឺ​រលាក​អាង​ត្រគាក​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ខាង​ក្រោម​ដូចជា​ស្បូន ដៃ​ស្បូន​ ឬ​អូវែ។ ស្រប​ពេល​ដែល​បាក់តេរី​ជា​ច្រើន​ប្រភេទ អាច​នាំ​ឲ្យ​មាន​ការ​រលាក​អាង​ត្រគាក តើ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ អាច​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដែរ​អត់? ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក នៅ​ពេល​ដែល​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​រាលដាល​កាន់​តែ​ខ្លាំង​ដល់​សរីរាង្គ​បន្ត​ពូជ ដូចជា​ទ្វារ​មាស ឬ​មាត់​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​កើត​​ជំងឺ​រលាក​អាង​ត្រគាក និង​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ ក៏​ដូចជា​គ្រប់គ្រង​ជំងឺ។ ជាក់ស្តែង​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ កើត​ឡើង​នៅ​ពេល​ដែល​​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ត្រូវ​បាន​ឆ្លង​មេរោគ ដែល​រួម​មាន​តម្រង​នោម​ បង្ហូរ​នោម​ និង​ប្លោក​នោម​ជា​ដើម។ ថ្វី​ត្បិត​តែ​ជំងឺ​រលាក​អាង​ត្រគាក​ស្រដៀង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក៏​ពិត​មែន ប៉ុន្តែ​​ភាព​ធ្ងន់ធ្ងរ និង​ផល​ប៉ះពាល់​មាន​ភាព​ខុស​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​ទាំង​នេះ​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក ១. ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​បរិវេណ​អាង​ត្រគាក នៅ​ពេល​ដែល​សរីរាង្គ​បន្ត​ពូជ​ឆ្លង​បាក់តេរី​ដែល​បណ្តាល​មក​ពី​ជំងឺ​កាមរោគ គ្នា​យើង​អាច​ប្រឈម​នឹង​ការ​ឈឺចាប់​ខ្លាំង​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក។ ក្នុង​ករណី​នេះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​មូលហេតុ​បង្ក។ ២. គ្រុន​ក្តៅ គ្រុន​ក្តៅ​បង្ហាញ​ថា រាងកាយ​យើង​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ប្រសិន​បើ​យើង​មាន​អាការៈ​គ្រុន​ក្តៅ​ច្រើន​ជាង​ពីរ​បី​ថ្ងៃ អម​ជាមួយ​នឹង​ការ​ឈឺចាប់​អាង​ត្រគាក ឬ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោះ​អាច​បង្ហាញ​​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ៣. ឈឺចាប់​ពេល​រួម​ភេទ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ប្លោក​នោម​ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត។ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​អាង​ត្រគាក។ ៤. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ចំណែក​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​​ជ្រុល និង​មាន​ក្លិន​មិន​ល្អ […]


ទ្វារមាស

ឆ្ងល់អត់ រួមភេទសុខៗបែរជាឮសំឡេងដូចផោមចេញពីទ្វារមាស?

ស្រីៗ​យើង​ណា​ខ្លះ​ធ្លាប់​ប្រឈម​នឹង​ការ​ឮសំឡេង​ដូច​ផោម​ពី​ទ្វារ​មាស? ពិត​ណាស់​ អាការៈ​​បែប​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​អៀន​ខ្មាស ប៉ុន្តែ​ ករណី​នេះ​គ្រាន់​តែ​ជា​ការ​​ស្ទះ​ខ្យល់​ (Trapped air) នៅ​ក្នុង​ទ្វារ​មាស​​ធម្មតា​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស មុន​ពេល​ដែល​យើង​ស្វែង​យល់​ពី​វិធី​ទប់ស្កាត់ និង​ដោះស្រាយ​​មួយ​នេះ គ្នា​យើង​គួរ​តែ​ដឹង​ពី​មូលហេតុ​ខ្លះ​ៗ ដែល​នាំ​ឲ្យ​មាន​សំឡេង​​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស៖ ១. ការ​រួម​ភេទ ឬ​ស៊ក​វត្ថុ​ផ្សេង​ៗ​ទៅ​ក្នុង​ទ្វារ​មាស អំឡុង​ពេល​រួម​ភេទ ឬ​ប្រើ​ឧបករណ៍​​ផ្សេង​ៗ​ស៊ក​បញ្ចូល​ទៅ​ក្នុង​ទ្វារ​មាស ខ្យល់​អាច​ជាប់​គាំង និង​បញ្ចេញ​ពី​ទ្វារ​មាស​ ដែល​ប្រការ​នេះ គឺ​ជា​រឿង​ធម្មតា ដែល​យើង​មិន​គួរ​ព្រួយបារម្ភ ឬ​ខ្មាស់អៀន​អ្វី​ឡើយ។ ២. ធ្វើ​លំហាត់​ប្រាណ ដូច​គ្នា​នេះ​ដែរ ខ្យល់​អាច​ជាប់​នៅ​ក្នុង​ទ្វារ​មាស​អំឡុង​ពេល​បញ្ចេញ​សកម្មភាព​រាងកាយ​មួយ​ចំនួន​​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ចលនា​សាច់​ដុំ​អាង​ត្រគាក ជា​ពិសេស គឺ​ការ​ហាត់​យូហ្គា​តែ​ម្តង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. មាន​ផ្ទៃពោះ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​​​ឲ្យ​មាន​​សំឡេង​ដូច​ផោម​ចេញ​​ពី​ទ្វារ​មាស​នៅ​អំឡុង​ពេល​ពពោះ​ក៏​ដោយ​ ប៉ុន្តែ​ស្រី​ៗ​យើង​ខ្លះ​ ​អាច​ប្រឈម​នឹង​ការ​ស្ទះ​ខ្យល់​នៅ​ក្នុង​ទ្វារ​មាស​ ក្រោយ​ពេល​សម្រាល​កូន​រួច ដែល​កត្តា​នេះ​ អាច​បណ្តាល​មក​ពី​អាង​ត្រគាក​ខ្សោយ​ចុះ។ ៤. ប្រើ​ Tampon ឬ​ពែង​រដូវ (Menstrual cup) ផលិតផល​ប្រើប្រាស់​អំឡុង​ពេល​មក​រដូវ​មួយ​ចំនួន​ ក៏​អាច​បណ្តាល​ឲ្យ​មាន​ខ្យល់​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ នៅ​ពេល​ដែល​យើង​ស៊ក​ផលិតផល​ទាំង​នោះ​បញ្ចូល​ទៅ​ក្នុង​ទ្វារ​មាស​ដែរ​ ហើយ​​​យើង​អាច​នឹង​ឮសំឡេង​ដូច​ផោម​ នៅ​ពេល​ដែល​ដក​​យក​ផលិតផល​ទាំង​នោះ​ចេញ​ពី​ទ្វារ​មាស​វិញ។ [embed-health-tool-ovulation] យើង​អាច​បង្ការ​បញ្ហា​ឮសំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​បាន​ដែរ​អត់? ទោះ​បី​ជា​យើង​​មិន​អាច​បង្ការ​បញ្ហា​ឮសំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​បាន​​១០០%​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​អាការៈ​នេះ​បាន ដូចជា​៖ ហាត់ប្រាណ​ប្រភេទ​ Kegal ​(ចលនាសាច់ដុំ) ឲ្យ​បាន​ទៀងទាត់ និង​ជៀសវាង​ឥរិយាបថ​រួម​ភេទ​​ណា​ដែល​អាច​បណ្តាល​ឲ្យ​ឮសំឡេង​ដូច​ផោម។ អត្ថបទគួរអាន៖ […]


បញ្ហាស្ត្រីផ្សេងទៀត

ចង់ដឹងថាសុដន់មានសុខភាពល្អ ឬអត់ អាចសង្កេតមើលសញ្ញាសំខាន់ៗទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ៗ​យើង​តែង​ជួប​ប្រទះ​ការប្រែប្រួល​ជាលិកា​សុដន់​ អំឡុង​ពេល​ពពោះ បំបៅ​ដោះ​កូន មក​រដូវ ឬ​​ចូល​ដល់​វ័យ​​អស់​រដូវ។ ជា​ទូទៅ ជាលិកា​សុដន់​ធម្មតា មាន​​​ដុំ​ពក និង​មាន​លក្ខណៈ​រឹងៗ ព្រម​ទាំង​មាន​ភាព​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់​ៗ។ សុដន់​មាន​សុខភាព​ល្អ មាន​សញ្ញា​ទាំង​នេះ រូបរាង​សុដន់​មាន​លក្ខណៈ​ដូច​ដើម ស្បែក​នៅ​លើ​សុដន់​មាន​សភាព​ស្អាត​ល្អ និង​ម៉ត់​រលោង សីតុណ្ហភាព​សុដន់​ ដូច​គ្នា​ទៅ​នឹង​រាងកាយ​ទាំង​មូល ពុំ​មាន​ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ (លើកលែង​តែ​នៅ​ពេល​កំពុង​បំបៅ​ដោះ​កូន) ពុំ​មាន​អារម្មណ៍​​ឈឺចាប់​ នៅ​ពេល​ប៉ះ​សុដន់។ ​​នៅ​ពេល​ណា​ដែល​យើង​គួរ​បារម្ភ? ១. លេច​ចេញ​ដុំ​ពក​ភ្លាម​ៗ ថ្វី​ត្បិត​តែ​ដុំ​ពក​ក្នុង​សុដន់​ភាគ​ច្រើន​ មិន​មែន​ជា​មហារីក​ក៏​ពិត​មែន​ ប៉ុន្តែ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​ ក៏​កើត​ចេញ​ពី​​ដុំ​ពក ឬ​សុដន់​ឡើង​ក្រាស់ នេះ​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ចំពោះ​ករណី​ភាគ​ច្រើន​ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ពុំ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ។ ប៉ុន្តែ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​ដូចជា​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់​​ទើប​ជា​ការ​ប្រសើរ។ ៣. ការ​ប្រែប្រួល​ទំហំ​នៃ​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​សង្កេត​ឃើញ​ទំហំ​សុដន់​ខុស​ពី​ធម្មតា ​ឬ​ពណ៌​សម្បុរ​នៃ​សុដន់​ ប្រែប្រួល​ យើង​គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ [embed-health-tool-ovulation] ៤. សុដន់​ឡើង​ពណ៌​ក្រហម សុដន់​ប្រែ​ទៅ​ជា​ពណ៌​ក្រហម ឬ​ស្បែក​មើល​ទៅ​ដូច​សំបក​ក្រូច​ ក៏​អាច​បង្ហាញ​ថា​ សុដន់​យើង​កំពុង​តែ​មាន​បញ្ហា​ផង​ដែរ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗជួបបញ្ហាឈឺចាប់នៅពេលធ្លាក់មេជីវិតញី គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​យើង​មួយ​ចំនួន​ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី ​ដែល​អាច​មាន​លក្ខណៈ​ស្រាល ឬ​ធ្ងន់ធ្ងរ ហើយ​ការ​ឈឺចាប់​នេះ អាច​កើត​ឡើង​ត្រឹម​តែ​ពីរ​បី​នាទី ឬ​បន្ត​រហូត​ដល់​រយៈពេល​​២​ថ្ងៃ​ក៏​មាន។ មូលហេតុ​បង្ក​នៃ​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ជំនាញ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​​ដែល​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី​​ក៏​ពិត​មែន​ ប៉ុន្តែ​ករណី​នេះ អាច​បណ្តាល​មក​ពី៖ គ្នា​យើង​មួយ​ចំនួន​ អាច​ងាយ​​ប្រឈម​នឹង​ការ​ឈឺចាប់​ នៅ​ពេល​​មាន​ដំណើរការ​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល បណ្តាល​ឲ្យ​ឈឺចាប់​សាច់​ដុំ នៅ​ពេល​ដែល​កោសិកា​ផ្ទុក​អូវុល​ធ្លាយ​ នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់។ [embed-health-tool-ovulation] ការ​ធ្លាក់​មេ​ជីវិត​ញី​កើត​ឡើង​នៅ​ពេល​ណា? ការ​ធ្លាក់​មេ​ជីវិត​ញី កើត​ឡើង​​នៅ​ពេល​វេលា​​ខុស​ៗ​គ្នា ប៉ុន្តែ​ការ​ឈឺចាប់​ដោយ​សារ​ធ្លាក់​មេ​ជីវិត​ញី អាច កើត​ឡើង​​នៅ​ចន្លោះ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៤​នៃ​វដ្ដ​រដូវ ហើយ​ស្រី​ៗ​យើង​ប្រហែល​ជា​៤០%​ប្រឈម​នឹង​បញ្ហា​មួយ​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គន្លឹះ​ដោះស្រាយ​ការ​ឈឺចាប់​នៅ​ពេល​ធ្លាក់​មេ​ជីវិត​ញី ក្នុង​ករណី​ដែល​យើង​ឈឺចាប់​តិចតួច នោះ​មិន​ចាំបាច់​ត្រូវការ​ការ​ព្យាបាល​ឡើយ។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​ការ​ឈឺចាប់​នៅ​ពេល​ធ្លាក់​មេ​ជីវិត​ញី បង្ក​​ឲ្យ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ ឬ​មិន​ស្រួល​ក្នុង​ខ្លួន គ្នា​យើង​អាច​សាកល្បង​គន្លឹះ​ដោះស្រាយ​ខាង​ក្រោម​នេះ៖ ត្រាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ស្អំ​កំណាត់​ក្តៅ​ឧណ្ហ​ៗ ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​ពត់ពេន​ខ្លួន​ស្រាល​ៗ ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់។​ ប៉ុន្តែ​ ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​ព្យាយាម​យក​កូន គួរ​ជៀសវាង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ឬ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ