ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក ទ្វារមាស

ទ្វារមាស

Vaginal dryness (ជំងឺស្ងួតទ្វារមាស)

និយមន័យ ១- អ្វី​​ជាជំងឺ​ស្ងួត​ទ្វារមាស​? ជំងឺ​ស្ងួត​​​ទ្វារមាស​ អាចកើត​​​​​លើស្រីៗ​​​គ្រប់​វ័យ ពិសេសស្រ្តី​វ័យ​ចំណាស់ និង​កាន់​តែ​​​ញឹក​​​ញាប់​ទៅ​​​ទៀត​​​ក្រោយ​​​ពេល​​​​​​អស់​​​រដូវ។ ពេល​ឈាន​ដល់វ័យ​​អស់​​​រដូវ អ័រម៉ូន​​​អឺស្ត្រូសែន​​​ ​​​នឹង​​​​​​​​​ថយ​​​ចុះ​បន្តិច​​​ម្តង​​​ៗ ចុង​​​ក្រោយ​នឹង​​​ឈប់​​​ផលិត​​​តែ​​​ម្តង​​ ​នាំ​ឲ្យ​រាងកាយ​ចាប់​​​ផ្តើម​​​មាន​ប្រែប្រួល​ខ្លាំង។ វដ្ដ​​​រដូវ ​ចាប់ផ្តើម​ប្រែ​​​ប្រួល​មិន​ទៀង​​​ទាត់ ចុង​​​ក្រោយ​បញ្ចប់​​​តែ​​​ម្តង​​​​​​ បង្ក​ចេញ​ជា​អាការៈ​មួយ​​​ចំនួន ​ដូច​ជា មាន​​​អារម្មណ៍​​​​​​​ក្តៅ​​​ពេញ​​​ខ្លួន អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់ សំឡេង​ធំ​ជាង​មុន ពេល​ខ្លះ​អាច​មាន​​​​ដុស​​​រោម​​​លើ​មុខ​ទៀត​ផង។ ដោយ​សារ​បម្រែ​បម្រួល​នេះ នាំ​ឲ្យ​ស្រ្តី​ចំណាស់​មួយ​ចំនួន អាច​នឹង​កើត​មាន​ជំងឺ​ស្ងួត​ទ្វារ​មាស ប៉ុន្តែ​ទោះ​សម្រាប់​ស្រីៗ​ស្ថិត​ក្នុង​វ័យ​មាន​រដូវ​ធម្មតា ក៏​អាច​ប្រឈម​ជំងឺ​នេះ​ដូច​គ្នា ដែល​ភាគ​ច្រើប​បណ្តាល​មក​ពី​​​ផល​​​ប៉ះ​​​ពាល់​​​ខ្លាំង​​​ដល់​ជីវិត​ផ្លូវ​​​ភេទ។ យ៉ាងណា​ ជំងឺ​នេះ​មាន​វិធី​ព្យាបាល​ច្រើន មិន​អាច​បង្ក​ជា​បញ្ហា​ធំ​ដុំ​ឡើយ។ ២- បញ្ហានេះឧស្សាហ៍កើតប៉ុណ្ណា? ជំងឺ​ស្ងួត​​​ទ្វារ​​​មាស ឧស្សាហ៍​ប្រទះ​ខ្លាំង​ទាំង​ស្ត្រី​ដល់​វ័យ​អស់​រដូវ និង​ស្ត្រី​កំពុង​ស្ថិត​ក្នុង​វ័យ​មាន​រដូវ។ ដើម្បី​ទទួល​​​បាន​ព័ត៌មាន​​​បន្ថែម ត្រូវ​​​ប្រឹក្សា​​​យោបល់​​​ជាមួយ​​​គ្រូ​​​ពេទ្យ​​​ជំនាញ។ រោគ​​​សញ្ញា ៣- ស្ងួតទ្វារមាសមានរោគ​សញ្ញា​មាន​​​អ្វី​ខ្លះ? ស្រី​​​ចំនួន​​​មាន​​​អាការៈ​នេះ​អំឡុង​ពេល​​​រួមភេទប៉ុណ្ណោះ ប៉ុន្តែ​ខ្លះ​​​ទៀត​អាច​​​​​​មាន​​​អាការៈ​នេះ​គ្រប់​​​ពេល។ ជំងឺ​ស្ងួត​​​ទ្វារមាស អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​​ជា​ទូទៅ​ដូច​ជា៖ – រលាក​​​ទ្វារមាស ក្រហាយ ឬរមាស់ – ឈឺ​ចាប់​ពេល​​​រួម​ភេទ – បាត់​ចំណង់​ផ្លូវ​ភេទ – ពិបាក​​​ឈាន​​​ដល់​​​ចំណុចច​​​កំពូល (Orgasm) – ទ្វារមាស​​​មាន​​​សភាព​រួម​​​​​​ស្តើង ហើយ​ស្លេក​​​ – ទ្វារ​មាស​​​រួម​ខ្លី ឬ​​​​​​ត្បៀត – នោម​ញឹក​ជាង​ធម្មតា – ឧស្សាហ៍​រលាក​ផ្លូវ​បង្ហួរ​នោម​បង្ក​ដោយ​មេរោគ។ លើស​ពី​នេះ មាន​ករណី​មួយ​ចំនួន អាច​លេច​ចេញ​រោគ​សញ្ញា​ផ្សេងៗ ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​មាន​មន្ទិល​សង្ស័យ​ទាក់ទង​រោគ​សញ្ញា​ណាមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? សូម​ទៅ​​​ពិគ្រោះជាមួយ​​គ្រូពេទ្យ​​​ ក្នុងករណី៖ – វិធី​​​​​​ព្យា​​​បាល​ខ្លួន​​​ឯងមិន​មាន​ប្រសិទ្ធភាព – រោគ​​​សញ្ញា​​​កាន់​​​តែ​ធ្ងន់​​​ធ្ងរ ​ប៉ះពាល់​ដល់​​​ការ​រស់​នៅ​​​ប្រចាំ​ថ្ងៃ – មាន​​​​​​រោគ​​​សញ្ញា​​ផ្សេងទៀត ដូច​​​ជា រោល​​​ក្តៅ​​​ពេញ​​​ខ្លួន និង​​​បែក​​​ញើស​ពេល​​​យប់​​​។ មូលហេតុបង្ក ៥- មូលហេតុបង្កមាន​អ្វី​ខ្លះ? មូលហេតុ​​​បណ្តាល​ឲ្យ​ទ្វារមាស​​​ស្ងួតមាន​​​ដូច​​​ជា​​​៖ – អស់​​​រដូវ​​​៖ ការ​​​ធ្លាក់​​​ចុះ​​​​​​កម្រិត​​​អ័រម៉ូន​​​អឺស្ត្រូសែន ​​​ក្នុង​​​ឈាម​​​អាច​​​​​​ធ្វើឲ្យ​​​ទ្វារ​​​មាស​​​មិន​​​មាន​​​សំណើម​​​និង​​​ស្ងួត​​​ជានិច្ច។ – បំបៅ​​​ ឬ​​​​​​​​​​សម្រាលកូន៖ អំឡុង​​​ទើប​​​សម្រាល​​​កូន​​​ ឬកំពុង​​​បំបៅ​​​ កម្រិត​​​អ័រម៉ូន​​​អឺស្ត្រូសែន​​​ ក្នុង​​​ឈាម […]


ទ្វារមាស

Vaginal Yeast Infection (ជំងឺផ្សិតទ្វារមាស)

និយមន័យ ១- អ្វីជាជំងឺផ្សិតក្នុងទ្វារមាស? ការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​តំបន់​ទ្វារមាស ហៅថា ជំងឺ​ផ្សិត ឬ​កង់ឌីដា (Candidiasis) កើត​ឡើង​នៅ​លើ​ស្ត្រី​ជា​ញឹកញាប់ ព្រោះ​ធម្មតា​ទ្វារមាស មាន​ផ្ទុក​បាក់តេរី និង​កោសិកា​ផ្សិត​មួយ​ចំនួន ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​តុល្យភាព​កោសិកា​ទាំងនោះ​មាន​ការ​ប្រែប្រួល បង្ក​ជា រមាស់​ខ្លាំង ហើម និង​ក្រហាយ។ ផ្សិត​ក្នុង​ទ្វារមាស មិន​ត្រូវ​ចាត់​ទុក​ជា​ក្រុម​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​នោះ​ទេ បើ​ទោះជា​អាច​ ឆ្លង​តាម​រួមភេទ ប៉ុន្តែ​អាច​កើត​លើ​ស្រ្តី​មិន​ធ្លាប់​រួមភេទ​ដូចគ្នា។ បើ​ធ្លាប់​មាន​បង្ករោគ​ដោយ​ផ្សិត​ម្តង​រួច​ យើង​នឹង​ប្រឈម​មុខ​ការ​បង្ក​រោគ​ជា​ច្រើន​ផ្សេង​ទៀត។ ២- កើតឡើងញឹកញាប់ដែរទេ? ពិត​ណាស់ បង្ក​រោគ​ដោយ​បាក់តេរី​នៅ​តំបន់​ទ្វារមាស មាន​កើត​ឡើង​ជា​ញឹកញាប់ ប៉ុន្តែ​គេ​អាច​គ្រប់គ្រង​បាន ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នេះ។ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- ជំងឺផ្សិតទ្វារមាសមាន​រោគ​សញ្ញា​​​​អ្វី​ខ្លះ? រោគ​សញ្ញា​កើត​ជា​ទូទៅ​ដូចជា៖ – រមាស់​ទ្វារមាស – ហើម​នៅ​តំបន់​ជុំវិញ​ទ្វារមាស – ក្រហាយ​ពេល​នោម​ និង​រួមភេទ – ឈឺចាប់​ពេល​រួមភេទ – ឈឺ – ក្រហម – រោល ទឹក​ហូរ​ចេញ​ពី​ទ្វារមាស​មាន​ពណ៌ស​ លាយ​ប្រផេះ​ និង​ដុំៗ ជា​សញ្ញា​កើត​ឡើង​ញឹកញាប់ ហើយ​លំហូរ​សារធាតុ​នេះ ជួន​មាន​លក្ខណៈ​ដូច ហ្រ្វូម៉ា (Cottage Cheese)។ ពេល​ខ្លះ​ទៀត អាច​មាន​ហូរ​សារធាតុ​រាវ​មាន​លក្ខណៈជា​ទឹក​ធម្មតា​ផងដែរ។ បើ​ឆ្លង​មេរោគ​ផ្សិត មិន​ទទួល​ការព្យាបាល​រយៈពេល​យូរ រោគសញ្ញា​ទាំងអស់​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ យ៉ាង​ណា អាច​នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត មិន​បាន​រៀបរាប់​ខាង​លើ ​ហេតុ​នេះ​បើ​មាន​មន្ទិល​សង្ស័យ គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា […]


ទ្វារមាស

ស្រីៗគួរដឹង! មានជំងឺ​ម្យ៉ាង​ ឧស្សាហ៍​កើត​នៅកន្លែង​សម្ងាត់​បំផុត

ស្រីៗងាយ​ឆ្លង និង​កើត​ជំងឺ​ផ្សេងៗពាក់ព័ន្ធ​ផ្លូវ​ភេទណាស់។ ​ជាក់​ស្ដែង ​ជំងឺ​រោគស្ត្រីម្យ៉ាង​ហៅ​ថា Vaginismus តែ​ម្ដង ដែល​បង្ក​ឲ្យ​ តឹង​ណែន​នៃ​សាច់​ដុំ​ជុំវិញ​តំបន់​ទ្វារមាស ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​រួមភេទ។ ៣​ ចំណុច​ខាង​ក្រោម ជា​ចំណេះ​ដឹង​ខ្លីៗ ស្រីៗ​យើង​គួរ​ដឹង​ពី​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ប្រភេទ​នេះ។ ១- មូលហេតុនាំឲ្យមានជំងឺ Vaginismus ទោះ​មក​ទល់​ពេល​នេះ​ ក្រុមគ្រូពេទ្យ​ជំនាញ​ រួម​ទាំង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ជាក់​លាក់​នាំ​ឲ្យស្រីៗនា​យើង​កើត​ជំងឺ​ប្រភេទ​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​កត្តា​ប្រ​ឈម​មួយ​ចំនួន​ត្រូវ​គេ​ជឿ​ថា អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូចជា៖ - ទ្វារ​មាស​មាន​ទំហំ​តូច​ពេក - ឈឺ​ចាប់​​ពេល​រួមភេទ - ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន - ធ្លាប់​ត្រូវ​បាន​គេ​បំពាន​​ផ្លូវ​ភេទ (ឧ. ត្រូវ​​គេ​​រំលោភ) - មាន​រោគ​ស្ត្រីផ្សេងទៀត ដូច​ជា ​ជំងឺ​ផ្សិត​ក្នុង​ទ្វារមា​ស - ខ្លាច​មាន​ផ្ទៃ​ពោះ - ​ឈឺ​ចាប់​ខ្លាំង​ពេល​រួម​ភេទ​ដំបូង - មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ដៃ​គូ​រួម​ភេទ (ជំងឺ Vaginismus ក៏​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្តដែរ)។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ២- អាការៈផ្សេងៗ ពេលកើតជំងឺ ទោះ​ជា​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ប្រែ​ប្រួល​តាមមនុស្ស​ម្នាក់ៗ ប៉ុន្តែ​រោគ​សញ្ញា​ចម្បង គឺ​​តឹង​ណែន​សាច់​ដុំ​ទ្វារ​មាស​ក្នុង​ពេល​រួមភេទ ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​ពិបាក​ជ្រៀត​ចូល។ យើង​អាច​មាន​អារម្មណ៍​ឈឺ ក្រហាយ ពេល​ប្រដាប់​ភេទ​បុរស​ព្យាយាម​ជ្រៀត​ចូល អាចធ្វើ​ឲ្យ​អារម្មណ៍​យើង​ខ្លាច​រអា​​ទៀត​ផង (ធ្វើ​ឲ្យ​ភាគី​​ខាង​ស្រី​គិត​ថា ការ​ជ្រៀត​ចូល​នោះ​អាចធ្វើឲ្យ​ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស) ជាហេតុ​នាំ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវភេទ។ ៣- វិធីសាស្ត្រព្យាបាល ការ​ព្យាបាល​ជំងឺ​នេះ​ល្អ​បំផុត គឺ​ធ្វើ​លំ​ហាត់​ប្រាណ និង​ទទួល​ការ​ប្រឹក្សា​យោបល់​ពី​គ្រូ​ពេទ្យ​ជំនាញ ខណៈ​ករណី​វះកាត់​កម្រ​កើត​មាន​ណាស់។ - ប្រឹក្សាយោបល់៖ គួរ​ណាត់​ជួប​អ្នក​ជំនាញ​ខាង​ចិត្ត​សាស្ត្រ គួរឲ្យ​ជឿទុក​ចិត្ត​បាន ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ខ្មាស​អៀន ប្រឹក្សា​យោបល់​រក​ដំណោះស្រាយ។ អ្នក​ជំនាញ​ចិត្ត​សាស្ត្រអាច​​ណែនាំ​យើងទាក់​ទង​ទៅ​នឹង​វិធី​សាស្ត្រ​ពេល​រួម​ភេទ​ផង​ដែរ។ - […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស