ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក ទ្វារមាស

ទ្វារមាស

បង្ការ​បញ្ហា​ស្រុត​ស្បូន​ក្រោយ​សម្រាល តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កត្តា​អាយុ​ និង​ការ​សម្រាល​កូន​តាម​​ទ្វារ​មាស អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ និង​សរសៃ​ចំណងនៅ​ជុំវិញ​ស្បូន​ចុះ​ខ្សោយ​ និង​បង្ក​ជា​បញ្ហា​ស្រុត​ស្បូន​។ ជា​ធម្មតា បញ្ហា​សុខភាព​មួយ​នេះ​ផ្សារ​ភ្ជាប់​នឹង​ការទាញ​ចុះ​នៃ​ប្លោក​នោម​ និង​ទ្វារ​លាមក។ ​តំបន់​សំខាន់​ៗ​ចំនួន​៣​នៃ​ការ​ស្រុត​ស្បូន​​មាន៖ ជញ្ជាំង​ទ្វារ​មាស​ខាង​មុខ​ ជញ្ជាំង​ទ្វារ​មាស​ខាងក្រោយ​ ផ្នែក​ខាង​លើ​នៃ​ទ្វារ​មាស​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ ស្រុត​ស្បូន​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​អ្វី​ខ្លះ​? ការ​ស្រុត​ស្បូន​អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ ដែល​រួម​មាន​៖ បាត​អាង​ត្រគាក​ខ្សោយ​ពី​កំណើត​ ខូច​ខាត​ជាលិកា​ចំណង​ ​ខូច​ទ្រង់ទ្រាយ​រាងកាយ ពិបាក​​ និង​ឈឺចាប់​ក្នុង​ការ​សម្រាល​កូន ការ​សម្រាល​កូន​តាម​ទ្វារ​មាស​ច្រើនដង​ និង​ញឹកញាប់ ការ​សម្រាល​កូន​​ដោយ​ប្រើ​​ឧបករណ៍​ជំនួយ ជំងឺ​រ៉ាំរ៉ៃ​ ការ​ទល់​លាមក​ ការ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ ដុំ​សាច់​ក្នុង​ពោះ​ ធាត់​ជ្រុល​ ការ​ជក់​បារី​ ការ​លើក​របស់​របរ​ធ្ងន់​ៗ​ ការ​អស់​រដូវ​ ការ​ប្រើប្រាស់​ថ្នាំប្រឆាំងការលាក។ រោគសញ្ញា​នៃ​ការ​ស្រុត​ស្បូន​ ពិត​ណាស់​ ការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​រោគ​ស្ត្រី​អាច​ធ្វើ​រោគវិនិច្ឆ័យ​​បាន​ច្បាស់លាស់​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​ក៏​អាច​សង្កេត​មើល​រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ដូចជា​ ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ មាន​អារម្មណ៍​ថា​ធ្លាក់​ៗ ឬ​ទាញ​ៗ​នៅ​តំបន់​អាង​ត្រគាក​ ឬ​​មាន​អ្វី​ចេញ​ពី​ទ្វារ​មាស​ ឬ​​ដុំ​ចេញ​ពី​ប្លោក​នោម​ នោម​ញឹកញាប់​ ឈឺ​ចាប់​នៅ​ពេល​នោម​ ទល់​លាមក​ ការ​ធ្លាក់​ស​ និង​​ធ្លាក់​ឈាម​ច្រើន​ជ្រុល​។ បង្ការ​បញ្ហា​ស្រុត​ស្បូន​ ដោយ​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​ សម្រក​ទម្ងន់​ បញ្ចៀស​ការ​ទល់​លាមក​ ជៀសវាង​លើក​វត្ថុ​ធ្ងន់​ៗ​ ហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក​ ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​គប្បី​ព្យាបាល​បែប​ពង្រឹង​សមត្ថភាព​រាងកាយដើម្បី​បង្ការ​ការ​ស្រុត​ស្បូន​។


ទ្វារមាស

មូលហេតុមួយ​ចំនួននេះ អាចបណ្តាលឱ្យកើតគីសលើទ្វារមាស

គីសលើមាត់ទ្វារមាស គឺជាដុំពកនៅលើ ឬក្រោមស្រទាប់ខាងក្នុងនៃទ្វារមាស និងផ្ទុកទៅដោយ​សារធាតុ​រាវ ខ្យល់ ខ្ទុះ ឬសារធាតុផ្សេងទៀត។ ហេតុអ្វីបានជាស្រ្តីមានគីសលើមាត់ទ្វារមាស? ជាទូទៅគីសនៅមាត់ទ្វារមាសមិនបង្កជារោគសញ្ញាទេ។ ក្នុង​ករណី​ខ្លះ យើងអាចដឹងថា​មានគីស​នៅ​មាត់ទ្វារមាសតាមរយៈការមានដុំ​ទន់ៗ​​នៅ​ក្នុង​ ឬនៅលើជញ្ជាំង​ទ្វារមាស ហើយគីស​អាចមានទំហំ​ប៉ុន​គ្រាប់សណ្តែករហូតដល់ប៉ុនផ្លែក្រូចឃ្វិច។ ស្រ្តីមួយចំនួនដែលមានគីសនៅមាត់ទ្វារមាស​អាច​មាន​ភាព​មិន​ស្រួលនៅពេលដើរ ឬ​​ពេល​រួម​ភេទ។ គីសលើមាត់ទ្វារមាសអាចបណ្តាលមកពីមូលហេតុដូចខាងក្រោម៖ ១. ការរងរបួសអំឡុងពេលសម្រាលកូន ឬការវះកាត់ របួស​ពេល​សម្រាល​កូន ឬ​ការ​វះកាត់ អាចបណ្តាលឱ្យមានគីសលាយខ្ទុះ ដែលមានទំហំតូច និងមានទីតាំងនៅផ្នែកខាងក្រោម​នៃជញ្ជាំង​ទ្វារមាស។ ដោយសារតែគីសមានទំហំតូច យើងអាចមិនចាប់អារម្មណ៍ថាមានគីសប្រភេទនេះ។ ២. ការស្ទះក្រពេញបាតូលីន ក្រពេញបាតូលីនជាក្រពេញសងខាងមាត់ទ្វារមាស និង​មាន​តួនាទីក្នុងការបញ្ចេញទឹករម្អិល​។ ការ​ស្ទះ​ក្រពេញ​បាតូលីន បណ្តាលឱ្យមានគីសក្រពេញបាតូលីន។ ជាធម្មតាគីសបាតូលីនមិនបង្កឱ្យមានការឈឺចាប់ទេ ប៉ុន្តែប្រសិនបើគីសប្រភេទនេះឆ្លងមេរោគ គីសនឹងឡើងក្រហម ហើម និងមានខ្ទុះ(អាប់សែ)។ ចង់គណនា BMI ចុចទីនេះ! ៣. គីស Gartner នៅសេសសល់បន្ទាប់ពីសម្រាល គីស Gartner មានវត្តមាននៅពេលអំប្រ៊ីយ៉ុងលូតលាស់ ហើយភាគច្រើន​បាត់ទៅវិញ​បន្ទាប់​ពីការ​សម្រាលកូន។ ប្រសិនបើបំពង់ Gartner នៅសេសសល់ នោះ​អាចនឹង​វិវត្តទៅជាគីស Gartner ដែល​មានទីតាំងនៅលើជញ្ជាំងទ្វារមាស។ ៤. កោសិកាស៊ុតបង្កកំណើតនៅសេសសល់បន្ទាប់​ពី​អំប្រ៊ីយ៉ុង​លូតលាស់ ក្នុង​ករណី​មាន​កោសិកា​ស៊ុត​បង្ក​កំណើត​នៅ​សេស​សល់​បន្ទាប់​ពី​អំប្រ៊ីយ៉ុង​លូតលាស់ ក៏​អាចបណ្តាលឱ្យមានគីស Müllerian ដែលមានទីតាំងនៅលើជញ្ជាំងទ្វារមាស ហើយ​ភាគ​ច្រើន​មាន​ខ្ទុះ។ ប្រសិនបើយើងដឹងថាអ្នកមានគីសលើមាត់ទ្វារមាស គួរទៅជួបគ្រូពេទ្យជំនាញខាងរោគស្ត្រី​ដើម្បី​ពិនិត្យឱ្យច្បាស់ថាជា​គីសមិនមែនជាមហារីក ហើយគ្រូពេទ្យអាចធ្វើការព្យាបាល ប្រសិន​បើចាំ​បាច់។ យើងគួរស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើគីស​បណ្តាលឱ្យយើង​មាន​ការឈឺចាប់ […]


ទ្វារមាស

ស្រីៗចង់ឲ្យក្លិនកន្លែងសម្ងាត់ល្អ សាកល្បងអាហារប៉ុន្មានមុខនេះ

តាម​ធម្មជាតិ ​មនុស្ស​ស្រី​យើង​ស្រលាញ់​ខ្លួន​ខ្លាំង​ណាស់ តែង​តែ​ព្យាយាម​ថែ​ទាំ​ខ្លួន​គ្រប់​ផ្នែក​លើ​រាងកាយ​ឲ្យ​ស្អាត​ឥត​ខ្ចោះ ដើរ​ទៅ​ណា​មក​ណា​មាន​ក្លិន​ទាក់ទាញ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។ ប៉ុន្តែ ក៏​មាន​គ្នា​យើង​ស្រីៗ​ខ្លះ​ជួប​បញ្ហា​ត្រង់​កន្លែង​សម្ងាត់​មាន​ក្លិន​មិន​ល្អ ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ម្ដង។ ចំពោះ​បញ្ហា​នេះ​ ស្រីៗ​យើង​អាចសាក​ដោះ​ស្រាយ​​​ជាមួយ​​អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ ដែល​អាច​ជួយ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ​ជាង​មុន​។ ចង់ដឹង BMI របស់ខ្លួន? គណនា BMI នៅទីនេះ ១. ផ្លែ​ម្នាស់ ម្នាស់​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ ដោយសារ​សម្បូរ​វីតាមីន C និង B ព្រមទាំង​ជាតិ​សរសៃ​ថែម​ទៀត​។ វីតាមីន​ដែល​មាន​ក្នុង​ម្នាស់​ទាំង​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដល់​សុខភាព​ពោះវៀន និង​ជួយ​ឲ្យ​ទ្វារមាស​របស់​យើង​មាន​សុខភាព​ល្អ​ផង​ដែរ។ ២. យ៉ាអួរ តាម​ពិត​ទៅ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ភាគ​ច្រើន​អាច​ធ្វើ​ឲ្យ​ទ្វារមាស​មាន​ក្លិនមិន​សូវ​ល្អ លើក​លែង​តែ​យ៉ាអួរ​មួយ។ បាក់តេរី ឬ​Probiotics ដែល​មាន​នៅ​ក្នុង​យ៉ាអួរ ជួយ​ស្ដារ​តុល្យភាព​បាក់តេរី​ល្អ​ដែល​មាន​ក្នុង​ទ្វារមាស​របស់​ស្រីៗ​យើង។ អ្វី​ដែល​ត្រូវ​ចាំ​នោះ​គឺ យើង​ត្រូវ​ចៀសវាង​ពី​យ៉ាអួរ​ដែល​មាន​ជាតិ​ស្ករ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កន្លែង​សម្ងាត់​មាន​ក្លិន​មិន​ល្អ ពោល​គឺ​ញ៉ាំ​យ៉ាអួរ​សាប (plain yoghurt) មិន​មាន​លាយ​ស្ករ ឬ​រសជាតិ​អ្វី​បន្ថែម។ ៣. ផ្លែ Cranberries ស្រី​ៗ​គ្នា​យើង​ខ្លះ​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ថា ញ៉ាំ​ផ្លែ Cranberries ឬ​ញ៉ាំ​ទឹក​របស់​វា ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ប៉ុន្តែ​វា​ក៏​ការពារ​ការ​ឆ្លង​មេរោគ​តាម​ទ្វារមាស​ដែរ។ សមាសធាតុ​នៅ​ក្នុង Cranberries អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្រិត pH របស់​ទ្វារមាស និង​ជាតិ​អាស៊ីដ​របស់​ ​ជួយ​ប្រឆាំង​នឹង​បាក់តេរី​អាក្រក់ ជាហេតុ​ជួយ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ។​ ៤. ជី​រអង្កាម សាក​ល្បង​ញ៉ាំ​តែ​ជី​រអង្កាម​រាល់​ថ្ងៃ​ម្ដង​មើល​គ្នា​យើង​ស្រីៗ […]


ទ្វារមាស

គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតអាចវិវត្តន៍ជាជំងឺមហារីកមាត់ស្បូន

ការ​ឆ្លង​មេរោគ​ផ្សិត មាន​រោគសញ្ញា​ស្រដៀង​គ្នា ទៅ​នឹង​ជំងឺ​កាមរោគ​ដូចជា ការ​រលាក​ទ្វារមាស រមាស់ ឈឺ ក្រហាយ និង​ការហូរ​ទឹក​រម្អិល​។ បញ្ហានេះបង្កឡើង​ដោយ​មេរោគ​ផ្សិត​ម្យ៉ាង​ដែល​គេ​ហៅថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាងក្រៅ​ទ្វារមាស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត ស្រីៗ​គួរ​កំណត់​ចំណាំ ១. រមាស់​ទ្វារមាស​ ជា​ធម្មតា ការ​រមាស់​ទ្វារមាស​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​មាន​ការ​ឆ្លង​រាលដាល​នៅ​ជុំវិញ​ទ្វារមាស និង​រន្ធ​គូថ​។ ការឈឺចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ឬ​ពេល​ទ្វា​មាស​រលាក​។ ស្ត្រីក៏​អាច​កត់សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំវិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ​។​ ២. ធ្លាក់ស​ បញ្ហា​ធ្លាក់សចេញពីទ្វារមាស ​ជា​ការ​ហូរ​ទឹក​រម្អិល​ពី​ទ្វារមាស ដែល​មាន​ពណ៌​ស ដុំ​ៗ ហើយ​ញឹកញាប់ មាន​ន័យ​ថា យើង​អាច​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​។ ៣. រលាក​ទ្វារមាស បើមើលទ្វារមាស យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូចជា​រលាក និង​មាន​ពណ៌​ក្រហម​។ ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​នេះ អាច​ដោយសារ​ការ​រីក​រាលដាល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ឈឺចាប់​ពេល​នោម​ ការឈឺចាប់​នេះ​កើតឡើង​ដោយសារ​ទឹកនោម​មាន​ជាតិ​អាស៊ីដ​ហើយ​វា​ប៉ះ​នឹង​ទ្វារមាស និង​ជាលិកា​ទ្វារមាស ដែល​កំពុង​តែ​រលាក​។​ ៥. ឡើង​កន្ទួល​ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ […]


ទ្វារមាស

ទ្វារ​មាស​​សុខភាព​ល្អ​ អាច​​សង្កេត​មើល​សញ្ញា​ទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព​ទ្វារ​មាស​គឺ​ជា​រឿង​សំខាន់​បំផុត​មួយ​ ដែល​ស្រី​ៗ​យើង​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ ពិត​ណាស់​ នៅ​ពេល​ដែល​ទ្វារ​មាស​មាន​សុខភាព​មិន​ល្អ​ យូរ​ៗ​ទៅ​វា​​អាច​នឹង​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន។​ ដូច​នេះ​ ដើម្បី​ដឹង​ថា​​ទ្វារ​មាស​សុខភាព​ល្អ​ ឬ​អត់​​​នោះ​​ ស្រី​ៗ​យើង​អាច​សង្កេត​មើល​សញ្ញា​ទាំង​នេះ​​បាន​។ ស្ថានភាព​ជាក់លាក់​អាច​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​នៃ​សុខភាព​ទ្វារ​មាស​ ប្រែប្រួល​ពណ៌​ ក្លិន​ ឬ​បរិមាណ​នៃ​ការ​​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ រមាស់​ទ្វារ​មាស ការ​ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ​ បន្ទាប់​ពី​រួម​ភេទ ឬ​បន្ទាប់​ពី​ចូល​ដល់​វ័យ​អស់​រដូវ​ ​​​សញ្ញា​បញ្ជាក់​ថា​ទ្វារ​មាស​​សុខភាព​ល្អ៖​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ប្រក្រតី​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​​ក៏​អាច​បង្ហាញ​ពី​សុខភាព​ទ្វារ​មាស​របស់​យើង​ផង​ដែរ​។ ទឹក​រម្អិល​ពី​ទ្វារ​មាស​ត្រូវ​បាន​ផលិត​ដោយ​ក្រពេញ​ក្នុង​ទ្វារ​មាស​ និង​មាត់​ស្បូន​។ ទោះ​បី​ជា​វា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​​ម្នាក់​ទៀត​ក៏​ពិត​មែន​ ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​ប្រក្រតី​​មាន​សភាព​ថ្លា​ ឬ​ល្អក់​ និង​មាន​ក្លិន​តិចតួច។​ បន្ថែម​ពី​នេះ​ ​ការ​ធ្លាក់​ទឹក​រម្អិល​​ប្រក្រតី​មិន​មាន​ពណ៌​ខុស​ប្លែក​ ហើយ​ក៏​មិន​មាន​រមាស់​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ទ្វារ​មាស​មិន​រមាស់​ ជាមួយ​គ្នា​នេះ​ដែរ ទ្វារ​មាស​​មាន​សុខភាព​ល្អ​មិន​​រមាស់​ឡើយ​។ ជាក់​ស្ដែង​ ការ​រមាស់​ទ្វារ​មាស​​កើត​ឡើង​ដោយ​សារ​តែ​ការ​បង្ក​រោគ​ វ័យ​អស់​រដូវ និង​សារធាតុ​ដែល​ធ្វើ​ឲ្យ​រមាស់​ ឬ​អាច​​មក​ពី​ជំងឺ​ស្បែក​ ឬ​ជំងឺ​កាមរោគ។​ ការ​រមាស់​ទ្វារ​មាស​ក៏​អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្រហាយ ស្នាម​ក្រហម​ និង​ហើម​នៅ​បរិមាណ​ទ្វារ​មាស​។ ៣. មិន​ឈឺ​ចាប់​ពេល​រួម​ភេទ​ ​ទន្ទឹម​នឹង​នេះ​ដែរ ស្រីៗ​យើង​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​អំឡុង​ពេល​រួម​ភេទ​ ប្រសិនបើ​មិន​មាន​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស​គ្រប់​គ្រាន់​ទេ​នោះ​។ មួយ​វិញ​ទៀត​ ការ​ឈឺចាប់​ខ្លាំង​នៅ​អំឡុង​ពេល​​​រួម​ភេទ​នេះ​ ក៏​អាច​បណ្ដាល​មក​ពី​​លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​ដូចជា​​មេរោគ​ក្នុង​ទ្វារ​មាស​ ការ​បង្ក​រោគ​ ឬ​បញ្ហា​មាត់​ស្បូន​។ ៤. មិន​​ឈឺ​ចាប់​ទ្វារ​មាស​​​ជា​ទូទៅ​​ ការ​ឆ្លង​មេរោគ​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​យោនីឬ​ទ្វារ​មាស​ ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​ជួនកាល​អាច​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​នៅ​ទ្វារ​មាស។ […]


ទ្វារមាស

សើម​ទ្វារ​មាស​ញឹកញាប់​ អាច​​មក​ពី​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វា​ជា​រឿង​ធម្មតា​សម្រាប់​ស្រី​ៗ​យើង​ដែល​ជួប​​បញ្ហា​សើម​ទ្វារ​មាស ប៉ុន្តែ​ប្រសិនបើ​វា​កើត​ឡើង​គ្រប់​ពេល​ ​វា​អាច​មិន​មែន​ជា​រឿង​ធម្មតា​ឡើយ​។​ ពិត​ណាស់​ ទ្វារ​មាស​យើង​​​​​មាន​​លក្ខណៈ​ខុស​ប្លែក​គ្រប់​ពេល​ ដូច្នេះ​ហើយ​​​ដើម្បី​ដឹង​ថា​ទ្វារ​មាស​មាន​ភាព​​ប្រក្រតី​ឬ​អត់​នោះ វា​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ មូលហេតុ​ទ្វារ​មាស​សើម​ ​ទ្វារ​មាស​សើម​មិន​មែន​​កើត​ឡើង​តែ​​​នៅ​ពេល​រួម​ភេទ​នោះ​​ទេ។​ តាម​ពិត​ទៅ ទ្វារ​មាស​បញ្ចេញ​ទឹក​រម្អិល​​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​។ វា​កើត​ឡើង​ដោយ​សារ​តែ​សារធាតុ​រាវ​ដែល​ផលិត​ដោយ​កោសិកា​នៅ​ក្នុង​ជញ្ជាំង​ទ្វារ​មាស។​ សារធាតុ​រាវ​នៃ​ទ្វារ​មាស​​មាន​សារសំខាន់​​ក្នុង​ការ​​រក្សា​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ​ ដើម្បី​​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​កាន់​តែ​រលូន​ និង​សុខ​ស្រួល​។ ​ទ្វារ​មាស​សើម​​​​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ​? បរិមាណ​ជាតិ​សំណើម​ដែល​ទ្វារ​មាស​ផលិត​ដើម្បី​​ឲ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ប៉ុន្តែ​​វា​មិន​អាច​សើម​ជ្រុល​ឡើយ។ ភាព​សើម​ និង​សំណើម​អា​ស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ជា​ពិសេស​កម្រិត​ និង​ការ​ប្រែប្រួល​អ័រម៉ូន​។ យ៉ាង​ណា​មិញ ការ​ផលិត​បរិមាណ​សារធាតុ​រាវ​ច្រើន​ជ្រុល​អាច​ជា​សញ្ញា​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​។ ក្រៅ​ពី​នេះ អំឡុង​ពេល​រួម​ភេទ​ ប្រសិនបើ​ការ​ផលិត​សារធាតុ​រាវ​កើត​ឡើង​ខុស​ប្រក្រតី វា​​អាច​មក​ពី​មូលហេតុ​ផ្សេង​ៗ​ដូចជា​ការ​មក​រដូវ​ ឬ​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។ មូលហេតុ​ខាង​ក្រោម​នេះ​ ធ្វើ​ឲ្យ​បរិមាណ​សំណើម​នៅ​ក្នុង​ទ្វារ​មាស​កើន​ឡើង និង​​បណ្ដាល​ឲ្យ​ទ្វារ​មាស​សើម​គ្រប់​ពេល​​​៖ ១. ការ​មក​រដូវ​ ការ​ផ្លាស់ប្ដូរ​នៃ​វដ្ដ​រដូវ​ ក៏​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​របស់​យើង​ដែរ​។ ដោយ​សារ​តែ​​មូលហេតុ​នេះ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ទឹក​រម្អិល​ច្រើន​លើសលប់​នៅ​ពេល​​ចាប់ផ្ដើម​ និង​នៅ​ពេល​អស់​រដូវ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ ២. បាក់តេរី​នៅ​ទ្វារ​មាស​​​​ ជាមួយ​គ្នា​នេះ​ដែរ បាក់តេរី​នៅ​ទ្វារ​មាស​គឺ​ជា​ប្រភេទ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស ប៉ុន្តែ​វា​មិន​មែន​ជា​ជំងឺ​កាមរោគ​ឡើយ​។ ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​មាន​កម្រិត​ខ្ពស់​​ ប្រសិនបើ​យើង​មាន​ដៃគូ​ច្រើន​។ បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​កើតឡើង​ដោយសារតែ​អតុល្យភាព​រវាង​បាក់តេរី​ល្អ និង​បាក់តេរី​មិន​ល្អ​នៅ​ក្នុង​ទ្វារ​មាស ហើយ​វា​ក៏​អាច​នាំ​ឲ្យ​​ចេញ​ទឹក​រម្អិល​ពី​ទ្វារ​មាស​​​ផង​ដែរ​។ ៣. ឈឺ​ស្បូន​រ៉ាំរ៉ៃ​​ មួយ​វិញ​ទៀត ការ​ប្រឈម​នឹង​បញ្ហា​សើម​ទ្វារ​មាស​គ្រប់​ពេល​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​​ឈឺ​ស្បូន​រ៉ាំរ៉ៃ​ដែរ​។ វា​អាច​បណ្ដាល​​មក​ពី​ប្លោក​នោម​​រលាក​ ការ​ធ្លាក់​ឈាម​រដូវ​មិន​ប្រក្រតី និង​ការ​ចេញ​ទឹក​រម្អិល​ពី​ទ្វារ​មាស​ ដែល​​ធ្វើ​ឲ្យ​ឈាម​​ច្របាច់​នៅ​ក្នុង​សរសៃ​ឈាម ​និង​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​ជុំវិញ​ទ្វារ​មាស​របស់​យើង នាំ​ឲ្យ​កើត​ជា​បញ្ហា​សើម​ទ្វារ​មាស​។ អាការៈ​នេះ​ក៏​អាច​​​អម​មក​ជាមួយ​​ការឈឺចាប់​នៅ​ក្នុង​ស្បូន​ ​និង​ទ្វារ​មាស។ ៤. មាន​ខ្ទុះ​ស្អុយ​នៅ​ទ្វារ​មាស ​​​អាការៈ​មាន​ខ្ទុះ​នៅ​ទ្វារ​មាស​កើត​ឡើង​នៅ​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​​កោសិកា​នៅ​ក្នុង​ទ្វារ​មាស​ខ្ពស់​ពេក​ ហើយ​ស្រទាប់​ទ្វារ​មាស​​រលាក​។ នៅ​ក្នុង​ករណី​​មាន​ខ្ទុះ​ស្អុយ​នៅ​ក្នុង​ទ្វារ​មាស​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​លឿង​​ស្អិត​ […]


ទ្វារមាស

មូលហេតុ​​ទាំង​​៤​​ អាច​នាំ​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ កង្វះ​ជាតិ​ទឹក​​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​​មាត់​ ឬ​បំពង់​ក​ស្ងួត ប៉ុន្តែ​ក៏​មាន​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​​រង​ផល​ប៉ះពាល់​ដូច​គ្នា រួម​ទាំង​ទ្វារ​មាស​ផង​ដែរ​។ ជាក់​ស្ដែង ការ​អស់​រដូវ​មិន​មែន​ជា​​មូលហេតុ​តែ​មួយ​​គត់​ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​នោះ​ទេ។ មូលហេតុ​ខាង​ក្រោម​ក៏​អាច​​នាំ​ឲ្យ​ស្ងួត​ទ្វារ​មាស​​ដែរ​ តើ​ស្រី​ៗ​យើង​​គួរ​ដោះស្រាយ​បែប​ណា​? ១. ការ​អស់​រដូវ​ ពិត​ណាស់​ ការ​អស់​រដូវ​ គឺ​ជា​មូលហេតុ​​​ទូទៅ​​ដែល​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​​ធ្លាក់​​ចុះ​នៃ​អ័រម៉ូន​Estrogen ​នៅ​លើ​ជាលិកា​ដែល​​បង្កើត​ជា​ស្រទាប់​​ទ្វារ​មាស ( tissues that line the vagina) ។​ ជា​លទ្ធផល​ ស្រទាប់​នឹង​ស្ដើង​​ទៅ​ៗ ហើយ​ជាលិកា​នឹង​ស្ងួត ព្រម​ទាំង​Glycogenត្រូវ​បាន​បាត់បង់​ ដែល​​ជា​ហេតុ​បណ្ដាល​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ និង​អាច​បង្ក​ជា​រមាស់​ រលាក​ និង​​ធ្លាក់​ឈាម​។ វិធី​ដោះស្រាយ​៖ ស្រី​ៗ​យើង​អាច​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដល់​​ទ្វារ​មាស​ ​ដែល​​មាន​ភាព​ខុស​គ្នា​ពី​ទឹក​រម្អិល​ ​ហើយ​វា​ត្រូវ​បាន​​ប្រើប្រាស់​នៅ​ពេល​រួម​ភេទ​ក្នុង​ការ​បង្កើន​សំណើម​ និង​បង្កើន​ភាព​សុខ​ស្រួល​។ ២. បំបៅ​ដោះ​ ជា​មួយ​គ្នា​នេះ​ដែរ អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​បំបៅ​ដោះ​ គឺ​អ័រម៉ូន​Prolactin ​អាច​ទប់​ស្កាត់​ការ​បញ្ចេញ​អ័រម៉ូន​Estrogen ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដូច​គ្នា​ទៅ​នឹង​ការ​អស់​រដូវ​ដែរ​។ ​វិធី​ដោះស្រាយ​៖ ការ​ប្រើ​ក្រែម​ផ្ដល់​សំណើម​អំឡុង​ពេល​បំបៅ​ដោះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​។ ប្រសិនបើ​រោគ​សញ្ញា​នៅ​តែ​បន្ត​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ដាច់​ដោះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូ​ពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ស្ងួត​ទ្វារ​មាស​នេះ​ដែរ​។ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ដូចជា​ការ​ឡើង​ទម្ងន់​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ គ្នា​យើង​ជា​ច្រើន​​ជ្រើសរើស​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ទាប​​ ជំនួស​វិញ។​ ប៉ុន្តែ​ ប្រសិនបើ​អ័រម៉ូន​Estrogen​មាន​កម្រិត​ទាប ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ជាលិកា​​ទ្វារ​មាស​ស្ងួត​នៅ​ពេល​ខ្លះ​។ ​​​វិធី​ដោះស្រាយ​៖ នៅ​ក្នុង​ករណី​នេះ​ […]


ទ្វារមាស

ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​​ទ្វារ​មាស សាក​តិចនិក​ទាំង​នេះ

ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ភាគ​ច្រើន​កើត​ឡើង​នៅ​អំឡុង​រដូវ​វភ្លៀង​ ដោយ​សារ​តែ​ការ​ប្រែប្រួល​សីតុណ្ហភាព​ និង​​សំណើម​កើន​ឡើង​ ដែល​ជា​កត្តា​ចម្បង​រួម​ចំណែក​ដល់​ការ​លូតលាស់​ផ្សិត​ និង​បាក់តេរី​។ ជាក់​ស្ដែង បរិមាណ​សំណើម​ខ្ពស់​នៅ​ក្នុង​បរិយាកាស​ ការ​បែក​ញើស​ រួម​ជាមួយ​នឹង​ខោ​ទ្រនាប់​​តឹងណែន​ទៀត​នោះ​ វា​កាន់​តែ​បង្កើន​​ឱកាស​​សម្រាប់​ការ​លូតលាស់​របស់បាក់តេរី​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ​​១. ​ស្លៀក​ខោ​ទ្រនាប់​មាន​ខ្យល់​ចេញ​ចូល​ ការ​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ និង​ធ្វើ​ពី​កប្បាស​ គឺ​ជា​ជម្រើស​ដ៏​ល្អ​​បំផុត​ក្នុង​ការ​​ថែទាំ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ។​ ជា​ទូទៅ​ ខោ​ទ្រនាប់​តឹងណែន​អាច​កាត់បន្ថយ​លំហូរ​ខ្យល់​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កន្ទួល​រមាស់​ និង​ការ​រលាក។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​បង្កើត​បរិយាកាស​​ល្អ​សម្រាប់​ការ​លូតលាស់​នៃ​ពពួក​បាក់តេរី​ផង​ដែរ​។​ ២. សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត​ និង​ស្ងួត​ល្អ​ នៅ​រដូវ​នេះ​ដែរ ​កម្រិត​pH​របស់​ទ្វារ​មាស​នឹង​ធ្លាក់​ចុះ​ ជា​លទ្ធផល​សំណើម​នឹង​កើន​ឡើង ដែល​​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ​ក្នុង​ទ្វារ​មាស។ ការ​សម្អាត​បរិវេណ​​ទ្វារ​មាស​ឲ្យ​បាន​ញឹកញាប់​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ អាច​ជួយ​កម្ចាត់​ពពួក​បាក់តេរី​ ក៏​ដូចជា​ក្លិន​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ការ​បាត់បង់​ជាតិ​ទឹក​ និង​អំបិល​ពី​​ក្នុង​រាងកាយ​យ៉ាង​ឆាប់​រហ័ស​ ​ក៏​​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ និង​អារម្មណ៍​ក្រហាយ​នៅ​បរិវេណ​តំបន់​ពិសេស​របស់​ស្រី​ៗ​ដែរ​​។ ពិត​ណាស់​ ការ​រក្សា​ជាតិ​ទឹក​​អាច​ជួយ​រក្សា​តុល្យភាព​បាក់តេរី​ និង​កម្រិត​pH ក៏​ដូចជា​កាត់​បន្ថយ​​ការ​ឆ្លង​មេរោគ​នៅ​លើ​ទ្វារ​មាស​ថែម​ទៀត​ផង​។ ៤. ជៀសវាង​កោរ​រោម​ប្រដាប់​ភេទ​ញឹកញាប់​ ជាមួយ​គ្នា​នេះ​ដែរ​ រោម​នៅ​លើ​ប្រដាប់​ភេទ​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​កាត់បន្ថយ​ការ​កកិត​ អំឡុង​ពេល​រួម​ភេទ​ ព្រម​ទាំង​ការពារ​ការ​ឆ្លង​បាក់តេរី​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​​។ ៥. ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ នៅ​ពេល​ដែល​យើង​សម្អាត​ទ្វារ​មាស​ ចូរ​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​។​ ការ​ធ្វើ​បែប​នេះ អាច​ការពារ​​ពពួក​បាក់តេរី​ពី​តំបន់​​គូទ​មិន​ឲ្យ​ឆ្លង​ទៅ​បរិវេណ​ទ្វារ​មាស។​ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​​ជូត​សម្អាត​បន្ទាប់​ពី​នោម​រួច​​ទេ​នោះ វា​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស។​ ៦. ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​ អាហារ​ហឹរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​បរិវេណ​នោះ​។​ ជា​ទូ​ទៅ​ ការ​ញ៉ាំ​អាហារ​ហឹរ​ច្រើន​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កម្រិត​pH​របស់​ទ្វារ​មាស​ ក៏​ដូចជា​បង្កើន​អត្រា​ឆ្លង​មេរោគ​ផ្សិត​ដូច​គ្នា​។ ៧. […]


ទ្វារមាស

អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?

តាម​ក្បួន​វេជ្ជសាស្ត្រ ឲ្យ​តែ​ស្ត្រី​ធ្វើ​អនាម័យទ្វារមាស​ដោយ​ប្រើ​ទឹក​ធម្មតា​គឺ​គ្រាន់​ណាស់​ទៅ​ហើយ មិន​ចាំបាច់​ប្រើ​ទឹក​អនាម័យ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ប្រើ​ទឹក​អនាម័យ បើ​សិន​ជា​មាន​ក្លិន​ក្រអូប អាច​នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ខណៈ​ការ​ប្រើ​ទឹក​អនាម័យ​ច្រើន​ជ្រុល​ពេក​លើ​ទ្វារមាស អាច​នឹង​សម្លាប់​បាក់តេរីល្អៗ​នៅ​ទ្វារមាស​ស្ត្រី បណ្តាល​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​ធ្លាក់​ស។ ខ្ញុំ​បាន​ជួបស្ត្រី​យើង​ច្រើន​ណាស់​ដែល​គាត់​ម៉ោគ្លីនិក ដោយសារ​បញ្ហា​ធ្លាក់ស នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​ទៅ យើង​ឃើញ​ថា បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​គាត់​បាត់​អស់​រលីង ដោយសារ​អី? ដោយសារ​គាត់​ប្រើ​ទឹក​អនាម័យ​ច្រើន​ពេក គាត់​លូក​សម្អាត គាត់​ស្អាត​ខ្លាំង​ពេក គាត់​ខ្លាច​មាន​ក្លិន គាត់​ខ្លាច​ទ្វារមាស​មាន​សំណើម លោក ស្រី វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា សេវាកម្ម គ្លីនិក រ៉ាក់ ចង់ពិនិត្យ​​ជំងឺ​មហារីក​សុដន់ ចុចទីនេះ! ចង់វាយតម្លៃ​វដ្ត​រដូវស្រ្តី ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ លោកស្រី​ថា ការ​ដុស​ខាត់ សម្អាត​ទ្វារមាស​ខ្លាំង​ពេក ធ្វើ​ឲ្យ​ទ្វារមាស​បាត់បង់​បាត់តេរី​ល្អ​អស់ មិន​មាន​អ្វី​ការពារ​ទ្វារមាស នាំ​ឲ្យ​មាន​ជំងឺ ទៅ​ជា​ធ្លាក់ស។ ដើម្បី​ឲ្យទ្វារ​មាសស្ត្រី​មិន​មាន​ការ​ឆ្លង​រោគ ត្រូវ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទ្វារមាស​ហប់​ពេក កុំ​ឲ្យ​ក្តៅ​ពេក អាស៊ីដ​ពេក ឬ​អាល់កាឡាំង​ពេក ដោយអនុវត្តការណែនាំខាងក្រោម។ [embed-health-tool-ovulation] -ត្រូវ​លាង​សម្អាត​ទ្វារមាស​ជាមួយ​ទឹក​ធម្មតាឲ្យ​ស្អាត​ក្រោយ​ពេល​បន្ទោបង់ -ត្រូវ​ផ្លាស់​ប្តូរ​ខោក្នុង ១ថ្ងៃ/ម្តង -ត្រូវ​លាង​សម្អាត​ទ្វារមាស ក្រោយ​រួមភេទ​រួច កុំ​ទុក​យូរ -កុំ​ស្លៀកពាក់​ខោ​ហ្គេន​រឹប​ខ្លាំង​ពេក -ឧស្សាហ៍​ងើប​ដើរ ១-២ម៉ោង/ម្តង កុំ​អង្គុយ​ធ្វើការ​ជាប់​យូរ​ពេក -កុំ​ប្រើ​ទឹក​អនាម័យ​ដែល pH […]


ទ្វារមាស

ទ្វារ​មាស​ស្ត្រី​ប្រែប្រួល​បែប​ណា​ខ្លះ​ បន្ទាប់​ពី​សម្រាល​កូន​រួច​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​របស់​ម៉ាក់​ៗ​នឹង​​ជួប​ប្រទះ​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​ទាំង​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​ពេល​សម្រាល​កូន​រួច​។​ ពិត​ណាស់​ ស្រីៗ​យើង​ច្បាស់​ជា​មាន​ចម្ងល់​ជា​ច្រើន​ទាក់ទង​​អំពី​បញ្ហា​​​ទ្វារ​មាស នៅ​​ក្រោយ​ពេល​​សម្រាល​កូន​​រួច​មិន​ខាន​។​ ដោយ​សារ​​​តែ​ទ្វារ​មាស​មាន​ភាព​ធន់​ ដូច្នេះ​ហើយ​វា​អាច​ទប់ទល់​នឹង​​សម្ពាធ​ដ៏​ខ្លាំងក្លា​។​ ប៉ុន្តែ​ គ្នា​យើង​ត្រូវ​ដឹង​ថា​ វា​ត្រូវការ​ពេល​វេលា​រយៈពេល​១​ឆ្នាំ​ ដើម្បី​ត្រលប់​ទៅ​រក​សភាព​ដូច​​​មុន​ពេល​មាន​គភ៌​វិញ​ ប៉ុន្តែ​វា​នឹង​មិន​ដូច​ដើម​ឡើយ​។​ ១. ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ នៅ​ពេល​សម្រាល​កូន​រួច​ ម៉ាក់​ៗ​នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​រហូត​ដល់​៦​សប្ដាហ៍​ ​មិន​ថា​សម្រាល​តាម​ធម្មជាតិ​ ឬ​វះ​កាត់​នោះ​ទេ ហើយ​ក៏​អាច​មាន​ការ​ធ្លាក់​ឈាម​ច្រើន​​​​នៅ​រយៈពេល​១០​ថ្ងៃ​ដំបូង​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​នឹង​​ធ្លាក់​​​កំណក​ឈាម​តូច​ៗ​មួយ​ចំនួន​ នៅ​រយៈពេល​៣​ថ្ងៃ​ដំបូង​ ​ពីព្រោះ​រាងកាយ​របស់​យើង​ជម្រុះ​ចោល​​​ជាលិកា​ និង​ឈាម​ដែល​​លើស​​ចេញ​ពី​ស្បូន​។​ ២. ទ្វារ​មាស​អាច​ដាច់​រលាត់​ ទន្ទឹម​នឹង​នេះ​ ស្ត្រី​ជា​ច្រើន​អាច​មាន​ការ​ដាច់​រលាត់​នៅ​ជុំវិញ​រង្វះ​ទ្វារ​មាស​ ។​ ដោយ​ផ្អែក​​លើ​​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ដាច់​រលាត់​នេះ​ ទ្វារ​មាស​អាច​នឹង​មាន​អាការៈ​ឈឺ​ចាប់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​។​ នៅ​ក្នុង​ករណី​ខ្លះ​ ​យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​ដើម្បី​ជួសជុល​ការ​ខូចខាត​​ទ្វារ​មាស​។​ បើ​ទោះ​បី​ជា​ទ្វារ​មាស​មិន​ដាច់​រលាត់​ ក៏​វា​​អាច​បន្សល់​ទុក​ស្នាម​ជាំ​នៅ​​ផ្នែក​ចន្លោះ​ទ្វារ​ធំ និង​រន្ធ​យោនី​​ដូច​គ្នា​។ ៣. ចុក​ពោះ​ ដោយ​ការ​កន្ត្រាក់​ស្បូន​ ​លើស​ពី​នេះ ​ម៉ាក់​ៗ​ក៏​អាច​ជួប​ប្រទះ​អាការៈ​ចុក​ពោះ​ បន្ទាប់​ពី​​ស្បូន​របស់​យើង​វិល​ត្រលប់​ទៅ​រក​​សភាព​ដើម​វិញ​។​ សម្រាប់​ម៉ាក់​ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ ​ការ​ឈឺចាប់​គឺ​អាច​ទ្រាំទ្រ​បាន​។​ ប៉ុន្តែ​​ បន្ទាប់​ពី​សម្រាល​កូន​ជា​បន្តបន្ទាប់​ យើង​នឹង​ជួប​ប្រទះ​​ការ​ឈឺចាប់​ខ្លាំង​​ ដោយ​សារ​តែ​ប៉ះពាល់​​សាច់ដុំ​​ស្បូន​​ ។ ប៉ុន្តែ​បញ្ហា​នេះ​ អាច​ដោះស្រាយ​បាន​​ដោយ​ការ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​ ឬ​ប្រើប្រាស់​ថ្នាំ​ដែល​ចេញ​ដោយ​គ្រូពេទ្យ​។ ៤. ទ្វារ​មាស​នឹង​រីក​ធំ​​ជាង​មុន​បន្តិច​ ក្រោយ​សម្រាល​កូន​រួច​ ទ្វារ​មាស​នឹង​រលុង​ ប៉ុន្តែ​​វា​​អាច​នឹង​វិល​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​។​ យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​ដែល​ទារក​ធំ​ពេក​ ឬ​យើង​មាន​កូន​ច្រើន​ ​ទ្វារ​មាស​​មិន​អាច​​ដូច​មុន​វិញ​ឡើយ​។​ ប្រសិនបើ​ម៉ាក់​ៗ​​ចង់​ដឹង​ថា​ ទ្វារ​មាស​រលុង​ឬ​អត់​នោះ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស