ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក ទ្វារមាស

ទ្វារមាស

ធ្លាក់សមានសភាពខាប់ បណ្តាលមកពីអ្វី? បង្ការបែបណា?

​ការ​ធ្លាក់ស​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ក្នុង​វ័យ​បន្ត​ពូជ។ ប៉ុន្តែ​ការ​ធ្លាក់​ស​ប្រភេទ​ខ្លះ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​បង្ក​រោគ ឬ​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​ដទៃ​ទៀត។ យ៉ាង​ណា​មិញ ការ​ធ្លាក់​​សដែល​មាន​សភាព​ខាប់​​ ជា​ធម្មតា​គឺ​មិន​មាន​បង្ក​ជា​​កង្វល់​​ណា​មួយ​ឡើយ​។ ​ការ​ធ្លាក់ស​ជា​រឿង​ធម្មតា? ពិត​ណាស់ គ្នា​យើង​​ភាគ​​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់ស​ជា​ច្រើន​ប្រភេទ​អំឡុង​ពេល​នៃ​វដ្ដ​រដូវ​របស់​ខ្លួន ហើយ​ស្រី​ៗ​យើង​ខ្លះ​ធ្លាក់​សមានសភាព​ថ្លា ខាប់ រាវ មនិង គ្មាន​ក្លិន ​ជា​រៀង​រាល់​ថ្ងៃ​ក៏​មាន។ លើស​ពី​នេះ ពណ៌​នៃការ​ធ្លាក់​ស​​ទាំង​នេះ អាច​មាន​ភាព​ខុស​គ្នា​ អាច​ប្ដូរពី​ពណ៌​ស​ទៅ​ពណ៌​ត្នោត។ ជាក់ស្ដែង ការ​ប្រែប្រួល​ពណ៌ និង​កំហាប់​​នៃ​ការ​ធ្លាក់​ស មាន​ពាក់ព័ន្ធ​នឹង​កត្តា​​អ័រម៉ូន​។ ដរាប​ណា​ការ​ធ្លាក់ស​ទាំង​នេះ មិន​មាន​អម​ជាមួយ​នឹង​បញ្ហា​រមាស់​ ឬ​ក្រហាយ​ នោះ​បាន​ន័យ​ថា​​ ជា​​ការ​ធ្លាក់ស​ធម្មតា​ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​ធ្លាក់​ស​បណ្ដាល​មក​ពី​អ្វី? មូលហេតុ​ទូទៅ​នៃ​ការ​ធ្លាក់​ស មុន​ពេល​មក​រដូវ រួម​មាន៖ មុខងារ​ប្រព័ន្ធ​បន្ត​ពូជ​មាន​ភាព​​ប្រក្រតី ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត មាន​ផ្ទៃពោះ។ ​​ចុះ​បើ​ធ្លាក់​​ស​ខាប់ និង​មាន​ក្លិន​? ​​ចំពោះ​​ការ​ធ្លាក់សដែល​មាន​ក្លិន​មិន​ល្អ អាច​បង្ហាញ​ពី​ការ​បង្ក​រោគ ឬ​បញ្ហា​សុខភាព​​មួយ​ចំនួន​ដែល​ចាំបាច់​ត្រូវ​​ធ្វើ​​ការ​ព្យាបាល​​។ រោគសញ្ញា​នៃ​បាក់តេរី​ក្នុង​ទ្វារ​មាស រួម​មាន​ការ​ធ្លាក់​សមាន​ក្លិន​មិន​ល្អ ឬ​ក្រហាយ​នៅ​ពេល​នោម។ រលាក​ទ្វារ​មាស​ដោយ​សារ​មេរោគ​ផ្សិត អាច​បណ្ដាល​ឲ្យ​ធ្លាក់​ស​​មាន​សភាព​ខាប់​ និង​គ្មាន​ក្លិន។ មួយ​វិញ​ទៀត ការ​ធ្លាក់​ស​ដែល​មាន​ក្លិន​មិន​ល្អ​ក៏​អាច​​បណ្ដាល​មក​ពី​ជំងឺ​កាមរោគ​ផង​ដែរ។​​ គន្លឹះ​បង្ការ​បញ្ហា​ធ្លាក់ស​មិន​ប្រក្រតី ងូត​ទឹក​ជា​ទៀងទាត់ ជា​ពិសេស​ក្រោយ​ធ្វើ​លំហាត់​ប្រាណ ជៀសវាង​ប្រើ​ជែល ឬ​សាប៊ូ​ដែល​មាន​ក្លិន​នៅ​ទ្វារមាស​ ឬ​ប្រើ​ស្រ្ពៃយ៍​​កម្ចាត់​ក្លិន​ទ្វារ​មាស […]


ទ្វារមាស

ដឹងអត់? រួមភេទដោយប្រើមាត់អាចនាំឲ្យរមាស់ទ្វារមាស? បង្ការបែបណា?

​បញ្ហា​រមាស់​ទ្វារ​មាស កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ជា​ច្រើន ដែល​អាច​បណ្ដាល​មក​ពី​ការ​រមាស់​ស្បែក​ ការ​ឆ្លង​មេរោគ​ផ្សិត​ ការ​ប្រើប្រាស់​ផលិត​ផល​មាន​ជាតិ​គីមី​​ ឬ​ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាដើម។ ​ពិត​ណាស់​ ការ​រួម​ភេទ​ដោយ​ការ​ស៊ក​បញ្ចូល​ ​​អាច​​នាំ​ឲ្យ​មាន​ការ​រលាក​ស្បែក​ ប្រសិនបើ​ខ្វះ​ទឹក​រម្អិល​នៅ​ពេល​កកិត ប៉ុន្តែ​គ្នា​យើង​ដឹង​អត់​ថា ​ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ ឬ​ម្រាម​ដៃ​​ក៏​​អាច​នាំ​ឲ្យ​មាន​ការ​កកិត​ដូច​គ្នា ដែល​កត្តា​នេះ​អាច​បង្ក​ឲ្យ​រមាស់​ទ្វារ​មាស និង​ឡើង​ក្រហម​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ក្នុង​ករណី​​រមាស់​ទ្វារ​មាស​ញឹកញាប់ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​នៃ​ការ​រមាស់​ទ្វារ​មាស​ ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់ ១. អាលែកហ្ស៊ី​ជាមួយ​នឹង​ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល ការ​ប្រើ​ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ អាច​នាំ​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី​បាន ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​ផលិតផល​ដែល​ត្រឹមត្រូវ​ចំពោះ​ស្បែក​ត្រង់​​បរិវេណ​នោះ មាន​សារៈសំខាន់​ណាស់។ ២. ខ្វះ​អនាម័យ​ ទន្ទឹម​នឹង​នេះ​ដែរ ដៃគូ​អាច​ចម្លង​បាក់តេរី​​ពី​មាត់ អញ្ចាញ​ធ្មេញ និង​អណ្ដាត​ទៅ​កាន់​ទ្វារ​មាស​ដោយ​មិន​ដឹង​ខ្លួន ប្រសិនបើ​ដៃគូ​យើង​​មាន​មេរោគ​ក្នុង​ក្រពះ ឬ​មិន​បាន​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ។ គន្លឹះ​បញ្ចៀស​ការ​រមាស់​ទ្វារ​មាស ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់​រួច ១. ​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ ​​​​ដូច​ទៅ​នឹង​ការ​រួម​ភេទ​​ដោយ​ការ​ស៊ក​បញ្ចូលលិង្គ​​ដែរ យើង​ចាំបាច់​ត្រូវ​លាង​សម្អាតទ្វារមាស​ឲ្យ​ត្រឹមត្រូវ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់​រួច​ និង​ជៀសវាង​ប្រើ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​កាត់។ [embed-health-tool-bmr] ២. ផ្ដល់​សំណើម​ ​មួយ​វិញ​ទៀត ភាព​ស្ងួត​ក៏​អាច​នាំ​ឲ្យ​ស្រី​ៗ​រមាស់​ទ្វារ​មាស។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​សំណើម​ដល់​បរិវេណ​ទ្វារ​មាស​​ឲ្យ​បាន​ទៀងទាត់ ដោយ​ជៀសវាង​ប្រើប្រាស់​ផលិតផល​ដែល​មាន​​ក្លិន​ ក៏​ដូច​ជា​ប្រើ​ផលិតផល​ធម្មជាតិ​ជំនួស​វិញ ​ដូចជា​ប្រេង​ដូង​ជា​ដើម។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ […]


ទ្វារមាស

ពេលមករដូវចេះតែឆ្លងមេរោគទ្វារមាសត្រូវអត់? ដោះស្រាយតាមវិធីទាំងនេះ

​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ធ្លាប់​ឆ្លង​មេរោគ​ផ្សិត​ដែរ​អត់? ពិត​ណាស់​ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​​កង្វះ​អនាម័យ​នៅ​ពេល​មក​រដូវ គួបផ្សំ​នឹង​មូលហេតុ​ដទៃ​ទៀត។ ​មូលហេតុ​​នៃ​ការ​បង្ក​រោគ​នៅ​មុន​ពេល​ ឬ​អំឡុង​ពេល​មក​រដូវ ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស​ កើត​ឡើង​ដោយ​សារ​តែ​ការ​លូតលាស់​ខ្លាំង​​នៃ​ផ្សិត ​Candida ​​ ពីព្រោះ​តែ​​យើង​ប្រែប្រួល​អ័រម៉ូន​ខ្លាំង​នៅ​ក្នុង​រាងកាយ។ កម្រិត​អ័រម៉ូនEstrogen នឹង​​ឡើង​​ខ្ពស់​មុន​ពេល​មក​រដូវ ហើយ​​ធ្លាក់​ចុះ​ នៅ​ពេល​ដែល​យើង​មក​រដូវ។ ​​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូនEstrogen​ខ្ពស់​ជាង​ធម្មតា​​បែប​នេះ​ ​ទើប​ពពួក​ផ្សិត​នៅ​ក្នុង​ទ្វារ​មាស​​អាច​​លូតលាស់​បាន​​យ៉ាង​ឆាប់​រហ័ស។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​មាន​ដូចជា​ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស រលាក​ កន្ទួល​ រមាស់​ ឈឺចាប់ និង​ហើម​នៅ​ក្នុង​ទ្វារ​មាស ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​ នៅ​ពេល​នោម​ ឬ​រួម​ភេទ​។ គន្លឹះ​ដោះស្រាយ​ការ​បង្ក​រោគ​អំឡុង​ពេល​មក​រដូវ ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅ​ក្នុង​រាងកាយ ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​ជា​រៀងរាល់​ថ្ងៃ និង​មិន​ត្រូវ​ពាក់​ខោ​ទ្រនាប់​សើម​​ឡើយ គួរ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៥​ ទៅ​៦​ម៉ោង​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ ជៀសវាង​អេះ​លើ​កន្ទួល​រមាស់​ និង​ប្រើ​ក្រែម​លាប​Ointment រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ ៧ ទៅ​៨​កែវ​ជា​រៀង​រាល់​ថ្ងៃ ជៀសវាង​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​នៅ​បរិវេណទ្វារ​មាស​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ ផ្ដល់​សំណើម​​ដល់​បរិវេណ​ទ្វារ​មាស​ ដោយ​លាប​ប្រេង​ដូង ឬ​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ផ្សេង​ទៀត ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​ ឬ​មាន​ជាតិ​ស្ករ​ច្រើន រក្សា​ទ្វារ​មាស​ឲ្យ​ស្ងួត និង​ស្អាត​ល្អ។​​​ អត្ថបទគួរអាន៖ […]


ទ្វារមាស

ស្រីៗគួរដឹង! ក្រហាយទ្វារមាស អាចបណ្តាលមកពីមូលហេតុទាំងនេះ

ជាទូទៅ ​ស្រី​ៗ​យើង​មួយ​ចំនួន​​ធ្លាប់​មាន​អារម្មណ៍​ក្រហាយ​ត្រង់​បរិវេណ​ទ្វារ​មាស ដែល​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្សេង​ៗ​ ដែល​រួម​មាន​ការ​រលាក​ ឬ​ជំងឺ​កាមរោគ​ជា​ដើម​។ ពិត​ណាស់​ មូលហេតុ​បង្ក​នីមួយ​ៗ​សុទ្ធ​តែ​មាន​រោគសញ្ញា​ និង​របៀប​នៃ​ការ​ព្យាបាល​ខុស​​ៗ​គ្នា។ មូលហេតុ​​បង្ក​ទាំង​៤​  ​នាំ​ឲ្យ​ក្រហាយ​ទ្វារ​មាស​ ១. ការ​រលាក​ វត្ថុ​ជាក់លាក់​​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ស្បែក​ទ្វារ​មាស​រលាក ក្នុង​នោះ​រួម​មាន​ សាប៊ូ ក្រណាត់​ និង​ទឹក​អប់​។ ស្រី​ៗ​យើង​អាច​សង្កេត​មើល​រោគសញ្ញា​​នៃ​ការ​រលាក​មួយ​ចំនួន​ខាង​ក្រោម​៖ រមាស់​ធ្ងន់ធ្ងរ​ មាន​អារម្មណ៍​ផ្សា ឈឺចាប់​។ ដើម្បី​ព្យាបាល​ការ​រលាក​ យើង​ចាំបាច់​ជៀសវាង​ប្រើប្រាស់​វត្ថុ​ដែល​បង្ក​ការ​រលាក​ និង​មិន​ត្រូវ​អេះ​បរិវេណ​នោះ​ ដើម្បី​ឲ្យ​ស្បែក​​ជា​សះស្បើយ​។ ប៉ុន្តែ​ នៅ​ពេល​ខ្លះ​ បញ្ហា​នេះ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ផង​ដែរ។ ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ២. បាក់តេរី​ក្នុង​ទ្វារ​មាស​ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មាន​បាក់តេរី​ច្រើន​ប្រភេទ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​ប៉ះពាល់​ដល់​តុល្យភាព​ធម្មតា​នៃ​បរិវេណ​នោះ។ រោគសញ្ញា​មួយ​នៃ​​បាក់តេរី​ក្នុង​ទ្វារ​មាស គឺ​មាន​​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​ទ្វារ​មាស​ និង​ក្រហាយ​នៅ​ពេល​នោម​។ រោគសញ្ញា​រួម​មាន​៖ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​ស ឬ​ប្រផេះ ​ឈឺចាប់​ រមាស់​ មាន​ក្លិន​ឆ្អាប​ ជា​ពិសេស​ក្រោយ​ពេល​រួម​ភេទ​ ចំពោះ​ស្រី​ៗ​ដែល​មាន​បញ្ហា​​បាក់តេរី​ក្នុង​ទ្វារ​មាស​ គួរ​តែ​ពិនិត្យ​ និង​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ពីព្រោះ​​ស្ថានភាព​សុខភាព​មួយ​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​។ [embed-health-tool-ovulation] ​​៣. ការ​ឆ្លង​មេរោគ​ផ្សិត ទន្ទឹម​នឹង​នេះ​ដែរ​​ ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត​ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​។ រោគសញ្ញា​ពាក់ព័ន្ធ​រួម​មាន​៖ រមាស់​ ឈឺ​ ឈឺចាប់​​អំឡុង​ពេល​រួម​ភេទ​ នោម​ឈឺ​ […]


ទ្វារមាស

ធ្លាក់ទឹករម្អិលទ្វារមាសច្រើនបណ្តាលមកពីអ្វី? គួរ​ឲ្យ​បារម្ភអត់?

ទ្វារ​មាស​ និង​មាត់​ស្បូន​ផ្ទុក​ក្រពេញ​ផលិត​ទឹក​រម្អិល​ទ្វារ​មាស ហើយ​ទឹក​រម្អិល​​ទាំង​នេះ​អាច​មាន​ពណ៌​ស ឬ​ពណ៌​លឿង​នៅ​ពេល​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​។ ​ជា​ទូទៅ ស្រី​ៗ​តែង​ផលិត​ទឹក​រម្អិល​ខុស​ៗ​គ្នា អំឡុង​ពេល​វដ្ដ​រដូវ ដែល​បណ្ដាល​ឲ្យ​ទឹក​រម្អិល​ទ្វារ​មាស​មាន​កម្រិត​ខ្ពស់​។ កត្តា​ដទៃ​ទៀត ដែល​បង្កើន​បរិមាណ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ រួម​មាន​៖ មាន​ផ្ទៃពោះ​ ចំណង់​ផ្លូវ​ភេទ ការ​បញ្ចេញ​ពង​អូវុល​ក្នុង​​វដ្ដរដូវ សញ្ញា​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ​ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​ខុស​ៗ​គ្នា ក្នុង​ករណី​ដែល​យើង​​មាន​​​បញ្ហា​​សុខភាព​។ ការ​​បញ្ចេញ​ទឹក​រម្អិល​​ទ្វារ​មាស​ដែល​បណ្ដាល​មក​ពី​បញ្ហា​​សុខភាព​ ​អាច​មាន​សណ្ឋាន​ដូច​ខាង​ក្រោម​៖ ​ខាប់​ ល្អក់ មាន​​ឈាម​   ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​លឿង ប្រផេះ ឬ​បៃតង។ រោគសញ្ញា​ផ្សេង​ទៀត​ ដែល​អម​ជាមួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ រួម​មាន​៖ រមាស់​ទ្វារ​មាស​ ស្ងួត​ទ្វារ​មាស ក្រហាយ​ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ គ្រុន​ក្ដៅ​ ​ឈឺ​ពោះ​ ចង់គណនា BMR សូមចុចទីនេះ ! ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ​​មូលហេតុ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ​ជាក់​ស្ដែង​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​កាន់​តែ​ច្រើន​។ ការ​រំខាន​pH​ក្នុង​ទ្វារ​មាស​ក៏​អាច​បង្ក​ជា​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ទ្វារ​មាស​ផង​ដែរ​។ កត្តា​ផ្សេង​ទៀត មាន​ដូចជា​៖ ការ​ប្រើ​ថ្នាំ​ផ្សះ ស្រ្តេស​ ប្រើ​ថ្នាំ​ពន្យារ​កំណើត​ ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ផ្ទៃពោះ​ មួយ​វិញ​ទៀត​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ ក៏​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ផ្សេង​ៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្សិត ឬបាក់តេរី​ទ្វារ​មាសដែរ។


ទ្វារមាស

មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស

ជំងឺរលាកទ្វារមាសបង្កឡើងដោយការឆ្លងមេរោគ ឬការបង្ករោគនៅក្នុង​ទ្វារមាសដែលធ្វើឱ្យ​យើង​មាន​ការឈឺចាប់នៅត្រង់​ទ្វារមាស។ តើស្រ្តីស្ថិតក្នុងវ័យណាងាយប្រឈមនឹងការរលាកទ្វារមាសជាងគេ? ហើយកត្តាអ្វីខ្លះបង្កើនហានិភ័យរលាកទ្វារមាស? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី ប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យ​ដឹងថា ជំងឺរលាកទ្វារមាស​កើតញឹកញាប់​បើលើស្រីៗវ័យជំទង់ដែលចាប់ផ្តើម​មានរដូវ តែក៏អាច​កើតលើស្រ្តីស្ថិតក្នុងវ័យបន្តពូជផ្សេង​ទៀត​ដែរ ហើយស្រ្តីក្រោយវ័យអស់រដូវក៏កើត​ដែរ​តែថា​មាន​ភាគ​រយតិច។ ១. កត្តាហានិភ័យការលាកទ្វារមាស បំរែបំរួលអ័រម៉ូន មានដៃគូរួមភេទច្រើន រួមភេទញឹកញាប់ពេក ប្រើផលិតលាងសម្អាតទ្វារមាសដែលធ្វើឱ្យបាត់បង់បាក់តេរីក្នុងទ្វារមាស ប្រើប្រាស់មធ្យោបាយពន្យារកំណើតមួយចំនួន ឆ្លងជំងឺកាមរោគ​ ២. ស្រ្តីដែលរលាកទ្វារមាសអាចមានរោគសញ្ញាដូចជា៖ ក្រហល់ក្រហាល ក្រហម និងឈឺចាប់នៅទ្វារមាស ធ្លាក់សច្រើន រាវ ខាប់ ឬមានក្លិនឆ្អាប (ទៅតាមប្រភេទមេរោគដែលបង្កឱ្យទ្វារមាសរលាក) សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. មូលហេតុបង្កឱ្យស្រ្តីរលាកទ្វារមាស ការបំរែបំរួលអ័រម៉ូន៖ ធ្វើឱ្យ pH ក្នុងទ្វារមាសមានការផ្តាស់ប្តូរខុសធម្មតា ហើយបង្កទៅជា​ការ​រលាក​ទ្វារមាស តែមិនធ្ងន់ធ្ងរទេ អាចព្យាបាលដោយញុំាថ្នាំអ័រម៉ូន ការបង្ករោគ៖ មានដូចជាពពួកបាកតេរី (ធ្លាក់សរាវៗ និងមានក្លិនឆ្អាប) ពពួក Candida albicans […]


ទ្វារមាស

៥ សំណួរ ទាក់ទងនឹងការថែទាំសុខភាពទ្វារមាស ស្រីៗ​គួរដឹង!

ទ្វារមាសត្រូវការការថែទាំជាពិសេសដែលអាចផ្ទុយស្រឡះពីការថែទាំស្បែក​នៅតំបន់ផ្សេងៗនៃរាងកាយដែលស្រ្តីយើងភាគច្រើនធ្វើការថែទាំខុស ហើយបង្កឱ្យមានការឆ្លងមេរោគ ឬអាចបង្កឱ្យ​កើត​រោគស្រ្តី។ ដូច្នេះទើបស្រ្តីយើងមានចម្ងល់ជាច្រើនទាក់ទងនឹងការថែទំាំទ្វារមាស។ តើសំណួរ​​ទាក់ទង​នឹងការថែរក្សាសុខភាពទ្វារមាសអ្វីខ្លះដែលស្រ្តីយើងចង់ដឹងច្រើនជាងគេ? ភាគច្រើនស្រ្តីយើងចង់ដឹងពីវិធីសាស្រ្តក្នុងការថែទាំសុខភាពទ្វារមាសដូចខាងក្រោម៖ ១. យើងគួរសម្អាតទ្វារមាសដោយរបៀបណា? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ជាទូទៅយើងអាចលាងសម្អាតទ្វារមាសដោយប្រើទឹកស្អាត ហើយ​គួរ​ចៀសវាង​លាងសម្អាតជាមួយសាប៊ូ និងធ្វើការបាញ់លាងទ្វារមាសខ្លាំងៗ ជាពិសេសផ្នែក​ខាងក្នុង​​ទ្វារមាស​ (ចាប់ពីសន្ទះព្រហ្មចារីទៅក្នុង) ព្រោះអាចធ្វើឱ្យទ្វារមាសបាត់បង់​បាតេរីល្អៗដែលជួយការពារភ្នាសកោសិការទ្វារមាសឱ្យមានការ​រីកលូតលាស់ និងការពារទ្វារមាសពីការបង្ករោគនានា។ ២. យើងគួរកោររោមទ្វារមាសដែរឬទេ? ទាក់ទងនឹងសំណួរនេះ លោកវេជ្ជបណ្ឌិតបានបកស្រាយថា យើងមិនគួរកោររោមប្រដា​ប់ភេទទេ ព្រោះរោមទ្វារមាសមាននាទីការពារទ្វារ​មាស​ពីការឆ្លងមេរោគផ្សេងៗ ជាពិសេសមេរោគកាមរោគ ឬ HPV ដែលឆ្លងតាមរយៈការប៉ះពាល់ប្រដាប់ភេទផ្ទាល់ ឬរួមភេទ។ ឧទារហណ៍ ជំងឺសិរមាន់ ប្រមេះ​ ស្វាយជាដើម បើទ្វារមាសមានរោមការពារ ក្រោយពីការប៉ះពាល់ផ្ទាល់ជាមួយមេរោគ​ទំាងនេះ​ក្នុង​អំឡុង​ពេលរួមភេទ មេរោគដែលជាប់តោងនឹងរោមអាចត្រូវបានលាងសម្អាតចេញ ហើយមិនបង្ក​ឱ្យ​ឆ្លង​ដល់ទ្វារមាសខាងក្នុងទេក្នុងករណីយើងប្រើ​ស្រោយ​អនាម័យពេលរួមភេទ។ តែបើយើងកោររោមនៅប្រដាប់ភេទចេញអស់ មេរោគទាំងនោះអាចប៉ះពាល់ផ្ទាល់​ទៅលើស្បែក​ទ្វារ​មាស ហើយឆ្លងតាមរន្ធរោមចូលក្នុងខ្លួនយើង រួចសង្ងំនៅក្នុងនោះ ពេលភ្លាមៗមេរោគទាំងនេះ​មិន​មាន​ការបង្ករោគទេ តែបើពេលសរីរាង្គយើងចុះខ្សោយ មេរោគនឹងបង្កចេញជារោគសញ្ញា។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ៣. បន្ទាប់ពីរួមភេទរួច យើងគួរថែរក្សា​ទ្វារមាស​​ដោយ​របៀប​ណា​? ក្រោយពេលរួមភេទរួច យើងគួរបត់ជើងតូចដើម្បីបញ្ចេញ​ ឬសម្អាត​មេរោគ​​ទាំងឡាយ​​ដែល​ចូល​ទៅ​ក្នុង​បង្ហួរនោមក្នុងអំឡុងពេលរួមភេទ​។ បន្ទាប់មក យើងអាចលាងសម្អាតទ្វារមាសជាមួយទឹកធម្មតា ហើយ​ចៀសវាង​លាងសម្អាតជាមួយសាប៊ូ។ ចង់គណនា BMI […]


ទ្វារមាស

ទម្លាប់ស្ទីមទ្វារមាសមានតាំងពីយូរមក​ហើយ តើមាន​ប្រសិទ្ធភាពបែបណា?

ទម្លាប់​ស្ទីម​ទ្វារ​មាស​បាន​បន្ត​មក​ជា​ច្រើន​សតវត្ស​មក​ហើយ​ ហើយ​ស្រី​ៗ​មួយ​ចំនួន​​តែង​ជឿ​ថា​ ការ​ធ្វើ​បែប​នេះ អាច​​ជួយ​​បង្កើន​ថាមពល​ កាត់បន្ថយ​ភាព​តានតឹង ក៏​ដូចជា​​ជួយ​ឲ្យ​អ័រម៉ូន​​មាន​តុល្យភាព​។ យ៉ាង​ណា​មិញ តើ​ការ​ស្ទីម​ទ្វារ​មាស​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​ដ៏​​សុខភាព​​​ដែរ​ឬ​យ៉ាង​ណា​? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ​​​​អ្វី​ទៅ​ជា​ការ​ស្ទីម​ទ្វារ​មាស? ការ​ស្ទីម​ទ្វារ​មាស​ ជា​ការ​អង្គុយ​ពី​លើ​ឆ្នាំង​ទឹក​ក្ដៅ​​ដែល​ផ្ទុក​ទៅ​ដោយ​ឱសថ​បុរាណ ព្រម​ទាំង​មាន​រុំ​ភួយ​នៅ​បរិវេណ​រាងកាយ​ផ្នែក​​ខាង​ក្រោម​ ដើម្បី​ការពារ​កុំ​ឲ្យ​ចំហាយ​ទឹក​ហូរ​ចេញ​។ នៅ​ក្នុង​ឆ្នាំ​២០១២ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​ធ្វើ​​​ការ​សិក្សា​មួយ​អំពី​ការ​ស្ទីម​​ទ្វារ​មាស​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ថៃ​។ ជា​លទ្ធផល​ មាន​ស្ត្រី​មួយ​ចំនួន​បន្ត​ទម្លាប់​​ស្ទីម​ទ្វារ​មាស​ ដើម្បី​ថែទាំ​សុខភាព​ទ្វារ​មាស​ ស្រប​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​ទៀត​អនុវត្ត​ទម្លាប់​បែប​នេះ​សម្រាប់​រយៈពេល​ខ្លី បន្ទាប់​ពី​សម្រាល​កូន​រួច។ មូលហេតុ​ផ្សេង​ទៀត​នៃ​ការ​ស្ទីម​ទ្វារ​មាស​ គឺ​ដើម្បី​ឲ្យ​ទ្វារ​មាស​តឹង​ណែន​ និង​​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ពេញ​រាងកាយ​។ [embed-health-tool-ovulation] ស្ទីម​ទ្វារ​មាស​ត្រូវ​បាន​ជឿ​ថា​មាន​អត្ថប្រយោជន៍​ទាំង​នេះ អ័រម៉ូន​មាន​តុល្យភាព ​បន្សាប​ជាតិ​ពុល​ក្នុង​ស្បូន​ ឆាប់​ជា​សះស្បើយ​ក្រោយ​សម្រាល​កូន​ ជួយ​ឲ្យ​​អាច​មាន​កូន​​ បំបាត់​ការ​ឈឺ​ចាប់​ពី​ជំងឺ​ឫស​ដូង​បាត​ បង្កើន​ថាមពល​ កាត់បន្ថយ​ការ​ឈឺ​ក្បាល​ កាត់បន្ថយ​ស្រ្តេស​ ឬ​ការ​បាក់​ទឹក​ចិត្ត។ យ៉ាង​ណា​មិញ លោក​ស្រី​វេជ្ជបណ្ឌិត​ Crawford បាន​មាន​ប្រសាសន៍​ថា មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ដែល​គាំទ្រ​អត្ថប្រយោជន៍​ដែល​បាន​អះអាង​ខាង​លើ​ឡើយ។ មួយ​វិញ​ទៀត​ ចំហាយ​ទឹក​អាច​ចូល​ដល់​តែ​ផ្នែក​ខាង​ក្រៅ​នៃ​​ទ្វារ​មាស​ប៉ុណ្ណោះ ដោយ​មិន​អាច​ឆ្លង​ចូល​ទៅ​ក្នុង​មាត់​ស្បូន​ និង​ស្បូន​នោះ​ទេ។ ​​ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា […]


ទ្វារមាស

ធ្លាយរន្ធទ្វារមាសបណ្តាលមកពីកត្តាអ្វី? មានរោគសញ្ញាអ្វីខ្លះ?

​ចំណាយពេល​យូរ​ក្នុង​ការ​សម្រាល​កូន ជំងឺ​មហារីក​ និង​ការ​វះកាត់​អាង​ត្រគាក​ សុទ្ធ​តែ​អាច​បង្ក​ទៅ​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស ដែល​កើត​ឡើង​នៅ​ពេល​​ជាលិកា​ទ្វារ​មាសជាប់​ និង​បង្កើត​បាន​ជា​រន្ធ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ឬ​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​ដែល​កើត​មាន​ជា​ទូទៅ គឺ​នៅ​ចន្លោះ​ទ្វារ​មាស​ និង​ប្លោក​នោម​ ហើយ​ដើម្បី​កែខៃ​បញ្ហា​នេះ​ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​។ បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​កើត​ឡើង​ញឹកញាប់​ប៉ុនណា​? យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា ស្ត្រី​​ទូទាំង​​ពិភពលោក​ចំនួន​៥០ ០០០នាក់​ ទៅ​១០០ ០០០​នាក់​បាន​ជួប​បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​ជា​រៀង​រាល់​ឆ្នាំ។ ពិត​ណាស់ បញ្ហា​ទ្វារ​មាស​មួយ​នេះ ច្រើន​តែ​កើត​ឡើង​ក្នុង​ចំណោម​ស្ត្រី​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​​​បច្ចេកទេស​សុខាភិបាល​នៅ​មាន​កម្រិត។ សម្ពាធ​នៅ​ពេល​ទារក​រុញ​ច្រាន​ប្រឆាំង​នឹង​ជញ្ជាំង​ទ្វារ​មាស អាច​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​ទ្វារ​មាស ដែល​បង្ក​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ​​​​កត្តា​បង្ក​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស ជា​ទូ​ទៅ កង្វះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​ទ្វារ​មាស​ អាច​បណ្ដាល​ឲ្យ​ជាលិកា​ទ្វារ​មាស​ងាប់​ និង​​នាំ​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស។​ ការ​ធ្លាយ​នេះ​អាច​វិវត្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ច្រើន​ឆ្នាំ​។ យ៉ាង​ណា​មិញ កម្រ​មាន​ស្ត្រី​ដែល​កើត​មក​មាន​បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​ពី​កំណើត​​ណាស់​។ មូលហេតុ​បង្ក​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស​ រួម​មាន​៖ ការ​ប្រើ​ពេល​សម្រាល​កូនក្នុង​​រយៈពេល​យូរ​ ការ​ដាច់​រលាត​ទ្វារ​មាស​អំឡុង​ពេល​សម្រាល​កូន​ ការ​វះកាត់​ពោះ ឬ​អាង​ត្រគាក រួម​ទាំង​ការ​វះកាត់​សម្រាល​កូន​ ជំងឺ​មហារីក​នៅ​បរិវេណ​អាង​ត្រគាក ដូចជា​មហារីក​មាត់​ស្បូន​ ឬ​ពោះវៀន​ធំ។ ជំងឺ​រលាក​ពោះវៀន​ ការ​ឆ្លង​មេរោគ​ពោះវៀន ការ​ព្យាបាល​ដោយ​កាំរស្មី​នៅ​តំបន់​អាង​ត្រគាក។ [embed-health-tool-ovulation] ​រោគសញ្ញា​នៃ​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​​​នៅ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​ប្រព័ន្ធ​ទឹក​នោម​ អាច​បណ្ដាល​ឲ្យ​៖ ការ​លេច​ធ្លាយ​ទឹក​នោម​​ជាប់​រហូត​ ទឹក​នោម​មាន​ក្លិន​ស្អុយរ៉ាំរ៉ៃ រលាក​ស្បែក​នៅ​ក្នុង​ទ្វារ​មាស​ ឬ​នៅ​បរិវេណ​ចន្លោះ​ទ្វារ​មាស​ និង​រន្ធ​គូថទ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ […]


ទ្វារមាស

ឮសំឡេងដូចផោមចេញពីទ្វារមាសពេលរួមភេទ អាចមកពីបញ្ហាមួយនេះ

សំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​ ឬ​ហ្គាស​​ចេញ​ពី​ទ្វារ​មាស​ កើត​ឡើង​នៅ​ពេល​ដែល​ខ្យល់​បញ្ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស។ ជា​ទូទៅ ហ្គាស​ចេញ​ពី​ទ្វារ​មាស​មិន​មាន​ក្លិន​អ្វី​ទាំង​អស់​ ប៉ុន្តែ​សំឡេង​ដូច​ផោម​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​អៀនខ្មាស​ ជា​ពិសេស​នៅ​ពេល​មាន​អីៗ​ជាមួយ​នឹង​ដៃគូ។ ជា​ទូទៅ អាការៈ​នេះ កើត​ឡើង​នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​ហាត់​យូហ្គា ឬ​រួម​ភេទ​។ ម្យ៉ាង​វិញ​ទៀត​ ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់​ៗ​ក៏​អាច​​​​បញ្ចេញ​ហ្គាស​ពី​ទ្វារ​មាស​ដូច​គ្នា​ ដោយ​សារ​តែ​​សាច់​ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ អំឡុង​ពេល​ពពោះ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ហ្គាស​ចេញ​ពី​ទ្វារ​មាស​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ឬ​អត់? ​ក្នុង​ករណី​ខ្លះ ​ហ្គាស​ចេញ​ពី​ទ្វារ​មាស​អាច​ជា​រោគសញ្ញា​​នៃ​បញ្ហា​សុខភាព​​ធំ​ៗ​ចំនួន​២​គឺ បាត​អាង​ត្រគាក​មិន​ដំណើរការ (Pelvic floor dysfunction) និង​ធ្លាយ​រន្ធ​ទ្វារ​មាស (Vaginal fistulas)។ ​​ពិត​ណាស់​ ​ការ​ពពោះ​ ​អាច​បណ្ដាល​ឲ្យ​​ស្ត្រី​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​បាត​អាង​ត្រគាក​ចុះ​ក្រោយ ដោយ​​ការ​នោម​ញឹកញាប់​ និង​អាច​​បញ្ចេញ​ខ្យល់​តាម​ទ្វារ​មាស​ច្រើន​ជាង​ធម្មតា​។ យ៉ាង​ណា​មិញ យើង​​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ តាម​រយៈ​ការ​​ធ្វើ​លំហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក។ [embed-health-tool-ovulation] ចំណែក​ឯ​ក្នុង​ករណី​ធ្លាយ​រន្ធ​ទ្វារ​មាស​ ស្រី​ៗ​យើង​ចាំបាច់​​ត្រូវ​ទទួល​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ។ រោគសញ្ញា​នៃ​​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​មាន​ដូចជា​ បញ្ចេញ​ហ្គាស​តាម​ទ្វារ​មាស​ញឹកញាប់​ រលាក​ទ្វារ​មាស (Vaginal inflammation) ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម​ញឹកញាប់​ រាករូស​ ឈឺចាប់​នៅ​ពេល​រួម​ភេទ ឈឺ​ពោះ ឬ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស​ ឬរន្ធ​គូទ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស