ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក ទ្វារមាស

ទ្វារមាស

តិចនិកបន្តឹងទ្វារមាស ​និងជួយសុខភាពផ្លូវទឹកនោម

ទ្វារមាសរលុងដោយសារស្បែកទ្វារមាសមានសភាពទន់ និង​យឺតដូចជាកៅស៊ូកងអ៊ឹងចឹងដែលអាចបាត់បង់ភាពយឺត និងរលុង។ ធ្វើម៉េចទើបយើងដឹងថា ទ្វារ​មាស​រលុង? គួរបន្តឹងវិញដោយវិធីណា? ប្រសិនបើយើងសង្កេតឃើញអាការៈដូចខាងក្រោមអាចមានន័យថា ទ្វារមាស​​យើងរលុងហើយ។ ១. លេចនោម ប្រសិនបើយើងលេចនោមតិចតួច (តិចជា ៥០ មីលីលីត្រ) ក្នុងអំឡុងពេលដូចជា ធ្វើកិច្ចការផ្ទះ លើក​របស់ធ្ងន់ៗ ធ្វើសកម្មភាពណាដែលត្រូវប្រើកម្លាំងខ្លាំង ឬសូម្បីតែពេលកណ្តាស់ សើច ឬក្អកអាច​មានន័យថាសាច់ដុំទ្វារមាសរបស់យើងបាត់បង់ភាពយឺត និងសមត្ថភាព​ក្នុង​ការ​កន្ត្រាក់​ហើយ។ ជាធម្មតាសាច់ដុំទ្វារមាសអាចជួយទប់ទឹកនោម និងការពារប្លោកនោម​មិនឱ្យ​បញ្ចេញ​ទឹកនោម។ ការ​លេចនោមបែបនេះមិនដូចការលេច​នោម​​​ដែលមិនដឹងខ្លួនទេ តែជាការលេចនោម​ដែលភ្ញោ​ចពីការ​មាន​សម្ពាធបុកនឹងពោះ។ ២. ខ្សោយសាច់ដុំអាងត្រគាក ប្រសិនបើសាច់ដុំអាងត្រគាកយើងខ្សោយជាងមុន ទ្វារមាសយើងអាចរលុង ព្រោះសាច់ដុំ​ទ្វារមាស​ពឹងផ្អែកលើ​​កម្លាំង​សាច់ដុំ​អាងត្រគាក​ដើម្បី​កន្រ្តាក់ និង​សន្ធឹង។ បើយើងមានអាការៈដូចខាងក្រោម អាចមាន​ន័យថា​សាច់ដុំអាងត្រគាកយើងខ្សោយ៖ រាន់​នោម​ខ្លាំង នោមញឹកញាប់ ឬនោមច្រើននៅពេលយប់ មានអារម្មណ៍ថាធ្ងន់ ធ្លាក់ ប៉ោង ឬមិនស្រួលនៅក្នុងទ្វារមាស ឬរន្ធគូទ ឈឺចាប់នៅតំបន់អាងត្រគាក ឬមិនស្រួលក្នុងអំឡុងពេលរួមភេទ ៤. ខ្វះ​ភាព​រំភើប​អំឡុង​ពេល​រួម​មេត្រី ​ប្រសិនបើយើង​មិន​មាន​អារម្មណ៍​រំភើប នៅ​មុន​ពេល​រួម​មេត្រីដូចជា​ពេលដៃគូរបបោសអង្អែរ ឬ​ថើប​ជាដើម ឬ​អំឡុង​ពេល​រួម​មេត្រី នេះអាចដោយ​សារទ្វារមាសយើងរលុង ព្រោះសាច់ដុំទ្វារមាស​លែង​អាច​កន្រ្តាក់ ឬ​សន្ធឹងបាន។ [embed-health-tool-ovulation] ៥. បបូរទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុល ប្រសិនបើពេលយើងសូក​ម្រាមដៃ​ចង្អុលចូល​ទ្វារមាស​ ហើយ​​បបូរ​​ទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុលទេ មានន័យថាយើងមិនអាច​កន្ត្រាក់សាច់ដុំទ្វារមាសបានទេ​ដែលបញ្ជាក់ទ្វារមាសយើងរលុងហើយ។ ក្រៅពីការវះកាត់បង្រួមទ្វារមាស យើងអាចបន្តឹងទ្វារមាសដោយ៖ - លំហាត់លើកជើង៖ លំហាត់ប្រាណដ៏សាមញ្ញនេះគ្រាន់តែតម្រូវឱ្យយើងគេងផ្ងារ ហើយលើកជើងឡើងលើ​ម្តងមួយ​ចំហៀងឱ្យត្រង់រយៈពេល ១ នាទី។ […]


ទ្វារមាស

អាហារល្អៗសម្រាប់ទា្វរមាស ស្រីៗគួរយល់ដឹងនិងយកចិត្តទុកដាក់

របប​អាហារ​ដែល​​ស្រី​ៗ​យើង​​ញ៉ាំ​រាល់​ថ្ងៃ​ ​មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​សុខភាព​ទ្វារ​មាស។ ប៉ុន្តែ​ បើ​យើង​ញ៉ាំ​អាហារ​​មិន​ល្អ វា​អាច​នឹង​បណ្ដាល​ឲ្យ​កម្រិត ​pH និង​បាក់តេរី​នៅ​តំបន់​ពិសេស​​គ្មាន​តុល្យភាព។ ពិត​ណាស់ តុល្យភាព​បាក់តេរី​នៃ​ទ្វារ​មាស​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​​ស្រី​ៗ​យើង ហេតុ​នេះ​ហើយ​ យើង​គួរ​ជំរុញ​បាក់តេរី​ល្អ​ៗ​​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ទ្វារ​មាស​កាន់​តែ​ប្រសើរ​។ អាហារ​ ៥ យ៉ាង​ល្អ​បំផុត​ក្នុង​ការ​ជួយ​ជំរុញ​បាក់តេរី​​ល្អ​​ក្នុង​ទ្វារ​មាស​ ១. Probiotics ​​​​​​Probiotics មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ទ្វារ​មាស​ ពីព្រោះ​វា​មិន​ត្រឹម​តែ​អាច​ជួយ​រក្សា​តុល្យភាព​​កម្រិត​pH និង​បាក់តេរី​ល្អ​នៅ​​ទ្វារ​មាស​នោះ​ទេ ​​​​​Probiotics​ថែម​ទាំង​​អាច​​ជួយ​​ប្រឆាំង​នឹង​ការ​បង្ក​រោគ​យ៉ាង​មាន​ប្រសិទ្ធភាព​។ បើ​យើង​ញ៉ាំ​​អាហារ​ដែល​មាន​​​​​​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ​ចំនួន​១៥០​មីលីលីត្រ​ប្រចាំ​ថ្ងៃ យើង​នឹង​អាច​​​​បញ្ចៀស​​ការ​រលាក​ទ្វារ​មាស​ដោយ​មេរោគ​ផ្សិតនិង​ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​​ ។ លើស​ពី​នេះ Probiotics ​ក៏​អាច​ជួយ​ថែទាំ​ប្រព័ន្ធ​​រំលាយ​អាហារ​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​មាន​សុខភាព​ល្អ​​ថែម​ទៀត​ផង​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ខ្ទឹម​ស​ ខ្ទឹម​ស​ មាន​​គុណប្រយោជន៍​ដ៏​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ដូច្នេះ​គ្រឿង​ទេស​មួយ​​ប្រភេទ​នេះ ក៏​​អាច​ជួយ​ជំរុញ​បាក់តេរី​ល្អ​ដល់​ទ្វារ​មាស​បាន​​យ៉ាង​អស្ចារ្យ​។ មួយ​វិញ​ទៀត ខ្ទឹម​ស​ក៏​​ជួយ​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ផ្សិត​ ក៏​ដូចជា​ជួយ​រក្សា​លំនឹង​កម្រិត​pH ដោយ​ជួយ​ជំរុញ​បាក់តេរី​ល្អ​នៅ​ទ្វារ​មាស​។ ៣. ពពួក​ផ្លែ​ក្រូច​ ជាមួយ​គ្នា​នេះ​ដែរ​ តុល្យភាព​នៃ​បាក់តេរី និង​កម្រិត​pH​នៅ​ក្នុង​ទ្វារ​មាស​​​​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយ​ការ​ឆ្លង​មេរោគ។ យ៉ាង​ណា​មិញ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ទ្វារ​មាស​។ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​Journal of Clinical Medicine Research​បាន​បង្ហាញ​ថា ពពួក​ផ្លែ​ក្រូច​ […]


ទ្វារមាស

ឆ្ងល់​អត់​? កើត​មុន​លើ​បបូរ​ទ្វារ​មាស​​មក​ពី​​មូលហេតុ​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ បញ្ហា​មុន​ជា​កង្វល់​ដ៏​ធំ​មួយ​​របស់​ស្រី​ៗ​គ្នា​យើង ហើយ​​ជា​ទូទៅ​ មុន​តែងតែ​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​សម្រស់​ខ្លួន​ឯង​។ យ៉ាង​ណា​មិញ ​មុន​ក៏​អាច​កើត​លើ​បបូរ​ទ្វារ​មាស​ផង​ដែរ​។ តើ​មូលហេតុ​អ្វី​ខ្លះ ដែល​បណ្ដាល​​ឲ្យ​ស្រី​ៗ​មួយ​ចំនួន​ កើត​មុន​នៅ​លើ​តំបន់​ពិសេស​ដូច​នេះ​? មូលហេតុ​នៃ​ការ​កើត​មុន​លើ​បបូរ​ទ្វារ​មាស​ ១. រលាក​គល់​រោម ការ​កើត​មុន​នៅ​បរិវេណ​ទ្វារ​មាស​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​នៃ​គុល​រោម​ ដោយ​សារ​បាក់តេរី​។ ជាក់​ស្ដែង ការ​កោរ​រោម​បរិវេណ​ទ្វារ​មាស​​អាច​បង្ក​ជា​បញ្ហា​រលាក​គុល​រោម។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​រោម​នៅ​បរិវេណ​នោះ​ដុះ​ចេញ​មក​ និង​កោង​ចូល​ទៅ​ក្នុង​សាច់​វិញ វា​ក៏​អាច​នាំ​ឲ្យ​មាន​ការ​រលាក​ និង​កើត​​មុន​ដូច​គ្នា​។ ២. ជំងឺ​រលាក​ស្បែក ​​កន្ទួល ឬ​មុន​​កើត​ឡើង​នៅ​ពេល​ដែល​ស្បែក​ប៉ះពាល់​នឹង​សារធាតុ​បង្ក​អាលែកហ្ស៊ី ឬ​រលាក​ ដូចជា​សារធាតុ​គីមី​ធ្ងន់ធ្ងរ​ ដែល​រួម​មាន​​សាប៊ូ​ដុស​ខ្លួន​ ទឹក​អប់​ ម្សៅ​ហ៊ុយ​ សំឡី​អនាម័យ​ ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល​ជា​ដើម។ ​៣. ការ​បង្ក​រោគ​លើ​ស្បែក​ ជាមួយ​គ្នា​នេះ​ដែរ ការ​បង្ក​រោគ​លើ​ស្បែក​ បង្ក​ឡើង​ដោយ​វីរុស​Poxvirus។ ជា​លទ្ធផល​ វា​នាំ​ឲ្យ​កើត​​មុន​នៅ​លើ​ទ្វារ​មាស ក៏​ដូចជា​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។ ប៉ុន្តែ បញ្ហា​ស្បែក​មួយ​នេះ ឆ្លង​​តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ ឬ​វត្ថុ​ដែល​មាន​មេរោគ​ប៉ុណ្ណោះ​។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ គន្លឹះ​កម្ចាត់​បញ្ហា​មុន​នៅ​លើ​បបូរ​ទ្វារ​មាស​ ជៀសវាង​ពាក់​ខោ​ទ្រនាប់​រឹប​ពេក និង​​គួរ​ជ្រើសរើស​ខោ​​ទ្រនាប់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​ ដែល​ធ្វើ​ពី​កប្បាស​ជំនួស​វិញ​ គួរ​​រក្សា​បរិវេណ​នោះ​ឲ្យ​ស្ងួត​ល្អ ងូត​ទឹក​នៅ​ពេល​ដែល​បែក​ញើស​ច្រើន​ជ្រុល​ ជៀសវាង​ប្រើប្រាស់​ផលិតផល​ដែល​មាន​សារធាតុ​គីមី​នៅ​​ក្នុង​ទ្វារ​មាស​ ដូចជា​ម្សៅ​ហ៊ុយ ទឹក​អប់​ ឬ​ផលិតផល​ដែល​ជួយ​ឲ្យ​មាន​ក្លិន​ក្រអូប ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​​អាការៈ​រមាស់​ និង​​កើត​មុន​ ជៀសវាង​កោរ​រោម​នៅ​ជុំវិញ​ទ្វារ​មាស​។ អានបន្ថែម៖ ពេល​រួមភេទ ស្រីៗ​អាច​នឹង​ឆ្លង​កាត់​បួន​ដំណាក់​កាល​នេះ ការរួមភេទផ្ដល់គុណប្រយោជន៍ […]


ទ្វារមាស

អត់​ធ្លាក់​ទឹក​រម្អិល​តែ​រមាស់​ទ្វារ​មាស​​​ ​អាច​មក​ពី​កត្តា ​​៥​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​ខ្លះ ការ​ធ្លាក់​ទឹក​រម្អិល​តិចតួច ឬ​​ច្រើន​ជ្រុល​ អាច​ជា​សញ្ញា​នៃ​​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ដូចជា​បាក់តេរី​ទ្វារ​មាស​ ជំងឺ​កាមរោគ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត​ជា​ដើម​។ យ៉ាង​ណា​មិញ ប្រសិនបើ​តំបន់​ទ្វារ​មាស​​ចេះ​តែ​រមាស់​ជាប់​រហូត ដោយ​មិន​មាន​ការ​ធ្លាក់​ទឹក​រម្អិល​នោះ ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​។ មូលហេតុ​ទ្វារ​មាស​រមាស់​ ដោយ​មិន​មាន​ធ្លាក់​ទឹក​រម្អិល ១. ការ​រលាក​ដោយ​ការ​កោរ​រោម​ ពិត​ណាស់ ការ​កោរ​រោម​នៅ​តំបន់​ពិសេស អាច​នាំ​ឲ្យ​មាន​ការ​រលាក​ និង​ដុំ​ពក​។ ស្រី​ៗ​យើង​អាច​នឹង​​សង្កេត​ឃើញ​ស្បែក​បរិវេណ​នោះ​ ហើម​ និង​ក្រហម​ រួម​ជា​មួយ​នឹង​ដុំ​ពក​តូច​ៗ​ដែល​រមាស់​។ លើស​ពី​នេះ យើង​អាច​នឹង​ក្រហាយ​នៅ​ពេល​ប៉ះ​។ ជាក់​ស្ដែង ផ្លែ​ឡាម​​អាច​កម្ចាត់​ស្បែក​ស្រទាប់​ខាង​លើ​ ហើយ​បាក់តេរី​​ក៏​អាច​ជ្រាប​ចូល​ទៅ​​ក្នុង​ទ្វារ​មាស ជា​ហេតុ​បង្ក​ឲ្យ​មាន​​អាការៈ​រមាស់​ទ្វារ​មាស​ដោយ​មិន​ដឹង​ខ្លួន​​។ ២. បែក​ញើស​ ​​ក្រពេញ​ញើស​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​ ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ក្រពេញ​ញើស​នៅ​ក្លៀកដែរ​​។ នៅ​ពេល​ដែល​ប្រូតេអ៊ីន​​ចេញ​ពី​ញើស​ប៉ះពាល់​នឹង​បាក់តេរី​លើ​ស្បែក​ វា​នឹង​បង្ក​ជា​ក្លិន​មិន​ល្អ​ ហើយ​នៅ​ពេល​ដែល​ញើស​ស្ងួត​ បរិវេណ​តំបន់​ពិសេស​យើង​ក៏​ចាប់ផ្ដើម​រមាស់​ផង​ដែរ​។ ៣. ជំងឺ​Lichen planus ជំងឺ​ស្បែក​ដូចជា​Desquamative vaginitis និងLichen planus ​ជា​កន្ទួល​ពណ៌​ស​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ដើង​ ស្លេក​ និង​ជ្រីវជ្រួញ ​ព្រម​ទាំង​បង្ក​ជា​អាការៈ​រមាស់​ខ្លាំង។ មូលហេតុ​ជាក់លាក់​នៃ​បញ្ហា​សុខភាព​នេះ នៅ​មិន​ទាន់​​បាន​ដឹង​ច្បាស់​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​​បណ្ដាល​មក​ពីជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ៤. ជំងឺ​ត្រអក​ ​​​​ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​ត្រអក​​ជា​ជំងឺ​រលាក​ស្បែក​ដែល​នាំ​ឲ្យ​យើង​មាន​អាការៈ​រមាស់​ និង​ក្រហម​ស្បែក​។ ជំងឺ​ត្រអក​ក្នុង​ប្រដាប់​ភេទ​ស្ត្រី​ក៏​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ និង​ប៉ះពាល់​ដល់​ទ្វារ​មាស​ ក៏​ដូចជា​នាំ​ឲ្យ​យើង​មាន​អាការៈ​​រមាស់​ទ្វារ​មាស​ខាង​ក្រៅ ដោយ​ពុំ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​។ ៥. រើម​ប្រដាប់​ភេទ​ ​​រើម​ប្រដាប់​ភេទ ជា​ជំងឺ​កាមរោគ​​ទូទៅ ដែល​មាន​រោគសញ្ញា​ដូចជា​ឈឺ​ចាប់​ […]


ទ្វារមាស

ស្រី​ៗ​មាន​អាការៈ​ឈឺ​ចាប់​ក្រោយ​រួម​ភេទ​ ​គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺ​ចាប់​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច​ មិន​មែន​ជា​សញ្ញា​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​ ប៉ុន្តែ​បើ​ស្រី​ៗ​យើង​មាន​ការ​ឈឺចាប់​រយៈពេល​យូរ គួរស្វែង​រក​មូលហេតុ​ និង​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។ ពិត​ណាស់​ សុខភាព​ផ្លូវ​ភេទ​​អាច​មាន​ការ​ប្រែប្រួល​​ជា​ច្រើន​ ដូចជា​នៅ​អំឡុង​ពេល​ពេញ​វ័យ​ មក​រដូវ មាន​ផ្ទៃពោះ​ និង​សូម្បី​តែ​ក្រោយ​ពេល​រួម​ភេទ​​ ដូច្នេះ​ហើយ​ ការ​ពិគ្រោះ​ពី​បញ្ហា​ផ្លូវ​ភេទ គឺ​ជា​រឿង​​ដ៏​សំខាន់​មួយ​។ ​​ការ​ឈឺ​ទ្វារ​មាស​ក្រោយ​រួម​ភេទ ជា​រឿង​ធម្មតា​? ជាក់​ស្ដែង ការ​ឈឺ​ទ្វារ​មាស​ក្រោយ​រួម​ភេទ​​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​កត្តា​ទាំង​ ៤​នេះ ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ស្រី​ៗ​ជា​ច្រើន​ប្រឈម​នឹង​ការ​ឈឺ​ចាប់​នេះ​។ ១. មិន​ប្រើ​ទឹក​រម្អិល​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្រើបស្រាល ​ទឹក​រម្អិល​ធម្មជាតិ​អាច​នឹង​ធ្លាក់​ចេញ​ពី​ទ្វារ​មាស​។ ប៉ុន្តែ បើ​ទឹក​រម្អិល​មិន​គ្រប់គ្រាន់​ វា​អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ទ្វារ​មាសពេលរួម​ភេទ​ ពីព្រោះ​ការ​កកិត​អាច​នាំ​ឲ្យ​មាន​ការ​រលាត់​ស្បែក​តិចតួច​។ ការ​រលាត់​ស្បែក​នេះ​ហើយ​ ដែល​នាំ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ ក៏​ដូចជា​កើត​មាន​អាការៈ​ឈឺ​ទ្វារ​មាស​​ក្រោយ​រួម​ភេទ​រួច​។ ២. អាលែកហ្ស៊ី​នឹង​ផលិតផល​មួយ​ចំនួន​ ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ក៏​អាច​អាលែកហ្ស៊ី​នឹង​ផលិតផល​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ស្រោម​អនាម័យ​ ទឹក​រម្អិល​ ឬ​ផលិតផល​ទាក់ទង​នឹង​ផ្លូវ​ភេទ​ណា​មួយ​ ដែល​អាច​នាំ​​ឲ្យ​មាន​ការ​រលាក​ទ្វារ​មាស ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ទ្វារ​មាស។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ៣. ការ​ឆ្លង​មេរោគ​ផ្សិត​ ក្នុង​ករណី​ដែល​យើង​​ជួប​ប្រទះ​បញ្ហា​រមាស់​ រលាក​​ក្រហាយ​ ឬ​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី និង​ការ​ឈឺចាប់​អាង​ត្រគាក​ វា​អាច​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​​ទ្វារ​មាស​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ឈឺ​ចាប់​ទ្វារ​មាស​ និង​រមាស់​ក្រោយ​រួម​ភេទ​រួច​។ ៤. ​ជំងឺ​កាមរោគ​ ក្រៅ​ពី​ការ​ឆ្លង​មេរោគ​ផ្សិត ជំងឺ​កាមរោគ​ដូចជា​​ប្រមេះ​ទឹក​ថ្លា  បាក់តេរី​ក្នុង​ទ្វារ​មាស ឬ​រើម​ ក៏​អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ទ្វារ​មាស​ដូច​គ្នា។ យ៉ាង​ណា​មិញ​ ការ​បង្ក​រោគ​ទាំង​នេះ អាច​ព្យាបាល​​បាន​។ គន្លឹះ​ព្យាបាល​បញ្ហា​ឈឺ​ទ្វារ​មាស​ ស្អំ​កំណាត់​ត្រជាក់​ ប្រើ​ថ្នាំ​ផ្សះ​ដែល​ចេញ​ដោយ​គ្រូពេទ្យ​ ប្រើ​ទឹក​រម្អិល​​ប្រភេទ​ទឹក​ […]


ទ្វារមាស

តិចនិក​ងាយ​ៗ​​លាង​សម្អាត​ទ្វារ​មាស​បាន​ស្អាត និង​សុវត្ថិភាព​

ទ្វារ​មាស​ស្រី​ៗ​យើង​ងាយ​ប្រតិកម្ម​​ណាស់​ ហើយ​បើ​យើង​ប្រើ​សាប៊ូ​ដែល​មាន​សារធាតុ​គីមី​ នោះ វា​នឹង​បង្ក​ការ​រំខាន​ដល់​កម្រិត​pH​របស់​ទ្វារ​មាស ក៏​ដូចជា​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ផ្សេង​ៗ ដូចជា​ការ​ឆ្លង​មេរោគ ក្លិន​មិន​ល្អ ឬ​ការ​រលាក​​ក្រហាយ​ជា​ដើម​។ ដូច្នេះ​ហើយ​ ដើម្បី​លាង​សម្អាត​ទ្វារ​មាស​បាន​ស្អាត ដោយ​មិន​បង្ក​ហានិភ័យ​ណា​មួយ គ្នា​យើង​អាច​អនុវត្ត​វិធីសាស្ត្រ​​ងាយ​ៗ​ តែ​មាន​សុវត្ថិភាព​​ខាង​ក្រោម​​នេះ​។ ​គន្លឹះ​លាង​សម្អាត​ទ្វារ​មាស ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក្នុង​ការ​លាង​សម្អាត​ទ្វារ​មាស ​ជៀសវាង​ស៊ក​វត្ថុ​ណា​មួយ​ចូល​ទៅ​ក្នុង​ទ្វារ​មាស ​លាង​សម្អាត​ជាមួយ​នឹង​ដៃ​ស្អាត​នៅ​ចន្លោះ​បបូរ​ទ្វារ​មាស ទាំង​បបូរ​ធំ និង​បបូរ​តូច ជៀសវាង​ស៊ក​ម្រាម​ដៃ​ចូល គ្នា​យើង​ក៏​អាច​លាង​ជុំវិញ​បរិវេណ​គូទ​ផង​ដែរ ជៀសវាង​ប្រើ​សាប៊ូ​ និង​ទឹក​អនាម័យ​ដែល​មាន​បន្ថែម​ក្លិន​​ក្រអូប ជៀសវាង​ប្រើ​សាប៊ូ​ដុំ​នៅ​រន្ធ​ទ្វារ​មាស ​លាង​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ​ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ការ​ឆ្លង​បាក់តេរី ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ពីព្រោះ​ជាតិ​ទឹក​មាន​សារសំខាន់​ណាស់​ក្នុង​ការ​រក្សា​កម្រិត​pH​នៃ​ទ្វារ​មាស​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ពិត​ណាស់​ ទ្វារ​មាស​យើង​មាន​សមត្ថភាព​ក្នុង​ការ​លាង​សម្អាត​ដោយ​ខ្លួន​ឯង ដូច្នេះ​ហើយ​ ការ​ប្រើប្រាស់​តែ​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់​ និង​ទឹក​ គឺ​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​អនាម័យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អត្ថបទ​គួរ​អាន៖  ស្រី​ៗ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​? ពេលវេលាទាំងនេះ មិនស័ក្ដិសមសម្រាប់ស្រីៗកោររោមប្រដាប់ភេទ


ទ្វារមាស

ស្រី​ៗ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួនកាល​ ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​ស្រី​ៗ​យើង​តែងតែ​មើល​រំលង​។ ពិត​ណាស់ ទឹក​រម្អិល​ជា​សារធាតុ​រាវ​ដែល​ហូរ​ចេញ​ពី​ទ្វារ​មាស និង​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ក្រពេញ​នៅ​ជញ្ជាំង​ទ្វារ​មាស និង​មាត់​ស្បូន ដើម្បី​រក្សា​ទ្វារ​មាស និង​បំពង់​បន្ត​ពូជ​ឲ្យ​ស្អាត​ និង​មាន​សុខភាព​ល្អ​។ អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​ ជា​ទូទៅ ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ​អាច​មាន​សភាព​ដូច​ទឹក​ ឬ​ស្អិត ហើយ​​មាន​ពណ៌​ថ្លា ទៅ​ស​ ព្រម​ទាំង​មាន​ក្លិន​តិច​តួច​។ ប៉ុន្តែ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​​មិន​មែន​ជា​​រឿង​​ធម្មតា​នោះ​ទេ ហើយ​ក៏​ចាំបាច់​ធ្វើការ​ព្យាបាល​ផង​ដែរ​ ពីព្រោះ​ទឹក​រម្អិល​ពណ៌​នេះ បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ ជា​ពិសេស​​ នៅ​ពេល​ដែល​វា​មាន​ក្លិន​ស្អុយ​។ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ពី​ទ្វារ​មាស ​ អាចបណ្ដាល​មក​ពី​៖​ ​​​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស (​ប្រភេទ​ជំងឺ​កាមរោគ​) ជំងឺ​រលាក​អាង​ត្រគាក (PID) វត្ថុ​ផ្សេង​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ដូចជា​សំឡី​អនាម័យ​ប្រភេទ​ស៊ក​ចូល​ទ្វារ​មាស (Tampon) ជំងឺ​រលាក​ទ្វារ​មាស បាក់តេរី​ក្នុង​ទ្វារ​មាស​។ ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ឬ​អត់​? ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ គឺ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ ដែល​ម៉ាក់​ៗ​ចាំបាច់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​។ ទឹក​រម្អិល​ពណ៌​នេះ​ ​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន ដូច​បាន​រៀបរាប់​ខាង​លើ​ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​។ គន្លឹះ​បំបាត់​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ រក្សា​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ស្អាត​ល្អ​ ជៀសវាង​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ណា​មួយ​នៅ​ត្រង់​បរិវេណ​នោះ​ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស។​


ទ្វារមាស

តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​?

សម្បុរ​ស្បែក​មិន​ស៊ី​គ្នា​កើត​ឡើង​នៅ​បរិវេណ​ផ្សេង​ៗ​នៃ​រាងកាយ​ ដែល​បញ្ហា​​ខ្លះ​បណ្ដាល​មក​ពី​ការ​កើត​មុន និង​ការ​បន្សល់​ស្លាកស្នាម​ជា​ដើម​។ យ៉ាង​ណា​មិញ បញ្ហាបរិវេណ​ប្រដាប់​ភេទ​ខ្មៅ​ ជា​ប្រភេទ​នៃ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា ដែល​​កើត​ឡើង​ជា​ញឹកញយ​ចំពោះ​ស្រី​ៗ​យើង​។ ​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ អ្វី​ទៅ​​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​មាន​ពណ៌​ខ្មៅ? មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​ពិសេស​មាន​ពណ៌​មិន​ស៊ី​គ្នា​៖ កង្វះ​អនាម័យ​នាំ​ឲ្យ​កើត​មាន​ផ្សិត និង​បូស​ បែកញើស​ច្រើន​ជ្រុល​ ប្រើប្រាស់​ផលិតផល​មិន​ស័ក្ដិសម​នឹង​ស្បែក​ត្រង់​តំបន់​ទ្វារ​មាស ការ​កម្ចាត់​រោម​ (បក​រោម​​ ឬ​ប្រើ​ក្រែម​ជម្រុះ​រោម​)។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​បញ្ហា​តំបន់​ពិសេស​​​ពណ៌​ខ្មៅ​អាច​បាត់​ទៅ​វិញ​ទេ​? ស្បែក​នៅ​បរិវេណ​នោះ​ងាយ​នឹង​ប្រតិកម្ម​ ហើយ​ក៏​ប្រឈម​នឹង​ការ​កកិត​ដូច​គ្នា។ ស្នាម​ខ្មៅ​ក្បែរ​ទ្វារ​មាស​ អាច​បណ្ដាល​មក​ពី​ការ​កកិត ដោយ​សារ​តែ​ការ​ប្រើ​សំឡី​អនាម័យ​ សំលៀកបំពាក់​ និង​ភាព​សើម​នៅ​ពេល​ប្រើប្រាស់​បន្ទប់​ទឹកជាដើម។ កត្តា​ទាំង​នេះ​ប៉ះពាល់​ដល់​​បាក់តេរី​ល្អ​នៃ​ស្បែក​នៅ​បរិវេណ​នោះ ហើយ​ពណ៌​មិន​ស៊ី​គ្នា​នៃ​ស្បែក​នេះ អាច​នឹង​នៅតែ​មាន​ជា​រៀង​រហូត​។ ​តំបន់​ពិសេស​ឡើង​ខ្មៅ​អាច​បង្ការ​បាន​អត់​? ស្រី​ៗ​យើង​អាច​អនុវត្ត​វិធានការ​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​បញ្ហា​ទ្វារ​មាស​ខ្មៅ​​តាំង​ពី​ពេល​ដំបូង​។ ជា​ពិសេស​ គឺ​រក្សា​អនាម័យ​នៅ​បរិវេណ​ទ្វារ​មាស​ឲ្យ​បាន​​ខ្ជាប់ខ្ជួន។ ចូរ​ជ្រើសរើស​ប្រភេទ​ទឹក​អនាម័យ​ដែល​អាច​ជួយ​ឲ្យ​កម្រិតpH​មាន​តុល្យភាព​។ លើស​ពី​នេះ យើង​គប្បី​​ថែទាំ​រោម​នៅ​បរិវេណ​ប្រដាប់​ភេទ ដោយ​ការ​កាត់​តម្រឹម​ កោរ​ ឬ​ការ​ប្រើ​ឡាស៊ែរ ដើម្បី​គ្រប់គ្រង​ការ​ដុះ​រោម​ច្រើន​ជ្រុល​ជា​ជាង​ការ​ប្រើ​ក្រែម​ជម្រុះ​រោម​ ឬ​ការ​បក​រោម​នៅ​លើ​ស្បែក​។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស ​យើង​អាច​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ​ត្រង់​តំបន់​ពិសេស​ដោយ​វិធី​ណា​ ទើប​មាន​សុវត្ថិភាព​? ប្រសិនបើ​ស្បែក​នៅ​ជុំវិញ​ទ្វារ​មាស​មាន​សភាព​ខ្មៅ […]


ទ្វារមាស

ពេលវេលាទាំងនេះ មិនស័ក្ដិសមសម្រាប់ស្រីៗកោររោមប្រដាប់ភេទ

​ស្រី​ៗ​យើង​មួយ​ចំនួន​និយម​កាត់​តម្រឹម​ ឬ​បក​រោម​ប្រដាប់​ភេទ ខណៈ​ពេល​ដែល​គ្នា​យើង​ខ្លះ​ទៀត​​​​ទម្លាប់​ទុក​រោម​​ទៅ​វិញ​។ យ៉ាង​ណា​មិញ ការ​កម្ចាត់​ ឬកោររោម​នៅ​ប្រដាប់​ភេទ​មិន​មាន​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ឡើយ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ស្រី​​វេជ្ជបណ្ឌិតRinky Kapoor អ្នក​ប្រឹក្សា ​និង​ជា​គ្រូពេទ្យ​ជំនាញ​រោគ​សើ​ស្បែក។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ ហានិភ័យ​នៃ​ការ​កោរ​រោម​ប្រដាប់​ភេទ​ ការ​កោរ​រោម​ប្រដាប់​ភេទ អាច​​ធ្វើ​ឲ្យ​បរិវេណ​នោះ​ឡើង​ខ្មៅ និង​រមាស់​ ដោយ​សារ​តែ​រោម​កប់​​ក្នុង​សាច់​។ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​មាន​ហានិភ័យ​ និង​បណ្ដាល​ឲ្យ​ហូរ​ឈាម​ផង​ដែរ ប្រសិន​បើ​យើង​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​។ លើស​ពី​នេះ ការ​កោរ​រោម​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​​រើម​ HPV ​និង​ជំងឺ​កាមរោគ​ផ្សេង​ទៀត​។ ពេល​ណា​​យើង​មិន​គួរ​កោរ​រោម​? ស្រី​​ៗ​យើង​ដឹង​អត់​ថា​ រោម​ប្រដាប់​ភេទ​ដើរ​តួនាទី​ជា​របាំង​ការពារ​ធម្មជាតិ​ពី​ការ​កកិត​ និង​ការ​បង្ក​រោគ​។ ប៉ុន្តែ បើ​យើង​ជ្រើសរើស​យក​​ការ​កោរ​រោម​ គប្បី​ជៀសវាង​​កោរ​រោម​នៅ​ពេល​​ទាំង​​នេះ​។ ១. ការ​បង្ក​រោគ មិន​ថា​យើង​​ឆ្លង​មេរោគ​ផ្សិត ​រលាក​ទ្វារមាស​ដោយ​សារ​បាក់តេរី ​ឬ​ការ​បង្ក​រោគ​ផ្សេង​ៗ​នោះ​ទេ យើង​មិន​គួរ​កោរ​រោម​នៅ​បរិវេណ​តំបន់​ពិសេស​ឡើយ​។ ជាក់​ស្ដែង ការ​កោរ​​រោម​អាច​ធ្វើ​ឲ្យ​​មេរោគ​រីក​​រាលដាល​បាន​។ ២. ជៀសវាង​កោរ​រោម​មុន​ពេល​រួម​ភេទ​ ប្រសិនបើ​គ្នា​យើង​​មាន​​បំណង​រួម​ភេទ​ជាមួយ​ដៃគូ គប្បី​ជៀសវាង​កោរ​រោម​ប្រដាប់​ភេទ​ដែល​ជា​របាំង​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​។ ការ​កកិត​ក្រោយ​ពេល​កោរ​រោម​ អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​រោម​កប់​ក្នុង​សាច់​ថែម​ទៀត​ផង​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ងាយ​ឆ្លង​ជំងឺ​កាម​រោគ​​ដូច​គ្នា​។ ៣. មក​រដូវ​ ស្បែក​ដែល​ទើប​កោរ​រោម​រួច ងាយ​ប្រឈម​នឹង​ការ​រលាក​​ ហើយ​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ក៏​អាច​​នាំ​​ឲ្យ​មាន​ការ​កកិត​ដែរ​។ ដូច្នេះ​ហើយ​ ស្បែក​នៅ​បរិវេណ​នោះ​អាច​ឡើង​កន្ទួល​ ដុំ​ពក និង​ការ​ឈឺ​ចាប់​ជា​ដើម​។ ហេតុ​នេះ​ហើយ​ យើង​គួរ​រង់ចាំ​ដល់​អស់​រដូវ​ជា​មុន​សិន​។ ៤. ស្បែក​របក​ ប្រសិនបើ​ស្រី​ៗ​យើង​ប្រឈម​នឹង​បញ្ហា​របក​ស្បែក​ គួរ​បញ្ឈប់​ការ​កោរ​ និង​បក​រោម​នៅ​បរិវេណ​តំបន់​ពិសេស​ ដោយ​អាច​ងាក​មក​កាត់​តម្រឹម​ជំនួស​វិញ។ ជាង​នេះ​ទៅ​ទៀត […]


ទ្វារមាស

កើត​បូស​​​នៅ​ទ្វារ​មាស​បណ្ដាល​មក​ពី​អ្វី? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បូស​ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ ដែល​កើត​ឡើង​នៅ​ក្នុង​​គល់​រោម​។ ជា​ទូទៅ​ បូស​ចាប់ផ្ដើម​កើត​ចេញ​ជា​ដុំ​ពក​ក្រហម​តូច​ ប៉ុន្តែ​នៅ​ពេល​ដែល​រាងកាយ​រក​ឃើញ​ការ​បង្ក​រោគ​តូច​នោះ វា​នឹង​បញ្ជូន​កោសិកា​ឈាម​ស​ទៅ​វាយ​ប្រហារ​ ទើប​ដុំ​ពក​អាច​ចាប់ផ្ដើម​វិវត្ត​ទៅ​ជា​អាប់សែ​ធំ​មួយ​ដែល​មាន​ខ្ទុះ​។ ការ​បង្ក​រោគ​​ អាច​មាន​ការ​ឈឺ​ចាប់​ ជា​ពិសេស​នៅ​ពេល​ដែល​ដុំ​ពក​កើត​​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​។ ​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ រោគសញ្ញា​សំខាន់​ៗ​នៃ​បូស​ ចំពោះ​បូស​ដែល​កើត​នៅ​​បរិវេណ​ប្រដាប់​ភេទ​ ច្រើន​តែ​មាន​ការ​យល់​ច្រឡំ​ថា ជា​ការ​រលាក​ដោយ​​ការ​កោរ​រោម​ជា​ដើម​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​អាច​តាមដាន​រោគសញ្ញា​មួយ​ចំនួន​​នៃ​ការ​កើត​បូស​នៅ​តំបន់​ពិសេស​ ដូច​ខាង​ក្រោម​៖ ស្នាម​ក្រហម​ ឈឺ​ចាប់​ ហើម​ មាន​អារម្មណ៍​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ប៉ះ មាន​ក្បាល​លឿង​ ឬ​ស​ មាន​ខ្ទុះ គ្រុន​ក្ដៅ​ ហើមកូន​កណ្ដុរ​​​​ ​​ជាក់​ស្ដែង​ មិន​មាន​ការ​​កំណត់​ថា​បូស​ត្រូវការ​រយៈពេល​យូរ​ប៉ុនណា​ក្នុង​ការ​វិវត្ត​នៅ​តំបន់​ពិសេស​នោះ​ទេ។​ សម្រាប់​អ្នក​ខ្លះ បូស​អាច​លេច​ចេញ​ជា​បូស​តូច​មួយ​នៅ​លើ​​ទ្វារ​មាស​ ឬ​កន្លែង​មាន​ផ្នត់​​ស្បែក​នៃ​ក្រលៀន​ ​ហើយ​វា​នឹង​បាត់​ទៅ​វិញ​ ដោយ​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។ ឯ​អ្នក​ខ្លះ​ទៀត​ អាច​កើត​បូស​នៅ​លើ​ទ្វារ​មាស​ដែល​វិវត្ត​ទៅ​ជា​ធំ​ទៅ​ៗ និង​មាន​ខ្ទុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ ​​​គន្លឹះ​កម្ចាត់​បញ្ហា​កើត​បូស​ យើង​អាច​កម្ចាត់​បូស​​ដោយ​ខ្លួន​ឯង​បាន​ អាស្រ័យ​លើ​​ទីតាំង​។ ក្នុង​ករណី​ដែល​កើត​បូស​នៅ​លើ​ទ្វារ​មាស​ កន្លែង​ផ្នត់​ស្បែក​​នៃ​ក្រលៀន​ ឬ​គូទ យើង​អាច​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​កន្លែង​ដែល​ឆ្លង​មេរោគ ដើម្បី​​​​ឲ្យ​មេរោគ​​​​រំកិល​ទៅ​ផ្ទៃ​ខាង​លើ​នៃ​ជាលិកា​ ធ្វើ​ឲ្យ​ស្បែក​ទន់​ បំបាត់​ការ​ឈឺ​ចាប់​ ​ព្រម​ទាំង​​ជួយ​ឲ្យ​បូស​ឆាប់​ធ្លាយ​។ យើង​អាច​ស្អំ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​នៅ​ពេល​ដែល​បូស​មាន​មុខ ចូរ​លាង​សម្អាត​បរិវេណ​នោះ ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង់​រុំ​របួស​រលុង​ៗ ជា​រៀង​រាល់​ពេល​ដែល​យើង​សម្អាត​បរិវេណ​កើត​បូស​ ដើម្បី​​ការពារ​ខ្ទុះ​ធ្លោយ​ ក៏​ដូចជា​​ជៀសវាង​ប្រឡាក់​សំលៀក​បំពាក់​។ មិន​តែ​ប៉ុណ្ណោះ គ្នា​យើង​ចាំបាច់​ត្រូវ​លាង​ដៃ​នៅ​មុន​ និង​ក្រោយ​ពេល​សម្អាត​ខ្ទុះ។ ប្រសិនបើ​បូស​​មាន​ការវិវត្ត​​ដូច​ខាង​ក្រោម​ យើង​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ បូស​ដែល​វិវត្ត​ធំ​ទៅ​ៗ (ធំ​ជាង​៥​សង់ទីម៉ែត្រ) ហើយ​មិន​ធ្លាយ​ ឈឺ​ចាប់​ខ្លាំង​ ស្នាម​ក្រហម​​ធំ​ជាង​បរិវេណ​ដែល​កើត​បូស​ ក្ដៅ​ខ្លួន​​ខ្លាំង និង​គ្រុន​រងា ​មិន​ជា​សះស្បើយ​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​ បូស​ច្រើន​នៅ​ក្នុង​បរិវេណ​តែ​មួយ​។ កត្តា​ហានិភ័យ​បង្ក​ជា​ការ​កើត​បូស​ ប្រសិនបើ​យើង​កោរ​រោម​ប្រដាប់​ភេទ​ ចូរ​កោរ​នៅ​ពេល​ងូត​ទឹក​ (ជៀសវាង​កោរ​នៅ​ពេល​ស្បែក​ស្ងួត​) […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស