ហេតុអ្វីចាំបាច់ឲ្យកូនប៉ះពាល់នឹងស្បែកម៉ាក់ភ្លាមៗ ក្រោយពីសម្រាល
ម៉ាក់ៗដឹងអត់ ការដាក់ទារកឲ្យប៉ះផ្ទាល់នឹងស្បែករបស់ម៉ាក់ៗភ្លាមៗក្រោយសម្រាល គឺជារឿងដ៏ចាំបាច់បំផុតមួយ ដែលយើងមិនគួរមើលរំលងឡើយ។ ពិតណាស់ យោងតាមទិន្នន័យ និងការសិក្សាជាច្រើនដែលបានមកពីស្ថាប័នសុខភាពកំពូលៗ ដូចជាអង្គការសុខភាពពិភពលោកជាដើម បានរកឃើញពីគុណប្រយោជន៍ដ៏អស្ចារ្យនៃការប៉ះស្បែក និងស្បែករវាងទារកទើបកើត និងម៉ាក់ៗ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំរបស់ទារក កាត់បន្ថយស្រ្តេសទាំងចំពោះទារកទើបកើត និងម៉ាក់ អាចឲ្យយើងរៀនពីគ្នាតាមរយៈការប៉ះពាល់ ការមើលឃើញ ការហិតក្លិន និងការឮសំឡេង បង្កើនទំនាក់ទំនង និងជុំរុញការបំបៅដោះ រក្សាលំនឹងសីតុណ្ហភាពរាងកាយ ចង្វាក់បេះដូង ដង្ហើម និងកម្រិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារក លើកទឹកចិត្តទារកឲ្យគេងបានស្កប់ស្កល់ និងបានយូរ បង្កើតការផលិតទឹកដោះចំពោះម៉ាក់ៗដែលបំបៅដោះកូន កាត់បន្ថយការហូរឈាមក្រោយសម្រាលចំពោះម៉ាក់។ ទន្ទឹមនឹងនេះដែរ មិនមែនតែម៉ាក់ទេដែលអាចប៉ះស្បែកនឹងស្បែកជាមួយទារក កូនក៏អាចដាក់ឲ្យប៉ះស្បែកទ្រូងជាមួយឪពុកបាន ផងដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាមការសិក្សាមួយចំនួនបានរកឃើញថា នៅពេលដែលទារកប៉ះផ្ទាល់ជាមួយស្បែកទ្រូងឪពុកភ្លាមៗក្រោយសម្រាល ក៏មានគុណប្រយោជន៍ដូចទៅនឹងការប៉ះស្បែកទ្រូងរបស់ម្ដាយផងដែរ ដោយរាប់ទាំងការផ្ដល់ភាពកក់ក្ដៅ និងធ្វើឲ្យកូនស្ងប់អារម្មណ៍។ សរុបមក ការប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាមៗ ក្រោយសម្រាលពិតជាមានអត្ថប្រយោជន៍ណាស់ ពិសេសគឺជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូនតែម្តង បន្ទាប់ពីទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធភាពស៊ាំរបស់ទារកនៅមិនទាន់អភិវឌ្ឍពេញលេញឡើយ ក្រោយពេលសម្រាលរួច ហើយអាចរឹងមាំបន្តិចម្តងៗ នៅពេលដែលអាអូនកាន់តែធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ ម៉ាក់ៗគួរតែជ្រើសរើសអាហារបន្ថែមដែលសមស្រប […]