home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្មេងៗពេលក្ដៅខ្លួនបែរជានិយាយច្រើន មកពីប៉ះពាល់ខួរក្បាល ឬយ៉ាងម៉េច

ក្មេងៗពេលក្ដៅខ្លួនបែរជានិយាយច្រើន មកពីប៉ះពាល់ខួរក្បាល ឬយ៉ាងម៉េច

មាន​ក្មេង​ខ្លះ ពេល​ក្ដៅ​ខ្លួន​ប្រែជា​និយាយ​ច្រើន បើ​ទោះ​ជា​កម្ដៅ​ក្នុង​ខ្លួន​មិន​ដល់ ៣៩ អង្សាសេ​ក៏​ដោយ តើ​នោះ​បណ្ដាល​មកពី​អ្វី? ឬមកពីប៉ះពាល់ខួរក្បាល ឬយ៉ាងមេច? ចម្ងល់​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បកស្រាយ​ថា មក​ពី​គេជាក្មេង​​រឹងមាំ ហើយ​ការ​និយាយ​បន្លប់​ព្រោះ​ភ័យ រងា និង​ពិបាក​ក្នុង​ខ្លួន។

លោក​បាន​បន្ថែម​ថា ក្មេង​ខ្លះ​ពេល​ក្ដៅ​ខ្លួន​មិន​និយាយ​អ្វី​ទាំងអស់ គិត​តែ​ពី​យំ ឬ​សឺ​ៗ​ចង់​តែ​គេង​រហូត តែ​ក្មេង​និយាយ​ច្រើន​ពេល​ក្ដៅ​ខ្លួន ព្រោះ​គេជា​កូន​ស្និទ្ធ​ជាមួយ​ម៉ាក់ប៉ា និង​ដឹង​ថា​យើង​បាន​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​គេ​បាន​ច្រើន ទើប​ចង់​រាយរាប់​ប្រាប់ តែ​ដោយសារ​តែ​នៅ​តូច​ពេក​ទើប​មិន​ដឹង​ប្រាប់​ថា​ឈឺ ឬ​ពិបាក​បែប​ណា។ ពេល​ពិបាកក្នុងខ្លួន មនុស្សធំខ្លះក៏មួរម៉ៅ ហើយ​ក្មេង​ចង់​បង្ហាញ​អារម្មណ៍​ប្រាប់​យើង ដោយ​ការ​និយាយ​នេះ​និយាយ​នោះ​មិន​ឈប់ ហើយ​បើ​សួរ​ថា​ឈឺ​ត្រង់​នេះ​មែន គេ​អាច​ងក់ក្បាល​ប្រាប់​ថា​ឈឺ​ត្រង់​នេះ ត្រង់​នោះ​បាន​ខ្លះ​ៗ តែ​មិន​អស់​សេចក្ដី។

វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បន្ថែម​ថា ហេតុផល​មួយ​ទៀត​គេ​អាច​ជា​ក្មេង​ឆ្លាត និយាយ​ច្រើន សួរដេញដោល​មិន​ឈប់ ទើប​ពេល​ក្ដៅ​ខ្លួន​ក៏​រហូត​ទៅ ឲ្យ​យើង​ស្ដាប់​ឮ​កាន់តែ​ច្រើន ហើយ​ក្មេង​បែប​នេះ​ទោះ​មិន​ឈឺ​ក៏​និយាយ​ច្រើន និង​រវៀសរវៃ​ជាង​ក្មេង​ដទៃ​ដែរ ចំពោះ​ក្មេង​បែបនេះ​ក៏​មិន​ងាយ​ឈឺ​គេង​ស្ទិក​នៅ​មួយ​កន្លែង​ដែរ។

គ្រុនក្ដៅ

លោក​បញ្ជាក់​ទៀត​ថា ក្មេង​ដែល​ក្ដៅ​ខ្លួន​ដោយសារ​រលាក​បំពង់ក ផ្ដាសាយ គ្រុន​ក្ដៅ​អី​អស់​នោះ ទោះ​ជា​ក្ដៅ​ខ្លាំង​ដល់ ៤០ អស្សាសេ ក៏​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ដែរ ហើយ​កម្ដៅ​ក្ដៅ​ខ្លួន​ខ្លាំង​ក៏​មិន​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល​ដែរ។ ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់បែបនេះ​ទៀត ក្មេង​ៗ​ងាយឈឺ ​ក្ដៅ​ខ្លួន ផ្ដាសាយ រលាក​បំពង់​ណាស់ ដូច្នេះ​ត្រូវ​ថែទាំ​ឲ្យ​បាន​ដិតដល់។

ប៉ុន្តែ​បើ​ក្ដៅ​ខ្លួន​ដោយសារ​មាន​មេរោគ ទៅ​ប៉ះពាល់​ដល់​ខួរក្បាល​ទើប​រលាក​ខួរក្បាល។ ភាគច្រើន​មេរោគ​ទៅ​ប៉ះពាល់​ខួរក្បាល​ទើប​បណ្ដាល​ឲ្យ​ក្ដៅខ្លួន​ខ្លាំង មិនមែន​ក្ដៅ​ខ្លួន​ខ្លាំង​ធ្វើឲ្យ​ប៉ះពាល់​ខួរក្បាល​ឡើយ។ ក្មេង​ខ្លះ​ក្ដៅ​ខ្លួន​ខ្លាំង​រ៉ាំរ៉ៃ ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹក បង្ក​ឲ្យ​ឈាម​មាន​មេរោគ​ច្រើន ជា​ហេតុ​នាំ​ឲ្យ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​បាន​ល្អ ទើប​ជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ខួរក្បាល។

វេជ្ជបណ្ឌិត​បញ្ជាក់​ទៀត​ថា បើ​រលាក​ខួរក្បាល​ទើប​ក្ដៅខ្លួន​រហូត​ដល់​ប្រកាច់ ប៉ុន្តែ​បើ​ក្ដៅ​ព្រោះ​ជំងឺ​ដូច​បាន​រៀបរាប់​នោះ​មិន​បណ្ដាល​ឲ្យ​ប្រកាច់​ឡើយ លើកលែង​តែ​យើង​ទុក​ឲ្យ​កូន​ក្ដៅ​យូរ​ម៉ោង ដោយ​មិន​បាន​បញ្ចុះ​កម្ដៅ​តាម​រយៈ​ការ​ជូត​សម្អាត​ខ្លួន​ជាមួយ​ទឹក​ត្រជាក់ និង​ឲ្យ​ថ្នាំ​កូន​តាម​កម្រិត​ដូស​ត្រឹមត្រូវ។

ដូចនេះ​ប្រសិនបើ​កូន​មាន​សីតុណ្ហភាព​លើស​ពី ៣៨ អស្សាសេ ត្រូវ​បញ្ចុះ​កម្ដៅ​ដោយ​ជូត​ខ្លួន បន្ទាប់​មក​ឲ្យ​ថ្នាំ​ប៉ារ៉ាសេតាមុល ហើយ ៤ ឬ ៦ ម៉ោង​ក្រោយ​បើ​នៅតែ​មិន​ទាន់​ត្រជាក់​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ហើយ​នៅ​ផ្ទះ​គួរតែ​មាន​ថ្នាំ​បញ្ចុះ​កម្ដៅ​ត្រៀម​ទុក​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 11/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x