home

មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

ជំងឺ​មហារីក​សុដន់​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ ជា​ពិសេស​​អ្នក​​ដែល​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​​ស្ត្រី​វ័យ​ក្មេង​ក៏​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​នេះ​ដែរ​។ ជាក់ស្ដែង ​មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៨​នាក់​ ធ្វើ​រោគវិនិច្ឆយ​ថា​មាន​ជំងឺ​មហារីក​សុដន់​។ យ៉ាង​ណា​មិញ ​ការ​រក​ឃើញ​ជំងឺ​នេះ​ទាន់​ពេល​អាច​ជួយ​ឲ្យ​​ការ​ព្យាបាល​កាន់​តែ​​មាន​ប្រសិទ្ធភាព​ខ្ពស់​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ពិនិត្យ​សុដន់​​ដោយ​ខ្លួន​ឯង​ជា​ទៀងទាត់ និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​​ៗ​ ក៏​ដូចជា​ថត​​សុដន់​​​​ដើម្បី​រក​មើល​ជំងឺ​មហារីក​​ឲ្យ​ទាន់​ពេលវេលា​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់​ម្ខាង ឬ​ទាំង​សង​ខាង​ ដុំ​ពក​ ឬ​ហើម​នៅ​ក្លៀក​ មាន​កន្ទួល​នៅ​ជុំវិញ​ចុង​សុដន់​ ចុង​សុដន់​ប្រែប្រួល ដូចជា​លឹប​ចូល​ក្នុង ​ហូរ​ទឹក​ពី​ចុង​សុដន់​ ដែល​អាច​មាន​ឈាម​ មូលហេតុ​បង្ក​ជំងឺ​មហារីក​សុដន់​ មូលហេតុ​ជាក់លាក់​នៃ​ជំងឺ​មហារីក​សុដន់​ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​រួម​មាន​៖ អាយុ​ច្រើន​ ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់​ ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់​ មាន​កម្ពស់​ខ្ពស់​ លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ ជក់​បារី​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ តាម​គន្លឹះ​ទាំង​នេះ ១. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​កាត់​បន្ថយ​គ្រឿង​ស្រវឹង​​ឲ្យ​នៅ​កម្រិត​តិច​តួច​ ទើប​ជា​ការ​ប្រសើរ​។ ២. ឈប់​ជក់​បារី​ ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ផ្សេង​ៗ​ រួម​ទាំង​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។ ជាក់​ស្ដែង ស្ត្រី​ដែល​ជក់​បារី​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​សុដន់​ ។ សម្រាប់​អ្នក​ដែល​ចាប់ផ្ដើម​ជក់​បារី​នៅ​មុន​ពេល​សម្រាល​កូន​ដំបូង និង​បន្ត​ជក់​លើស​ពី​២០​ឆ្នាំ ​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​នេះ​​ដល់​ទៅ​៣៥​%​។ ៣. ហាត់​ប្រាណ​ជា​ទៀងទាត់​ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​សុខភាព​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ គ្នា​យើង​គប្បី​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​​ក្នុង​មួយ​សប្ដាហ៍​។ ​៤. ញ៉ាំ​របប​អាហារ​ល្អ​ៗ​ ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​ ដូចជា​បន្លែ ផ្លែឈើ​ អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព​។ […]

អត្ថបទផ្សេងទៀតពី មហារីកសុដន់

មហារីកសុដន់

​​ពិត​ណាស់​ ការ​ធ្វើការ​វេន​យប់​អាច​​​​​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាងកាយ​ទាំង​មូល​ធ្វើការ​ផ្ទុយ​ទៅ​នឹង​ចង្វាក់​​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​បញ្ហា​​សុខភាព​ឲ្យ​បាន​ដិតដល់​ទេ​នោះ​​ យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត ជំងឺ​ទឹក​នោម​ផ្អែម​​ បញ្ហា​ការ​ធ្វើ​មេតាប៉ូលីស និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ថែម​ទៀត​ផង​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​ធ្វើការ​វេន​យប់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​។ មូលហេតុ ​​​ចំពោះ​ស្រី​ៗ​ដែល​ធ្វើការ​វេន​យប់​ ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​មហារីក​រ៉ាំរ៉ៃ​ផ្សេង​ៗ ដូចជា​ជំងឺ​មហារីក​ស្បែក​ មហារីក​សួត និង​​ជា​ពិសេស​គឺ​មហារីក​សុដន់​។ ជាក់​ស្ដែង ជាតិ​មេឡាតូនីន ​​​មាន​មុខងារ​​ការពារ​​ការលូតលាស់​នៃ​ដុំ​សាច់​នៅ​ក្នុង​រាងកាយ​ ដោយ​​ការ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​​ប្រព័ន្ធ​ភាព​ស៊ាំ​។ ដំណើរការ​ពិសេស​នៃ​ការ​បញ្ចេញ​ចោល​ជាតិ​មេឡាតូនីន​តាម​ធម្មជាតិ​នឹង​​ត្រូវ​បាន​រារាំង​ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​សិប្បនិម្មិត​នៅ​ពេល​យប់​ ដែល​ធ្វើ​​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើការ​វេន​យប់​ក៏​អាច​រំខាន​ដល់​ចង្វាក់​សកម្មភាព​ប្រចាំថ្ងៃ​២៤​ម៉ោង​របស់​ហ្សែន​ដែល​ទាក់ទង​នឹង​​ជំងឺ​មហារីក​ជាក់លាក់​ ដោយ​ជំរុញ​​ឲ្យ​អ្នក​ដែល​ធ្វើការ​វេន​យប់​ងាយ​ប្រឈម​នឹង​ការ​បំផ្លាញ​DNA។ លោក​សាស្ត្រាចារ្យ​Shobhan Gaddameedhi បម្រើការ​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ​North Carolina ​បាន​ឲ្យ​ដឹង​ថា​​មាន​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា​ជំងឺ​មហារីក​កើត​ឡើង​ជា​ទូទៅ​ចំពោះ​អ្នក​ធ្វើការ​វេន​យប់​ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ទី​ភ្នាក់ងារ​អន្តរជាតិ​ របស់​​WHO ​សម្រាប់​ការ​ស្រាវជ្រាវ​លើ​ជំងឺ​មហារីក​​កំណត់​ថា​ ការ​ធ្វើ​ការ​នៅ​វេន​យប់​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​។ ​​​​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​គួរ​យល់​ដឹង​ យើង​ដឹង​ហើយ​​វេន​ធ្វើការ​មាន​ហានិភ័យ​ខ្ពស់​​​​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កំណត់​​រោគសញ្ញា​ឲ្យ​បាន​ច្បាស់​លាស់​។ រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក​សុដន់​មាន​ដូចជា​៖ ​​ មាន​ដុំ​ពក​នៅ​ក្នុង​សុដន់​ ហើម​សុដន់​ មាន​ស្នាម​ក្រហម​ ឬ​របក​ស្បែក​ ជា​ពិសេស​នៅ​​បរិវេណ​ក្បាល​សុដន់​ ឬ​សុដន់​ មាន​​សារធាតុ​រាវ​ចេញ​ពី​ចុង​​សុដន់​មិន​ប្រក្រតី​។

មហារីកសុដន់

សម័យ​នេះ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​បំបៅ​ដោះ​កូន​នោះ​ទេ ដោយ​មានហេតុ​ផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន ប៉ុន្តែ​ក៏​នៅ​មាន​ម៉ាក់​ៗ​ជា​ច្រើន​ទៀត​បាន​បំបៅ​ដោះ​កូន​ និង​ខ្លះ​បន្ត​បំបៅ​ដោះ​លើស​ពី​ប្រាំ​មួយ​ខែ​តាម​ការ​ណែ​នាំ​ផង​។ ការ​បំបៅ​ដោះ​មិន​មែន​មាន​ប្រយោជន៍​តែ​ចំពោះ​កូន​ទេ វា​ក៏​មាន​ប្រយោជន៍​ចំពោះ​ម៉ាក់​ៗ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់ និង​ជំងឺ​មហារីក​ក្រពេញ​អូវែ​ផង​​ដែរ​។ ១. ការ​បំបៅ​ដោះ​ និង​ជំងឺ​មហារីក​ ស្រីៗ​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន​អាច​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​តាំងពី​ដើម​ទី​។ ប៉ុន្តែ​វា​មិន​មែន​មាន​ប្រយោជន៍​តែ​ប៉ុណ្ណឹង​នោះ​ទេ វា​ក៏​មាន​ប្រយោជន៍​ដល់​ម៉ាក់​ៗ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់​ដែរ​។ ការ​សិក្សា​កន្លង​ទៅ​បាន​រក​ឃើញ​ថា​ម៉ាក់​ៗ​​បំបៅ​ដោះ​កូន​អាច​ធ្លាក់​ចុះ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​ទាំង​មុន​ពេល​អស់​រដូវ និង​ក្រោយ​អស់​រដូវ​។ អ្នក​ជំនាញ​ខាង​របប​អាហារ​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​លើស​ពី​ប្រាំ​មួយ​ខែ នឹង​បាន​ផលប្រយោជន៍​សុខភាព​បន្ថែម​ផ្សេង​ទៀត​។ អ្នក​ជំនាញ​ពន្យល់​ថា ស្រ្តី​បំបៅ​ដោះ​កូន​ភាគ​ច្រើន​មាន​ការ​ប្រែ​ប្រួល​អ័រម៉ូន​ពេល​បំបៅ​ដោះ ដែល​នេះ​ជា​ការ​ពន្យារ​ពល​នៃ​ការ​មក​រដូវ​។ ការ​ពន្យារ​ពេល​មក​រដូវ​នេះ ធ្វើ​ឲ្យ​ស្រីៗ​កាត់​បន្ថយ​ការ​មាន​អ័រម៉ូន​មួយ​ចំនួន​ដូច​ជា​អ័រម៉ូន​អឺស្រ្តូហ្សែន ដែល​អ័រម៉ូន​ប្រភេទ​នេះ​អាច​​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​កោសិកា​មហារីក​សុដន់​។ ​​បន្ថែម​ពី​នេះ អំឡុង​ពេល​ពពោះ និង​ពេល​បំបៅ​ដោះ​កូន ស្រ្តី​នឹង​បាត់​បង់​ជាលិកា​សុដន់ ដែល​ការ​បាត់​បង់​នេះ​អាច​ជួយ​កម្ចាត់​កោសិកា​ដែល​ងាយ​រង​ការ​ខូចខាត​DNA ។ ដូច​នេះ​ក៏​បាន​ជួយ​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​ដូច​គ្នា​។ អ្នក​ជំនាញ​បន្ថែម​ទៀត​ថា ការ​បំបៅ​ដោះ​លើស​ពី​ប្រាំ​មួយ​ខែ​មិន​ត្រឹម​តែ​ផ្ដល់​ប្រយោជន៍​សុខ​ភាព​ដល់​កូន​ប៉ុណ្ណោះ​ទេ តែ​ថា​ការ​បំបៅ​ដោះ​កូន​កាន់តែ​យូរ​ម៉ាក់​ៗ​ក៏​បាន​ការ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ និង​មហារីក​ក្រពេញ​អូវែ​កាន់​តែ​ច្រើន​។ ការ​សិក្សា​មួយ​ទៀត​នៅ​ប្រទេស​អូស្រ្តាលី​ បាន​រក​ឃើញ​ដែរ​ថា​ ស្រ្តី​បំបៅ​ដោះ​កូន​លើស​ពី​១៣​ខែ មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​៦៣​ភាគ​រយ​តិច​ជាង​អ្នក​បំបៅ​ដោះ​កូន​តិច​ជាង​ប្រាំពីរ​ខែ។ សម្រាប់​ស្រ្តី​ដែល​បាន​បំបៅ​ដោះ​កូន​លើស​ពី​ម្នាក់ និង​ច្រើន​ជាង​៣១​ខែ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​ដល់​ទៅ​៩១​ភាគ​រយ​​ទាប​ជាង​ស្រ្តី​បំបៅ​ដោះ​កូន​តិច​ជាង​១០​ខែ​។ ២. ការ​បំបៅ​ដោះ និង​ជំងឺ​មហារីក​លើ​កូន​ ការ​បំបៅ​ដោះ​មិន​ត្រឹម​តែ​ជួយ​ម៉ាក់​ៗ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​លើ​កូន​ដែរ។ ភស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​បំបៅ​ដោះ​កូន ជួយ​ការ​ពារ​កូន​ពី​បញ្ហា​លើស​ទម្ងន់ និង​ធាត់​ខ្លាំង​នៅ​ពេល​ធំ​ឡើង​។ ការ​ធាត់​លើស​ទម្ងន់ អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ច្រើន​យ៉ាង​។ មនុស្ស​ធាត់ អាច​ប្រឈម​នឹង​ជំងឺ​មហារីក​លំពែង មហារីក​សុដន់​ក្រោយ​អស់​រដូវ មហារីក​ស្រទាប់​ស្បូន មហារីក​បំពង់​អាហារ មហារីក​រន្ធ​គូទ និង​មហារីក​តម្រង​នោម​។ ការ​បំបៅ​ដោះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​កូន។ អង់ទីករ​របស់​ម៉ាក់​នឹង​ផ្ទេរ​ទៅ​កូន​តាម​រយៈ​ទឹក​ដោះ​។ ការណ៍​នេះ នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កូន​មាន​​ឆ្លង​រោគ​ត្រចៀក ផ្លូវ​ដង្ហើម ក៏​ដូច​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​។ […]

មហារីកសុដន់

សារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​អ្វី​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ជា​ការ​ល្អ ដែល​យើង​គួរ​ត្រូវ​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ក៏​ជា​រោគ​សញ្ញា​មួយ​ក្នុ​ង​ចំណោម​រោគ​សញ្ញា​ជា​ច្រើន​ទៀត​របស់​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។​ ស្រ្តី​ជា​ច្រើន​តែង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ ហើយ​វា​អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សម្រាប់​ក្មេង​តូច​ប្រុស​ឬ​ស្រី ទើប​កើត​អាច​ជា​រឿង​ផ្សេង និង​គួរ​ឲ្យ​បារម្ភ។ ក្មេង​ទើប​កើត​អាច​ចេញ​សារធាតុរាវ​តាម​ចុង​សុដន់​ តែ​នឹង​បាត់​ទៅ​វិញ​នៅ​ពីរ​បី​សប្ដាហ៍​បន្ទាប់ បើ​មិន​បាត់​ទៅ​វិញ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។ ដូច​គ្នា​ដែរ សម្រាប់​មនុស្ស​ប្រុស​មាន​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ក៏​ជា​រឿង​មិន​ធម្មតា​ដែរ​។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សារធាតុ​រាវ​ចេញពី​ចុង​សុដន់​អាច​មាន​ច្រើន​ពណ៌ និង​ពិបាក​កំណត់​ថា​ពណ៌​ណា​មាន​គ្រោះ​ថ្នាក់​ណាស់​ដែរ​។ ១.​ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?​ បើ​សិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ គ្នា​យើង​ដែល​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​​​គួរ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​៖​ កើត​ឡើង​ជា​ប្រចាំ​ មិន​មែន​កើត​មាន​តែ​ម្ដង ចេញ​សារធាតុ​រាវ​ពី​សុដន់​តែ​ម្ខាង​ ​មាន​លាយ​ឈាម ឬ​ក្លិន​ មាន​ចេញ​សារធាតុ​រាវ​តាម​ចុង​សុដន់​សម្រាប់​ស្រ្តី​មិន​បំបៅ​ដោះ​កូន និង​ចេញ​ដោយ​មិន​មាន​ការ​ប្របាច់​ អាយុ​លើស​ពី​៥០​ឆ្នាំ មាន​រោគ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា មាន​ដុំ ឈឺ ឡើង​ក្រហម ឬ​ហើម​នៅ​លើ​សុដន់ ជា​មនុស្ស​ប្រុស​ និង​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ អ្វី​ដែល​បាន​រៀប​រាប់​នេះ មិន​ប្រាកដ​ថា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​អាច​មាន​​ឱកាស​តិច​តួច​ជា​ជំងឺ​មហារីក​សុដន់។ ដូច​នេះ​ហើយ​ដើម្បី​ដឹង​ច្បាស់ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដោយ​ផ្ទាល់​។​​​​ ២. អាច​ពិនិត្យ​បែប​ណា? ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ប្រឹក្សា​រឿង​នេះ​ គ្រូពេទ្យ​អាច​៖ ​ពិនិត្យ​សុដន់​ ស្កែន​ដោយ​ប្រើ​ X-ray ឬ​ឆ្លុះ​អេកូ ច្រឹប​សាច់​សុដន់​ពិនិត្យ​ ដោយ​គ្រូ​ពេទ្យ​អាច​ស៊ក​ម្ជុល​តូច​មួយ​ទៅ​​ក្នុង​សុដន់​ដើម្បី​ចាប់​យក​កោសិកា​ខ្លះ​មក​ធ្វើ​តេស្ត​។ ការ​ធ្វើ​តេស្ត​បែប​នេះ​ច្រើន​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​លទ្ធ​ផល​ក៏​អាច​បង្ហាញ​​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ប៉ុន្តែ​សម្រាប់​ការ​ច្រឹប​សាច់​ពិនិត្យ អាច​ស៊ីពេល​យូរ​ជាង​នេះ​រហូត​ដល់​មួយ ឬ​ពីរ​សប្ដាហ៍​។

មហារីកសុដន់

គ្នា​យើង​ស្រីៗ​ពិតជា​ធ្លាប់​បាន​ឮ​ពី​ជំងឺ​មហារីក​សុដន់​ហើយ ដែល​ជំងឺ​នេះ​មានការ​អះអាង​ថា​ច្រើន​កើត​លើ​ស្រី​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​ស្រ្តី​វ័យ​ក្មេង​ដែរ​។ ការ​ដឹង​ព័ត៌មាន​បាន​ច្រើន​ពី​ជំងឺ​មួយ​នេះ នឹង​អាច​ជួយ​យើង​ដឹង​ថា​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ និង​អាច​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​។ ទាំង​នេះ​ជា​ចំណុច​ខ្លះ​ៗ​ដែល​ស្រ្តី​យើង​គួរ​ដឹង​ពី​ជំងឺ​មហារីក​សុដន់​។ ១. ដុំ​លើ​សុដន់​មិន​មែន​សុទ្ធតែ​ជា​ដុំ​សាច់​មហារីក ​​​ភាគ​រយ​តិច​តួច​ប៉ុណ្ណោះ​ដែល​ដុំ​នៅ​លើ​សុដន់​អាច​វិវត្ត​ទៅជា​ជំងឺ​មហារីក​។ សម្រាប់​ស្រ្តី​ជា​ច្រើន​ ពេល​ខ្លះ​យើង​បាន​ស្ទាប​ប៉ះ​ដុំ​កោសិកា​សុដន់ តែ​គិត​ថា​ជា​ដុំ​សាច់​អាច​បង្ក​ជា​ជំងឺ​មហារីក តែ​វា​មិន​មែន​នោះ​ទេ​ និង​​ដុំ​ខ្លះ​ទៀត អាច​ជា​ដុំ​គីស​ទឹក។ ប៉ុន្តែ បើ​សិន​ជា​ស្រី​ៗ​យើង​សង្កេត​ឃើញ​ថា​ដុំ​នៅ​លើ​សុដន់​មាន​ជាប់​មិន​បាត់ ​ឬ​សម្គាល់​ឃើញ​ថា​ជាលិកា​សុដន់​ប្រែ​ប្រួល ចូរ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ពិនិត្យ និង​វិនិច្ឆ័យ​ដឹង​ថា​ដុំ​ទាំង​នោះ​ជា​ដុំ​សាច់​មហារីក ឬ​យ៉ាងណា​។ ​​២. បុរស​ក៏​អាច​កើត​មហារីក​សុដន់ ក្នុង​ចំណោម​អ្នក​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ មាន​តិច​ជា​ង​មួយ​ភាគ​រយ​ជា​បុរស​។ ថ្វី​បើ​ចំនួន​នេះ​បង្ហាញ​ថា​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​លើ​បុរស​មាន​តិច តែ​អ្នក​ជំនាញ​ថា​ប្រុសៗ​ក៏​គួរ​ឧស្សាហ៍​ពិនិត្យ​ដោះ​ខ្លួន​ឯ​ង​ផង​ដែរ​។ ប្រុស​យើង​អាច​ពិនិត្យ​ដោះ​របស់​ខ្លួន​ពេល​ងូត​ទឹក ដើម្បី​រក​មើល​ក្រែង​មាន​អ្វី​ប្លែក​នៅ​ជុំវិញ​សុដន់​។ មហារីក​សុដន់​លើ​បុរស ភាគ​ច្រើន​រក​ឃើញ​ដោយ​សារ​មាន​ដុំ​នៅ​លើ​សុដន់។ ចំណែក​ការ​មាន​ទឹក​ចេញ​តាម​ចុង​សុដន់​ គឺ​ជា​សញ្ញា​ព្រ​មាន​មួយ​សម្រាប់​ប្រុសៗ​អំពី​ជំងឺ​មហារីក​សុដន់​។ ៣. មហារីក​សុដន់​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​គ្រួសារ​មាន​អត្រា​ទាប​ ​​ថ្វី​បើ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់ បាន​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​តាម​ការ​សិក្សា​កន្លង​មក​អ្នក​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ ហើយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​ដែរ គឺមាន​តែ​ក្នុង​រង្វង់​១០ ទៅ​១៥​ភាគ​រយ​ប៉ុណ្ណោះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​ ទោះ​បី​ជា​យើង​ស្ថិត​ក្នុង​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់ តែ​មិនមែន​មាន​ន័យ​ថា​យើង​ត្រូវ​កើត​ជំងឺ​នេះ​ទេ។ យ៉ាងណា គ្រូពេទ្យ​បាន​ណែ​នាំ​ថា​បើ​គ្រួសារ​យើង​មាន​ប្រ​វត្តិ​កើត​ជំងឺ​មហារីក​សុដន់ យើង​គួរ​តែ​តាម​ដាន​ជំងឺ​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ គឺ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១០​ឆ្នាំ មុន​វ័យ​ដែល​សមាជិក​គ្រួសារ​ណា​មួយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​។ មួយ​វិញ​ទៀត បើ​សិន​ជា​ក្នុង​សមាជិក​គ្រួសារ​យើង​មាន​ច្រើន​គ្នា​បាន​កើត​ជំងឺ​មហារីក​ដោះ ពិសេស​កើត​នៅ​វ័យ​ក្រោម​៥០​ឆ្នាំ នោះ​អាច​ថា​បញ្ហា​ហ្សែន​បាន​រួម​ចំណែក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ​នេះ​ដែរ​។ ៤. ឈឺ​សុដន់ ជា​រឿង​ធម្មតា​មិន​មែន​ជា​សញ្ញា​ជំងឺ​មហារីក ​​ការ​ឈឺ​សុដន់​ជា​រោគ​សញ្ញា​ទូទៅ​មួយ​កើត​មាន​លើ​ស្រ្តីភាគ​ច្រើន ប៉ុន្តែ​កម្រ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ណាស់​។ ជាង​៦០​ភាគ​រយ​នៃ​មនុស្ស​ស្រី អាច​នឹង​មាន​ជួប​បញ្ហា​ឈឺ​សុដន់​ក្នុង​ជីវិត​របស់​ខ្លួន​ ដែល​នេះ​ភាគ​ច្រើន​ទាក់ទង​នឹង​ការ​ប្រែ​ប្រួល​អ័រម៉ូន ឬ​ពាក់អាវ​ទ្រនាប់​មិន​ត្រូវ​នឹង​ទំហំ​សុដន់​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ស្រ្តី​ភាគ​ច្រើន​ជួប​បញ្ហា​ឈឺ​សុដន់ ហើយ​មាន​តិច​ជាង​១ភាគរយ រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់​។ ​ដើម្បី​​ដឹង​ទាន់​ពេល និង​អាច​ទទួល​ការ​ព្យាបាល​បាន​លឿន […]

មហារីកសុដន់

ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ស្រីៗ​មាន​កម្រិត​វីតាមីនD ក្នុង​រាង​កាយ​ទាប​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​យល់ថា​វីតាមីន D អាច​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​ភាព​ប្រក្រតី​របស់​កោសិកា​សុដន់ ​ហើយ​ក៏​ប្រហែល​ជា​អាច​បញ្ឈប់​កោសិកា​មហារីក​មិន​ឲ្យ​លូត​លាស់​ក្នុង​សុដន់​ដែរ​។ ១. វីតាមីនD និង​ជំងឺ​មហារីក​សុដន់​ ការ​សិក្សា​រក​ឃើញ​ថា​ការ​ធ្លាក់​ចុះ​នៃ​វីតាមីន​D ក្នុង​រាង​កាយ​ធ្វើ​ស្រីៗ​​ជិត​អស់​រដូវ និង​ក្រោយ​អស់​រដូវ​ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើ​ង​លើ​អ្នក​ទើប​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់​ ហើយ​អ្នក​ទាំង​នោះ​មាន​កម្រិត​វីតាមីន​D ទាប​បំផុត​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ស្រ្តី​កើត​ជំងឺ​មហារីក​សុដន់​សុទ្ធ​តែ​មាន​កម្រិត​វីតាមីនD​ទាប​ជាង​ស្រ្តី​ដែល​គ្មាន​ជំងឺ​នេះ​។ ការ​សិក្សា​ខ្លះ​ទៀត​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ស្រ្តី​មាន​ដែល​កម្រិត​វីតាមីនD​ក្នុង​ឈាម​ខ្ពស់ អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​បាន​៤៥​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ស្រ្តី​ផ្សេង​ទៀត​ដែល​មាន​វីតាមីនD ក្នុង​ឈាម​ទាប​។ ទោះ​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​ដឹង​នៅ​ឡើង​ថា​កម្រិត​វីតាមីន​D ក្នុង​ឈាម​ប៉ុនណា​ទើប​អាច​បង្ការ​ជំងឺ​មហារីក​សុដន់​បាន​ ដោយ​គ្រាន់​ណែនាំ​ឲ្យ​ស្រ្តី​គ្រប់​រូប​ត្រូវ​រក្សា​កម្រិត​វីតាមីន​D ឲ្យ​បាន​ក្នុង​កម្រិត​ធម្មតា​ដែល​រាង​កាយ​ត្រូវ​ការ​។​​​​​ វីតាមីន​D មិន​ត្រឹម​តែ​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​លក្ខណៈ​សម្បត្តិ​របស់​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។ ការសិក្សា​លើ​កោសិកា​មហារីក និង​ដុំ​សាច់​នៅ​លើ​សត្វ​កណ្ដុរ បាន​រក​ឃើញ​ថា​វីតាមីនD បាន​បញ្ចេញ​សកម្មភាព​ជា​ច្រើន​ដែល​ពន្យឺត ឬ​ការពារ​ការ​វិវត្ត​ជា​ជំងឺ​មហារីក រួម​ទាំង​ជំរុញ​ភាព​ខុសគ្នា​នៃ​កោសិកា បន្ថយ​ការ​លូតលាស់​កោសិកា​មហារីក និង​ភ្ញោច​កោសិកា​ងាប់​ និង​កាត់​បន្ថយ​ការ​កកើត​ដុំ​សាច់​ក្នុង​សរសៃឈាម។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២. ប្រភព​ និង​ប្រយោជន៍​វីតាមីនD វីតាមីន D ក្រៅ​ពី​​ជួយ​ស្រីៗ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ ក៏​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រយោជន៍​កាត់​បន្ថយ​បញ្ហា​សុខភាព​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​ដំណេក ខ្សោយ​សាច់ដុំ និង​ខ្សោយ​ងាយ​ដួល ​ជាដើម។ វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម ដែល​ជា​​រ៉ែ​សំខាន់​សម្រាប់​សុខ​ភាព​ឆ្អឹង​។​ វីតាមីនD ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ សាច់ដុំ និង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​។ វីតាមីន​ […]

មហារីកសុដន់

ស្រ្តី​ធ្វើការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ បន្ទាប់​ពី​មាន​វ័យ​៥០​ឆ្នាំ។ ការ​សិក្សា​​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​រក​ឃើញ​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ឆ្នាំ បាន​ទទួល​វីតាមីនD ច្រើន ដែល​ថា​វីតាមីន​មួយ​នេះ​ជួយ​ការពារ​ស្រ្តី​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់។ វីតាមីន​ D ក្រៅពី​ជួយ​ដល់​ឆ្អឹង ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា វា​ក៏​ទំនង​ជា​អាច​ជួយ​កម្ចាត់​ការ​ឆ្លង​រោគ និង​ជំងឺ​មហារីក​ដែរ​។ អ្នក​សិក្សា​លើក​ឡើង​ថា ស្រ្តី​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ឆ្នាំ​ជាប់​គ្នា នឹង​ទទួល​បាន​វីតាមីន​D ច្រើន​ជា​លំដាប់​ដែរ​។ ការ​សិក្សា​មួយ​នេះ​ បាន​កំណត់​អត្តសញ្ញាណ​ស្រ្តី​ចំនួន​៣៨ ៣៧៥​នាក់​ ​វ័យ​ក្រោម​៧០​ឆ្នាំ មាន​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ដំបូង។ ការ​សិក្សា​បាន​ប្រៀប​ធៀប​ស្រ្តី​ទាំង​នោះ​ទៅ​នឹង​ស្រ្តី​ដែល​បាន​ការ​ធ្វើ​ការ​ក្រោម​ព​ន្លឺ​ថ្ងៃ​យូរ​ឆ្នាំ និង​រយៈ​ពេល​នៃ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​របស់​អ្នក​ទាំង​នោះ​ដែរ​។ តាម​រយៈ​ការ​វាយ​តម្លៃ ស្រ្តី​ដែល​បាន​ធ្វើ​ការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​កាន់​តែ​យូរ​ឆ្នាំ អត្រា​កើត​ជំងឺ​មហារីក​សុដន់​ក៏​កាន់​តែ​តិច​ដែរ​បន្ទាប់​ពី​វ័យ​៥០​ឆ្នាំ​​។ សម្រាប់​ស្រ្តី​ដែល​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​បាន​​២០​ឆ្នាំ ឬ​លើស​ពី​នេះ អត្រា​ប្រ​ឈម​កើត​ជំងឺ​មហារីក​សុដន់​បាន​ធ្លាក់​ចុះ​ចំនួន១៧​ភាគ​រយ​ទាប​ជាង​អ្ន​ក​មិន​សូវ​ត្រូវ​ពន្លឺ​ថ្ងៃ។ ការ​សិក្សា​សង្ខេប​ជា​រួម​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន និង​អាច​ទទួល​បាន​វីតាមីន D ច្រើន​ជាង​ស្រ្តី​ដែល​ធ្វើ​ការ​តែ​ក្នុង​ការិយាល័យ​ ដែល​វីតាមីនD នេះ​ហើយ​ជា​សារធាតុ​សំខាន់​ជួយ​ស្រ្តី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​។

មហារីកសុដន់

ស្រ្តី​ក្មេងៗ​តែ​ង​មិន​បាន​គិត​ថា​ខ្លួន​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​​ទេ។ ថ្វី​បើ​ជំងឺ​នេះ​ច្រើន​កើត​លើ​ស្រ្តី​មាន​វ័យ​ចំណាស់ ប៉ុន្តែ​ស្រ្តី​ក្មេង​ៗ​ក៏​នៅតែ​មាន​ឱកាស​កើត​ជំងឺ​នេះ​ដូចគ្នា​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ជំងឺ​មហារីក​សុដន់​បាន​កើត​លើ​ស្រ្តី​មាន​វ័យ​ក្រោម​អាយុ​៤០​ឆ្នាំ​ចំនួន​៥​ភាគ​រយ​។ ដូច​នេះ​ហើយ ស្រ្តី​ពេញ​វ័យ​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ជំងឺ​នេះ​បាន ហើយ​ស្រ្តី​គ្រប់​គ្នា​គួរ​ យល់​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែរ​។ ១. កត្តា​ប្រ​ឈម​ស្រ្តី​គ្រប់​រួម​គួរ​ដឹង​ ពិសេស​ស្រ្តី​វ័យ​ក្មេង​ កត្តា​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​អាច​មកពី៖​ ​ធ្លាប់​មាន​ជំងឺ​លើ​សុដន់ មាន​ប្រវត្តិ​គ្រួសារ ដូច​ជា​ម្ដាយ ឬ​បងប្អូន​ស្រី​មាន​ជំងឺ​មហារីក​សុដន់ មាន​ប្រ​វត្តិ​ព្យាបាល​ដោយ​កាំរស្មី លើ​ការ​ខូច​ទ្រង់​ទ្រាយ​នៃ​ការ​បំប្លែង​ហ្សែន​(BRCA1/BRCA2)។ ស្រ្តី​ដែល​មាន​ការ​ខូច​ទ្រង់​ទ្រាយ​ ហ្សែន​ណាមួយ​នៃ​ហ្សែន​ទាំងពីរ​នេះ​ មាន​ហានិភ័យ​ខ្ពស់​វិវត្ត​ទៅជា​ជំងឺ​មហារីក​សុដន់​។​ ២. មហារីក​សុដន់​លើ​ស្រ្តី​វ័យក្មេង ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​មាន​វ័យ​ក្រោម​៤០​ឆ្នាំ មាន​ការ​ពិបាក​ជាង​​ស្រ្តី​មាន​វ័យ​លើស​នេះ ពីព្រោះ​ថា​ជាលិកា​សុដន់​របស់​ស្រ្តី​វ័យ​ក្មេង​មាន​ភាព​តឹងណែន​ជា​ង​ជាលិកា​របស់​ស្រ្តី​មាន​វ័យ​ចំណាស់។ បន្ថែម​ពី​នេះ មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង​អាច​លូត​លាស់​លឿន​ និង​ទំនងជា​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល​តិច​។ ស្រ្តី​វ័យក្មេង​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ ក៏​ទំនង​ជា​កើត​ចេញពី​ការ​បំប្លែង​ហ្សែន​ BRCA1 ឬBRCA2 ផង​ដែរ​។​ ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន មិន​សូវ​ចាប់អារម្មណ៍​លើ​ការ​ប្រែ​ប្រួល​នៅ​លើ​សុដន់ ដូច​ជា​មាន​ដុំ ឬ​មាន​ចេញ​ទឹក​ពី​ចុង​សុដន់​ទេ ដោយ​គិត​ថា​ខ្លួន​នៅ​ក្មេង មិន​អាច​កើត​ជំងឺ​មហារីក។ ការ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​។ ស្រ្តី​វ័យ​ក្មេង​ ច្រើន​គិត​ថា​ខ្លួន​នៅក្មេង​មិន​អាច​កើត​មហារីក​សុដន់​នោះ​ទេ និង​បាន​យល់ថា​​ដុំ​នៅ​លើ​សុដន់ មិន​បង្ក​បញ្ហា​ទៅវិញ​។ ដូច​គ្នា​ដែរ កន្លង​ម​ក​មាន​គ្រូពេទ្យ​មួយ​ចំនួន​ពេល​បាន​ពិនិត្យ​ឃើញ​ដុំ​ នៅ​លើ​សុដន់​ស្រ្តី​វ័យ​ក្មេង​ គឺ​មិន​បន្ត​​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ទេ ដោយ​តម្រូវ​ឲ្យ​នៅ​រង់ចាំ​តាម​ដាន​បន្ត​ទៀត​សិន​ដែរ។ ៣. វិធី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង ថ្វី​បើ​ជំងឺ​មហារីក​ទំនង​ជា​ពិបាក​ក្នុង​ការ​ការពារ តែ​ការ​ដឹង​មុន​បាន​លឿន​ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​បាន​ល្អ​ប្រសើរ​ដែរ​។ ស្រ្តី​ដែល​មាន​ជំងឺ​មហារីក​សុដន់ និង​រក​ឃើញ​បាន​លឿន​នៅ​ដំណាក់​កាល​ដំបូង​ៗ​មាន​អត្រា​ព្យាបាល​​ជា​សះ​ស្បើយ​រហូត​ជាង​៩០​ភាគ​រយ​។ ​ដោយ​ហេតុ​នេះ​ហើយ ស្រ្តី​វ័យ​ក្មេង​ក៏​គួរ​ស្វែង​យល់​ពី​ព័ត៌មាន​ជំងឺ​មហារីក​សុដន់​ដូច​គ្នា ដើម្បី​បាន​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្សេងៗ និង​តាម​ដាន​សញ្ញា​ព្រមាន​មួយ​ចំនួន ដើម្បី​អាច​ពិភាក្សា និង​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​គ្រូពេទ្យ​ជំនាញ​បាន​ទាន់​ពេល​។

មហារីកសុដន់

​ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​ រួម​ជាមួយ​នឹង​របប​អាហារ​ត្រឹមត្រូវ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​​យើង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​សុដន់​មាន​សុខភាព​ល្អ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ស្រី​ៗ​យើង​គប្បី​អនុវត្ត​​​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់​ ចំពោះ​ស្រី​ៗ​ដែល​​​បញ្ចេញ​សកម្មភាព​រាងកាយ​ជា​ប្រចាំ​​ មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​​សុដន់​ទាប​ជាង​អ្នក​ដែល​អង្គុយ​ស្ងៀម​មួយ​កន្លែង​រហូត​ដល់​២៥%​។​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​​អាច​ការពារ​ជំងឺ​មហារីក​សុដន់​ ដោយ​ការ​ពង្រឹង​មុខងារ​ប្រព័ន្ធ​ភាព​​ស៊ាំ​ បញ្ចៀស​ការ​ធាត់​ និង​​ជួយ​ឲ្យ​អ័រម៉ូន​Estrogen និង​អាំងស៊ុយលីន​មាន​កម្រិត​ទាប​។ បន្ថែម​ពី​នេះ​ ការ​ហាត់​ប្រាណ​ក៏​ជួយ​ធ្វើ​ឲ្យ​ម៉ាស់​ឆ្អឹង​រឹងមាំ​ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ពុក​ឆ្អឹង  ព្រម​ទាំង​​ការ​​បាក់​ឆ្អឹង។​ ដូច្នេះ​ហើយ​ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ និង​៤ទៅ៥​ដង​ក្នុង​មួយ​សប្ដាហ៍​។ ២. រក្សា​ជាតិ​ទឹក​ និង​ញ៉ាំអាហារ​​​មាន​តុល្យភាព​ ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ជា​រៀងរាល់​ថ្ងៃ​ ​មាន​គុណប្រយោជន៍​យ៉ាង​​ច្រើន​ចំពោះ​សុខភាព​របស់​យើង​។​ ផ្កា​ខាត់​ណា​បៃតង​ ស្ពៃ​ក្ដោប​ ឪឡឹក​ និង​ធញ្ញជាតិ​ សុទ្ធ​សឹង​តែ​ជា​អាហារ​ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ស្រី​ៗ​យើង​គប្បី​បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​មាន​នៅ​ក្នុង​សាច់​ត្រី​ សណ្ដែក​សៀង​ និង​គ្រាប់​ល្ពៅ​ជា​ដើម​។​ ចូរ​ជៀសវាងអាហារ​មាន​​ជាតិ​ស្ករ​ និង​ខ្លាញ់​ចម្រាញ់ច្រើន​​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ក៏​ជា​រឿង​ដ៏​សំខាន់​ដូច​គ្នា។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹកឲ្យ​បាន​យ៉ាងតិច​​២​​លីត្រ​ក្នុង​មួយ​ថ្ងៃ​។ ៣. គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ការ​ផលិត​អ័រម៉ូន​Estrogen ​នៅ​ក្នុង​ជាលិកា​ខ្លាញ់​របស់​ស្រី​ៗ​យើង​ បន្ទាប់​ពី​ការ​អស់​រដូវ គឺ​ជា​កត្តា​ចម្បង​។​ ចំពោះ​ស្ត្រី​​ដែល​ធាត់​ជ្រុល​ ជាលិកា​​ជំងឺ​មហារីក​ដែល​រំញោច​អ័រម៉ូន​Estrogen ​នឹង​​ធ្វើ​ឲ្យ​អ័រម៉ូន ​Estrogen​ កើន​ឡើង​ច្រើន​ជាង​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​សមស្រប​ ដែល​កត្តា​នេះ​អាច​ជំរុញ​ការ​លូតលាស់​ និង​ការវិវត្តន៍​របស់​ជំងឺ​មហារីក​សុដន់​។​ […]

មហារីកសុដន់

ស្ត្រី​ដែល​បំបៅ​ដោះ​កូន ភាគ​ច្រើន​ដឹង​ពី​សុដន់​របស់​ខ្លួន​ច្បាស់ ប្រសិន​បើ​មាន​ការ​ប្រែ​ប្រួល​អ្វី​កើត​ឡើង​លើ​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន ម៉ាក់​ៗ​អាច​ទទួល​បាន​អារម្មណ៍​ភ្លាម។ ពេល​ខ្លះ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​អាច​រក​ឃើញ​ថា​នៅ​ក្នុង​សុដន់​មាន​ដុំ​រឹង ជា​ហេតុ​ធ្វើ​ម៉ាក់ៗ​ឲ្យ​បារម្ភ​ពី​បញ្ហា​មហារីក​សុដន់។ ចំណែក​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់ តែង​បារម្ភ​ពី​សុវត្ថិភាព​បំបៅ​ដោះ​កូន និង​អាច​ឆ្ងល់​ថា ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ប៉ះពាល់​ទៅ​ដល់​កូន​ដែរ ឬ​យ៉ាង​ណា។ ស្ត្រី​អាច​កើត​ជំងឺ​មហារីក​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន​ទេ? ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក​សុដន់​ តែ​ករណី​នេះ​ជា​ករណី​កម្រ​នឹង​មាន។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជំងឺ​មហារីក​ជាតិ​សហរដ្ឋអាមេរិក (NCI) ឲ្យ​ដឹង​ថា ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​កើន​ឡើង​ជា​បណ្ដោះ​អាសន្ន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ពពោះ និង​សម្រាល​កូន​រួច។ ហានិភ័យ​នេះ​អាច​ជា​លទ្ធផល​នៃ​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ផ្ទុយ​ទៅ​វិញ ការ​បំបៅ​ដោះ​កូន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់ ជា​ពិសេស ចំពោះ​ស្ត្រី​ដែល​ជិត​អស់​រដូវ។ អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន កាត់​បន្ថយ​ចំនួន​វដ្ដ​រដូវ​ដែល​ស្ត្រី​មាន ដែល​អាច​កាត់​បន្ថយ​អ័រម៉ូន​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ផ្សេងៗ។ កត្តា​អ្វី​ខ្លះ​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​រឹង​ក្នុង​សុដន់ ពេល​កំពុង​បំបៅ​ដោះ​កូន? មិន​មែន​មាន​តែ​ជំងឺ​មហារីក​ទេ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន បញ្ហា​មួយ​ចំនួន​ទៀត ក៏​អាច​បង្ក​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​បាន​ដែរ​ដូច​ជា ឡើង​ប៉ោង បូស គីស ស្ទះ​ថង់​ទឹក​ដោះ និង​លាស​ដោះ ជាដើម។ ចុះ​បើ​ស្ត្រី​មាន​ជំងឺ​មហារីក​សុដន់ អាច​បំបៅ​ដោះ​កូន​បាន​ទេ? ខាង​ក្រុម​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ស្ត្រី​បញ្ឈប់​ការ​បំបៅ​ដោះ​កូន ក្នុង​ករណី​ដែល​រក​ឃើញ​ថា​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់។ មធ្យោបាយ​ព្យាបាល​ជំងឺ​មហារីក​សុដន់​ជា​ច្រើន​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ ឬ​អាច​ប៉ះពាល់​ទៅ​ដល់​កូន បើ​កូន​បៅ​ដោះ​ម្ដាយ។ ខាង​ក្រុម​គ្រូពេទ្យ​នឹង​ជួយ​ស្វែង​រក​មធ្យោបាយ​ព្យាបាល​ដែល​ស័ក្តិសម​សម្រាប់​យើង ព្រោះ​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ខុស​គ្នា​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។ បើ​ឃើញ​មាន​ដុំ​ក្នុង​សុដន់ ពេល​ណា​ស្ត្រី​គួរ​ជួប​ពេទ្យ? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់​ថា ជា​ធម្មតា កើត​ដុំ​នៅ​ក្នុង​សុដន់​មិន​មែន​ជា​ដុំ​មហារីក […]

មហារីកសុដន់

សម្រាប់​ស្រី​ៗ​គ្នា​យើង ជំងឺ​មហារីក​ដែល​ប្រឈម​ខ្ពស់​នោះ​គឺ​មហារីក​សុដន់​នេះ​ឯង ហើយ​រោគ​សញ្ញា​របស់​វា​មួយ​ចំនួន យើង​មិន​សូវ​ជា​ដឹង ឬ​ចាប់​អារម្មណ៍​ទៅ​លើ​វា​ប៉ុន្មាន​ទេ ដូច​ជា ឈឺ​ក្លៀក រមាស់​ចុង​សុដន់ ឬ​ចុង​សុដន់​លិប​ចូល​ក្នុង​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម បាន​ឲ្យ​ដឹង​ថា “ជាក់​ស្ដែង ការ​ឈឺ​នៅ​ក្នុង​តំបន់​ក្លៀក វា​អាច​ជា​សញ្ញា​មួយ​នៃ​មហារីក​សុដន់​រាល​ដាល​ទៅ​កូន​កណ្ដុរ​នៅ​ក្នុង​ក្លៀក​អ្នក​ជំងឺ​។” លោក​វេជ្ជបណ្ឌិត​បន្ត​ថា ប៉ុន្តែ ស្ត្រី​ទាំង​អស់​ដែល​មាន​ឈឺ​ចុក​ចាប់​នៅ​តំបន់​ក្លៀក មិន​មាន​ន័យ​ថា សុទ្ធតែ​កើត​មហារីក​សុដន់​ទាំង​អស់​នោះ​ទេ ព្រោះ​មាន​ជំងឺ​ផ្សេង​ជា​ច្រើន​ទៀត​ក៏​ចេញ​រោគ​សញ្ញា​នេះ​ដែរ គ្រាន់​តែ​ជំងឺ​មហារីក​​សុដន់ កាល​ណា​ដែល​រាល​ដាល​ដល់​ក្លៀក​ក៏​វា​បណ្ដាល​ឲ្យ​ឈឺ​បែបនេះដែរ។ សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​រក​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា វា​កើត​ឡើង​បណ្ដាល​មក​អ្វី តែ​ខាង​ក្រុម​គ្រូពេទ្យ​ដឹង​ត្រឹម​តែ ជំងឺ​មហារីក​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​សុដន់​ចាប់​ផ្ដើម​លូត​លាស់​ខុស​ប្រក្រតី ហើយ​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​មាន​ច្រើន​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា កត្តា​អាយុ ភេទ ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ កត្តា​ហ្សែន អស់​រដូវ។ល។ ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេល​សុដន់៖ -ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច -មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ -សុដន់ម្ខាងធំជាងម្ខាងទៀត -ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់ ប្រសិន​បើ ជួប​បញ្ហា​ទាំង​នេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន? ចម្ងល់​សំខាន់ៗ​ទាំង […]