សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

បញ្ហាបេះដូងផ្សេងទៀត

ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ (Angina) មិន​មែន​ជា​ជំងឺ​ឡើយ​ ប៉ុន្តែ​វា​ជា​បណ្ដុំ​រោគសញ្ញា​ដែល​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​បេះដូង​មិន​ទទួល​បាន​ឈាម​គ្រប់គ្រាន់​។ រោគសញ្ញា​ចម្បង​គឺ​ឈឺ​ទ្រូង​ និង​អម​ដោយ​រោគសញ្ញា​ដទៃ​ទៀត​។ កត្តា​នេះ​អាច​មាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​អាយុ ភេទ និង​ប្រភេទ​នៃ​ការ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ គណនា BMI នៅទីនេះ សញ្ញា​ទូទៅ​នៃ​ការ​​ខ្វះ​ជាតិ​ទៅ​ចិញ្ចឹម​បេះដូង បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​​នឹង​កើត​ឡើង ប្រសិនបើ​សរសៃ​ឈាម​តូច​ចង្អៀត ឬ​ស្ទះ ហើយ​រោគសញ្ញា​ទូទៅ​​មាន​ដូច​ខាង​ក្រោម​៖ ឈឺ​ទ្រូង​ ក្រហាយ​ទ្រូង​ សម្ពាធ​នៅ​ទ្រូង​ តឹង​ទ្រូង​ គណនា BMR នៅទីនេះ រោគសញ្ញា​ដទៃ​ទៀត​​រួម​មាន​៖ វិល​មុខ​ ពិបាក​រំលាយ​អាហារ​ ចង្អោរ​ ឈឺ​ចាប់​នៅ​ដៃ ខ្នង​ ស្មា ក ពោះ ឬ​ថ្គាម​ ដកដង្ហើម​ខ្លី​ៗ​ បែកញើស​ ខ្សោយ​ បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​កើត​ចំពោះ​ស្ត្រី​អាច​មាន​លក្ខណៈ​ខុស​គ្នា​ ​​​​​ស្ត្រី​អាច​មាន​រោគសញ្ញា​​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ដូច​ទៅ​នឹង​បុរស​ដែរ​ ប៉ុន្តែ​អាច​មាន​លក្ខណៈ​ខុស​គ្នា​បន្តិចបន្តួច​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ងាយ​នឹង​កើត​មាន​អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង ដោយ​សារ​តែ​​ជំងឺ​សរសៃ​ឈាម​តូច​ៗ ​ធ្វើ​ឲ្យ​ស្ទះ​​សរសៃ​ឈាម​បេះដូង​។ ជា​លទ្ធផល​ ស្រី​​ៗ​យើង​​​មាន​អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ញឹកញាប់​ដូច​បុរស​ដែរ ប៉ុន្តែ​​ប្រឈម​នឹង​​អាការៈ​គាំង​បេះដូង​តិច​ជាង​។ ការ​ឈឺ​ទ្រូង​នៅ​តែ​ជា​រោគសញ្ញា​ទូទៅ​បំផុត ប៉ុន្តែ​រោគ​សញ្ញា​ដទៃ​ទៀត​ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​មាន​ដូចជា៖ ឈឺ​ពោះ​ ចង្អោរ​ ឈឺ​ក ថ្គាម​ បំពង់​ក​ ដៃ​ ស្មា ឬ​ខ្នង​ ដកដង្ហើម​ខ្លី​ៗ​ ក្អួត​ អាយុ​អាច​ប៉ះពាល់​ដល់​​រោគសញ្ញា​នៃ​បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង ហានិភ័យ​នៃ​បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​។ ជា​ទូទៅ វា​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​លើស​ពី​៤៥​ឆ្នាំ […]


ជំងឺបេះដូង

ក្រៅ​ពី​ធ្វើ​ឲ្យ​ខូច​សួត ​កូវីដ-១៩ ​អាច​​នាំ​ឲ្យ​កើត​អាការៈ​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​តែង​គិត​ថា​ជំងឺ​កូវីដ​-​១៩​ ជា​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​សួត ដោយ​សារ​តែ​អ្នក​ជំងឺ​ភាគ​ច្រើន​តែងតែ​ប្រឈម​នឹង​អាការៈ​ដក​ដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដក​ដង្ហើម​ ប៉ុន្តែ​​យោង​តាម​ការ​សិក្សា​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ថា​ ជំងឺ​កូវីដ​-​១៩​ក៏​អាច​វាយប្រហារ​ដល់​បេះដូង​របស់​យើង​ដូច​គ្នា​។ គណនា BMI នៅទីនេះ ​ជំងឺ​កូវីដ​-​១៩​​ប៉ះពាល់​​ដល់​បេះដូងដោយ​របៀប​ណា​​? ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​​ឃើញ​ថា អ្នក​ជំងឺ​ជា​ច្រើន​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩ ​​ប្រឈម​នឹង​ការខូច​ខាត​បេះដូង​ ដែល​បង្ក​ឡើង​ដោយ​វីរុស ដោយ​សារ​តែ​ការ​រលាក​ ទោះ​ជា​​អ្នក​ជំងឺ​កូវីដ​-​១៩​ កម្រិត​ស្រាល​​​។ យោង​តាម​ការ​សិក្សា​មួយ​របស់​ប្រទេស​អាល្លឺម៉ង់​ ​បាន​បង្ហាញ​ថា​ មនុស្ស​ចំនួន​៧៦​%​ ដែល​កើត​ជំងឺ​កូវីដ​-​១៩​ ត្រូវ​បាន​រង​ការ​ខូច​ខាត​បេះដូង​ដែល​ស្រដៀង​ទៅ​នឹង​ការ​ខូច​ខាត​ដោយ​ការ​គាំង​បេះដូង​ដូច​គ្នា​។ ជាក់​ស្ដែង ជំងឺ​កូវីដ​-​១៩​​ អាច​បង្ក​ឲ្យ​មាន​ការ​រលាក​សាច់ដុំ​បេះដូង​ជា​បន្តបន្ទាប់​​ចំពោះ​មនុស្ស​ចំនួន​៦០​%​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​។ ចំណែក​ឯ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា​ ជំងឺ​កូវីដ​-​១៩ ​​​អាច​បង្កើន​ហានិភ័យ​មាន​ដុំ​កំណក​ឈាម​​ ដែល​អាច​បំផ្លាញ​បេះដូង ឬ​បង្ក​ជា​អាការៈ​គាំង​បេះដូង​​ចំពោះ​មនុស្ស​មួយ​ចំនួន​។ គណនា BMR នៅទីនេះ ក្រុម​មនុស្ស​បែប​ណា​​មាន​ហានិភ័យ​ខ្ពស់​? អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ ឬ​លើស​ពី​នេះ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​អាច​​ប្រឈម​នឹង​​ហានិភ័យ​ខ្ពស់​​នៃ​​ជំងឺ​បេះដូង​ដោយ​សារ​តែ​វីរុស​កូវីដ​-​១៩។​ យ៉ាង​ណា​មិញ មនុស្ស​វ័យ​ក្មេង និង​អ្នក​ដែល​មាន​សុខភាព​ល្អ​ក៏​អាច​រង​ផល​ប៉ះពាល់​ដូច​គ្នា​។ ​​​​​​​​​​​​​​​រោគ​សញ្ញា​នៃ​អាការៈ​គាំង​បេះដូង​ រោគ​សញ្ញា​ទូទៅ​នៃ​អាការៈ​គាំង​បេះដូង​មាន​ដូច​ខាង​ក្រោម​៖ ឈឺចាប់​ ឬ​មាន​សម្ពាធ​នៅ​ក្នុង​ទ្រូង​រយៈ​ពេល​ពីរ​បី​នាទី​ ឈឺចាប់​នៅ​ខ្នង ក ថ្គាម​ ឬ​ដៃ​ម្ខាង ឬ​ទាំង​សង​ខាង​ ដកដង្ហើម​ខ្លី​ៗ​ បែក​ញើស​ វិល​មុខ​ ចង្អោរ​ រាល់​អ្នក​ជំងឺ​​ដែល​កើត​មាន​អាការៈ​គាំង​បេះដូង​តែង​ប្រឈម​នឹង​រោគសញ្ញា​ខាង​លើ​។ ប៉ុន្តែ រោគសញ្ញា​ដែល​ច្រើន​តែ​​កើត​​លើ​​អ្នក​ជំងឺ​វ័យ​ចំណាស់​ និង​ស្ត្រី រួម​មាន​៖ ដកដង្ហើម​ខ្លី​ៗ ​ចង្អោរ និង​ក្អួត​ អស់​កម្លាំង​ធ្ងន់ធ្ងរ​។


សុខភាពបេះដូង

ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង

បើ​និយាយ​ដល់​ផ្លែ​ឈើ​គ្នា​យើង​មួយ​ចំនួន​តែង​គិត​ដល់​រសជាតិ​ដ៏​ផ្អែម​របស់​វា ហើយ​ប្រហែលជា​មិន​សូវ​ចាប់​អារម្មណ៍​​ពី​អត្ថប្រយោជន៍ជាក់​លាក់​​​នៃ​ផ្លែ​ឈើ​នីមួយៗ​ប៉ុន្មាន​ទេ​។ ក្នុង​អត្ថបទ​នេះ​យើង​និង​លើក​យក​ផ្លែ​ឈើ​៨​មុខ​ មក​និយាយ​ដោយ​សុទ្ធ​សឹង​តែ​​ល្អ​សម្រាប់​សុខភាព​បេះដូង។ ១.ប្លូបឺរី​ ផ្លែ​ប៊្លូប៊ឺរី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បន្ថយ​សម្ពាធ​ឈាម​ និង​ការ​រីក​សរសៃឈាម។ ការ​ញ៉ាំ​​ផ្លែ​ប៊្លូបឺរី​​ក្នុង​បរិមាណ​ប្រហែល​មួយ​កែវ​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​សរសៃ​ឈាម​បេះដូង។ យើង​ក៏​​អាច​យកផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​​មក​ច្នៃ​ជា​ភេសជ្ជៈ​បាន​ផង​ដែរ​។ ២.ផ្លែ​ក្រូចថ្លុង ផ្លែ​ក្រូចថ្លុង​មាន​ផ្ទុក​សារ​ជាតិ flavonoids ខ្ពស់​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រូច​ថ្លុង​​ក៏​មាន​បរិមាណ​វីតាមីន C ខ្ពស់​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ ក្រូច​ប្រភេទ នេះ ​ក៏​ជា​ផ្លែ​ឈើ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ញ៉ាំ​​ជា​មួយ​អាហារផង​ដែរ​។ ៣.ផ្លែ​ប៊ឺរ ពពួក​ផ្លែ​ប៊ឺរ​ គឺ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព​ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​មិន​ឆ្អែត​​អាច​កាត់​បន្ថយ​កូលេស្តេរ៉ូល​ ​ដែល​កូលេស្តេរ៉ូល​នេះអាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង។ ៤.ផ្លែ​ទទឹម ផ្លែទទឹម​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​ និង​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ polyphenols ​ជួយ​ដល់​​សរសៃ​ឈាម​ និង​បេះដូង​​ឲ្យ​មាន​សុខភាព​ល្អ។ ការ​ញ៉ាំ​​ទឹក​ផ្លែ​ទទឹម​ជា​ប្រចាំ​វា​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម។ ៥.ផ្លែ​ក្រូច គ្នា​យើង​ច្បាស់​ជា​គិត​ថា​ផ្លែ​ក្រូច​អាច​ជួយ​ប្រឆាំង​ជា​មួយ​ជំងឺ​ផ្ដាសាយ​តែ​មួយ​មុខ​ទេ​ដោយ​សារ​តែ​វា​មាន​វីតាមីន A B6 និង C តែ​ក្រូច​ក៏​ជួយ​ដល់​សុខភាព​បេះដូង​​ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​ប៉ូតាស្យូម​ និងcholine។ ប៉ូតាស្យូម​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​​របស់​យើង។ ៦.ផ្លែ​គីវី ជា​ផ្លែ​ឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន C និងE ព្រម​ទាំង​ជា​ប្រភព​របប​អាហារ​មាន​ជាតិ​សរសៃ​ផង​ដែរ។ ជា​ទូទៅ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​ឆ្អែត​បាន​យូរ​ និង​ជួយ​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម កូឡេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម។ ៧.ផ្លែ​ប៉ោម ផ្លែ​ប៉ោម​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន សម្បូរ​ជាតិ​សរសៃ និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ជា​ច្រើន​ និង​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង។ ៨.ក្រូច​ឆ្មា ​ក្រូចឆ្មា ​មាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​មិន​ចាញ់​ក្រូច​ផ្សេង​ៗដែរ ​ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន C និងអាច​​ជួយ​​កាត់​បន្ថយ​សម្ពាធ​ឈាម​ ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។


ជំងឺលើសសម្ពាធឈាម

មានជំងឺលើសសម្ពាធឈាម ហើយជក់បារីទៀត កាន់តែគ្រោះថ្នាក់

ជក់បារី​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បែប​ណា? មិន​ថា​យើង​​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​អន់​នោះ​ទេ ការ​ជក់​បារី​បង្ក​ផល​វិបាក​ច្រើន​យ៉ាង​ចំពោះ​សុខ​ភាព។ បើ​សិន​ជា​​យើង​​កំពុង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​ជក់​​បារី​ទៀត​កាន់​តែ​គ្រោះ​ថ្នាក់​ថែម​ខ្លាំង​​។ ហេតុ​អ្វី? ១. អ្វី​ជា​ជំងឺ​លើស​សម្ពាធ​ឈាម​ ដើម្បី​ឲ្យ​ងាយ​យល់​យើង​អាច​ប្រៀប​ធៀប​សរសៃឈាម​អាក់​ទែ​ទៅ​នឹង​ទុយយោ​ទឹក​​ ដែល​មាន​មាន​នាទី​នាំ​ឈាម​ទៅ​កាន់​បេះ​ដូង​ និង​គ្រប់​កន្លែង​នៃ​រាង​កាយ​។ សម្ពាធ​ឈាម គឺ​ការ​កើន​ឡើង​នៃ​កម្លាំង​របស់​​ឈាម​ដែល​ដាក់​ទៅ​លើ​ជញ្ជាំង​នៃ​សរសៃឈាម​។ បើ​សិន​ជា​ឈាម​រត់​ឆ្លង​កាត់​សរសៃ​ឈាម ដោយ​មាន​កម្លាំង​ខ្លាំង​ជាង​ធម្មតា​នោះ​មាន​ន័យ​ថា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​។ ​មិន​ថា​ក្មេង ឬ​ចាស់ គួរតែ​ពិនិត្យ​សម្ពាធ​ឈាម​របស់​ខ្លួន ពិសេស​អ្នក​មាន​វ័យ​ចាប់ពី​២១​ឆ្នាំ​ឡើង​គួរ​ពិនិត្យ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំ និង​សម្រាប់​អ្នក​ធ្លាប់​មាន​ប្រវត្តិ​លើស​ឈាម​ គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ញឹក​ញាប់​ជាង​នេះ​។ ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​អាក់​ទែ និង​សរសៃឈាម​វែន​ ឬ​និយាយ​ខ្លី​ថា​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​។ ការ​ខូច​ខាត​សរសៃឈាម​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល ខូច​តម្រង​នោម ជំងឺ​បេះដូង និង​គាំង​បេះ​ដូង​។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​វិញ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​ផ្លាស់​ប្តូរ​បែប​បទ​រស់នៅ​មួយ​ចំនួន ដូច​របប​អាហារ និង​ហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម ប៉ុន្តែ​បើ​ការ​ផ្លាស់​ប្ដូរ​នេះ​មិន​ជួយ​បានទេ គ្រូពេទ្យ​អាច​​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​។ ២. ជក់បារី​ប៉ះពាល់​បែប​ណា​លើ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​? ជាតិ​នីកូទីន​នៅ​ក្នុង​បារី​ និង​ថ្នាំ​ជក់​​ ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច និង​ធ្វើ​ឲ្យ​បេះដូង​ដើរ​ញាប់ ជា​ធម្មតា ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​កាន់​តែ​ខ្ពស់​។ មិន​ថា​យើង​ជក់​បារី ឬ​ស្រូប​ផ្សេង​បារី​នោះ​ទេ វា​នឹង​បង្ក​ហានិភ័យ​ក្នុង​ការ​កកើត​ឡើង​នៃ​ដុំ​កំណក​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​​របស់​​អ្នក​ជក់ ឬ​អ្នក​ស្រូប​ផ្សេង​បារី ដែល​នេះ​ក៏​ជា​មូលហេតុ​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ​រាល់​ពេល​ជក់​បារី ​អ្នក​ជក់​បារី​នឹង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។ បើ​សិន​ជា​យើង​ឈប់​ជក់​បារី ឬ​ប្រើ​ថ្នាំ​ជក់ នោះ​យើង​អាច​បន្ថយ​កម្រិត​សម្ពាធ​ឈាម និង​ហានិភ័យ​ជំងឺ​បេះ​​ដូង និង​អាការៈ​គាំង​បេះដូង​បាន​ដែរ​។ ​​ក្រៅពី​បារី ការ​ផឹក​គ្រឿង​ស្រវឹង ក៏​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ដែរ​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​គួរ​ផឹក​ស្រាបៀរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​បើ​ផឹក​ហើយ ឃើញ​ថា​សម្ពាធ​​ឈាម​ឡើង គួរតែ​ឈប់​ផឹក​​ជា​ជម្រើស​ល្អ​បំផុត​។


ជំងឺសរសៃឈាមបេះដូង

ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង

ជំងឺ​សរសៃ​ឈាម​បេះដូង​កូរ៉ូនែ​ កើត​ឡើង​ពេល​សរសៃឈាម​ធំៗ​ភ្ជាប់​ទៅ​នឹង​បេះ​ដូង​បាន​រក​ការ​ខូច​ខាត ឬ​មាន​ជំងឺ​។ វត្ត​មាន​កូលេស្តេរ៉ូល​ច្រើន​(បង្ក​ជា​កំណក​) នៅ​ក្នុង​សរសៃឈាម​កូរ៉ូនែ និង​ការ​រលាក ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃឈាម​បេះ​ដូង​​កូរ៉ូនែ​។ សរសៃឈាម​បេះ​ដូង​​កូរ៉ូនែ​​មាន​តួនាទី​ផ្គត់​ផ្គង់​ឈាម អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ទៅ​បេះដូង។ នៅ​ពេល​មាន​ដុំ​កំណក​កើត​ឡើង អាច​ធ្វើ​ឲ្យ​សរសៃឈាម​ចង្អៀត និង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង​។ នៅ​ពេល​ដែល​លំហូរ​ឈាម​ទៅ​កាន់​បេះ​ដូង​បាន​កាត់​បន្ថយ​ អាច​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​ទ្រូង ហត់​ដង្ហក់ ឬ​មាន​ចេញ​រោគ​សញ្ញា​ផ្សេងៗ​ទៀត​។ ក្នុង​ករណី​សរសៃឈាម​ត្រូវ​បាន​ស្ទះ​ទាំង​ស្រុង នោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​គាំង​បេះដូង​កើត​ឡើង​បាន​។ ១. រោគ​សញ្ញា​ បើ​សិន​ជា​សរសៃឈាម​បេះ​ដូង​​កូរ៉ូនែ​រួម​តូច​ចង្អៀត វា​មិន​អាច​នាំ​យក​ឈាម​ផ្ទុក​អុកស៊ីសែន​ទៅ​កាន់​បេះ​ដូង​បាន​គ្រប់​គ្រាន់​ទេ​ ជាពិសេស​នៅ​ពេល​បេះ​ដូង​ប្រឹង​ច្របាច់​​ខ្លាំង ដូច​ជា​ពេល​យើង​ធ្វើ​លំហាត់​ប្រាណ​។ ជា​ដំបូង​ៗ ការ​ថយ​ចុះ​នៃ​លំហូរ​ឈាម​មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ​​។ នៅ​ពេល​ដែល​ដុំ​កំណក​ក្នុង​សរសៃ​ឈាម​ចេះ​តែ​បន្ត​កើន​ឡើង នោះ​យើង​អាច​នឹង​វិវដ្ដ​ទៅ​ជា​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​សរសៃឈាម​បេះដូង​កូរ៉ូនែ​។​ រោគ​សញ្ញា​មាន​ដូច​ជា​៖​ ​ឈឺ​ទ្រូង៖ យើង​អាច​មាន​អារម្មណ៍​ថា​ថប់​ៗ និង​ណែន​ក្នុង​ទ្រូង ប្រៀប​ដូច​មាន​នរណា​ម្នាក់​កំពុង​ឈរ​នៅ​ក្នុង​ទ្រូង​យើង​ដូច​នោះ​ដែរ​។ ការ​ឈឺ​ទ្រូង​នេះ ច្រើន​កើត​ឡើង​នៅ​ចំ​កណ្ដាល​ទ្រូង ឬ​ផ្នែក​ខាង​ឆ្វេង​នៃ​ទ្រូង​។ បញ្ហា​ឈឺ​ទ្រូង​នេះ​ច្រើន​ភ្ញោច​ឲ្យ​កើត​ឡើង​បាន​ដោយ​សារ​សកម្មភាព​រាង​កាយ​ខ្លាំង​ៗ ឬ​ការ​ប៉ះ​ពាល់​ផ្នែក​អារម្មណ៍​ណាមួយ​កើត​មាន​។ អាការៈ​ឈឺ​ចាប់​នេះ​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ប៉ុន្មាន​នាទី​ក្រោយ​ពី​យើង​បញ្ឈប់​សកម្ម​ភាព​រាង​កាយ។ អ្នក​ខ្លះ ពិសេស​ស្រ្តី ការ​ឈឺចាប់​នេះ​អាច​មាន​រយៈពេល​ខ្លី និង​ខ្លាំង ហើយ​អាច​មាន​អារម្មណ៍​ឈឺ​នៅ​ក ខ្នង និង​ដៃ​។​​​​​​ ហត់​ដង្ហក់៖ នៅ​ពេល​បេះដូង​មិន​អាច​បូម​ឈាម​បាន​គ្រប់​គ្រាន់​ទៅតាម​តម្រូវ​ការ​របស់​រាង​កាយ យើង​អាច​នឹង​មាន​បញ្ហា​ហត់​ដង្ហក់ ឬ​អស់​កម្លាំង​ខ្លាំង​។ គាំងបេះដូង៖ នៅ​ពេល​សរសៃឈាម​បេះ​ដូង​កូរ៉ូនែ​ត្រូវ​ស្ទះ​ទាំង​ស្រុង​ នោះ​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​គាំង​បេះ​ដូង​កើត​ឡើង​បាន​។ រោគ​សញ្ញា និង​សញ្ញា​ជាទូទៅ​នៃ​បញ្ហា​គាំង​បេះដូង រួម​មាន​សម្ពាធ​បុក​នៅ​នឹង​ទ្រូង និង​ឈឺ​ចាប់​ស្មា ឬ​ដៃ និង​មាន​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​ហត់​ដង្ហក់ និង​បែក​ញើស​។ សម្រាប់​មនុស្ស​ស្រី […]


ជំងឺបេះដូង

តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​

ជំងឺ​បេះដូង​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​ និង​អាច​សម្លាប់​មនុស្ស​ក្នុង​រយៈពេល​ដ៏​ខ្លី។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​តាមដាន​មើល​សុខភាព​បេះដូង​ឲ្យ​បាន​ដិតដល់ ដើម្បី​បង្ការ​ ក៏​ដូចជា​​ចាត់វិធានការ​ព្យាបាល​​ឲ្យ​បាន​ទាន់​ពេល​វេលា​។ យ៉ាង​ណា​មិញ ដើម្បី​ដឹង​ថា​បេះដូង​យើង​មាន​សុខភាព​ល្អ​ ឬ​យ៉ាង​ណា​ គ្នា​យើង​អាច​សង្កេត​មើល​ចំណុច​ខាង​ក្រោម​នេះ។ ១. ចង្វាក់​បេះដូង​ ចង្វាក់​បេះដូង​ប្រក្រតី​គឺ​ស្ថិត​នៅ​ចន្លោះ​៦០​ដល់​១០០​​ដង​ក្នុង​មួយ​នាទី​។ សម្រាប់​អ្នក​ដែល​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ មាន​ចង្វាក់​បេះដូង​ទាប​ត្រឹម​តែ​៤០​ដង​ក្នុង​មួយ​នាទី​ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ បេះដូង​មាន​សុខភាព​ល្អ​។ ២. សម្ពាធ​ឈាម​ ជាមួយ​គ្នា​នេះ​ដែរ សម្ពាធ​ឈាម​ដែល​សម​ល្មម​ គឺ​ក្រោម​១២០/៨០​។ ​ ប្រសិនបើ​សម្ពាធ​ឈាម​យើង​ខ្ពស់​ជាង​១៣០/៨០​ បាន​ន័យ​ថា​ សុខភាព​បេះដូង​របស់​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ហើយ​។ ៣. កម្រិត​ថាមពល​ ពិត​ណាស់​ នៅ​ពេល​ខ្លះ​ យើង​អាច​នឹង​មាន​អារម្មណ៍​នឿយហត់​ ប៉ុន្តែ​ប្រសិនបើ​យើង​ដង្ហក់​​ជា​ញឹកញាប់​​ វា​អាច​បញ្ជាក់​ថា​កម្រិត​ថាមពល​​យើង​​មាន​ភាព​មិន​ប្រក្រតី ដោយ​សារ​តែ​បេះដូង​​បូម​អុកស៊ីសែន​មិន​គ្រប់គ្រាន់​ ដែល​នេះ​ជា​សញ្ញា​មួយ​​ដ៏​គួរ​ឲ្យ​បារម្ភ។ ៤. កូលេស្តេរ៉ូល​ ដូច​គ្នា​នេះ​ដែរ កូលេស្តេរ៉ូល​ជា​​សញ្ញា​សំខាន់​មួយ​ដើម្បី​កំណត់​ពី​សុខភាព​បេះដូង​។ ប្រសិនបើ​​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​ខ្ពស់​ពេក​ វា​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ ដែល​អាច​រារាំង​​ដល់​លំហូរ​ឈាម​។ នេះ​មាន​ន័យ​ថា​ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​បេះដូង​ដទៃ​ទៀត​។ ​៥. សុខភាព​មាត់​ធ្មេញ​ល្អ​ សុខភាព​មាត់​ធ្មេញ​ល្អ​ ក៏​មាន​សារសំខាន់​ចំពោះ​សុខភាព​បេះដូង​ដូច​គ្នា​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​ ដោយ​សារ​ការ​ឆ្លង​មេរោគ​បាក់តេរី ឈឺ ឬ​ចេញ​ឈាម​អញ្ចាញ​ធ្មេញ វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​បេះដូង​ផង​ដែរ​។


បញ្ហាបេះដូងផ្សេងទៀត

គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា

ចង្វាក់​បេះដូង​ជា​ចំនួន​ហ្រ្វេកង់​បេះដូង​លោត​ក្នុង​មួយ​នាទី​ ហើយ​វា​អាច​រង​ការ​ប៉ះពាល់​ពី​កត្តា​មួយ​ចំនួន​​ដូចជា សកម្មភាព ស្ថាន​ភាព​ផ្លូវចិត្ត និង​ការ​ប្រើ​ថ្នាំខ្លះៗ​ ពិសេស​សារធាតុ​ក្នុងអាហារតែម្តង។ បេះដូង​មានសុខ​ភាពល្អ លោត​ចន្លោះពី ៦០-១០០ ដង​ក្នុង​មួយនាទី។ យ៉ាងណា មាន​សារធាតុ​មួយ​ចំនួន​ក្នុងអាហារ បង្ក​ឲ្យចង្វាក់​បេះដូង​លោតខុស​ធម្មតា។ ១. ជាតិកាហ្វេអ៊ីន ​ជាតិ​កាហ្វេអ៊ីន មាន​ក្នុង​កាហ្វេ តែ​ខ្មៅ តែ​បៃតង ទឹក​ក្រូច និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល ហើយ​រំញោច​ដល់ខួរក្បាល និង​សរសៃ​ប្រសាទ។ កាហ្វេ​អាច​ធ្វើឲ្យ​ញ័រទ្រូង ប៉ុន្តែ​គេសិក្សា​ឃើញថា កាហ្វេ​មិនមែន​សុទ្ធតែ​អាច​​ធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះ​មាន​ប្រភេទ​កាហ្វេ​ខ្លះ អាច​ជួយ​សម្រួល​សុខភាព​បាន​ទៀត​ផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជាតិអាល់កុល​ ស្រា​ធ្វើ​ឲ្យ​បេះដូង​លោត​ខុសចង្វាក់​ ថត​បេះដូង​ខាង​លើ​កន្ត្រាក់​ញាប់ និង​ថត​បេះ​ដូង​ខាងក្រោម លោត​ខុស​ប្រក្រតី។ ជាតិ​អាល់កុល​ក្នុងស្រា អាច​បំផ្លាញ​កោសិកា​បេះដូង។ បើ​ឈប់​ផឹក​ស្រា អាច​កាត់​បន្ថយ​ការ​ប្រឈម​ស្ថានភាព​បេះដូង​លោត​ខុស​ចង្វាក់ ជួយ​ឲ្យបេះដូងត្រលប់មកដូចដើមវិញ។ ៣. ញ៉ាំស្ករច្រើនពេក ញ៉ាំ​អាហារ​មាន​កាបូអ៊ីដ្រាត​ (ជាតិ​ស្ករ) ខ្ពស់ ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុងឈាម​កើន​ឡើង​ នាំ​ឲ្យ​ញ័រ​ទ្រូង​ដូច​គ្នា។ អាហារ​ទាំង​នោះ មាន​ដូចជា ភេសជ្ជៈ​ជាតិ​ស្ករ​ខ្ពស់ ស្ករគ្រាប់ បង្អែម អាហារ​កញ្ចប់ នំបុ័ង ប៉ាស្តា […]


ជំងឺបេះដូង

ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​

​ធ្វើការ​ពី​ផ្ទះ​ច្រើន​ជាង​៥៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ អាច​បង្កើន​ហានិភ័យ​ប្រឈម​​ជំងឺ​បេះដូង​។ ​ជាក់​ស្ដែង អង្គការ​WHO និង​ILO​បាន​ប៉ាន់​ប្រមាណ​ថា​ នៅ​ឆ្នាំ​២០១៦​ មាន​មនុស្ស​ចំនួន​៣៩៨ ០០០​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​៣៤៧ ០០០នាក់​​ដោយ​សារ​ជំងឺ​បេះដូង​ ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​ការ​យ៉ាង​តិច​៥៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​។ នៅ​ចន្លោះ​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៦ ចំនួន​អ្នក​ស្លាប់​ដោយ​​ជំងឺ​បេះដូង ដោយ​សារ​ធ្វើការ​ច្រើន​ម៉ោង​បាន​កើន​ឡើង​៤២% និង​ដោយ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ចំនួន​១៩%។​ ពិត​ណាស់​ ការ​ប្រជុំ​តាម​​អនឡាញ​ជា​រឿង​ដែល​ចាំបាច់​មួយ​សម្រាប់​​ការ​ធ្វើការ​ពី​ផ្ទះ​។​ ប៉ុន្តែ​ការ​ចំណាយ​ពេល​​នៅ​ទល់​មុខ​អេក្រង់​រយៈពេល​យូរ​ម៉ោង​ អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​សម្ពាធ និង​បណ្ដាល​ឲ្យ​មាន​​ផលវិបាក​ផ្សេង​ៗ​​។ លោក​សាស្ត្រាចារ្យ​Jeremy Bailenson​​​ស្ថាបនិក​នៃ​​មន្ទីរ​ពិសោធន៍​អន្តរកម្ម​មនុស្ស​និម្មិត Stanford​​​បាន​ពិនិត្យ​មើល​ផលវិបាក​ខាង​ផ្លូវ​ចិត្ត​នៃ​ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​ដើម្បី​​ធ្វើ​ការ​​​ពី​ផ្ទះ​ និង​បាន​ពន្យល់​ពី​មូលហេតុ​៤​យ៉ាង​ ពាក់ព័ន្ធ​នឹង​​​ការ​ជជែក​តាម​វីដេអូ​ ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​។ ការ​ប៉ះ​ភ្នែក​ជិត​នឹង​​អេក្រង់​រយៈពេល​យូរ និង​កម្រិត​ខ្លាំង​ មាន​អារម្មណ៍​អស់​កម្លាំង​នៅ​ពេល​ឃើញ​​​រូប​ខ្លួន​ឯង​​នៅ​ក្នុង​វីដេអូ​ កាត់បន្ថយ​ការ​ធ្វើ​ចលនា ​​​​តម្រូវការ​ការ​យល់​ដឹង​​ខ្ពស់​ជាង​ការ​ជជែក​ផ្ទាល់​ ធ្វើការ​​ច្រើន​ម៉ោង​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ ធ្វើការ​ច្រើន​ម៉ោង​​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ហើយ​វា​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​។ ពន្លឺ​ដែល​ចេញ​ពី​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​​អាច​បង្កើត​អារម្មណ៍​​នៃ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​ នៅ​ពេល​ដែល​យើង​ធ្វើការ​ច្រើន​ម៉ោង​ រាងកាយ​របស់​យើង​ត្រូវការ​សម្រាក​ ហើយ​យើង​​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​​​ក្នុង​ការ​​ធ្វើ​លំហាត់​ប្រាណ ដែល​កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ លើស​ពី​នេះ​ វា​អាច​​បណ្ដាល​ឲ្យ​យើង​ញ៉ាំ​អាហារ​មិន​ទៀងទាត់​ពេលវេលា​ ព្រម​ទាំង​ធ្វើ​ឲ្យ​កម្រិត​ស្រ្តេស​ផ្លូវ​ចិត្ត​កាន់​តែ​ខ្ពស់​ថែម​ទៀត​ ដែល​អាច​នាំ​ឲ្យ​​យើង​កើត​មាន​អាការៈ​គាំង​បេះដូង​ និង​ជំងឺ​គ្រោះថ្នាក់​​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន​។


ជំងឺបេះដូង

ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង

មាន​មូលហេតុ​ច្រើន​ បង្ក​ឲ្យ​មាន​ជំងឺ​ខ្សោយ​បេះដូង ដូចជា កត្តា​អាយុ បេះដូង​ធ្វើ​ការ​លើស​កម្រិត ​ឬ​ខូចខាត ​បេះដូង​ចុះ​ខ្សោយ​ និង​ច្របាច់​ឈាម​ទៅចិញ្ចឹម​សារពាង្គកាយ​មិន​​គ្រប់​។ ខ្សោយ​បេះដូង​ អាច​កើត​ពេល​បេះដូង​ច្របាច់​ ឬ​ពេល​បេះដូង​សម្រាក។ កត្តា​ទាំង ​២ ពាក់​ព័ន្ធ​នឹង​ករណី​ខូច​ថត​បេះ​ដូង​ខាង​ក្រោម​ ផ្នែក​ខាង​ឆ្វេង។ អាការៈ​ហត់ ល្ហិត​ល្ហៃ ជា​រោគ​សញ្ញា​នៃ​ជំងឺខ្សោយ​បេះ​ដូង ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេងទៀត​។ ខ្សោយ​បេះដូងអាច​បង្ក​ជា​រោគសញ្ញា​ជា​ច្រើន ហើយសាមញ្ញ អាច​ធ្វើ​ឲ្យ​យើង​មិនចាប់​អារម្មណ៍ ប៉ុន្តែ​សញ្ញា​ទាំង​នេះ​គ្រោះ​ថ្នាក់​ បើ​មិន​​ព្យាបាល។​ ហត់៖ កើត​​ពេល​យើង​​កំពុងធ្វើការ ឬ​គេង​ក៏ដោយ។ ធ្វើ​ឲ្យ​យើងភ្ញាក់ពី​ដំណេក ព្រោះ​ពេល​គេង​រាប​ពេក ពិបាក​ដក​ដង្ហើម​ ទាល់​តែ​កើយ​ខ្នើយ​ ២ជាន់ ឬ​កល់​ខ្នង។ មានជំងឺ​​នេះ​អាច​នឹងអស់​កម្លាំង ​រសាប់រសល់។ សញ្ញា​នេះ​កើតឡើង​ពេល​ឈាម​ទៅ​បំពេញ​ក្នុង​សរសៃ​ឈាម ​ពី​សួត​ទៅ​បេះដូង​ ព្រោះ​បេះដូង​មិន​អាច​ច្របាច់​ឈាម​គ្រប់​គ្រាន់ នាំ​ឲ្យ​ជាតិទឹក​ជ្រាប​ចូល​ក្នុង​សួត។ ល្ហិតល្ហៃ៖ រាងកាយ​តែង​​នឿយ​ហត់ អស់​កម្លាំង ​សូម្បី​ការងារ​ប្រចាំ​ថ្ងៃ ដូច​ជា ​ចម្អិន​ម្ហូប ដើរ ទិញ​អីវ៉ាន់ ​ក៏​ពិបាក​ដែរ។ ​ផ្នែក​ធំ​នៃ​សញ្ញា​នេះ ​​មក​ពី​បេះដូង​មិន​អាច​ផ្គត់ផ្គង់​ឈាម​ទៅ​ឲ្យ​កោសិកា​រាង​កាយ​គ្រប់គ្រាន់ ​នាំ​ឲ្យ​រាងកាយ​​កាត់​បន្ថយ​តម្រូវ​ការ​ឈាម ​ទៅ​កាន់​សរីរាង្គ​មិនសូវ​សំខាន់​មួយចំនួន ពិសេស​សាច់ដុំ​អវយវៈដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​ខួរ​ក្បាល ​និង​បេះដូង។ នៅ​មាន​រោគ​សញ្ញា​ដទៃ​ទៀត​បញ្ជាក់​ថា យើង​មាន​ជំងឺ​ខ្សោយ​បេះដូង៖ បេះដូង​លោត​ញាប់ ក្អក​ជាប់ ​ឬក្អក​ឮ​សូរ​ងឺតៗ លែង​សូវ​ឃ្លានអាហារ​ ចង្អោរ វិល​មុខ ធេងធោង ឈឺ​ទ្រូង (ពេល​វិវដ្ដ​ទៅ​ជា​ជំងឺ​គាំង​បេះដូង)។ បើ​គ្នា​យើង​មាន​បញ្ហា​ទាំង​នេះ […]


បញ្ហាបេះដូងផ្សេងទៀត

ឧស្សាហ៍​ខូច​ចិត្ត ប្រយ័ត្ន​ប្រឈម​នឹង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ខូច​ចិត្ត​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​ស្រ្តេស​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​អាការៈ​ស្រដៀង​នឹង​ការ​គាំង​បេះដូង​ ប៉ុន្តែ​ការ​ពិត​ទៅ​ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​បេះដូង​ឡើយ​។ អាការៈ​ឈឺ​ទ្រូង​ ព្រម​ជាមួយ​នឹង​ការ​ដក​ដង្ហើម​ខ្លី​ៗ ​អាច​​បណ្ដាល​មក​ពី​ជំងឺ​​ខូច​ចិត្ត។ ពិត​ណាស់​ ការ​បាត់បង់​មនុស្ស​​ជា​ទី​​ស្រលាញ់​ ឬ​បាត់បង់​ការងារ​ ​អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ថែម​ទៀត​ផង​។ ​​​ជំងឺ​ខូច​ចិត្ត​កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​? ជា​ទូទៅ​ ជំងឺ​នេះ​​ច្រើន​តែ​កើត​ឡើង​​ចំពោះ​ស្ត្រី​ និង​កើត​ឡើង​ចំពោះ​បុរស​​​ត្រឹមតែ​១០​%​ប៉ុណ្ណោះ។ យោង​តាម​ការ​ស្រាវជ្រាវ​ពី​មន្ទីរពេទ្យ​ឯក​ទេស​ទូទៅ​Massachusetts​បាន​បង្ហាញ​ថា​ ការ​កើន​ឡើង​ខ្ពស់​នៃ​សកម្មភាព​​ខួរ​ក្បាល​ ដែល​បណ្ដាល​មក​ពី​ហេតុការណ៍​ស្រ្តេស មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ខូច​ចិត្ត​នេះ​។ សកម្មភាព​កោសិកា​សរសៃ​ប្រសាទ​នៅ​ក្នុង​អាមីដាល់​បង្ក​ជា​ជំងឺ​នេះ​ឡើង​ ការ​កើន​ឡើង​នៃ​សកម្មភាព​សរសៃ​ប្រសាទ ដែល​ទាក់ទង​នឹង​ស្រ្តេស​នៅ​ក្នុង​អាមីដាល់​ (amygdala) ដើរ​តួនាទី​សំខាន់​ក្នុង​ការវិវដ្ដ​​នៃ​ជំងឺ​នេះ។ អាមីដាល់​​ជា​ផ្នែក​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​អារម្មណ៍​ ការ​លើក​ទឹក​ចិត្ត ការ​រៀន​សូត្រ និង​ការ​ចងចាំ។ វា​ថែម​ទាំង​ពាក់ព័ន្ធ​​នឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វ័យ​ប្រវត្តិ​ ​និង​បញ្ជា​មុខងារ​បេះដូង​ថែម​ទៀត​ផង​ ហើយ​ជំងឺ​ខូច​ចិត្ត​នេះ​បាន​កំណត់​ដោយ​ការ​ចុះ​ខ្សោយ​ភ្លាម​ៗ​នៃ​សាច់ដុំ​បេះដូង​ និង​បង្ក​ឡើង​ដោយ​ភាព​តានតឹង​ខាង​អារម្មណ៍​ធ្ងន់ធ្ងរ​ ដូចជា​ការ​សោកសៅ ខឹង​ ឬ​ភាព​ភ័យ​ខ្លាច​ ឬ​ប្រតិកម្ម​ខ្លាំង​​ចំពោះ​ហេតុការណ៍​​ណា​មួយ​។ ភាព​ខុស​គ្នា​រវាង​ជំងឺ​បេះដូង​ និង​ជំងឺ​ខូច​ចិត្ត​ រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​ពីរអាច​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​។​ ជំងឺ​គាំង​បេះដូង​ច្រើន​តែ​កើត​ឡើង​បណ្ដាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម​ ចំណែក​ឯ​ជំងឺ​ខូច​ចិត្ត​ធ្វើ​ឲ្យ​បេះដូង​មិន​អាច​បូម​ឈាម​បាន​ត្រឹមត្រូវ​ ដោយ​​បង្ក​ជា​រោគ​សញ្ញា​ផ្សេង​ៗ​ដែល​យើង​ជួប​ប្រទះ​ នៅ​ពេល​ដែល​យើង​កើត​មាន​អាការៈ​គាំង​បេះដូង​។ ផលវិបាក​នៃ​ជំងឺ​ខូច​ចិត្ត​ ​​ទោះ​បី​ជា​ជំងឺ​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​របស់​យើង​ដូច​គ្នា​ ពីព្រោះ​​យើង​អាច​ប្រឈម​នឹង​ការ​ខូចប្រឹសបេះដូងឬ​​ខ្សោយ​​បេះដូង​។ លើស​ពី​នេះ​ វា​ក៏​អាច​រំខាន​ដល់​ចង្វាក់​បេះដូង​ និង​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ទាប​។ ពេល​ខ្លះ ជំងឺ​នេះ​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​ទឹក​​ច្រាល​ចូល​ទៅ​ក្នុង​សួត​របស់​យើង​​ផង​ដែរ​។​ យ៉ាង​ណា​មិញ ​អ្នក​ជំងឺ​ភាគ​ច្រើន​អាច​ជា​សះស្បើយ​ទាំង​ស្រុង​ពី​ជំងឺ​នេះ​ និង​មិន​មាន​បង្ក​ជា​ផល​វិបាក​ផ្សេង​ទៀត​ឡើយ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ