សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

បញ្ហាបេះដូងផ្សេងទៀត

អនុវត្តទម្លាប់រស់នៅបែបនេះជា​ប្រចាំ ជួយ​សុខភាពបេះដូង

សុខភាពបេះដូងគឺជារឿងសំខាន់ ដែលមនុស្សគ្រប់គ្នា មិនថាក្មេងឬ ចាស់នោះទេ មិនអាចមើលរំលងបាន។ ដូច្នេះ​ការជ្រើសរើស និងការផ្លាស់ប្ដូទម្លាប់នៃការញ៉ាំអាហារជារឿងចាំបាច់ ប្រសិនជាយើងចង់ឲ្យបេះ​ដូងមានសុខភាពល្អ។ ការ​ផ្លាស់ប្ដូរទម្លាប់មកញ៉ាំទឹកផ្លែឈើឲ្យបានយ៉ាងហោចពីរកែវដោយគ្មានបន្ថែមជាតិស្ករ ក្នុងមួយថ្ងៃ ជួយឲ្យ​ខ្លួនប្រាណរបស់យើងអាចអាច​ទទួលបានវីតាមីន រ៉ែ និងសារធាតុសរសៃ​ហ្វៃប៊ី ដែលជាសារធាតុសំខាន់ជួយបំពេញដល់សុខភាពរាងកាយ និង បេះដូង។ ក្រៅពីទឹកផ្លែឈើយើងក៏អាចសាកល្បងកែច្នៃទឹកបន្លែបៃតង​កិនចម្រុះ​យ៉ាង​ហោច​ឲ្យបានពីរកែវក្នុង​មួយ​ថ្ងៃ​ ក៏មានគុណប្រយោជន៍ដូចគ្នា។ គួរអាន៖ ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ? ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​អាហារ​ដែលដាក់កម្រិតឈីស ប៊ឺ ការ៉េម សាច់កែច្នៃ និងខ្លាញ់ នំខេក និង​នំដូណាត់ ក៏​គួរ​កម្រិត​ការ​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំងអស់នេះក៏ជាមូលហេតុបង្កបញ្ហាដល់សុខភាពបេះដូង។ គ្នា​យើង​ក៏​គួរ​ញ៉ាំពពួកអាហារសមុទ្រឲ្យបានច្រើន យ៉ា់ងហោចឲ្យពីរដងក្នុងមួយសប្ដាហ៍។ ការស្រាវជ្រាវថ្មីៗបង្ហាញថាការញ៉ាំត្រីដូចជាត្រីសាម៉ុន ត្រីធូណា អយស្ទ័រ ត្រីល្អិតដែលជាប្រភេទត្រីសម្បូរទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ គឺជំនួយដល់សុខភាពបេះដូង ដោយអាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ ក្រៅពីនោះអាស៊ីដខ្លាញ់អូមេហ្គា ៣ […]


ជំងឺបេះដូង

ការសិក្សា៖ អ្នក​មាន​ក្រុម​ឈាម A ឬ B ប្រឈមជំងឺ​បេះដូងខ្ពស់​ជាង​ក្រុមឈាម O

ក្រុមឈាម​បែងចែកជា ៤ ក្រុមធំៗគឺ A, B, AB និង O ហើយក្រុមឈាមទាំងនេះ​សុទ្ធតែមានរ៉េស៊ីស​វិជ្ជមាន (+) និងអវិជ្ជមាន (–) ដែលបង្កើតបានជាក្រុមឈាម A+, A-, B+, B-, AB+, AB- ,O+ និង O-។ តើប្រភេទក្រុមឈាមណាមានហានិភ័យជំងឺបេះដូងខ្ពស់? លោកវេជ្ជបណ្ឌិត Lu Qi អ្នកនិពន្ធជាន់ខ្ពស់ និងជាជំនួយការសាស្រ្តាចារ្យ​​​​​​​​​នៅ Department of Nutrition នៅ​សហរដ្ឋអាមេរិក​បានលើកឡើងថា អ្នកដែលមានក្រុម​ឈាម A ឬ B មានហានិភ័យខ្ពស់​ក្នុងការកើត​ជំងឺ​សរសៃ​ឈាមបេះដូងជាងអ្នកដែលមានក្រុមឈាមប្រភេទ O។ ឯអ្នកដែលមានក្រុមឈាម AB ដែល​ជា​ក្រុមឈាមកម្រ មានហានិភ័យខ្ពស់ជាងគេក្នុងការកើតជំងឺសរសៃឈាមបេះដូង។ តាមការសិក្សាដ៏ធំមួយបានឱ្យដឹងថា អ្នកមានក្រុមឈាមប្រភេទ A ឬ B មានហានិភ័យខ្ពស់ក្នុង​ការ​គាំង​បេះដូងដល់ទៅ ៨% ហើយមាន​ហានិភ័យ​​ក្នុងការកើតជំងឺខ្សោយបេះដូង ១០% បើធៀបនឹង​អ្នក​ដែលមាន​ក្រុមឈាមប្រភេទ O។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

មិនមែនកើតតែលើចាស់ៗ បញ្ហាគាំងបេះដូងកើតលើមនុស្សវ័យក្មេង​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាំង​បេះដូងធ្លាប់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៤០ឆ្នាំ ​កម្រ​ជួប​អាការៈ​​នេះ​ណាស់​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ​ដែល​ជួប​បញ្ហា​គាំង​បេះដូង និង​មាន​អាយុ​ក្រោម​ ៤០​ឆ្នាំ​។ នៅ​ចន្លោះ​ឆ្នាំ​២០០០​ និង​២០១៦​ អត្រា​គាំង​បេះដូង​លើ​អ្នក​វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ​ កើន​ឡើង​ត្រឹម​២%​ ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺ​សរសៃ​ឈាម​បេះដូង (CHD) រួម​ជាមួយ​នឹង​ផលវិបាក​ដទៃ​ទៀត​ អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង ​ក៏​ដូចជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ។ ជា​ទូទៅ អាការៈ​គាំង​បេះដូង​កើត​លើ​អ្នកជំងឺ​ដែល​មាន​អាយុ​តិច​ជាង​៣៥​ឆ្នាំ​ គឺ​ដោយ​សារ​តែ​៖ បែបបទ​រស់​នៅ​មិន​​ត្រឹមត្រូវ​ ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី​ច្រើន​ជ្រុល​ លើស​ទម្ងន់ ស្រ្តេស​ លើស​សម្ពាធ​ឈាម​ និង ជំងឺ​ទឹក​នោម​ផ្អែម​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​យើង​អាច​បង្ការ​បញ្ហា​គាំង​បេះដូង​ដោយ​របៀប​ណា​ខ្លះ​? ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រឹងមាំ​ យើង​គួរ​តែ​ចាប់ផ្ដើម​អនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​លើ​មនុស្ស​​វ័យ​ក្មេង​ ដោយ​៖   ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​ កាត់​បន្ថយ​ញ៉ាំអាហារ​វេច​ខ្ចប់​ស្រាប់​ តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល បញ្ឈប់​ការ​ជក់​បារី​ ហាត់​ប្រាណ​ជា​ប្រចាំ​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]


ខូចបេះដូង

ចេះ ៦តិចនិកនេះ អាចជួយបង្ការជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូងកើតឡើងនៅពេលសាច់ដុំបេះដូងមិនអាចច្របាច់​ឈាមគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយដែលបណ្តាល​ឱ្យយើង ហត់ ហើមជើង និងអស់កម្លាំងជាដើម ហើយ​ប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង។ យើងគួរធ្វើម៉េចដើម្បីបង្ការកុំឱ្យខ្សោយ​បេះដូង? លោកស្រីវេជ្ជបណ្ឌិត Uzma Iqbal ឯកទេសជំងឺបេះដូងនៅ Sands-Constellation Center for Critical Care បានណែនាំថា ដើម្បីបញ្ជៀសជំងឺខ្សោយបេះដូង យើងគួរ៖ ១. ញ៉ាំអាហារល្អចំពោះសុខភាព យើងគួរកាត់បន្ថយការញុំាសាច់ និងអាហារដែលមានជាតិខ្លាញ់ និងប្រៃខ្លាំង ហើយត្រូវញុំាបន្លែ និងផ្លែឈើស្រស់​ឱ្យបានច្រើន។ ២. កាត់បន្ថយគ្រឿងស្រវឹង ការញុំាគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យកើតជំងឺខ្សោយបេះដូង និងខូចថ្លើម ដូច្នេះយើងគួរ​កាត់បន្ថយ ឬចៀសវាងញុំាគ្រឿងស្រវឹងតាមដែលអាចធ្វើទៅបាន។ ៣. ចៀសវាងជក់បារី អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្សោយបេះដូង និងជំងឺ​បេះដូងផ្សេងៗទៀត ​ព្រោះ​សារធាតុ​ពុលក្នុងបារីធ្វើឱ្យសរសៃឈាម​បេះដូង​​យើងស្ទះ និងឡើងរឹង។   ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. គ្រប់គ្រងទម្ងន់ ភាពធាត់ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅរបស់យើង និងបណ្តាល​​ឱ្យយើងមានជំងឺ​ជាច្រើន​ដូចជា ជំងឺទឹកនោមផ្អែម ឬលើស​សម្ពាធ​ឈាម​ដែលបង្កើនហានិភ័យ​ឱ្យយើង​កើតជំងឺ​ខ្សោយ​បេះដូង។ ៥. ហាត់ប្រាណ ការហាត់ប្រាណជួយឱ្យយើងមានសុខភាពល្អ ដូច្នេះយើងគួរហាត់ប្រាណ​រយៈ​ពេល ៣០ ទៅ ៦០ នាទីជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ នៅពេលយើងហាត់ប្រាណទៀងទាត់ សាច់ដុំបេះដូងយើងខ្លាំងជាងមុន ហើយចលនាឈាមរត់​របស់​យើង​ក៏ប្រសើរជាងមុនដែរ។ លើសពីនេះទៅ​ទៀត ការហាត់ប្រាណអាចជួយបញ្ចុះ​សម្ពាធ​ឈាម និងជួយឱ្យយើងស្រក​ទម្ងន់។ [embed-health-tool-heart-rate] ៦. កាត់បន្ថយស្រេស្ត រឿងជាច្រើនក្នុងជីរភាពប្រចាំថ្ងៃដូចជា សម្ពាធការងារ ទំនាក់ទំនងប្តីប្រពន្ធ ការមើលថែទាំកូន […]


ជំងឺបេះដូង

ការសិក្សា៖ ញ៉ាំផ្លែបឺរ​ពីរដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យគាំងបេះដូង

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ញ៉ាំ​ផ្លែបឺរ​ពីរ​ពេល​ក្នុង​មួយ​សប្ដាហ៍ បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​​គាំង​បេះ​ដូង​បាន​រហូត​ដល់​ជាង​ ២០​ភាគរយ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​សូវ​បាន​ញ៉ាំ​ផ្លែ​បឺរ​។​ ជំងឺ​​បេះដូង ជា​ប្រភេទ​ជំងឺ​មួយ​ដែល​នាំ​មុខ​គេ​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នៅ​លើ​ពិភព​លោក។ អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​បេះ​ដូង​មាន​ប្រហែល​ ១៨​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ផ្លែ​បឺរ​ប្រហែល​ ៨០​ក្រាម​ចំនួន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​គាំង​បាន​ដូង​បាន​ ២១ភាគរយ បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ញ៉ាំ ឬ​មិន​សូវ​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ។ គណនា BMI ការសិក្សា​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​អ្នក​ចូល​រួម​ចំនួន ៦៨ ០០០​នាក់​ជា​ស្រ្តី និង​៤១ ០០០​នាក់​ជា​បុរស ហើយ​អ្នក​ចូល​រួម​ជា​មនុស្ស​ដែល​គ្មាន​ជំងឺ​មហារីក ជំងឺ​សរសៃ​ឈាម​​បេះ​ដូង និង​ជំងឺ​ស្រ្តូក​ឡើង​។ ក្នុង​រយៈ​ពេល​ ៣០​ឆ្នាំ នៃ​ការ​សិក្សា អ្នក​ចូល​រួម​ត្រូវ​បំពេញ​កម្រង​សំនួរ​ទាក់​ទង​នឹង​របប​អាហារ​រាល់​បួន​ឆ្នាំ​ម្ដង​។ ជា​លទ្ធផល​ ដែល​​សារព័ត៌មាន CNN ចុះ​ផ្សាយ​នៅ​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ញ៉ាំ​ផ្លែ​បឺរ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ បាន​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​គាំង​បេះ​ក្នុង​រង្វង់​​២០​ភាគ​រយ បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ញ៉ាំ​។​ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នក​ជំនាញ​បាន​ណែ​នាំ​ថា ដើម្បី​ការ​ពារ​សុខភាព​បេះ​ដូង យើង​គ្រប់​គ្នា​គួរ​ថែ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​កម្រិត​សុខភាព​ល្អ គ្រប់​គ្រង​សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​បាន​ល្អ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ កាត់​បន្ថយ​ស្រ្តេស កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង កុំ​ជក់​បារី ញ៉ាំ​បន្លែ​ ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ ​ និង​ខ្លាញ់​ច្រើន​។ អត្ថបទគួរអាន៖ អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ជំងឺបេះដូង

គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង

ការគេងបើកភ្លើងអាចបានក្លាយទៅជាទម្លាប់របស់គ្នា​យើង​មួយ​ចំនួន ពីព្រោះយើងងាយ​ស្រួលងើបទៅ​បន្ទប់​ទឹក​នៅកណ្តាលយប់ ជាពិសេសចាស់ៗ ឬម៉ាក់ប៉ាមានកូនតូចៗដែល​ត្រូវការងើបបំបៅកូន​កណ្តាល​យប់។ តើការគេងបើកភ្លើងមានទំនាក់ទំនងអ្វីនឹងសុខភាពបេះដូង? តាមការសិក្សារបស់ Northwestern University's Feinberg School of Medicine បានឱ្យដឹងថា ​គ្រាន់​តែ​យើងគេង​​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺភ្លើង​​ចូល​ក្នុង​បន្ទប់​ទោះ​មិន​ភ្លឺ​ខ្លាំង​ ​និង​ត្រឹម​តែ​មួយយប់ក៏អាចបង្កើន​អត្រា​ចង្វាក់បេះដូង​លោត​នៅពេល​យប់ខ្ពស់​ជាង​​ពេល​គេង​គ្មាន​ពន្លឺ​ ដែលនេះ​ជាហានិភ័យធ្វើឱ្យយើងមានជំងឺបេះដូង។ សាស្ត្រាចារ្យ Daniela Grimaldi សហនិពន្ធនៃការស្រាវជ្រាវខាងលើបានឱ្យដឹងថា អត្រា​ចង្វាក់​បេះដូង​យើងកើនឡើងនៅពេលយើងគេងក្នុងបន្ទប់ដែលមានពន្លឺភ្លើងល្មម។ ជាលទ្ធផល យើងមិន​អាច​គេងលង់លក់បានល្អទេ។ ទោះបីជាយើងកំពុងគេងក៏ដោយ ក៏ប្រព័ន្ធសរសៃ​ប្រសាទ​​ស្វយ័ត​របស់​យើងនៅតែសកម្មដែរ។ ប្រព័ន្ធសរសៃប្រសាទស្វយ័តគ្រប់គ្រងដំណើរការរាងកាយដូចជា ការដកដង្ហើម ចង្វាក់បេះដូង ការ​បើកប្រសីភ្នែក ការរំលាយអាហារ និងការរំញោច​ឆ្លើយតបទៅនឹងគំរាមគំហែង ឬស្រេស្ត។ ប្រសិន​បើប្រព័ន្ធសរសៃប្រសាទស្វយ័តធ្វើឱ្យចង្វាក់បេះដូងកើនឡើងនៅពេលយប់ សុខភាពបេះដូង​យើង​នឹង​មានបញ្ហា។ ជាធម្មតា អត្រាចង្វាក់​បេះដូងរបស់យើងគួរតែទាបនៅពេលយប់ និងខ្ពស់​នៅ​ពេល​ថ្ងៃ ទើបល្អចំពោះសុខភាពបេះដូង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! តាមការសិក្សាខាងលើបានឱ្យដឹងថា អ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺ​ភ្លឺ​ល្មម​ រាងកាយ​នឹងមាន​​ភាព​ប្រុងប្រយ័ត្នខ្ពស់ជាងអ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺព្រឹមៗ។ ជាលទ្ធផលចង្វាក់បេះដូង​របស់​ពួកគេ​លោត​​​លឿន ហើយបេះដូងច្របាច់ឈាម​លឿនដែលបង្កើនល្បឿន​ឈាមរត់​ក្នុង​សរសៃ​ឈាម។ ហេតុអ្វីបានជាការគេងបើកភ្លើងបង្កើនចង្វាក់បេះដូង? វដ្តវិលជុំរាងកាយរបស់យើង ដែលសម្របសម្រួលដំណើរការជាច្រើននៅក្នុងរាងកាយ រួមទាំងការគេង​តាម​វដ្ត ២៤ ម៉ោង។ ជាងនេះទៅទៀត នាឡិការាងកាយយើងគ្រប់គ្រងដោយផ្នែកតូចមួយនៃខួរក្បាល  ដែលប្រតិកម្ម និងឆ្លើយតបទៅ​នឹង​ពន្លឺ រួមទាំងភាពងងឹត​ដែលធ្វើឱ្យយើង​ភ្ញាក់​នៅពេលថ្ងៃ និងគេងនៅពេលយប់។ [embed-health-tool-heart-rate] នៅពេលដែលពន្លឺចាំងត្រូវភ្នែកយើង ពន្លឺត្រូវបានបញ្ជូនទៅខួរក្បាល​ដោយកោសិការេទីន​របស់​ភ្នែក។ […]


ជំងឺសាច់ដុំបេះដូង

ជំងឺសាច់ដុំបេះដូង កើត​ឡើងដោយសារបញ្ហាសុខភាពទាំងនេះ

ជំងឺសាច់ដុំបេះដូងធ្វើឱ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឱ្យមាន​ស្លាកស្នាម។ ជា​លទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ដើម្បី​ចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឱ្យមានជំងឺសាច់ដុំបេះដូង? បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឱ្យកើតជំងឺសាច់ដុំ​បេះដូងរួមមាន៖ ជំងឺលើសឈាមរុំារ៉ៃ ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង បេះដូងលោតលឿនយូរខែយូរឆ្នាំ មានបញ្ហាប្រឹសបេះដូង ឆ្លងជំងឺកូវីដ-១៩ ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹក​នោមផ្អែម កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1) ផលវិបាកនៃការមានផ្ទៃពោះ ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis) ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis) ជំងឺជាលិកាភ្ជាប់ ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្មី ចង់គណនា BMI ចុចទីនេះ! ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេល​ដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬ​រោគសញ្ញាដូចខាងក្រោម៖ ណែនទ្រូង ហើមជើង កជើង និងប្រអប់ជើង ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ ក្អកពេលគេង ពិបាកគេងផ្ងារ អស់កម្លាំង បេះដូងលោតញាប់ វិលមុខ ធេងធោង និងសន្លប់ យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖ កម្រិត​ការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម ញុំាអាហារដែលល្អចំពោះសុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹង ពិនិត្យសុខភាពបេះដូងជាប្រចាំ ជំងឺសាច់ដុំបេះដូងមិនអាច​ព្យាបាលឱ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រង​ស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន។


បញ្ហាបេះដូងផ្សេងទៀត

មូលហេតុ ៨ យ៉ាងអាច​ធ្វើឱ្យបេះដូងរីកធំខុសធម្មតា

បេះដូងរីកកើតឡើងនៅពេលសាច់ដុំបេះដូងប្រែទៅជាក្រាស់ ឬថតណា ១ របស់បេះដូងរីកដែលធ្វើឱ្យបេះដូងរីកធំខុសពីទំហំធម្មតា។ បេះដូងអាចរីកធំជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ អាស្រ័យ​លើ​កត្តាបង្ក។ តើមានកត្តាអ្វីខ្លះបណ្តាលឱ្យបេះដូងយើងរីកធំខុសធម្មតា? នៅពេលបេះដូងយើងធ្វើការលើសកម្រិត វាអាចរីកធំ។ បេះដូងរីកធំអាចជាលទ្ធផល​នៃការ​មាន​ភាព​តានតឹងរយៈពេលខ្លីលើរាងកាយដូចជាការមាន​ផ្ទៃពោះ ឬបណ្តាលមកពីជំងឺដូចជា៖ ១. ជំងឺលើសសម្ពាធ​ឈាម ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃឈាមបេះដូងរួមតូចប៉ះពាល់ដល់លំហូរឈាមទៅកាន់​ផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះបេះដូងយើង​ត្រូវប្រឹងច្របាច់ឈាម​កាន់តែខ្លាំង​​ដើម្បី​បញ្ជូនឈាម​ទៅកាន់​រាងកាយ​ទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យសាច់​ដុំបេះដូងឡើងក្រាស់ និងរីកធំ។ ២. ជំងឺប្រឹសបេះដូង ប្រឹសទាំងបួននៅក្នុងបេះដូងយើងរក្សាឈាមឱ្យហូរតាមទិសដៅត្រឹមត្រូវ។ បេះដូងរបស់យើង​អាច​រីក​ធំ ប្រសិនបើប្រឹសបេះដូង​ខូចដោយសារ ជំងឺរលាក​​សន្លាក់ឆ្អឹង ជំងឺខូច​បេះដូង​ពីកំណើត ជំងឺរលាកភ្នាសបេះដូង ជំងឺបេះដូងដើរខុសចង្វាក់ ជំងឺជាលិកាតំណ  ការព្យាបាលមហារីកដោយថ្នាំ ឬដោយកាំរស្មី ។ ៣. ជំងឺសាច់ដុំបេះដូង ជំងឺនេះធ្វើឱ្យបេះដូងយើងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល។ នៅពេល​ជំងឺ​នេះ​កាន់តែធ្ងន់ធ្ងរ បេះដូងរបស់យើងអាចរីកធំដោយ​សារព្យាយាមច្របាច់ឈាមបន្ថែម។ ៤. ជំងឺទឹកដក់ក្នុងស្រោមបេះដូង ការមានសារធាតុរាវនៅក្នុងស្រោមបេះដូងក៏ធ្វើឱ្យបេះដូងរីកធំដែរ។ ៥. ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម ជំងឺ​នេះកើតឡើងដោយសារកង្វះកោសិកាឈាមក្រហមដែលមាននាទីដឹកនាំអុកស៊ីសែនទៅគ្រ​ប់ជា​លិកា​របស់​យើង។ បេះដូងរបស់យើងត្រូវ​ច្របាច់ឈាមបន្ថែម​​​ដើម្បីបំពេញ​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។​ ៦. ជំងឺសរសៃឈាមបេះដូង កំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យរាំងស្ទះដល់លំហូរឈាមតាមសរសៃឈាមបេះដូង។ នៅពេលផ្នែកមួយរបស់សាច់ដុំបេះដូងគាំងងាប់ បេះដូងយើងត្រូវ​ច្របាច់​ឈាម​បន្ថែម​ដើម្បី​បញ្ចូន​ឈាមទៅរាងកាយទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យបេះដូងរីកធំ។ ៧. ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូង រួមទាំងធ្វើឱ្យបេះដូងរីកធំ។ ៨. លើសជាតិដែកក្នុងខ្លួន បញ្ហា​លើស​ជាតិ​ដែល កើតឡើងនៅពេលរាងកាយយើងមិនអាចរំលាយជាតិដែកបានល្អដែលបណ្តាល​ឱ្យជាតិដែកកកនៅតាមសរីរាង្គផ្សេងៗរួមទាំងបេះដូង។ បញ្ហា​នេះ​អាចបណ្តាល​​ឱ្យថតបេះដូង​ខាងឆ្វេង​រីកធំដោយ​សារតែ​សាច់​ដុំ​បេះដូងចុះខ្សោយ។ ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ តើបេះដូងរីកធំមានអាការៈអ្វីខ្លះ? អ្នកដែលមានបេះដូងរីកធំអាចមាន ឬមិនមានអាការៈដូចខាងក្រោម៖ វិលមុខ ហើម ជាពិសេសនៅជើង ប្រអប់ជើង ឬពោះ អស់កម្លាំងខ្លាំងខុសពីធម្មតា បេះដូងលោតញាប់ ណែន ឬតឹងទ្រូង បេះដូងរីកធំធ្វើឱ្យបេះដូងមានបញ្ហាក្នុងការច្របាច់ឈាមដែលអាចបង្ក​ផល​​វិបាកទៅជាជំងឺខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើយើងមានអាការៈដូចខាងលើ ត្រូវទៅជួបវេជ្ជបណ្ឌិតឯកទេសបេះដូងជាបន្ទាន់។


បញ្ហាបេះដូងផ្សេងទៀត

អាការៈ​ភ័យ​គាំង និងគាំងបេះដូង ដូចគ្នា ឬខុសគ្នាបែបណា? ​

ឈឺ​​ទ្រូង ចង្វាក់​បេះដូង​លោត​ញាប់​ និង​បែក​ញើស សុទ្ធ​តែ​ជា​រោគ​សញ្ញា​នៃ​​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​។ ពិត​ណាស់​ អាការៈ​ទាំង​ពីរសុទ្ធ​តែ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ និង​ចាំបាច់​ត្រូវ​​ធ្វើការ​ព្យាបាល​ដ៏​​សមស្រប​។ ដូច្នេះ​ហើយ​ ដើម្បី​កំណត់​ពី​បញ្ហា​សុខភាព​​ឲ្យ​​បាន​ច្បាស់​លាស់​ ថា​តើ​យើង​មាន​​អាការៈ​គាំង​បេះដូង ​ឬ​ភ័យ​គាំង​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ចំណុច​ដូច​គ្នា និង​ខុស​គ្នា​ទាំង​នេះ​។ គណនា BMI នៅទីនេះ ភាព​ដូច​គ្នា​ និង​ខុស​គ្នា​នៃ​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង គាំង​បេះដូង​កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​នៃ​បេះដូង​មិន​ទទួល​បាន​ឈាម​គ្រប់គ្រាន់​។ រោគសញ្ញា​ទូទៅ​នៃ​ការ​គាំង​បេះដូង​ រួម​មាន​៖ ឈឺ​ទ្រូង ឬ​តឹង​ទ្រូង​ បេះដូង​លោត​ញាប់​ មាន​អាការៈ​ធេងធោង​ ឬ​សន្លប់ បែកញើស រួម​ទាំង​បែក​ញើស​ត្រជាក់​ ឈឺចាប់​ ឬ​មិន​ស្រួល​នៅ​ក្នុង​រាងកាយ​ផ្នែក​ខាង​លើ ដូចជា​ថ្គាម​ ក ដៃ​ ស្មា ឬ​ខ្នង​។ ដកដង្ហើម​ខ្លី​ ក្អួត ឬ​ចង្អោរ​ អាការៈ​គាំង​បេះដូង អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង​។ គណនា BMR នៅទីនេះ រោគសញ្ញា​នៃ​អាការៈ​ភ័យ​​គាំង ចំណែក​ឯ​អាការៈ​ភ័យ​គាំង​កើត​ឡើង​ភ្លាម​ៗ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ថប់បារម្ភ​។ អាការៈ​នេះ​មិន​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​រំខាន​ដល់​សកម្មភាព​រស់​នៅ​ និង​សុខុមាលភាព​ផ្លូវ​ចិត្ត​។ រោគសញ្ញា​នៃ​អាការៈ​ភ័យ​គាំង​ រួម​មាន​៖ ថប់បារម្ភ និង​ភ័យ​ខ្លាច​ភ្លាម​ៗ ឈឺ​ទ្រូង ពិបាក​ដកដង្ហើម​ បេះដូង​លោត​ញាប់​ បែក​ញើស រាងកាយ​ញាប់ញ័រ​ ខ្សោយ​ ឬ​វិល​មុខ​ ឈឺ​ពោះ ឬ​ចង្អោរ ភាព​ខុស​គ្នា​រវាង​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង​​ ថ្វីត្បិត​តែ​រោគសញ្ញា​នៃ​អាការៈ​ទាំង​ពីរនេះ​ មាន​ភាព​ស្រដៀង​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​សង្កេត​មើល​ភាព​ខុស​គ្នា​ដូច​ខាង​ក្រោម​។ តំបន់​​ឈឺ​ចាប់​ ទាំង​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​សុទ្ធ​តែ​ធ្វើ​ឲ្យ​​មាន​ភាព​មិន​ស្រួល​ក្នុង​ទ្រូង ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​ គឺ​ការ​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​គាំង​បេះដូង រាលដាល​ដល់​តំបន់​ផ្សេង​ទៀត​ដូចជា​ដៃ ថ្គាម​ ឬ​ក​។ […]


បញ្ហាបេះដូងផ្សេងទៀត

រោគសញ្ញា និង​មូលហេតុ​បង្កជំងឺរលាក​សាច់​ដុំ​បេះដូង គួរ​ដឹង

ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ គឺ​ជា​ការ​រលាក​​ដែល​កើត​មាន​នៅ​ត្រង់​​សាច់​ដុំ​បេះដូង។ មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ជា​សះ​ស្បើយ​ដោយ​មិន​មាន​ផល​វិបាក​អ្វី​ទេ ប៉ុន្តែ​ក្នុង​ករណី​ដ៏​កម្រ​នៅ​ពេល​ដែល​ការ​រលាកមាន​សភាព​​ធ្ងន់ធ្ងរ​​ ជំងឺនេះ​​ក៏​អាច​ធ្វើ​ឲ្យ​​ខូច​ខាត​ដល់​បេះដូង​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អគ្គិសនី​បេះដូង​របស់​យើង ដោយ​ធ្វើ​ឲ្យ​ចលនា​ច្របាច់​បេះដូង​​ដំណំើរ​ការ​មិន​ត្រឹម​ត្រូវ ដែល​​អាច​បណ្ដាល​ឱ្យ​ចង្វាក់​បេះដូង​ដើរ​ខុស​ធម្មតា ឬ​បេះដូង​លោត​ខុស​ចង្វាក់។ ១.មូលរលាក​សាច់​ដុំ​បេះដូង បើ​ទោះ​បី​ជា​មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​រលាក​សាច់​ដុំ​បេះដូង​មិន​ត្រូវ​បាន​គេ​ដឹង​(រលាក​បេះដូង​ដោយ​មិន​ដឹង​មូល​ហេតុ) ជា​ធម្មតា​ជំងឺ​អាច​​បណ្ដាល​មក​ពី៖ ការ​ឆ្លង​មេរោគ វីរុស បាក់តេរី​ ឬ​ផ្សិត ការ​បង្ក​រោគ​នៅ​ទ្រូង ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ (នៅ​ពេល​ប្រព័ន្ធ​ភាព​សាំ​ការពារ​រាង​កាយ​របស់​យើង​វាយ​ប្រហារ​ទៅ​លើ​រាង​កាយ​) ។ ២.​រោគ​សញ្ញា​​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ ប្រសិន​បើ​យើង​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង រោគ​សញ្ញា​​អាច​កើត​មាន​ពី​មួយ​ទៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​​មេរោគ​។​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​រួម​មាន៖ ការ​ឈឺ​ចាប់​ចាក់ ឬ​តឹង​នៅ​ក្នុង​ទ្រូង​ដែល​អាច​រាល​ដាល​ពាស​ពេញ​រាង​កាយ ដង្ហក់ ​ពេល​ហាត់​ប្រាណ​ស្រាល ៗ ឬ​ដើរ ពិបាក​ដក​ដង្ហើម​នៅ​ពេល​សម្រាក រោគ​សញ្ញា​ដូច គ្រុន​ផ្ដាសាយ​ដូច​ជា​កម្ដៅ​ឡើង​ខ្លាំង អស់​កម្លាំង ​និង​ហត់ ញ័រ​ទ្រូង​ឬ​ចង្វាក់​បេះដូង​មិន​ប្រក្រតី។ ៣.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ធ្វើ​រោគ​វិនិច្ឆ័យ​ដូច​ម្ដេច? ពេល​ខ្លះ​រោគ​សញ្ញា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដូច្នេះ​មិន​បាច់​​ធ្វើ​រោគ​វិនិច្ឆ័យ​ក៏​បាន​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​រោគ​សញ្ញា​មិន​បាត់​យើង​អាច​ត្រូវ​ការ​ធ្វើ​តេស្ត​ដូច​ជា៖ electrocardiogram (ECG) ដើម្បី​ពិនិត្យ​មើល​ចង្វាក់​បេះដូង​មិន​ប្រក្រតី ប្រសិន​បើ​យើង​ធ្លាប់​ញ័រ​ទ្រូង ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​ដើម្បី​ពិនិត្យ​រក​សារ​ធាតុ​រាវ​នៅ​ក្នុង​ឬ​ជុំវិញ​បេះដូង អេកូ​បេះដូង ប្រសិន​បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​អាច​មាន​ការ​ខូច​ខាត​សាច់​ដុំ​បេះដូង តេស្ត​ឈាម​ដើម្បី​រក​មើល​ការ​បង្ក​រោគ។ ៤.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ត្រូវ​បាន​ព្យាបាល​យ៉ាង​ដូច​ម្ដេច? ការ​ព្យាបាល​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ជា​ធម្មតា​អាស្រ័យ​លើ​មូល​ហេតុ​​បង្ក។ គេ​អាច​ប្រើ​ឧបករណ៍​ដើម្បី​ពិនិត្យ ប្រើ​ថ្នាំ រួម​ទាំង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ឬថ្នាំ​ផ្សះ។ ក្នុង​ករណី​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​យូរ​អាច​ប៉ះ​ពាល់​ដល់ ​សាច់​ដុំ​ ​និង​ជាលិកា​របស់​បេះដូង ដែល​អាច​នាំ​ឲ្យ​​​វិវត្ត​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង​ និង​ប្រហែល​ជា​ត្រូវ​ការវះ​កាត់​​ប្ដូរ​បេះដូង​ទៀត​ផង។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ