សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

បញ្ហាស្ត្រីផ្សេងទៀត

វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

គ្នា​យើង​ឲ្យ​តែ​និយាយ​ពី​បញ្ហា​ស្បែក ​គឺ​តែង​តែ​រក​គ្រប់​វិធី​ដើម្បី​ចង់​បាន​ស្បែក​ស្អាត​ម៉ត់​រលោង​ និង​ក្មេង​ជាង​វ័យ។ ការ​ថែទាំ​ស្បែក​និង​ជម្រើស​ពី​របៀប​រស់នៅ​​ក៏​អាច​ជួយ​ពន្យារ​ភាព​ចាស់​តាម​ធម្មជាតិ​ និង​ការពារ​បញ្ហា​ស្បែក​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​តិចនិក​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ស្រីៗ​គ្នា​យើងទទួល​បាន​ស្បែក​ស្អាត។ ១.ការពារ​ខ្លួន​អ្នក​ពី​ពន្លឺ​ព្រះ​អាទិត្យ វិធី​សំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​ស្បែក​ គឺ​យើង​ត្រូវ​ការពារ​ខ្លួន​ពី​ពន្លឺ​ព្រះអាទិត្យ​ ព្រោះ​ការ​ប៉ះ​នឹង​កម្ដៅ​ថ្ងៃ​យូរ​​អាច​បណ្ដាល​ឱ្យ​យើង​មាន​ស្នាម​ជ្រីវ​ជ្រួញ​ និង​បញ្ហា​ស្បែក​ផ្សេង​ទៀត​ព្រម​ទាំង​អាច​បង្កើន​ហានិភ័យ​ជា​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ ដើម្បី​ការពារ​ស្បែក​យើង​ពី​ពន្លឺ​ព្រះអាទិត្យ​យើង​ត្រូវ៖ ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​កម្រិត SPF យ៉ាង​តិច ១៥ ដោយ​លាប​ឲ្យ​​បាន​ច្រើន​រៀង​រាល់ ២ ម៉ោង​ម្ដង ​ឬ​ញឹក​ញាប់​ជាង​នេះ។ ស្វែង​រក​ម្លប់​ដើម្បី​ជៀស​វាង​ពី​កម្ដៅ​ព្រះអាទិត្យ​នៅ​ចន្លោះ​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៤ រសៀ ល​ព្រោះ​ជា​ពេល​ដែល​កាំ​រស្មី​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង​បំផុត។ ស្លៀក​ពាក់​អាវ​វែង​គ្រប​ស្បែក​របស់​យើង​ពី​ពន្លឺ​ព្រះអាទិត្យ​ប្រសិន​បើ​ចេញ​ទៅ​ខាង​ក្រៅ។ ២.កុំ​ជក់​បារី ការ​ជក់​បារី​ធ្វើ​ឱ្យ​ស្បែក​របស់​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ និង​បង្ក​ឲ្យ​មាន​ភាព​ជ្រីវ​ជ្រួញ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ដែល​នៅ​ក្នុង​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក​កាត់​បន្ថយ​លំហូរ​ឈាម​ និង​ធ្វើ​ឱ្យ​ស្បែក​ស្រអាប់​ផង​ដែរ។ វា​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​បាត់​បង់​អុកស៊ីសែន ​និង​សារ​ធាតុ​ចិញ្ចឹម​ដែល​មាន​សារ​សំខាន់​ចំពោះ​សុខភាព​ស្បែក​ទៀត​ផង។ ការ​ជក់​បារី​ ក៏​បំផ្លាញ​ ខូឡាជែន​  ភាពរលាស់នៃ​ស្បែគ​ ​និង​ភាព​យឺត​របស់​​ស្បែក​។ លើស​ពី​នេះ​បារី ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​កោសិកា​ស្បែក​ squamous ។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣.ញាំ​របប​អាហារ​សុខភាព របប​អាហារ​​ល្អ​ គឺ​អាច​​ធ្វើ​ឲ្យ​យើង​មាន​​សុខភាព​ល្អ។ ដើម្បី​សុខ​ភាព​ស្បែក យើង​គួរ​ញាំ​ផ្លែ​ឈើ បន្លែ​ ​ពពួក​គ្រាប់​ធញ្ញជាតិ​ និង​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន។ តាម​ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ការ​ញាំ​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ខ្លាញ់​ដូច​ជា​ខ្លាញ់​ត្រី​ឬ​សារធាតុ​បំប៉ន​ដែល​គេ​យក​ចេញ​ពី​ខ្លាញ់​ត្រី កាបូអ៊ីដ្រាត​កែច្នៃ​ទាប ​អាច​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ។ ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់​គ្រាន់​ក៏​ជួយ​រក្សា​ស្បែក​របស់​យើង​មាន​សំណើម​ផ​ងដែរ​។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ […]


បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ស្ត្រី​ស្ទើរ​តែ​ទាំង​អស់​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​​ នៅ​ពេល​ណា​មួយ​​ជាក់​ជា​មិន​ខាន។ ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស ​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​។ ១. ធ្វើ​លំហាត់​ប្រាណ​ ស្រី​ៗ​មួយ​ចំនួន​ធ្លាប់​​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​តិចតួច បន្ទាប់​ពី​រួម​ភេទ ឬ​ហាត់​ប្រាណ​​ខ្លាំង​ក្លា ដែល​នេះ​អាច​បណ្ដាល​មក​ពី​ការ​កកិត​​មាត់​ស្បូន​ និង​បង្ក​ជា​ការ​រលាក​។ ចំណែក​ឯ​ស្រី​ៗ​ដែល​ធ្វើ​លំហាត់​ប្រាណ​ថ្មី​ៗ​ខ្លាំង​ក្លា​ ព្រម​ទាំង​​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​តិចតួច​ពី​ទ្វារ​មាស​ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​​ដែរ​។ ពិត​ណាស់​ ការ​ដុត​បំផ្លាញ​កោសិកា​ខ្លាញ់​ និង​ការ​ស្រក​ទម្ងន់​អាច​បញ្ចេញ​អ័រម៉ូន​Estrogens ​ចូល​ក្នុង​រាងកាយ​ ហើយ​ប្រសិនបើ​ស្រី​ៗ​យើង​ស្រក​ទម្ងន់​ច្រើន​ជ្រុល​ យើង​អាច​នឹង​រាំង​រដូវ​ ព្រម​ទាំង​​ជួប​បញ្ហា​ធ្លាក់​ឈាម​តិចតួច​​។ ក្នុង​ករណី​នេះ​ យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្រ្តេស​ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស​​​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​ និង​ការ​ប្រែប្រួល​វដ្ដ​រដូវ​។ ដូច្នេះ​ហើយ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​Cortisol ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ជូន​សញ្ញា​របស់​រាងកាយ​ ​ព្រម​ទាំង​ការ​ប្រែប្រួល​អ័រម៉ូន​ផង​ដែរ​។ ៣. ​អតុល្យភាព​កម្រិត​អ័រម៉ូន​Progesterone និង​Estrogen ​​​ការ​ធ្លាក់​ឈាម​ក៏​អាច​ជា​សញ្ញា​នៃ​អតុល្យភាព​​កម្រិត​អ័រម៉ូន ប៉ុន្តែ​នៅ​ក្នុង​ករណី​ទូទៅ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​យើង​មាន​ធ្លាក់​ឈាម​តិចតួច​នៅ​​អំឡុង​ពេល​ការ​បញ្ចេញ​​អូវុល​ (នៅ​អំឡុង​ពេល​ពីរ​សប្ដាហ៍​មុន​ពេល​មក​រដូវ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​)។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? […]


បញ្ហាស្ត្រីផ្សេងទៀត

កត្តា​​៤​យ៉ាង អាច​​នាំឲ្យស្រីៗ អា-អត់កូន

កត្តា​ជាក់លាក់​មួយ​ចំនួន​អាច​​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​ការ​មាន​កូន​របស់​ស្រី​ៗ​យើង​។ ពិត​ណាស់ ​យើង​តែងតែ​ចង់​បង្កើត​​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ​ និង​មាន​កូន​តូច​ៗ​​ដ៏​គួរ​ឲ្យ​ស្រលាញ់​។ ដូច​នេះ​ ការ​យល់​ដឹង​អំពី​កត្តា​ផ្សេង​ៗ​ដែល​​បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន​ ​ជា​រឿង​សំខាន់​បំផុត​ដែល​គ្នា​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ កត្តា​​ទាំង​៤​ បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន ស្រី​ៗ​គួរ​ប្រយ័ត្ន​៖ ១. ហាត់​ប្រាណ​ច្រើន​ជ្រុល​ ខណៈ​ពេល​ដែល​លំហាត់​ប្រាណ​អាច​បង្កើន​ឱកាស​មាន​កូន​ ជា​ពិសេស​សម្រាប់​ស្រី​ៗ​ដែល​ធាត់​​ជ្រុល​​ ​ការ​ហាត់​ប្រាណ​ហួស​ប្រមាណ ​ក៏​អាច​ប៉ះពាល់​ដល់​សមត្ថភាព​មាន​កូន​ដូច​គ្នា។​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​ច្រើន​ជ្រុល​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ និង​វដ្ដ​រដូវ ដែល​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូនProgesterone ធ្លាក់​ចុះ ជា​ហេតុ​បង្អាក់​ស៊ុត​មិន​ឲ្យ​បង្ក​កំណើត​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ហាត់ប្រាណ​ក្នុង​កម្រិត​មួយ​សមស្រប​ ទើប​ជា​ការ​ប្រសើរ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ ២. កម្រិត​ស្រ្តេស​ខ្ពស់​ ជាមួយ​គ្នា​នេះ​ដែរ ​ភាព​តានតឹង​ផ្លូវ​ចិត្ត​ និង​ការ​ថប់បារម្ភ​​ក៏​ជះ​ឥទ្ធិពល​លើ​ឱកាស​មាន​ផ្ទៃ​ពោះ​ផង​ដែរ​។ ជាក់​ស្ដែង កម្រិត​អ័រម៉ូន​Cortisol​ និង​Adrenalineខ្ពស់​ ​អាច​ប៉ះពាល់​ដល់​មុខងារ​រាងកាយ​របស់​យើង​ ហើយ​​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ជំងឺ​រ៉ាំរ៉ៃ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​​ទៅ​ៗ ក៏​ដូចជា​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ថ្មី​ៗ​ ដូចជា​ធាត់​ជ្រុល និង​​មុខងារ​មេតាប៉ូលីស​មិន​ប្រក្រតី​។ ការ​ធ្វើ​សមាធិ និង​វិធីសាស្ត្រ​កាត់បន្ថយ​ស្រ្តេស អាច​ជួយ​​កម្ចាត់​​ផល​ប៉ះពាល់​នៃ​ស្រ្តេស​ចំពោះ​រាងកាយ​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​​ ​​៣. កត្តា​អាយុ​ គុណភាព​របស់​ស៊ុត​នឹង​​​អន់​ថយ​នៅ​ពេល​ដែល​ស្រី​ៗ​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ទៅ​ៗ​។ នៅ​ក្នុង​វ័យ​២០​ឆ្នាំ យើង​មាន​ឱកាស​មាន​ផ្ទៃពោះ​ប្រហែល​២៥​%​ទៅ​៣០%​ជា​រៀង​រាល់​ខែ​ ហើយ​វា​នឹង​ថយ​ចុះ​ត្រឹម​៥​%​នៅ​ពេល​ដែល​យើង​មាន​វ័យ​៤០​ឆ្នាំ​។ ​​​៤. ទម្ងន់​មិន​​សម​ស្រប យោង​តាម​សមាគម​អាមេរិក​​សម្រាប់​វេជ្ជសាស្ត្រ​បន្ត​ពូជ​បាន​បង្ហាញ​ថា ទាំង​ការ​លើស​ទម្ងន់​ និង​មិន​គ្រប់​ទម្ងន់ ​សុទ្ធ​តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​អសកម្មភាព​ក្នុង​ការ​មាន​កូន។ កត្តា​ទម្ងន់​មិន​សមស្រប​​អាច​​នាំ​​មាន​បញ្ហា​អ័រម៉ូន​ ដែល​នាំ​ឲ្យ​រដូវ​មិន​ទៀងទាត់​ និង​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។ ប៉ុន្តែ​មូលហេតុ​មួយ​នេះ​​អាច​ដោះស្រាយ​បាន​ ប្រសិនបើ​ស្រី​ៗ​យើង​​មាន​ទម្ងន់​សមស្រប​​​ឡើង​វិញ​។ តិចនិក​​បង្កើន​​លទ្ធភាព​នៃ​ការ​មាន​កូន​ ហាត់​យូហ្គា​ ញ៉ាំ​អាហារ​​ល្អ​ៗ​ដូចជា​ត្រី​សាល់ម៉ុន ទំពាំង​បារាំង​ ​ផ្លែ​បឺរ​ […]


ការមករដូវ

ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​កត្តាអ្វីខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​កំណក​ឈាម​ អំឡុង​ពេល​មក​រដូវ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ នៅ​​ថ្ងៃ​ដែល​យើង​មក​រដូវ​ច្រើន​។ ពិត​ណាស់​ ស្រី​ៗ​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​មិន​ខាន​។ ប៉ុន្តែ​ នៅ​ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ច្រើន​ ព្រម​ទាំង​​មាន​​កំណក​ឈាម​​ធំ​ៗ​​​ទៀត​​នោះ អាច​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ផង​ដែរ​។ តើ​​ការ​ធ្លាក់​កំណក​ឈាម​ដុំ​ធំ​ៗ​ប្រភេទ​ណា​​ខ្លះ​គួរ​ឲ្យ​បារម្ភ​? ប្រសិនបើ​ស្រី​ៗ​យើង​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ពីរ​ម៉ោង​ម្ដង ឬ​ឆាប់​ជាង​នេះ ឬ​ធ្លាក់​ដំណក​ឈាម​ធំ​ៗ មាន​ន័យ​ថា​យើង​មក​រដូវ​ច្រើន​។ ការ​មក​រដូវ​បែប​នេះ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល និង​មាន​ការ​ឈឺចាប់​ ហើយ​​ស្រី​ៗ​ភាគ​ច្រើន​​​​ប្រឈម​នឹង​បញ្ហាបាត់​បង់​ថាមពល​ ដោយ​សារ​តែ​ការ​មក​រដូវ​ច្រើន​។ មាន​មូលហេតុ​​មួយ​ចំនួន​​ដែល​ធ្វើ​ឲ្យ​រដូវ​របស់​យើង​មក​ច្រើន​ និង​មាន​ធ្លាក់​កំណក​ឈាម​មិន​​ប្រក្រតី​។ យ៉ាង​ណា​មិញ រោគសញ្ញា​ទាំង​នេះ​​មិន​មាន​ស​ភាព​ធ្ងន់ធ្ងរ​ ព្រម​ទាំង​អាច​ព្យាបាល​បាន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. លក្ខខណ្ឌ​ក្រពេញ​ទីរ៉ូអ៊ីត​ ក្រពេញ​ទីរ៉ូអ៊ីត​ជា​ក្រពេញ​នៅ​​ត្រង់​ក​របស់​យើង​ ដែល​មាន​តួនាទី​ផលិត​ និង​ចែកចាយ​អ័រម៉ូន​។ ប្រសិនបើ​ក្រពេញ​នេះ​មិន​ដំណើរការ​​ត្រឹម​ត្រូវ​​ទេ​​នោះ វា​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​។ ស្ថានភាព​សុខភាព​ដូចជា​ការ​ផលិត​អ័រម៉ូន​ទីរ៉ូអ៊ីត​ច្រើន​ពេក​ ឬ​តិច​ពេក​ អាច​ប៉ះពាល់​ដល់​​លំហូរ​ និង​​បរិមាណ​​នៃ​ឈាម​រដូវ​។ ​ ​២. ការ​​ពន្យារ​កំណើត​ ប្រសិនបើ​ស្រី​ៗ​យើង​ទើប​តែ​ចាប់ផ្ដើម​ប្រើប្រាស់​​ការ​​ពន្យារ​កំណើត និង​មាន​ធ្លាក់​កំណក​ឈាម​ធំ​ៗ​​អំឡុង​ពេល​មក​រដូវ វា​អាច​មក​ពី​វិធីសាស្ត្រ​ពន្យារ​កំណើត​។ ​ជាក់​ស្ដែង ការ​​ពន្យារ​កំណើត​ប្រភេទ​ខ្លះ អាច​បណ្ដាល​ឲ្យ​គ្នា​​​យើង​មួយ​ចំនួន​​មក​​រដូវ​​ និង​មាន​កំណក​ឈាម​ច្រើន​។ ក្នុង​ករណី​នេះ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​វិធីសាស្ត្រ​ពន្យារ​កំណើត​ដ៏​ត្រឹមត្រូវ​ និង​ប្រសើរ​ជាងនេះ​។ ៣. ការ​ប្រើប្រាស់​ថ្នាំ​ ដូច​ទៅ​នឹង​ការ​ពន្យារ​កំណើត​ដែរ មាន​ថ្នាំ​ជា​ច្រើន​ប្រភេទ​​អាច​បណ្ដាល​ឲ្យ​យើង​​មក​រដូវ​ច្រើន​ និង​មាន​កំណក​ឈាម​។ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ថ្នាំ​អ័រម៉ូន​ និង​ថ្នាំ​ប្រឆាំង​នឹង​កំណក​ឈាម​ អាច​រួម​ចំណែក​ដល់​​លំហូរ​ឈាម​រដូវ​មិន​ប្រក្រតី។ […]


បម្រែបម្រួលអ័រម៉ូនស្ត្រី

ពិសេសសម្រាប់ស្រីៗ សំណួរ-ចម្លើយ ជុំវិញការរួមភេទក្រោយសម្រាល

ជា​ធម្មតា​ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​ត្រូវការ​ពេល​មួយ​រយៈ​ខ្លី​ទើប​រាង​កាយ និង​ស្បូន​ត្រលប់​មក​សភាព​ដើម​វិញ អាច​រួមភេទ​បាន។ អ៊ីចឹ​ងហើយ ម៉ាក់ៗ​មក​ដឹង​ទាំង​អស់​គ្នា អំពី​ចំណេះ​ដឹង​ផ្សេងៗ​ជុំវិញ​ការ​រួមភេទ​ក្រោយ​សម្រាល តើពេល​ណា​ទើប​ការ​រួមភេទ​មាន​សុវត្ថិភាព ១០០%? ១. សម្រាល​កូន​រួច ពេល​ណា​អាច​រួម​ភេទ​បាន? ចាស់ៗ​បុរាណ តម្រូវ​ឲ្យ​ម៉ាក់ៗ​រង់ចាំ​យ៉ាង​តិច ៣ខែ ប៉ុន្តែ​វិទ្យាសាស្ត្រ​មិន​យូរ​អ៊ីចឹង​ពេក​ទេ ម៉ាក់ៗ​ត្រឹម​ពេល​ទ្វារមាស​លែង​ហូរឈាម មាន​ន័យថា​កន្លែង​សុក​ដាច់​ចេញ បាន​ជា​សះ​ស្បើយ​ឡើង​វិញ។ ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន  លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច ៦​សប្តាហ៍ រាង​កាយ និង​ទ្វារមាស​ស្ត្រី​អាច​វិល​ត្រលប់​មក​សភាព​ធម្មតា​វិញ​ហើយ ដែល​​អំឡុង​ពេល​​នេះ​​ស្ត្រី​​អាច​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ដើម្បី​ពិនិត្យ​មើល បើ​មិន​មាន​បញ្ហា​ទេ ​អាច​ចាប់​ផ្តើម​រឿង​គ្រែ​ជាមួយ​ដៃ​គូ​វិញ​បាន។ ករណី​រួមភេទ​មុន​ពេល​របួស​ជា​សះ អាច​បង្ករោគ។ ២. សម្រាល​កូន​ដោយ​វះកាត់ ពេល​ណា​ទើប​អាច​រួមភេទ​វិញ​បាន? យើង​មិន​អាច​និយាយ​ជារួម​ថា​រយៈពេល​ប៉ុន្មាន​ក្រោយ​សម្រាល​ដោយ​វះកាត់​អាច​វិល​ទៅ​រក​ការ​រួម​ភេទ​វិញ​បាន​នោះ​​ទេ ប៉ុន្តែ​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់​ភាគច្រើ​ន​អាច​វិ​ល​ទៅ​រក​ការ​រួម​ភេទ​​​វិញ​បាន​ពី ​៤-៦​សប្ដាហ៍​ក្រោយ​សម្រាល​។ ទោះបីជា​យើង​អាច​មានឈាម​ធ្លាក់​តិច​តួច​ក្រោយ​សម្រាល​ដោយ​វះកាត់​មែន​ក៏​ដោយ តែ​មាត់​ស្បូន​របស់​យើង​ក៏​ត្រូវ​ការ​ពេល​ប្រហែល​ជា​៦​សប្តាហ៍​ដើម្បី​វិល​ទៅ​រកសភាព​ដើម​វិញ។ ស្រ្តី​មួយ​ចំនួន​អាច​ថា​វិល​ទៅ​រក​សកម្មភាព​ផ្លូវ​ភេទ​នេះវិញ​បាន​លឿន​ជាង​នេះ តែ​យ៉ាងណា​យើង​ត្រូវ​សួរនាំ​គ្រូ​ពេទ្យ​ពី​រឿង​នេះ និង​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា​យើង​អាច​ទៅ​រួច​ដែរ។​ ២. រួមភេទ​ក្រោយ​សម្រាល​ដោយ​មិន​បាន​ការពារ ​អាច​មាន​កូន​អត់? បើតាមគ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយ​​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ […]


បញ្ហាស្ត្រីផ្សេងទៀត

នោម​ឈឺ​ពេល​មក​រដូវ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ក្រហាយ ឬ​ឈឺ​ចាប់​ អំឡុង​ពេល​នោម​ ជា​រោគសញ្ញា​ទូទៅ​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ កត្តា​អ័រម៉ូន​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ផង​ដែរ​។ យោង​តាម​វេជ្ជបណ្ឌិត​Pratima Thamke ជា​អ្នក​ពិគ្រោះ​យោបល់​ខាង​សម្ភព​ និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ អាការៈ​​ឈឺចាប់​នៅ​ពេល​នោម​ ឬ​​ពិបាក​នោម​  ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ឈឺ​ចាប់​ មិន​ស្រួល​ ឬ​ក្រហាយ​នៅ​ពេល​នោម។ មួយ​វិញ​ទៀត​ ​ប្រសិនបើ​ស្រី​ៗ​យើង​កើត​ជំងឺ​endometriosis (ជា​ជំងឺ​ម្យ៉ាង​ដែល​ជាលិកា​​មាន​​តាម​ជញ្ជាំង​ស្បូន ដុះ​ចេញ​មក​ខាង​ក្រៅ​ស្បូន ) ​យើង​នឹង​​​ប្រឈម​នឹង​អាការៈ​នោម​ឈឺ អំឡុង​ពេល​មក​រដូវ​។ រោគសញ្ញា​នៃ​ជំងឺ​endometriosis ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ឬ​នោម​ អំឡុង​ពេល​មក​រដូវ​ ការ​ឈឺចាប់​​អំឡុង​ពេល​មក​រដូវ ការ​ធ្លាក់​ឈាម​ច្រើន​ អំឡុង​ពេល​មក​រដូវ ឬ​នៅ​ចន្លោះ​ពេល​មក​​រដូវ​ មិន​អាច​មាន​កូន​បាន​ រោគសញ្ញា​ដទៃ​ទៀត​មាន​ដូចជា​អស់​កម្លាំង រាករូស ទល់​លាមក​ ហើម​ពោះ ឬ​ចង្អោរ​ ពិសេស​នៅ​អំឡុង​ពេល​មក​រដូវ​។ ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅ ទីនេះ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​​ដែរ​ឬ​ទេ​? ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ឈឺ​អំឡុង​ពេល​មក​រដូវ​ ក៏​អាច​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ (UTI ) ដែល​ជា​លទ្ធផល​នៃ​ការ​ឆ្លង​បាក់តេរី​ដូច​គ្នា។ វា​ក៏​អាច​​បញ្ជាក់​ពី​បញ្ហា​​រលាក​បំពង់​ទឹក​នោម​ផង​ដែរ​។ ក្រៅ​ពី​​នោម​ឈឺ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ រួម​មាន​៖ គ្រុន​ក្ដៅ និង​អស់​កម្លាំង​ ​ចុក​ពោះ ឬ​រលាក​ទ្វារ​មាស​ ​ទឹក​នោម​ធុំ​​ក្លិន​មិន​ល្អ ឬ​នោម​ញឹកញាប់ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ឈឺ​ចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក​។ បន្ថែម​ពី​នេះ អាការៈ​ឈឺចាប់​នៅ​ពេល​នោម​ ក៏​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ (STI) ដែល​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖ ការ​​ហូរ​ទឹក​រម្អិល​​មិន​ប្រក្រតី​​ចេញ​ពី​ទ្វារ​មាស ការ​ឈឺចាប់​នៅ​ពេល​នោម​ ឫស​ និង​ពង​បែក​នៅ​ជុំវិញ​ប្រដាប់​ភេទ​ ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុស​ពី​ធម្មតា​ រមាស់​ ក្រហាយ​។ ពេល​ណា​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​? ក្នុង​ករណី​ដែល​យើង​មាន​ធ្លាក់​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស នោម​ឈាម ទឹក​នោម​មាន​ពពុះ ​​ឬ​មាន​ក្លិន​មិន​ល្អ គ្រុន​ក្ដៅ ឈឺចាប់​នៅ​ពេល​នោម​ […]


ការមករដូវ

​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំម្ជួរបាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ៗ​យើង​ភាគ​ច្រើន​យល់​ថា​ ការ​ញ៉ាំ​អាហារ​ជូរ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ម្ជូរ​ជា​ដើម​អាច​ធ្វើ​ឲ្យ​​យើង​ចុក​ពោះ​ខ្លាំង ឬ​មក​រដូវ​ច្រើន​ជាង​ធម្មតា ខណៈ​ពេល​ដែល​​អ្នក​ខ្លះ​​ទៀត​ជឿ​ថា អាហារ​ជូរ​អាច​​បង្អាក់​ការ​មក​រដូវ​របស់​យើង​ភ្លាម​ៗ​​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! តើ​ជំនឿ​ទាំង​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ? ជាក់​ស្ដែង ​មិន​មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណា​មួយ​​ ដែល​អាច​បញ្ជាក់​ថា​អាហារ​ជូរ​មាន​​គ្រោះថ្នាក់​ដល់​សុខភាព​ស្ត្រី​ នៅ​អំឡុង​ពេល​មក​រដូវ​ឡើយ​ ហើយ​ក៏​មិន​​មាន​​អាហារ​ជាក់លាក់​ណា​​ដែល​​គួរ​ជៀសវាង​ផង​ដែរ​ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​Daljit Kaur ប្រធាន​ផ្នែក​របប​អាហារ​នៅ​វិទ្យាស្ថាន​បេះដូង​Fortis Escorts។ ពិត​ណាស់​ នៅ​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ចាំបាច់​ញ៉ាំ​អាហារ​​សុខភាព​ មិន​ថា​ជូរ​ ឬ​អត់​នោះ​ទេ ពីព្រោះ​ថា​ការ​បាត់បង់​ឈាម​​អំឡុង​ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ចុះ​ខ្សោយ​។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ចំពោះ​រាងកាយ​ឲ្យ​បាន​ច្រើន​។ ជា​ទូទៅ វដ្ដ​រដូវ​របស់​យើង​គ្រប់គ្រង​ដោយ​អ័រម៉ូន​ ដូច្នេះ​ហើយ​ ការ​ញ៉ាំ​អាហារ​ជូរ​មិន​ជះ​ឥទ្ធិពល​ដល់​ការ​មក​រដូវ​ឡើយ​។ អាហារ​ដែល​គួរ​ញ៉ាំ​អំឡុង​ពេល​មក​រដូវ​ អាហារ​​ទាំង​​៣​ប្រភេទ​ ដែល​ល្អ​បំផុត​សម្រាប់​ស្រី​ៗ​យើង​ អំឡុង​ពេល​មក​រដូវ​ មាន​ដូចជា​៖ ១. អាហារ​​មាន​ជាតិ​ប្រូតេអ៊ីន​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​​មាន​សារសំខាន់​ណាស់​ នៅ​អំឡុង​ពេល​មក​រដូវ​ ហើយ​ពពួក​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ រួម​មាន​ទឹក​ដោះ​គោ​ជូរ សាច់​មាន់​ ស៊ុត និង​ត្រី​។ ២. អាហារ​​សម្បូរ​ទៅ​​សារធាតុ​ចិញ្ចឹម​​ ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​អំឡុង​ពេល​មក​រដូវ គ្នា​យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​ជីវជាតិ​។ ចូរ​ញ៉ាំ​អាហារ​ឲ្យ​បាន​៣​ទៅ​៤​ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ធានា​ថា​ យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ៣. អាហារ​​សម្បូរ​ដោយ​ជាតិ​ដែក​ អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​បាត់បង់​ឈាម​អស់​យ៉ាង​ច្រើន​ ដូច​នេះ​ យើង​ចាំបាច់​ញ៉ាំ​​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ឲ្យ​បាន​ច្រើន​។ អាហារ​ទាំង​នេះ​មាន​ដូចជា​ស្ពៃ​ពួយ​ឡេង​ ​គ្រាប់​ល្ពៅ ផ្លែឈើ​ក្រៀម​ គ្រាប់​ធញ្ញជាតិ​ និង​សាច់​ក្រហម​។ អត្ថបទគួរអាន៖ […]


ទ្វារមាស

គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតអាចវិវត្តន៍ជាជំងឺមហារីកមាត់ស្បូន

ការ​ឆ្លង​មេរោគ​ផ្សិត មាន​រោគសញ្ញា​ស្រដៀង​គ្នា ទៅ​នឹង​ជំងឺ​កាមរោគ​ដូចជា ការ​រលាក​ទ្វារមាស រមាស់ ឈឺ ក្រហាយ និង​ការហូរ​ទឹក​រម្អិល​។ បញ្ហានេះបង្កឡើង​ដោយ​មេរោគ​ផ្សិត​ម្យ៉ាង​ដែល​គេ​ហៅថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាងក្រៅ​ទ្វារមាស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត ស្រីៗ​គួរ​កំណត់​ចំណាំ ១. រមាស់​ទ្វារមាស​ ជា​ធម្មតា ការ​រមាស់​ទ្វារមាស​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​មាន​ការ​ឆ្លង​រាលដាល​នៅ​ជុំវិញ​ទ្វារមាស និង​រន្ធ​គូថ​។ ការឈឺចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ឬ​ពេល​ទ្វា​មាស​រលាក​។ ស្ត្រីក៏​អាច​កត់សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំវិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ​។​ ២. ធ្លាក់ស​ បញ្ហា​ធ្លាក់សចេញពីទ្វារមាស ​ជា​ការ​ហូរ​ទឹក​រម្អិល​ពី​ទ្វារមាស ដែល​មាន​ពណ៌​ស ដុំ​ៗ ហើយ​ញឹកញាប់ មាន​ន័យ​ថា យើង​អាច​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​។ ៣. រលាក​ទ្វារមាស បើមើលទ្វារមាស យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូចជា​រលាក និង​មាន​ពណ៌​ក្រហម​។ ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​នេះ អាច​ដោយសារ​ការ​រីក​រាលដាល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ឈឺចាប់​ពេល​នោម​ ការឈឺចាប់​នេះ​កើតឡើង​ដោយសារ​ទឹកនោម​មាន​ជាតិ​អាស៊ីដ​ហើយ​វា​ប៉ះ​នឹង​ទ្វារមាស និង​ជាលិកា​ទ្វារមាស ដែល​កំពុង​តែ​រលាក​។​ ៥. ឡើង​កន្ទួល​ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ […]


បម្រែបម្រួលអ័រម៉ូនស្ត្រី

ស្រីៗឧស្សាហ៍ប្រែប្រួលអារម្មណ៍ និងគេងមិនលក់អាចជាបញ្ហាអតុល្យភាពអ័រម៉ូន

អ័រម៉ូន​ជះ​ឥទ្ធិពល​ដ៏​សម្បើម​ចំពោះ​សុខភាព​របស់​ស្រីៗ​យើង​ ហើយ​នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​អតុល្យភាព​អ័រម៉ូន វា​​​អាច​រារាំង​ដល់​មុខងារ​រាងកាយ​ទាំង​មូល​។ ជា​ទូទៅ បញ្ហា​អតុល្យភាព​អ័រម៉ូន​នេះ​ ​អាច​បណ្ដាល​មក​ពី​ការ​​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​ បែបបទ​រស់​នៅ​មិន​ល្អ និង​​បញ្ហា​ស្រ្តេស​ជាដើម​។ លើស​ពី​នេះ បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា​​ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ (PCOS) ជំងឺ​ទឹក​នោម​ផ្អែម​ វិបត្តិ​នៃ​ការ​ញ៉ាំ​អាហារ ឬ​កត្តា​អាយុ​ជា​ដើម​ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន។​ ដើម្បី​ស្វែងយល់​ពី​បញ្ហា​សុខភាព​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ គ្នា​យើង​គប្បី​យល់​ដឹង​ពី​សញ្ញា​​ទូទៅ​មួយ​ចំនួន​​នៃ​បញ្ហា​អតុល្យភាព​អ័រម៉ូន​។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ១. ប្រែប្រួល​អារម្មណ៍ ស្រីៗ​យើង​ធ្លាប់​ជួប​ប្រទះ​ការ​ប្រែប្រួល​អារម្មណ៍​ភ្លាម​ៗ​ដែរ​ឬ​ទេ​? ​កត្តា​នេះ​ក៏​អាច​បណ្ដាល​មក​ពី​អ័រម៉ូន​ដំណើរការ​​មិន​ល្អ​ផង​ដែរ។ អ័រម៉ូនអឺស្រ្តូហ្សែន ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ​ នៅ​ក្នុង​ខួរ​ក្បាល​។ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន ដែល​មាន​បញ្ហា​ ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​មុន​ពេល​មាន​រដូវ (PMS) ​និង​ធ្វើ​ឲ្យ​យើង​​បាក់​ទឹក​ចិត្ត​ នៅ​អំឡុង​ពេល​ឈាន​ដល់​វ័យ​ជិត​អស់​រដូវ ឬ​អស់​រដូវ​​។ ២. គេង​មិន​លក់ ជំងឺ​គេង​មិន​លក់​​​ជា​រោគ​សញ្ញា​ទូទៅ​ ដែល​កើត​ឡើង​ចំពោះ​ស្ត្រី​នៅ​អំឡុង​ពេល​ឈាន​ដល់​វ័យ​ជិត​អស់​រដូវ និង​អស់​រដូវ​។ កត្តា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ អឺស្រ្តូហ្សែន​ធ្លាក់​ចុះ​ ដែល​បង្ក​ជា​ផល​រំខាន​ដល់​ការ​គេង​ ព្រម​ទាំង​ធ្វើ​​ឲ្យ​យើង​អស់​កម្លាំង និង​គ្មាន​ថាមពល​។ ៣. ឡើង​ទម្ងន់​​ ការ​ឡើង​ទម្ងន់​ភ្លាម​ៗ​ ដោយ​គ្មាន​មូលហេតុ​ក៏​អាច​បង្ក​ឡើង​ដោយ​អតុល្យភាព​អ័រម៉ូន​។ បញ្ហា​សុខភាព​ជា​ច្រើន​ ដូចជា​ក្រពេញ​ទីរ៉ូអ៊ីត​មិន​ដំណើរការ​ ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ​ក៏​អាច​បណ្ដាល​ឲ្យ​អ័រម៉ូន​ប្រែប្រួល ដែល​កត្តា​នេះ​អាច​នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​។ ៤. បញ្ហា​ស្បែក​ កម្រិត​អ័រម៉ូន​ អឺស្រ្តូហ្សែន និង​Progesterone ​ទាប នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ អាច​បង្ក​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ​ ដូចជា​ស្បែក​ស្ងួត រមាស់​ និង​របក​ស្បែក​។ ចំណែក​ឯ​ស្រី​ៗ​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ក៏​អាច​កើត​មុន​​ផង​ដែរ​។ ៥. […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗដឹងអត់? ពណ៌នៃសារធាតុរាវចេញពីចុងសុដន់ អាចបញ្ជាក់ពីជំងឺលាក់មុខ

សុខ​ៗ ស្រាប់​តែ​ឃើញ សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ស្រី​ៗ​គ្នា​យើង​ច្បាស់​ជា​កើត​ក្ដី​ព្រួយ​បារម្ភ​ជា​មិន​ខាន ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ចំពោះ​ស្ត្រី​ភាគ​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពណ៌​នៃ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ក៏​អាច​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ពី​ជំងឺ​កើត​លើ​សុដន់​បាន​ដែរ។ សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ អាច​មាន​សភាព​ខុស​ៗ​គ្នា ខ្លះ​មាន​សភាព​ថ្លា​រ៉ាវ ខ្លះ​ទៀត​ខាប់ ស្អិតៗ មាន​ពណ៌​ស និង​ខ្លះ​ទៀត​មាន​សណ្ឋាន​ដូច​ឈីស។ ហេតុ​នេះ​ហើយ ស្រីៗគ្នា​យើង​គួរ​ស្វែង​យល់​ពី​រាងកាយ​យើង​ឲ្យ​បាន​ច្បាស់​ដូច​ជា​បញ្ហា​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ហើយ​ពណ៌​របស់​សារធាតុ​រាវ​អាច​ជួយ​យើង​ដឹង​ពី​មូល​ហេតុ​លាក់​មុខ​បង្ក​វា​ឡើង​ដូច​ជា៖ ពណ៌​ថ្លា ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ ឬ​ជំងឺ​មហារីក​សុដន់ ពណ៌​ស ៖ ការ​បំបៅ​ដោះ​កូន ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​ជំងឺ ហៀរទឹកដោះ ពណ៌​លឿង ៖ ការ​ឆ្លង​មេរោគ ពណ៌​បៃតង ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ ពណ៌​ត្នោត ៖ ជំងឺ​គីស​លើ​សុដន់ ពណ៌​ក្រហម ៖ ជំងឺ Intraductal papilloma ឬ​ជំងឺ​មហារីក​សុដន់ ចំណាំ៖ ខាង​លើ​នេះ ជា​មួល​ហេតុ​ដែល​បណ្ដាល​ឲ្យ​សារធាតុ​រាវ​ចេញ​ពី​សុដន់ ប៉ុន្តែ​នៅ​មាន​មួល​ហេតុ​ដទៃ​ទៀត​ក៏​អាច​បណ្ដា​សុដន់​យើង​ចេញ​សារធាតុ​រាវ​ដែរ។ មាន​វេជ្ជបណ្ឌិត​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​កំណត់​មួល​ហេតុ​ច្បាស់​លាស់។ ពេល​ណា​គួរ​ជួប​ពេទ្យ​ បើ​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់? ចម្លើយ៖ ក្នុង​ករណី​យើង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ និង​មាន​រួម​ផ្សំ​ជាមួយ​រោគ​សញ្ញា​ខាង​ក្រោម​នេះ ការ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ គឺ​ជា​ការ​ចាំ​បាច់​បំផុត​ដូច​ជា៖ ១. កើត​ឡើង​ញឹក​ញាប់ ២. សារធាតុ​រាវ​ចេញ​ពី​សុដន់​តែ​ម្ខាង ៣. មាន​លាយ​ឈាម ឬ​ក្លិន​មិន​ល្អ ៤. មិន​មាន​បំបៅ​ដោះ​កូន ឬ​ហូរ​ចេញ​មក​ដោយ​ឯក​ឯង (មិន​បាន​សង្កត់ ឬ​ច្របាច់) ៥. អាយុ​លើស​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ