សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ទ្វារមាស

មូលហេតុ​​ទាំង​​៤​​ អាច​នាំ​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ កង្វះ​ជាតិ​ទឹក​​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​​មាត់​ ឬ​បំពង់​ក​ស្ងួត ប៉ុន្តែ​ក៏​មាន​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​​រង​ផល​ប៉ះពាល់​ដូច​គ្នា រួម​ទាំង​ទ្វារ​មាស​ផង​ដែរ​។ ជាក់​ស្ដែង ការ​អស់​រដូវ​មិន​មែន​ជា​​មូលហេតុ​តែ​មួយ​​គត់​ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​នោះ​ទេ។ មូលហេតុ​ខាង​ក្រោម​ក៏​អាច​​នាំ​ឲ្យ​ស្ងួត​ទ្វារ​មាស​​ដែរ​ តើ​ស្រី​ៗ​យើង​​គួរ​ដោះស្រាយ​បែប​ណា​? ១. ការ​អស់​រដូវ​ ពិត​ណាស់​ ការ​អស់​រដូវ​ គឺ​ជា​មូលហេតុ​​​ទូទៅ​​ដែល​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​​ធ្លាក់​​ចុះ​នៃ​អ័រម៉ូន​Estrogen ​នៅ​លើ​ជាលិកា​ដែល​​បង្កើត​ជា​ស្រទាប់​​ទ្វារ​មាស ( tissues that line the vagina) ។​ ជា​លទ្ធផល​ ស្រទាប់​នឹង​ស្ដើង​​ទៅ​ៗ ហើយ​ជាលិកា​នឹង​ស្ងួត ព្រម​ទាំង​Glycogenត្រូវ​បាន​បាត់បង់​ ដែល​​ជា​ហេតុ​បណ្ដាល​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ និង​អាច​បង្ក​ជា​រមាស់​ រលាក​ និង​​ធ្លាក់​ឈាម​។ វិធី​ដោះស្រាយ​៖ ស្រី​ៗ​យើង​អាច​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដល់​​ទ្វារ​មាស​ ​ដែល​​មាន​ភាព​ខុស​គ្នា​ពី​ទឹក​រម្អិល​ ​ហើយ​វា​ត្រូវ​បាន​​ប្រើប្រាស់​នៅ​ពេល​រួម​ភេទ​ក្នុង​ការ​បង្កើន​សំណើម​ និង​បង្កើន​ភាព​សុខ​ស្រួល​។ ២. បំបៅ​ដោះ​ ជា​មួយ​គ្នា​នេះ​ដែរ អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​បំបៅ​ដោះ​ គឺ​អ័រម៉ូន​Prolactin ​អាច​ទប់​ស្កាត់​ការ​បញ្ចេញ​អ័រម៉ូន​Estrogen ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដូច​គ្នា​ទៅ​នឹង​ការ​អស់​រដូវ​ដែរ​។ ​វិធី​ដោះស្រាយ​៖ ការ​ប្រើ​ក្រែម​ផ្ដល់​សំណើម​អំឡុង​ពេល​បំបៅ​ដោះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​។ ប្រសិនបើ​រោគ​សញ្ញា​នៅ​តែ​បន្ត​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ដាច់​ដោះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូ​ពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ស្ងួត​ទ្វារ​មាស​នេះ​ដែរ​។ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ដូចជា​ការ​ឡើង​ទម្ងន់​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ គ្នា​យើង​ជា​ច្រើន​​ជ្រើសរើស​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ទាប​​ ជំនួស​វិញ។​ ប៉ុន្តែ​ ប្រសិនបើ​អ័រម៉ូន​Estrogen​មាន​កម្រិត​ទាប ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ជាលិកា​​ទ្វារ​មាស​ស្ងួត​នៅ​ពេល​ខ្លះ​។ ​​​វិធី​ដោះស្រាយ​៖ នៅ​ក្នុង​ករណី​នេះ​ […]


ទ្វារមាស

ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​​ទ្វារ​មាស សាក​តិចនិក​ទាំង​នេះ

ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ភាគ​ច្រើន​កើត​ឡើង​នៅ​អំឡុង​រដូវ​វភ្លៀង​ ដោយ​សារ​តែ​ការ​ប្រែប្រួល​សីតុណ្ហភាព​ និង​​សំណើម​កើន​ឡើង​ ដែល​ជា​កត្តា​ចម្បង​រួម​ចំណែក​ដល់​ការ​លូតលាស់​ផ្សិត​ និង​បាក់តេរី​។ ជាក់​ស្ដែង បរិមាណ​សំណើម​ខ្ពស់​នៅ​ក្នុង​បរិយាកាស​ ការ​បែក​ញើស​ រួម​ជាមួយ​នឹង​ខោ​ទ្រនាប់​​តឹងណែន​ទៀត​នោះ​ វា​កាន់​តែ​បង្កើន​​ឱកាស​​សម្រាប់​ការ​លូតលាស់​របស់បាក់តេរី​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ​​១. ​ស្លៀក​ខោ​ទ្រនាប់​មាន​ខ្យល់​ចេញ​ចូល​ ការ​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ និង​ធ្វើ​ពី​កប្បាស​ គឺ​ជា​ជម្រើស​ដ៏​ល្អ​​បំផុត​ក្នុង​ការ​​ថែទាំ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ។​ ជា​ទូទៅ​ ខោ​ទ្រនាប់​តឹងណែន​អាច​កាត់បន្ថយ​លំហូរ​ខ្យល់​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កន្ទួល​រមាស់​ និង​ការ​រលាក។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​បង្កើត​បរិយាកាស​​ល្អ​សម្រាប់​ការ​លូតលាស់​នៃ​ពពួក​បាក់តេរី​ផង​ដែរ​។​ ២. សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត​ និង​ស្ងួត​ល្អ​ នៅ​រដូវ​នេះ​ដែរ ​កម្រិត​pH​របស់​ទ្វារ​មាស​នឹង​ធ្លាក់​ចុះ​ ជា​លទ្ធផល​សំណើម​នឹង​កើន​ឡើង ដែល​​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ​ក្នុង​ទ្វារ​មាស។ ការ​សម្អាត​បរិវេណ​​ទ្វារ​មាស​ឲ្យ​បាន​ញឹកញាប់​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ អាច​ជួយ​កម្ចាត់​ពពួក​បាក់តេរី​ ក៏​ដូចជា​ក្លិន​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ការ​បាត់បង់​ជាតិ​ទឹក​ និង​អំបិល​ពី​​ក្នុង​រាងកាយ​យ៉ាង​ឆាប់​រហ័ស​ ​ក៏​​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ និង​អារម្មណ៍​ក្រហាយ​នៅ​បរិវេណ​តំបន់​ពិសេស​របស់​ស្រី​ៗ​ដែរ​​។ ពិត​ណាស់​ ការ​រក្សា​ជាតិ​ទឹក​​អាច​ជួយ​រក្សា​តុល្យភាព​បាក់តេរី​ និង​កម្រិត​pH ក៏​ដូចជា​កាត់​បន្ថយ​​ការ​ឆ្លង​មេរោគ​នៅ​លើ​ទ្វារ​មាស​ថែម​ទៀត​ផង​។ ៤. ជៀសវាង​កោរ​រោម​ប្រដាប់​ភេទ​ញឹកញាប់​ ជាមួយ​គ្នា​នេះ​ដែរ​ រោម​នៅ​លើ​ប្រដាប់​ភេទ​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​កាត់បន្ថយ​ការ​កកិត​ អំឡុង​ពេល​រួម​ភេទ​ ព្រម​ទាំង​ការពារ​ការ​ឆ្លង​បាក់តេរី​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​​។ ៥. ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ នៅ​ពេល​ដែល​យើង​សម្អាត​ទ្វារ​មាស​ ចូរ​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​។​ ការ​ធ្វើ​បែប​នេះ អាច​ការពារ​​ពពួក​បាក់តេរី​ពី​តំបន់​​គូទ​មិន​ឲ្យ​ឆ្លង​ទៅ​បរិវេណ​ទ្វារ​មាស។​ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​​ជូត​សម្អាត​បន្ទាប់​ពី​នោម​រួច​​ទេ​នោះ វា​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស។​ ៦. ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​ អាហារ​ហឹរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​បរិវេណ​នោះ​។​ ជា​ទូ​ទៅ​ ការ​ញ៉ាំ​អាហារ​ហឹរ​ច្រើន​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កម្រិត​pH​របស់​ទ្វារ​មាស​ ក៏​ដូចជា​បង្កើន​អត្រា​ឆ្លង​មេរោគ​ផ្សិត​ដូច​គ្នា​។ ៧. […]


ការមករដូវ

ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ពេល​មក​រដូវ​ ប្រយ័ត្ន​ជួប​រឿងទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​មក​រដូវ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ និង​​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​។​ ពិត​ណាស់​ កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ ​ឈឺ​សាច់ដុំ​ ក៏​ដូចជា​ខ្វះ​អុកស៊ីសែន​ចូល​ទៅ​កោសិកា​ឈាម​ក្រហម​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ​នៅ​អំឡុង​ពេល​មក​រដូវ​ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​ និង​ចុក​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ខ្វះ​ជាតិ​ទឹក​នៅ​ថ្ងៃ​សំខាន់​នេះ​ យើង​នឹង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ​។ ១. ហើម​ពោះ​ និង​ចុក​ពោះ​ ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​estrogen និង​progesterone​ធ្លាក់​ចុះ​ អំឡុង​ពេល​មក​រដូវ​ វា​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​រក្សា​​​ទុក​ជាតិ​ទឹក ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហើម​ពោះ​ និង​ចុក​ពោះ​។​ ការ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​ នៅ​អំឡុង​ពេល​មក​រដូវ​ ជួយ​ប្រឆាំង​នឹង​​បញ្ហា​ទាំង​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ២. ឈឺ​ក្បាល​ប្រកាំង​ និង​ឈឺ​ក្បាល ជាមួយ​គ្នា​នេះ​ដែរ​​ កង្វះ​ជាតិ​ទឹក​​ក៏​អាច​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​ ដោយ​សារ​តែ​កង្វះ​អុកស៊ីសែន​ទៅ​កាន់​កោសិកា​ខួរ​ក្បាល​។ ពិត​ណាស់​ ប្រសិនបើ​យើង​ញ៉ាំ​ទឹក​​មិន​គ្រប់គ្រាន់​ ខួរ​ក្បាល​របស់​យើង​នឹង​កន្ត្រាក់​បណ្ដោះអាសន្ន​​នៅ​ពេល​បាត់បង់​ជាតិ​ទឹក​ ហើយ​ខួរ​ក្បាល​ទាញ​ចេញ​ពី​លលាដ៍​ក្បាល ​ដែល​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​។​ ​ការ​ញ៉ាំ​ទឹក​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ត្រលប់​ទៅ​កាន់​សភាព​ប្រក្រតី ដោយ​ជួយ​បំបាត់​ការ​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​។ ៣. កាត់​បន្ថយ​ការ​នោម​ និង​ការ​ឈឺ​ចាប់​ បន្ថែម​ពី​នេះ​ កង្វះ​ជាតិ​ទឹក​អាច​​ជួយ​បន្ថយ​បរិមាណ​ទឹក​នោម​ ក៏​ដូចជា​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​​ស្រអាប់​​។ កត្តា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​តម្រង​នោម​​ផ្ទុក​ទឹក​កាន់​តែ​ច្រើន​​ នៅ​ពេល​​ដែល​យើង​ខ្វះ​ជាតិ​ទឹក​។​ ប្រសិនបើ​យើង​មិន​នោម​ញឹកញាប់​ទេ វា​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ នៅ​អំឡុង​ពេល​មក​រដូវ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ ថែម​ទាំង​​ធ្វើ​ឲ្យ​បំពង់​ទឹក​នោម​របស់​យើង​មាន​ភាព​​សកម្ម​។ ៤. អស់​កម្លាំង ភាព​ទន់​ខ្សោយ​ និង​អស់​​កម្លាំង​នៅ​អំឡុង​ពេល​មក​រដូវ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ទឹក។​ […]


ការមករដូវ

កត្តា ៤យ៉ាង រំខានដល់​វដ្ដរដូវ​របស់ស្រីៗ

កត្តា​មួយ​ចំនួន​អាច​បង្ក​ការ​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រីៗ​ ធ្វើ​ឲ្យ​រដូវ​មិន​ទៀង ឬ​បាត់​រដូវ​ផង​ក៏​មាន​។ ជា​ធម្មតា​វដ្ដ​រដូវ​ស្រ្តី​មាន​រយៈពេល​ជា​មធ្យម​២៨​ថ្ងៃ តែ​អ្នក​ជំនាញ​ខាង​រោគ​ស្រ្តី​បញ្ជាក់​ដែរ​ថា​វដ្ដ​អាច​មាន​រយៈពេល​ពី​២១​ថ្ងៃ​ទៅ៣១​ថ្ងៃ ក៏​ចាត់​ទុក​ថា​ធម្មតា​ដែរ​។ ចុះ​ការ​បាត់​រដូវ ឬ​រដូវ​មិន​ទៀង ព្រោះ​កត្តា​អ្វី​ខ្លះ?​​ ១. ហាត់​ប្រាណ​ខ្លាំង​ៗ ឬ​ធ្វើ​ការ​ធ្ងន់​ ស្រីៗ​ធ្វើ​ការ​ងារ​ធ្ងន់ ឬ​ក៏​ជា​អ្នក​រត់​ប្រណាំង​ជា​ដើម ​​អាច​នឹង​ជួប​បញ្ហា​វដ្ដ​រដូវ​។ ការ​ធ្វើការ​ធ្ងន់​ញឹកញាប់ ឬ ហាត់​ប្រាណ​ខ្លាំង​ៗ​ញឹក​ញាប់ បូក​រួម​នឹង​ខ្លាញ់​នៅ​ក្រោម​ក្បាល​ពោះ​ដាក់​សម្ពាធ​លើ​រាង​កាយ​ផង ​អាច​បង្ក​ឲ្យ​មាន​សញ្ញា​បញ្ជូន​ទៅ​ខួរ​ក្បាល​​ដើម្បី​បញ្ឈប់​ការ​ផលិត​អ័រម៉ូន​បន្ត​ពូជ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​​ចូល​ចិត្ត​ហាត់​ប្រាណ​ខ្លាំងៗ​ មាន​ប្រហែល​ពាក់​កណ្ដាល​មាន​បញ្ហា​រដូវ​មិន​ទៀង​ ប៉ុន្តែ​ថា​ការ​មក​រដូវ​យឺត​ពីរ​បី​ថ្ងៃ​មិន​ចាត់​ទុក​ថា​ជា​បញ្ហា​នោះ​ទេ។ យ៉ាងណា បើ​ស្រី​ៗ​យើង​បាត់​រដូវ​យូរ​ជាង​បី​ខែ គួរ​តែ​ទៅ​ជួប​ពេទ្យ​។​ ២. លើស​ទម្ងន់​ បើ​​ជា​មនុស្ស​លើស​ទម្ងន់ យើង​នឹង​មាន​ខ្លាញ់​ច្រើន ហើយ​ខ្លាញ់​ដែល​លើស​នេះ​នឹង​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​កើន​ឡើង ដែល​អាច​​ទៅ​បញ្ឈប់​ក្រពេញ​អូវែ​មិន​ឲ្យ​បញ្ចេញ​ស៊ុត​។ ជាមួយ​គ្នា​នោះ​ដែរ ជញ្ជាំង​ស្រទាប់​ស្បូន​ក៏​ឡើង​ក្រាស​ដែរ​។ ដូច​គ្នា​ដែរ​ស្រ្តី​ដែល​ធាត់​ពេក​ក៏​អាច​​ជួប​បញ្ហា​រដូវ​មក​ច្រើន ឬ​មិន​សូវ​មក​រដូវ ឬ​ក៏​រដូវ​មក​រយៈពេល​យូរ​ផង​ដែរ​។ បើ​សិន​ជា​យើង​លើស​ទម្ងន់​ និង​មាន​រោគ​សញ្ញា​ទាំង​នេះ កុំ​គិត​ថា​វា​មិន​អី​នោះ​។ ការ​មាន​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​​កើន​ឡើង​ច្រើន​ ក្នុង​រយៈពេល​វែង ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ ដើម្បី​បន្ថយ​ហានិភ័យ​នេះ ស្រីៗ​លើស​ទម្ងន់​គួរ​ហាត់​ប្រាណ​សម្រក​ទម្ងន់ ឬ​បើ​ទម្ងន់​នៅ​តែ​មិន​ស្រក គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​​បាន​ដឹង​ថា​អាច​មាន​ថ្នាំ​ជំនួយ​ឬ​យ៉ាងណា​។​ ៣. មិន​គ្រប់​គីឡូ ឬ​ស្គម​ពេក​ រាង​កាយ​របស់​យើង​នឹង​មាន​ប្រតិកម្ម​បញ្ច្រាស​នៅ​ពេល​ទម្ងន់​ខ្លួន​មិន​គ្រប់​តាម​ស្ដង់​ដារ​សុខភាព​ត្រឹម​ត្រូវ​ ឬ​ស្គម​ពេក​ ដែល​នាំ​ឲ្យ​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​ក៏​មិន​គ្រប់​គ្រាន់​ដែរ​។ ស្រ្តី​គ្រប់​រូប​ត្រូវ​ការ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​សម​ស្រប​មួយ​ដើម្បី​បង្កើត​ជញ្ជាំង​ស្បូន និង​ធ្វើ​ឲ្យ​មាន​ឈាម​​រដូវ​។ យ៉ាង​ណា​បើ​​ស្រីៗ​យើង​​មាន​ទម្ងន់​ទាប​ជាង​ធម្មតា​តិច​តួច នោះ​មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ​សុខ​ៗ​យើង​បែរ​ជា​ស្រក​គីឡូ​ច្រើន​ភ្លាម​ៗ​​នោះ​អាច​នឹង​ប៉ះពាល់​វដ្ដ​រដូវ​ដែរ​។ យ៉ាងណា បើ​យើង​ស្រក​ទម្ងន់​ច្រើន​មែន តែ​ទម្ងន់​ខ្លួន​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ល្អ​ចំពោះ​សុខភាព​ដដែល នោះ​រាង​កាយ​នឹង​កែសម្រួល​វដ្ដ​រដូវ​ឲ្យ​ល្អ​ប្រសើរ​វិញ​នៅ​ពីរ​បី​ខែ​បន្ទាប់​។ ៤. បរិស្ថាន​មាន​ជាតិ​ពុល​ ការសិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​ធ្វើ​ការ​នៅ​កសិដ្ឋាន​ដែល​មាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន […]


ការមករដូវ

រោគសញ្ញា​​​មុន​មក​រដូវ​ ស្រីៗច្រើនជួបប្រទះ ដោះស្រាយបែបណា?​

រោគ​សញ្ញា​មុន​​មក​រដូវ​​កើត​ឡើង​ចំពោះ​ស្រី​ៗ​យើង​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​​ចំនួន​៩៥% ។ រោគ​សញ្ញា​ទាំង​នេះ​ រួម​មាន​ចង្អោរ​ ឈឺចាប់​ អស់​កម្លាំង​ ឬ​ផ្ដាសាយ​ជា​ដើម​។​ ទោះ​បី​ជា​​រោគ​សញ្ញា​មុន​មក​រដូវ​មិន​មែន​ជា​បញ្ហា​សុខភាព​ ​ព្រម​ទាំង​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ក៏​ពិត​មែន​ ​ប៉ុន្តែ​​​រោគ​សញ្ញានេះ​កើត​ឡើង​ចំពោះ​ស្ត្រី​ទូទៅ​​។ ​​រោគ​សញ្ញា​​​មុន​មក​រដូវ ​​រោគ​សញ្ញា​​មុន​មក​រដូវ​​អាច​ជា​ផល​រំខាន​​មុន​មក​រដូវ។​ រោគ​សញ្ញា​ទាំង​នេះ​ រួម​មាន​​​អស់​កម្លាំង​ ឈឺចាប់​ ​រាករូស​ ចង្អោរ​ ឬ​​កើន​ឡើង​សីតុណ្ហភាព​រាងកាយ​។​ ខណៈ​ពេល​ដែល​រោគសញ្ញា​មុន​មក​រដូវ​ទាំង​នេះ​ ស្រដៀង​ទៅ​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ ​​រោគ​សញ្ញា​​​មុន​មក​រដូវ​​ត្រូវ​បាន​សម្គាល់​ដោយ​លក្ខណៈ​វដ្ដ​របស់​វា​។​ យ៉ាង​ណា​មិញ​ វា​អាច​កើត​ឡើង​ចន្លោះ​ពេល​បញ្ចេញ​ពង​អូវុល​ និង​ការ​ចាប់ផ្ដើម​មក​រដូវ​។​ ​រោគ​សញ្ញា​ទាំង​នេះ​ នឹង​កើត​ឡើង​ជា​រៀងរាល់​ខែ​។ ​​រោគ​សញ្ញា​​​មុន​​មក​រដូវ​​កើត​ឡើង​បណ្ដាល​មក​ពី​អ្វី​? ​​​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ ហេតុ​អ្វី​ស្រីៗ​មួយ​ចំនួន​មាន​រោគ​សញ្ញា​​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរនោះទេ​​ ​ខណៈ​ដែល​​ស្រី​ៗ​ដទៃ​ទៀត​មិន​មាន​ឡើយ​​។ ប៉ុន្តែ​​​រោគ​សញ្ញា​​នេះ​អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ ឬ​ការ​ឆ្លើយតប​នៃ​ការ​​រលាក​កើន​ឡើង​នៅ​អំឡុង​ពេល​មាន​រដូវ។​ លើស​ពី​នេះ អ័រម៉ូន​រលាក​ជាក់លាក់​ (Prostaglandins) ​អាច​បង្កើន​រោគ​សញ្ញា​ដូច​ទៅ​នឹង​​​រោគ​សញ្ញា​​មុន​មក​រដូវ​ចំពោះ​ស្រី​ៗ​យើង​មួយ​ចំនួន​។​ នៅ​ពេល​ដែល​កោសិកា​ស្រទាប់​ក្នុង​ស្បូន​ ចាប់ផ្ដើម​បាត់បង់​ អ័រម៉ូន​ទាំង​នេះ​នឹង​ត្រូវ​បញ្ចេញ​។ នៅ​អំឡុង​ពេល​ដំណើរការ​នេះ​ ​អ័រម៉ូន​prostaglandins ​មួយ​ចំនួន​​អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ ចង្អោរ​ ក្អួត​ ឈឺ​សាច់ដុំ​ គ្រុន​ក្ដៅ​ និង​រាករូស​ជាដើម​។ ​​​យើង​គួរ​បារម្ភ​អំពី​​​រោគ​សញ្ញា​​មុន​មក​រដូវ​ដែរ​ទេ​? ជា​ទូទៅ​ រោគសញ្ញា​មុន​មក​រដូវ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​​ចាប់ផ្ដើម​មាន​រដូវ​ ឬ​រយៈពេល​ពីរ​បី​ថ្ងៃ​​ដែល​យើង​មក​រដូវ​។​ ប្រសិនបើ​វា​នៅ​តែ​បន្ត​កើត​ឡើង​ ឬ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ​​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ យើង​អាច​ព្យាបាល​​​រោគ​សញ្ញា​​នេះ​ដោយ​របៀប​ណា​? ដោយ​សារ​តែ​​​រោគ​សញ្ញា​​មុន​មក​រដូវ​មិន​មាន​​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ​ ដូច្នេះ​ហើយ​​វា​មិន​មាន​ការ​ព្យាបាល​ច្បាស់លាស់​ឡើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​អនុវត្ត​​វិធីសាស្ត្រ​​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​រោគ​សញ្ញា​នេះ​បាន​។ ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ដោះស្រាយ​​​រោគ​សញ្ញាមុន​មក​រដូវ​ គឺ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ ក៏​ដូចជា​គ្រប់គ្រង​ការ​រលាក​ […]


បញ្ហាស្ត្រីផ្សេងទៀត

មានលក្ខខណ្ឌប៉ុន្មាននេះ ស្ត្រីមិនអាចប្រើថ្នាំរំលូតកូនបានទេ

ជម្រើស​នៃ​ការ​រំលូត​កូន​មាន ២​បែប ទី១ ការ​រំលូត​ដោយ​ប្រើ​ថ្នាំ​រំលូត​កូន និង​ការ​រំលូត​ដោយ​ប្រើ​ឧបករណ៍​បូម។ បើតាមការលើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បើ​ស្ត្រី​មាន​លក្ខខណ្ឌ​ប៉ុន្មាន​នេះ មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន​នោះ​ទេ។ លក្ខខណ្ឌ​ស្ត្រី​មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន – មាន​ផ្ទៃពោះ​លើស​ពី ៩សប្តាហ៍ – ឈឺ​ចាប់​ក្នុង​ពោះ​ធ្ងន់ធ្ងរ ឬ​ឈឺ​ក្នុង​ពោះ​រយៈពេល​យូរ – កំពុង​ប្រើ​កង​ដាក់​ក្នុង​ស្បូន ជា​ទូទៅ​ក្រោយ​ប្រើ​ថ្នាំ​សុល​រំលូត​កូន ៤-៦ម៉ោង ការ​ធ្លាក់​ឈាម​មាន​សភាព​ខ្លាំង ឯផលរំខានរួមមាន ចុក​ពោះ​ខ្លាំង រងារ ញាក់ ឬ​ក្អួត ហើយ​បន្ត​ធ្លាក់​ឈាម​តិចៗ​ពី ២-៤សប្តាហ៍។ លោក​វេជ្ជបណ្ឌិត​ថា ក្រោយ​រំលូត​កូន​រួច​រយៈពេល ២ សប្តាហ៍ ស្ត្រី​ត្រូវ​បន្ត​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ប្រាកដ​ថា ការ​រំលូត​កូន​នោះមានសុវត្ថិភាព។ រយៈពេល ២-៣ ថ្ងៃក្រោយ​សំណល់​ក្នុង​ស្បូន​ធ្លាក់​អស់ ស្ត្រីអាចត្រលប់​ទៅ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា ប៉ុន្តែ​គប្បី​ចៀស​វាង​លើក​របស់​ធ្ងន់ៗ និង​តម​រួមភេទ​ក្នុង​រយៈពេល ២ សប្តាហ៍។ មួយ​វិញ​ទៀត ពេល​ចាប់​ផ្តើម​រួម​ភេទ ត្រូវ​ប្រើមធ្យោបាយពន្យារ​កំណើត ព្រោះ​ក្នុង​រយៈពេល​នេះ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ជា​ថ្មី។


ការមករដូវ

ឈឺសុដន់ពេលមករដូវ ស្រីៗយើងអាចដោះស្រាយតាមក្បួនទាំងនេះបាន!

​អាការៈ​ឈឺ​សុដន់​​ដែល​កើត​ឡើង​​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ ភាគ​ច្រើន​ទាក់ទង​នឹង​វដ្ដ​រដូវ​។​ ​អ័រម៉ូន​​កើត​ឡើង​ និង​ធ្លាក់​ចុះ​អំឡុង​ពេល​មាន​រដូវ​ អាច​បណ្ដាល​ឲ្យ​សុដន់​ងាយ​ឈឺ​ចាប់​ និង​ហើម​ជាដើម​​។​ ប្រសិនបើ​សុដន់​របស់​យើង​​មាន​​ជាលិកា​សរសៃ​  យើង​អាច​នឹង​សង្កេត​ឃើញ​ដុំ​ពក​យ៉ាង​ងាយ​ នៅ​អំឡុង​ពេល​មក​រដូវ​។ យ៉ាង​ណា​មិញ​ តើ​ការ​ឈឺ​សុដន់​នៅ​អំឡុង​ពេល​មក​រដូវ​បណ្ដាល​មក​ពី​អ្វី​? តើ​យើង​គួរ​ដោះស្រាយ​​បែប​ណា​? មូលហេតុ​បង្ក វដ្ដ​រដូវ​ប្រចាំ​ខែ​របស់​ស្រី​ៗ​យើង​ត្រូវ​បាន​កំណត់​​ដោយ​ការ​ប្រែប្រួល​នៃ​កម្រិត​អ័រម៉ូនអឺស្រ្តូហ្សែន​ និង​Progesterone​។​ អ័រម៉ូន​​ទាំង​ពីរ​​នេះ​​​​​មាន​សារសំខាន់​ណាស់​សម្រាប់​ឲ្យ​សុដន់​ និង​ប្រព័ន្ធ​បន្ត​ពូជ​របស់​យើងដែល​​ត្រៀម​រួចរាល់​ក្នុង​​ការ​មាន​គភ៌​។​ អារម្មណ៍​ឈឺ​សុដន់​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ​ហើយ​វា​​បណ្ដាល​មក​ពី​ក្លែប​សុដន់​  ​និង​បំពង់​សុដន់​រីក​ធំ​នៅ​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល​។​ ការ​ឈឺ​ចាប់​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​មុន​ពេល​មក​រដូវ​ ហើយ​ធូរ​ស្រាល​បន្តិច​ម្ដង​ៗ​​អំឡុង​ពេល​ និង​បន្ទាប់​ពី​អស់​រដូវ​។​ ចំពោះ​ស្ត្រី​មួយ​ចំនួន​ ​ការ​ឈឺ​ចាប់​សុដន់​​​​ដែល​កើត​ឡើង​ជា​វដ្ដ​​​  គឺ​មិន​មែន​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ឡើយ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! តិចនិក​ដោះស្រាយ​បញ្ហា​ឈឺ​​សុដន់​ ដើម្បី​​​បញ្ចៀស​ និង​កាត់​បន្ថយ​អាការៈ​ឈឺ​សុដន់​នៅ​អំឡុង​ពេល​​មក​រដូវ ស្រីៗ​យើង​អាច​អនុវត្ត​តិចនិក​​ខាង​ក្រោម​នេះ​។ ស្អំ​កំណាត់​ក្ដៅ​​​ ឬ​ត្រជាក់​នៅ​លើ​​សុដន់​រយៈពេល​ត្រឹម​តែ​២០​នាទី​​ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល​ ញ៉ាំ​របប​អាហារ​ល្អ​ៗ​ ដូចជា​បន្លែ​ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ កាត់​បន្ថយ​ស្រ្តេស​ [embed-health-tool-ovulation] ពេល​ណា​យើង​​គួរ​​ទៅ​ជួប​នឹង​គ្រូពេទ្យ​? ប្រសិនបើ​គ្នា​យើង​ជួប​ប្រទះ​ករណី​ទាំង​នេះ ​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ទើប​ជា​​ការ​ប្រសើរ​៖ ​មាន​ឈាម​ ឬ​​ទឹក​រងៃ  ចេញ​ពី​ចុង​សុដន់​ ​សង្កេត​ឃើញ​ដុំ​ពក​ថ្មី​ដែល​មិន​បាត់​ទៅ​វិញ​ បន្ទាប់​ពី​អស់​រដូវ​ ឈឺ​សុដន់​ខ្លាំង​ និង​​រ៉ាំរ៉ៃ​ ចេញ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​សុដន់​ រួម​មាន​ក្រហម​ ​ខ្ទុះ​ និង​គ្រុន​ក្ដៅ​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? […]


ការមករដូវ

អំឡុង​ពេល​​មក​រដូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីៗគួរញ៉ាំ និងមិន​គួរញ៉ាំអាហារអ្វីខ្លះ?

​​ក្នុង​អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​តែងតែ​មាន​អាការ​មិន​ស្រួល​ខ្លួន​​ ដូចជា​ការ​ឈឺក្បាល​ ចុក​ពោះ​ ប្រែប្រួល​អារម្មណ៍​ ឬ​ហើម​ពោះ​ជា​ដើម​។​ ខណៈ​ពេល​ដែល​អាហារ​​មួយ​ចំនួន​អាច​កាត់បន្ថយ​រោគ​សញ្ញា​ទាំងនេះ​ អាហារ​មួយ​ចំនួន​ទៀត​បែរ​ជា​ធ្វើ​ឲ្យ​ស្ថានភាព​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​។ ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​​របប​អាហារ​ត្រឹមត្រូវ​នៅ​អំឡុង​ពេល​នេះ​ គឺ​ជា​រឿង​សំខាន់​ណាស់​​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​សម្រស់​ស្រស់​ស្អាត​។ ​អាហារ​គួរ​ញ៉ាំ ១. ផ្លែឈើ​ ផ្លែឈើ​ដែល​សំបូរ​ជាតិ​ទឹក​ដូចជា​ផ្លែ​ឪឡឹក និង​ត្រសក់​ អាច​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​បាន​​យ៉ាង​ល្អ​។ ពិត​ណាស់​ ផ្លែឈើ​ផ្អែម​អាច​ជួយ​​កាត់​បន្ថយ​​ចំណង់​អាហារ​​​​មាន​ជាតិ​ស្ករ​ចម្រាញ់​​ច្រើន​ ដែលមិនល្អចំពោះសុខភាព និង​អាច​ធ្វើ​ឲ្យ​កម្រិត​គ្លុយកូស​​ឡើង​ខ្ពស់​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ២. បន្លែ​ស្លឹក​បៃតង​ ​វា​ជា​រឿង​ធម្មតា​ដែល​កម្រិត​ជាតិ​ដែក​ធ្លាក់​ចុះ​ នៅ​អំឡុង​ពេល​​មក​រដូវ​ ជា​ពិសេស​ ប្រសិនបើ​គ្នា​យើង​មក​រដូវ​ច្រើន​ៗ​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​យើង​អស់​កម្លាំង​ ឈឺ​រាងកាយ​ និង​វិល​មុខ​។ បន្លែ​ស្លឹក​បៃតង​​ដូចជា​ស្ពៃ​ពួយ​ឡេង​ អាច​​ជំរុញ​កម្រិត​ជាតិ​ដែក​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម​​ផង​ដែរ​។ [embed-health-tool-ovulation] ៣. សូកូឡា​ខ្មៅ​ ​សូកូឡា​ខ្មៅ​ជា​អាហារ​សម្រន់​ដែល​មាន​គុណប្រយោជន៍​ដ៏​​សំបូរ​បែប​​។​ ​វា​ក៏​សំបូរ​ទៅ​​ដោយ​ជាតិ​ម៉ាញេស្យូម​​ ដែល​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អារម្មណ៍​ និង​ជួយ​​គ្រប់គ្រង​អ័រម៉ូន​Serotonin ​ដែល​ជា​អ័រម៉ូន​រីករាយ​។ ៤. ទឹក​ដោះ​គោ​ជូរ​ ស្រីៗ​ជា​ច្រើន​អាច​​ឆ្លង​​មេរោគ​ផ្សិត​ នៅ​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​អស់​រដូវ​។​ ប្រសិនបើ​យើង​​ងាយ​នឹង​​ឆ្លង​មេរោគ​ផ្សិត​ ​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​Probiotic ដូចជា​ទឹក​ដោះ​គោ​ជូរ​​ ដែល​អាច​ចិញ្ចឹម​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ព្រម​ទាំង​អាច​ជួយ​​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​​យ៉ាង​មាន​ប្រសិទ្ធភាព​​។ ៥. ត្រី​ ជាមួយ​គ្នា​នេះ​ដែរ ត្រី​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ ប្រូតេអ៊ីន​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​​ដែល​ជា​សារធាតុ​បំប៉ន​ដ៏​ចាំបាច់​បំផុត​សម្រាប់​រាងកាយ​​យើង​។​ ការ​ញ៉ាំ​​​សាច់​ត្រី ដូចជា​ត្រី​សាម៉ុន​ ​អាច​​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ដែក​ អំឡុង​ពេល​មក​រដូវ​។ ចុចទីនេះ […]


ការមករដូវ

​ឈឺ​ក្បាល​ពេល​មក​រដូវ​​ដោយសារ​​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បម្រែបម្រួល​​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​ អាច​នាំ​​ឲ្យ​មាន​ការ​ប្រែប្រួល​​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ហើយ​ស្រី​ៗ​មួយ​ចំនួន​អាច​កើត​មាន​អាការៈ​ឈឺ​ក្បាល​ អំឡុង​ពេល​នេះ​​។ ជាក់​ស្ដែង​ មាន​​​អាការៈ​ឈឺ​ក្បាល​ប្រភេទ​ខុស​ៗ​គ្នា​ដែល​កើត​ឡើង​​នៅ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ការ​ឈឺ​ក្បាល​ដោយ​ការ​​តានតឹង​ ​ដែល​បណ្ដាល​មក​ពី​ស្រ្តេស ឬ​​​​អាច​វិវត្ត​ទៅ​ជា​ការ​ឈឺ​ក្បាល​​ក្រោយ​មក​រដូវ​ ដោយ​សារ​តែ​ការ​បាត់បង់​ឈាម​​ និង​ការ​ថយ​ចុះ​កម្រិត​ជាតិ​ដែក​។ យ៉ាង​ណា​មិញ​ ក្នុង​ចំណោម​​អាការៈ​ឈឺ​ក្បាល​​ប្រភេទ​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​អំឡុង​ពេល​មក​រដូវ​ ការ​ឈឺ​ក្បាល​ដោយ​កត្តា​អ័រម៉ូន​ និង​​ឈឺ​ក្បាល​ប្រកាំង​ពេល​មក​រដូវ​ តែងតែ​កើត​ឡើង​ជា​ទូទៅ​។​ មូលហេតុ​បង្ក​ ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អាច​​នាំ​​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​បង្ក​ឡើង​ដោយ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​។​ ពិត​ណាស់​ អ័រម៉ូន​គ្រប់គ្រង​មុខងារ​ជា​ច្រើន​នៃ​រាងកាយ​របស់​យើង​។​ អាការៈ​ឈឺ​ក្បាល​នេះ​ អាច​កើត​ឡើង​មុន​ពេល​ អំឡុង​ពេល​ ឬ​ក្រោយ​ពេល​មក​រដូវ​។ អ័រម៉ូន​Estrogen​ជា​អ័រម៉ូន​ភេទ​របស់​ស្រីៗ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចរន្តឈាម​បញ្ជូន​សារ​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។​​​​​​ ​អ័រម៉ូន​​នេះ​​កើន​ឡើង​ពាក់​កណ្ដាល​វដ្ដ​រដូវ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​ស៊ុត​ញី។​ ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូនEstrogen​នេះ អាច​ជួយ​ឲ្យ​ដល់​ការ​ផ្សាំ​ស៊ុត​​នៅ​ក្នុង​ស្បូន​។​ បន្ទាប់​ពី​បញ្ចេញ​ពង​អូវុល​ កម្រិត​អ័រម៉ូន​នឹង​ថយ​ចុះ ហើយ​អ័រម៉ូន​Estrogen និង​Progesterone នឹង​ធ្លាក់​ចុះ​ទាប​បំផុត​មុន​ពេល​មក​រដូវ​ ដែល​​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​ស្រីៗ​គ្នា​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​ក្បាល​។ ការ​ព្យាបាល​​​ ការ​ព្យាបាល​អាការៈ​ឈឺ​ក្បាល​ដោយ​សារ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​​ពេល​មក​រដូវ​ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ​​​ជា​ទូទៅ​ ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​ថ្នាំ​ទាំង​នេះ​ក៏​អាច​កាត់​បន្ថយ​​ការ​ឈឺ​ក្បាល​​ដោយ​សារ​ភាព​តានតឹង​ ដែល​បង្ក​ឡើង​ដោយ​កម្រិត​ជាតិ​ដែក​ចុះ​​ទាប​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ​ កាហ្វេអ៊ីន​ក៏​​​​មាន​គុណប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បណ្ដាល​មក​ពី​​អ័រម៉ូន​ដូច​គ្នា។​ បន្ថែម​ពី​លើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ គ្នា​យើង​ក៏​អាច​សាកល្បង​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​នេះ​ ដែល​រួម​មាន​៖ ស្អំ​កំណាត់​​ត្រជាក់​​នៅ​លើ​ថ្ងាស​​ប្រមាណ​១០​នាទី ​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ​ ដូចជា​យូហ្គា​ សមាធិ​ ដក​ដង្ហើម​វែង​ៗ ដើម្បី​ជួយ​បន្ធូរ​សាច់ដុំ​ និង​កាត់​បន្ថយ​ការ​តានតឹង​​​​។ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ម៉ាស្សា​ ញ៉ាំ​អាហារ​តិចតួច និង​ញឹកញាប់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ខ្ពស់​។


ទ្វារមាស

អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?

តាម​ក្បួន​វេជ្ជសាស្ត្រ ឲ្យ​តែ​ស្ត្រី​ធ្វើ​អនាម័យទ្វារមាស​ដោយ​ប្រើ​ទឹក​ធម្មតា​គឺ​គ្រាន់​ណាស់​ទៅ​ហើយ មិន​ចាំបាច់​ប្រើ​ទឹក​អនាម័យ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ប្រើ​ទឹក​អនាម័យ បើ​សិន​ជា​មាន​ក្លិន​ក្រអូប អាច​នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ខណៈ​ការ​ប្រើ​ទឹក​អនាម័យ​ច្រើន​ជ្រុល​ពេក​លើ​ទ្វារមាស អាច​នឹង​សម្លាប់​បាក់តេរីល្អៗ​នៅ​ទ្វារមាស​ស្ត្រី បណ្តាល​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​ធ្លាក់​ស។ ខ្ញុំ​បាន​ជួបស្ត្រី​យើង​ច្រើន​ណាស់​ដែល​គាត់​ម៉ោគ្លីនិក ដោយសារ​បញ្ហា​ធ្លាក់ស នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​ទៅ យើង​ឃើញ​ថា បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​គាត់​បាត់​អស់​រលីង ដោយសារ​អី? ដោយសារ​គាត់​ប្រើ​ទឹក​អនាម័យ​ច្រើន​ពេក គាត់​លូក​សម្អាត គាត់​ស្អាត​ខ្លាំង​ពេក គាត់​ខ្លាច​មាន​ក្លិន គាត់​ខ្លាច​ទ្វារមាស​មាន​សំណើម លោក ស្រី វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា សេវាកម្ម គ្លីនិក រ៉ាក់ ចង់ពិនិត្យ​​ជំងឺ​មហារីក​សុដន់ ចុចទីនេះ! ចង់វាយតម្លៃ​វដ្ត​រដូវស្រ្តី ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ លោកស្រី​ថា ការ​ដុស​ខាត់ សម្អាត​ទ្វារមាស​ខ្លាំង​ពេក ធ្វើ​ឲ្យ​ទ្វារមាស​បាត់បង់​បាត់តេរី​ល្អ​អស់ មិន​មាន​អ្វី​ការពារ​ទ្វារមាស នាំ​ឲ្យ​មាន​ជំងឺ ទៅ​ជា​ធ្លាក់ស។ ដើម្បី​ឲ្យទ្វារ​មាសស្ត្រី​មិន​មាន​ការ​ឆ្លង​រោគ ត្រូវ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទ្វារមាស​ហប់​ពេក កុំ​ឲ្យ​ក្តៅ​ពេក អាស៊ីដ​ពេក ឬ​អាល់កាឡាំង​ពេក ដោយអនុវត្តការណែនាំខាងក្រោម។ [embed-health-tool-ovulation] -ត្រូវ​លាង​សម្អាត​ទ្វារមាស​ជាមួយ​ទឹក​ធម្មតាឲ្យ​ស្អាត​ក្រោយ​ពេល​បន្ទោបង់ -ត្រូវ​ផ្លាស់​ប្តូរ​ខោក្នុង ១ថ្ងៃ/ម្តង -ត្រូវ​លាង​សម្អាត​ទ្វារមាស ក្រោយ​រួមភេទ​រួច កុំ​ទុក​យូរ -កុំ​ស្លៀកពាក់​ខោ​ហ្គេន​រឹប​ខ្លាំង​ពេក -ឧស្សាហ៍​ងើប​ដើរ ១-២ម៉ោង/ម្តង កុំ​អង្គុយ​ធ្វើការ​ជាប់​យូរ​ពេក -កុំ​ប្រើ​ទឹក​អនាម័យ​ដែល pH […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ