ចម្ងល់ជាច្រើនពីប៉ាម៉ាក់ ឬស្រីៗដែល Hello គ្រូពេទ្យ ឧស្សាហ៍ទទួលបានបំផុត គឺ រួមភេទពេលមករដូវ មិនបានការពារអាចមានផ្ទៃពោះអត់? តើឈាមរដូវជាអ្វី? តើឈាមទាំងអស់ដែលហូរតាមទ្វារមាស សុទ្ធតែជាឈាមរដូវឬយ៉ាងណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចម្ងល់ជាច្រើនពីប៉ាម៉ាក់ ឬស្រីៗដែល Hello គ្រូពេទ្យ ឧស្សាហ៍ទទួលបានបំផុត គឺ រួមភេទពេលមករដូវ មិនបានការពារអាចមានផ្ទៃពោះអត់? តើឈាមរដូវជាអ្វី? តើឈាមទាំងអស់ដែលហូរតាមទ្វារមាស សុទ្ធតែជាឈាមរដូវឬយ៉ាងណា?
រដូវ កើតឡើងពេលរាងកាយស្រីៗបញ្ចេញជាលិកាមិនត្រូវការចេញមកក្រៅ ហើយជាលិកាទាំងនោះចេញតាមស្បូន ដែលជាកន្លែងសម្រាប់គភ៌វិវត្តនៅក្នុងរាងកាយមនុស្សស្រី។ រៀងរាល់ខែ ស្រទាប់ស្បូនកាន់តែក្រាស់ទៅៗដើម្បីបង្កើតជាពងមេជីវិតញី។ បើពងមិនអាចបង្កកំណើត ឬមិនអាចធ្លាក់មកស្បូនទេ ស្រទាប់ស្បូនទាំងនោះ នឹងបញ្ចេញពងមេជីវិតញី ចេញពីរាងកាយតាមរយៈឈាម ដែលហូរតាមទ្វារមាស ហើយអ្វីរៀបរាប់នេះ ត្រូវគេហៅថាវដ្តរដូវ។ វដ្តរដូវ កើតមានរៀងរាល់ខែ ដូចនេះហើយ នៅពេលក្មេងស្រីមករដូវ រាងកាយនឹងបញ្ចេញឈាមតិចតួច រួមជាមួយជាលិកាមិនចាំបាច់មួយចំនួនចេញមកក្រៅ ខណៈទាំងនេះជារឿងធម្មតាសម្រាប់ស្រី ពេលរាងកាយពេញវ័យ។
ភាគច្រើនគិតថា រួមភេទពេលមករដូវមិនមានផ្ទៃពោះទេ ការពិត អ្វីៗនៅតែអាចទៅរួច អាស្រ័យលើមូលហេតុមួយចំនួនដូចជា៖
– មិនមែនឈាមទាំងអស់ហូរតាមទ្វារមាស សុទ្ធតែជាឈាមរដូវនោះទេ។ ពេលខ្លះ មនុស្សស្រីក៏អាចហូរឈាមនៅពេលបង្កើតជាពង (មេជីវិតញី) ដូចគ្នា ពិសេសពេលស្រីៗបង្កើតពងច្រើនបំផុត។ អំឡុងពេលមនុស្សស្រីកំពុងផលិតពង (Ovulating) អាចធ្វើឲ្យមានការហូរឈាមខ្លះ ដែលយើងនឹងច្រឡំថា ជាឈាមរដូវ។
– ពេលខ្លះការផលិតពង (Ovulation) អាចកើតមានភ្លាមមុនពេលស្រីឈប់មករដូវ ឬ ២-៣ ថ្ងៃបន្ទាប់ពីវដ្តរដូវចប់។ មនុស្សស្រីម្នាក់ៗ មានពេលផលិតពង (មេជីវិតញី) ខុសៗគ្នា ពីវដ្តរដូវមួយទៅវដ្តរដូវមួយ ដែលធ្វើឲ្យពិបាកប៉ាន់ស្មានថា នៅពេលណាពិតប្រាកដ ឱកាសអាចបង្កកំណើតខ្ពស់បំផុត។ ដោយសារតែមេជីវិតឈ្មោលអាចរស់ក្នុងខ្លួនមនុស្សស្រី ពី ២-៣ ថ្ងៃ ឬអាចច្រើនជាង ៥ថ្ងៃ និងការបង្កកំណើតជាមួយមេជីវិតញី ចំណាយពេលត្រឹម ៧២ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបាញ់ទឹកកាមរួច ដូចនេះ រួមភេទអំឡុងពេលមករដូវ គឺប្រឈមមានផ្ទៃពោះខ្លាំងណាស់។
ទោះឱកាសមានផ្ទៃពោះពេលមករដូវស្ថិតក្នុងកម្រិតទាប ប៉ុន្តែមិនមានន័យថា មិនអាចនោះទេ។ បន្ថែមលើនេះ រាល់ពេលរួមភេទមិនបានការពារ កាន់តែប្រឈមមានផ្ទៃពោះខ្ពស់។ ហើយក្រៅពីមានផ្ទៃពោះ អាចនឹងឆ្លងជំងឺកាមរោគ ដូចជា ជំងឺប្រមេះទឹកថ្លា (Clamydia) ដុះសាច់នៅលើប្រដាប់ភេទ (Genital warts) ឬជំងឺអេដស៍ជាដើម។ វិធីតែមួយគត់ដើម្បីកុំឲ្យមានកូន និងឆ្លងជំងឺកាមរោគ គឺតមមិនរួមភេទ អំឡុងពេលស្រីៗកំពុងមករដូវ។ តែបើចង់រួមភេទ សូមប្រើស្រោមអនាម័យដើម្បីការពារ ទាំងការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងជំងឺកាមរោគ។
ក្នុងករណីចង់បានកូន ហើយមិនអាចមានកូនរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ បន្ទាប់ពីរួមភេទដោយមិនបានការពារ សូមពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចនឹងណែនាំវិធីតាមដានការធ្លាក់ពងមេជីវិតញី (Ovulation) ការធ្វើតេស្ត និងការព្យាបាល អាចជួយបង្កើនឱកាសមានកូនខ្ពស់ជាមុន។
ស្វែងយល់បន្ថែមពីឈាមរដូវនិងការមានផ្ទៃពោះ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕