ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

វះកាត់ឆ្អឹង

Cataract Surgery (វះកាត់បកបាយភ្នែក)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការវះកាត់​បក​បាយ​ភ្នែក? បាយ​ភ្នែក​ ​កើត​នៅ​ពេល​វ័យ​កាន់​ចាស់​ បង្ក​ជា​ភាព​ល្អក់​នៅ​ក្នុង​ថង់​កែវ​ភ្នែក ​​ធ្វើ​ឲ្យ​យើង​​ពិបាក​មើល ​និង​ពិបាក​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ។ វះកាត់​បក​បាយ​ ដើម្បី​គេ​យក​ចេញ​​ភាព​ល្អក់​កករ​ក្នុង​កែវ​ភ្នែក ប្ដូរ​កែវ​ភ្នែក​ដោយ​កញ្ចក់​កែវ​សិប្បនិម្មិត។ ២- ហេតុអី្វ​ត្រូវ​វះកាត់​? វះកាត់ អាច​នឹង​ធ្វើ​ឡើង ​ពេល​គំហើញ​របស់​យើង​មាន​ផល​រំខាន​ និង​ឧបសគ្គ​ធ្ងន់ធ្ងរ​មិន​អាច​ធ្វើ​ការងារ​ប្រកប​របរ​រកស៊ី​អ្វី​បាន ដើម្បី​ជួយ​កែវ​ភ្នែក​អាច​មើល​ឃើញ​វិញ​បាន។ កត្តាប្រឈម៣- កត្តា​ប្រឈមមាន​អ្វី​ខ្លះ? យើងអាច​ជ្រើស​រើស​ពេល​ណា​ត្រូវ​វះកាត់ ​មិន​ចាំ​បាច់​រង់ចាំ​ដល់​ពេល​មើល​លែង​ឃើញ​ទើបទៅ​រក​ពេទ្យ​នោះ​ទេ។ សម្រាប់​ការ​វះកាត់​ ​តែង​តែ​ជួប​នឹង​ផល​វិបាក​ខ្លះៗ ដូច​ជា​ការ​ដុះ​ឡើង​វិញ​នូវ​កោសិកា​​ដាច់​ក្នុង​ពេល​ប្ដូរ​កែវ​សិប្បនិមិ្មត។ ករណី​នេះ យើង​អាច​ជ្រើសរើស​បាញ់​ឡាសែរ​ ​ដើម្បី​សម្រួល​អាការៈ​ ព្រោះ​វា​អាច​នៅ​តែ​ស្រវាំង​ក្រោយ​ពេល​វះកាត់។ គ្នា​យើង​បក​បាយ​ទាំង​អស់ ​ត្រូវ​យល់​ដឹង​ពី​ផល​រំខាន​ដោយ​វះកាត់ ​អាច​កើត​មាន​ជា​យថាហេតុ​ ដូច​នេះ​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​មុន​ពេល​សម្រេច​ចិត្ត ខណៈ​ផល​វិបាក​ផ្សេង​ទៀត​រួម​មាន៖ – រហែក​ថង់​កញ្ចក់​ភ្នែក – កែវ​សិប្បនិមិ្មតមិន​ត្រូវទំហំ​ថង់​កញ្ចក់​ភ្នែក – ឆ្លង​រោគ​ធ្ងន់ធ្ងរ – របើក​សរសៃ​បាត​ភ្នែក – ហូរ​ឈាម​ក្នុង​គ្រាប់​ភ្នែក។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់? មុន​ធ្វើ​ការ​វះកាត់ យើង​ត្រូវ​ធ្វើ​ការ​វាស់​គំហើញ​ភ្នែក ​និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ ​ដើម្បី​ដឹង​ពី​កម្រិត​ធ្ងន់ធ្ងរ​ និង​ងាយ​ស្រួល​ជ្រើស​រើស​ការ​ព្យាបាល​ ក៏​ដូច​ដាក់​កញ្ចក់​សមស្រប​នឹង​កែវ​ភ្នែក​ជា​ដើម។ ៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​វះកាត់? វះកាត់​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ប្រើ​ពេល ៣០នាទី ដោយ​គ្រូពេទ្យ​នឹងចាប់​ផ្តើម​ដាក់​ថ្នាំ​បន្តក់​ពង្រីក​ប្រស្រី​ភ្នែក ​ដើម្បី​ងាយ​ធ្វើ​ប្រតិបត្តិ​ការ ​បន្ទាប់​មក​​ដាក់ថ្នាំ​ស្ពឹក​ កុំ​គ្រាប់​ភ្នែក​ធ្វើ​ចលនា​ផ្ដេសផ្ដាស​ពេល​កំពុង​វះ។ វិធី​ទំនើប​មួយ​ទៀត​ គឺ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ Phaco surgery ដើម្បី​ងាយ​ស្រួលស្រូប​យក​ភាព​ល្អក់​ពី​ក្នុង​ថង់​កញ្ចក់​ភ្នែក។ វិធីថែទាំក្រោយវះកាត់៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់? ថ្នាំ​ស្ពឹក​នឹង​អស់​ឥទ្ធិពល​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​វះកាត់​រួច​ យើង​អាច​ត្រូវ​រុំ ​និង​ការពារ​ភ្នែក​ដោយ​ជ័រ​បិទ​ភ្នែក​រយៈពេល​មួយ​យប់។ អំឡុង​ពេល​នេះ​ពេទ្យ​ នឹង​ឲ្យ​យើង​ថ្នាំ​មួយ​ចំនួន ដូចជា​ថ្នាំ​ផ្សះ​បន្តក់​ […]


វះកាត់ឆ្អឹង

Carpal Tunnel Surgery (វះកាត់សរសៃប្រសាទកណ្ដាលបាតដៃ)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​វះ​កាត់​សរសៃ​ប្រសាទ​កណ្ដាល​បាត​ដៃ? ការ​វះកាត់​ធ្វើ​ឡើង ពេល​សរសៃ​ប្រសាទ​នៅ​ដៃ​ត្រូវ​កៀប​ដោយ​សរសៃ​ពួរ​ណាមួយ​ សំដៅ​លើ​សរសៃ​ប្រសាទ​រត់​ពី​មុខ​ក​ដៃ​ត្រូវ​បាន​កៀប​សង្កត់។ ដោយ​សារ​សរសៃ​ប្រសាទ​កណ្ដាល​បាត​ដៃ ​រត់​នៅ​ក្នុង​ប្រហោង​តូច​ពី​ធម្មជាតិ ជាហេតុ​ពេល​សរសៃ​ពួរ ​និង​ធាតុ​ផ្សំ​នៅ​ជុំវិញ​មាន​ការ​រីក​ធំ ​ងាយ​សង្កត់​ទៅ​លើ​សរសៃ​នេះ​ណាស់ នាំ​ឲ្យ​ការ​វះកាត់​​ធ្វើ​ឡើង​ដើម្បី​បន្ថយ​អាការៈ​ឈឺ​ចាប់​ ​បណ្ដាល​មក​ពី​ការ​កៀប។ ២- ហេតុ​អ្វី​ត្រូវ​វះកាត់? ការ​វះកាត់ នឹង​ធ្វើ​ឡើង​បើ​ព្យាបាល​ដោយ​ថ្នាំ​ប៉ុន្មាន​សប្ដាហ៍​ នៅ​មិន​ការ​ធូរ​ស្រាល។ ត្រូវ​ចាំ​ថា​ការ​ព្យាបាល​ដោយ​ថ្នាំ​ គឺ​អាច​បន្ថយ​ឈឺចាប់ ​តែ​បើ​មាន​ការ​ខូចខាត​លើ​សរសៃ​ប្រសាទ​ត្រូវ​តែ​វះកាត់។ លើស​ពី​នេះ​ ​បង្ក​ទៅ​ជា​សញ្ញា​រំខាន​ផ្សេងៗ​ដូច​ជា៖ – ស្ពឹក​ដៃ​ មិន​អាច​បញ្ជា​ចលនា​ម្រាម​ដៃ​បាន​តាម​តម្រូវ​ការ – ខ្សោយ​សាច់​ដុំ – ឈឺ​ដៃ​ខ្លាំង​ទាល់​គេង​មិន​លក់​ក៏​មាន។ កត្តាប្រឈម៣- កត្តា​ប្រឈម​អ្វី​ខ្លះ? ការ​ធ្វើ​តេស្ត​ស្ទង់​ចលនា​កម្លាំង​ និង​ការ​ឆ្លើយ​តប​របស់​សរសៃ​ប្រសាទ​កណ្ដាល​បាត​ដៃ​ នឹង​ត្រូវ​ធ្វើ​ឡើង​មុន​ពេល​វះ​កាត់ ​ហើយ​គ្រូពេទ្យ​នឹង​ប្រាប់​អ្នក​ពី​លទ្ធផល​ ក៏​ដូច​ជា​ជម្រើស​ព្យាបាល​សម្រាប់​យើង។ គ្រប់​ការ​វះ​កាត់​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រឈម​​ហានិភ័យ​ជា​​យថា​ហេតុ​ គួរ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​​ធ្វើ​ការ​វះកាត់។ មួយ​វិញ​ទៀត វះកាត់​នេះ​មាន ​២វិធី ​គឺ​ វះ​បើក​ធំ​ និង​ចោះ​ដោយ​ប្រើ​ឧបករណ៍​ជំនួយ ​មាន​ស្នាម​វះ​តូច។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​ដែល​អាច​កើត​មាន៖ – បង្ក​រោគ​លើ​ស្នាម​វះ – ប៉ះពាល់​ទៅ​លើ​សរសៃ​ប្រសាទ​ផ្សេង​ទៀត​ ​តម្រូវ​ឲ្យ​មាន​ការ​កែ​លម្អ​ជា​ថ្មី – រឹង​សន្លាក់​ម្រាម​ដៃ ​ពិបាក​កាន់ ​តែ​នឹង​បាត់​ទៅ​វិញ​ពេល​កដៃ​ជា​សះស្បើយ – ករណី​កៀប​ អាច​លាប់​ឡើង​វិញ​គ្រប់​ពេល – ចៀសវាង​ការ​ធ្វើ​ចលនា​ណា​មួយ ​បង្ក​ឲ្យ​មាន​ការ​លាប់​ឡើង​វិញ – បើ​ប្រទះ​ផល​វិបាក​ភ្លាម​ៗ​ក្នុង​ពេល​វះកាត់ ​ការ​វះ​ដោយ​ចោះ​នឹង​ប្ដូរទៅ​វះ​បើក​ធំតែម្តង។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​ពេល​វះកាត់? យើង​គួរ​ត្រៀម​សំនួរ​ជុំវិញ​ការ​វះ​កាត់ ​ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ​ និង​បាន​យល់​ច្បាស់​ពី​ស្ថាន​ភាព​ជំងឺ​ទៀត​ផង។ ជាទូទៅ​ក្រោយវះកាត់រួច អាច​ត្រលប់​ទៅ​ផ្ទះភ្លាមៗ។ ៥- មានអ្វី​ខ្លះ​កើត​ឡើង​ពេល​កំពុង​វះ? វះកាត់​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​ស្ពឹក […]


វះកាត់ឆ្អឹង

Coronary Angioplasty (វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បេះដូង)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​វះកាត់​កែ​សម្រួល​សរសៃ​ឈាម​​បេះ​ដូង? វះ​កាត់​សរសៃ​ឈាម​បេះដូង​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ព្យាបាល​រោគ​សញ្ញា​មួយ​ចំនួន​ពាក់​ព័ន្ធ​ជំងឺ​លើ​សរសៃ​ឈាម​សំខាន់​មួយ​នេះ​ ព្រោះ​​សរសៃ​ឈាម​បេះដូង ​មាន​នាទី​​​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង បើ​សរសៃ​ឈាម​នេះ​មាន​បញ្ហា​ អាច​បង្កឲ្យបេះដូងជួប​បញ្ហា​​ធ្ងន់ធ្ងរ។​ ២- ហេតុអ្វីត្រូវវះកាត់? ការ​វះ​កាត់ ធ្វើ​ឡើងនៅ​ពេល សរសៃ​ឈាម​បេះដូង​ប្រែ​ជា​រួម​តូច​ដោយ​ប្រការ​ណា​មួយ  ដើម្បី​សម្រួល​ឡើង​វិញ ​ជួយ​ដល់​ការ​ដឹក​នាំ​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​កោសិកា​បេះដូង​គ្រប់​គ្រាន់។ មិន​តែ​ប៉ុណ្ណេះ​ អាច​ជួយ​បន្ធូរ​វិបត្តិ​ដក​ដង្ហើម​ ព្រម​ទាំង​អាច​ព្យាបាល​ និង​ការពារ​ករណីគាំង​បេះដូង​ទៀតផង។   កត្តាប្រឈម៣- ​កត្តា​ប្រឈម​មាន​អ្វី​ខ្លះ? ការ​វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បេះដូង ធ្វើ​ឡើង​ដើម្បី​ស្តារ​ឡើង​វិញ សរសៃ​ឈាម​រួម​តូច​តាម​អាច​ធ្វើ​ទៅ​បាន។ មិន​មែន​គ្រប់​បញ្ហា​សរសៃ​ឈាម​បេះដូង​ទាំង​អស់​សុទ្ធ​តែ​ ត្រូវ​ការ​ព្យាបាល​ដោយ​វះកាត់​កែ​លម្អ​នោះ​ទេ ​ថ្នាំ​គ្រាប់​ក៏​អាច​ជួយ​សម្រាល​អាការៈ​បាន​ដូច​គ្នា។ គួរ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ផល​វិបាក​ផ្សេង​ៗ មុន​នឹង​ធ្វើ​សម្រេច​ចិត្ត ​ដូចជា​ប្រវត្តិ​ប្រឈម​នឹង​កាំរស្មី​វិទ្យុសកម្ម​ពី​មុន ជា​ដើម​។ ពេល​ខ្លះ​ដេក​នៅ​លើ​គ្រែ​វះ​កាត់​យូរ​ អាច​ទៅ​ជា​​ថប់អារម្មណ៍ ​និង​ឈឺ​ចាប់​ក៏​មាន។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​អាច​ជួប​ជា​យថា​ហេតុ៖ – ហូរ​ឈាម​នៅ​កន្លែង​ដាក់​បំពង់​តូច (Catheter) ចូល​ទៅ​តាម​សរសៃ​ឈាម – ឈាម​កក ​និង​មាន​​ប៉ះពាល់​លើ​សរសៃ​ឈាម – មាន​ឆ្លង​រោគ​នៅ​កន្លែង​​បំពង់​តូចៗ – ធ្លាយ​សរសៃ​ឈាម​បេះដូង​ ឬ​ស្ទះ​ខ្លាំង​ពេក​ តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់​បើក​ទ្រូង – គាំង​បេះដូង​ភ្លាមៗ – ចង្វាក់​បេះដូង​លោត​ខុស​ធម្មតា – ឈឺ​ទ្រូង – បង្ក​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល – មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ពណ៌​បាញ់​បញ្ចូល​ក្នុង​សរសៃ​ឈាម។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀម​អ្វីខ្លះ​មុន​ពេល​វះ​កាត់? ត្រូវ​ប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ចាប់ពណ៌​ ថ្នាំ ជ័រ​កៅស៊ូ បង់​ស្អិត និង​ថ្នាំ​ស្ពឹក​មួយ​ចំនួន។ មុន​ធ្វើ​ការ​វះកាត់ គ្រូពេទ្យ​តម្រូវ​ឲ្យ​យើង​​ធ្វើ​តេស្ត​សមត្ថភាព​កំណក​ឈាម​ជាមុន​សិន​ ព្រម​ទាំង​សាក​សួរ​ប្រវត្តិ​ពាក់ព័ន្ធ​ប្រតិកម្ម​ផ្សេងៗ ​ពិសេស​សារធាតុ​ត្រូវ​ប្រើ​អំឡុង​ពេល​វះកាត់​។ មួយ​ទៀត ​ត្រូវ​តម​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ហើយ​បើ​កំពុង​ពពោះ​ […]


បាក់ឆ្អឹង

Osteomalacia (ឆ្អឹងទន់)

និយមន័យ១- អ្វីជា​ជំងឺ​ឆ្អឹង​ទន់? ជំងឺ​នេះ ​សំដៅ​ទៅ​លើ​ករណី​ទន់​ឆ្អឹង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ​D ​បង្ក​ឲ្យ​បាក់ឆ្អឹង​ទាំង​មនុស្ស​ចាស់ ​ក្មេងៗ ខណៈ​មនុស្ស​ពេញ​វ័យ​ អាច​បណ្តាល​ឲ្យ​ទៅ​ជា​កោង​ឆ្អឹង​ ពិសេស​ឆ្អឹង​នៅ​ត្រង់​ជើង​សម្រាប់​ទប់​លំនឹង និង​ទ្រ​ដង​ខ្លួន​ជា​ដើម។ ២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​នេះខុស​ពី​ពុក​ឆ្អឹង​ត្រង់​ថា ​ពុក​ឆ្អឹង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង​ជាង​មុន​ និង​ងាយ​បាក់។ មនុស្ស​ពេញ​វ័យ​គេ​ហៅ​ថា​រោគ​ឆ្អឹង​ទន់ ​ចំពោះ​ក្មេង​គេ​ហៅ​ជំងឺ​ (Ricket) ​ភាគ​ច្រើន​កើត​លើ​ស្ត្រី ​និង​ពេល​ខ្លះ​​​ស្ត្រី​កំពុងមាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ដូចគ្នា។ រោគសញ្ញា៣- ​រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​រួម​មាន៖ – ឆ្អឹង​ឆាប់​ប្រេះ​ ស្រួយ ឬ​បាក់ – ខ្សោយ​សាច់​ដុំ ​វិបត្តិ​នេះ​កើត​ឡើង​នៅ​កន្លែង​តំណ​រវាង​សាច់ដុំ ​និង​ឆ្អឹង បង្ក​ឲ្យពិបាក​ដើរ ឬ​ដើរ​វៀច​តែម្តង – ឈឺ​ចុក​ណែន​ឆ្អឹង​ចាប់​ពី​ត្រគាក​ចុះ​ក្រោម​ ចង្កេះ ជើង និង​ពេល​ខ្លះ​ឈឺ​ឡើង​ដល់​ឆ្អឹង​ជំនីរ។ បើ​ជាតិ​កាល់ស្យូម​ក្នុង​ឈាមទាប​ យើង​អាចប្រទះ​រោគ​សញ្ញា​ដូចជា៖ – បេះដូង​លោត​ខុស​ប្រក្រតី – ស្ពឹក​មាត់ ដៃ និង​ជើង – កន្ត្រាក់​គាំង​ដៃ​ ឬ​ជើង មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញាដូច​ខាង​លើ​ទេ ហេតុនេះ​​បើ​មាន​ករណី​មិន​ប្រក្រតី​​ណាមួយ ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​មានអ្វីខ្លះ? វីតាមីន ​D មាន​សារៈ​សំខាន់ ​ជួយ​ស្រូប​យក​កាល់ស្យូមពី​ក្រពះ គ្រប់គ្រង​សារជាតិ​កាល់ស្យូម ​និង​ផូស្វាត​ក្នុង​ឈាម។ ករណី កាល់ស្យូមក្នុងឈាមមាន​កម្រិត​តិចតួច ​ការ​ផលិត​ឆ្អឹង​ក៏​មិន​បាន​ល្អ​ដូចគ្នា។ […]


ជំងឺរលាកសន្លាក់

Osteoarthritis (​រលាក​សន្លាក់​ឆ្អឹង)

និយមន័យ១- អ្វី​ទៅ​ជាជំងឺ​រលាក​សន្លាក់​ឆ្អឹង? រលាក​សន្លាក់​ឆ្អឹង ជាផ្នែក​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ ​បង្ក​ដោយសារ​ការ​សឹក​រេច​រឹល​ក្បាល​ឆ្អឹង​នៅ​សន្លាក់​ណាមួយ ​នាំ​ឲ្យ​បាក់​សង្កត់​គ្នា​ធ្វើឲ្យ​ឈឺ​ចាប់ រឹង ​និង​ហើម ​អាច​ប៉ះពាល់​លើ​គ្រប់​សន្លាក់​ទាំង​អស់ ​ហើយ​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​កើត​មាន​នៅ​ម្ដុំ​ដៃ​ ជង្គង់ ត្រគាក ​និង​ឆ្អឹង​ខ្នង។ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​សន្លាក់ ​និង​ឆ្អឹង នៅ​អាមេរិក ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដូច​ជា៖ – មុន​អាយុ ​៤៥​ឆ្នាំ​ បុរស​កើត​ច្រើន​ជាង​ស្ត្រី – ក្រោយ​អាយុ​ ៤៥​ឆ្នាំ​ ស្ត្រី​កើត​ច្រើន​ជាង​បុរស – អាចកើត​លើ​មនុស្ស​គ្រប់​វ័យ ​តែ​ភាគ​ច្រើន​លើ​មនុស្ស​ចាស់​អាយុលើស​ពី ៦៥ ឆ្នាំ។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូចជា៖ – ឈឺ​ចាប់ គាំង​សន្លាក់ ​ភាគ​ច្រើន​នៅ​ពេល​ព្រឹក ​និង​ក្រោយ​ពេល​សម្រាក​មិន​ធ្វើ​ចលនា – មាន​អារម្មណ៍​ថា ​សន្លាក់​តឹង​ជាង​មុន – បាត់​ភាព​រស់​រវើក​របស់​សន្លាក់ – ធ្វើ​ចលនា ឭ​សំឡេង​ក្នុង​សន្លាក់ – ហើម​ជុំវិញ​សន្លាក់ ​។ មិន​មែន​​​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មានរោគ​សញ្ញា​ខាង​លើ​ទេ ហេតុនេះ​បើ​មាន​ករណី​មិនប្រក្រតីណាមួយ​កើត​ឡើង ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​មានអ្វីខ្លះ? បង្ក​ឡើង​ដោយ​សារ​ភាព​​សឹករេចរឹល​លើឆ្អឹង​ខ្ចី ​នៅ​ក្បាល​ឆ្អឹង​សន្លាក់​ ដែល​មាននាទី​ការពារ​កុំ​ឲ្យ​វា​ទង្គិច​គ្នា ​ហើយ​បណ្ដាល​ឲ្យ​មាន​ការ​រលាក​សន្លាក់​នេះ​ឡើង។ ករណី​គ្មាន​ឆ្អឹង​ខ្ចី​សោះ​ គឺ​ជា​បញ្ហា​ពិបាក​ព្យាបាល​បំផុត។ កត្តា​ប្រឈម៦- កត្តា​ប្រឈម​មានអ្វីខ្លះ? កត្តា​ប្រឈម​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ភាគ​ច្រើន​ដោយសារ៖ – វ័យ​កាន់​តែ​ចាស់ – មាន​ជំងឺ​តំណពូជ​មួយ​ចំនួន ​ដូចជា​ […]


វះកាត់ឆ្អឹង

Thyroidectomy Subtotal (វះកាត់ផ្នែក​ខ្លះ​នៃក្រពេញទីរ៉ូអ៊ីត)

ចំណេះដឹងមូលដ្ឋាន១- អ្វីទៅជាក្រពេញទីរ៉ូអ៊ីត? ក្រពេញ​ទីរ៉ូអ៊ីត ជា​សរីរាង្គ​មួយ​មាន​ទីតាំង​នៅ​ខាង​មុខ​បំពង់​ក ​មាន​នាទី​ផលិត​អ័រម៉ូន​ទីរ៉ុកស៊ីន (Tyroxine) ដែល​សំខាន់​ណាស់​រក្សា​តុល្យភាព​មេតាប៉ូលីស​ (ប្រតិកម្ម​បំប្លែង​អាហារ) ​រាងកាយ។ ពេល​ក្រពេញ​ទីរ៉ូអ៊ីត ​ធ្វើ​ការ​សកម្ម​ពេក នាំ​ឲ្យ​ការ​បញ្ចេញ​អ័រម៉ូន​ទីរ៉ូអ៊ីតច្រើន​លើស​ពី​ធម្មតា ​បណ្ដាល​ឲ្យមាន​បញ្ហា​ ដូចជា ស្រក​ទម្ងន់ បែក​ញើស និង​មាន​បញ្ហា​ភ្នែក។ ២- ហេតុអ្វី​ត្រូវ​វះកាត់​ក្រពេញ​ទីរ៉ូអ៊ីត? ការ​វះ​កាត់​យក​ក្រពេញ​ទីរ៉ូអ៊ីត​  ដោយ​រក្សា​ទុក​ជាលិកា​ទីរ៉ូអ៊ីត​ឲ្យ​នៅ​សល់​ខ្លះ ក្នុង​គោល​បំណង​ពីរ៖ – បន្ថយ​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត ​ឲ្យ​ចុះ​មក​ត្រឹម​កម្រិត​ធម្មតា ឬ​ទាប​ជាង​មុន – ជាលិកា​សេសសល់​ នៅតែអាច​បញ្ចេញ​អ័រម៉ូនទីរ៉ូអ៊ីត ​គ្រប់គ្រាន់​សម្រាប់​បំពេញ​នាទី​ចាំបាច់​ក្នុង​រាងកាយ។ កត្តាប្រឈម៣- កត្តាប្រឈមមានអ្វីខ្លះ? ក្រោយ​វះ​យក​ក្រពេញ​ទីរ៉ូអ៊ីត​ចេញ​ខ្លះ ជាលិកា​នៅ​សល់​តិច​តួច​ពេក ពេល​ខ្លះ​អាច​ផលិត​អ័រម៉ូន ទីរ៉ូអ៊ីត មិន​គ្រប់គ្រាន់ ករណី​នេះ​តម្រូវ​ឲ្យ​យើង​លេប​ថ្នាំ​អ័រម៉ូន ​ទីរ៉ូអ៊ីត​ អស់​មួយ​ជីវិត។ វិធីព្យាបាលផ្សេងទៀតក្រៅពីវះកាត់ – ព្យាបាល​ដោយ​ប្រើ អ៊ីយ៉ូត​វិទ្យុ​សកម្ម អាច​ប្រើ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន – ថ្នាំ Carbimazole ឬ Propylthiouracil អាច​ប្រើ​ដើម្បី​គ្រប់គ្រង​សកម្មភាព​ក្រពេញ​ទីរ៉ូអ៊ីត មិន​ឲ្យ​ផលិត​អ័រម៉ូន​លើស​តម្រូវ​ការ។ មុន​សម្រេច​ចិត្ត​វះ​កាត់ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ផល​ចំណេញ និង​ផលវិបាក​ ​អាច​កើត​មាន​ក្រោយ​ការ​វះ​កាត់។ ប្រសិន​បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យ​វះ​កាត់។ ស្វែងយល់មុនវះកាត់៤- គួរ​ត្រៀមអ្វី​ខ្លះមុន​ពេល​វះកាត់? – ត្រូវ​ដឹង​លក្ខខណ្ឌ​ញ៉ាំ​អាហារ និង​ផឹក​ទឹក​ពេល​វះ​កាត់៉ – ត្រូវ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​វះ​កាត់ ​ដើម្បី​ឲ្យ​គាត់​ពិនិត្យ ​អាច​សួរនាំ​ឲ្យ​ច្បាស់​ទាក់ទង​ការ​វះ​កាត់ ឬ​ផលវិបាក​ក្រោយ​វះ​កាត់​ជា​ដើម។ – […]


វះកាត់ឆ្អឹង

Anterior Cruciate Ligament Reconstruction (វះកាត់សរសៃពួរក្បាលជង្គង់)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការវះកាត់សរសៃពួរក្បាលជង្គង់? សរសៃ​ពួរ​ក្បាល​ជង្គង់ (ACL) ​ជា​សរសៃ​ពួរ​សំខាន់​មួយ ​ជួយ​ធ្វើ​ឲ្យ​ក្បាល​ជង្គង់​មាន​លំនឹង ​បើ​យើង​ធ្វើ​ដាច់​​សរសៃ​ពួរ​នេះ​ ជង្គង់​នឹង​ភ្លាត់ ​ឬ​​ដួល ទាំង​បង្វិល​ខ្លួន​ និងធ្វើ​ចលនា។ ករណី​ជង្គង់​ឧស្សាហ៍​​ភ្លាត់​ក្រោយ​ពេល​ដាច់​សរសៃ​ពួរ​ គ្រូពេទ្យនឹង​ធ្វើ​ការ​វះកាត់​ ជួយ​ឲ្យ​ជង្គង់​មាន​លំនឹង​វិញ អាច​ប្រើ​ប្រាស់​បាន​ដូច​ដើម ​ក៏ដូចជា​លេង​កីឡា​ផ្សេងៗ​ដូចធម្មតា។ ២- ហេតុអ្វីត្រូវវះកាត់? សរសៃ​ពួរ​ក្បាល​ជង្គង់ (ACL) ដាច់​ដោយ​សារ​​របួស ពិសេស​ក្រឡាច់​រមួល​ក្បាល​​ជង្គង់ ជា​មូលហេតុ​ចម្បង ភាគ​ច្រើន​បណ្តាល​មក​ពី​លេង​កីឡា​ធ្ងន់​ៗ ​ដូច​ជា​​បាល់ទាត់ ​និង​ជិះ​ស្គី។ ករណី​ខ្លះ ​អាច​រងរបួស​ទៅ​លើ​ផ្នែក​ផ្សេង​ទៀត​នៃ​​ក្បាល​ជង្គង់ ​ដូច​ជា ​ដាច់​ឆ្អឹង​ខ្ចី ​ឬ​ប៉ះ​ពាល់​​ផ្ទៃ​សន្លាក់​ជាដើម ដែលគួរ​ធ្វើ​ការ​វះកាត់។ កត្តា​ប្រឈម៣- កត្តា​​ប្រឈម​មានអ្វីខ្លះ? ​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ​ និង​ផលវិបាក​ទាំង​អស់​មុន​ពេល​វះកាត់ តាមរយៈ​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ។ ស្វែងយល់មុនវះកាត់៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់? ដាច់​សរសៃពួរ​ក្បាល​ជង្គង់ ​មិនមែនសុទ្ធតែ​ត្រូវ​វះកាត់​ទាំង​អស់​ទេ។ គ្រូពេទ្យ​នឹង​សម្រេច​ធ្វើ​ការ​ព្យាបាល​ដោយ​ចលនា​ (Rehab) ឬ​វះកាត់​ ឬ​អាច​ព្យាបាល​ដោយ​ប្រើវិធី​ទាំងពីរ​តែម្តង។ គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា ដូចជា​ហាត់​ប្រាណ​ដើម្បី​ធ្វើ​​ឲ្យ​សាច់​ដុំ​នៅ​ភ្លៅ​រឹងមាំ។ យើង​អាច​ពាក់​ទ្រនាប់​ក្បាល​​ជង្គង់​ដើម្បី​ជួយ​​ពេល​លេង​កីឡា។ ករណី​ខ្លះ គ្នា​យើង​មួយ​ចំនួន ​វះ​កាត់​​សរសៃ​ពួរ​នៅក្បាល​ជង្គង់ ​​នៅតែ​​ឈឺ​ ​បាត់​បង់​លំនឹង ត្រូវ​​វះកាត់​ម្ដង​ទៀត ប៉ុន្ដែ​ការ​​វះកាត់​លើក​ទី ២ ​ជា​ទូទៅ​មិន​សូវ​ជោគជ័យ​ដូច​ វះកាត់​ទី ១ ទេ។ ៥- អ្វីខ្លះកើតឡើងពេលកំពុងវះកាត់? តិចនិក​ជា​ច្រើន​ក្នុង​ការ​វះកាត់ ​ដូច្នេះ​គប្បី​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ពី​តិចនិក​​គាត់ចង់​ធ្វើ។ ត្រូវ​ដឹង​ថា ការ​វះកាត់​ម្តង មិន​ប្រាកដ​ជា​សះស្បើយ​នោះ​ទេ អ៊ីចឹងគួរ​ធ្វើ​ការ​ស្រាវ​ជ្រាវ ​និង​​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​បើ​យើង​សម្រេច​ត្រូវការ​វះកាត់​មែននោះ។ ដំណើរការវះកាត់៖ វះកាត់ គឺ​មាន​ទាំង​ការ​ប្រើ​ថ្នាំ​សណ្ដំ​ នាំឲ្យ​ចំណាយ​ពេល​ពី ៦០-៩០ ​នាទី។ គ្រូពេទ្យ​នឹង​វះកាត់​ផ្នែក​ជុំវិញ​ក្បាល​ជង្គង់​​តាម​វិធី​វះកាត់​ដោយ​ឆ្លុះ​ចូល​​សន្លាក់ (វះកាត់ Keyhole) […]


វះកាត់ឆ្អឹង

Lumbar Discectomy (ការវះកាត់ទ្រនាប់ឆ្អឹង​ចង្កេះ)

ចំណេះដឹងមូលដ្ឋាន១- អ្វីជាការវះកាត់យកទ្រនាប់ឆ្អឹងខ្នង? វះ​ដក​យក​ទ្រនាប់​ឆ្អឹង​ខ្នង​ គឺ​ជា​ការ​វះកាត់​ដក​យក​ទ្រនាប់​ដែល​លាន​ចេញ​ នៅ​ចន្លោះ​ឆ្អឹង​ចង្កេះ ​ហើយ​គាប​ទៅ​លើ​សរសៃ​ប្រសាទ​ ឬ​ខួរ​ឆ្អឹង​ខ្នង។ ការ​វះ​នេះ​អាច​ឲ្យ​បាត់​ឈឺ​ចង្កេះ​ ជាង​វិធី​ព្យាបាល​ដោយ​លេប ឬ​ចាក់​ថ្នាំ​ ប៉ុន្ដែ​ក្រោយ​វះកាត់​ ក៏​មិន​ប្រាកដ​ថាអាច​ធូរស្រាល​ទាំង​ស្រុង​ដែរ តម្រូវ​បន្ត​ប្រើ​ថ្នាំ។ មនុស្ស​ជា​ច្រើន បាន​វះ​ដក​យក​ទ្រនាប់​ឆ្អឹង​លាន​ចេញ ជា​លទ្ធផល​មួយ​ឆ្នាំ​ក្រោយ មាន​ភាព​ប្រសើរ​ជាង​មុន។​ ហើយ​មួយ​ចំនួន​ឈឺ​នៅ​តំបន់​ត្រគាក (Sciatica) ក៏មិន​ចាំ​បាច់​ព្យាបាល​ដោយ​វះកាត់​ នៅ​តែ​អាច​ជា​សះស្បើយ​ដែរ គ្រាន់តែ​ប្រើថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​និង​សម្រាក​រួច​ហាត់​ប្រាណ។ តែបើ​​ឈឺ​ចាប់​ខ្លាំង​​ត្រូវ​​​ចាក់​ថ្នាំ ​ស្ដេរ៉ូអ៊ីត ​ចូល​ក្នុង​ឆ្អឹង​ខ្នងវិញ។ ២- ហេតុអ្វីត្រូវវះកាត់? វះកាត់​ធ្វើ​ឡើង ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​ធ្វើ​ចលនា ធ្វើ​ការ​​បាន​ដូច​ដើម​វិញ​។ ហើយ​ករណី​ខ្លះ​គ្រូពេទ្យ​អាច​សុំ​វះកាត់​មាន​ដូច​ជា៖ – ឈឺ​ជើង​ខ្លាំង​ ស្ពឹក​ ឬ​ខ្សោយ​ ​មិន​អាច​ធ្វើ​ការងារ​បាន – ​ឈឺជើង​​មិន​បាន​ធូរ​សោះ បើទោះ​ប្រើ​ថ្នាំ​លើស​ ៤ ​សប្ដាហ៍ – ក្រោយ​​​ពិនិត្យ​បង្ហាញ​ថា ​ជើងទន់​ខ្សោយ​ ធ្វើ​ចលនា​មិន​កើត ​ឬ​មាន​អារម្មណ៍​ខុស​ធម្មតា ​គួរ​តែ​បាន​ធូរ​ក្រោយ​វះកាត់។ ​កត្តា​ប្រឈម៣- កត្តាប្រឈមមានអ្វីខ្លះ? ជា​ទូទៅ​រាល់​ការ​វះកាត់​ទាំង​ឡាយ​តែង​មាន​ហានិភ័យ អ៊ីចឹង​សាកសួរ​គ្រូពេទ្យ​ពី​ហានិភ័យ អាច​ប្រឈម​ទាំង​នោះ​ជា​ការ​ល្អ។ ផល​វិបាក​អាច​កើត​មាន ដូចជា ប្រតិកម្ម​ថ្នាំ​សន្លប់ ហូរ​ឈាម​ច្រើន ឬ​កើត​មាន​ដុំ​កំណក​ឈាម (កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន DVT) និង​ផល​វិបាក​ជា​ច្រើន​ទៀត ​ដូចជា៖ – ពិបាក​នោម – នៅ​តែ​ឈឺ ឬ​ស្ពឹក​ចាក់​ចុះ​មក​ក្រោម​ជើង – ឆ្លង​មេរោគ​ចូល​ក្នុង​ចន្លោះ​ទ្រនាប់​ឆ្អឹង​ខ្នង – រហែក​ស្រទាប់​ស្ដើង​នៃ​ស្រោម​លើ​សរសៃ​ប្រសាទ​នៅ​ឆ្អឹង​ខ្នង – ស្ពឹក​ចន្លោះ​ជើង ពោះវៀន […]


វះកាត់ឆ្អឹង

Local Anaesthetic (ចាក់ថ្នាំស្ពឹកតាមតំបន់)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​ចាក់​ថ្នាំ​ស្ពឹក​តាម​តំបន់? ការ​ចាក់​ថ្នាំ​ស្ពឹក​តាម​តំបន់ គឺ​ចាក់​ថ្នាំ​ស្ពឹកទៅ​ក្នុង​ជាលិកា ​ដើម្បី​ធ្វើ​ឲ្យ​បាត់​ញ្ញាណ​ដឹង​នៅ​កន្លែង​ចាក់ ​ព្រោះ​ចាក់​ថ្នាំ​ស្ពឹកធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ឈប់​ដំណើរ​ការ​បណ្ដោះ​អាសន្ន នាំ​ឲ្យ​លែង​ដឹង​ការ​ឈឺ​ចាប់។ ជា​ទូទៅ គេ​​ចាក់​ថ្នាំ​ស្ពឹក​ទៅ​នឹង​តំបន់​គ្រូពេទ្យ​ត្រូវ​វះកាត់ ​ហើយ​ក៏​អាច​ធ្វើ​ការ​សណ្ដំ​ទៅ​លើ​សរសៃ​ប្រសាទ​​ដៃ ​ឬ​ជើង​ផង​ដែរ​ (ហៅ​ថា​ចាក់​ស្ពឹក​តាម​សរសៃ)។ ហេតុ​នេះ​ យើង​មិនចាំ​បាច់​បារម្ភ អាច​ភ្ញាក់​អំឡុង​ពេល​វេះកាត់​នោះទេ។ ការ​សណ្ដំ​មាន​ច្រើន​ប្រភេទ​ដូច​ជា​ការ​ចាក់ថ្នាំ​ស្ពឹក​តាម​ឆ្អឹង​កង​ខ្នង (ចាក់ថ្នាំ​ស្ពឹក​ចូល​ចន្លោះ​ Epidural  របស់​ឆ្អឹង​ខ្នង) ឬ​ចាក់​តាម​សរសៃ​ប្រសាទ​ (ចាក់​ថ្នាំ​ស្ពឹក​ចូល​ផ្ទាល់​ទៅ​សរសៃ​ប្រសាទ)។ ២- ហេតុអ្វីត្រូវចាក់ថ្នាំស្ពឹក? ពេទ្យ​ធ្មេញ​ គ្រូពេទ្យ​វះកាត់​ គ្រូពេទ្យ​ផ្នែក​ថ្នាំ​សណ្ដំ ​និង​ពេទ្យ​ទូទៅ​ចាក់​​​ថ្នាំ​ស្ពឹក​តាម​កន្លែង​ពេល​ពួកគេ​ធ្វើ​ការ​វេះកាត់​ទៅ​លើ​កន្លែង​តូចៗ​នៃ​រាងកាយ។ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​មុន​ពេល​ធ្វើ​ការ​វះកាត់​តូចៗ​ដូច​ជា៖ – ពេល​ប៉ះ​ធេ្មញ ​ឬ​ដក​ថ្គាម​ទាល់ – ពេល​វះកាត់​លើ​ស្បែក​តូចៗ ​ដូច​ជា​កាត់​ប្រជ្រុយ​ ឬកាត់ឫស – ពេល​​ច្រឹប​​សាច់​យក​ជាលិកា​ទៅ​ពិនិត្យ​ក្រោម​មីក្រូទស្សន៍។ ករណី​ខ្លះ​ ​ចាក់​ថ្នាំ​ស្ពឹក​តាម​កន្លែង​ ក៏​ប្រើ​បាន​ក្នុងពេល​ធ្វើ​ការ​វះកាត់​ធំ​ៗ​មួយ​ចំនួន​ ដូច​ជា វះកាត់​ខួរក្បាល ​ជាក់ស្ដែង​ពេល​វះកាត់​ដុំ​មហារីក​ខួរក្បាល​ស្ថិត​នៅ​តំបន់​បញ្ជា​លើ​ការ​និយាយ (ហៅ​ថា​តំបន់​ Broca) គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​​មុន​ពេល​វេះកាត់។ ធ្វើ​បែប​នេះ​ ដើម្បី​ការពារ​ក្រោយ​ពេល​កាត់​ដុំ​ចេញ​រួចរាល់​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ដដាស់យើងឲ្យ​​ដឹង​ខ្លួនវិញ ​ក៏​អាច​ជួយ​ឲ្យ​គ្រូពេទ្យ​កាត់​បន្ថយ​ហានិភ័យ ​ពាក់ព័ន្ធ​ការ​និយាយរបស់យើងផង​ដែរ។ ​កត្តា​ប្រឈម៣- កត្តា​ប្រឈមមានអ្វីខ្លះ? ផល​វិបាក​អាច​នឹង​បង្ក​ឡើង​ដូច​ជា៖ – ថ្នាំ​ស្ពឹក​មិនគ្រប់​គ្រាន់​ – អាលែកហ្ស៊ី – ហូរឈាម​ – ខូច​សរសៃ​ប្រសាទ​ – ផលរំខាន​​កើត​ដោយ​សារ​ថ្នាំ​ស្ពឹក​ស្រូប​ចូល​ក្នុង​សរសៃ​ឈាម។ គប្បី​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ ​និង​ផលវិបាក​ទាំង​អស់​មុន​ពេលចាក់ថ្នាំស្ពឹក ត្រូវពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ​ករណី​មាន​មន្ទិល​សង្ស័យ។ ស្វែងយល់ជាមុន៤- គួរត្រៀមអ្វីខ្លះមុនចាក់ថ្នាំស្ពឹក? គ្រូពេទ្យ​ឯកទេស​ថ្នាំ​ស្ពឹក​​ គ្រូពេទ្យ​វះ​កាត់ ​ឬ​ពេទ្យ​ធេ្មញ​ និង​ពន្យល់​ពី​ដំណើរ​ការ​របស់​ថ្នាំ។ អ្វីសំខាន់​យើង​​ត្រូវ​ប្រាប់​បើសិនកំពុង​ប្រើប្រាស់​ថ្នាំ​អ្វីម្យ៉ាង ​ពិសេស​ថ្នាំ​ប្រឆាំង​កំណក​ឈាម។ លើស​ពី​នេះ​គ្រូពេទ្យ​នឹង​ហាម​មិន​ឲ្យ​ផឹក​ទឹក ​ឬ​ញ៉ាំ​អាហារ​មុន​ពេល​វះកាត់​ ២៤​ ម៉ោង​។ ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ក៏​មិន​អនុញ្ញាត​ឲ្យ​ផឹក​ស្រា​អំឡុង​ពេល ២៤ ​ម៉ោង​មុន​ចាក់​ថ្នាំ​ស្ពឹក​ […]


វះកាត់ឆ្អឹង

Hysteroscopy (ការឆ្លុះស្បូន​)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជាការឆ្លុះមើលស្បូន? ​ឆ្លុះ​មើល​ស្បូន ​​គឺ​សំដៅ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​ (ពិល​បំពាក់​កាមេរ៉ា Endoscope) ដើម្បីឆ្លុះ​មើល​រូបរាង​ខាង​ក្នុង​តួស្បូន។ ធម្មតា​អំឡុង​ពេល​​ឆ្លុះ ​គ្រូពេទ្យ​នឹង​ច្រឹប​សាច់​ជាលិកា​ស្រទាប់​ខាង​ក្នុង​ស្បូន យក​ទៅ​ពនិត្យ​មើល​ក្រោម​មីក្រូទស្សន៍។ លើស​ពី​នេះ​ការ​ឆ្លុះ​មើល​ស្បូន​ អាច​ជួយ​គ្រូពេទ្យ​ដឹង​ពី​មូលហេតុ​ហូរ​ឈាម​ក្នុង​ស្បូន វដ្ដ​រដូវមាន​ឈាម​ច្រើន ​និង​ករណី​ហូរ​ឈាម​ក្រោយ​អស់​រដូវ ជា​ពិសេស​ឲ្យ​គ្រូពេទ្យ​អាច​រក​ឃើញ​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ដុំ​ខ្លាញ់​ មហារីក​ស្រទាប់​ក្នុង​ស្បូន ​ឬ​ភាព​មិន​ប្រក្រតី​ផ្សេងទៀត។ ឆ្លុះមើល​ស្បូន​ ​មាន​សុវត្ថិភាព ​ទទួល​បាន​ផល​ល្អ​ ដឹង​ពី​បញ្ហា​ផ្សេងៗ​ អាច​កើត​មាន​ក្នុង​ស្បូន​ ដើម្បី​ធ្វើ​ការ​ព្យាបាល​​ទាន់​ពេល​វេលា។ ហេតុអ្វីត្រូវឆ្លុះមើលស្បូន? ឆ្លុះ​មើល​ស្បូន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​មួយ​ចំនួន​ដូចជា​៖ – រក​មូលហេតុ​ហូរ​ឈាម​មិន​ទៀង​ទាត់តាម​ទ្វារមាស​ គ្រូពេទ្យ​នឹង​បញ្ចូល​ឧបករណ៍​ដុត​តាម​ទ្វារមាស​ដើម្បី​បញ្ឃប់​ការ​ហូរ​ឈាម។ – ពិនិត្យ​លើ​រូបរាង​ ទំហំ​​ស្បូន​ ​មាន​ស្នាម​នៅ​តាម​ជាលិការ​ស្បូន​ ដើម្បី​រក​ពី​មូលហេតុករណី​អត់​កូន។ – ពិនិត្យ​​លើ​មាត់​ស្បូន ​ដល់​ដៃ​ស្បូន​ ​តើ​មាន​ស្ទះ ​ឬអត់?​​ បើ​ស្ទះ​​គ្រូពេទ្យ​នឹង​សំអាត​ដោយ​ប្រើ​ឧបករណ៍​ពិសេស​ភ្ជាប់ជាមួយ​​ឧបករណ៍​ឆ្លុះ។ កត្តា​ប្រឈម៣- កត្តាប្រឈមមានអ្វីខ្លះ? ផល​វិបាក​ក្រោយ​ឆ្លុះមើល​ស្បូន​មាន​ដូច​ជា៖ – ប្រតិកម្ម​ជា​មួយ​ថ្នាំ​សណ្ដំ – ហូរ​ឈាម​ច្រើន ​ឬ​មាន​បញ្ហា​កំណក​ឈាម (Thrombosis) គប្បី​យល់​ច្បាស់​កត្តា​ប្រឈម ​និង​ផលវិបាក​ទាំង​អស់​ មុន​ពេល​ធ្វើ​ការឆ្លុះ ឬ​អាច​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យក្នុង​ករណី​មាន​មន្ទីល​សង្ស័យ។ ស្វែងយល់មុនឆ្លុះស្បូន៤- គួរត្រៀមអ្វីខ្លះមុនពេលឆ្លុះ? ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ថ្នាំ​កំពុង​ប្រើ​ ថា​តើ​អ្នក​មាន​​អាលែកហ្ស៊ី​អ្វី​ខ្លះ? ​ឬ​កំពុង​មាន​ជំងឺ​ណា​មួយ​ដែរ​ទេ? ពិសេស​ត្រូវ​ដឹង​លក្ខខណ្ឌ​ញ៉ាំ​អាហារ ​និង​ផឹក​ទឹក​មុន​ពេលឆ្លុះ ព្រោះ​ជា​ទូទៅ​យើង​ត្រូវ​តម​អាហារ​យ៉ាង​ហោច ​៦ ម៉ោង​មុន​ពេល​វះកាត់​ តែ​​អាច​ផឹក​ទឹក ២-៣ ​ម៉ោង​មុន។ ត្រូវ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី​ដូច​ខាង​ក្រោម៖ – កំពុង​មាន​ផ្ទៃពោះ​ – បញ្ហា​​ជំងឺ​ឈាម​ក្រ​កក ឬ​កំពុង​លេប​ថ្នាំ​ប្រឆាំង​ឈាម​កុំ​ឲ្យ​កក​ដូច​ជា​ Aspirin​ ឬ​ Warfarin ។​ – ទើប​ព្យាបាល​ជា​ករណី​ឆ្លង​រោគ​នៅ​នឹង​ស្បូន​ ឬ​ទ្វារមាស ​រយៈពេល​ ៦​ ខែ​ចុង​ក្រោយ។ – មាន​ជំងឺ​បេះដូង ឬ​សួត​ជា​ដើម។ មិន​គួរ​ធ្វើ​ការ​ឆ្លុះ​ស្បូន​ពេល​មិន​ទាន់​មក​រដូវ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស