ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

វះកាត់ឆ្អឹង

Vaginal hysterectomy (​វះ​កាត់យក​ស្បូនចេញ)

ចំណេះដឹងមូលដ្ឋាន១- ​អ្វី​​​ជាការ​វះ​កាត់​ស្បូន​ចេញ ? វះកាត់​យក​ស្បូន​ចេញ សំដៅ​លើ​ការ​វះ​កាត់​ស្បូន​ និងមាត់​ស្បូន​​ចេញ​ ហើយ​ករណី​ខ្លះ ​គេ​ក៏​តម្រូវ​ឲ្យ​វះ​យកក្រពេញ​​អូវ៉ែ​ចេញ​ផង​ដែរ​​។ មូល​ហេតុចម្បង ​តម្រូវ​ឲ្យ​វះ​កាត់​ស្បូន​ចេញ មាន​ដូច​ជា ​ជំងឺ​ស្រុត​ស្បូន រដូវ​មក​​ច្រើន​ ឬ​ឈឺ​ស្បូន​ និង​ដុំ​សាច់ស្បូន​។​​ ២- ហេតុ​អ្វី​ត្រូវ​វះ​កាត់​ស្បូន​ចេញ? ​ការ​វះ​កាត់​យក​ស្បូន​ចេញ អាច​ជួយ​​ព្យា​បាល ​និង​ធ្វើ​ឲ្យ​​រោគ​សញ្ញាជំងឺ​​ធូរស្បើយ​ជាង​មុន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ វដ្ត​រដូវ ក៏​នឹង​ត្រូវ​បញ្ចប់​ដូច​គ្នា។ កត្តាប្រឈម៣- កត្តា​ប្រឈម​ត្រូវ​វះ​កាត់​យក​ស្បូន​ចេញ​មាន​អ្វី​ខ្លះ? កត្តា​ប្រឈម​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់​យក​ស្បូន​ចេញ គឺ​ដោយ​សារ​បញ្ហា​ជំងឺ​ដូច​ជា​ ជំងឺស្រុត​ស្បូន បញ្ហា​មក​រដូវ​ច្រើន​ខុស​ប្រក្រតី និងមាន​ដុំ​សាច់​ក្នុង​ស្បូន​ជាដើម។ យ៉ាងណា ​រោគ​សញ្ញាជំងឺ​ស្រុត​ស្បូន​ អាច​ធូរ​ស្រាលបាន​ ដោយ​ការ​ធ្វើ​លំ​ហាត់​ប្រាណអាងត្រគាក ខណៈ​ការ​មក​រដូវ​ច្រើន ក៏​​អាច​ព្យា​បាល​បាន​​ដោយ​ការ​លេប​ថ្នាំ ដាក់កងក្នុងស្បូន ឬ​ដោយ​បកយក​​ស្រ​ទាប់​ខាង​ក្នុង​នៃ​ស្បូនចេញ​។​ ចំពោះ​បញ្ហា​ដុំ​សាច់​ក្នុង​ស្បូន គឺ​អាស្រ័យ​​លើ​ទំ​ហំ​​ និង​ទី​តាំង​របស់​ដុំ​​សាច់ស្បូន​​​ យើង​ក៏​អាច​លេប​ថ្នាំ​ ដើម្បី​គ្រប់​គ្រង​រោគ​សញ្ញា​ ខណៈ​វិធី​​​ព្យា​បាល​ផ្សេង​ទៀត​ មាន​ ការ​វះ​កាត់​យក​ដុំ​​សាច់ចេញ​ ឬ​ការ​ចង​សរ​សៃ​ឈាម​ស្បូន​។​ ហេតុនេះ មុន​ពេល​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​វះ​កាត់ គប្បី​ស្វែង​យល់​អំពី​កត្តាប្រឈម ក៏​ដូច​ជា​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​ជាមុន​សិន។ ក្នុង​ករណី​មាន​ចម្ងល់ សូម​ធ្វើ​ការ​ពិគ្រោះជាមួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។ អត្ថបទ​ពាក់ព័ន្ធ៖ វះ​កាត់​កែបញ្ហា​​​ស្រុត​ស្បូនផ្នែកខាងមុខ (Anterior Prolapse Surgery) ការឆ្លុះស្បូន​ (Hysteroscopy) ដំណើរការវះកាត់៤- គួរ​ត្រៀម​មុនអ្វីខ្លះ? គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ ​ពី​ថ្នាំយើង​​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​បញ្ហា​សុខ​ភាព​មុន​ពេល​វះ​កាត់​​​ និង​ត្រូវ​​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សន្លប់​​ រួច​ធ្វើ​ការ​ជា​មួយ​គ្នា​។​​ សំ​ខាន់បំផុត ​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ត្រូវតម​​អា​ហារ​ […]


វះកាត់ឆ្អឹង

Haemorrhoid Treatment By Injection Or Banding (ព្យាបាលឫសដូងបាតដោយចាក់ថ្នាំ ឬចងសរសៃ)

ចំណេះដឹងមូលដ្ឋាន១- ​អ្វី​ជា​ការ​ព្យាបាល​ឫសដូង​បាត​ដោយ​ការ​ចាក់​ថ្នាំ ​ឬចង​សរសៃ​ឈាម? ការ​ព្យាបាល​ឫសដូង​បាត​ មាន​ដូចជា​ការ​ចាក់​ថ្នាំ ​ឬ​ចងសរសៃ​ឈាម។ ឫសដូង​បាត​ ​ជា​ដុំ​ពក​ទន់​នៅ​ក្នុង​រន្ធគូទ ​ដែល​វា​ងាយ​ហូរ​ឈាម​នៅ​ពេលបន្ទោរ​បង់។ ជា​ធម្មតា ​មិន​បង្ក​ការ​ឈឺ​ចាប់​ទេ ​ប៉ុន្តែ​អាច​មាន​រមាស់ នៅ​ពេល​​រីក​ធំ​ខ្លាំង ​អាច​លៀន​ចេញ​ពីរន្ធគូទ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ទៅ​ដូចជា​ដុំ​ពក ​នៅ​ពេលធ្វើ​ការ​លាង​សម្អាត។ ឫសដូង​បាត ​លូត​លាស់​បន្តិច​ម្ដង ហើយ​ជា​ញឹកញាប់​ គឺ​ត្រូវ​ការ​ពេល​វេលា​ច្រើន។ វា​កើត​ឡើង​ ដោយសារ​ការ​ទល់​លាមក ​សមាជិក​គ្រួសារ​ណាមួយ​មាន​ជំងឺ​នេះ ​និង​កាន់​តែ​អាក្រក់​ឡើង​នៅ​ពេល​មាន​គភ៌។ ២- ហេតុ​អ្វី​ចាំបាច់​ព្យាបាល​ឫសដូង​បាត​ដោយ​ការ​ចាក់​ថ្នាំ​ ឬ​ចង​សរសៃ​ឈាម? បើ​ទម្រង់​ការ​ទាំង​នេះ​ព្យាបាល​មិន​បាន​ជោគជ័យ​ទេ​នោះ ​ឬ​អ្នក​មាន​ឫសដូង​បាត​រីក ​ធំ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​វះកាត់។ ទម្រង់​ព្យាបាល​​នេះ​ នឹង​ពង្រួម​ឫសដូង​បាត​ ហើយ​យើង​​នឹង​លែង​មាន​រោគ​សញ្ញា​ឫសដូង​បាត​ត​ទៅ​ទៀតដែរ។ ជា​ញឹកញាប់ ​ឫសដូង​បាត ​អាច​ធ្វើ​ការ​ព្យាបាល​បាន​ដោយ​ងាយៗ​ ដូចជា​ផឹក​ទឹក​ឲ្យ​​គ្រប់គ្រាន់​ និង​បង្កើន​ចំនួន​អាហារ​ជាតិ​សរសៃ​ទៅ​ក្នុង​របប​អាហារ។ គ្រូពេទ្យ​ នឹង​ណែនាំ​ការ​ព្យាបាល​តាមរយៈ​វះកាត់​ នៅ​ពេល​​ធ្លាប់​អនុវត្ត​តាម​ការ​ព្យាបាល​ធម្មតា​ ដូចជា​ការ​ចាក់​ថ្នាំ​ ឬ​ចង​សរសៃ​ឈាម​ នៅ​តែ​មិន​ជោគជ័យ។ កត្តាប្រឈម៣- ​ព្យាបាល​ឫសដូង​បាត​ដោយ​ចាក់​ថ្នាំ ​ឬ​ចង​សរសៃ​ឈាម ប្រឈម​​អ្វី​ខ្លះ? ដូច​ទៅ​នឹង​ទម្រង់​ព្យាបាល​​ដទៃ​ទៀត គឺ​​តែង​តែ​មាន​នូវ​ហានិភ័យ​មួយ​ចំនួន​ ហេតុ​នេះ​គួរ​តែ​សាក​សួរ​ និង​ឲ្យ​គ្រូពេទ្យ​ពន្យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ​អាចកើត​ឡើង។ ផល​វិបាក​​អាច​កើត​មាន ដូច​ជា ​ប្រតិកម្ម​​ថ្នាំ​សណ្ដំ​ដោយ​មិន​បាន​ព្រាង​ទុក ​ហូរ​ឈាម​ច្រើន​ ឬ​កើត​មាន​ដុំកំណក​ឈាមជ្រៅ ក្នុង​សរសៃវ៉ែន (Deep ​vein ​thrombosis)។ សម្រាប់​ការ​ព្យាបាល​ដោយចាក់​ថ្នាំ​ ផល​វិបាក​អាច​ពិបាក​ទ្រាំ ​និង​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​សម្រាប់​បុរស។ ប្រសិន​បើ​​ធ្វើ​ការ​ព្យាបាល​តាម​ការ​ចង​សរសៃ​ឈាម […]


វះកាត់ឆ្អឹង

Anterior Prolapse Surgery (វះ​កាត់​កែបញ្ហា​​​ស្រុត​ស្បូនផ្នែកខាងមុខ)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជាការវះកាត់កែស្រុតស្បូនផ្នែកខាងមុខ? ការ​វះ​កាត់​កែ​​ស្រុត​ស្បូនផ្នែកខាងមុខ ជាការ​​វះ​កាត់​ធំ​មួយ​ ធ្វើ​ឡើង​នៅ​ពេលការ​ព្យាបាល​ធម្មតាត្រូវ​​បរាជ័យ។ ​វះកាត់​កែតម្រូវ​ គឺ​ដើម្បី​ទ្រ​ប្លោក​នោម ​និង​កុំឲ្យ​មាន​ដុំ​លូន​ចូល​ក្នុង​ទ្វារ​មាស​ទៀត។ ដុំ​លូន​ក្នុង​ទ្វារ​មាស ឬ​បញ្ហា​ស្រុត​ស្បូនផ្នែកខាងមុខ​​ បណ្តាល​មក​ពីប្លោក​នោម​ធ្លាក់​ចុះ​មក​ក្រោម ដោយ​សារជាលិកា​ទម្រ​ខាង​ក្រោម​ចុះ​ខ្សោយ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា “មាន​អ្វី​ធ្លាក់​ចុះ​មក” ចេះ​តែ​ចង់​បត​ជើង​តូច នោម​មិន​អស់​ជាដើម។ បញ្ហា​ស្រុត​ស្បូន​ផ្នែក​ខាង​មុខ ​ក៏​ធ្វើឲ្យ​យើង​​មាន​អារម្មណ៍​មិន​សូវ​ល្អ​ពេល​រួម​ភេទ និង​ពិបាកដាក់​សម្លីអនាម័យ​ក្នុង​ទ្វារមាស (Tampon – សម្លីអនាម័យទំនើប)។ បញ្ហា​នេះ​ច្រើន​បណ្តាល​មក​ពី​ការ​សម្រាល​កូន តែ​ពេល​ខ្លះ​ស្រីៗ​មិន​ដែល​សម្រាល​កូន​ ក៏​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ ហើយ​យើង​អាច​នឹង​ការ​ធ្លាក់​ស្រុត​ស្បូន​ ច្រើន​ជាង​មួយ​ប្រភេទ​ក្នុង​ពេល​តែ​មួយ។ ២- ហេតុអី​ត្រូវធ្វើការវះកាត់កែ​បញ្ហា​ស្រុត​ស្បូន? ​វះ​កាត់​កែ​បញ្ហា​ស្រុត​ស្បូន ត្រូវ​ធ្វើ​នៅ​​ពេល​​ស្បូន​ស្រុត ក្នុង​គោល​បំណង​​បន្តឹង​ជាលិកា​ទម្រ​របស់​ប្លោក​នោម​ និង​កាត់​ដុំ​លូន​ចូល​ក្នុង​ទ្វារ​មាសចេញ។ កត្ដាប្រឈម៣- វះកាត់​កែ​បញ្ហា​ស្រុត​ស្បូន​មាន​កត្តា​ប្រឈម​អ្វីខ្លះ? មិន​ខុស​ពី​ការ​វះ​កាត់​ផ្សេង វះកាត់​ប្រភេទ​នេះ មាន​កត្តា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗដូចគ្នា។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ផ្នែក​រោគ​ស្ត្រី មុន​សម្រេច​ចិត្ត​វះកាត់ ខណៈ​កត្តា​ប្រឈម​ឧស្សាហ៍​កើត​មា​ន​ដូចជា៖ – បត់ជើង​តូច​ដោយ​មិន​ដឹង​ខ្លួន – មាន​ការ​បង្ក​រោគ​នៅ​នឹង​ផ្លូវ​ទឹក​នោម – ពិបាក​បត់​ជើង​តូច – មាន​ដុំ​កំណក​ឈាម – មាន​របួស​លើ​ប្លោក​នោម មាន​ជម្រើស​ផ្សេង​ក្នុង​ការ​ព្យាបាល​ ដោយ​ករណី​ជំងឺ​ស្ថិត​ក្នុង​កម្រិត​ស្រាល ​គ្រូពេទ្យ​​​នឹង​ណែ​នាំ​ការ​ព្យាបាល​ងាយៗ​ ដូច​ជា ហាត់​សាច់​ដុំ​ទម្រ​ខាង​ក្រោម ឬ​​ដាក់​កង​ក្នុង​ទ្វារ​មាស មុន​នឹង​ធ្វើ​ការ​វះ​កាត់​កែបញ្ហា​​ស្រុត​ស្បូតនេះ។ ក៏​មាន​ការ​វះ​កាត់​ដោយ​ដាក់​សំណាញ់ (Mesh) ដើម្បី​ទ្រ​ផ្នែក​ខាង​ក្រោម​ផង​ដែរ។ រឿង​ចាំ​បាច់​បំផុត ត្រូវ​​គួរ​យល់​ដឹង​ពី​កត្តា​ប្រឈម ​និង​ផល​លំបាក​មុន​ពេល​វះ​កាត់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌​មាន​លម្អិត។ ស្វែងយល់​មុន​ពេលវះកាត់៤- គួរ​ត្រៀម​ខ្លួន​បែប​ណា​វះកាត់? គ្រូ​ពេទ្យ​រោគ​ស្រ្តី​នឹង​ពន្យល់​ពី​ការ​ត្រៀម​ខ្លួន​មុន​វះ​កាត់​ដល់​យើងជាមុន។ យើង​​អាច​នឹង​សម្រាក​ពេទ្យ​ ២​ថ្ងៃ ​អាស្រ័យ​​ប្រភេទ​​វះ​កាត់ ​និង​ដំណើរសះ​ស្បើយ​របស់របួស។ យើង​ក៏​ទទួល​បាន​ការ​ណែនាំ​​មុន​ការ​វះ​កាត់​ ដូច​ជា ការ​ញ៉ាំ​អាហារដែល​ជា​ទូទៅ​ ​ត្រូវតមអាហារ​ប្រហែល ៦ ​ម៉ោង​មុន​ពេលវះកាត់​ តែនៅ​​អាច​ផឹក​ទឹក ​ឬ​កាហ្វេ​បាន​រហូត​ ២-៣ ​ម៉ោង​មុន​ដល់​ពេល​វះ​កាត់។ ៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់? ការ​វះ​កាត់​នេះ​ត្រូវ​ដាក់​ថ្នាំ​សន្លប់ ​និង​ចំណាយ​ពេល​ប្រហែល ៣០​នាទី។ គ្រូ​ពេទ្យ​នឹង​កាត់ទ្វារ​មាស​ផ្នែក​ខាង​មុខ​ […]


វះកាត់ឆ្អឹង

Breast Augmentation (វះកាត់​ពង្រីក​សុដន់)

ចំណេះដឹងមូលដ្ឋាន១- អ្វី​ជា​ការ​វះកាត់​ពង្រីកសុដន់​? ការ​ពង្រីកដោះ​គឺ​ជា​ការ​វះកាត់​ដាក់​ស៊ីលីកូនឬ​ថង់​ទឹក​ដែល​មាន​ជាតិ​អំបិល​ក្រោម​ដើម​ទ្រូង​​ដើម្បី​ពង្រីក​វា​ឲ្យ​ធំ​និង​ប្ដូរ​ទម្រង់​​ដែល​ធ្វើ​ឲ្យ​វា​កាន់​តែ​មើល​ទៅ​ធំ​ស្មើ​គ្នា។ ​ ២- ហេតុអី​ត្រូវ​វះកាត់​ពង្រីក​សុដន់? វះកាត់​ពង្រីកសុដន់ ភាគច្រើនធ្វើឡើង​​ក្នុង​គោល​បំណង​ចម្បងពីរ​ មាន៖ – ដើម្បីប្ដូរ​ទម្រង់​​​ដើម​ទ្រូង​​ ក្រោយ​កាត់​ដោះ​ចេញ​ចំពោះស្រីៗ​កើត ​ជំងឺ​មហារីក​សុដន់ – ​វះកាត់​កែ​​​សោភ័ណ​ភាព​ ពង្រីក ​ឬ​កែ​រូប​រាង​សុដន់ឲ្យ​មើល​ទៅ​ស្អាត គួរឲ្យ​ទាក់ទាញ។ ថង់ដោះសម្រាប់​ដាក់​ពង្រីក​​ទាំង​អស់ ​សុទ្ធ​តែ​មាន​ស្រោម​ធ្វើ​ពី​ស៊ីលីកូន​ ដូច្នេះ​ផ្នែក​ខាង​ក្នុង​របស់​វា ​គេ​អាច​បំពេញ​ដោយ​ស៊ីលីកូន​ ឬ​ទឹក​បាន។ គេ​​ប្រើ​ស៊ីលីកូន​ ដើម្បី​ធ្វើ​ជា​​កន្សោម​ដោះ ​អាចមាន​សភាព​​រាវ ​​​ឬ​ជា​​ចាហួយ​ (​ស៊ីលីកូន​ដែល​ស្អិត​)​ ដោយ​ឡែក​ស៊ីលីកូន​រាវ ​និង​ថង់​ទឹក ​មាន​លក្ខណៈ​ទន់​ និង​ដូច​ជា​របស់​ធម្មជាតិ​ រីឯ​ស៊ីលីកូន​ប្រភេទ​ចាហួយ​មាន​សភាពរឹង ​និង​មាន​រាង​ស្អាត​ជាង។ ថង់​សុដន់គ្រប​ដណ្តប់​ដោយ​សារធាតុ Polyurethane ដែល​ទន់​បាន​យូរ ​ហើយ​អាច​កាត់​បន្ថយ​ហានិភ័យ​ ជាលិកា​ជុំវិញ​កន្សោម​ដោះ​ឡើង​ក្រិន​ និង​​ស្អិតបាន​។ ការ​សិក្សា​មួយ​ចំនួន​​ ធ្វើឡើង​​ដើម្បី​កំណត់​ថា ​តើ​កន្សោម​ដោះ​ធ្វើ​ពី​​ស៊ីលីកូ​ន មាន​សុវត្ថិភាព​ ឬ​អត់?​ លើស​ពី​នេះ​ ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​​បង្ហាញ​ថា​ សុដន់ធ្វើ​ពី​ស៊ីលីកូន​ អាច​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​ប្រព័ន្ធ​ការពារ​ខ្លួន​ប្រឆាំង​រាង​កាយ​ខ្លួនឯង ដូច​ជា ​មហារីក​ដោះ ​និង​រលាក​សន្លាក់ នៅ​ឡើយ​ទេ។ ប៉ុន្ដែ​មាន​របាយ​ការណ៍​ខ្លះ​ អះអាង​​ថា​ ការ​ផ្ស៊ាំ​កន្សោម​ដោះ ​អាចធ្វើ​ឲ្យ​​កើត​ជំងឺ​មហារីក​ដ៏​កម្រ​មួយ ​ហៅ​ថា​ Anaplastic large cell lymphoma តែ​អត្រា​កើត​មានមហារីក​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​​ទាប​បំផុត។ កត្ដាប្រឈម៣- ​កត្តា​ប្រឈម​មាន​អ្វី​ខ្លះ? មុន​វះកាត់​ អ្វី​ស្រីៗ​​គួរ​ដឹង​ឲ្យ​ច្បាស់ គឺ​កត្តា​​ប្រឈម​គ្រោះ​ថ្នាក់ ​និង​ក៏​ដូច​ជាតម្លៃសេវា​វះកាត់​ពង្រីក​សុដន់​ជា​មុន​សិន។ ប៉ុន្ដែ​បើ​យើង​សម្រេច​ចិត្ត​ចង់​វះកាត់ ​ដើម្បី​កែ​សម្ផស្ស ​គួរ​ពិចារណា​លើ​ដំណោះ​ស្រាយ​ផ្សេងៗ​ […]


ជំងឺសន្លាក់និងសរសៃពួរ

បើ​ឈឺកជើង តិចនិក​នេះ​អាច​សម្រាល​ការ​ឈឺ​ចាប់​បាន

ឈឺ​ក​ជើង​ ឬ​ឈឺ​សន្លាក់​ឆ្អឹង​-កជើង​ សំដៅ​លើ​ការ​ឈឺចាប់​គ្រប់​ផ្នែក​​ក្នុង​រង្វង់​ក​ជើង ទាំង​សរសៃ ទាំង​ឆ្អឹង រហូត​ទ្រាំ​ឈរ ឬ​ដើរ​មិន​បាន ទោះ​ជា​ពេល​ខ្លះ មើល​ទៅ​ឃើញ​ហើម ឬ​អត់​​ក៏​ដោយ។ ​មូលហេតុ​អី​ខ្លះ​ធ្វើ​ឲ្យក​ជើង​យើង​ឈឺ ហើយ​ដោះស្រាយ​យ៉ាង​ម៉េច? “Hello គ្រូពេទ្យ” នឹងលម្អិត​ខាង​ក្រោម៖ ១- មូលហេតុធ្វើឲ្យឈឺកជើង ជាទូទៅ ​អាការៈ​ឈឺ​កជើង​ កើត​ឡើង​ដោយសារ​ការ​រង​របួស​ជុំវិញ​កជើង ​រួម​ទាំង​ឆ្អឹង​ សរសៃ​ពួរ​សាច់ដុំ​កែងជើង​ ឬ​សរសៃ​ភ្ជាប់​សន្លាក់​ឆ្អឹង។​ គ្នា​យើង​ជា​ពិសេស​ប្រុសៗ​ដែល​ចូលចិត្ត​លេង​កីឡា ឬ​លេង​បាល់ ទាំង​បាល់​ទាត់ បាល់​ទះ​ អាច​​ឈឺ​ចុក​ចាប់​ខ្លាំង​ ពេល​ជួប​ស្ថានភាព​ដូច​ខាងក្រោម​៖ – កជើង​មិន​រឹងមាំ – ប្រគ្រីវ​ – រហែក​សរសៃ​ពួរ​កែងជើង – បាក់​ឆ្អឹង​ ឬ​ថ្លោះ​កជើង – ខូច​សរសៃ​ប្រសាទ​ជុំវិញ​កជើង​ ដូចជា tarsal tunnel syndrome – ឆ្លង​រោគ​បណ្ដាល​មកពី​វីរុស​ ឬ​បាក់តេរី​នៅ​ត្រង់​កជើង – ខ្សោយ​ទម្រង់​កជើង – ជំងឺ​រលាក​សន្លាក់។ ២- ឈឺ​ចុកកជើង អាច​បណ្ដាល​មក​ពី​បញ្ហា​សន្លាក់ – រលាក​សន្លាក់ – រលាក​សន្លាក់ឆ្អឹង – រលាក​សន្លាក់​ដោយ​ជំងឺ Psoriasis – រលាក​សន្លាក់​រ៉ាំរ៉ៃ – ជំងឺ​រលាក​សន្លាក់​ដោយសារ​មេរោគ។ អត្ថបទពាក់ព័ន្ធ៖  វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ ការឈឺខ្នងចង្កេះ […]


ជំងឺពុកឆ្អឹង

នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ

យើង​ធ្លាប់​​តែដឹង​ថា ជំងឺ​ពុក​ឆ្អឹង​ច្រើន​កើត​លើ​មនុស្ស​អាយុ​ច្រើន​ចាប់​ពី ៥០ ឆ្នាំ​ឡើង​ទៅ ពិសេ​សស្ត្រី​ដែល​អស់​រដូវ។ តែ​តាម​ពិត​ទៅ​ជំងឺ​នេះ​ក៏​អាច​កើត​លើ​មនុស្ស​វ័យ​ក្មេង​ដែរ ខ្ទង់ ២០-៤០ ឆ្នាំប្លាយ ដោយសារ​តែ​កត្តា​តំណពូជ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត ទើប​​ជំរុញ​ឲ្យ​កំហាប់​ឆ្អឹង​ថយចុះ ងាយ​នឹង​បាក់ នេះ​តាម​ការ​បញ្ជាក់​នៅ​ផេកផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ១- កត្តា​ជំរុញ​កើត​ជំងឺ​ពុក​ឆ្អឹង​ទាំង​នៅ​វ័យ​ក្មេង - កង្វះ​អ័រម៉ូន អ៊ឺស្ត្រូហ្សែន - ស្គមពេក - មិន​សូវ​ហាត់​កីឡា - ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​តិច - ជក់បារី - ផឹកស្រា។ ២-រោគ​សញ្ញា​ជំងឺ​ពុក​ឆ្អឹង ពាក់​កណ្តាល​នៃ​ជំងឺ​ពុក​ឆ្អឹង​ពុំ​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ ចំណែក​ឯ​ពាក់​កណ្តាល​ទៀត​នឹង​ចេញ​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​នេះ។ - បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល - ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ) - បាក់​ក្បាលឆ្អឹង​ភ្លៅ ក្រោយ​រអិល​ដួល​តិចតួច - បាក់កដៃ​ក្រោយ​ច្រត់ ឬទប់ខ្លួន។ ៣- វិធីការពារជំងឺពុកឆ្អឹង ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​ពុក​ឆ្អឹង​ទាំង​នៅ​វ័យក្មេង យើង​គួរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរជាតិ​កាល់ស្យូម ពិសេស​ពពួក​ទឹកដោះ​គោ​ស្រស់ ហាត់ប្រាណ លេង​កីឡា និង​មិន​ត្រូវ​ជក់បារី ឬ​ផឹកស្រា​ឡើយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បាក់ឆ្អឹង

​អង្គុយ​យូរ​​ប្រឈមហានិភ័យជំងឺជាច្រើន ត្រូវប្រយ័ត្នផង!

បើ​​និយាយ​រឿង​អង្គុយ​យូរ​ៗ គ្នា​យើង​​ប្រាកដ​ជា​គិត​ដល់​អ្នក​ធ្វើ​ការ​​​​តាម​​ការិយាល័យ ឬ​អ្នក​ឌីហ្សាញ អ្នក​លេង​ហ្គេម​​​ជា​ដើម​។ ​ដឹង​ហើយ​ថា ​អង្គុយ​យូរ​ មានហានិភ័យប៉ះពាក់សុខភាព​ច្រើន ប៉ុន្តែ​កុំ​បារម្ភ យើង​ក៏​មិន​ចាំ​បាច់​បោះបង់ការ​ងារ ដោយ​សារ​រឿង​នេះ​ដែរ ព្រោះ​វេជ្ជបណ្ឌិត Dan Cuthbertson អ្នក​ជំនាញ​ស្រាវជ្រាវ​​​ជំងឺ​រ៉ាំ​រ៉ៃ​ មក​ពី​សាកលវិទ្យាល័យ​ Liverpool ប្រទេស​អង់គ្លេស ​បាន​បញ្ជាក់​ប្រាប់​ពី​បញ្ហា​​នេះ នៅ​តែ​មាន​វិធី​ដោះ​ស្រាយ។ ១- អង្គុយ​យូរមិន​សូវ​​ធ្វើ​ចលនា​ ​​ធ្វើ​ឲ្យ​ខ្សោយ​សាច់​ដុំ​  អង្គុយ​យូរ​ម៉ោង សាច់​ដុំ​​អាច​ទៅ​ជា​ខ្សោយ​ ជា​ពិសេស​សាច់​ដុំ​ជើង និង​ត្រង់​ផ្នែក​ត្រគាក ដោយ​សារយើងមិន​​បាន​ធ្វើ​​ចលនា​ខ្លះៗ។ គួរ​សម្គាល់ថា សាច់​ដុំ​ទាំង​ពីរ​ផ្នែក​នេះ​ ពិត​ជា​មាន​សារៈសំខាន់​​សម្រាប់​​​ទប់​ជំហរ និង​ចលនា​ឈរយើង​។ បើយើង​បណ្តោយ​​​អង្គុយ​យូរ សាច់​ដុំ​ទាំង​នោះ​នឹង​ខ្សោយ ហើយ​អាច​បង្ក​ហានិភ័យ​ខ្លាំង​ ​នៅ​ពេលមាន រមួល​ក្រពើ ​អំឡុង​ពេល​​ហាត់​ប្រាណ។ ២- ឡើង​គីឡូ ចលនា​សាច់​ដុំ​តាម​រយៈ​ការ​សកម្ម​ខ្លះ​ ជួយ​ឲ្យ​​រាង​កាយ​អ្នក​រំលាយ​ជាតិ​ខ្លាញ់​ធាត់ និង​ជាតិ​ស្ករ​អាក្រក់​ពី​ក្នុង​ខ្លួន​ ផ្ទុយ​ទៅ​វិញ​ បើយើងពុំ​សូវ​សកម្ម​​ទេ ហើយ​ចំណាយ​ពេល​អង្គុយ​យូរ​​នោះ រាង​កាយ​អ្នក​នឹង​ក្លាយ​ជា​បណ្តុំ​នៃ​ជាតិ​ខ្លាញ់​ និង​ស្ករ​ទាំង​នោះ​។ ការ​សិក្សា​​បង្ហាញ​ថា ការ​ធ្វើ​សកម្ម​ភាព​ខ្លះ​អំឡុង​ពេល​អង្គុយ​ ជួយ​បន្ថយ​ហានិភ័យ​បាន។ ៣- ឈឺ​​​ខ្នង​រ៉ាំ​រ៉ៃ ​ ក៏ដូច​សាច់​ដុំ​ជើង និង​ត្រគាក​ដែរ ​អង្គុយ​យូរ​ធ្វើ​ឲ្យ​ឈឺ​​ចុក​ចាប់​ខាង​ខ្នង ពិសេស​បើ​អង្គុយ​ក្នុង​កាយវិការ​មួយ​​មិន​សម​ទំនង​ (​​​ឱន​ទ្រោប​រយៈ​ពេល​យូរ​) កាន់​តែ​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​​ដុន​ដាប​មិន​ខាន​។ ៤- បង្ក​អារម្មណ៍​ច្រាស​ច្រាល និង​​ព្រួយ​បារម្ភ​ច្រើន​ កា​រ​កើត​ឡើង​អារម្មណ៍​​​អស់​ទាំង​នេះ […]


ជំងឺសន្លាក់និងសរសៃពួរ

ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត

និយាយ​ដល់​រឿង​ឈឺ​ចង្កេះ ខ្នង ស្រីៗ​មាន​បញ្ហា​ច្រើន​ជាង​ប្រុសៗ ​ដោយ​សារ​ភាព​ខុស​គ្នា​នៃ​រចនា​សម្ព័ន្ធឆ្អឹង​ត្រគាក​ ​អ័រម៉ូន ជា​ពិសេស​រឿង​សម្រាល​កូន។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ប្រាប់​ពី​លក្ខខណ្ឌ​ឈឺ​ខ្នង​ចង្កេះ ៧ ប្រភេទ ដែល​ស្រីៗ​ឧស្សាហ៍​កើត​មាន​បំផុត។ ១- ឈឺ​ចាប់​ចុង​ឆ្អឹង​កញ្ចូញ​គូទ អាការៈ​ឈឺ​ចាប់​ចុង​ឆ្អឹង​កញ្ចូញ​គូទ អាច​កើត​ឡើង​បន្តិច​ម្តងៗ យឺតៗ ឬ​ដោយ​មិន​បាន​រំពឹង​ទុក ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​នៅ​តំបន់​នោះ។ ពេល​ខ្លះ សូម្បី​តែ​ការ​ប៉ះ​បន្តិច​បន្តួច ក៏​បណ្តាល​ឲ្យ​ឈឺ​ចាប់​ផង​ដែរ​ ហេតុ​នេះ​ពេល​អង្គុយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់។ ឈឺ​ចុង​ឆ្អឹង​កញ្ចូញ​គូទ នឹង​កាន់​តែ​ខ្លាំង​ឡើង នៅ​ពេល​ស្រីៗ​មាន​បញ្ហា​ទល់​លាមក។ យ៉ាង​ណា អាការៈ​ឈឺ​ចាប់​ដោយ​សារ​ទល់​លាមក ជា​ធម្មតា នឹង​ធូរ​ស្រាល ក្រោយ​បត់​ជើង​ធំ​រួច។ ករណី​ភាគ​ច្រើន ឈឺ​ចុង​ឆ្អឹង​កញ្ចូញ​គូទ​ អាច​ឡើង​ដោយ​សារ​សម្រាល​កូន​ ឬ​ដួ​ល​អុក​គូទ​តែ​ម្តង។ ២- បាក់​ឆ្អឹង​ខ្នង​ដោយ​កម្លាំង​សង្កត់ ឈឺ​ខ្នង ឈឺ​ចង្កេះ អាច​បណ្តាល​ឲ្យ​ឆ្អឹង​ខ្នង​បាក់ នៅ​ពេល​រង​កម្លាំង​សង្កត់​ណា​មួយ។ បាក់​ឆ្អឹង​ខ្នង​ដោយ​កម្លាំង​សង្កត់ កើត​ឡើង​ញឹក​ញាប់​ជាង​គេ នៅ​ផ្នែក​ខាង​មុខ​ឆ្អឹង​ខ្នង។ ប៉ុន្តែ​ករណី​នេះ ពេល​ខ្លះ​ស្រីៗ​រងការ​​បាក់​ឆ្អឹង​ខ្នង អាច​មាន​ការ​ឈឺ​ចាប់ ប៉ុន្តែ​ស្រីៗ​ខ្លះ​ក៏​មិន​មាន​ការ​ឈឺ​ចាប់​អ្វី​នោះ​ដែរ។ បាក់​ឆ្អឹង​ខ្នង​ដោយ​សារ​កម្លាំង​សង្កត់ អាចឈាន​ទៅ​ដល់​គម​ឆ្អឹង​ខ្នង និង​ថយ​កម្ពស់​ជា​ដើម។ ៣- ជំងឺ​សឹក​ឌីស​ឆ្អឹង​ខ្នង ជំងឺ​សឹក​ឌីស​ឆ្អឹង​ខ្នង កើត​ឡើង​ពេល​ឆ្អឹង​កង​ខ្នង​មួយ​ក្នុង​ចំណោម​ឆ្អឹង​កង​ខ្នង​នៅ​ចង្កេះ​ខាង​ក្រោម ធ្វើ​ចលនា​ផ្លាស់​ទី​ទៅ​ខាង​មុខ សង្កត់​ទៅ​លើ​ឆ្អឹង​កង​ខ្នង​នៅ​ខាង​ក្រោម​វា។ ករណី​នេះ ធ្វើ​ឲ្យ​ឈឺ​ដល់​ឫស​របស់​សរសៃ​ប្រសាទ​ឆ្អឹង​ខ្នង ជា​ហេតុ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ និង​ជើង​រង​ការ​ឈឺ​ចាប់​ខ្លាំង។ រោគ​សញ្ញា ជាធម្មតា […]


បាក់ឆ្អឹង

ឆ្ងល់រឿងរួយកញ្ចឹងក និង​ស្មា ពេលនេះមានចម្លើយហើយ

គ្នា​យើង​ឧស្សាហ៍​ជួយ​បញ្ហា​នេះ ឆាប់​លើក​ដៃ​ភ្លាម! ឆ្ងល់​ណាស់​ត្រូវ​អត់? ម្ង៉ៃៗ ទាំង​កញ្ចឹង​ក ទាំងស្មា ឈឺ​នោះ​ឈឺ ចុក​រួយ​នោះ​រួយ ធ្វើ​ម៉េច​ក៏​មិន​បាត់ បាត់​មួយ​ភ្លែត មក​វិញ​ដដែល។ ឈប់​ឆ្ងល់​ទៀត​ទៅ "Hello គ្រូពេទ្យ" នឹង​លម្អិត​បញ្ហា​ទាំង​នេះ​ឲ្យ​គ្នា​យើង​បាន​ដឹង អាច​ជួយ​បង្ការ​កុំ​ឲ្យ​ជួប​រឿង​នេះ​ទៀត​ផង។ ក្នុង​រាង​កាយ ទោះ​ឈឺ​ចាប់​កន្លែង​ណា​ក៏ដោយ ច្បាស់​ជា​គ្មាន​ផាសុក​ភាពទេ ប៉ះ​ពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ យ៉ាង​ណា ករណី​ឈឺ​ចាប់​នីមួយៗ មាន​រោគ​សញ្ញា​ និង​មូល​ហេតុ​ជាក់​លាក់​របស់​វា។ ១- ឈឺចាប់កញ្ចឹងក ការ​ឈឺ​ចាប់​កញ្ចឹង​ក សំដៅ​លើ​ការ​ឈឺ​ចាប់​ទាំង​អស់ ​កើត​ឡើង​នៅ​តំបន់​កញ្ចឹង​ក។ ២- រោគសញ្ញា ជា​ទូទៅ រោគ​សញ្ញា​ឈឺ​ចាប់​កញ្ចឹង​ក អាច​កើត​ព្រម​គ្នា​ជា​មួយ​រោគ​សញ្ញា​ផ្សេងៗ​ទៀត មាន​ដូច​ជា៖ - កញ្ចឹង​ក ​រឹង​ ឬ​ពិបាក​ធ្វើ​ចលនា - ឈឺ​ដូច​គេ​ចាក់​នៅ​ផ្នែក​ខាង​ក្រោម​កញ្ចឹង​ក​ - ការ​ឈឺ​ចុក​ចាប់ - ឈឺ​ចាប់​រាល​ដាល តាម​​សរសៃ​ប្រសាទ​ ពី​កញ្ចឹង​ក​ ទៅ​កាន់​ស្មា​ និង​ដៃ​ - ស្រពន់ ចាក់​ស្កៀប​ឆៀបៗ ស្ពឹក​ ឬ​ទន់​ខ្សោយ​នៅ​ត្រង់​កញ្ចឹង​ក​ - ពិបាក​លើក​ដាក់​របស់ - ឈឺ​ក្បាល រោគ​សញ្ញា​ទាំងនេះ អាច​នាំឲ្យ​រំខាន​ដល់​ការ​គេង នៅ​ពេល​ការ​ឈឺ​ចាប់​​បន្ត​វិវត្ត​ទៅ​មុខ។ ៣- មូលហេតុឈឺកញ្ចឹងក ការ​ឈឺ​ចាប់​កញ្ចឹង​ក​ ជា​ញឹក​ញាប់ ​បង្ក​ឡើង​ដោយ​ការទាញ​សន្ធឹ​ង​ និង​ករណី​ថ្លោះ គ្រេច។ គ្នា​យើង​នឹង​ឈឺ​ចាប់ […]


ជំងឺពុកឆ្អឹង

Osteopenia (ខ្វះកំហាប់ឆ្អឹង)

និយមន័យ១- អ្វីជាជំងឺ​ខ្វះ​កំហាប់​ឆ្អឹង? ​​​កង្វះ​កំហាប់​ឆ្អឹង សំដៅ​លើ​ស្ថាន​ភាព​ឆ្អឹង​ធ្លាក់​ចុះ​ដង់ស៊ីតេ ​ធ្វើ​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ គ្មាន​សមត្ថភាព​បំពេញ​មុខងារ​បាន ហើយ​បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ​យូរទៅ​នឹង​វិវត្ត​ជា​ជំងឺ​ពុក​ឆ្អឹង។ ជាទូទៅ​ដង់ស៊ីតេ​ឆ្អឹង ឡើង​ដល់​ចំណុច​កំពូល​​នៅ​ពេល​យើង​ឈាន​ដល់​​វ័យ ​៣៥ ឆ្នាំ។ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ប្រមាណ ៥០ភាគរយ នៃ​ពលរដ្ឋ​អាមេរិក​ចាស់ៗ គឺ​មាន​កើត​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​ស្ត្រី។ រោគ​សញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ដោយសារ​តែ​ការ​ថយ​ចុះ​កំហាប់​ឆ្អឹង​មិន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ហេតុនេះ​​មិន​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? យ៉ាងណា​ បើ​មាន​ចម្ងល់ ឬ​សំណួរ​ណា​មួយ​ពាក់ព័ន្ធ​ជំងឺ​កង្វះ​កំហាប់​ឆ្អឹង គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​មានអ្វីខ្លះ? ជា​ធម្មតា ​ឆ្អឹង​​មាន​យន្តការ​ផលិត​ឥត​ឈប់​ឈរ​តាម​ល្បឿន​ថេរមួយ ​មាន​តុល្យភាព​រវាង​ការ​កកើត​ឆ្អឹង​ថ្មី ​និង​ជម្រុះ​ឆ្អឹង​ចាស់​ចោល។ ដំណើរ​ការ​នេះ​ ប្រែប្រួល​ហើយ​កំហាប់​ឆ្អឹង​​ថយ​ចុះ នឹង​បង្ក​ជា​បញ្ហា​ផុយ​ស្រួយ​ឆ្អឹង ​​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ។ លើស​ពី​នេះ ​ថ្នាំ​មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​​ពុក​ឆ្អឹង​ដែរ។ កត្តា​ប្រឈម៦- ​កត្តា​ប្រឈម​មាន​អ្វីខ្លះ? កត្តា​ប្រឈម​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ​​មាន​ដូចជា៖ – ស្ត្រី​ជនជាតិ​អាស៊ី – ប្រវត្តិ​គ្រួសារ​មាន​កំហាប់​ឆ្អឹង​ទាប – អាយុ​ច្រើន​ជាង ៥០​ឆ្នាំ – អស់​រដូវ​មុន​អាយុ​ ៤៥​ឆ្នាំ – មាន​ជំងឺ​ត្រូវ​វះកាត់​អូវែ​ចេញ​ទាំង​វ័យ​ក្មេង – មិន​សូវហាត់​ប្រាណ – របប​អាហារ​ខ្វះ​ជាតិ​កាល់ស្យូម ​និង​វីតាមីន D – ជក់បារី ​និង​ផឹកស្រា – ញ៉ាំ​សារធាតុ​កាហ្វេអ៊ីន​ច្រើន​លើស​កម្រិត – ប្រើ​ថ្នាំ​ស្តេរ៉ូអ៊ីត – កើតជំងឺ​មិន​ឃ្លាន​អាហារ – វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ – វិបត្តិ​ទីរ៉ូអ៊ីត – វិបត្តិ​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត – ជំងឺ​ Cushing ដែល​បង្ក​ដោយ​ការ​ប្រើថ្នាំ​ប្រឆាំង​រលាក​លើស​កម្រិត។ រោគវិនិច្ឆ័យ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស