ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

ជំងឺសន្លាក់និងសរសៃពួរ

មានបញ្ហា​ឈឺ​សន្លាក់​​រដូវរងា ​អនុវត្តតិចនិក​ទាំង៤​នេះ

ខណៈ​ពេល​ដែល​អាការៈ​ឈឺ​សន្លាក់​ កើត​ឡើង​ជា​រឿយ​ៗ​ ដោយ​សារ​របួស​ ឬ​​ជា​សញ្ញា​នៃ​​បញ្ហា​សុខភាព​ផ្សេង​ៗ​ ការ​ឈឺ​សន្លាក់​នៅ​រដូវ​រងា ​មាន​ភាព​ខុសគ្នា​​ទាំង​ស្រុង​ ពី​ព្រោះ​វា​កើត​ឡើង​នៅ​ពេល​ដែល​រដូវ​កាល​ផ្លាស់ប្ដូរ​។ ​ការ​ឈឺ​សន្លាក់​​ជា​ទូទៅ​ អាច​កើត​​នៅ​​​ត្រង់​ត្រគាក​ ជង្គង់​ និង​កជើង​ ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​សន្លាក់ និង​ពិបាក​ធ្វើ​ចលនា​។​ ​ដូចនេះ​ ដើម្បី​ចៀស​ឆ្ងាយ​ពី​អាការៈ​ឈឺ​សន្លាក់​នៅ​រដូវរងា​ ​ចូរ​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ងាយ​ៗ​ខាងក្រោម​នេះ​។ ១. រក្សា​កម្ដៅ​ក្នុង​ខ្លួន​ ​​នៅ​រដូវ​រងា​ រាងកាយ​យើង​នឹង​ច្របាច់​ឈាម​កាន់​តែ​ច្រើន​​ឡើង​ទៅ​កាន់​សរីរាង្គ​សំខាន់​ៗ​ ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​​ចុង​ដៃ​ចុង​ជើង​របស់​យើង​​តឹង​ណែន។​ ហេតុនេះ​ហើយ​ ការ​រក្សា​កម្ដៅ​​ក្នុង​ខ្លួន​ដោយ​​ពេល​នៅ​​​ខាង​ក្នុង​ផ្ទះ​ ឬ​​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​។​ ​ប៉ុន្តែ​ ប្រសិន​បើ​យើង​ចាំបាច់​ត្រូវ​តែ​ចេញ​ទៅ​ខាងក្រៅ​ ចូរ​ស្លៀកពាក់​ឲ្យ​បាន​ក្រាស់ៗ​ ​ដើម្បី​ចៀសវាង​ការ​ឈឺចាប់​​នៅ​ត្រង់​សន្លាក់​។ ២. បញ្ចេញ​សកម្មភាព​រាងកាយ កុំ​ឲ្យ​បញ្ហា​ឈឺ​សន្លាក់​ រំខាន​​យើង​​ពី​ការ​​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​សោះ​!​ នៅ​ក្នុង​ករណី ដែល​មាន​​ការ​ឈឺ​ចាប់​ខ្លាំង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ។​ យ៉ាងណាមិញ​ ​ការ​ធ្វើ​លំហាត់​ប្រាណ​តិចតួច​ ដូចជា​ការ​ពត់​ពែន​ខ្លួន​ប្រាណ ការ​ដើរ​ និង​ការ​លើក​ទម្ងន់។ល។​​ អាច​ធ្វើ​ឲ្យ​សន្លាក់​របស់​យើង​មាន​សុខភាព​ល្អ​ និង​គ្រប់គ្រង​ការឈឺចាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ការ​ហាត់​ប្រាណ​ជា​​ទៀងទាត់​ នឹង​ជួយ​រក្សា​ទម្ងន់​របស់​យើង​ឲ្យ​នៅ​ថេរ​ ​ក៏​ដូចជា​​ការពារ​​យើង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សន្លាក់​​​​ថែម​ទៀត​ផង​។​ ៣. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ និង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ ខ្យល់​ស្ងួត​ និង​អាកាសធាតុ​ត្រជាក់​ អាច​ធ្វើ​ឱ្យ​​យើង​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នឿយ​ហត់​ និង​រមាស់​ផង​ដែរ​។ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ២លីត្រ​នៅ​ក្នុង​មួយ​ថ្ងៃ។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ញ៉ាំ​ស៊ុប​ និង​ភេសជ្ជៈ​សុខភាព​​មួយ​ចំនួន​ដូចជា​ ទឹក​ដូង​ […]


ជំងឺរលាកសន្លាក់

អ្នក​ឈឺសន្លាក់ក៏អាចហាត់ប្រាណដែរ តាមវិធីមួយចំនួន​នេះ

ពេល​ខ្លះ​អ្នក​ជំងឺ​រលាក​សន្លាក់​​​យល់​ឃើញ​​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​នឹង​ធ្វើ​ឲ្យ​ជំងឺ​របស់​ពួកគាត់​កាន់​តែ​​ធ្ងន់​ធ្ងរ​លើស​ដើម​។​ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ​ លំហាត់​ប្រាណ​មាន​សារៈសំខាន់​ណាស់​​ ពីព្រោះ​វា​ជួយ​​បង្កើន​​កម្លាំង​ថាមពល​ និង​ភាព​ពត់​ពែន​​ ក៏​ដូចជា​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់​ ព្រមទាំង​ប្រឆាំង​នឹង​ភាព​អស់​កម្លាំង​ផង​ដែរ​។ ​ ពិត​ណាស់ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺចាប់​ និង​ស្ពឹក​ស្រពន់​នៅ​​ត្រង់​សន្លាក់​ឆ្អឹង​ យើង​ប្រហែល​ជា​គ្មាន​អារម្មណ៍​ដើរ​កាត់​ប្រាណ​ ឬ​ហែល​ទឹក​ទៀត​នោះ​ទេ​។យ៉ាង​ណា​មិញ​ យើង​មិន​ចាំបាច់​​​​​​ប្រឹង​ប្រែង​​ហាត់​ប្រាណ​ឲ្យ​ហួស​ពី​សមត្ថភាព​ឡើយ​​ លំហាត់​ប្រាណ​​ងាយៗ​ បែប​សាមញ្ញ​​ៗ​ ក៏​អាច​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល ព្រម​ទាំង​អាច​រក្សា​ទម្ងន់​ខ្លួន​ថែម​ទៀត​ផង​។ ១.តើ​ការ​ហាត់ប្រាណ​មាន​គុណប្រយោជន៍​អ្វី​ខ្លះ​? ជាក់ស្ដែង​​​ ការ​ហាត់ប្រាណ​​ជួយ​ពង្រឹង​សុខភាព​ និង​ធ្វើ​ឲ្យ​រាងកាយ​​របស់​យើង​​មាន​ភាព​សម​សួន​ ដោយ​ពុំ​មាន​ការ​ឈឺចាប់​នៅ​ត្រង់​សន្លាក់​ឆ្អឹង​ឡើយ​។ លើស​ពី​នេះ​ ​វា​ក៏​ជួយ​​គ្រប់គ្រង​ទម្ងន់​ បង្កើន​តុល្យភាព​រាងកាយ​ ធ្វើ​ឲ្យ​ឆ្អឹង​ និង​សាច់ដុំ​នៅ​ត្រង់​សន្លាក់​មាន​ភាព​រឹងមាំ​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​​យើង​មិន​សូវ​ហាត់​ប្រាណ​ទេ​នោះ​​ វា​នឹង​ធ្វើ​ឲ្យ​សន្លាក់​ឆ្អឹង​របស់​យើង​កាន់តែ​ឈឺចាប់​ និង​ស្ពឹក​ជាង​មុន​​​​ថែម​ទៀត​​។​ ២.​លំហាត់​ប្រាណ​ស័ក្ដិសម​​អ្នក​​ជំងឺ​រលាក​សន្លាក់ ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ លំហាត់​ប្រាណ​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយ​លំហាត់​ប្រាណ​នីមួយ​ៗ​សុទ្ធសឹងតែ​មាន​គុណ​ប្រយោជន៍​ផ្សេង​ៗ​ពី​គ្នា​។ ​ ចំណែក​ឯ​លំហាត់​ប្រាណ​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​ ក៏​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ជំងឺ​រលាក​សន្លាក់​របស់​យើង​ផង​ដែរ​។ ​ ជា​ទូទៅ​ លំហាត់​ប្រាណ​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​មាន​ដូចជា លំហាត់​ប្រាណ​បែប​ចលនា (ពត់ខ្លួន​ប្រាណ​ លើកដៃ បង្វិល​ស្មា​ចុះ​ឡើង​...) លំហាត់​ប្រាណ​​ពង្រឹង​កម្លាំង​ (លើក​ទម្ងន់ ​...) លំហាត់​ប្រាណ​អារ៉ូប៊ិក (​ជិះកង់ ដើរ រាំ....) ជាដើម​។​​ ​ប្រសិនបើ​យើង​​ចង់​​ទទួល​បាន​អត្ថប្រយោជន៍​​​ដ៏​លើស​លប់​ពី​ការ​ហាត់​ប្រាណ​​ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​​​​ ដើម្បី​ស្វែង​រក​ប្រភេទ​លំហាត់​ប្រាណ​ណាមួយ​ ដែល​ស័ក្ដិសម​បំផុត​ជាមួយ​នឹង​សន្លាក់​ឆ្អឹង​របស់​យើង​។ ៣.តិចនិក​ការពារ​សន្លាក់​ឆ្អឹង​​ពេល​​ចាប់​ផ្ដើម​លំហាត់​ប្រាណ​ដំបូង​ សម្រាប់​អ្នក​ដែល​​មិន​សូវ​ហាត់​ប្រាណ​ពីមុន​​សោះ​ […]


ជំងឺសន្លាក់និងសរសៃពួរ

មាន​បញ្ហាឈឺសន្លាក់ គួរចៀសវាងអាហារ និងភេសជ្ជៈទាំងនេះ

ជំងឺ​រលាក​សន្លាក់​ គឺ​ជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​​​ពាក់ព័ន្ធ​នឹង​ការ​រលាក​រ៉ាំរ៉ៃ​នៃ​សន្លាក់​ឆ្អឹង។​ ​វា​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ហើម​ ស្ពឹក​ និង​ចូល​ទៅ​​បំផ្លាញ​ឆ្អឹង សន្លាក់​ឆ្អឹង​​ និង​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​នៃ​រាងកាយ​មនុស្ស​យើង​ទៅ​តាម​ប្រភេទ​រលាក​សន្លាក់​ផ្សេងៗ​។ ជំងឺ​រលាក​សន្លាក់​ប្រភេទ​ Osteoarthritis ​គឺ​ពុំ​មាន​ការ​រលាក​​ទេ​ ហើយ​ជា​ទូទៅ​ វា​កើត​ឡើង​ទៅ​លើ​បុរស​ចំនួន​៤០%​ និង​ស្រ្តី​ចំនួន​៤៧% ​។ រីឯ​ជំងឺ​រលាក​សន្លាក់​ប្រភេទ​ Rheumatoid Arthritis និង​ប្រភេទ​ Psoriatic Arthritis វិញ​ ​​គឺ​​​មាន​ការ​រលាក​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​អូតូអ៊ីមម្ញូន (Autoimmune)។​​​​​​​​ ​យ៉ាងណា​មិញ​ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​ការ​​បញ្ឈប់​​ការ​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​មួយ​​ចំនួន​អាច​កាត់​បន្ថយ​​​កម្រិត​នៃ​​ការ​រលាក​ក្នុង​រាងកាយ​ លើក​កម្ពស់​សុខភាព​ជាលិកា​ និង​ធ្វើ​ឲ្យ​ឆាប់​ជា​សះស្បើយ​ ក៏​ដូចជា​បង្កើន​​ថាមពល​សម្រាប់​ជីវិត​ថែមទៀត​ផង​។ ​​ប្រសិន​បើ​​យើង​មិន​ចង់​ឲ្យ​ជំងឺ​រលាក​សន្លាក់ មាន​សភាព​​​​​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​នោះ​ ​យើង​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ប្រភេទ​អាហារ​ និង​ភេសជ្ជៈ​ទាំង​នេះ​។ ១. អាហារ​កែច្នៃ​ ​​​​​​​អាហារ​កែច្នៃ​ ដូចជា​អាហារ​ Fast Foodគឺ​សុទ្ធសឹងតែ​ជា​​ប្រភេទ​​អាហារ​​ចម្រាញ់​ខ្ពស់​ ដោយ​មាន​បន្ថែម​ស្ករ​ ​គ្រឿង​បង្ការ​កុំ​ឲ្យ​​ខូច​ និង​ធាតុ​ផ្សំ​ប្រ​ភេទ​រលាក​ដទៃ​ទៀត​ ដែល​ធ្វើ​ឲ្យ​ជំងឺ​រលាក​សន្លាក់​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន​។ លើស​ពី​នេះ​ទៀត​ អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ហើយ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន គឺ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ រួម​ទាំង​ធ្វើ​ឲ្យ​កម្រិត​​អេម៉ូក្លូប៊ីនGlycated (HbA1c)ឡើង​ខ្ពស់​ផង​ដែរ​។ ២. ជាតិ​អាកុល ពិត​ណាស់​ ជាតិ​អាកុល​​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សុខភាព​មនុស្ស​យើង​ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​រោគ​សញ្ញា​រលាក​សន្លាក់​កាន់តែ​អាក្រក់​ទៅ​ៗ។​ ​តាម​ការ​សិក្សា​​លើ​អ្នក​ដែល​កើត​ជំងឺ​រលាក​សន្លាក់​ប្រភេទ Axial Spondyloarthritis ​ដែល​មាន​ការ​រលាក​ បាន​ឲ្យ​ឃើញ​ថា​ […]


ជំងឺឆ្អឹងផ្សេងទៀត

កុំប្រហែស! ជំងឺ​ឆ្អឹងទន់ កើតឡើងដោយខ្វះវីតាមីនមួយនេះ

ជំងឺ​ឆ្អឹងទន់ ​សំដៅ​ទៅ​លើ​ករណី​ទន់​ឆ្អឹង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ​D ​បង្ក​ឲ្យ​បាក់ឆ្អឹង​ទាំង​មនុស្ស​ចាស់ ​ក្មេងៗ ខណៈ​មនុស្ស​ពេញ​វ័យ​ អាច​បណ្តាល​ឲ្យ​ទៅ​ជា​កោង​ឆ្អឹង​ ពិសេស​ឆ្អឹង​នៅ​ត្រង់​ជើង​សម្រាប់​ទប់​លំនឹង និង​ទ្រ​ដង​ខ្លួន​ជា​ដើម។ ជំងឺ​នេះខុស​ពី​ពុក​ឆ្អឹង​ត្រង់​ថា ​ពុក​ឆ្អឹង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង​ជាង​មុន​ និង​ងាយ​បាក់។ មនុស្ស​ពេញ​វ័យ​គេ​ហៅ​ថា​រោគ​ឆ្អឹង​ទន់ ​ចំពោះ​ក្មេង​គេ​ហៅ​ជំងឺ​ Ricket ​ភាគ​ច្រើន​កើត​លើ​ស្ត្រី ​និង​ពេល​ខ្លះ​​​ស្ត្រី​កំពុងមាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ដូចគ្នា។ ១.រោគសញ្ញាជំងឺ​នេះ​មាន​អ្វី​ខ្លះ? រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​រួម​មាន៖ – ឆ្អឹង​ឆាប់​ប្រេះ​ ស្រួយ ឬ​បាក់ – ខ្សោយ​សាច់​ដុំ ​វិបត្តិ​នេះ​កើត​ឡើង​នៅ​កន្លែង​តំណ​រវាង​សាច់ដុំ ​និង​ឆ្អឹង បង្ក​ឲ្យពិបាក​ដើរ ឬ​ដើរ​វៀច​តែម្តង – ឈឺ​ចុក​ណែន​ឆ្អឹង​ចាប់​ពី​ត្រគាក​ចុះ​ក្រោម​ ចង្កេះ ជើង និង​ពេល​ខ្លះ​ឈឺ​ឡើង​ដល់​ឆ្អឹង​ជំនីរ។ បើ​ជាតិ​កាល់ស្យូម​ក្នុង​ឈាមទាប​ យើង​អាចប្រទះ​រោគ​សញ្ញា​ដូចជា៖ – បេះដូង​លោត​ខុស​ប្រក្រតី – ស្ពឹក​មាត់ ដៃ និង​ជើង – កន្ត្រាក់​គាំង​ដៃ​ ឬ​ជើង បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្សយើង​​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ២.មូលហេតុ​បង្ក​មានអ្វីខ្លះ? វីតាមីន ​D មាន​សារៈ​សំខាន់ ​ជួយ​ស្រូប​យក​កាល់ស្យូមពី​ក្រពះ គ្រប់គ្រង​សារជាតិ​កាល់ស្យូម ​និង​ផូស្វាត​ក្នុង​ឈាម។ ករណី កាល់ស្យូមក្នុងឈាមមាន​កម្រិត​តិចតួច ​ការ​ផលិត​ឆ្អឹង​ក៏​មិន​បាន​ល្អ​ដូចគ្នា។ មិន​តែ​ប៉ុណ្ណោះ​ គ្នា​យើង​ធ្លាប់​​វះកាត់​ផ្នែក​ខ្លះនៅ​ក្រពះ​ និង​ពោះ​វៀន​ ​អាច​មាន​វិបត្តិ​​ស្រូប​យក​វីតាមីន​ D ​ដែរ។ ជា​ទូទៅ វីតាមីន […]


ជំងឺរលាកសន្លាក់

អ្នកមាន​បញ្ហារលាកសន្លាក់គួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យ​កាន់តែធ្ងន់ធ្ងរ

គ្នា​យើង​ដឹង​ទេ បើ​យើង​កំពុង​មាន​ជំងឺ​រលាក​សន្លាក់ យើង​គួរ​គិត​គូរ​ដល់​អាហារ​មួយ​ចំនួន ដែល​យើង​មិន​គួរ​ញ៉ាំ ឬ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ បើ​យើង​មាន​ជំងឺ​រលាក​សន្លាក់ រាង​កាយ​របស់​យើង​គឺ​​ស្ថិត​ក្នុង​សភាព​រលាក។ អ៊ីចឹង​ហើយ​បានជា​យើង​ត្រូវ​ប្រ​យ័ត្ន​ចំពោះ​អាហារ​មួ​យ​ចំនួន ដោយ​ហេតុ​ថា​អាហារ​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​ខ្លះ​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់​ ដូច​នេះ​ហើយ​បានជា​​យើង​គួរ​ចៀស​វាង និង​រឹត​ត្បិត​កា​រញ៉ាំ​។ ១.ស្ករ ស្ករ​កែ​ច្នៃ អាច​បញ្ចេញ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា​ cytokines ដែល​ដើរ​តួរ​ជា​ភ្នាក់​ងារ​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។ ស្ករ​កែ​ច្នៃ​ដែល​គេ​ដាក់​ក្នុង​ភេសជ្ជៈ​ផ្អែម មាន​ដូច​ជា​ទឹក​ក្រូច តែ​​ផ្អែម កាហ្វេ​បន្ថែម​រស​ជាតិ និង​ទឹក​ផ្លែឈើ​កំប៉ុង ជា​ដើម ​ដែល​របស់​ទាំង​​អស់​នេះ​ទំនងជា​ធ្វើ​ឲ្យ​សភាព​រលាក​កាន់តែ​អាក្រក់​។ ២. ខ្លាញ់​ឆ្អែត អាហារ​មាន​​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ ដូច​ជា​ភីហ្សា និង​សាច់​ក្រហម​ ជា​ដើម អាច​ធ្វើ​ឲ្យមាន​ការ​រលាក​នៅ​ជាលិកា​ខ្លាញ់។ ដូច​គ្នា​ដែរ ខ្លាញ់​ឆ្អែត ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​នឹង​ការ​វិវត្ត​ទៅជា​មាន​ជំងឺ​ធាត់​ ជំងឺ​បេះ​ដូង និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ដែល​អ្វី​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់។ ៣. គ្រឿង​ស្រវឹង​ ជាតិ​អាល់​កុល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​រលាក​កាន់តែ​អាក្រក់​ ដូច​នេះ​ហើយ​បើ​គ្នា​យើង​មាន​បញ្ហា​រលាក​សន្លាក់​គួរ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀស​វាង​តែ​ម្ដង​។ ការ​សិក្សា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ផឹក​គ្រឿង​ស្រ​វឹង​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ប្រ​គ្រីវ​យូរៗ​​ម្ដង ហើយ​ក៏​អាច​ទៅ​​ជា​ធ្ងន់​ធ្ងរ​ផង​ដែរ​។​ ជាង​នេះ​ទៅទៀត ការ​ផឹក​ស្រា​ជាប់​ជា​ប្រ​ចាំ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ហានីភ័យ​កើត​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។​​ ៤. កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ការ​កាត់​បន្ថយការ​​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​ អាច​ជា​ជម្រើស​ល្អ​ម្រាប់​អ្នក​មាន​បញ្ហា​រលាក​សន្លាក់។ អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​មាន​ដូច​ជា​ស៊ុប​កំប៉ុង ភីហ្សា សាច់​កែ​ច្នៃ និង​ប្រ​ភេទ​អាហារ​កែ​ច្នៃ​ជា​ច្រើន​ផ្សេង​ទៀត។ ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា​ កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ជួប​បញ្ហា​រលាក​សន្លាក់​ក៏​ខ្ពស់​ជាង​កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ក្នុង​កម្រិត​ធម្មតា​។


វះកាត់ឆ្អឹង

Bilateral Vasectomy (កាត់បំពង់មេជីវិតទាំងសងខាង)

ចំណេះដឹង​មូល​ដ្ឋាន១- តើអ្វីជា​ការកាត់បំពង់មេជីវិតឈ្មោល​ទាំងសងខាង? វះកាត់បំពង់មេជីវិត(Vasectomy) គឺ​​ជា​វិធី​ពន្យារ​កំណើត​ជា​អចិន្រ្តៃយ៍​សម្រាប់​បុរស។ វិធី​នេះ​គឺ​គេ​កាត់​បំពង់​បង្ហូរ​ទឹក​កាម​ទាំង​​ពីរ​ដែល​​ជា​ផ្លូវ​នាំ​មេជីវិត​ឈ្មោល​ពី​ពង​ស្វាស​ទៅ​លិង្គ នាំ​ឲ្យ​មេជីវិត​ឈ្មោល​មិន​អាច​លាយ​ចូល​ជា​មួយ​ទឹក​កាម​បាន​ ហើយ​មិន​​​អាច​​រួម​បញ្ជូល​គ្នា​ជា​មួយ​មេជីវិត​ញី​បាន​ដើម្បី​ធ្វើ​ការ​បង្កកំណើត ដែល​នេះ​​គឺ​ជា​មធ្យោបាយ​ក្នុង​ការ​ពន្យា​កំណើត​របស់​មនុស្ស​​ប្រុស។ ២- តើ​ការកាត់បំពង់មេជីវិតឈ្មោល​ទាំងសងខាងធ្វើឡើងដើម្បីអ្វី? នៅ​ពេល​ដែល​យើង និង​ដៃ​គូ​មិន​ចង់​ប្រើ​វិធី​ពន្យារ​កំណើត​ដទៃ​ទៀត យើង​អាច​​​ពិចារណា​ពី​ការ​ធ្វើវះកាត់បំពង់មេជីវិតឈ្មោល​​ទាំង​សងខាង​នេះ។ ដឹង​ពី​កត្តា​ប្រឈម១- កត្តាប្រឈមមានអ្វីខ្លះ? ការ​វះ​កាត់​នេះ​មិន​កាត់​​បន្ថយ​សមត្ថភាព​ផ្លូវ​ភេទ អារម្មណ៍​ផ្លូវ​ភេទ និង​ការ​បញ្ចេញ​ទឹក​កាម​​ទេ។ បរិមាណ​ទឹក​កាម​ក្នុង​អំឡុង​ពេល​ដល់​ចំណុច​កំពូល​ក៏​មិន​បាន​ថយ​ចុះ​ដែរ អ្វី​ដែល​ផ្លាស់​ប្តូរ​តែ​មួយ​គត់​គឺ​មិន​មាន​មេជីវិត​ឈ្មោល​តែ​ប៉ុណ្ណោះ។ ការ​វះ​កាត់នេះ​ គឺ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​គ្នា​យើង​​ក៏​ត្រូវ​ដឹង​អំពី​ផល​វិបាក​ដែល​អាច​កើត​មាន​ដែល​មុន​នឹង​​ធ្វើ​ការ​សម្រេច​ចិត្ត​។ វា​​ជារឿង​សំខាន់ណាស់​​ក្នុង​ការ​យល់​ពី​ហានិភ័យ និង​ផល​វិបាក​មុន​ពេល​វះ​កាត់។ ប្រសិន​បើយើង​មាន​សំណួរ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ យល់ដឹងនូវអ្វីដែលបានកើតឡើង១-តើត្រូវរៀបចំដូចម្តេចសម្រាប់​ការ​វះកាត់​នេះ​? ការ​វះ​កាត់​ធ្វើ​ឡើង​ក្រោម​ការ​ប្រើ​ថ្នាំ​សន្លប់ ឬ​ថ្នាំ​ស្ពឹក។ មុន​ពេល​ធ្វើ​ការ​វះ​កាត់ នឹង​មានការ​កោរ​រោម​ប្រដាប់​ភេទ​ដោយ​ប្រុង​ប្រយ័ត្ន​ក្រោម​ការ​ណែនាំ​របស់​គ្រូពេទ្យ បន្ទាប់​មកយើង​​ត្រូវ​លាង​សម្អាត​កន្លែង​ដែល​កោរ។ យើង​អាច​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​តិច​តួច​ប្រសិន​បើយើង​ឃ្លាន​។ ជាមួយ​គ្នា​នោះដែរ យើង​ក៏​​ត្រូវ​យក​ថង់​មួយ​ហើយ​ដាក់​ទឹក​កក​ឲ្យ​ពេញ​ដើម្បី​យក​មក​ស្អំ​ពង​ស្វាស​នៅ​ពេល​អ្នក​ធ្វើ​ការ​វះ​កាត់ វា​ជា​ការ​ល្អ​បំផុត​បើ​មាន​នរណា​ម្នាក់​នៅ​កំដរ​យើង។ ២- តើមានអ្វីកើតឡើងអំឡុងពេលវញកាត់​? ការ​វះ​កាត់​ជា​ធម្មតា​ចំណាយ​ពេល​ពី ១៥ ទៅ ២០ នាទី។ គ្រូពេទ្យ​វះ​កាត់​នឹង​វះ​ស្នាម​តូច​មួយ​នៅ​ផ្នែក​ម្ខាង​នៃ​ពង​ស្វាស​របស់​យើង​។ ជួន​កាល​គ្រូពេទ្យ​​វះ​តែ​មួយ​នៅ​ចំ​កណ្តាល​នៃ​ពង​ស្វាស រួច​គ្រូ​ពេទ្យ​នឹង​កាត់​បំពង់​បង្ហូរ​ទឹក​កាម​ដែល​ហូរ​ពី​ពង​ស្វាស​ទៅ​លិង្គ ហើយ​ដេរ​បិទ​​ចុង​ទាំង​ពីរ​ដើម្បី​កុំ​ឲ្យ​បំពង់​ត​ភ្ជាប់​គ្នា​ទៀត។ ប្រសិន​បើ​គ្នា​យើង​មាន​សំណួរ ឬ​កង្វល់​សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​វះកាត់​ដើម្បី​ទទួល​បាន​ព័ត៌​មាន​បន្ថែម។ ការជាសះស្បើយ១-តើមានអ្វីកើតឡើងបន្ទាប់ពីការ​វះកាត់? ក្រោយ​ការ​វះ​កាត់​យើង​​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​នៅ​ថ្ងៃ​ដដែល។ ឯ​ពង​ស្វាស​របស់​យើង​​អាច​ឈឺ​ប្រហែល​ជា​ពីរ​ទៅ​បី​ថ្ងៃ។យើង​ក៏​អាច​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​បាន​បន្ទាប់​ពី​ពីរ​បី​ថ្ងៃ​ក្រោយ (ឬ​មួយ​សប្តាហ៍​ប្រសិន​បើ​យើង​ជា​អ្នក​​ធ្វើ​ការងារ​ធ្ងន់​ហើយ​ខ្លាំង) ។ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​យើង​​ឲ្យ​ត្រលប់​ទៅ​រក​សកម្មភាព​ធម្មតា​វិញ​បាន​ឆាប់។ មុន​ពេលយើង​​ចាប់​ផ្តើម​ហាត់​​ប្រាណ​​សូម​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជាមុនសិន​។ គ្រូ​ពេទ្យ​​នឹង​យក​គំរូ​ទឹក​កាម​​មួយ ឬពីរ​បន្ទាប់​ពីយើង​បាន​ធ្វើ​ការ​បញ្ចេញ​ទឹក​កាម ២០ ដង​ក្រោយ​ការ​វះ​កាត់។ គំរូ​ទាំង​នេះ​គឺ​យក​ដើម្បី​ពិនិត្យ​មើល​ថា​នៅ​មាន​មេជីវិត​ឈ្មោល​ទៀត​ដែរ​ឬ​ទេ។ វា​មាន​ផល​វិបាក​មួយ​ចំនួន​ដែលយើង​​ត្រូវ​ដឹង​មុន។ ផល​វិបាក​ទាំង​នោះ​មាន៖ – ឈឺ​ចាប់ – ហូរ​ឈាម – មាន​ការ​បង្ក​រោគ​នៅ​កន្លែង​ដែល​វះ (របួស) ឬ​មាន​ការ​ឆ្លង​មេរោគ​ទៅ​ពង​ស្វាស។ ផល​វិបាក​ជាក់​លាក់​មាន៖ – អាច​​នៅ​​មាន​កូន​បាន – ឈឺ​លិង្គ​រយៈពេល​យូរ – […]


ជំងឺសន្លាក់និងសរសៃពួរ

មិនចង់ឲ្យមានបញ្ហាចុករួយកញ្ចឹងកនៅកន្លែងធ្វើការ សាកតិចនិចទាំង ៧ យ៉ាងនេះ

អង្គុយ​ធ្វើ​ការ​ក្នុង​ Office ពេញ​មួយ​ថ្ងៃៗ គឺ​ពិបាក​គេច​ពី​បញ្ហា​ឈឺ​រួយ​កញ្ចឹង​ក​ណាស់។ មូល​ហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ក​របស់​យើង​​ឈឺ​ក្នុង​នោះ​រួម​មាន អង្គុយ​មិន​ត្រង់​ខ្លួន រៀប​តុ​​មិន​ត្រឹម​ត្រូវ រៀប​អេក្រង់​កុំព្យូទ័រ​មិ​ន​បាន​ល្អ កៅអី​អង្គុយ​មិន​ស្រួល ហើយ​​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​ស្ត្រេស​នៅ​កន្លែង​ការ​ងារ​ដែរ។ ការ​ដែល​កាច់​ពត់​ក​លឺ​សូរ​ក្រឹក​ៗ ឬ​រួយ​កញ្ចឹង​ក​ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​រាង​កាយ។ ដូច​នេះ​យើង​​គួរ​តែ​ចេះ​ការ​ពារ​​ទុក​ជាមុន​ដោយ​​អាច​សាក​ល្បង​តិច​និច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​បាន។ ១- អង្គុយឲ្យត្រឹមត្រូវ ពេល​​​អង្គុយ​នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​សារ៉េ​កៅ​អី​ឲ្យ​អង្គុយ​ទៅ​ស្រួល​មាន​ផាសុកភាព។ អង្គុយ​ដាក់​គូទ​លើ​កៅ​អី ហើយ​ដាក់​ជើង​លើ​កម្រាល​រាប​ស្មើ និង​ផ្អែក​ខ្នងឲ្យ​ត្រង់​ជាមួយ​កៅ​អី។ ក្បាល​របស់​យើង​​ត្រូវ​ដាក់​ឲ្យ​ត្រង់ ដោយ​ដាក់​ត្រចៀក​ឲ្យ​ចំ​ពី​លើ​ស្មា និង​មិន​ត្រូវ​ឱបមុខ​ចុះ​ក្រោម​ពេក​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ: ស្រាយចម្ងល់ ហេតុអីស្រីៗងាយនឹងពុកឆ្អឹងជាងប្រុសៗ ហើយធ្វើម៉េចឲ្យឆ្អឹងនៅរឹងមាំល្អ? ចូលចិត្តញ៉ាំអាហារមានជាតិស្ករច្រើន ធ្វើឲ្យកាល់ស្យូមធ្លាក់ចុះ ប្រឈមនឹង​ពុកឆ្អឹង តិចនិក​ហាត់​ប្រាណ​សម្រាប់អ្នកមានជំងឺរលាក​ឆ្អឹង​សន្លាក់​ វ័យណាខ្លះ ត្រូវប្រយ័ត្ននឹងជំងឺរលាកសន្លាក់មួយប្រភេទនេះជាងគេ? រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន ២- រៀបចំអេក្រង់កុំព្យូទ័រ  ត្រូវ​ដាក់​អេក្រង់​កុំ​ព្យូទ័រ​ឲ្យ​ត្រង់​ទល់​មុខ និង​មិន​ត្រូវ​ដាក់​​ទាប​ពេក ដែល​អាច​ឲ្យ​យើង​ត្រូវ​ឱន​​មុខ​ទៅ​ក្រោម​សម្លឹង​ឡើយ​។ ពេល​​មាន​អារម្មណ៍​ចុក​ក យើង​​អាច​សារ៉េ​អេក្រង់​កុំព្យូទ័រ​ឡើង​លើ​បន្តិច បើសង្កេត​ឃើញ​ថាយើង​កំពុង​​ព្យាយាម​សម្លឹង​ចុះ​ក្រោម។ បើ​សិន​ជា​យើង​​ប្រើ​កុំ​ព្យូទ័រ​យួរ​ដៃ​សម្រាប់​ធ្វើ​ការ​​គួរ​ភ្ជាប់​វា​ជាមួយ​អេក្រង់​ធំ​ដាក់​នៅ​លើ​តុ ដើម្បី​ងាយ​ស្រួល​មើល និង​អាច​ឲ្យ​ក្បាល​របស់​​យើង​​ត្រូវ​គ្នា​ជាមួយ​អេក្រង់​ធំ​ មិន​ពិបាក​សម្លឹង​ធ្វើ​ឲ្យ​ចុក​ក។ ដាក់​ក្ដារ​ចុច​ឲ្យ​នៅ​ជិត​ខ្លួន ដើម្បី​ឲ្យ​កែង​ដៃ​បត់​បាន ៩០​ដឺក្រេ នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​កែង​ដៃ​ប្រឹង​ និង​ឈឺ​ឡើយ។ ៣- ដកឃ្លាងើបឈរខ្លះ ពេល​អង្គុយ​លើ​កៅ​អី​យូរ​រាប់​ម៉ោង ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​មិន​ល្អ​ដល់​ក ក៏​ដូច​ជា​ខ្នង​​ឡើយ។ ដូច​នេះ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ យើង​​គួរ​ដក​ឃ្លា​ងើប​ឈរ​ឲ្យ​បាន​យ៉ាង​តិច​ពី​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង​ដែរ។ វិធី​មួយ​ទៀតយើង​​អាច​ប្រើ​តុ​ដែល​អាច​សារ៉េ​បាន ដែល​តុ​នោះ​អាច​ឲ្យ​យើង​​ប្ដូរ​ពី​អង្គុយ​ទៅ​ឈ​តាម​ចិត្ដ​បាន​គ្រប់​ពេល។ ៤- កាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃ ឧទាហរណ៍ […]


ជំងឺពុកឆ្អឹង

ស្រាយចម្ងល់ ហេតុអីស្រីៗងាយនឹងពុកឆ្អឹងជាងប្រុសៗ ហើយធ្វើម៉េចឲ្យឆ្អឹងនៅរឹងមាំល្អ?

តាម​ការ​​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ រវាង​ស្ត្រី និង​បុរស ស្រីៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ជាង។ តើ​មាន​កត្តា​ជំរុញ​អីខ្លះ បាន​ជា​ស្ត្រី​ងាយ​ពុក​ឆ្អឹង​ជាង​បុរស? ចុះ​មាន​ក្បួន​អីខ្លះ​ដើម្បី​ឲ្យ​ឆ្អឹង​ស្ត្រី​រឹងមាំ​បាន​យូរ? ខាង​ក្រោម​នេះ​ជា​ការ​បកស្រាយ​លម្អិត​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ពាក់​ព័ន្ធ​នឹង​ជំងឺ​ពុក​ឆ្អឹង។ ១. អ្វី​​ជាជំងឺ​ពុក​ឆ្អឹង? ជំងឺ​នេះ​កើត​នៅ​ពេល​​កំហាប់​ឆ្អឹង​ធ្លាក់​ចុះ ​ធ្វើ​ឲ្យ​ឆ្អឹង​ផុយ​ស្រួយ​ងាយ​បាក់​ពេល​ប៉ះ​ទង្គិច​ ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​ជា​ពិសេស​ឆ្អឹង​នៅ​តំបន់ ឆ្អឹងកង ត្រគាក និង​ភ្លៅ។ ២. មូល​នាំ​ឲ្យ​ស្ត្រី​ងាយ​ពុក​ឆ្អឹង​ជាង​បុរស តាម​ធម្មតា​ស្រ្តី​ក្នុង​វ័យ​បន្តពូជ តែង​មាន​វដ្ត​រដូវ​របស់​ខ្លួន ដោយ​មក​រដូវ​ជា​រៀង​រាល់​ខែ ដែល​ក្នុង​វ័យ​នេះ​រាងកាយ​របស់​ស្ត្រី​មាន​លំនឹង នៅ​រឹងមាំ​ធម្មតា តែ​ចាប់​ពី​ឈាន​ចូល​ដល់​​វ័យ ៤០ជាង ឬ​៥០ជាង ដែល​ជា​វ័យ​អស់​រដូវ​នោះ ស្ត្រី​ងាយ​នឹង​ប្រឈម​នឹង​បញ្ហា​ពុក​ឆ្អឹង​នេះ​ខ្លាំង​ណាស់។ តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្នុង​វ័យ​អស់​រដូវ អ័រម៉ូន​អឺស្ត្រូហ្សែន​ក៏​ធ្លាក់​ចុះ ឯ​រាងកាយ​យើង​បែរ​ជា​ទាញ​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​ក្នុង​ឆ្អឹង​មក​វិញ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​ទៅ​ជា​ស្ពោធ ងាយ​នឹង​ពុក​ផុយ​បំផុត បើ​សិន​យើង​ប៉ះទង្គិច​អ្វី​មួយ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ឆ្អឹង​បាក់។ ក្រៅ​ពី​កត្តា​ខាង​លើ​នេះ ក៏​នៅ​មាន​កត្តា​រួមផ្សំ​ផ្សេង​ទៀត ធ្វើ​ស្រីៗ​ងាយ​នឹង​ពុក​ឆ្អឹង​ដែរ ដូចជា​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​បាក់ឆ្អឹង រូបរាង​ស្គម​ស្គាំង​ខ្លាំង ហើយ​មិន​សូវ​មាន​សកម្មភាព​រាងកាយ ពិសេស​ការ​ធ្វើ​លំហាត់​ប្រាណ។ ៣. ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឆ្អឹង​ស្ត្រី​រឹងមាំ ស្រ្តី​ក្នុង​ទ្វីប​អាស៊ី​យើង ពិសេស​ស្ត្រី​ស្បែក​ស ក៏​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ដែរ​។ តែ​ទោះ​ជា​បែប​នេះ​ក្តី​លោក​វេជ្ជបណ្ឌិត​ថា យើង​អាច​ការពារ​ឲ្យ​កំហាប់​ឆ្អឹង​ស្ត្រី​ឲ្យ​នៅ​តែ​រឹងមាំ​បាន ដោយ​មាន​ញ៉ាំ​របប​អាហារ​ត្រឹម​ត្រូវ […]


ឈឺឆ្អឹងនិងសាច់ដុំ

ជួបអាការៈឈឺចាប់សាច់ដុំក្រោយហាត់ប្រាណ សាកតិចនិកនេះអាចដោះស្រាយ​បាន​

ក្រោយ​ពី​ហាត់ប្រាណ​រួច គ្នាយើង​ភាគច្រើន​តែង​មាន​អាការៈ​ឈឺសាច់ដុំ។ ការ​ឈឺ​សាច់ដុំ​ក្រោយ​ហាត់ប្រាណ​បណ្ដាល​មក​ពី​ការ​ខូចខាត​នៃ​ជាលិកា​សាច់ដុំ។ នៅ​ពេល​សាច់ដុំ​មាន​ការខូចខាត ឬ​រហែក​តិច​តួច រាងកាយ​យើង​នឹង​ចាប់ផ្ដើម​ជួសជុល​ដោយ​ភ្ញោច​ការ​រលាក​នៅ​កន្លែង​របួស​នោះ​។ ជាទូទៅ​ការឈឺចាប់​នេះ​កើត​ឡើង​ក្រោយពី​ហាត់ប្រាណ​១២​ទៅ​២៤​ម៉ោង។ នៅ​ពេល​មាន​ការ​ឈឺចាប់​សាច់ដុំ​នេះ​គ្នាយើង​អាច​អនុវត្ត​វិធី​ងាយៗ​ខាងក្រោម​ដើម្បី​បន្ថយ​ការ​ឈឺចាប់​នេះ។ ១. ផឹក​ទឹក​អំឡុងពេល​ហាត់​ និង​ក្រោយ​ពេល​ហាត់ ការ​រក្សា​ជាតិទឹក​គឺ​សំខាន់​សម្រាប់​សាច់ដុំ​ក្នុង​ការ​ជា​សះស្បើយ​ឡើង​វិញ។ ទឹក​អាច​រក្សា​សារធាតុ​រាវ​ឲ្យ​ផ្លាស់ទី​ក្នុង​រាងកាយ​ដែល​​ជួយ​បន្ថយ​ការ​រលាក បញ្ចេញ​កាកសំណល់ និង​ជញ្ជូន​សារធាតុចិញ្ចឹម​ឲ្យ​សាច់ដុំ។  ២. ក្រោយ​ពី​ហាត់ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​គួរ​ញ៉ាំ​អាហារ​ក្នុង​រយៈពេល​៣០នាទីបន្ទាប់ នៅ​ពេល​យើង​ញ៉ាំ​អាហារ សាច់ដុំ​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​ត្រូវការ​ក្នុង​ការ​ជួសជុល និង​ត្រលប់​មក​ដូច​ដើមវិញ យើង​ក៏​អាច​ពន្លឿន​ដំណើរការ​នៃ​ការ​ជា​សះស្បើយ​ដែរ។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ២០ទៅ៤០ក្រាម ក្នុង​រយៈពេល​៣០នាទី​ក្រោយ​ពី​ហាត់ប្រាណ​ ដោយ​សារ​ពេល​ហាត់ប្រាណយើង​បានប្រើ​កម្លាំង​ច្រើន ឬ​មាន​រយៈពេល​យូរ​។ អាហារសម្រន់​ដែល​ល្អ​​គឺ យ៉ាអួ Greek ជាមួយ​នឹង​ផ្លែ​បឺរី និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ។ ប្រូតេអ៊ីន​គឺ​សំខាន់​ក្នុង​ការ​ផ្ដល់​អាស៊ីដអាមីណូ​ដែល​ត្រូវការ​ដើម្បី​បង្កើត​សាច់ដុំ​ឡើង​វិញ ខណៈ​កាបូអ៊ីដ្រាត​មាន​តួនាទី​បំពេញ​ថាមពល​ដែល​សាច់ដុំ​ប្រើ​ពេល​ហាត់ប្រាណ។ ម៉្យាងទៀត ពពួក​ផ្លែឈើ និង​បន្លែ​អាច​ផ្តល់​ជាតិរ៉ែ និងវីតាមីន​ដូចជា​ស័ង្កសី និង​វីតាមីន C ដែល​ជួយ​ដល់​ការ​ឆាប់ជាសះស្បើយ។ ៣. ការ​គេង ការ​គេង​ក៏​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ជាសះស្បើយ​ក្រោយ​ពី​ហាត់ប្រាណ​ដែរ​ព្រោះ​ការគេង​អាច​បង្កើន​ការ​ផលិត​ប្រូតេអ៊ីន​ដែល​ត្រូវការ​ក្នុង​ការ​ជួសជុល​សាច់ដុំ​ខូចខាត។ ដូចនេះ​យក​ល្អ​គួរ​គេង​ឲ្យ​បាន​យ៉ាង​តិច​៧ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ៤. ហាត់ប្រាណ​ស្រាលៗ ការ​ឈឺសាច់ដុំ​គឺ​ត្រូវការ​ការ​សម្រាក ប៉ុន្តែ​នេះ​មិនមាន​ន័យ​ថា​យើង​ត្រូវ​ឈប់​ហាត់ប្រាណ​នៅ​ថ្ងៃ​បន្ទាប់​ទៀតនោះទេ​។ ដូចនេះ​ នៅ​ថ្ងៃ​បន្ទាប់​យើង​អាច​ហាត់​លំហាត់ប្រាណ​ស្រាល​ៗ​ដូចជា​យ៉ូហ្គា ការ​ដើរ ហែលទឹក ឬ​ជិះកង់​ជាដើម។ ចំណុច​សំខាន់​គឺ​ចៀសវាង​​ហាត់​លំហាត់ប្រាណ​ដែល​ប្រើសាច់ដុំ​ដដែល​នៅ​ថ្ងៃ​បន្ទាប់។ ៥. ចៀសវាង​ប្រើ​ថ្នាំ​បំបាត់ការឈឺចាប់ អ្នកជំនាញ​បាន​ព្រមាន​ថា​ការ​ផឹក​ថ្នាំ​បំបាត់ការឈឺចាប់​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរការ​បង្កើត​សាច់ដុំ​ឡើង​វិញ។ ទោះបី​ថ្នាំ​នេះ​អាច​បន្ថយ​ការ​ឈឺចាប់​បាន​ ប៉ុន្តែ​អាច​រារាំង​សាច់ដុំ​មិនឲ្យ​​លូតលាស់​ធំ និង​រឹងមាំ​វិញ​ដែរ។ ៦. ប្រើ​កម្ដៅ យើង​អាច​ប្រើ​កម្ដៅ​ដើម្បី​បន្ថយ​ការ​ឈឺ​សាច់ដុំ​នេះ​ភ្លាមៗ​ក្រោយ​ពី​ហាត់ប្រាណ។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​កម្តៅ​អាច​សម្រាល​ការ​ឈឺចាប់។ […]


ឈឺឆ្អឹងនិងសាច់ដុំ

ក្រោយទៅឡើងភ្នំ ឈឺចាប់សាច់ដុំ វិធីទាំងនេះអាចជួយកាត់បន្ថយបាន

ឡើង​ភ្នំ ជា​ទំនោរ​ថ្មី​មួយ​​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្រាយ​តាម​ធម្មជាតិ សម្រាប់​មនុស្ស​​ស្ទើរ​តែ​គ្រប់​វ័យ​នា​ពេល​ថ្មី​ៗ​នេះ។ តែ​យ៉ាង​ណា​ក្រោយ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​នេះ អាការៈ​មួយ​​ចំនួន​នឹង​កើត​ឡើង​​ ដូច​ជា​ឈឺ​ចុក​ចាប់​សាច់​ដុំ ចុក​​រួយ​លើ​រាង​កាយ​ជា​ដើម។ តាម​រយៈ​ អ្នក​ជំនាញ​​លើ​បទ​ពិសោធ​ឡើង​ភ្នំ ក៏ដូច​ជា​​គន្លឹះ​ណែ​នាំ​មួយ​ចំនួន​ពី​ក្រុម​គ្រូពេទ្យ​​នៅ​សឹង្ហបុរី បាន​​ចែក​រំលែក​នូវ​ចំនុច​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ ១. ស្អំ​ទឹកកក ប្រសិន​បើ​​សម្គាល់​ឃើញ​ថា សាច់​ដុំ​ឡើង​ហើម​ឈឺ​ខ្លាំង​ ឬ​ត្រង់​កន្លែង​សន្លាក់ ឬ​មាន​របួសគ្នា​យើង​​អាច​​​ប្រើ​ទឹកកក​​ដាក់​ថង់​ដោយ​រុំ​​នឹង​កន្សែង​ពោះ​គោ រួច​យក​ទៅ​ស្អំ​លើ​កន្លែង​ដែល​ពឺត​ឈឺ​​នោះ​រយៈ​ពេល​១៥​នាទី​។ ដោយ​ឡែក ករណី​ដែល​​​សាច់​ដុំ ឈឺ​ធម្មតាមិន​ហើម យើង​អាច​ប្រើ​កម្តៅ​វិញ ដោយ​មាន​របស់​ក្តៅ​ឧណ្ហៗ អាច​ខ្ចប់ ឬ​រុំ​បាន​​ទៅ​ស្អំ​លើ​សាច់​ដុំ​រយៈ​ពេល​១៥​​នាទី ដើម្បី​ជំរុញចលនា​ឈាម​ដើរ​ស្រួល និង​ជួយ​​សម្រាល​សាច់​ដុំ​​បានធូរ​​ស្បើយ​។ ២. ម៉ាស្សា ពិត​ណាស់​ការ​សម្រាក​ និង​ម៉ាស្សា​ នឹង​ជួយ​គ្នាយើង​ឱ្យ​​បាន​ធូរ​ស្រាលពីភាព​តាន​តឹង​លើ​សាច់​ដុំ ដោយ​​វិធី​នេះ​អាច​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន​​ និង​មាន​ប្រសិទ្ធិភាព​។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់ ៣. លាតសន្ធឹង​​ដៃ​ជើង​​ សណ្តូក​ជើង និង​លាត​ដៃ ឱ្យ​អស់​ប្រហែល​រយៈ​ពេល​១០​នាទី។ បន្ថែម​ពី​នោះយើង​អាច​ធ្វើ​ចលនា​បន្តិច​បន្តួច​ ដើរ​ ហែល​ទឹក​(ចលនា​សម្រាក មិន​បង្ខំ) ឬ​ធ្វើ​ចលនា​ស្រាល​ៗ ដែល​អាច​ជួយ​សម្រាល​បាន​ផង​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​ ៤. ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ការ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ក៏​អាច​ជួយ​យើង​បាន​ ដោយ​ជួយ​សម្រាល​ការ​តឹង​សាច់​ដុំ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស