ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

ជំងឺសន្លាក់និងសរសៃពួរ

រើសប្រភេទខ្នើយគេងបានល្អ ជួយមិនឲ្យ​ឈឺក ឬខ្នង

រើស​ប្រភេទ​ខ្នើយ​បាន​ល្អ​​សម្រាប់​គុណភាព​ដំណេក​ពេល​រាត្រីជា​រឿង​សំខាន់​មួយ​ ព្រោះ​ថា​នឹង​ផ្ដល់​ជា​ប្រយោជន៍​ទៅ​ដល់​សុខភាពរាង​កាយ​​ យើង។ ការ​ជ្រើ​ស​រើស ​និង​យក​ចិត្ត​ទុក​ដាក់​បន្តិច​​លើប្រភេទ​ខ្នើយ យើងនឹង​ឃើញ​ប្រសិទ្ធភាពមួយ​ចំនួន​ដូច​ខាង​ក្រោម៖ ១. បង្ការ​មិន​ឱ្យ​ឈឺ​​ឆ្អឹង​ក បើ​សិនជា​យើង​គេង​យូរម៉ោង និង​មានស្ថានភាព​គេង​​​ដូច​ជា គេង​​ផ្អៀង​ក ឬ​​​ផ្អៀង​ទៅ​ខាង​ យើង​​គួរ​ជ្រើស​រើស​ប្រភេទ​ខ្នើយ​ដែល​មាន​សភាព​រឹង​​បន្តិច ដែល​អាច​ទ្រ​ទម្ងន់​ផ្នែក​ខាង​ក្បាល​បាន​ល្អ និង​មិន​ធ្វើ​ឱ្យ​កយើង​​កោង និង​ឈឺ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់? ២. បង្ការ​កុំឲ្យ​ឈឺ​ខ្នង យើងអាច​ជ្រើស​រើស​ខ្នើយ​​​មាន​កម្រាស់​ខ្ពស់​ល្មម ដែល​អាចជួយ​ទ្រ​ដល់ផ្នែក​ក្បាល ក និង​ស្មា របស់​យើង​​ ដូច​នេះ​ខ្នើយ​នឹង​ជួយ​ទ្រទ្រងផ្នែក​ខ្នង​ទ​តាម​នោះ​ដែរ។ យើង​ត្រូវប្រាកដ​ថា យើង​ទទួល​បាន​អារម្មណ៍​​ស្រួល​ខ្លួន​ពេល​កើយ​ខ្នើយ​នោះ នៅ​ពេល​យើង​បង្វិល​ ឬ​ប្រែ​ខ្លួ​ន យើង​​អាច​សម្គាល់​ថា​មិន​មាន​អារម្មណ៍​​ឈឺ​ខ្នង ដូច​នេះ​ ខ្នើយ​ប្រភេទ​នោះហើយដែលយើង​​គួរ​ជ្រើស​រើសប្រើ​។ អត្ថបទពាក់ព័ន្ធ៖  ហេតុអីគ្រូពេទ្យណែនាំឲ្យស្រីៗពពោះ គេងផ្អៀងទៅខាងឆ្វេង?  មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់ វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ ក្រៅ​តែ​ពី​ចំណុច​ពីរ​ខាង​លើ​នេះ ការ​សិក្សា​​ក៏​បាន​បង្ហាញ​ដែរ​ថា ការ​ជ្រើស​រើស​ប្រភេទ​ខ្នើយ​ខាង​លើគឺ​មាន​ទំនាក់​ទំនង​​ដល់​គុណភាព​ដំណេក ពោល​គឺ​មិន​​រំខាន​ដំណេក បញ្ជៀស​យើង​ពី​អាការៈ​ឈឺ​ក្បាល អស់​កម្លាំង​ជា​ដើម។ បន្ថែម​ពី​នោះ តាម​ការ​​ណែ​នាំ​​មុនៗ​​របស់​អ្នក​ជំនាញ​សុខភាព​​ស្បែក ក៏​បាន​លើក​ឡើង​ពី​អនាម័យ​ពូក ខ្នើយ​ផង​​ដែរ ដោយថា​​យ៉ាង​ហោច​ណាស់​១​ដង/១សប្តាហ៍ យើង​​គួរ​សម្អាត​​ស្រោម​ពូក និង​ខ្នើយ ដើម្បី​ភាព​ស្រស់​ស្រាយ និង​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ស្បែក​យើង​៕ ​​ អត្ថបទពាក់ព័ន្ធ៖  ចូលចិត្ត​អង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ជំងឺរលាកសន្លាក់

ថ្លោះគ្រេច ឈឺសន្លាក់ ហ៊ានតែទិញថ្នាំលេបផ្តេសផ្តាស ប្រយ័ត្នមានបញ្ហាធ្ងន់ធ្ងរមួយនេះ

មាន​ជំងឺ​ក្រពះ​មួយ​ចំនួន ពិសេស​ការ​ធ្លាយ​ក្រពះ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ ពិសេស​ថ្នាំ​ថ្លោះ​គ្រេច ឈឺ​សន្លាក់។ នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​មហាបរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន។ តាម​កា​របញ្ជាក់​របស់​លោក​​សាស្ត្រាចារ្យ ការ​ធ្លាយ​ក្រពះ មាន​សឹង​តែ​៩០% ដោយសារ​ការ​ផ្សំ​ថ្នាំ​លេប​នៅតាមឱសថស្ថាន ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​សរសៃ បំបាត់​ថ្លោះ​គ្រេច ឈឺ​សន្លាក់​ផ្សេងៗ​ទៀត។ “នៅ​តាម​ឱសថ​ស្ថាន​ខ្លះ​មាន​លក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា ម្យ៉ាង​ទៀត​អ្នក​ជំងឺ​ច្រើន​តែ​ទៅ​ផ្សំ​ថ្នាំ​នៅ​ឱសថស្ថាន នៅ​ពេល​ថ្លោះ​គ្រេច។ ជួនកាល​អ្នក​លក់​ថ្នាំ​ហ្នឹង គាត់​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដែល​ថ្នាំ​ហ្នឹង​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ក្រពះ ដែល​គាត់​មិន​​មែន​ជា​ពេទ្យ គាត់​មិន​អាច​ដឹង ជួនកាល​ជំងឺ​ហ្នឹង​មិន​ត្រូវ​ការ​ថ្នាំ​ហ្នឹង​ផង គាត់​ឲ្យ​លេប​ទៅ​អាច​ប៉ះពាល់​ដល់​ក្រពះ”។ សាស្ត្រាចារ្យរៀបរាប់។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល​រូប​នេះ​ថា អ្នក​ដែល​ធ្លាយ​ក្រពះ​ភាគ​ច្រើន គឺ​មាន​ជំងឺ​ដំបៅ​ក្រពះ​រួច​ហើយ តែ​មិន​ដឹង គ្រាន់​តែ​ឆ្អល់ៗ ហើយ​ញ៉ាំ​ថ្នាំ​ក៏​ធូរ​ស្រាល ស្រប​ពេល​មួយ​អ្នក​ជំងឺ​នោះ​ឈឺ​ចង្កេះ ឈឺ​ជង្គង់ ក៏​ទៅ​ផ្សំ​ថ្នាំ​លេប ដល់​មាន​ដំបៅ​ក្រពះ​ស្រាប់ ក៏​បណ្តាល​ឲ្យ​ធ្លាយក្រពះ។ ក្នុង​ន័យ​នេះ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា មិន​មែន​មាន​ន័យថា​ថ្នាំ​សន្លាក់​មិនល្អ គ្មាន​ប្រសិទ្ធភាព ឬ​ឈឺ​​សន្លាក់ មិន​ត្រូវ​ទិញ​ថ្នាំ​លេប​នោះ​ទេ គឺ​ត្រូវ​តែ​ទិញ តែ​មិន​ត្រូវ​ទៅ​ផ្សំ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​នោះទេ ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​វា ចៀស​វាង​ប្រើ​ទៅ​មាន​បញ្ហា​សុខភាព​ទៅ​វិញ។ “ថ្នាំ​សន្លាក់​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រើ​បាន តែ​ត្រូវ​ឲ្យ​គ្រូពេទ្យ​វិនិច្ឆ័យ ឬ​ចេញ​វេជ្ជបញ្ជា តើ​ដំណាក់​កាល​ឈឺ ត្រូវ​ប្រើ​ថ្នាំ​ហ្នឹង​អត់ ហើយ​បើ​សិន​ជា​ត្រូវ​ប្រើ គ្រូពេទ្យ​គេ​ដឹង​ថា អ្នក​ហ្នឹង​មាន​ជំងឺ​ក្រពះ […]


បាក់ឆ្អឹង

ទម្លាប់​ប៉ុន្មាន​យ៉ាងនេះ អាចនាំឲ្យមានអាការៈឈឺខ្នងបាន

អាការៈ​ឈឺខ្នង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​មក​ពី​មូលហេតុ​ខុសៗ​គ្នា ឬ​មក​ពី​ទម្លាប់​មួយ​ចំនួន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ទម្លាប់​​មួយ​ចំនួន​ដែលអាច​បង្ក​ឲ្យ​យើងមានអាការៈឈឺខ្នងបាន។ ១. ឥរិយាបថ​នៃ​ការ​អង្គុយ ការ​អង្គុយ​ឱន​ទៅ​មុខ​យូរ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​ខ្នង​ផ្នែក​ខាង​ក្រោមព្រោះ​ឥរិយាបថ​នេះ​ក៏ខុស​ពី​ទម្រង់​ឆ្អឹង​ខ្នង​ផង​ដែរ។ ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់ ឬ​ចលនា​កន្រ្ទាក់​សាច់ដុំ យើង​អាច​ធ្វើ​ចលនា​ក្បាល និង​ក​ចុះ​ឡើង និង​ងាក​ទៅ​ឆ្វេង​ទៅស្តាំ​រាល់​កន្លះ​ម៉ោង​ម្ដង ឬ​យើងអាចស្អំ​ទឹកកក ឬ​បន្ទះ​កម្ដៅ​ទៅ​នឹង​ខ្នង​កន្លែងដែល​ឈឺ​ដោយ​មាន​កន្សែង​ស្តើង​ទ្រាប់​ពី​ក្រោម។ ការ​អង្គុយ​យូរ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ខ្នង ក និង​ឆ្អឹង​ខ្នង​មាន​សម្ពាធ។ ដូចនេះយើង​គួរ​អង្គុយ​ត្រង់​ខ្នង​នៅ​កៅ​អី និង​កំណត់​កម្ពស់​កៅអី​ឲ្យ​ដាក់​ជើង​ដល់​កម្រាល។ ទោះបីជា​អង្គុយ​បែប​នេះ​ក្តី យើង​នៅ​តែ​ត្រូវ​ងើប​ឡើង​ និង​ធ្វើ​ចលនា​​រាល់​កន្លះ​ម៉ោង​ម្ដង​ដើម្បី​ឲ្យ​រាងកាយ​បាន​សម្រាក។ ២. របប​អាហារ ការ​ជ្រើសរើស​របប​អាហារ​ខុស​អាច​បង្ក​ការរលាក ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ។ រាងកាយយើង​ត្រូវការ​ប្រូតេអ៊ីន​សាច់ គ្រាប់​ធញ្ញជាតិ​ (whole grains) បន្លែ ផ្លែឈើ និង​ខ្លាញ់​​ល្អ​សម្រាប់​សុខភាព​ដែលមាន​នៅ​ក្នុង​ផ្លែ​បឺរ និង​ត្រី​សាល់ម៉ុនដើម្បី​​ជួយ​ឲ្យ​សាច់​ដុំ ឆ្អឹង និង​ជាលិកា​ទន់​នៅ​ខ្នង​មាន​ភាព​រឹងមាំ។ បន្ថែម​ពី​នេះ​ទៀត យើង​គួរ​ជ្រើសរើសញ៉ាំ​អាហារ​ដែលមាន​កាល់ស្យូម ផូស្វ័រ និង​វីតាមីន​ D​ផងដែរ។ ៣. ឥរិយាបថ​នៃ​ការ​គេង ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​សម្រាប់គ្នា​យើងមាន​អាការៈ​ឈឺខ្នង ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​គេង​អាច​នឹង​មាន​ភាព​លំបាក​ប្រសិនជា​យើង​មិន​ទម្លាប់​គេង​ផ្ងារ។ យើង​ក៏​អាច​ប្រើ​ខ្នើយ​ទ្រាប់​ក្រោម​ជង្គង់ ​ដើម្បី​រក្សា​ទម្រង់​ធម្មជាតិ​របស់​ខ្នង​។ ដោយឡែក​យក​ល្អ​យើង​មិន​គួរ​គេង​ផ្កាប់​ទេ​ ប្រសិន​ជា​យើងមាន​បញ្ហា​ឈឺ​ខ្នង។ ការ​គេង​ផ្កាប់​អាច​ធ្វើ​ឲ្យ​យើងរើ​ខ្លួន​ញឹក​ញាប់​ដែល​ធ្វើ​ឲ្យ​រោយ​ក និង​ខ្នង​ផ្នែក​ខាង​ក្រោម។ ប្រសិនជា​យើង​ទម្លាប់​គេង​ផ្កាប់ និង​មិន​ចង់​ប្តូរ​ឥរិយាបថ​នៃ​ការ​គេង យើង​អាច​គេង​លើ​ខ្នើយ​ទន់​ ឬ​មិន​កើយ​ខ្នើយ​ដើម្បី​ឲ្យ​ក​ស្ថិត​នៅ​ទីតាំង​ត្រឹមត្រូវ។ ៤. ការមិនហាត់ប្រាណ យើងអាច​​ប្រឈម​នឹង​ការ​ឈឺខ្នង​ ប្រសិន​ជា​យើង​មិន​សកម្ម ព្រោះ​ឆ្អឹង​ខ្នង​ត្រូវការ​ការ​ទ្រទ្រង់​ពី​សាច់ដុំ​ពោះ និង​ខ្នង។ ការ​លើក​ទម្ងន់​អាច​ជួយ​បាន​ដែល​មាន​​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូចជា​ការ​ឡើង​ជណ្ដើរ […]


ជំងឺសន្លាក់និងសរសៃពួរ

រោគសញ្ញាសំខាន់ៗ នៃជំងឺរលាកសរសៃដៃជើង បណ្តាលមកពីផឹកស្រាច្រើន

ការ​ផឹក​ស្រា​ច្រើន មិន​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខភាព​យើង​ទេ។ ទោះ​ផឹក​ស្រា​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​សប្បាយ ឬ​បំបាត់​ទុក្ខ​ប៉ុនណា​ក៏ដោយ កាន់​តែ​ផឹក គឺ​កាន់​តែ​គ្រោះ​ថ្នាក់​ដល់​សុខភាព ពិសេស​ប៉ះពាល់​ដល់ ខួរ​ក្បាល និង​គ្រឿង​ក្នុង​របស់​យើង​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ច្រើន​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​លើ សរសៃរ​ខួរក្បាល សរសៃ​ដៃជើង និង​សាច់ដុំ ហើយ​វា​ក៏​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​សុខភាព​រាង​កាយ​ទាំង​មូល ដែល​ភាគ​ច្រើន​គេសង្កេត​ថា​កើត​មាន​ទៅ​លើ​បុរស​ដែល​មាន​អាយុ​ចាប់​ពី៤០ឆ្នាំ​ឡើង។ ជំងឺ​រលាក​សរសៃ​ដៃ​ជើង បណ្តាល​មកពី​ការ​ផឹក​ស្រា​ហួស​កម្រិត តែង​មាន​ចេញ​រោគ​សញ្ញា​ដូចជា៖ -ភាព​ចុក​រួយ​សាច់​ដុំ ឬ​រមួល​ក្រពើ -ភាព​ចុះ​ខ្សោយ​នៃ​រាងកាយ ឬអស់​កម្លាំង -ភាព​ស្ពឹក ស្រពន់​ដៃ​ជើង -ភាព​ក្តៅ​ក្រហាយ​បាត​ដៃ បាត​ជើង -ភាពចុះ​ថយ​ទំហំ ឬ​ស្វិត​សាច់​ដុំ។ មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​រលាក​សរសៃ​ដៃជើង​ប្រភេទ​នេះ គេ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ ជួប​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស និង​ធ្វើ​ការ​វាស់​សរសៃ​ប្រសាទ សាចដុំ​ដោយ​ម៉ាស៊ីន​វ៉ាស់​សរសៃ និង​សាច់ដុំ។ អត្ថបទពាក់ព័ន្ធ៖ បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើងចំពោះរឿងទាំងនេះ កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់ Friday Night ហើយ! មុន​ផឹក តើគួរញ៉ាំ​អាហារ​ប្រភេទ​អ្វីខ្លះ ទើប​ល្អ? ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់ WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​ ស្រវឹងស្រា ប្រើប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ! នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group […]


បាក់ឆ្អឹង

ជឿអត់ថាមនុស្ស​ឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង១២នេះ?

គ្នា​យើង​ភាគ​ច្រើន​គិត​ថា ខ្លួន​ឯង​ឆ្លាត ខ្លួនឯង​មិន​ដែល​បង្ក​អ្វី​ជា​ទម្លាប់​មិន​ល្អ ប៉ុន្តែ​រឿង​នេះ​អាច​នឹង​ផ្ទុយ​ស្រលះ ព្រោះ​មនុស្ស​កាន់​តែ​ឆ្លាត កាន់​តែ​ងាយ​បង្កើត​ទម្លាប់​រស់​នៅ​មិន​ល្អ និង​កំហុស​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ។ ចង់​ដឹង​ថា ទម្លាប់​មិន​ល្អ​អ្វី​ខ្លះ​មនុស្ស​ឆ្លាត​តែង​តែ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន អាច​សួរ​ខ្លួន​ឯង​ជាមួយ​ចំណុច​ខាង​ក្រោម។ ១– គិត​ថា​ជីវិត​ជា​រឿង​ងាយ​ស្រួល ការ​ពិត គឺ​ថា​ជីវិត​របស់​យើង​គ្រប់​គ្នា មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។ ជោគជ័យ តែង​តែ​មក​រក​យើង​នៅ​ពេល​យើង​ត្រៀម​ខ្លួន​បាន​ល្អ និង​ប្រឹង​ប្រែង​យ៉ាង​ពិបាក។ ហេតុ​នេះ កុំ​ព្យាយាម​អសកម្ម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង​ឲ្យ​សោះ ត្រូវ​ធ្វើ​អ្វី​ដែល​ប្រសើរ​ជាង​ថ្ងៃ​ម្សិល​មិញ។ ២– មិន​ខ្វាយ​ខ្វល់​ស្វែង​រក​ជំនួយ ចំណុច​នេះ ងាយ​នឹង​កើត​ឡើង​ចំពោះ​គ្នា​យើង​ឆ្លាតៗ ងាយ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ក្នុង​ទស្សន​មិន​ពិត​មួយ “ធ្វើ​ដោយ​ខ្លួន​ឯង“។ សុំ​ជំនួយ​ពី​អ្នក​ដទៃ មិន​ត្រឹម​តែ​ផ្សាភ្ជាប់​ទំនាក់​ទំនង​រវាង​យើង និង​​ប្រភព​ធនធាន​យើង​ត្រូវ​ការ​ប៉ុណ្ណោះ​ទេ តែក៏​ជា​សារ​មួយ អាច​​បញ្ជាក់​ប្រាប់​ខ្លួន​យើង​ថា យើង​មិន​មែន​ជា​មនុស្ស​ដែល​ដឹង​គ្រប់​រឿង​ទេ យើង​ក៏​ជា​មនុស្ស​ធម្មតា យើង​នៅ​តែ​ត្រូវ​ការ​ស្វែង​យល់ និង​ដឹងឮ​បន្ថែម​ទៀត។ អត្ថបទ​ពាក់​ព័ន្ធ៖ របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ ជំរុញកូនឲ្យរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់​ទាំងសុខភាព​ និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត ៣– ឱបក្រសោប​រឿង​អតីត​កាល ពិត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា ការ​បំភ្លេច​អតីត​កាល​កន្លង​ហួសទៅ អាច​ជា​រឿង​ពិបាក​បំផុត​សម្រាប់​យើង ពិសេស​គ្នា​យើង​ដែល​តាំង​ខ្លួន​ជា​មនុស្ស​ឆ្លាត តែង​ចូល​ចិត្ត​ឱបក្រសោប​អតីត​កាល មិន​ព្រម​លែង​វា​ឲ្យ​រសាត់​ចេញ​ពីជីវិត​យើង​សោះ។ ប៉ុន្តែ​ ត្រូវ​ដឹង​ថា បើ​យើង​ចង់​បាន​អ្វី​មួយ​ប្រសើរ​ជា​អតីត​កាល ចូល​មក​ក្នុង​ជីវិត​យើង ជំហាន​ដំបូង​នឹង​ត្រូវ​ធ្វើ គឺ​បើក​កន្លែង​ឲ្យ​ទំនេរ​សម្រាប់​អ្វី​ថ្មី​ចូល​មក​រក​យើង។ ៤– ដេញ​តាម​អ្វី​ទាំង​ដឹង​ថា​យើង​ចាប់​មិន​បាន គ្នា​យើង​មួយ​ចំនួន ចូល​ចិត្ត​ទម្លាប់​នេះ​ណាស់ […]


បាក់ឆ្អឹង

មានអាការៈឈឺខ្នង សាកវិធីងាយៗទាំងនេះអាចជួយបាន

អាការៈ​ឈឺខ្នង​អាច​បណ្ដាល​មកពី​ការ​លើក​របស់​ធ្ងន់ៗ ឬ​អាច​មក​ពី​ជំងឺ​រលាក​សន្លាក់។ មិនថា​អាការៈ​បង្ក​ឡើង​ដោយអ្វី​ក៏ដោយ នៅពេល​យើងមាន​អាការៈ​នេះ​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​​ទៅវិញ។ ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​នឹង​មាន​អារម្មណ៍​ស្ពឹកស្រពន់​ជើង និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ។ ប៉ុន្តែ​សម្រាប់​ករណី​ស្រាលៗ និងនិង​ឧស្សាហ៍កើតនោះ​ យើង​​អាចសាក​ល្បង​​ធ្វើ​តាម​វិធី​ខាងក្រោម​នេះ​៖ ១. ស្អំ​ទឹកកក ទឹកកក​គឺ​មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​អំឡុងពេល​២៤ទៅ៤៨ម៉ោង​ក្រោយពី​រង​របួស ព្រោះ​ជួយ​កាត់បន្ថយ​ការ​រលាក។ លោកស្រី E. Anne Reicherter ជា​សាស្ត្រាចារ្យសិក្សា​ផ្នែកការព្យាបាល​ដោយ​ចលនា​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ Maryland លើកឡើងថា​ការ​ស្អំ​​ទឹកកកលើ​កន្លែងឈឺចាប់​ គួរ​យក​ចេញ​រើរាល់​២០​នាទីម្ដង ដើម្បីឲ្យស្បែកបាន​សម្រាកបន្តិច និងថា​ទឹកកកបើប្រើជាប់យូរក៏អាចបង្កទៅជារលាកវិញ។ ប្រសិន​ជាប្រើវិធីនេះហើយ​​នៅ​តែ​មាន​ការឈឺ​ចាប់​ គួរ​ទៅ​ពីគ្រោះជាមួយ​គ្រូពេទ្យ។ ២. ធ្វើ​ចលនា យើង​គួរ​បន្ត​ធ្វើ​ចលនា​ដូចជាធម្មតាដូច​ រៀប​ចំ​គ្រែ ទៅ​ធ្វើការ ឬដើរ​ហាត់​ប្រាណ។ នៅ​ពេល​អាការៈ​ឈឺ​ខ្នង​របស់យើង​មាន​ភាព​ប្រសើរ​ឡើង​ យើង​អាច​ធ្វើ​លំហាត់​ប្រាណ​មាន​ដូចជា ហែលទឹក ធាក់កង់ និង​ការ​ដើរ ដើម្បី​ឲ្យ​ឆ្អឹង​ខ្នង​មានចលនា ប៉ុន្តែ​មិន​គួរ​ហាត់​ជ្រុល​ពេក​ទេ និង​មិន​ត្រូវ​រត់​ម៉ារ៉ាតុន នៅ​ពេលយើងឈឺខ្នង។ ៣. តម្រង់ខ្នង​ ឬចង្កេះ កុំ​អង្គុយ​ជាប់​​ពេញ​មួយ​ថ្ងៃ។ ក្រោក​ឈរ និង​តម្រង់​ខ្នង​រាល់​២០នាទីម្ដង។ សាស្ត្រាចារ្យ Reicherter បាន​លើក​ឡើង​ថា​ភាគច្រើន​យើង​ចំណាយ​ពេល​ក្នុង​ការ​ធ្វើ​ការ​ ដូចនេះ​គួរ​ក្រោក​ឈរ​ និង​តម្រង់​ខ្នង និង​ជើងដែរ។ មនុស្ស​មួយ​ចំនួន​បំបាត់​អាការៈ​ឈឺ​ខ្នង​ដោយ​ហាត់​យ៉ូហ្គា (Yoga)។ ៤. រៀប​ចំ​កន្លែង​ធ្វើ​ការ យើង​អាច​រៀប​ចំ​កន្លែង​ធ្វើ​ការ​​ដោយ​កុំឲ្យ​ឱន​ទៅ​មុខ​ដើម្បី​មើល​កុំព្យូទ័រពេក​ ឬ​ពិបាក​ឈោង​ប្រើ​ mouse។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ […]


វះកាត់ឆ្អឹង

Cosmetic Surgery (ការវះកាត់កែសម្ផស្ស)

និយមន័យ១- អ្វីជាការវះកាត់កែសម្ផស្ស ការ​វះ​កាត់​កែសម្ផស្ស (Cosmetic surgery) គឺ​ជា​ការ​វះ​កាត់​ណា​មួយ​ដើម្បី​កែ​ប្រែ​រូប​រាង​របស់​មនុស្ស​យើងឲ្យ​កាន់​តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​ធ្វើ​ឲ្យ​ម្ចាស់ខ្លួន​កាន់​តែ​មាន​ភាព​ជឿជាក់ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ការ​វះកាត់​កែ​សម្ផស្ស​អាចធ្វើ​បាន​គ្រប់​ផ្នែក​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន ២- ពេលណាត្រូវធ្វើការវះកាត់កែសម្ផស្ស ការ​វះកាត់​កែ​សម្ផស្ស​គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​លើ​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​រូប​រាង​ខ្លួន​ឯង (ឬ​ក្នុង​ករណី​ពិការ​ផ្នែក​ណា​មួយ​ពី​កំណើត ឬ​មាន​ការ​ខូច​ខាត​ដោយ​ការ​ត្រូវ​របួស) ដែល​មិន​អាច​បិទ​បាំង​ដោយ​ការ​ផាត់​មុខ ឬស្លៀក​ពាក់​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ គេប្រាប់ថា ផ្លែល្មើរញ៉ាំទៅរាងស្អាត សុខភាពល្អ ដោយសារមូលហេតុអីទៅ? ការប្រុងប្រយ័ត្ន៣- អ្វីដែកយើង​គួរដឹងមុនពេលធ្វើការវះកាត់កែសម្ផស្ស មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​ការ​វះកាត់​បាន​ដោយ​សុវត្ថិភាព​នោះ​ទេ។ អ្នក​អាច​ជា​ជំរើស​ដ៏​ល្អ​ប្រសិន​បើ​អ្នក​មាន​សុខ​ភាព​ល្អ មាន​ការ​គិត​ទុក​នូវ​លទ្ធ​ផល​ជា​មុន និង​ដឹង​ពី​ហានិភ័យ​នៃ​ការ​វះកាត់។ ចំពោះ​គ្នា​យើង​ដែល​មាន​បញ្ហាសុខភាពធ្ងន់ធ្ងរដូចជា​ជំងឺទឹក​នោម​ផ្អែម ជំងឺលើសឈាម ជំងឺគ្រាប់ឈាមក្រហម ជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត គឺ​ការវះកាត់កែសម្ផស្សមិនមែនជាជម្រើស​ល្អ​ឡើយ។ មួយ​វិញ​ទៀត​បើ​សិនជា​យើងជាមនុស្សធាត់ ជក់បារី ផឹកស្រា ច្រើននោះ ការ​វះកាត់​កែសម្ផស្ស​ក៏មិនមែនជាជម្រើសនោះ​ដែរ។​ ៤- ផលវិបាក និងផលប៉ះពាល់នៃការ វះកាត់កែសម្ផស្ស គ្រប់​ការ​វះកាត់​ទាំង​អស់​រួម​ទាំង​ការ​វះ​កាត់​កែ​សម្ផស្សផង​គឺ​សុទ្ធ​តែ​អាច​មាន​ហានិភ័យ​បាន។ចំពោះគ្នា​យើង​ណាមាន​ប្រ​វត្តិជំងឺសរសៃ​ឈាម​បេះដូង ជំងឺ​សួត ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​ធាត់ គឺអាច​​មាន​​ហានិភ័យ​ខ្ពស់​នៃការ​វិវត្តទៅជាជំងឺលាក​សួត ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង ឬ​មាន​ដុំ​កំណក​ឈាម​នៅ​ជើង ឬ​សួត។ ចំពោះអ្នកមាន​ទម្លាប់ជក់បារី ក៏មានហានិភ័យ និង​ផល​រំខាន​ដល់ការងាយជាសះស្បើយ​ក្រោយវះកាត់​ដែរ។ ដូចនេះពិតជា​ចាំបាច់ណាស់​មុន​គ្នា​យើង​សម្រេច​ចិត្ត​ធ្វើការ​វះកាត់​កែសម្ផស្ស​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផ្នែក​​វះកាត់អំពីហានិភ័យខាងលើ និង​បញ្ហា​​ផ្សេងៗទៀត​ទាក់ទឹង​នឹង​ប្រវត្តិសុខភាព​របស់​យើងជាមុន។ ផល​វិបាក​ដែល​អាច​កើត​មាន​មាន​ដូច​ជា៖ ផល​វិបាក​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​សន្លប់​មាន ជំងឺ​រលាក​សួត មាន​ឈាម​កក និង​អាច​មានករណីកម្រខ្លះ​បណ្តាល​ឲ្យ​ស្លាប់ អាច​មាន​ការ​ឆ្លង​រោគ​នៅ​តំបន់​​វះ ​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​កាន់​តែ​ខ្លាំង និង​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​បន្ថែម មាន​ទឹក​ប្រមូល​ផ្តុំនៅ​ក្រោម​ស្បែក មាន​ការ​ហូរ​ឈាម​កម្រិត​ស្រាល​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះ​កាត់​ផ្សេង​ទៀត […]


បាក់ឆ្អឹង

តិចនិកទាំងនេះ ជួយបង្ការកុំឲ្យឈឺឆ្អឹងខ្នងបាន​

អាការៈ​ឈឺ​ឆ្អឹង​ខ្នង ​អាច​បណ្តាល​មក​ពី​ទម្លាប់​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​យើង​​ធ្វើ​ ដោយ​ពុំ​បាន​ត្រឹម​ត្រូវ។ សកម្មភាព​ទាំង​នោះ​ដូច​ជា ការ​លើក​ដាក់​របស់​ធ្ងន់​ៗ ការ​អង្គុយ​មុខ​កុំព្យូទ័រ​​ជាប់ យូរ​ម៉ោង​ដោយ​ មិន​ធ្វើ​ចលនា ការ​ឱន​ ឬ​យួរ​អីវ៉ាន់​​ច្រើន​ជា​ដើម។ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ពី​បញ្ហា​ទាំង​នោះ​បាន ដើម្បី​ចៀស​ឆ្ងាយ​ពី​ការ​ឈឺ​ឆ្អឹង​ខ្នង៖ ១. ធ្វើ​លំហាត់​ប្រាណ លំហាត់​ប្រាណ​ ជា​​រឿង​​សំខាន់​មួយ ដែល​ជួយ​បង្ការ​អ្នក​ពី​ការ​ឈឺ​​ឆ្អឹង​ខ្នង​បាន។ លោក​ស្រី​ វេជ្ជបណ្ឌិត​ Robin Lustig អ្នក​ជំនាញ​ព្យាបាល​ឈឺ​ឆ្អឹង​ខ្នង នៅ​មន្ទីរ​រដ្ឋ New Jersey សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា​ សាច់​ដុំ​រាង​កាយ ជា​ធម្មជាតិ​ គឺ​ត្រូវ​ការ​ការ​ធ្វើ​ចលនា បន្ថែម​ពី​នោះ​ការ​ហាត់​ប្រាណ ជា​​សកម្មភាព​មួយ​ជួយ​រក្សា​ទំងន់​របស់​អ្នក​ឱ្យ​នៅ​ថេរ ព្រោះ​ថា កាល​ណា​ឡើង​ទំងន់​ខ្លាំង ពិសេស​ត្រង់​ផ្នែក​ក្បាល​ពោះ នោះ​វា​បង្ក​ឱ្យ​ឆ្អឹង​ខ្នង​ឈឺ ដោយ​ដំណើរ​បន្ទាញ នៃ​ទម្ងន់ខ្លួន​នោះ​។ អត្ថបទ​ពាក់​ព័ន្ធ៖ Spinal meningitis (ជំងឺរលាកខួរឆ្អឹងខ្នង) អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់? ២. ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ​ ទម្លាប់​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព មាន​បន្លែ ផ្លែ​ឈើ និង​សាច់​​​​ សម​ស្រប​តាម​ពីរ៉ាមីត​នៃ​អាហារ មិន​ត្រឹម​តែ​ជួយ​ទាំង​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​នោះ​ទេ តែ​ក៏​ជួយ​ទ្រ​ទ្រង់​ប្រព័ន្ធ​ឆ្អឹង​ខ្នង​អ្នក​បាន​ផង​ដែរ។ លោក​ស្រី​ វេជ្ជបណ្ឌិត Lustig ក៏​លើក​បន្ថែម​ថា នៅ​ក្នុង​រាង​កាយ ប្រព័ន្ធ​​ទាំង​ពីរ​មាន​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់ […]


វះកាត់ឆ្អឹង

Peripheral Nerve Block (ការ​សណ្ដំប្រសាទវិញ្ញាណបរិមណ្ឌល )

និយមន័យការ​សណ្ដំ​ប្រសាទ​វិញ្ញាណ​បរិមណ្ឌល​ជា​អ្វី? ការសណ្ដំប្រសាទវិញ្ញាណបរិមណ្ឌល​ ​គឺ​ជា​ការ​ចាក់​ថ្នាំ​សណ្ដំ​ដែល​ធ្វើ​តែ​កន្លែង​ណា​មួយ​ជាក់​លាក់​តែ​ប៉ុណ្ណោះ​និយាយ​រួម​ទៅ​គឺ​មិន​មែន​ចាក់​ថ្នាំ​ឲ្យសន្លប់​ទេ​សូម​កុំ​យល់​ច្រឡំ។ ការសណ្ដំនេះ​​ធ្វើ​ឡើង​ដូចជា​នៅ​ម្ដុំ​ដើម​ដៃ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ជា​ដើម​ដៃ ក ក្លៀក កែង​ដៃ និង​កដៃ​ជាដើម​ ហើយ​ក៏​វា​អាស្រ័យ​ទៅ​លើ​តំបន់​ដែល​ត្រូវ​វះកាត់​ដែរ​ដូចជា​ការ​វះ​កាត់​កាត់​ក្លន​ និង​កែ​លម្អ​សរសៃ​អាកទែការ៉ូទីត​ជាដើម។ ពេល​ខ្លះ​បើ​ចាំ​បាច់​ត្រូវ​ចាក់​សណ្ដំ​ឲ្យ​សន្លប់​តែ​ម្ដង​ក៏​មាន​។ គេ​ប្រើ​ការ​សណ្ដំ​បែប​នេះ​ព្រោះ​វា​មាន​សុវត្ថិភាព​ច្រើន​ជាង​ប្រភេទ​សណ្ដំ​ដទៃ​ទៀត​ជាពិសេស​លើ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន។ អត្ថបទពាក់ព័ន្ធ៖ Local Anaesthetic (ចាក់ថ្នាំស្ពឹកតាមតំបន់) កត្តា​ប្រឈមការ​ចាក់​សណ្ដំ​ប្រសាទវិញ្ញាណបរិមណ្ឌល ​គឺ​អាច​ឲ្យ​របួស​ដល់​សរសៃ​ប្រសាទ​វិញ្ញាណ​ដែល​តម្រូវ​យ៉ាង​តិច​ណាស់ ​៦​ទៅ ​៨​សប្ដាហ៍​ដើម្បី​ឲ្យកោសិកា​មាន​ការ​ជួស​ជុល​ឡើង​វិញ​។ ក្នុង​ករណី​ដែល​ការ​សណ្ដំ​គ្មាន​ប្រសិទ្ធភាព​ ការ​ប្រើ​ប្រើ​ថ្នាំ​ជំនួយ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រើ​ហើយ​គ្រប់​គ្នា​ត្រូវ​ដឹង​ពី​ហានិភ័យ​និង​ផល​វិបាក​ជុំ​វិញ​​ការ​វះកាត់​។ ដំណើរ​ការគ្រូពេទ្យ​ឯកទេសខាងថ្នាំ​សណ្ដំ ​និង​ប្រពោធនកម្ម​ត្រូវ​ប្រើ​អេកូសាស្ត្រ​ដើម្បី​កំណត់​ទីតាំង​វិញ្ញាណ​ប្រសាទ​មុន​នឹង​ចាក់​ម្ជុល​ចូល​។ ក្នុង​ករណី​ខ្លះ​ការ​ចាក់​ម្ជុល​ដែល​មាន​បំពង់​រុំ​ពី​ក្រៅ​ក៏​មាន​ដែរ​ព្រោះ​ពេល​ចាក់​ចូល​ហើយ​គឺ​ដក​ម្ជុល​ចេញ​ទុក​តែ​ទុយយោ​នោះ​សម្រាប់​បាញ់​ថ្នាំ​បញ្ចូល​តែ​ប៉ុណ្ណោះ។ ផល​វិបាកគ្រប់​ការ​វះ​កាត់​ទាំង​អស់​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​សំខាន់​គឺ​ស្រាល​ឬ​ធ្ងន់ធ្ងរ​ ដូចនេះ​ត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ផ្សេង​ៗ​ដែល​អាច​កើត​មាន​៖ ចាក់​ខុស​ សណ្ដំ​មិន​ត្រូវ​កន្លែង មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​សណ្ដំ ហូរ​ឈាម របួស​សរសៃ​វិញ្ញាណ ពុល​ជាតិ​ថ្នាំ ខ្យល់​ដក់​ក្នុង​សួត ធ្លាក់​ត្របក​ភ្នែក​មួយ​ចំហៀង និង​អាច​ស្អក​ក​ជាប់​ក៏​មាន​។ អត្ថបទពាក់ព័ន្ធ៖  វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប Carpal Tunnel Surgery (វះកាត់សរសៃប្រសាទកណ្ដាលបាតដៃ) Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ Share now :


បាក់ឆ្អឹង

ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ

ក្នុងមួយសប្តាហ៍មានអ្នកជំងឺមិន​តិចនាក់ទេ បាន​ទៅមន្ទីរពេទ្យដោយសារតែមានបញ្ហាឈឺខ្នងដោយការកណ្តាស់។ អត្ថបទនេះនឹងបង្ហាញអំពីមូលហេតុនៃការឈឺខ្នងដោយការកណ្ដាស់ និងអ្វីគួរធ្វើនៅពេលកណ្តាស់។ ក្នុងការរស់នៅប្រចាំថ្ងៃ ការកណ្តាស់ជារឿងធម្មតា​ ប៉ុន្តែមានមនុស្សមួយចំនួនមានអាការៈឈឺខ្នងពេលកណ្តាស់។ វេជ្ជបណ្ឌិត Reuben Soh អ្នកប្រឹក្សាផ្នែកវះកាត់ឆ្អឹង (Orthopaedics Surgery)បាននិយាយថា ការឈឺខ្នងដែលបណ្តាលមកពីការកណ្តាស់ គឺជារឿងធម្មតា ហើយភាគច្រើនអ្នកដែលមានអាការៈនេះអាយុចន្លោះពី២០ និង៥០ឆ្នាំ។ ចំណែក​ការឈឺខ្នងវិញ​លោក​សាស្ត្រាចារ្យ Jacob Oh ប្រធានផ្នែកវះកាត់ឆ្នឹងខ្នង និងជាអ្នកប្រឹក្សាផ្នែកវះកាត់ឆ្អឹងនៅមន្ទីរពេទ្យ Tan Tock Seng ​សិង្ហបុរី​បានបន្ថែមថា ការឈឺខ្នងនេះមិនពាក់ព័ន្ធទៅនឹងអាយុទេ។  មូលហេតុនៃការឈឺខ្នង វេជ្ជបណ្ឌិត Jacob Oh បាននិយាយថា ការកណ្ដាស់ គឺសកម្មភាពមួយដែលអាចធ្វើឲ្យសាច់ដុំរាងកាយមានភាពតឹងតែងភ្លាមៗ ហើយក្នុងពេលជាមួយគ្នានោះ សន្ទះ​ឆ្អឹង​ខ្នង (intervertebral Disc) មានតួនាទីដូចឧបករណ៍ស្រូបការឆក់នៅក្នុងឆ្អឹងខ្នង ជួយក្នុងការទប់ផលប៉ះពាល់នេះ។ សន្ទះឌីស​​ឆ្អឹង​ខ្នង (intervertebral Disc) នីមួយៗមានផ្ទុកនូវ annulus fibrosus ដែលមានរាងដូចសំបកកង់ និងស្រោបបណ្តូលដូចជែលមានឈ្មោះថា nucleus pulposus។ ប៉ុន្តែឌីសនេះអាចនឹងបែក ឬលៀនចេញប្រសិនជាមានការកណ្ដាស់ខ្លាំងផ្ទួនៗជាច្រើនដង។ អាការៈនេះកើតឡើងនៅពេលដែល  nucleus pulposus ចេញពី annulus fibrosus […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស