ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការសិក្សាមួយបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលនិយម ផឹកតែ ផឹកកាហ្វេ ដោយមិនបានបន្ថែមជាតិស្ករជាមួយ អាចកាត់បន្ថយហានិភ័យឆាប់ស្លាប់ បានដល់ទៅ ២៥%។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោកវេជ្ជបណ្ឌិត Qi Sun អ្នកសិក្សាស្រាវជ្រាវអំពីសុខភាពអ្នកជំងឺទឹកនោមផ្អែម បានមានប្រសាសន៍ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ការទម្លាប់ញ៉ាំតែ កាហ្វេ និង ទឹកថ្នាំពីរុក្ខជាតិ អាចកាត់បន្ថយ​ហានិភ័យឆាប់ស្លាប់បាន ២៥%។ ហើយមូលហេតុចម្បងបំផុតរបស់អ្នកជំងឺ ដែលអាចប្រឈមការស្លាប់លឿននោះក៏ដោយសារការប៉ះពាល់សុខភាពបេះដូង ដែលវិវត្ដពីជំងឺទឹកនោមផ្អែមនោះតែម្ដង។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃការសិក្សាបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ នៃកាហ្វេខ្មៅ តែ ទឹកថ្នាំរុក្ខជាតិ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ដោយភេស្ជជៈ​ដែល​គ្មាន​ជាតិស្ករទាំងនេះ នឹងមិនប៉ះពាល់ដល់សុខភាពដល់អ្នកជំងឺនោះទេ។ ពពួកភេសជ្ជៈ មានជាតិផ្អែម គឺជាកត្ដាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព មិនថាអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានសុខភាពធម្មតា ឡើយ ដោយ​បន្ថែមពីនេះវាក៏ប៉ះពាល់ដល់សុខភាពបេះដូង ផង​ដែរ។ ស្រដៀងគ្នានៃការស្រាវជ្រាវនេះ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន ក៏បានចុះផ្សាយអំពីការប្រឈមគ្រោះថ្នាក់ យ៉ាងខ្លាំងបំផុតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ផង​ដែរ ដោយ​អ្នក​ជំ​ងឺនឹងងាយកើតជំងឺបេះដូង ទ្វេដង បើធៀបនឹងអ្នកគ្មានជំងឺទឹកនោមផ្អែម។ ការសិក្សានេះធ្វើឡើង ដោយមានអ្នកចូលរួម ១៥ ៥០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងនោះមានស្ដ្រីប្រហែល ៧៥% […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

Gestational diabetes (ទឹកនោមផ្អែមពេលពពោះ)

និយមន័យ ១- អ្វី​ជា​ជំងឺ​ទឹកនោម​ផ្អែម​​ពេល​ពពោះ?​ ជា​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម តែង​​កើត​មាន​អំឡុង​សប្តាហ៍​ទី ២៤ ក្រោយ​ពពោះ។​ ទឹក​នោម​ផ្អែម​ប្រភេទ​នេះ​ ប៉ះពាល់​​ការ​ប្រើប្រាស់​ជាតិ​ស្ករ​របស់​កោសិកា ជា​ហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ ជះ​ឥទ្ធិពល​អាក្រក់​ទាំង​អ្នកម៉ាក់ និង​បេប៊ី។ ​យ៉ាងណា ក្រោយ​សម្រាល ជាតិ​ស្ករ​ក្នុង​ពោះ​ម៉ាក់ៗ​នឹង​វិល​ត្រឡប់​មក​ធម្មតាវិញ ប៉ុន្តែ​ទាំង​ម៉ាក់ៗ និង​បេប៊ី ក៏​ប្រឈម​ហានិភ័យ​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ទៀងទាត់។ ជា​ដំបូន្មាន សម្រាប់​ស្រីៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ និង​ប្រភេទ ២ មុន​សម្រេច​ចិត្ត​ពពោះ​ គប្បី​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ណែនាំ​ល្អៗ បញ្ចៀស​ហានិភ័យ​ទាំង​ម៉ាក់ៗ និង​បេប៊ី ទៅ​ថ្ងៃ​ក្រោយ។ ២- ​កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពពោះ ១០នាក់ ​មាន​ជំងឺ​នេះ ​ហើយ​ភាគ​ច្រើន​កើត​មាន​លើ​ស្ត្រី​ធាត់ៗ។ ប៉ុន្តែ​យើង​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម​មួយ​ចំនួន។ គួរសួរ​គ្រូពេទ្យ​បន្ថែម​បើ​មាន​ចម្ងល់។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? ធម្មតា​មិន​បង្ក​ចេញជា​រោគ​សញ្ញា​អ្វីទេ​ អ្នកជំងឺ​អាច​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ នៅ​ពេល​គាត់ធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃពោះ។ ម៉ាក់ៗ មួយ​ចំនួន​អាច​មាន​រោគសញ្ញា​ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដូចជា៖ – នោម​ញឹក – ស្រេក​ទឹក​ញឹកញាប់ – ស្ងួត​មាត់ – នឿយហត់ ប៉ុន្តែ​រោគសញ្ញា​ខាង​លើ អាច​កើត​មាន​អំឡុង​ពេល​ពពោះ​ ហើយ​ក៏​មិន​ប្រាកដ​ជា​រោគសញ្ញា​ទឹកនោម​ផ្អែម​ទាំង​ស្រុង​ដែរ។ យ៉ាងណា បើ​មាន​រោគសញ្ញា​អ្វី​ប្លែក​ ឆាប់​ទៅជួប​គ្រូពេទ្យ។ [embed-health-tool-due-date] ៤- គួរ​ទៅ​ជួប​គ្រូពេទ្យ​ពេល​ណា? បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា […]


ជំងឺទឹកនោមផ្អែមប្រភេទ២

Diabetes Type 2 (ជំងឺទឹកនោមផ្អែមប្រភេទទី ២)

និយម​ន័យ១- អ្វី​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២? ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ ជា​ជំងឺ​រ៉ាំរ៉ៃ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បម្លែង​ជាតិ​ស្ករ​​ កើត​ឡើង​ដោយ​សារ​កោសិកា​ក្នុង​ខ្លួន ​មិន​ទទួល​ស្គាល់ ឬ​ស៊ាំជាមួយ​អាំងស៊ុយលីន​ (អ័រម៉ូន​ជួយ​សម្រួល​ជាតិស្ករ​នៅក្នុង​ខ្លួន)​ ឬ​កោសិកា​ផលិត អាំងស៊ុយលីន​ បញ្ចេញ​មិនគ្រប់​គ្រាន់​ ដើម្បី​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឲ្យ​ស្ថិត​នៅ​កម្រិត​ប្រក្រតី។ ជំងឺ​នេះ មិន​អាច​ព្យាបាល​ឲ្យជា​សះ​ស្បើយ​បាន​ទេ ប៉ុន្តែ​មាន​វិធី​អាច​ជួយ​បង្ការ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ ដូច​ជា ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ និង​រក្សា​គីឡូ​ឲ្យ​ថេរ។​ ក្នុង​ករណី លំហាត់​ប្រាណ​ និងរបប​អាហារ​មិន​អាច​ជួយ​បាន ច្បាស់​ជា​ត្រូវ​លេប​ថ្នាំ​មិន​ខាន។ ​២- កើត​ឡើង​ញឹក​ញាប់ដែរទេ?​ ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២​ ភាគ​ច្រើន​កើត​មាន​លើ​មនុស្ស​ពេញវ័​យ ប៉ុន្តែ​បច្ចុប្បន្ន​តួលេខ​មាន​លើ​កុមារ ក៏​កើន​ឡើង​គួរឲ្យ​ក​ត់សម្គាល់​ ដោយ​សារ​កត្តា​ធាត់​លើស​កម្រិត។ យោង​តាម​របាយ​ការណ៍​ អង្គការ​សុខភាព​ពិភពលោក កាល​ពី​ឆ្នាំ ​២០១៤ បង្ហាញ​ថា ៩ភាគរយ នៃ​មនុស្ស​ពេញវ័យ​ជុំវិញ​ពិភពលោក​ មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ក្នុង​នោះ​ប្រមាណ ៩០​ភាគរយ ស្ថិត​ក្នុង​ក្រុម​ជំងឺ​ប្រភេទ​ទី ២។ កាល​ពី​ឆ្នាំ ២០១២ ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​សម្លាប់​មនុស្ស​ជុំវិញ​ពិភព​លោក ដល់​ទៅ ​១,៥ លាន​នាក់ ហើយ​ជាងពាក់​កណ្តាល​នៃ​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខណៈ​ទឹក​នោម​ផ្អែម​ ក៏​ជា​ដើម​ហេតុ​មួយ​បណ្តាល​ឲ្យ​ខូច​តម្រង​នោម​ផង​ដែរ។ គណនា BMI រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ ​មាន​ការ​វិវត្ត​​យឺត បណ្តាល​ឲ្យ​យើង​អាច​មាន​ជំងឺ​នេះ​រាប់​ឆ្នាំ​ដោយ​មិន​ដឹង​ខ្លួន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់?

គ្នា​យើង​មិន​តិច​ទេ​ងងុយ​គេង ក្រោយ​បាយ​ថ្ងៃ​ត្រង់​ហើយ ដែល​ភាសា​សាមញ្ញ​ថា «ពុលបាយ»។ នៅ​ផ្ទះ​មិន​អី​ទេ អាច​ទម្រេត​បាន តែ​នៅ​សាលា ឬ​កន្លែង​ធ្វើ​ការ​វិញ ត្របក​ភ្នែក​ចេះ​តែ​ទាញ​ចុះ​ក្រោម​​រហូត។ បើ​បាន​លក់​មួយ​ភាំង​ទៀត មិន​ដឹង​ស្រួល​ប៉ុនណា​ទេ! ការ​ពិត បាយ​ថ្ងៃ​ហើយ ចេះ​តែ​ងងុយ មាន​ហេតុ​ផល​របស់​វា។ ១. វដ្តរំលាយអាហារ អាហារ​ផ្ដល់​ថាមពល​ដល់​រាងកាយ​ដើម្បី​ដំណើរ​ការ​រាល់​មុខងារ​គ្រប់​ផ្នែក សូម្បី​តែ​ការ​ដក​ដង្ហើម​ក៏​ដោយ។ អំឡុង​ពេល​ដំណើរការ រាង​កាយ​យើង​ផលិត​កូលេស៊ីស្តូគីនីន (Cholecystokinin CKK) គ្លុយកាកុង (Glucacon) និង​អាមីលីន (Amylin) ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត។ ជាតិ​ស្ករ​ក្នុង​ឈាម​យើង កើន​ឡើង​នាំ​ឲ្យ​ការ​ផលិត​អាំងស៊ុយលីន ដែល​ជួយ​នាំ​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​ទៅ​កាន់​កោសិកា​ដើម្បី​ផលិត​ថាមពល។ ទន្ទឹម​គ្នា ក៏​ភ្ញោច​ឲ្យ​មាន​ចេញ​អ័រម៉ូន​សេរ៉ូតូនីន (Serotonin) ដែល​ធ្វើ​ឲ្យ​យើង​ងងុយ។ អ័រម៉ូន​មួយ​ទៀត​ធ្វើ​ឲ្យ​ងងុយ​ដែរ​នោះ គឺ​មេឡាតូនីន (Melatonin)។ ទោះ​ការ​រំលាយ​អាហារ​មិន​ផលិត​មេឡាតូនីន ក៏​ដោយ ប៉ុន្តែ​អ័រម៉ូន​នេះ​អាច​ទទួល​ឥទ្ធិពល​ពី​ចំណី​អាហារ​បាន។ ២. ប្រភេទអាហារ ប្រព័ន្ធ​រំលាយ​អាហារ​យើង​ចាត់​ទុក​ចំណី​អាហារ​គ្រប់​ប្រភេទ​ដូចៗ​គ្នា ទោះ​អាហារ​នីមួយៗ​ជះ​ឥទ្ធិពល​ខុសៗ​គ្នា​មក​រាង​កាយ​ក៏​ដោយ។ អាហារ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់ ដូចជា ទ្រូង​មាន់ ស្ពៃខៀវ សណ្ដែក​សៀង ស៊ុត ហ្វ្រូម៉ា តៅហ៊ូ និង​សាច់​ត្រី មាន​ផ្ទុក​សារធាតុ​ទ្រីបតូហ្វាន (Tryptophan)។ រាង​កាយ​យើង​ប្រើ​អាមីណូអាស៊ីដ​មួយ​នេះ ទៅ​ផលិត​មេឡាតូនីន (Melatonin) ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​ងងុយ។ ផ្លែ​ឈើរី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស