ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការសិក្សាមួយបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលនិយម ផឹកតែ ផឹកកាហ្វេ ដោយមិនបានបន្ថែមជាតិស្ករជាមួយ អាចកាត់បន្ថយហានិភ័យឆាប់ស្លាប់ បានដល់ទៅ ២៥%។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោកវេជ្ជបណ្ឌិត Qi Sun អ្នកសិក្សាស្រាវជ្រាវអំពីសុខភាពអ្នកជំងឺទឹកនោមផ្អែម បានមានប្រសាសន៍ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ការទម្លាប់ញ៉ាំតែ កាហ្វេ និង ទឹកថ្នាំពីរុក្ខជាតិ អាចកាត់បន្ថយ​ហានិភ័យឆាប់ស្លាប់បាន ២៥%។ ហើយមូលហេតុចម្បងបំផុតរបស់អ្នកជំងឺ ដែលអាចប្រឈមការស្លាប់លឿននោះក៏ដោយសារការប៉ះពាល់សុខភាពបេះដូង ដែលវិវត្ដពីជំងឺទឹកនោមផ្អែមនោះតែម្ដង។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃការសិក្សាបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ នៃកាហ្វេខ្មៅ តែ ទឹកថ្នាំរុក្ខជាតិ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ដោយភេស្ជជៈ​ដែល​គ្មាន​ជាតិស្ករទាំងនេះ នឹងមិនប៉ះពាល់ដល់សុខភាពដល់អ្នកជំងឺនោះទេ។ ពពួកភេសជ្ជៈ មានជាតិផ្អែម គឺជាកត្ដាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព មិនថាអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានសុខភាពធម្មតា ឡើយ ដោយ​បន្ថែមពីនេះវាក៏ប៉ះពាល់ដល់សុខភាពបេះដូង ផង​ដែរ។ ស្រដៀងគ្នានៃការស្រាវជ្រាវនេះ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន ក៏បានចុះផ្សាយអំពីការប្រឈមគ្រោះថ្នាក់ យ៉ាងខ្លាំងបំផុតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ផង​ដែរ ដោយ​អ្នក​ជំ​ងឺនឹងងាយកើតជំងឺបេះដូង ទ្វេដង បើធៀបនឹងអ្នកគ្មានជំងឺទឹកនោមផ្អែម។ ការសិក្សានេះធ្វើឡើង ដោយមានអ្នកចូលរួម ១៥ ៥០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងនោះមានស្ដ្រីប្រហែល ៧៥% […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែមរ៉ាំរ៉ៃ ជំរុញឲ្យមានជំងឺច្រើនមុខបន្ថែមទៀត

ពី​មុន​យើង​ធ្លាប់​តែ​ដឹង​ថា កើត​ជំងឺ​​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃងាយ​ប្រឈម​នឹង​ដំបៅ​ជើង ដែល​អ្នក​ជំងឺ​ខ្លះ​អាច​កាត់​ជើង​ក៏​មាន តែ​តាម​ពិត​ទៅ​នៅ​ពេល​កើត​ជំងឺ​ទឹកនោម​ផ្អែម​រ៉ាំរ៉ៃត្រូវ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​មុខ។ ជំងឺ​ទឹក​នោម​ផ្អែម​មិន​មែន​មក​ពី​របប​អាហារ​មួយ​មុខ​នោះ​ទេ វា​បណ្តាល​មក​ពី​​ខូច​កោសិកាលំពែង កត្តា​ហ្សែន បរិស្ថាន របៀប​រស់នៅ និង​កត្តា​អាយុ ដែល​មាន​ទឹក​នោម​ផ្អែម​ប្រភេទ១ ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ អ្នក​កើត​ជំងឺ​ទឹកនោម​ទាំង ៣ ប្រភេទ​នេះ​សុទ្ធ​តែ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្លាំង។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ជំងឺ​ទឹកនោម​ផ្អែម ជា​កត្តា​ជំរុញ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ច្រើន​មុន​ដូច​ជា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង ភ្នែក​មើល​មិន​ឃើញ មាន​បញ្ហា​តម្រង​នោម និង​ត្រូវ​កាត់​អវៈយវៈ។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម តម្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​របប​រស់នៅ ដោយ​​ហាត់​ប្រាណ​ជា​ប្រចាំ ពិសេស​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​រក្សា​ទម្ងន់ និង​មាន​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម នោះ​ទើប​មិន​វិវត្ត​ទៅ​ធ្ងន់ធ្ងរ។ រីឯ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​វិញ ​អាច​​មាន​ផល​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ម៉ាក់ៗ​ចាំបាច់​ត្រូវ​ឧស្សាហ៍​ជួប​គ្រូពេទ្យ​ដើម្បី​តាម​ដាន​សុខភាព គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប។


ជំងឺទឹកនោមផ្អែមប្រភេទ២

ទំនាក់​ទំនងរវាងហ្សែន និងជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

ធ្លាប់​ឆ្ងល់​អត់ ម៉េច​បាន​ហ្សែន​ ធ្វើ​ឲ្យ​យើង​កើត​ទឹក​នោម​ផ្អែម? ធ្វើ​ម៉េច​អាច​ដឹង​ថា​យើង​មាន​ជំងឺ​នេះ ត​ពី​អ្នក​ផ្ទះ​អត់? “Hello គ្រូពេទ្យ” នឹង​បកស្រាយប្រាប់​ទាំង​អស់​គ្នា។ យោង​តាម​សមាគមជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក (ADA) បើ​ប៉ា​ម៉ាក់​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម នោះ​យើង​ជា​កូន​ក៏​អាច​កើត​ជំងឺ​នេះ​ដែរ។ ទោះ​បី​បម្រែ​បម្រួល​ហ្សែន​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ពិត​មែន តែ​ក៏​មិន​ទាំង​ស្រុង​ដែរ ត្រូវ​មាន​កត្តា​រួម​ផ្សំ​ពី​ខាង​ក្រៅ​មួយ​ចំនួន​ទៀត​ ទើប​អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺទឹក​នោម​ផ្អែម។ យ៉ាង​ណា យើង​ពិបាក​នឹង​បែង​ចែក​ខ្លាំង រវាង​ហានិភ័យ​បង្ក​ឲ្យ​កើត​ជំងឺ​នេះ គឺ​ដោយ​​ហ្សែន ឬ​របៀប​រស់​នៅ​ឲ្យ​ប្រាកដ ទម្លាប់​រស់​នៅ​របស់​យើង​គ្រប់​គ្នា ភាគ​ច្រើន​តែង​បន្ត​ពី​ប៉ាម៉ាក់ ដូច​ជា ទម្លាប់​រស់​នៅ​ដែល​មិន​ខ្វាយ​ខ្វល់​ពី​លំហាត់​ប្រាណ និង​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព​ ជាដើម។ ១- ហ្សែន​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ យោង​តាម​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក ដោយ​បាន​សិក្សាលើ​កូន​ភ្លោះ បង្ហាញ​ថា ​ហ្សែនអាច​មាន​ឥទ្ធិពល​លើ​ជំងឺ​នេះ។ ការ​សិក្សាមិន​បាន​បញ្ជាក់​ច្បាស់​ទាំង​ស្រុង​នោះ​ទេ ដោយ​សារ​មាន​កត្តា​បរិស្ថាន​មួយ​ចំនួន​ទៀត ក៏​ជះ​ឥទ្ធិពល​ខ្លាំងនាំ​ឲ្យ​យើង​កើត​ ជំងឺ​ទឹកនោមផ្អែម ដូច​គ្នា។ ហ្សែន​មនុស្ស​ម្នាក់ៗ អាច​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​មាន​បម្រែបម្រួល​ហ្សែន (Genes Mutation) កាន់​តែច្រើន យើង​នឹង​កាន់​ប្រឈម​កើត​ទឹក​នោម​ផ្អែម​កាន់​តែ​ខ្ពស់។ បម្រែ​បម្រួល​ហ្សែន នាំ​ឲ្យ​យើង​ប្រឈម​ខ្លាំង​បំផុត​ មាន​ដូច​ជា៖ – ផលិត​ស្ករ​គ្លុយកូស – ផលិត​អ័រម៉ូន​អាំងស៊ុយលីន – គ្រប់គ្រង​ការ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន – កែ​តម្រូវ​កម្រិត​អ័រម៉ូន​អាំងស៊ុយលីន ហ្សែន​ពាក់​ព័ន្ធ​កត្តា​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​មាន៖ – ហ្សែន TCF7L2 ប៉ះ​ពាល់​ដល់​ការផលិត​អ័រម៉ូន​អាំងស៊ុយលីន និង​ផលិត​ស្ករ – ហ្សែន ABCC8 (The […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ!

ស្រី​ៗមានជំងឺ​ទឹក​នោម​ផ្អែម​ តែង​បារម្ភ​ខ្លាច​មាន​បញ្ហា​ប៉ះពាល់ ពេល​ពពោះ។ តែពេទ្យ​សូម​ប្រាប់​ថា ទោះ​កើត​ជំងឺ​នេះក៏​ដោយ ក៏​ពពោះ​​ដោយ​សុវត្ថិភាពដែរ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែ​នាំរបស់ “Hello គ្រូពេទ្យ” ខាងក្រោម​នេះ។ ១- ទៅជួបគ្រូពេទ្យ គ្រូ​ពេទ្យ​នឹង​ណែ​នាំ​ចំណុច​ជា​ច្រើន ដើម្បី​អាច​ឲ្យ​យើងរៀប​ចំ​ផែន​ការ​យកកូនប្រកប​ដោយ​សុវត្ថិភាព ហើយ​ជាញឹក​ញាប់ ពេទ្យ​តែង​ប្រាប់​យើង​ឲ្យ​ចាប់​ផ្តើម​ជាមួយ​កត្តា​មួយ​ចំនួន​៖ – ប្តូរ​ថ្នាំ​ព្យាបាលជំងឺ​ទឹក​នោម​ផ្អែម៖ គ្រូពេទ្យ​នឹង​ឲ្យ​យើង​ប្ដូរ​ពី​លេប​ថ្នាំ​គ្រាប់ ទៅ​ជា​ចាក់​អ័រម៉ូន​អាំង​ស៊ុយ​លីនជំនួស​វិញ ហើយវិធី​ព្យាបាល​ទឹក​នោម​ផ្អែម​មួយ​ចំនួន​ មុន​ពេល​យើង​ពពោះ ក៏​ត្រូវ​ផ្លាស់​ប្តូរ​ដូច​គ្នា។ – ព្យាបាល​បញ្ហា​សុខ​ភាព៖ មុន​ពេល​ពពោះ គ្រូ​ពេទ្យ​នឹង​ណែ​នាំ​យើង​ធ្វើ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ជា​មុន​សិន ដើម្បី​ចៀស​វាង​ផល​វិបាក​បង្ក​ដោយ​ទឹក​នោម​ផ្អែម ដូចជា ជំងឺ​បេះដូង ភ្នែក ប្រព័ន្ធ​ប្រសាទ តម្រង​នោម ឬ​លើស​ឈាម ជាដើម។ – ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្ភព៖ ពេល​ណាត់​ជួប គ្រូ​ពេទ្យ​នឹង​រៀប​ចំ​ការ​ព្យាបាល​ច្រើន​ជាង​មុន ដើម្បី​ការ​ពារ​កត្តា​ប្រឈម​ដោយ​សារ​ជំងឺ និង​ផល​វិបាក​ផ្សេង​ទៀត​អំឡុង​ពេល​ពពោះ។ អត្ថបទពាក់ព័ន្ធ៖ អានហើយ ឈប់​បន្ទោសជាតិស្ករ រឿងទឹកនោមផ្អែម​ទៀតទៅ ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា? ២- គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ជា​វិធី​បង្ការ​ល្អ​បំផុត ដើម្បី​បញ្ចៀស​ផល​រំខាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ គោល​បំណង​សំខាន់ដើម្បី​ជួយ​ឲ្យ​ការ​ពពោះ​មាន​សុវត្ថិភាព ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ឲ្យ​ស្ថិត​នៅ​កម្រិតធម្មតា។ គួរ​ចាំ​ថា សរីរាង្គ​មួយ​ចំនួន​របស់កូនក្នុង​ផ្ទៃ ចាប់​ផ្តើម​កកើត​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​បង្ក​កំណើត ដូចជា ខួរ​ក្បាល ខួរ​ឆ្អឹង​ខ្នង និង​បេះដូង​។ សរីរាង្គ​សំខាន់ៗ​របស់​កូនក្នុង​ផ្ទៃ គឺ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​កម្រិត​ជាតិ​ស្ករ​របស់​ម្តាយ។ ដើម្បី​បន្ថយ​ហានិភ័យកូនលូត​លាស់​មិន​ប្រក្រតី ស្រីៗ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​តាំង​ពី​ពេល​ពពោះ​ដំបូងៗ។ ដើម្បី​ការ​ពារ​ការ​ឡើង​ជាតិ​ស្ករ​ឲ្យ​បាន​ទាន់​ពេល គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​កម្រិត​អេម៉ូក្លូប៊ីន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​​ងាយ​កើត

គ្នា​យើង​ភាគ​ច្រើន ឲ្យ​តែ​ឃើញ​អ្នក​ផ្ទះ ឬមិត្ត​ភក្តិ​ញ៉ាំ​របស់​ផ្អែមៗ ច្បាស់​ណាស់ តែង​ព្រមាន​ភ្លាមៗ “ប្រយ័ត្ន​កើត​ទឹក​នោម​ផ្អែមទៅ” ត្រូវអត់? ប៉ុន្តែ​ត្រូវ​ដឹង​ផង ទឹក​នោម​ផ្អែម​មាន​ប៉ុន្មាន​ប្រភេទ ហើយ​មិន​មែន​ញ៉ាំ​ផ្អែម​តែ​មួយ​មុខ​ទេ នៅមាន​កត្តា​ជាច្រើន​ទៀត​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ដ៏​រ៉ាំរ៉ៃមួយនេះ។ ១- ប្រភេទទឹកនោម​ផ្អែម ជំងឺ​ទឹក​នោម​ផ្អែមមាន​ទាំង​អស់ ៣​ ប្រភេទ គឺប្រភេទ១ ប្រភេទ២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ – ទឹក​នោម​ផ្អែម​ប្រភេទ១៖ ច្រើន​រក​ឃើញ​ដំបូង​នៅ​លើ​អូន​តូច។ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន មិន​អាចទាញ​យក​ស្ករ​ទៅ​ប្រើ​ក្នុង​កោសិកា​បាន។ អាំងស៊ុយលីនមិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង នាំ​ឲ្យ​ខូច​សរីរាង្គផ្សេងៗ​ក្នុង​ខ្លួន។ – ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​យក​អាំងស៊ុយលីន​ទៅ​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ។ រាងកាយ​យើង​មាន​ជំងឺនេះ នៅ​តែ​ផលិត​អាំងស៊ុយលីន​បាន ប៉ុន្តែមិនមាន​តុល្យភាព​ជាមួយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ មាន​ច្រើន​នោះ​ទេ។ ធាត់​ខ្លាំង​ពេក ក៏អាច​ប្រឈម​កើត​ទឹកនោមផ្អែម​ប្រភេទ​នេះ​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ? – ទឹកនោម​ផ្អែម​លើ​ស្រ្តី​ពពោះ៖ គឺ​លក្ខខណ្ឌ​បណ្តោះ​អាសន្ន ព្រោះ​ស្រីៗ​ជា​ធម្មតា នឹង​កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អំឡុង​ពេល​កំពុង​ពពោះ ហើយ​បាត់​ទៅ​វិញ​នៅ​ពេល​សម្រាល។ ២- កត្តា​ជាច្រើន​នាំ​ឲ្យ​យើង​កើត​ជំងឺនេះ​ – កត្តា​ហ្សែន នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ច្បាស់​លាស់ពី​មូល​ហេតុ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១​ នៅ​ឡើយ​ទេ។ ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​អាច​ជា​កត្តា​ប្រឈម​មួយ។ ឧទាហរណ៍៖ ប្រុសៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ កូន​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ ១-១៧%។ ស្រដៀង​គ្នា​ដែរ ស្រីៗ​មាន​ជំងឺ​នេះ​ក៏​អាច​នឹង​បន្ត​ទៅ​កូន​ដូច​គ្នា។ អត្រា​ប្រឈម​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១ លើ​ក្មេង​មាន ១% បើ​សិន​ជា​សម្រាល​កូន​ក្រោយ​អាយុ​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើឈឺ ២ មុខនេះ ត្រូវដឹងអ្វីគួរញ៉ាំ និងមិនគួរ

ទឹកនោមផ្អែម និងលើសឈាម សុទ្ធជាជំងឺកាចសាហាវឆក់យកជីវិតមនុស្សជាច្រើនរៀងរាល់ឆ្នាំ អាចកើតលើមនុស្សគ្រប់វ័យ មិនថាក្មេង ចាស់ ជំទង់ ខណៈស្រុកយើងក៏សម្បូរអ្នកជំងឺទាំងពីរប្រភេទនេះដែរ។ គ្នាយើង និងចាស់ៗនៅផ្ទះ មានកើតទឹកនោមផ្អែមផង លើសឈាមផង គួរប្រុងប្រយ័ត្ន។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារគួរញ៉ាំ និងមិនគួរញ៉ាំ ដើម្បីរក្សាសុខភាពឲ្យប្រសើរ។ ៣ ភាគ ៤ គ្នាយើងកើតទឹកនោមផ្អែម សុទ្ធតែមានបញ្ហាលើសឈាម។ កត្តារបបអាហារ សំខាន់បំផុតគ្រប់គ្រងសុខភាពរបស់យើងប្រចាំថ្ងៃ៖ ១- ជាតិសូដ្យូម (អំបិល) គ្នាយើងលើសឈាម ត្រូវតមប្រៃដាច់ខាត អនុញ្ញាតឲ្យញ៉ាំត្រឹមតែ ១៥០០ មិល្លីក្រាម (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ អាហារនៅតាមហាង មានជាតិអំបិល និងសារធាតុប្រៃខ្លាំង អ៊ីចឹងគួរចំណាយពេលចម្អិននៅផ្ទះប្រសើរជាង ចំណេញទាំងលុយកាក់ បានទាំងសុខភាព។ ២- គ្រាប់ធញ្ញជាតិ និងជាតិម្សៅ គ្រាប់ធញ្ញជាតិ និងអាហារជាតិម្សៅ សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមចាំបាច់ អាចធ្វើឲ្យជាតិស្ករក្នុងឈាមប្រសើរឡើង និងឆ្អែតបានយូរ។ ៣- ចេក ចេកសម្បូរប៉ូតាស្យូម អាចបន្ថយអំពើរបស់សូដ្យូម (អំបិល) ទៅលើសរសៃឈាម ដូចនេះគួរញ៉ាំចេកឲ្យបានច្រើន។ ៤- ស្រា អាល់កុល មានជាតិស្ករខ្ពស់ ចឹងហើយគួរតែចៀសវាង។ ៥- បន្លែ និងផ្លែឈើ ដោយសារបន្លែ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា?

ពេល​ស្រីៗ​គ្នា​យើង​មាន​ផ្ទៃពោះ អ័រម៉ូន​ក្នុង​ខ្លួន​ចាប់​ផ្ដើម​ប្រែ​ប្រួល ​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​យើង​កើន​ឡើង។ ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ទៀត។ អ៊ីចឹង ស្រីៗ​ពពោះ ​ត្រូវ​ដឹង​ពី​បញ្ហា វិធី​ការ​ពារ និង​​ព្យាបាល។  “Hello គ្រូពេទ្យ” សូម​បកស្រាយ​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ប៉ះពាល់កូនក្នុងផ្ទៃប៉ុណ្ណា? បេប៊ី​ក្នុង​ផ្ទៃ​ទទួល​សារធាតុ​ចិញ្ចឹម​ពី​ឈាម​របស់​ម្ដាយ អ៊ីចឹង​បើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមម៉ាក់ៗកើន​ឡើង មាន​ន័យ​ថា ​ក៏​មាន​ឥទ្ធិពល​លើ​បេប៊ីក្នុង​ផ្ទៃដូចគ្នា ដោយ​ធ្វើ​ឲ្យ​បេប៊ី​ក្នុង​ផ្ទៃ​ថ្លោស (ធំ) ជាង​ធម្មតា ហើយ​ខាង​ក្រោម​នេះ ជា​ផល​ប៉ះពាល់​ដែល​​ទាំង​អំឡុង​ពេល​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល៖ - កើត​មុន​ខែ - វិបត្តិ​ផ្លូវ​ដង្ហើម - ស្បែក​ឡើង​លឿង - ទៅ​ជា​ចុះ​ជាតិ​ស្ករ​ទៅ​វិញ ក្រោយ​ពេល​កើត - របួស​ពេល​សម្រាល ដោយសារ​តែ​ក្បាល​ទារក​ធំ​ពេក។ ២- ប៉ះពាល់ម៉ាក់ៗធ្ងន់ធ្ងរអត់? - អាច​រលូត​ - សម្រាល​មុន​ខែ - ត្រូវ​សម្រាល​ដោយ​ការ​វះកាត់ ដោយសារ​កូន​ធំ​ពេក - សម្ពាធ​ឈាម​កើន​ឡើង ឬ​អាច​មាន​សញ្ញា​បម្រុង​ក្រឡា​ភ្លើង។ បន្ទាប់​ពី​សម្រាល​ហើយ ជាតិ​ស្ករ​នឹង​ចុះ​មក​ធម្មតា​វិញ ប៉ុន្តែ​ត្រូវ​ដឹង​ថា ម៉ាក់ៗកំពុង​ប្រឈម​ កើត​ទឹក​នោម​ផ្អែម​ប្រភេទ​ ២ ហើយ។ អ៊ីចឹង គួរ​រៀបចំ​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ស្ករ​មាន​តុល្យភាព។ ៣- ដំណោះស្រាយ - បើ​មាន​សញ្ញា​ឡើង​ជាតិ​ស្ករ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ - ញ៉ាំ​ថ្នាំ​តាម​ពេទ្យ​ប្រាប់ ​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ - អាច​ធ្វើ​តេស្ត​ជាតិ​ស្ករ​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ម្ជុល​អេឡិចត្រូនិក - ឧស្សាហ៍​ឆែក​សុខភាព​ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ទាំងម៉ាក់ៗ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

របៀប​មើលលទ្ធផល លើឧបករណ៍វាស់ជាតិស្ករខ្លួនឯង

ដឹង​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមខ្លួនឯង ជារឿង​ចាំ​បាច់​បំផុត ដើម្បីអាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ រក្សា​សុខ​ភាព​ប្រសើរ​ជាង​មុន ជាពិសេសបង្ការជំងឺរ៉ាំរ៉ៃទឹកនោមផ្អែមតែម្ដង។ អ៊ីចឹង ត្រូវ​ដឹង និងពិនិត្យ​តាម​ណា​? “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ងាយៗ​ពិនិត្យ​ជាតិ​ស្ករ​ខ្លួន​ឯង ឲ្យ​គ្នា​យើង​បាន​ដឹង តាម​រយៈ​ឧបករណ៍​​វាស់​ជាតិ​ស្ករ ហៅ​សាមញ្ញ ម្ជុល​ជោះជាតិ​ស្ករ ដែលមាន​ច្រើន​ជម្រើស លក់តាម​ឱសថស្ថាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- របៀបអានកម្រិតជាតិស្ករ ធម្មតា កម្រិត​ជាតិ​ស្ករ​សម្រាប់​មនុស្ស​ទូទៅ​គឺ ៧០-១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម ដោយ​មិន​កំណត់​ពេល​វាស់​ស្ទង់​នោះ​ទេ។ ប៉ុន្តែ ​បើ​ស្ថិត​ក្នុង​រយៈពេល​ ៨ ម៉ោង ក្រោយ​បាយ គឺ​ត្រូវ​នៅ​ក្រោម ១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម។ បើ​ចុះ​ទាប​ជាង ៧០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម មាន​ន័យ​ថា ​ខ្វះ​ជាតិ​ស្ករ។ ត្រូវចាំថា ​ពេល​ជាតិ​ស្ករ​ស្ថិត​នៅ​ចន្លោះ ១០០-១២៥ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម អំឡុង​ពេល​ព្រឹក​មិន​ទាន់​ញ៉ាំ​អាហារ ជា​មុខ​សញ្ញា​ត្រៀម​​កើត​ទឹក​នោម​ផ្អែម ហើយ​បើ​ឡើង​ហួស ១២៦  មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម វិញ ​គឺ​កើត​ទឹកនោមផ្អែមតែ​ម្ដង។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/mEt2QOlbaBI ២- គួរជ្រើសរើសឧបករណ៍ពិនិត្យបែបណា? ឧបករណ៍​ពិនិត្យ ​អាច​រក​បាន​នៅ​គ្រប់​ឱសថស្ថាន បើ​ចង់​បាន​ផលិត​ផល​ណា​ល្អ​ អាច​ទៅ​សុំ​យោបល់​ពី​គ្រូពេទ្យ និង​ឱសថការី […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ទាំងនេះ ជាវិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម

សម្រាប់អ្នកទឹកនោមផ្អែម លំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ដើរតួសំខាន់ដើម្បីររក្សាទម្ងន់ និងធ្វើឲ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើញ៉ាំអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត (ផ្អែម) ច្រើន ជាហេតុដែលនាំឲ្យថ្នាំទឹកនោមផ្អែម ក៏ថយប្រសិទ្ធភាពតាមហ្នឹងដែរ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីការរៀបចំអាហារសម្រាប់អ្នកទឹកនោមផ្អែមឲ្យមានសុខភាពល្អ។ ១- អាហារត្រូវញ៉ាំ ចំណីយើងញ៉ាំក្នុងមួយពេល ត្រូវមាន ៤ ចំណែក៖ – ពីរចំណែកជាបន្លែបៃតង និងបន្លែគ្មានជាតិម្សៅ ដូចជា ការ៉ុត ស្ពៃ និងប៉េងប៉ោះ។ – មួយចំណែកទៀត ជាជាតិប្រូតេអ៊ីនបានពីសាច់ ដូចជា ត្រី ត្រីធូណា ឬសាច់ (ជ្រូក/គោ) សុទ្ធមិនលាយខ្លាញ់ – មួយចំណែកចុងក្រោយ ជាអាហារមានជាតិម្សៅ ដូចជា ដំឡូង និងអង្ករ ជាដើម។ លើសពីនេះ យើងអាចញ៉ាំផ្លែឈើ ទឹកដោះគោ កាហ្វេ និងតែ ដែលមិនត្រូវដាក់ស្ករនោះទេ។ ២- កាបូអ៊ីដ្រាត ជាតិស្ករភាគច្រើន មានប្រភពពីកាបូនអ៊ីដ្រាត (ជាតិស្ករដែលបានពីអាហារ)។ ដូចនេះ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យបានល្អ ត្រូវញ៉ាំបរិមាណដូចគ្នារាល់ថ្ងៃ និងកំណត់ពេលវេលាឲ្យបានទៀង ទើបថ្នាំទឹកនោមផ្អែមមានប្រសិទ្ធភាព។ បើមានចម្ងល់ អាចស្វែងរកអ្នកឯកទេសចំណីអាហារ ដើម្បីប្រឹក្សាយោបល់បាន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

Hypoglycemia (ខ្វះជាតិស្ករក្នុងឈាម)

និយមន័យ១- អ្វីជា​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម? ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ​កើត​ឡើង​ពេល​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់​ចុះ​ជាង​កម្រិត​ធម្មតា។ គ្លុយកូស ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់​សារពាង្គ​កាយ ទទួល​បាន​​ពី​ចំណី​អាហារ។  ​គ្លុយកូស​សម្បូរ​ជាង​គេ ​មាន​ក្នុង​អាហារផ្ទុក​កាបូអ៊ីដ្រាត​ ដូចជា ​​បាយ​ ដំឡូង​បារាំង​ នំ​បុ័ង ទឹក​ដោះ​គោ​​ ផ្លែ​ឈើ ​និង​បង្អែម។ លំពែង​មាន​នាទី​សំខាន់​ ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ​និង​ជា​អ្នក​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​ ដែល​មាន​នាទី​ជួយ​កោសិកា​ប្រើ​ប្រាស់​គ្លុយកូស ជា​​ថាមពល ​និង​បន្ថយ​កម្រិត​គ្លុយកូស​ក្នុង​ឈាម។ មាន​អ័រម៉ូន​សំខាន់​មួយ​ទៀត ​ចូល​រួម​គ្រប់​គ្រង​គ្លុយកូស​ក្នុង​ឈាម​ គឺ​អ័រម៉ូន​គ្លុយកាហ្គុង ​មាននាទី​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដូចគ្នា។ ហេតុនេះ​​ពេល​លំពែង​មិន​បាន​ផលិត​អ័រម៉ូន​គ្លុយកាហ្គុង​គ្រប់​គ្រាន់ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ធ្លាក់​ចុះ​ ​បណ្ដាល​ឲ្យ​កើត​​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាមតែម្តង។ ​ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​នេះ​កម្រ​នឹង​កើតលើ​មនុស្សពេញ​វ័យ ឬ​ក្មេង​ជំទង់ ភាគ​ច្រើន​កើត​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ​ព្យាបាល​ដោយ​ចាក់​អាំងស៊ុយលីន​ ឬ​ព្យាបាល​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ច្បាស់​លាស់។ ករណី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​អាច​បណ្ដាល​មក​ពី​ផល​រំខាន ដោយ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ ដូចជាជំងឺ​ខ្វះ​អ័រម៉ូន ​ឬ​ដុំ​មហារីក​ជាដើម។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគសញ្ញា មាន​ញ័រ​ វិល​មុខ​ ឈឺ​ក្បាល​ បែក​ញើស​ញឹក​ញ៉ាប់​ ឃ្លាន​ច្រើន​ បេះដូង​លោត​ញ៉ាប់ ស្បែក​ស្លេកស្លាំង ​អាច​កើតអំឡុង​ពេល​គេង ​និង​ធ្វើ​ឲ្យ​យើង​យំ ​ឬ​យល់​សប្ដិ​អាក្រក់។ ដោយ​សារ​ជាតិ​ស្ករមាននាទី​ផ្ដល់​ថាមពល​រាង​កាយ ហេតុ​នេះ​ពេល​ខ្វះ​ជាតិ​ស្ដរ​ក្នុង​ឈាម ​តែង​មាន​អារម្មណ៍​អស់​កម្លាំង ​និង​មិន​សូវ​ស្រួល​ខ្លួន​ ជាងនេះ​​ពេលជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង​ភ្លាម​ៗ នឹងធ្វើឲ្យយើង​សន្លប់ ​ឬ​ប្រកាច់។ អាច​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់​​ទាក់​ទង​រោគសញ្ញា​រសូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​តែង​កើត​ភ្លាម​ៗ និង​លឿន​ ហេតុនេះគួរ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី៖ – ប្រទះ​រោគសញ្ញា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ និងគ្មាន​ជំងឺ​ទឹក​នោម​ផ្អែម – មានជំងឺ​ទឹក​នោម​ផ្អែម ​វិល​មុខ ​ឬ​សន្លប់​ដោយ​សារ​ខ្វះ​ជាតិ​ស្ករ – ទឹក​នោម​ផ្អែម​ និង​ខ្វះ​ជាតិ​ស្ករ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

Diabetic hypoglycemia (ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម)

និយមន័យ១- ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមជាអ្វី? ខ្វះ​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម សំដៅ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជាង ៧២ មីលី្លក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ។ យើង​គ្រប់​គ្នា​ច្បាស់​ណាស់ តែង​បារម្ភ​ករណី​កើន​កម្រិត​ជាតិ​ក្នុង​ឈាម​ ពេល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ប៉ុន្តែ​បើ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​លើស​កម្រិត ​អាច​នាំ​ឲ្យ​មានជាតិ​ស្ករ​ចុះទាប​ខ្លាំង ​គ្រោះ​ថ្នាក់​ដល់​ជីវិត ជាង​ករណី​លើស​កម្រិត​ជាតិ​ស្ករ​ទៅ​ទៀត។ ២- បញ្ហា​នេះ​កើត​មាន​ញឹកញាប់​ដែរ​ទេ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូច​ជា៖ – បែក​ញើស – មាន​អារម្មណ៍​អស់​កម្លាំង – វិល​មុខ – ស្លេកស្លាំង – ឃ្លាន – ចង្វាក់​បេះដូង​លោត​ញាប់​ជាង​មុន – ស្រវ៉ាំង​ភ្នែក – ប្រកាច់ – វង្វេង​វង្វាន់ – សន្លប់ – ករណី​ធ្ងន់​ធ្ងរអាច​សន្លប់​រយៈយូរ។ បញ្ហា​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​បារម្ភ​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ? ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរ​គប្បី​ ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗមាន​រោគ​សញ្ញា​ផ្សេង​គ្នា ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជា​ជម្រើស​ល្អបំផុត។ មូលហេតុបង្ក៥- មូលហេតុ​អ្វី​ខ្លះ​បណ្តាល​ឲ្យ​ខ្វះ​ជាតិ​ស្ករ? ច្រើន​កើត​គ្នាយើងមាន​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ព្យាបាល​ដោយ​ចាក់​អាំងស៊ុយលីន ហើយ​ក៏​អាច​កើត​មាន​លើ​គ្នាយើង​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​មួយ​ចំនួន​ផង​ដែរ។ ខណៈ​មូល​ហេតុ​ចម្បង​រួម​មាន៖ – ចាក់​អាំងស៊ុយលីន​ច្រើន​ពេក – ញ៉ាំ​មិន​គ្រប់​គ្រាន់ – តម​ញ៉ាំ​អាហារ​មួយពេល – ហាត់​ប្រាណ​ ឬ​បញ្ចេញ​កម្លាំង​ច្រើន​លើស​ធម្មតា ទាំងមិន​បានញ៉ាំ​អាហារ​គ្រប់​គ្រាន់ – ផឹក​ស្រា។ កត្តាប្រឈម៦- កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ប្រឈម​ខ្វះ​ជាតិស្ករ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាលព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។ ៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា? អាច​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ តាមរយៈ​ឧបករណ៍​វាស់​ជាតិ​ស្ករ​នៅ​ផ្ទះ ហើយ​បើ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជាង ៧០ មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ មាន​ន័យ​ថា​យើង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ។ សំខាន់​បំផុត​ត្រូវ​កត់ត្រា​ទុក ទាំង​ពេល​វេលា លទ្ធផល​ជាតិ​ស្ករ ថ្នាំ​ និង​កម្រិត​ថ្នាំ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស