ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការសិក្សាមួយបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលនិយម ផឹកតែ ផឹកកាហ្វេ ដោយមិនបានបន្ថែមជាតិស្ករជាមួយ អាចកាត់បន្ថយហានិភ័យឆាប់ស្លាប់ បានដល់ទៅ ២៥%។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោកវេជ្ជបណ្ឌិត Qi Sun អ្នកសិក្សាស្រាវជ្រាវអំពីសុខភាពអ្នកជំងឺទឹកនោមផ្អែម បានមានប្រសាសន៍ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ការទម្លាប់ញ៉ាំតែ កាហ្វេ និង ទឹកថ្នាំពីរុក្ខជាតិ អាចកាត់បន្ថយ​ហានិភ័យឆាប់ស្លាប់បាន ២៥%។ ហើយមូលហេតុចម្បងបំផុតរបស់អ្នកជំងឺ ដែលអាចប្រឈមការស្លាប់លឿននោះក៏ដោយសារការប៉ះពាល់សុខភាពបេះដូង ដែលវិវត្ដពីជំងឺទឹកនោមផ្អែមនោះតែម្ដង។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃការសិក្សាបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ នៃកាហ្វេខ្មៅ តែ ទឹកថ្នាំរុក្ខជាតិ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ដោយភេស្ជជៈ​ដែល​គ្មាន​ជាតិស្ករទាំងនេះ នឹងមិនប៉ះពាល់ដល់សុខភាពដល់អ្នកជំងឺនោះទេ។ ពពួកភេសជ្ជៈ មានជាតិផ្អែម គឺជាកត្ដាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព មិនថាអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានសុខភាពធម្មតា ឡើយ ដោយ​បន្ថែមពីនេះវាក៏ប៉ះពាល់ដល់សុខភាពបេះដូង ផង​ដែរ។ ស្រដៀងគ្នានៃការស្រាវជ្រាវនេះ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន ក៏បានចុះផ្សាយអំពីការប្រឈមគ្រោះថ្នាក់ យ៉ាងខ្លាំងបំផុតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ផង​ដែរ ដោយ​អ្នក​ជំ​ងឺនឹងងាយកើតជំងឺបេះដូង ទ្វេដង បើធៀបនឹងអ្នកគ្មានជំងឺទឹកនោមផ្អែម។ ការសិក្សានេះធ្វើឡើង ដោយមានអ្នកចូលរួម ១៥ ៥០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងនោះមានស្ដ្រីប្រហែល ៧៥% […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

ប្រយ័ត្នឲ្យ​មែនទែនស្រីៗ! ទាំងនេះជាសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ដឹង

ត្បិត​ទឹកនោម​ផ្អែម​ប្រភេទទី ​២ អាច​កើតលើមនុស្ស​ប្រុសស្រីក៏​ដោយ ប៉ុន្តែ​រោគ​សញ្ញា​អាការៈ​ជំងឺ ​មាន​សភាព​ខុស​គ្នា​ខ្លះៗ។ ដោយ​សារ​ជំងឺ​ប្រភេទ​នេះ ​កាច​សាហាវ មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជា​សះស្បើយ​នៅ​ឡើយ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​រោគសញ្ញា​ខ្លះៗ​ សម្រាប់​ស្រីៗ​គ្នា​យើង​បាន​ដឹង និង​អាច​បង្ការ ឬ​ព្យាបាល​ទាន់​ពេល។ អ្វី​សំខាន់បំផុត​ គឺការសិក្សា​ថ្មីមួយ បានបង្ហាញ​ពី​ការ​ធ្លាក់​ចុះ​អត្រា​ស្លាប់​របស់​ប្រុសៗ​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម ចន្លោះ​ឆ្នាំ ១៩៧១ ដល់ឆ្នាំ ២០០០ ខណៈ​អត្រា​ស្លាប់​របស់ស្រីៗ​កំពុង​តែ​កើន​ឡើង​ខ្លាំង។ ក្នុងនោះមូលហេុត​ចម្បង​ដោយសារ​កត្តា​មួយ​ចំនួនដូចជា៖ - ទឹក​នោម​ផ្អែម​លើ​ស្រីៗ ពិបាក​ព្យាបាល - ស្រីៗ​មាន​ជំងឺ​បេះដូង ​ច្រើន​ប្រភេទ​ជាងប្រុសៗ - កម្រិត​អ័រម៉ូន​ និង​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ការពារ​ខុស​គ្នា - ស្រីៗ​មិន​សូវ​ទទួល​​ការ​ព្យាបាល​លើ​កត្តា​ប្រឈម​​ជំងឺ​សរសៃ​ឈាម​បេះដូង និង​បញ្ហា​សុខភាព​ផ្សេងៗ​ពាក់​ព័ន្ធ​ជំងឺ​នេះ។ ១- រោគសញ្ញាទឹក​នោម​ផ្អែម​លើ​ស្រីៗ បើ​សិន​ស្រីៗ​គ្នា​យើង​ មាន​​ទឹក​នោម​ផ្អែម ​អាច​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ប្រុសៗ៖ - ឃ្លាន​ខ្លាំង ស្រេក​ទឹក​ជាង​មុន - នោម​ញឹក - ស្រក​ ឬ​ឡើង​គីឡូ​គ្មាន​មូល​ហេតុ - នឿយ​ហត់ - ស្រវាំង​ភ្នែក - របួស​មិន​ងាយ​ជា - ចង្អោរ - ឆាប់​មួម៉ៅ - បង្ក​រោគ (ដំបៅ) នៅ​ស្បែក - ដៃ​ជើង​លែង​សូវ​ដឹង​វិញ្ញាណ - ស្បែក​ខ្មៅ​ជាង​មុន នៅ​តាម​ផ្នត់​ស្បែក - ដង្ហើម​មាន​ក្លិន​ផ្អែមៗ​ដូច​ផ្លែ​ឈើ ឬ​ក្លិន​អាសេតូន។ រោគសញ្ញាខ្លះមានតែលើស្រីៗ៖ - ឡើង​ផ្សិត​​ក្នុង​មាត់​ និង​ទ្វារ​មាស - រលាក​ផ្លូវ​ទឹក​នោម - អសម្ថភាព​ផ្លូវ​ភេទ - […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ស្រីៗកំពុងពពោះ ត្រូវដឹងវិធីបង្ការ និង​ព្យាបាល​ទឹកនោម​ផ្អែម បើមិនចង់​ឲ្យ​កូន​ប៉ះពាល់

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ កើត​ឡើង​ញឹកញាប់​លើ​ស្រីៗ ហៅ​ថា​ទឹក​នោម​ផ្អែម​ប្រភេទ ៣។ យ៉ាង​ណា ជំងឺ​ប្រភេទ​នេះ ខុស​ពី​ទឹកនោម​ផ្អែម​ប្រភេទ​ផ្សេងៗ​ទៀត នឹង​ជា​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ប៉ុន្តែ​ បើ​មិន​ចេះ​បង្ការ ឬ​ព្យាបាល​ត្រឹម​ត្រូវ​ទេ ​អាច​ប៉ះ​ពាល់​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​អូនៗ​តែម្តង ពិសេស​ម៉ាក់ៗ អាច​នឹង​កើត​ជំងឺបម្រុង​ក្រឡា​ភ្លើង (Pre-eclampsia) ការ​បង្ករោគ ហូរ​ឈាម​ក្រោយ​សម្រាល (Postpartum hemorrhage) និង​រលូត​កូន​ទៀត។ ការ​ព្យាបាល គឺ​សំខាន់​ណាស់ ដើម្បី​រក្សា​សុខ​ភាពកូនឲ្យ​បាន​ល្អ និង​ចៀស​វាង​ផល​លំបាក​ពេល​សម្រាល។ ទាំង​នេះ​ជា​វិធី​បង្ការខ្លះៗ គ្នាយើង​អាច​អនុវត្ត​បាន៖ ១- ពិនិត្យជាតិស្ករក្នុងឈាមឲ្យទៀងទាត់ កំពុង​ពពោះ​ ពេទ្យ​នឹង​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ពី ៤-៥ ដង​ក្នុង​មួយ​ថ្ងៃ ជា​ពិសេស​ពេល​ព្រឹក​ និង​ក្រោយ​អាហារ។ ជា​ធម្មតា​ ជាតិ​ស្ករ​ពេល​មិនទាន់​ញ៉ាំ​អាហារ ត្រូវ​តិច​ជាង ១០០ មិល្លីក្រាម/​ដេស៊ីលីត្រ។ ១ ម៉ោង​ក្រោយ​អាហារ តិច​ជាង ១៤០ មិល្លីក្រាម/​ដេស៊ីលីត្រ ហើយ ២ ម៉ោង​ក្រោយ​អាហារ គឺ ១៣០ មិល្លីក្រាម/​ដេស៊ីលីត្រ។ បើ​សិន​ជា​កំពុង​មាន​ផ្ទៃ​ពោះ កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​នេះ អាច​កើត​ជំងឺទឹក​នោម​ផ្អែម​ពេល​ពពោះ​មិន​ខាន។ ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម នឹង​ជួយ​ស្ត្រី​ជា​ម្ដាយ​បាន​ដឹង​ពី​កម្រិត​ជាតិ​ស្ករក្នុង​ខ្លួន ហើយ​​ព្យាបាល​​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា? ២- ញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ អាហារ​មាន​ជីវ​ជាតិ​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ

ជីវិត​មនុស្ស​ម្នាក់​ណា​មិន​ធ្លាប់​ស្ត្រេស គ្រាន់​តែ​ថា ខ្លះ​អាច​ធ្វើ​ចិត្ត រិះ​រក​វិធី​គ្រប់​គ្រង​អារម្មណ៍​ធុញ​ថប់​នេះ​បាន ប៉ុន្តែ​ខ្លះ​ទៀត​កាន់​តែ​ព្យាយាម កាន់​តែ​ស្ត្រេស ពិសេស​គ្នាយើង​ ឬម៉ាក់ប៉ា អ៊ំៗ មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ទឹក​ជា​ទឹកនោម​ផ្អែម​ជា​ដើម កាន់​តែ​ពិបាក​គ្រប់គ្រង​បញ្ហា​ស្ត្រេស​មួយ​កម្រិត​ទៀត។ បើ​អ៊ីចឹង​អត្ថបទ “Hello គ្រូពេទ្យ” មាន​​វិធីសាស្ត្រ​គ្រប់​គ្រង​អារម្មណ៍​ស្ត្រេស​ សម្រាប់គ្នា​យើង ឬម៉ាក់ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ជួយ​បន្ធូរ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ​បាន។ នៅ​ពេល​អារម្មណ៍​ស្ត្រេស រាង​កាយ​នឹង​ផលិត​អ័រ​ម៉ូន បញ្ជូន​ព័ត៌មាន​តាម​សរសៃ​ប្រសាទ។ បើ​ស្រ្តេស​ខ្លាំង​ពេក ​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ហេតុ​នេះ​គ្នា​យើង ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម ចាំ​បាច់​បំផុត​ត្រូវ​គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន។ [embed-health-tool-bmi] ១- ប្រភពនាំឲ្យស្រ្តេស ស្រ្តេស​អាច​បណ្ដាល​មក​ពី​កត្តា​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ពិសេសសម្រាប់យើង​កំពុង​មាន​​ជំងឺ​ឈាម​ផ្អែម​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ តែម្តង។ ពេល​ស្រ្តេស​ដោយ​សារ​សម្ពាធ​ផ្លូវ​ចិត្ត​ម្តងៗ នឹង​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​គំហុក។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១ អាច​ឡើង​ជាតិ​ស្ករ ​ឬ​ចុះ​មិន​ទៀងទាត់ ខណៈ​ស្រ្តេស​ផ្លូវ​កាយ​វិញ បើមានជំងឺទាំង​ពីរ​ប្រភេទ​ ជាតិ​ស្ករ​នឹង​កើន​ឡើង​ដូច​គ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- វិធីគ្រប់គ្រងស្រ្តេស យើង​អាច​ជួប​ស្ថាន​ភាព​នាំ​ឲ្យ​ស្រ្តេស​​គ្រប់​ពេល អ៊ី​ចឹង​ត្រូវ​ចេះ​រក​វិធី​ដោះ​ស្រាយ។ ឧ. បើ​ឃើញ​ ​ផ្លូវ​ខាង​មុខ​ស្ទះ​ គួរ​បើក​ផ្លូវ​ផ្សេង​ ឬ​ចេញ​ទៅ​ផ្ទះ​មុន​ម៉ោង​កុំ​ឲ្យ​ស្ទះ​ជាប់​នឹង​គេ។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើត​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវដឹង​ល្បឿន​បំប្លែង​​ជាតិ​ស្ករ​ក្នុង​ចំណីអាហារ

សម្រាប់​អ្នកមាន​កើត​ទឹក​នោម​ផ្អែម គួរ​ដឹង​ពី​វិធី​អាច​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​កុំ​ឲ្យ​ឡើង​ខ្លាំង ព្រោះ​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ញ៉ាំ​ អាចមានជាតិ​ស្ករ​ច្រើន​ហួស ជា​ហេតុ​បង្ក​ឲ្យ​មាន​​ផល​ប៉ះ​ពាល់កាន់​តែ​ធ្ងន់ធ្ងរ។ ​ជាតិ​ស្ករ​ទាំង​នោះ​ ងាយ​បម្លែង​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​ ជាង​ស្ករ​ធម្មជាតិ ​​មាន​ក្នុង​អង្ករ​សម្រូប និង​បន្លែ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ឲ្យ​ដឹង​ច្បាស់ ពី​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​អាហារ សក្តិ​សម និង​មិន​សក្តិសម​សម្រាប់​ម៉ាក់​ប៉ា អ៊ំៗ​ញ៉ាំ។ ១-អ្វីជាសន្ទស្សន៍ជាតិស្ករ? សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​អាហារ (Glycemic index) ជា​តួ​លេខ​បញ្ជាក់ពី​ ល្បឿន​បំប្លែង​ជាតិ​ស្ករ​ពី​អាហារ​ ទៅ​ជា​ស្ករ​ក្នុង​ឈាម។ យើង​អាច​បែង​ចែក​ពពួក​អាហារ​ទាំង​នោះ តាម​រយៈ​តាម​ដាន​កំណើន​អ័រម៉ូន​អាំងស៊ុយលីន បង្ហាញ​កម្រិត​ជាតិ​ស្ករ​បាន។ បើ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាមនឹ​ងកើន​ឡើង​លឿន​ដូច​គ្នា។ អាហារ​ពីរ​ប្រភេទ​ខុស​គ្នា ​មាន​បរិមាណ​ស្ករ​ដូច​គ្នា តែ​អាច​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខុស​គ្នា។ ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ជ្រើស​យក​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន និង​ពិនិត្យ​សន្ទស្សន៍​ជាតិ​ស្ករ​ជា​មុន​ ដើម្បី​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​លំនឹង។ ២-ស្តង់ដារសន្ទស្សន៍ជាតិស្ករជាក់លាក់ ខាង​ក្រោម​នេះ​ជា​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខុសៗ​គ្នា កំណត់​ដោយ​ស្តង់​ដារ​ជាក់​លាក់៖ អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប (តិច​ជាង ៥៥) - ផាស្តា (Pasta) - ម្សៅ​ស្រូវ​សាឡី ​ឬ​នំប៉័ង​ពណ៌​ត្នោត - ដំឡូង​ជ្វា ពោត សណ្តែក​សៀង សណ្តែក​បារាំង និង​ពួក​គ្រាប់​សណ្តែក - ផ្លែ​ឈើ​មួយ​ភាគ​ធំ បន្លែ​គ្មាន​ស្ករ (non-starchy vegetables) និង​ការ៉ុត អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​មធ្យម (៥៦-៦៩) - […]


ជំងឺទឹកនោមផ្អែមប្រភេទ២

​អាអូន​ទើប​កើ​តមានជំងឺ​ទឹកនោមផ្អែម​ ម៉ាក់ប៉ាគួរធ្វើ​ម៉េច?

ជា​រឿង​ឈឺ​ចាប់​បំផុត​សម្រាប់​ម៉ាក់​ប៉ា ពេល​អូនៗ​ទើប​កើត​ ស្រាប់​តែ​មាន​ជំងឺ​​រ៉ាំរ៉ៃ​នេះ។ ត្រូវ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​បាន ទោះ​អាអូន​កើត​ទឹក​នោម​ផ្អែម មិន​មែន​​មិនអាចរស់​នៅបាន​ដូច​គេ​​ឯ​ណា។ ទោះ​ការ​មើល​ថែ​អូនៗ​ដំបូង​​ពិបាក តែ​យូរៗ​ទៅ​នឹង​ស្រួល​។ “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​​ពី​វិធី​មើល​ថែ​ងាយៗ ​ដោយមិន​ចាំ​បាច់ពេទ្យ។ ១- អូនៗមានទឹកនោមផ្អែមនៅវ័យ (១៨-៣៦ ខែ) អំឡុង​ពេល​អូនៗ​មាន​ជំងឺ​នេះ​ ម៉ាក់​ប៉ា​ត្រូវ​មើល​ថែ​ទាំង​ស្រុង។ ពេល​អាអូនបាន ៣ឆ្នាំ ប៉ាម៉ាក់គួរ​អាន​សៀវ​ភៅ​ឲ្យអូន​ស្តាប់​ រៀប​រាប់​ពី​ការ​ណែនាំ និង​ទៅ​ជួប​ពេទ្យ​ត្រៀម​​ថែ​ទាំ​ជំងឺ​នេះ នៅថ្ងៃអនាគត​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- វ័យចូលរៀនមតេ្តយ្យ (៣-៥ ឆ្នាំ) ក្នុង​វ័យ​នេះ​ អាអូននឹង​ចាប់​ផ្តើម​សួរ​ពី​ជំងឺ​ទឹកនោម​ផ្អែម​ ម៉ាក់ប៉ា​ ត្រូវ​ត្រៀម​ខ្លួន​ ដើម្បី​ឆ្លើយ​​​សំណួរ​​នោះ។ ត្រូវ​ផ្ដល់​​អាហារ​ត្រឹម​ត្រូវ បង្រៀន​ការ​ងារ​ងាយៗ​ ដូច​ជា ជូត​គម្រប​ដប​ថ្នាំ និង​រៀប​ចំ​ឧបករណ៍​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​រៀប​រយ។ គួរ​ប្រាប់​អូនៗ​ ពី​លទ្ធផល​ជាតិ​ស្ករ​ដោយ​ប្រើ​ពាក្យ ទាប ខ្ពស់ ឬ​ធម្មតា​ ជំនួស​ពាក្យ​ ល្អ ​អាក្រក់។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/fgEo4Q4V0V8 [embed-health-tool-bmi] ៣- វ័យចូលរៀនថ្នាក់បឋម (៦-១២ ឆ្នាំ) ម៉ាក់ប៉ា​ត្រូវឲ្យ​កូន​​មើល​ថែ​ខ្លួន​ឯង​​ខ្លះៗ​បាន​ហើយ ដូចជា​ ចាប់​ផ្តើម​ពី​​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ វ័យ ៧​-៩ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ចេះ​ការពារ​ផង​ស្រីៗ! បើ​មិន​ចង់​កើត​​ទឹក​នោម​ផ្អែមមុន​​សម្រាលបេប៊ី

ពិបាក​ណាស់​ទម្រាំ​មាន​ផ្ទៃពោះ រហូត​ដល់​​ត្រៀម​សម្រាល​បេប៊ី​ម្នាក់​នឹង​គេ។ ច្បាស់​ជា​ចង់​ឃើញ​មុខ​អាអូន​ខ្លាំង​ណាស់​ហើយ ទោះ​ពិបាក​ប៉ុណ្ណា រង់ចាំ​យូរ​ប៉ុណ្ណា ត្រៀម​រួចរាល់​អស់​ហើយ មិន​អ៊ី​ចឹង? ប៉ុន្តែ​អ្វី​ត្រូវ​ត្រៀម​មិនមែន​ត្រឹម​រង់ចាំ​ថ្ងៃ​សម្រាល​ទេ សុខភាព​អំឡុង​ពេល​ពពោះ ​ជា​រឿង​សំខាន់ ព្រោះ​អាច​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ អាច​ជះឥទ្ធិពល​អាក្រក់​ខ្លាំង​ទាំង​សុខភាព​ម៉ាក់ៗ និង​បេប៊ី បើ​មិន​បាន​ការពារ​ទុក​ជា​មុន។ ​មិនឲ្យ​បញ្ហា​នេះកើត​ឡើង​ ចំណាយ​ពេល​បន្ដិច​ជាមួយ​ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។ ជាតិ​ស្ករ​ក្នុង​ឈាម ជា​សារ​ធាតុ​ចិញ្ចឹម​ចាំបាច់​ផ្តល់​ថាម​ពល​ទៅ​ចិញ្ចឹម​កោសិកា​រាង​កាយ។ ប៉ុន្តែ ​ជាតិ​ស្ករ​ទាំង​នេះ មិន​អាច​បញ្ជូន​ទៅ​កាន់​កោសិកា​ដោយ​ឯកឯង​ទេ គឺ​ត្រូវ​ការ​ជំនួយ​ពី​អ័រម៉ូន​ អាំងស៊ុយលីន ដើម្បី​បំបែក​ជា​ថាមពល។ ហេតុ​នេះ ករណី​កើត​ទឹកនោម​ផ្អែម​ពេល​ពពោះ​ ដោយ​សារ​អ័រម៉ូន ​អាំងស៊ុយលីន មាន​បញ្ហា ជាតិ​ស្ក​រមិន​អាច​បម្លែង​ជា​ថាម​ពល​បាន នាំឲ្យ​ស្តុក​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​កម្រិត បង្ក​ជា​ផល​វិបាក​ និង​គ្រោះថ្នាក់​ជា​ច្រើន។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/Ap9_5Rgz01c ដើម្បី​បន្ថយ​កត្តា​ប្រឈម​ជំងឺ​នេះ គ្នាយើងអាច​ការ​ពារ​បាន​ដោយ​ប្រើ​វិធី​ដូច​ខាង​ក្រោម៖ ១-​ រៀបផែនការមុនពពោះ គ្នា​យើង​គួរ​ត្រៀម​ខ្លួន​មុន​ពពោះ​យ៉ាង​ហោច​ណាស់ ៣ខែ ដើម្បី​រៀប​ចំ​ផែន​ការ​ផ្សេងៗ ​ដូច​ជា ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល ពិនិត្យ​សុខ​ភាព​ផ្លូវ​ភេទ​ ដើម្បី​ប្រាកដ​ថា​ រាងកាយ​មាន​សុខភាព​ល្អ​អាច​ពពោះ​បាន និង​ចៀស​ផុត​ហានិភ័យ​ពី​ជំងឺ​គ្រោះ​ថ្នាក់​ផ្សេងៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ពិនិត្យរាងកាយ គួរ​ទៅ​ពិនិត្យ​រាងកាយ យ៉ាង​ហោច​ណាស់ ​ម្តង​ក្នុង​មួយ​ឆ្នាំ ​គួរ​ឆ្លៀត​និយាយ​ជា​មួយពេទ្យ​ពាក់ព័ន្ធ​បញ្ហា​សុខភាព​យើង​ មុន​ពេល​មាន​ផ្ទៃ​ពោះ។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ?

ជំងឺ​ទឹក​នោម​ផ្អែម ដូច​ដឹង​ស្រាប់ ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា​សះ​ស្បើយ ប៉ុន្តែ​គ្នា​យើង​នៅ​តែ​អាច​បង្ការ និង​គ្រប់គ្រង​អាការៈ​បាន។ អ្វី​សំខាន់ ត្រូវ​ដឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​អី​ឲ្យ​ប្រាកដ ទើប​ងាយ​ស្រួល​ប្រើ​វិធី​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​លម្អិត​ខ្លះៗ ពី​ភាព​ខុសគ្នា​រវាង​ទឹកនោម​ផ្អែម​ប្រភេទ​ទី ១ និង​ប្រភេទ​ទី ២ ឲ្យ​គ្នា​យើង​យល់​កាន់​តែ​ច្បាស់។ ១- ស្ថានភាពខុសគ្នារវាងទឹកនោមផ្អែមទាំង២ ទោះ​ជា​ជំងឺ​ទាំង​ពីរ សុទ្ធ​តែ​បង្ក​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ គឺ​បណ្តាល​មក​កត្តា​ផ្សេងៗ​គ្នា។ ជា​ធម្មតា យើង​មិន​អាច​ដឹង​ច្បាស់ កើត​ទឹក​នោម​ផ្អែម​ស្ថិត​ក្នុង​ប្រភេទ​អ្វី​ឲ្យ​ប្រាកដ​ទេ។ របៀប​សង្កេត​ជំងឺ​ទាំងពីរ​ប្រភេទ​នេះ គ្នា​យើង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ច្រើន​លើស​ទម្ងន់ ប៉ុន្តែ​មិន​តម្រូវ​ចាក់​អាំង​ស៊ុយ​លីន។ ដោយ​ឡែក គ្នា​យើង ឬ​ចាស់ៗ​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ ១ ត្រូវ​ការ​ចាក់ អាំងស៊ុយលីន និង​ខ្វះ​ទម្ងន់​ទៅ​វិញ។ ទោះ​យ៉ាង​ណា ការ​សង្កេត​បែប​នេះ ក៏​មិន​ប្រាកដ​ទាំង​ស្រុង​ដែរ ព្រោះ​ប្រមាណ ២០ ភាគរយ​នៃ​គ្នា​យើង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ក៏​អាច​មាន​ទម្ងន់​ធម្មតា​ ភាគ​ច្រើន​ក៏​ពឹង​ផ្អែក​លើ​ការ​ចាក់​អាំងស៊ុយលីន។ គ្នាយើង ឬចាស់ៗ​ក្នុង​ផ្ទះ កើត​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១ អាច​នឹង​លើស​ទម្ងន់​ដូច​គ្នា។ ២- កត្តាខុសគ្នា ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១៖ - ច្រើន​មាន​តាំង​ពី​ក្មេង - មិន​ទាក់ទង​ករណី​លើស​ទម្ងន់ - ច្រើន​មាន​សារធាតុ​សេតូន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹក​នោម​ផ្អែម! អាហារ​ទាំង​នេះល្អ​ខ្លាំងសម្រាប់សុខភាព

គ្នា​យើង​ក្មេងៗ​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម ច្បាស់​ជា​មិន​យល់​អារម្មណ៍​ប៉ាម៉ាក់ អ៊ំៗ​យើង​ទេ ប៉ុន្តែ “Hello គ្រូពេទ្យ” យល់​ច្បាស់ ពិសេស​ការ​ញ៉ាំ​តែ​ម្តង។ ចង់​ញ៉ាំ​អី​ក៏​មិន​បាន ខ្លាច​នេះ ​ខ្លាច​នោះ ប៉ះពាល់​នេះ ប៉ះពាល់​នោះ ពិបាក​សឹង​គ្រប់​ពេល។ តែ​ប្រាប់​គាត់ឈប់​បារម្ភ​ទៅ ស្រលាញ់​ប៉ាម៉ាក់ អ៊ំៗ​យើង ព្យាយាម​ណែនាំ​សាក​ល្បង​អាហារ​ពិសេស​ទាំង​នេះ សម្បូរវីតាមីនណាស់ ធ្វើ​ឲ្យ​សុខ​ភាព​ពួកគាត់​កាន់​ល្អ​ទៀត​ផង។ ១- សណ្តែក សណ្តែក មាន​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន​ ​ដូច​ជា ជាតិ​សរសៃ ជាតិ​ស្ករ កាបូអ៊ីដ្រាត​ស៊ាំ​ញ៉ាំ (Complex Carbohydrate) និង​ប្រូតេអ៊ីន ​រ៉ែម៉ាញ៉េស្យ៉ូម​ និង​ប៉ូតាស្យ៉ូម​ទៀតផង។ យោង​តាម​អត្ថបទសុខភាពចុះផ្សាយ​របស់​សមាគមវេជ្ជសាស្ត្រ​អាមេរិក (Journal of the American Medical Association ) សណ្តែក​អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ល្អ​ចំពោះ​ប៉ាម៉ាក់​ មាន​​ទឹក​នោម​ផ្អែម​ប្រភេទ ២។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- បន្លែគ្មានជាតិស្ករ បន្លែ​គ្មាន​ជាតិ​ស្ករ មាន​ បន្លែ​ពណ៌​បៃ​តង បន្លែ​ស្លឹក ម្រេច​ជា​ដើម ជា​អាហារ​​មាន​សារ​ធាតុ​ស្ករ​កាបូអ៊ីដ្រាត​ទាប ​និង​ជួយ​ប៉ាម៉ាក់ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ចង់គេចផុតពីទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់

ភាគ​តិច​ដែល​ថា​មិន​ស្គាល់​ទឹក​នោម​ផ្អែម​ប្រភេទទី ២ ព្រោះ​ជា​ជំងឺ​ងាយ​ជួប​ប្រទះ រ៉ាំរ៉ៃ ពិបាក​ព្យាបាល ពិសេស​ម៉ាក់ប៉ា អ៊ំៗ​ចាស់ៗ គួរ​តែ​ប្រុង​ប្រយ័ត្ន។ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​វេលា ច្បាស់​ជា​បង្ក​ផលវិបាក​ជា​ច្រើន​ដល់​សុខភាព។ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ​ នឹង​លម្អិត​ពាក់ព័ន្ធ​មូល​ហេតុ​បង្ក និង​ផលវិបាក​នៃ​ជំងឺ​ប្រភេទ​នេះ។ ១- អ្វីជាជំងឺទឹកនោមផ្អែមប្រភេទ២? ទឹក​នោម​ផ្អែម ​ជា​ជំងឺ​រ៉ាំរ៉ៃ​ បណ្ដាល​មក​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ (Glucose) ហើយ​ត្រូវ​​ស្គាល់​ថា​ជា​ជំងឺ​ទឹក​នោម​ផ្អែម​កើត​លើ​មនុស្ស​ពេញ​វ័យ (Adult-onset diabetes) ឬទឹក​នោម​ផ្អែម​មិន​ពឹង​ផ្អែក អាំងស៊ុយលីន (Noninsulin-dependent diabetes)។ មាន​ន័យ​ថា​ រាង​កាយ​យើង​មាន​អ័រម៉ូន អាំងស៊ុយលីន​ គ្រប់​គ្រាន់ ​ប៉ុន្តែ​មិន​អាច​ប្រើ​អាំងស៊ុយលីន​បាន។ ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ ​លំពែង​នៅ​តែ​ដំណើរ​ការ​ធម្មតា ប៉ុន្តែ​កោសិកា​ក្នុង​ខ្លួន​មិន​អាច​ប្រើ​ជាតិ​ស្ករ​ក្នុង​ឈាម​បម្លែង ជា​ថាមពល​បាន​ទេ ហើយ​ពេល​កម្រិត​ជាតិ​ស្ករ​កាន់​ខ្ពស់ នាំ​ឲ្យ​បំផ្លាញ​សរីរាង្គ​ក្នុង​ខ្លួន​តែ​ម្តង។ ៩០-៩៥ ភាគរយនៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ស្ថិត​ក្នុង​ប្រភេទ ២ នេះឯង វា​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ ភាគ​ច្រើន​អាយុ​​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ។ យ៉ាង​ណា បច្ចុប្បន្ន ក្មេង​ជា​ច្រើន​កំពុង​វិវត្ត​ខ្លួន​ទៅ​រក​ជំងឺ​នេះ ដោយសារ​កត្តា​ធាត់​ខ្លាំង និង​ទម្លាប់​ញ៉ាំ​របស់​ផ្អែម​ខ្លាំង។ ២- មូលហេតុបង្កមានអ្វីខ្លះ? មុន​ដឹង​ពី​មូល​ហេតុ​​ជំងឺ គួរ​ដឹង​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ​ក្នុង​ខ្លួន​ជា​មុន​សិន៖ - មេតា​ប៉ូលីស​ស្ករ (ការ​ប្រើប្រាស់​ស្ករ)៖ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

តេស្តពិនិត្យតាមដានជំងឺទឹកនោមផ្អែម តេស្តធ្វើដោយខ្លួនឯង (Diabetes Check up Test: Home Testing)

ការ​ធ្វើ​តេស្ត​តាម​ដាន​ស្ថាន​ភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ផ្ទះ​ជា​រឿង​សំខាន់​សម្រាប់​ផែន​ការ​នៃ​ការ​ថែទាំ​ជំងឺ។ អ្នក​អាច​វាស់​កម្រិត​ជាតិ​ស្ករ​នៅ​ផ្ទះ​ឬ​កន្លែង​ធ្វើ​ការ​ដោយ​បន្តក់​ឈាម​តែ​មួយ​តំណក់​លើ​ឧបករណ៍​អេឡិច​ត្រូនិក​តែ​ប៉ុណ្ណោះ។ ការ​វាស់​នេះ​អាច​ជួយ​ការពារ​ផល​លំបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​មុខ​បាន។ #តេស្ត​តាម​ដាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ផ្ទះ​ជា​អ្វី? ការ​ទៅ​ពិនិត្យ​តាមដាន​ជាតិ​ស្ករ​នៅ​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់ ធ្វើ​ដំណើរ​ផង ចាំ​លេខ​រៀង​ចូល​ពិគ្រោះ​ផង។ ឥលូវ​នេះ​អ្នក​អាច​ជ្រើស​យក​ការ​ពិនិត្យ​តាម​ដាន​ដោយ​ខ្លួន​ឯង​បាន​ដោយ​ឧបករណ៍​នៅ​ផ្ទះ​ដូច​ជា៖ តេស្ត​មើល​ជាតិ​ស្ករក្នុង​ឈាម ក្នុង​ទឹក​នោម ឬ​សូម្បី​តែហេម៉ូ​ក្លូ​ប៊ីន A1C ក៏​មាន​ដែរ។ #តេស្តឈាម ឧបករណ៍​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ឧបករណ៍​ដែល​ពេញ​និយម​អាច​អោយ​អ្នក​វាស់​ជាតិ​ស្ករ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន។ ជាតិ​ស្ករ​ធម្មតា​សម្រាប់​មនុស្ស​ទូទៅ​គឺ​ចន្លោះ​ពី ៧០មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ ទៅ ១០០​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ កម្រិតជាតិ​ស្ករក្នុង​ឈាម​​ពេល​មិន​ទាន់​ញ៉ាំ​អី​រយៈពេល​៨​ម៉ោង (fasting blood glucose) ច្រើន​វាស់​នៅ​ពេល​ព្រឹក ហើយ​​ត្រូវ​តិច​ជាង ១០០​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាបគឺ​នៅ​ពេល​ដែល​វា​តិច​ជាង ៧០មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)។ បើ​សិនជា​កម្រិតជាតិ​ស្ករក្នុង​ឈាម​​ពេល​មិន​ទាន់​ញ៉ាំ​អីនៅ​ចន្លោះ​ពី ១០០ ទៅ ១២៥ មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL) នោះ​មាន​ន័យ​ថា​អ្នកស្ថិត​ក្នុង​តំណាក់​កាល​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។ ហើយ​បើ​លើស​ពី ១២៥​មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (mg/dL)​ បាន​ន័យ​ថា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​មិន​ត្រឹម​តែ​ជួយ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​អ្នក​បាន​ទេ​ ថែម​ទាំង​ការ​ពារ​ផល​ពី​លំបាក​ផ្សេង​ទៀត​​ទៅ​ថ្ងៃ​ក្រោយ​​ដូចជា៖ ជំងឺ​ភ្នែក ជំងឺ​តម្រង​នោម ជាពិសេស​ការ​ខូច​ប្រព័ន្ធ​ប្រាសាទ។ #តេស្ត​ទឹក​នោម តេស្ត​ទឹក​នោម​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រើ​ឧបករណ៍​ពិនិត្យ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​និង​សំណាក​ទឹក​នោម​របស់​អ្នក​ជំងឺ។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោមផ្អែម តេស្ត​ទឹក​នោម​នេះ​ប្រើ​ដើម្បី​រក​មើល​សារ​ធាតុ​សេ​តូន (ketone) ឬ​អាល់​ប៊ុយ​មីន​។ សារ​ធាតុ​ស្ករ​ក្នុង​ទឹក​នោម​ក៏​អាច​វាស់​បាន​ដោយ​ឧបករណ៍​នេះ​ផង​ដែរ តែ​មិន​សូវ​ជា​មាន​ប្រយោជន៍​ដូច​ជាតិ​ស្ករ​ក្នុង​​ឈាម​ សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ពិនិត្យ​តាម​ដាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ។ #តេស្ត A1C ហេម៉ូក្លូប៊ីន A1C ជា​តេស្ត​ដែល​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ​ទេ តែ​មាន​ភាព​ច្បាស់​លាស់​ល្អ​ណាស់។ វា​អោយ​យើង​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ជា​មធ្យម​ក្នុង​កំឡុង​ពេល ៣ ខែ​ចុង​ក្រោយ​ក្នុង​ឈាម​របស់​អ្នក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស