ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការសិក្សាមួយបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលនិយម ផឹកតែ ផឹកកាហ្វេ ដោយមិនបានបន្ថែមជាតិស្ករជាមួយ អាចកាត់បន្ថយហានិភ័យឆាប់ស្លាប់ បានដល់ទៅ ២៥%។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោកវេជ្ជបណ្ឌិត Qi Sun អ្នកសិក្សាស្រាវជ្រាវអំពីសុខភាពអ្នកជំងឺទឹកនោមផ្អែម បានមានប្រសាសន៍ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ការទម្លាប់ញ៉ាំតែ កាហ្វេ និង ទឹកថ្នាំពីរុក្ខជាតិ អាចកាត់បន្ថយ​ហានិភ័យឆាប់ស្លាប់បាន ២៥%។ ហើយមូលហេតុចម្បងបំផុតរបស់អ្នកជំងឺ ដែលអាចប្រឈមការស្លាប់លឿននោះក៏ដោយសារការប៉ះពាល់សុខភាពបេះដូង ដែលវិវត្ដពីជំងឺទឹកនោមផ្អែមនោះតែម្ដង។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃការសិក្សាបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ នៃកាហ្វេខ្មៅ តែ ទឹកថ្នាំរុក្ខជាតិ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ដោយភេស្ជជៈ​ដែល​គ្មាន​ជាតិស្ករទាំងនេះ នឹងមិនប៉ះពាល់ដល់សុខភាពដល់អ្នកជំងឺនោះទេ។ ពពួកភេសជ្ជៈ មានជាតិផ្អែម គឺជាកត្ដាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព មិនថាអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានសុខភាពធម្មតា ឡើយ ដោយ​បន្ថែមពីនេះវាក៏ប៉ះពាល់ដល់សុខភាពបេះដូង ផង​ដែរ។ ស្រដៀងគ្នានៃការស្រាវជ្រាវនេះ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន ក៏បានចុះផ្សាយអំពីការប្រឈមគ្រោះថ្នាក់ យ៉ាងខ្លាំងបំផុតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ផង​ដែរ ដោយ​អ្នក​ជំ​ងឺនឹងងាយកើតជំងឺបេះដូង ទ្វេដង បើធៀបនឹងអ្នកគ្មានជំងឺទឹកនោមផ្អែម។ ការសិក្សានេះធ្វើឡើង ដោយមានអ្នកចូលរួម ១៥ ៥០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងនោះមានស្ដ្រីប្រហែល ៧៥% […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

ទឹកនោមផ្អែមប្រភេទ២ ប៉ះពាល់សរីរាង្គច្រើន អាចធ្វើឲ្យពិការ និងគ្រោះថ្នាក់ដល់ជីវិត

ជឿ​ថា​គ្នា​យើង​ដឹង​បាន​ច្រើន​ហើយ ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ កើត​មាន​ភាគ​ច្រើន​លើ​មនុស្ស​ធំពេញ​វ័យ​ដោយ​ស្ងប់ស្ងាត់​បំផុត និង​​ប្រើ​ពេល​វេលា​ច្រើន​ឆ្នាំ បន្តិច​ម្ដងៗ ដោយ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ យើង​ត្រូវ​ដឹង​ថា គ្រាន់​តែ​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​តែ​មុខ នាំ​ទៅ​ដល់​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ ដែល​អាច​នាំ​ទៅ​ដល់​ទាំង​ពិការភាព និង​អាយុ​ជីវិត។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ឲ្យ​ទាន់​ពេល​វេលា ជំងឺ​នេះ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា៖ - ខ្សោយ​តម្រង​នោម - ខូច​សាច់​ដុំ​បេះ​ដូង ដោយ​មក​ពី​ស្ទះ​សរសៃ​ឈាម​បេះដូង - ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល - ពិការ​ភ្នែក - បាត់​បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ (ងាយ​ប្រឈម​នឹង​ការ​របួស​ជើង ឬ​វះកាត់​ជើង)។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុ​បែប​នេះ​ហើយ ទើប​យើង​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ពិនិត្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដោយ​គ្រូពេទ្យ​គឺ​ជា​វីធី​ល្អ​បំផុត ដើម្បី​ចៀសវាង ក៏​ដូច​ជា​ទប់​ស្កាត់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​គ្នា​នេះ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ មិន​ថា​គ្នា​យើង​ណា​កើត​ទឹក​នោម​ផ្អែម ឬ​គ្នា​យើង​ដែល​មាន​សុខភាព​ធម្មតា​ទេ គួរ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​នេះ៖ ១. ហាត់​ប្រាណ​យ៉ាង​តិច ៣០-៤៥​នាទី/ថ្ងៃ ២. ញ៉ាំ​អាហារ​យ៉ាង​តិច​ ៣ដង/ថ្ងៃ ឲ្យ​ទៀង​ពេល (អាហារ​គ្រប់​ពេល​គួរ​មាន​បន្លែ​ចម្រុះ​) ៣. ចៀស​វាង​អាហារ​ប្រៃ​ឲ្យ​បាន​ច្រើន ៤. ឈប់​ជក់​បារី ៥. កាត់​បន្ថយ​អាហារ​កាឡូរី​ខ្ពស់ មក​ពី​ប្រភព​ស្ករ ខ្លាញ់ និង​សាច់​ក្រហម ៦. កាត់​បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត ៧. ពិសេស ត្រូវ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​ឲ្យ​បាន​ច្រើន (ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​វិបត្តិ​មេតាបូលិក)។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

មិនចង់ថ្ងៃឡើងល្វើយធ្វើការមិនកើត​ កុំភ្លេចតិចនិកបង្កើនថាមពលនេះ

តើ​គ្នា​យើង​​ឧស្សាហ៍​មាន​អារម្មណ៍​ថា​អស់​កម្លាំង​នៅ​ពេល​រសៀល​ដែរ​ឬ​ទេ? ទោះ​បី​ជា​បន្ទាប់​ពីយើង​បាន​គេង​ស្កប់​ស្កាល់​​ពេញ​​មួយ​យប់​ហើយ ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​មាន​ថាម​ពល​គ្រប់គ្រាន់​​នៅ​ពេល​ថ្ងៃ​ដែរ។ ដូច្នេះ​អ្វី​ដែលយើង​​ត្រូវ​ការ​ធ្វើ​នោះ​ គឺ​ត្រូវ​រក​ដំណោះ​ស្រាយ​ដើម្បី​ពន្យា​ការ​អស់​កម្លាំង​នេះ​។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​​មាន​ថាម​ពល​បាន។ ១- ញ៉ាំអាហារពេលព្រឹក ចំពោះ​គ្នា​យើង​​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នឹង​ឆាប់​អស់​កម្លាំង និង​មាន​ភាព​តាន​តឹង​​ជាង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ប្រចាំ​។ ជាមួយ​នឹង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ អាច​ជួយ​ការពារ​ខ្លួន​យើង​​ពី​ការ​ឃ្លាន​​ ដែល​អាច​នាំ​ឲ្យ​យើង​​អស់​ថាមពល​​តិច​​តួច​​បាន​។​ ២- ផឹកទឹក ការ​ខ្វះ​ជាតិ​ទឹក​អាច​បណ្តាល​ឲ្យ​គ្នា​យើង​​មាន​អារម្មណ៍​ថា​ហត់ និង​អស់​កម្លាំង​បាន។ យើង​មិន​ចាំបាច់​ផឹក “ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ” ទេ ​ប៉ុន្តែ​យើង​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​រាង​កាយ​​​មាន​ជាតិ​ទឹក​គ្រាប់​គ្រាន់​​ល្អ។ ការ​ដែល​យើង​មិន​មាន​អារម្មណ៍​ថា​ស្រេក​ទឹក និង​ការ​នោម​មក​ទឹក​នោម​មាន​ពណ៌​ថ្លា​ គឺ​ជា​សញ្ញា​បង្ហាញ​ថា​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់​គ្រាន់។ យើង​គួរ​តែ​ព្យាយាម​​​​ផឹក​ទឹក​​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង។ អត្ថបទពាក់ព័ន្ធ៖ វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ ពេលខ្លះអស់កម្លាំង តែមិនឃ្លានអីសោះ អាចមកពីបញ្ហាសុខភាពទាំងនេះ អ្នកជំងឺទឹកនោមផ្អែម អាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អ ឯឆ្អឹងក៏រឹងមាំ គ្រាន់តែធ្វើតាមប៉ុន្មានចំណុចនេះ ៣- ញ៉ាំគ្រាប់ធញ្ញជាតិ ការ​ញ៉ាំ​គ្រាប់​អាល់​ម៉ុន ឬ​សណ្តែក​ដី​មួយ​ក្តាប់​ជា​រៀង​រាល់​ថ្ងៃ​គឺ​ល្អ​សម្រាប់​សុខ​ភាព​យើង​ ​ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​ម៉ាញ៉េស្យូម និង​ហ្វូលាត (អាស៊ីតហ្វូលិក) ក្នុង​កម្រិត​ខ្ពស់។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ គឺ​ចាំបាច់​ក្នុង​ការ​ជំរុញ​ថាម​ពល និង​ផលិត​កោសិកា​ថ្មី។ កង្វះ​ខាត​​នៃ​ពពួក​អាហារ​ទាំង​នេះ​អាច​បណ្តាល​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​នឿយ​ហត់​បាន។ ៤- ធ្វើ​ចលនា ការ​ធ្វើ​លំហាត់​ប្រាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដើម្បី​បង្កើន​ថាម​ពល​បែប​ធម្ម​ជាតិ​ ព្រោះ​វា​ធ្វើ​ឲ្យ​​​ឈាម​​សម្បូរ​​ទៅ​ដោយ​អុក​ស៊ីសែន ហូរ​ទៅ​កាន់​បេះ​ដូង សាច់​ដុំ និង​ខួរ​ក្បាល​បាន​ច្រើន។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល ១០ នាទី​អាច​ជួយ​រក្សា​ថាម​ពល​យើង​បាន​​។ យើង​អាចឆ្លៀត​​ពេល​ធ្វើ​លំហាត់​ប្រាណ​ងាយ​​​ដូច​ជា​ការ​ដើរ​​ជុំវិញ​កន្លែង​ធ្វើការ ឬសួន​​ជា​ដើម។ ៥- ត្រូវពន្លឺព្រះអាទិត្យ​ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​អារម្មណ៍ ការ​ចង​ចាំ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម គ្រប់គ្រងកម្រិតជាតិស្ករបានល្អតាមវិធីនេះ

អ្នក​ជំងឺ​ទឹកនោម​ផ្អែម កាល​ណា​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ព្យាបាល​បាន​ត្រឹមត្រូវ ចៀស​ផុត​ពី​ផល​វិបាក​ផ្សេងៗ អាច​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ជា​ធម្មតា។ នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម។ តើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នេះ​​ថា អ្នក​ជំងឺ​ត្រូវ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ជាប្រចាំ ហើយ​ត្រូវ​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ តើ​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ប៉ុនណា? ញ៉ាំ​នៅ​ពេល​ណា? ១. ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន បច្ចេកវិទ្យា​ទំនើប អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ទិញ​ឧបករណ៍​មក​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ខ្លួន​ឯង​បាន ដោយ​ពេទ្យ​តម្រូវ​ឲ្យ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ជា​រៀង​រាល់​ថ្ងៃ អាច ២-៤ដង/ថ្ងៃ។ ពេលវេលា​ល្អ​បំផុត​ដែល​ត្រូវ​តេស្ដ​គឺ ពេល​យើង​ភ្ញាក់​ពី​គេង និង​មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក មុន​ពេល​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មុន​ពេល​​ញ៉ាំ​អាហារ​ពេល​ល្ងាច មុន​ពេល​ចូលគេង។ កម្រិត​ជាតិ​ស្ករ​ធម្មតា ​គឺ ៧៥-១១៥ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម កាល​ណា​ឃើញ​កម្រិត​ជាតិ​ស្ករ​តិច​ពេក​ក៏​មិន​ល្អ ច្រើន​ពេក​ក៏​មិន​ល្អ ដូច្នេះ​អ្នក​ជំងឺ​ត្រូវ​កត់ត្រា​កម្រិត​ជាតិ​ស្ករ​នោះ ហើយ​ប្រាប់​ទៅ​គ្រូពេទ្យ។ “កាល​ណា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងដល់ ៤០០- ៥០០- ១០០០ អ្នក​ជំងឺ​សន្លប់​បាត់​ស្មារតីភ្លាមៗ ​ តែ​បើ​ព្យាបាល​ឲ្យ​ចុះ​មក​នៅ​ធម្មតា អ្នក​ជំងឺ​ទឹកនោម​ផ្អែម​អាច​រស់​ដល់​អាយុ ៧០-៨០ ដើរ​ធម្មតា ធ្វើការ​ធម្មតា រកស៊ី​ចិញ្ចឹម​ជីវិត​ធម្មតា គ្រាន់​តែ​គាត់​ត្រូវ​ការ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ”។ ២. កំណត់​របប​អាហារ បើ​តាម​លោក​សាស្ត្រាចារ្យ សេង សេរី របប​អាហារ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មិន​សូវ​ជា​តឹងតែង​ខ្លាំង​ដូច​ការ​លើក​ឡើង​កន្លង​មក​នោះ​ទេ។ អ្នក​ជំងឺ​អាច​ញ៉ាំ​អាហារ​ដូច​មនុស្ស​ជា​ដូច្នេះ​ដែរ គ្រាន់​តែ​ត្រូវ​កាត់​បន្ថយ​ចំណី​អាហារ​ណា​ដែល​ផ្អែម​ខ្លាំង​ប៉ុណ្ណោះ ដូចជា​បង្អែម ភេសជ្ជៈ ឬ​ផ្លែឈើ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង។ “ដូចជា​បង្អែម​មួយ​ចាន វា​ផ្អែម​ខ្លាំង​ណាស់ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ បើប្រើថ្នាំលេបលែងត្រូវ គួរធ្វើម៉េច?

ជាទូទៅ​ប្រសិនជា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ​២ យើង​តែង​ចាប់ផ្ដើម​ការ​ព្យាបាល​ដោយ​ការ​ផ្លាស់ប្ដូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ប្រើប្រាស់​ថ្នាំ​លេប។ សម្រាប់​គ្នា​យើង​មួយចំនួន ការ​ព្យាបាល​នេះ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​បាន​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​សម្រាប់​គ្នាយើង​មួយ​ចំនួន​ទៀត ការ​ព្យាបាល​នេះ​មិន​គ្រប់​គ្រាន់​ទេ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​នៅ​តែ​​កើន​ឡើង​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​របប​អាហារ និង​ហាត់ប្រាណ​ជា​ប្រចាំ​រួម​ទាំង​ផឹក​ថ្នាំ​តាម​វេជ្ជបញ្ជា​ហើយ​ក៏​ដោយ។ មូលហេតុ​ដែល​ធ្វើឲ្យ​ថ្នាំលេប​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អ្នក​ជំនាញ​គិត​ថា​នេះ​មក​ពី​កោសិកា​មួយ​ប្រភេទ​នៅ​ក្នុង​លំពែង​ឈ្មោះ​ថា កោសិកា Beta ដែល​មាន​តួនាទី​បញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កោសិកា Beta អាច​នឹង​មាន​ដំណើរការ​មិន​​ល្អ​ ហើយ​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ថ្នាំ​លេប​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​គឺ​ជួយ​បង្កើន​បរិមាណ​អាំងស៊ុយលីន​ចេញ​ពី​កោសិកា Beta ទៅ​ក្នុង​លំហូរ​ឈាម​។ ប៉ុន្តែ​នៅ​ពេល​ប្រើ​ថ្នាំ​យូរ​ទៅ​ កោសិកា Beta ក្នុង​រាងកាយ​អាច​នឹង​មិន​អាច​ធន់​នឹង​ថ្នាំ​ដែល​ជំរុញ​ការ​ផលិត​អាំងស៊ុយលីន និង​បញ្ចេញ​ក្នុង​រាងកាយ​បាន។ ដោយ​មូលហេតុ​នេះ​រួម​ជាមួយ​​នឹង​កត្តា​ផ្សេង​ទៀត​ដូចជា​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​អាំងស៊ុយលីន​មិន​បាន​ល្អ​ក៏​អាច​បកស្រាយបាន​ថា​ជាមូលហេតុ​ដែល​​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាពផងដែរ។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែមប្រភេទ២ ​មួយ​ចំនួន​តូច​ថ្នាំលេប​មិន​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​មក​កម្រិត​ធម្មតា​ទេ។ ជាទូទៅ​អ្នក​ដែល​ប្រើ​ថ្នាំ​ហើយ​មិន​មាន​ប្រសិទ្ធភាព​គឺ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែមក្នុង​រយៈ​ពេល​​ច្រើន​ជាង​១០​ឆ្នាំ ឬ​អ្នក​ដែល​បាន​ទទួល​អាំងស៊ុយលីន​ក្នុង​កម្រិត​ណាមួយ​ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ​ត្រូវការ​ការ​ព្យាបាល​ច្រើន​ជាង​ថ្នាំលេប។ នៅ​ពេល​ថ្នាំលេប​លែង​មាន​ប្រសិទ្ធភាព​ ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​កំណត់​ការ​ព្យាបាល​ផ្សេង​ទៀត​។ សម្រាប់​អ្នក​មួយ​ចំនួន ជំហាន​បន្ទាប់​គឺ​ការ​ចាក់​អាំងស៊ុយលីន។ ក្រៅ​ពី​ការ​ចាក់​អាំងស៊ុយលីន​ក៏​មាន​ថ្នាំចាក់​ប្រភេទ​​ផ្សេង​ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន។ ក្នុង​ចំណោម​ថ្នាំ​ចាក់​នោះ​គឺ​អ័រម៉ូន amylin ដែល​គេ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ជាមួយ​អាំងស៊ុយលីន​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ថ្នាំ​មួយ​ប្រភេទ​ទៀត​គឺ​ incretin mimetics ដែល​ជួយ​បង្កើន​ការ​បញ្ចេញ​អាំងស៊ុយលីន​ទៅ​ក្នុង​លំហូរឈាម​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ចំណែក​ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ជំងឺ​ធាត់ ជំងឺ​ធាត់​ខ្លាំង ឬ​ស្រក​ទម្ងន់ ការ​វះកាត់កែប្រែលើ​ប្រព័ន្ធ​រំលាយអាហារ ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​កាត់បន្ថយ​ទម្ងន់​រាងកាយ។ អ្នក​ដែល​ធ្វើ​ការ​វះកាត់​នេះ​ឃើញ​ថា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ត្រលប់​មក​កម្រិត​ធម្មតា​ដោយសារ​ការ​ស្រក​ទម្ងន់។ ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​មាន​ BMI ច្រើន​ជាង​៣៥ ការ​វះកាត់​នេះ​គឺ​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាព​ យក​ល្អ​គួរ​មាន​គំនិត​វិជ្ជមាន និង​បន្ត​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ អ្នក​វិទ្យាសាស្ត្រ​កំពុង​ខិតខំ​ស្វែង​រក​វិធីព្យាបាល​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកទឹកនោមផ្អែមហាត់ប្រាណរាល់ថ្ងៃបានប្រយោជន៍អីខ្លះ?

គ្នា​យើង​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា ការ​ហាត់​ប្រាណ​បញ្ចេញ​ញើស​នៅ​ក្នុង​ខ្លួន មាន​អត្ថ​ប្រយោជន៍​ល្អ​មែន​ទែន​សម្រាប់​សុខភាព​ទូទៅ​។ ដូច​គ្នា​នេះ​ដែរ ប្រសិន​បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ហាត់​ប្រាណ​រាល់​ថ្ងៃ​បាន​ទៀង​ទាត់ នឹង​ទទួល​បាន​ផល​ល្អ​ច្រើន​ដល់​សុខភាពដូចគ្នា។ វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ខំ​បង្កើន​សកម្មភាព​ពល​កម្ម​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការ​កម្សាន្ត​ផ្សេងៗ​ឲ្យ​បាន​កាន់​តែ​ច្រើន។ ការ​ដែល​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ច្រើន។ -​ ជួយ​ធ្វើ​ឲ្យ​អាំងស៊ុយលីន​ដែល​ខូច​ប្រសិទ្ធភាព ដែល​កើត​មាន​នៅ​លើ​អ្នក​ទឹក​នោម​ផ្អែម​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង​វិញ – ជួយ​ធ្វើ​ឲ្យ​អត្រាជាតិ​ស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម សម្ពាធ​ឈាម​ថយ​ចុះ​បាន​មួយ​កម្រិត – ជួយ​ការ​ពារ​មិន​ឲ្យ​មាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាម – កាត់​បន្ថយ​នូវ​ការ​ប្រើ​ប្រាស់ ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម ថ្នាំ​លើស​ឈាម ថ្នាំ​លើស​ជាតិ​ខ្លាញ់ – ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ចំពោះអ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​លើស​ទម្ងន់ ឬ​ធាត់។ លោកវេជ្ជបណ្ឌិត​បន្ថែម​ថា ក្បួន​ហាត់​ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មិន​បង្ក​ផល​ប៉ះពាល់​ផ្សេងៗ​គឺ​ការ​ដើរ តែ​គួរ​ដើរ​ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី/ថ្ងៃ។ លើស​ពី​នេះ អ្នក​ជំងឺ​អាច​ធ្វើ​ការងារ​ពលកម្ម​តូច​តាច​ក្នុង​ផ្ទះ​ខ្លះៗ​ដូច​ជា បោស​ផ្ទះ ជូត​ផ្ទះ ធ្វើ​ការ​ដាំ​ដុះ​ក្នុង​សួន ឬ​ចំការ រាំ​កម្សាន្ត ឡើង​ជណ្ដើរ​ដោយ​ជើង​ក្នុង​រយៈ​ពេល​ ១៥​ នាទី ជាដើម។ វេជ្ជបណ្ឌិត​ទឹក​នោម​ផ្អែម​រូប​នេះ បាន​បញ្ជាក់​ថា ប៉ុន្តែ មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ជា​ដំបូង គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន ព្រោះ​ការ​ហាត់​ប្រាណ​ត្រូវ​មានកម្រិត និង​របៀប​របប​ដោយ​យោង​ទៅ​តាមសុខភាព អាយុ សភាព​ជំងឺ​របស់​បុគ្គល​ម្នាក់ៗ។ ​


ជំងឺទឹកនោមផ្អែមប្រភេទ២

អាហារមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម

គ្រប់​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​សុទ្ធ​តែ​មាន​សារធាតុចិញ្ចឹម។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​អាចនឹង​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ដើម្បី​កុំ​ឲ្យ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​កើនឡើង។ តើ​អាហារ​បែបណា​ខ្លះ​ដែល​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម? ១. បន្លែ​ស្លឹក​ពណ៌​បៃតង បន្លៃ​ស្លឹក​ពណ៌​បៃតង​ដូចជា​ស្ពៃពួយឡេង និង​ស្ពៃ​ខៀវ (Kale) ​សម្បូរ​ដោយ​វីតាមីន A វីតាមីន C និង​កាល់ស្យូម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​បន្លែ​ស្លឹក​ពណ៌​បៃតង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែមប្រភេទ២។ ២. ពពួក​ផ្លែក្រូច ពពួក​ផ្លែក្រូច​គឺ​មាន​សមាសធាតុ Glycemic indexទាប តែ​សម្បូរ​ដោយ​វីតាមីន C ដែល​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ពពួក​ផ្លែក្រូច​ក៏​មាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដូចជា​ folate និងប៉ូតាស្យូម​ដែល​គេ​បាន​បង្ហាញ​ថា​អាច​ជួយ​ដល់សុខភាព​ និង​សម្ពាធឈាម​។ ការសិក្សា​ឆ្នាំ​២០០៨​បាន​រកឃើញ​ថា​ការ​ញ៉ាំ​ផ្លែ​ក្រូច​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​នៅ​លើ​ស្ត្រី ប៉ុន្តែ​ការផឹក​ទឹក​ក្រូច​ស្រស់អាច​នឹង​បង្កើន​ហានិភ័យទៅ​វិញ។ ផ្លែក្រូចថ្លុង​គឺ​មានសន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​អាហារ (Glycemic index) ទាប​បំផុត​គឺ​ត្រឹមតែ​២៥​​ប៉ុណ្ណោះ។ ៣. គ្រាប់​ធញ្ញជាតិ គ្រាប់ធញ្ញជាតិ​សម្បូរ​ដោយ​ជាតិ​ខ្លាញ់​ល្អ និង​ជាតិ​សរសៃ​ដែល​ជួយ​ការពារ​ដល់​សុខភាព​បេះដូង និង​រក្សា​លំនឹង​ជាតិស្ករ​ក្នុង​ឈាម។ គ្រាប់ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​រុក្ខជាតិ​ដែរ។ ៤. Oatmeal Oatmeal មាន​ជាតិសរសៃ​ច្រើន​ដែល​អាច​ពង្រឹង​សុខភាព​បេះដូង និង​ជួយ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២​មាន​កម្រិត​អេម៉ូក្លូប៊ីន A1C ក្នុង​កម្រិត​ដែល​សមស្រប។ ជម្រើស​ដែល​ល្អ​សម្រាប់​សុខភាព​គឺ​ជ្រើសរើស Oatmeal ដែល​មិនមាន​បន្ថែម​ជាតិ​ស្ករ ប៉ុន្តែ​យើង​អាច​ប្រើ​ទឹកឃ្មុំ ឬ​ផ្លែ​បឺរី​ស្រស់​មួយ​ស្លាបព្រាកាហ្វេ និង​ថែម​ទឹកដោះគោ ៥មិល្លីលីត្រ​ជាមួយ​នឹង​គ្រាប់ធញ្ញជាតិ​។ អត្ថបទ​ពាក់ព័ន្ធ៖ ដំឡូងជ្វា ល្អ​អី​ល្អ​យ៉ាង​នេះ ទឹកនោមផ្អែម កុំពិបាកចិត្តខ្លាំងពេក ប្រយ័ត្នកើតជំងឺទុក្ខព្រួយថែមមួយទៀត បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម ៥. ផ្លែបឺរ ការ​ញ៉ាំ​ខ្លាញ់​ល្អ​គឺ​សំខាន់​សម្រាប់​សុខភាព​បេះដូង ជាពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ដោយសារ​ភាគច្រើន​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង។ សារធាតុ​ខ្លាញ់ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

១០ ចំណុច អ្នកកើតទឹកនោមផ្អែមធ្វើជាប្រចាំ ធានាថែទាំសុខភាពបានល្អ

ឈឺ​អ្វី​ក៏​ដោយ​គឺ​មិន​ដែល​ស្រួល​ទេ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ប្រឈម​នឹង​មាន​ផល​ពិបាក​ច្រើន​ដល់​សុខភាព បើ​អ្នក​ជំងឺ​មិន​ចេះ​ថែ​ទាំ​សុខភាព​ទេ ច្បាស់​ជា​ជួប​បញ្ហា​ធ្ងន់ធ្ងរ។ បើ​កើត​ទឹក​នោម​ផ្អែម គួរ​ថែ​សុខភាព​បែប​ណា ទើប​អាច​ជួយ​ការពារ​មិន​ឲ្យ​ជំងឺ​រាល​ដាល​ខ្លាំង​បាន? ​លោក​វេជ្ជបណ្ឌិត សេង សេរី  ឯកទេសជំងឺ​ទឹក​នោម​ផ្អែម​បាន​ឲ្យ​ដឹង​​ថា តាម​ពិត​ទៅ ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​បាន ​មិន​មែន​ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​ផ្អែម​មួយ​មុខ​ទេ នៅ​មាន​កត្តា​ច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​នេះ ហើយបើ​មិន​ព្យាបាល​ត្រឹម​ត្រូវ ឬ​អ្នក​ជំងឺ​មិន​ចេះ​ថែ​សុខភាព​ឲ្យ​បាន​ល្អ នឹង​ប៉ះពាល់​ដល់​សុខភាព​កាន់​តែ​ខ្លាំង ​ដូច​ជា បេះ​ដូង ក្រពះ ពោះវៀន បណ្ដាល​ឲ្យ​ដំបៅ​ជើង​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​កើត​ទឹក​នោម​ផ្អែម​ហើយ ធ្វើ​តាម​ការ​ណែ​នាំ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ជា​ប្រចាំ អាច​ជួយ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដូច​ជា៖ ១. ដើរ​ឲ្យ​បាន​យ៉ាងតិច ៣០​នាទី/ថ្ងៃ ២. បរិភោគ​អាហារ​ឲ្យ​បាន​យ៉ាង​តិច ៣ដង/ថ្ងៃ និង​ទៀង​ទាត់​ពេល​វេលា ៣. លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់ និង​ជា​ប្រចាំ ៤. មិន​ត្រូវ​ឈប់​លេប​ថ្នាំ​ដោយ​ចិត្ត​ឯង ពេល​ឃើញ​អត្រា​ស្ករ​ក្នុង​ឈាម​ចុះ​ធម្មតា ៥.​ ពេល​មាន​រោគ​សញ្ញា​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ឬ​ពាក់​កណ្ដាល​អាធ្រាត្រ ឬ​ជិត​ភ្លឺ គួរ​ញ៉ាំ​ស្ករ​គ្រាប់ ទឹក​ស្ករ ឬ​ផ្លែ​ឈើ​ភ្លាម ព្រោះ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​យើង អាច​ចុះ​ហួស​ធម្មតា​ម្ដង​ម្កាល​នា​ពេល​នោះ ដោយសារ​ការ​បរិភោគ​មិន​ប្រក្រតី។ ៦. កុំ​ញ៉ាំ​ប្រៃ​ពេក អាច​បណ្ដាល​ឲ្យ​លើស​ឈាម ខូច​តម្រងនោម ៧. កុំ​ជក់​បារី​ឲ្យ​សោះ អាច​បណ្ដាល​ឲ្យ​ឆាប់​ខូច​សរសៃ​ឈាម ៨.​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ

សម្រាប់​មនុស្ស​សម័យ​នេះ​ចូល​ចិត្ត​ណាស់​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ជា​ពិសេស​ក្មេង​តូចៗ និង​យុវវ័យ តែ​មាន​គ្នា​យើង​ខ្លះ​ញ៉ាំ​គ្រឿង​កំប៉ុង​ដែរ តែ​ជា​ប្រភេទ​ដែល​គ្មាន​ជាតិ​ស្ករ (diet soda) មាន​ឆ្ងល់​អត់​ថា បើ​ញ៉ាំ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បានដែរ​ ឬអត់? បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឲ្យ​ដឹង​ថា “អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថ្មី​ថ្មោង​ដែល​មក​ជួប​ខ្ញុំ​ភាគ​ច្រើន​ថា គាត់​ផឹក​គ្រឿង​កំប៉ុង​ដែរ​តែមិន​មែន​អា​មាន​ជាតិ​ស្ករ​ខ្ពស់​ទូទៅ​ទេ គឺ​គាត់​ផឹក​អា​គ្មាន​ជាតិ​ស្ករ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ផឹក​បាន​នោះ”។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ភេសជ្ជៈ​បែប​​ណា​ក៏​ដោយ គឺ​វា​ប្រហាក់​ប្រហែល​គ្នា​ទេ វា​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដូច​តែ​គ្នា បើ​ផឹក​មិន​ចេះ​ប្រយ័ត្ន។ អត្ថបទពាក់ព័ន្ធ៖ អានហើយ ឈប់​បន្ទោសជាតិស្ករ រឿងទឹកនោមផ្អែម​ទៀតទៅ មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ ដូច​នេះ​លោក​សាស្រ្តាចារ្យបាន​ណែនាំ​ថា មិន​ថា​អ្នក​ធម្មតា ឬ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ គួរ​នាំ​គ្នា​ឈប់​ផឹក​ភេសជ្ជៈ​អស់​នោះ​ទៅ ហើយ​គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ល្អៗ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​វិញ។ “ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​នៅ​ខ្មែរ​ភាគ​ច្រើន គឺ​មិន​អាច​ជឿ​ជាក់​បាន​ទេ​ថាគ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ហើយ​បើ​យើង​ឃ្លាន​របស់​ផ្អែម គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ធម្មជាតិ​វិញដូចជា ស្វាយ​ទុំ ចេកទុំ ល្ហុង​ទុំ ឬផ្លែ​មៀន​តិចតួច ជំនួស​ឲ្យ​គ្រឿង​ភេសជ្ជៈ​អស់​នោះ​ព្រោះ​វា​បំផ្លាញ​សុខភាព​បាន​លឿន​ណាស់”។​​​​ អត្ថបទពាក់ព័ន្ធ៖ ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម ថ្នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា? កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ ស្ត្រីពពោះ ហើយមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមខ្ពស់កូនកើតស្លាប់ អ្នកជំងឺទឹកនោមផ្អែមបើមានឧបករណ៍មួយនេះ ជួយសម្រួលបានច្រើន អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ពីមុនជំងឺនេះកើតតែលើមនុស្សចាស់ទេ តែក្មេងៗសម័យឥឡូវក៏ប្រឈមដែរ

ក្នុង​សម័យ​ទំនើប​នេះ ក្មេងៗ​សុទ្ធ​តែ​អាច​កើត​ជំងឺ​ដែល​ធ្លាប់​តែ​កើត​បាន​ទៅ​លើ​មនុស្ស​ដែល​មាន​វ័យចំណាស់​ដែរ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្រ្តាចារ្យ​មហា​បរិញ្ញា សេង សេរី ឯកទេស​​ជំងឺ​ទឹក​នោម​ផ្អែម។ លោក​សាស្រ្តាចារ្យវេជ្ជបណ្ឌិត នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន សម្បូរ​ណាស់​ក្មេង​ៗ ដែល​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​ចាស់ៗ​ដែរ។ កាល​ពី​មុន​ក្មេង​ៗ អាច​កើត​បាន​ត្រឹម​តែ​ជំងឺ​ទឹកនោម​ផ្អែម​ធម្មតា​ទេ ប៉ុន្តែ​ឥឡូវ​នេះ សម្រាប់​ជំងឺ​ទឹក​នោម​ប្រភេទ២ ដែល​ធ្លាប់​តែ​កើត​ទៅ​លើ​មនុស្ស​ចាស់​ ដែល​មាន​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ ក៏​អាច​កើត​បាន​ចំពោះ​ក្មេងៗ​ដែរ។ ចំណែក​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សាហាវ​មួយ​នេះ គឺ​ដោយ​សារ​តែ​ពពួក​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​ផលិត​ឡើង​ដោយ​ស្ករ​សិប្បនិមិត្ត​អស់​នោះ​ហើយ។ ​ អត្ថបទពាក់ព័ន្ធ៖ កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ លោក​វេជ្ជបណ្ឌិតបន្ត​ថា យើង​អាច​សង្កេត​ឃើញថា នៅ​តាម​សាលា​រៀនឥឡូវ​នេះ ភាគ​ច្រើន​នៃ​ក្មេង​ដែល​មាន​ជំងឺ​ធាត់ ហើយ​ក្មេង​ណា​ដែល​ធាត់​លើស​ទម្ងន់​ខ្លាំង ​គឺ​គេច​មិន​រួច​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ទេ។ “​ទម្លាប់​ខ្មែរ​យើង ជាពិសេស ម៉ាក់​ប៉ា ឬ​យាយតា​ភាគ​ច្រើន​ដែល​ឃើញ​កូន ឬ​ចៅ​មាន​សាច់​ធាត់ តែង​តែ​អួត​ប្រាប់​គេឯង​ហើយ​ថា កូន​ខ្ញុំ ចៅ​ខ្ញុំ​មាន​សុខភាព​ល្អ​ណាស់ ធាត់​ឲ្យ​ត្លូៗ តែ​តាម​ការពិត​ទៅ វា​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ”។  អត្ថបទពាក់ព័ន្ធ៖ កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ បើ​មាន​ជំងឺទាំងនេះ ​យើងអាច​នឹង​​លើស​ឈាម​ដោយ​ស្វ័យប្រវត្តិ មិន​ថា​ចាស់ ក្មេង ដើម្បីពិនិត្យជាតិស្ករ​ក្នុងឈាមឲ្យបានត្រឹមត្រូវ គួរធ្វើដូច​ម៉េច​ខ្លះ? លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើត​ជំងឺ​លើស​ឈាម គួរ​គេង​របៀប​នេះ ទើប​មិនដាច់​សរសៃ​ឈាម (វីដេអូ)

សម្រាប់​អ្នក​មាន​បញ្ហា​លើស​ឈាម ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​កាយវិការ​ទាំង​ដេក ដើរ ឈរ អង្គុយ តែ​ក្នុង​នោះ​ពេល​ដេក​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដែរ។ មួយ​វិញ​ទៀត​បើ​ឮ​គេ​និយាយ​ថា​អ្នក​ជំងឺ​ប្រភេទ​នេះ គួរតែ​ដេក​កន្លែង​រឹង​ៗ ផ្ទាល់​ឥដ្ឋ ឬ​​រនាប​គ្រែ​នោះ ​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ព្រោះ​វា​មិន​ល្អ​​ឡើយ ខាងក្រោម​នេះ​ជា​ការ​បកស្រាយ​របស់​គ្រូពេទ្យ​ជំនាញ។ អត្ថបទពាក់ព័ន្ធ: វាស់ឈាមតែ១ដង មិនប្រាកដថា មានជំងឺ​លើស​ឈាមនោះទេ! អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់ បើ​មាន​ទឹក​នោម​ផ្អែម ស្ងាត់ៗ​អាច​កើត​លើស​ឈាមទៀត អាច​កើត​ម្ដង៣! ទឹក​នោម​ផ្អែម​ផង លើស​ឈាម​ផង ជំងឺ​សរសៃ​ឈាម​បេះដូង​នៅ​ជិត​បង្កើយ បើអ្នកផ្ទះមានជំងឺលើសឈាម ហាមធ្វើរឿងប៉ុន្មានយ៉ាងនេះ បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា? លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម​ លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព? មិន​ចង់​កើត​ជំងឺ​លើស​ឈាម​ទាំង​នៅ​ក្មេង​វ័យ កែ​ទម្លាប់​ប៉ុន្មាន​នេះ​ចេញ លើស​ឈាម ឬឈាម​ឡើង​ខ្ពស់ ប៉ះ​ពាល់​ខួរ​ក្បាល​ដល់​កម្រិត​ណា?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស