ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការសិក្សាមួយបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលនិយម ផឹកតែ ផឹកកាហ្វេ ដោយមិនបានបន្ថែមជាតិស្ករជាមួយ អាចកាត់បន្ថយហានិភ័យឆាប់ស្លាប់ បានដល់ទៅ ២៥%។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោកវេជ្ជបណ្ឌិត Qi Sun អ្នកសិក្សាស្រាវជ្រាវអំពីសុខភាពអ្នកជំងឺទឹកនោមផ្អែម បានមានប្រសាសន៍ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ការទម្លាប់ញ៉ាំតែ កាហ្វេ និង ទឹកថ្នាំពីរុក្ខជាតិ អាចកាត់បន្ថយ​ហានិភ័យឆាប់ស្លាប់បាន ២៥%។ ហើយមូលហេតុចម្បងបំផុតរបស់អ្នកជំងឺ ដែលអាចប្រឈមការស្លាប់លឿននោះក៏ដោយសារការប៉ះពាល់សុខភាពបេះដូង ដែលវិវត្ដពីជំងឺទឹកនោមផ្អែមនោះតែម្ដង។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃការសិក្សាបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ នៃកាហ្វេខ្មៅ តែ ទឹកថ្នាំរុក្ខជាតិ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ដោយភេស្ជជៈ​ដែល​គ្មាន​ជាតិស្ករទាំងនេះ នឹងមិនប៉ះពាល់ដល់សុខភាពដល់អ្នកជំងឺនោះទេ។ ពពួកភេសជ្ជៈ មានជាតិផ្អែម គឺជាកត្ដាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព មិនថាអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានសុខភាពធម្មតា ឡើយ ដោយ​បន្ថែមពីនេះវាក៏ប៉ះពាល់ដល់សុខភាពបេះដូង ផង​ដែរ។ ស្រដៀងគ្នានៃការស្រាវជ្រាវនេះ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន ក៏បានចុះផ្សាយអំពីការប្រឈមគ្រោះថ្នាក់ យ៉ាងខ្លាំងបំផុតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ផង​ដែរ ដោយ​អ្នក​ជំ​ងឺនឹងងាយកើតជំងឺបេះដូង ទ្វេដង បើធៀបនឹងអ្នកគ្មានជំងឺទឹកនោមផ្អែម។ ការសិក្សានេះធ្វើឡើង ដោយមានអ្នកចូលរួម ១៥ ៥០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងនោះមានស្ដ្រីប្រហែល ៧៥% […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

ស៊ាំនឹងអាំងស៊ុយលីន ចេញសញ្ញាទាំងនេះ

ស៊ាំ​នឹង​អាំងស៊ុយ​លីន អាច​នាំឲ្យ​កើន​កម្រិត​គ្លុយ​កូស​ក្នុង​ចរន្តឈាម ដែល​អាច​នាំឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការណ៍​នេះ ក៏​អាច​នាំឲ្យ​មនុស្ស​យើង​ជួប​បញ្ហា​សុខភាព​ច្រើ​ន​យ៉ាង​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់។​ អ្វីជា​ការស៊ាំនឹង​អាំងស៊ុយលីន​? ពេល​យើង​ញ៉ាំ​អាហារ គ្លុយកូស​នឹង​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​​រាង​កាយ ហើយ​យើង​ប្រើ​វា​សម្រាប់​ថាម​ពល។ លំពែង​ផលិត​អាំងស៊ុយ​លីន​ដែល​ជាអ័រម៉ូន​ជួយ​ដល់​ដំណើរការរាង​កាយ​មួយ​នេះ​។ គ្លុយកូស​ត្រូវ​ស្តុក​ទុក​ក្នុង​សាច់ដុំ កោសិកា​ខ្លាញ់ និង​ថ្លើម ដើម្បី​ធានា​ថា​រាង​កាយ​អាច​ប្រើ​គ្លុយ​កូស​សម្រាប់​ថាមពល​បាន​នៅ​ពេល​ខាងមុខ​។ ភាពស៊ាំនឹង​អាំងស៊ុយ​លីន​កើតមាន​ឡើង​នៅ​ពេល​កោសិកា​យើង​មិន​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូន​នេះ ហើយ​រាង​កាយ​យើង​មិន​អាច​បំប្លែង​គ្លុយ​កូស​ក្នុង​ឈាម​ទៅ​ជា​ថាមពល​ដោយ​ប្រសិទ្ធភាព​ទៀត។ ​​ខាង​ក្រោម​នេះ ជា​សញ្ញា​មួយ​ចំនួន​ដែល​រាង​កាយ​យើង​​ផ្ដល់​សញ្ញាថា​អាច​មាន​បញ្ហា​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​​កើត​ឡើង៖ ១. ឡើង​គីឡូ បើ​យើង​សង្កេត​ឃើញ​ថា​ក្បាលពោះ​យើង​ចាប់​ផ្ដើម​ឡើង​ធំ មាន​ខ្លាញ់​ច្រើន​ហើយ​នោះ រាង​កាយ​កំពុង​ចង់​ប្រាប់​យើង​ថា ត្រូវ​​ពិនិត្យ​មើល​លើ​កម្រិត​អាំង​ស៊ុយលីន​ហើយ​។ ការ​ដុះ​ក្បាល​ពោះ​នេះ កើត​ឡើង​ដោយ​សារ​មនុស្ស​យើង​មិន​សូវ​បាន​បញ្ចេញ​សកម្មភាព​​រាង​កាយ។ គ្នា​យើង​គួរ​ដឹង​ថា​ខ្លាញ់​នៅ​ក្បាល​ពោះ មាន​គ្រោះ​ថ្នាក់​ជាង​ខ្លាញ់​កើត​មាន​នៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​។ ២. អស់កម្លាំង​ បើ​តាម​វិទ្យាស្ថាន​ជំងឺ​ទឹកនោមផ្អែម ប្រព័ន្ធ​រំលាយ​អាហារ និង​តម្រង​នោម របស់​សហរដ្ឋអាមេរិក មនុស្ស​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ព្រោះ​តែ​ការ​ធ្វើ​មេតា​ប៉ូលិស​ខុស​ប្រក្រតី។ ប្រសិនជា​ដំណើរ​ការ​ធ្វើ​មេតាប៉ូលិស​មិន​មាន​ប្រសិទ្ធ​ភាព​ត្រឹម​ត្រូវ​ នាំ​ឲ្យ​ស៊ីពេល​យូរ​ក្នុង​ការ​បញ្ចេញ​ថាម​ពល​សម្រាប់​រាង​កាយ។ ការណ៍​នេះ​ ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ទោះ​បី​ជា​បាន​ញ៉ាំ​អាហារ​គ្រប់​គ្រាន់​ហើយ​ក៏​ដោយ​។ នេះ​មាន​ន័យ​ថា​បើ​​ពេល​រាង​កាយ​ប្រើ​ប្រាស់​គ្លុយ​កូស​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហត់​នឿយ អស់កម្លាំង។​​​​​ ៣. ឃ្លាន ស្រេក​ទឹក និង​នោម​ញឹក​​ មែន​ហើយ យើង​អាច​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​អាហារ និង​​ផឹក​ទឹក​ច្រើន នៅ​ពេល​ដែល​មាន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​កើត​ឡើង​។ ជាង​នេះ​ទៅ​ទៀត យើង​អាច​មាន​អារម្មណ៍​ចង់​ញ៉ាំ​ច្រើន ដើម្បី​បង្កើន​ថាមពល តែ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​លើស​តម្រូវ​ការ​ទៅ​វិញ​។ ដូច​គ្នា​អ៊ីចឹង នៅ​ពេល​យើង​ផឹក​ទឹក​ច្រើន នឹង​ធ្វើ​ឲ្យ​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់ ដែល​នេះ​អាច​ជា​សញ្ញា​មួយ​ដែរ​។ ៤. ជ្រុះ​សក់ ​កើត​មុន និង​ឆ្លង​រោគ​ញឹក​ញាប់​ ការ​ប្រែ​ប្រួល​អ័រម៉ូន ជា​មូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​យើង​ជ្រុះ​សក់ និង​កើត​មុន​។ ហេតុ​ផល​ផ្សេង​ទៀត​គឺ​ រាងកាយ​យើង​នឹង​ត្រូវ​ការ​កាបូអ៊ីដ្រាត​ខ្លាំង​ពេល​អាំងស៊ុយលីន​យើង​ធ្វើ​ការ​មិន​ប្រក្រតី។ ការណ៍​នេះ​នាំ​ឲ្យ​មានការ​ផលិត​ខ្លាញ់​Sebum​ច្រើន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

វីតាមីន D ធ្លាក់ចុះ ងាយ​កើតមានជំងឺ​ទឹកនោមផ្អែម?

វីតាមីន D ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​វីតាមីន​សំខាន់​មួយ​សម្រាប់​ធ្វើ​ឲ្យ​ដំណើរ​ការ​ក្នុង​រាង​កាយ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជួយ​ការពារ​មនុស្ស​យើង​ពី​ជំងឺ​ជា​ច្រើន​មុខ និង​រួម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ​។ មនុស្ស​យើង​អាច​ទទួល​បាន​វីតាមីន​ D តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ អាហារ​បំប៉ន និង​អាហា​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​ផ្លែ​ប័រ គ្រាប់ almond ​ប័រ​សណ្ដែក​ដី​ និង​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត​។​ ១. វីតាមីន​ D ជួយ​ដល់​រាង​កាយ​យ៉ាង​ម៉េច​វិញ? វីតាមីន​ D ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​រាង​កាយ​មនុស្ស​យើង​ឲ្យ​មាន​សុខភាព​ល្អ។ តាម​ការ​សិក្សា​បង្ហាញ​ថា​មនុស្ស​យើង​ត្រូវ​ការ​វីតាមីន​ D ដើម្បី​ដំណើរ​ការ​រាង​កាយ​។ វីតាមីន​ D មិន​ត្រឹម​តែ​បាន​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​ធន់​ទេ​ តែ​ក៏​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ពង្រឹង​សាច់​ដុំ​ទៀត​ផង។ បើ​និយាយ​ដល់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​ វីតាមីន​នេះ​ក៏​ជា​ការ​ពារ​អ្នក​ជំងឺ​ពី​​បញ្ហា​មួយ​ចំនួន​ផង​ដែរ​។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿថា​វីតាមីន D ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់។ ការ​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​នេះ​មាន​ប្រយោជន៍​ដល់​អ្ន​ក​មាន​ជំងឺ​ទឹក​​នោម​ផ្អែម ដោយ​សារ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​កើត​មាន​ជំងឺ​បេះ​ដូង​។ តាម​ការ​សិក្សា​ អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ទំនង​ជា​អាច​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​ពីរ​ដង​ខ្ពស់​ជា​ង​​មនុស្ស​ធម្មតា។ មនុស្ស​យើង​ជា​ច្រើន​បាន​ដឹង​ថា​​កង្វះ​កាល់ស្យូម​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ តែ​ទំនងជា​មិ​ន​សូវ​បាន​គិត​ដល់​ទេ​ថា​វីតាមីន​ D បាន​ពី​ពន្លឺ​ព្រះ​អាទិត្យ ក៏​ជួយ​ឲ្យ​ឆ្អឹង​យើង​រឹង​មាំ​ដែរ​ ហើយ​​យើង​ត្រូវ​ការ​ពន្លឺព្រះ​អាទិត្យ​ច្រើន​ដូច​​យើង​ត្រូវ​ការ​កាល់​ស្យូម​អ៊ីចឹង​ដែរ​។​ វីតាមីន​ D ជួយ​ឲ្យ​រាង​កាយ​ស្រូប​កាល់ស្យូម​បាន​ល្អ និង​ជួយ​ដល់​ឆ្អឹង​។ ២. ទំនាក់​ទំនង​វីតាមីនD និង​ជំងឺ​ទឹក​នោម​ផ្អែម​ វីតាមីន D និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​សិក្សា​រក​ឃើញ​ថា​អ្នក​មាន​បញ្ហា​ស៊ាំ​នឹង​អាំងស៊ុយ​លីន និង​មាន​កម្រិត​វីតាមីនD ទាប​ទៀត​នោះ នឹង​ប្រឈម​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​វីតាមីនD […]


ជំងឺទឹកនោមផ្អែមប្រភេទ២

តើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញ៉ាំទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​អត់?

អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​តើ​អាច​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​ឬ​អត់? ជា​ទូ​ទៅ​ មិន​មាន​ប្រយោជន៍​អ្វី ដើម្បី​ឲ្យ​យើង​ត្រូវ​ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ ក្នុង​របប​អាហារ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ ទាំង​ទឹក​ឃ្មុំ​ និង​ស្ករ​សុទ្ធ​តែ​មាន​ឥទ្ធិពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ។​ ១. ឥទ្ធិ​ពល​ទឹកឃ្មុំ និង​​ជំងឺ​ទឹកនោម​ផ្អែម អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា​ទឹកឃ្មុំ​មាន​រសជាតិ​ផ្អែម​ជា​ងស្ករ បើ​សិន​ជា​យើង​ប្រើ​ទឹកឃ្មុំ​​ជំនួស​ស្ករ​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ ដូច​និយាយ​ខាង​ដើម​អ៊ី​ចឹង​ ទឺកឃ្មុំ​ក៏​មាន​ឥទ្ធិ​ពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក​ជំងឺ​ដូច​គ្នា ហើយ​យើង​ត្រូវ​ចៀស​វា​ង​ញ៉ាំទឹក​ឃ្មុំ និង​សារធាតុ​ផ្អែម​ផ្សេង​ទៀត បើ​សិន​ជា​យើង​នៅ​មិន​ទាន់​អាច​គ្រប់​គ្រ​ជំងឺ​ទឹក​នោម​ផ្អែម​របស់​ខ្លួន​បាន​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម នៅតែ​អាច​ញ៉ាំទឹក​ឃ្មុំ​បាន តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច និង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រួ​ពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​​។ ​២. ប្រភេទ​ទឹក​ឃ្មុំ​គួរ​ប្រើ​ បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​អាច​​គ្រប់​គ្រង​ជំងឺ​នេះ​បាន​ល្អ​ហើយ​ ការ​ប្រើ​ប្រាស់​ទឹក​ឃ្មុំ​ក្នុង​របប​អាហារ​ គួរ​ជ្រើស​រើស​ទឹក​ឃ្មុំ​សុទ្ធ​ពី​ធម្មជាតិ មិន​ទាន់​កែ​ច្នៃ។ ទឹក​ឃ្មុំ​ប្រភេទ​នេះ​មាន​សុវត្ថិ​ភាព​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​វា​ជា​របស់​ធម្មជាតិ មិន​មាន​បន្ថែម​ជាតិ​ផ្អែម​ផ្សេង​ទៀត​ចូល​នោះ​ទេ​។​​ ប្រសិន​បើ​យើង​ទិញ​ទឹក​ឃ្មុំ​ពី​ហាង ទឹកឃ្មុំ​នេះ​អាច​មាន​បន្ថែម​ស្ករ ឬ​សេរ៉ូម។ ការ​បន្ថែម​ជាតិ​ផ្អែម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផ្សេងៗ​គ្នា​។ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​បន្ថែម​ទឹក​ឃ្មុំ​ចូល​ក្នុង​របប​អាហារ​។ ទឹក​ឃ្មុំ​មិន​មាន​គ្រប់​គ្នា​ចេះ​តែ​ញ៉ាំ​បាន​នោះ​ទេ ពិសេស​អ្នក​ចង់​ឲ្យ​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ចុះ​ទាប។ បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ត្រូវ​ប្រាកដ​ថា​វា​ជា​ទឹក​ឃ្មុំ​សុទ្ធ និង​ធម្មជាតិ ដែល​មិន​មាន​បន្ថែម​សារធាតុ​ផ្អែម​ផ្សេង​ទៀត​។


ជំងឺទឹកនោមផ្អែមប្រភេទ២

ញ៉ាំស្ករច្រើនធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ពិតអត់?

ជំងឺ​ទឹក​នោ​ម​ផ្អែម​ត្រូវ​គេ​កំណត់​លើ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម តែ​អាច​មាន​មនុស្ស​យើង​មួយ​ចំនួន​ឆ្ងល់​ដែរថា​ តើ​ការ​ញ៉ាំ​ស្ករ​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មែន​ឬ? ជា​ការ​ពិត​ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម តែ​ថា​ការ​ញ៉ាំ​ស្ករ​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ការ​កើត​មាន​ជំងឺ​​នេះ​ប៉ុណ្ណោះ។ មាន​កត្តា​ជាច្រើន​ទៀត​​រូម​ទាំង​របប​អាហារ របៀប​របប​រស់​នៅ និង​ហ្សែន ជា​ដើម សុទ្ធ​តែ​អាច​ជា​ហានិភ័យ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​នេះដែរ​។​​​​​ ១. អ្វី​ជា​ជំងឺ​ទឹកនោមផ្អែម? ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​​នៅ​ពេល​រាង​កាយ​របស់​យើង​លែង​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រកប​ដោយ​ប្រ​សិទ្ធភាព​។ បញ្ហា​នេះ អាច​កើត​ឡើង​បាន​​នៅ​ពេល​ដែល​លំពែង​ឈប់​ផលិត​អាំងស៊ុត​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយសារតែ​កោសិកា​យើង​ស៊ាំ​នឹង​អាំងស៊ុយ​លីន​។​​​​ អាំងស៊ុយ​លីន គឺ​ជា​អ័រម៉ូន​ជួយ​កម្ចាត់​ស្ករ​ចេញ​ពី​ក្នុង​ចរន្ត​ឈាម និង​បញ្ចូល​ទៅ​ក្នុង​កោសិកា។ ដំណើរ​ការ​ទាំងពីរ​នេះ ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​​ ការ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក្នុង​រយៈពេល​យូរ នឹង​នាំ​ឲ្យ​កើត​មាន​ផលវិបាក​ផ្សេងៗ ដូចជា​កើត​មាន​ហានិភ័យ​ជំងឺ​បេះដូង ក៏​ដូចជា​ខូចខាត​ដល់​ប្រព័ន្ធ​ប្រ​សាទ និង​តម្រង​នោម​។ ដូច​នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១៖ ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធភាព​ស៊ាំ​វាយ​ប្រហារ​ទៅ​លើ​លំពែង និង​បំផ្លាញ​លទ្ធភាព​ផលិត​អាំង​ស៊ុយ​លីន​។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​​ឡើង​ពេល​លំពែង​ឈប់​ផលិត​អាំង​ស៊ុយ​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ នៅ​ពេល​ដែល​កោសិកា​រាង​កាយ​យើង​លែង​ឆ្លើយ​តប​ទៅ​នឹង​អាំង​ស៊ុយ​លីន​ដែល​លំពែង​ផលិត​។ ២. តើ​ស្ករ​ធ្វើ​មេតាប៉ូលិស​បែប​ណា?​ ពេល​និយាយ​ទៅ​លើ​ស្ករ គឺ​សម្ដៅ​លើ​sucrose ជា​ស្ករ​ដែល​ផលិត​ចេញ​ពី​ស្ករ​អំពៅ​ជា​ដើម។ Sucrose ផ្សំ​ឡើង​ដោយ​មូលេគុល​គ្លុយកូស និង​មួយ​មូលេគុលហ្វ្រាក់តូស (fructose) ចង​ជាប់​គ្នា​។ ពេល​យើង​ញ៉ាំ​ស្ករ មូលេគុល​គ្លុយកូស និង​ហ្វ្រាក់តូស ត្រូវ​បំបែក​ចេញពី​គ្នា​ដោយ​អង់ហ្ស៊ីម​នៅ​ក្នុង​ពោះ​វៀន​តូច មុន​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម។ ការណ៍​នេះ ធ្វើ​ឲ្យ​​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជា​សញ្ញា​ឲ្យ​លំពែង​បញ្ចេញ​អាំងស៊ុយលីន។ អាំងស៊ុយ​លីន​នឹង​នាំ​គ្លុយ​កូស​ចេញពី​ក្នុង​ចរន្ត​ឈាម ហើយ​ចូល​ទៅ​ក្នុង​កោសិកា ដែល​វា​នឹង​ធ្វើ​មេតាប៉ូលិស​ឲ្យ​ក្លាយ​ជា​ថាមពល​។ ដូចគ្នា​ដែរ ចំនួន​តិច​តួច​នៃហ្វ្រាក់តូស អាច​ត្រូវ​នាំ​ទៅ​កាន់​កោសិកា និង​ប្រើ​សម្រាប់​ជា​ថាមពល និង​មួយ​ផ្នែកធំ​ត្រូវ​នាំទៅ​កាន់​ថ្លើម ជា​កន្លែង​បំប្លែង​ទៅជា​គ្លុយកូស​សម្រាប់​ថាមពល ឬ​ក៏​ជា​ខ្លាញ់​ស្តុក ទុក​។​ ប្រសិនជា​យើង​ញ៉ាំ​ស្ករ​ច្រើនជាង​​តម្រូវការ​របស់​រាងកាយ​សម្រាប់​បង្កើត​ថាមពល ស្ករ​ដែល​លើស​នឹង​ត្រូវ​បំប្លែង​ទៅ​ជា​អាស៊ីដ​​ខ្លាញ់ និង​ស្តុក​ទុក​ក្នុង​រាង​កាយ​។ ដោយ​សារ​តែ​ហ្វ្រាក់តូស […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែម គួរកាត់បន្ថយអាហារមានជាតិប្រៃ

សម្រាប់​មនុស្ស​ពេញ​វ័យ​ម្នាក់​ តាម​ការ​ណែ​នាំគួរ​ញ៉ាំ​អំបិល​ត្រឹម​៦ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​កុមារ​ត្រូវ​តិច​ជាង​នេះ។ ចុះ​បើ​អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ តើ​អំបិល​មាន​ទំនាក់​ទំនង​បែប​ណា​ខ្លះ​ជាមួយ​ជំងឺ​នេះ?​ ១. អំបិល និង​ជំងឺ​ទឹក​នោម​ផ្អែម​ ទោះ​បី​ជា​អំបិល​មិន​មាន​ឥទ្ធិ​ពលលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ចាំ​បាច់​ត្រូវ​កម្រិត​បរិមាណ​អំបិល​ដែល​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ជំងឺ​។ ការ​ញ៉ាំ​អំបិល​ច្រើន​​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​កើន​ឡើង​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ទទួល​ផល​ប៉ះ​ពាល់​ពី​ការ​ឡើង​សម្ពាធ​ឈាម​នេះ ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល និង​ជំងឺ​តម្រង​នោម​។ រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​ទៀត ​​គឺ​ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ផង​ដែរ។ ២. អាហារ​សម្បូរ​ជាតិ​អំបិល​ ខាង​ក្រោម​នេះ​ជា​ប្រ​ភេទ​អាហារ​មួយ​ចំនួន​ដែល​មាន​អំបិល​ច្រើន អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​​។​ អាហារ​កែច្នៃ ឬ​អាហារ​វេច​ខ្ចប់ សាច់​ប្រឡាក់ ទឹក​ស៊ីអ៊ីវ បង្គារ​ក្រៀម និង​ ម្ហូប​កំប៉ុង ជាដើម។​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ងាយ​ឡើង​សម្ពាធ​ឈាម។ ការ​ញ៉ាំ​ជាតិ​ប្រៃច្រើន​ពេក អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ដូច​គ្នា។ ដូច​នេះ បើ​យើង​មិន​ច្បាស់​ថា​អាហារ​ណា​មួយ​មាន​ជាតិ​ប្រៃ​ច្រើន សូម​សាក​សួរ​គ្រួពេទ្យ​បន្ថែម​។


ជំងឺទឹកនោមផ្អែមប្រភេទ២

ស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម ត្រូវដឹងរឿងទាំងនេះ

នៅ​ក្នុង​ករណី​ដែល​យើង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​គួរ​តែ​រក​វិធី​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​បញ្ចៀស​ការ​កើត​ជំងឺ​​​រ៉ាំរ៉ៃ​មួយ​ប្រភេទ​នេះ​។​ ពិត​ណាស់​ ​ប្រសិនបើ​យើង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​បែប​បទ​រស់​នៅ​ ឬ​ទទួល​ការ​ព្យាបាល​​ យើង​ពិត​ជា​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ចូរ​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ ​ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​។ ១. បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​កាន់​តែ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។​ ពិត​ណាស់​ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ គឺ​ជា​ផ្នែក​ព្យាបាល​ដ៏​សំខាន់​មួយ​​សម្រាប់​អ្នក​ដែល​ត្រៀម​កើត​ជំងឺ​នេះ​ ពីព្រោះ​វា​​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ ព្រម​ទាំង​បន្ថយ​ជាតិ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។ ២. សម្រក​ទម្ងន់​​ ​​​​ប្រសិនបើ​យើង​ធាត់​ជ្រុល​ ការ​សម្រក​ទម្ងន់​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ការពារ​ខ្លួន​យើង​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។​ យោង​តាម​ការ​សិក្សា​មួយ​​ បាន​បង្ហាញ​ថា​ អ្នកត្រៀម​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ស្រក​​ទម្ងន់​ចាប់​ពី​៥%​​ទៅ​៧%​នៃ​ទម្ងន់​ខ្លួន​ អាច​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​ដល់​៥៨%​។ ៣. របប​អាហារ​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ដែរ​ របប​អាហារ​ត្រឹមត្រូវ​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ចូរ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​គឺ​ស្ពៃ​ពួយ​ឡេង​ និង​បន្លែ​​ដែល​មាន​ស្លឹក​បៃតង​ដូច​ជា​ផ្កា​ខាត់​ណា​ ការ៉ុត​ និង​សណ្ដែក​បៃតង​​ជាដើម​ ព្រម​ទាំង​ញ៉ាំ​​អាហារ​ឲ្យ​បាន​យ៉ាង​តិច​៣ដង​ក្នុង​មួយ​ថ្ងៃ​។ បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ និង​ញ៉ាំ​ផ្លែ​ឈើ​​នៅ​ក្នុង​កម្រិត​សម​ល្មម​ ព្រម​ទាំង​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ ជំនួស​ឲ្យ​ធញ្ញ​ជាតិ​កែ​ច្នៃ​។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ការ​គេង​មិន​គ្រប់គ្រាន់​ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ពិបាក​ប្រើប្រាស់​អាំងស៊ុយលីនឲ្យ​មាន​​ប្រសិទ្ធភាព​ណាស់​ ហើយ​ព្រម​ទាំង​ជំរុញ​​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ ចូរ​បង្កើត​ទម្លាប់​គេង​ដ៏​ល្អ​មួយ​ ដោយ​ភ្ញាក់​នៅ​ម៉ោង​ដដែល​ៗ​ និង​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។​ ចូរ​ជៀសវាង​មើល​ទូរទស្សន៍​ ឬ​កុំព្យូទ័រ​ ឬ​ទូរសព្ទ​ដៃ​ នៅ​ពេល​ដែល​យើង​ព្យាយាម​គេង​ ក៏​ដូចជា​មិន​ត្រូវ​ញ៉ាំ​កាហ្វេអ៊ីន​ ក្រោយ​ញ៉ាំ​អាហារ​​ថ្ងៃ​ត្រង់​ឡើយ​។ ៥. ទទួល​បាន​ការ​គាំទ្រ​ ​​​ការ​សម្រក​ទម្ងន់​ ការ​ញ៉ាំ​អាហារ​សុខភាព​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

តែបៃតង ស័ក្ដិសមសម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

ពិត​ណាស់​ តែ​បៃតង​ ក៏​មាន​អត្ថប្រយោជន៍​​យ៉ាង​ច្រើន​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ញ៉ាំ​តែ​បៃតង​នៅ​ពេល​ព្រឹក​​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៤​ពែង/​ថ្ងៃ​ ដោយ​មិន​ដាក់​ស្ករ​ ឬ​ទឹក​ដោះ​គោ។​ ប៉ុន្តែ​ ការ​ញ៉ាំ​តែ​បៃតង​តែ​មួយ​មុខ​មិន​ទាន់​​គ្រប់គ្រាន់​ឡើយ​ យើង​ចាំបាច់​ត្រូវហាត់​ប្រាណ​ជា​ប្រចាំ​​ ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​​​។ យ៉ាង​ណា​មិញ​ អត្ថប្រយោជន៍​ខាងក្រោម​នេះ​​ហើយ​ ដែល​ធ្វើ​ឲ្យ​តែ​បៃ​តង​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​។ ១. ជួយ​បង្កើន​ការ​ផលិត​អាំងស៊ុយលីន​ ​ពេល​ដែល​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ រាងកាយ​យើង​​មាន​ការ​ពិបាក​ក្នុង​ការ​ផលិត​អាំង​ស៊ុយលីន​។​ បើ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ​តែ​បៃ​តង​អាច​ជួយ​ជំរុញ​ឲ្យ​​រាងកាយ​យើង​ផលិត​អាំងស៊ុយលីន​ ក៏​ដូចជា​​គ្រប់គ្រង​​កម្រិត​ជាតិ​ស្ករ​បាន​ល្អ​​ និង​បំប្លែង​សារជាតិ​បំប៉ន​នៅ​ក្នុង​អាហារ​​ឲ្យ​ទៅ​ជា​ថាមពល​ថែម​ទៀត​ផង​​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បង្កើន​មុខងារ​របស់​លំពែង​ ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ផលិត​អាំងស៊ុយលីន​​​ និង​ការពារ​កោសិកា​បេតា​លំពែង​ពី​ការ​បំផ្លាញ​​ផង​ដែរ​។ ២. ជួយ​គ្រប់គ្រង​ការ​ឡើង​​កម្រិត​ជាតិ​ស្ករ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​ (Hyperglycemia) រួនជាមួយការ​មិន​ទទួល​យក​ជាតិ​ស្ករ​​​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ប្រសិនបើ​យើង​មិន​ព្យាបាល​​ទេ​នោះ​ វា​​នឹង​បញ្ចេញ ​Oxidative Stress ​(ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន) ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ ខូចសរសៃឈាមបាតភ្នែកដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម​ ដែល​អាច​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​ និង​ថ្លង់​​ជាដើម​ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ​។ ៣. EGCG Catechins កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើស​ពី​ក្នុង​រាងកាយ​ ​ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃតង​មាន​ផ្ទុក ​EGCG ដែល​​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ពី​រាងកាយ​ និង​បង្កើន អុកស៊ីដកម្ម​ជាតិ​ខ្លាញ់​។​ EGCG Catechins ​បង្កើន​ការ​ទទួល​យក​ជាតិ​ស្ករ​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

​វិធីសាស្ត្រ​ងាយៗ​ ៥យ៉ាង ជួយការពារជំងឺទឹកនោមផ្អែម

ប្រសិនបើ​យើង​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ថែទាំ​សុខ​ភាព​​ឲ្យ​បាន​ដិតដល់​។​ ​តើ​គ្នា​យើង​​​ធ្លាប់​ដឹង​ទេ​ថា​​ជំងឺ​ទឹក​នោម​ផ្អែម​៧០% គឺ​អាច​ជៀសវាងបាន​ ​ប្រសិន​បើ​យើង​​​ថែទាំ​​​សុខភាព​ឲ្យ​​ល្អ​​? ​ជា​ទូទៅ​ ដោយ​សារ​​តែ​បែប​បទ​រស់នៅ​​ប្រចាំ​ថ្ងៃ​​របស់​យើង​​មិន​សូវ​​​សកម្ម​ ​​ជាមួយ​នឹង​ការ​ធ្វើ​ការងារ​ដោយ​ប្រើ​​​បច្ចេកវិទ្យា​ជឿនលឿន​​ ​​ព្រម​ទាំង​​ការ​គេង​មិន​បាន​​គ្រប់​គ្រាន់​ ក៏​ដូចជា​ការ​ផ្លាស់ប្ដូរ​ទម្លាប់​​ហូប​ចុក​ផង​នោះ​សុខភាព​របស់​យើង​​កំពុង​តែ​ប្រឈម​​នឹង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​។​ អត្រា​ ឬ​ល្បឿន​ដែល​រាងកាយ​យើង​ដុត​រំលាយ​ ឬ​ប្រើប្រាស់​កាឡូរី​ ដើម្បី​បង្កើត​ថាមពល​ហៅ​ថាមេតាប៉ូលិស​។ នៅ​ពេល​ដែល​​ស្ថានភាព​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​ (ស្ថានភាព​រំលាយ​អាហារ) ​និង មេតាប៉ូលិស​​ ត្រូវ​បាន​​រាំងស្ទះ​ ​ហានិភ័យ​សុខភាព​ និង​ជំងឺ​ជាច្រើន​នឹង​​អាច​​ប៉ះពាល់​ដល់​សុខភាព​​របស់​យើង​។​ ​បញ្ហា​សុខភាព​ដែល​​កើត​មាន​ជាទូទៅ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ធន់​នៃ​​អាំងស៊ុយលីន​ មាន​ដូចជា​​ការ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់​ ជំងឺ​បេះដូង​ សម្ពាធ​ឈាម​ខ្ពស់​ និង​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ជាដើម​។ ​​ដូច​នេះ​ហើយ ដើម្បី​ចៀសវាង​កើតជំងឺ​ទឹក​នោម​ផ្អែម​យើង​ត្រូវ៖ ​​​​១. ​រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​​​ ​​​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ស្រក​ទម្ងន់​ ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់​យើង​។ ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ចាប់​ពី​៥% ទៅ​១០%​ វា​នឹង​ជួយ​សម្រួល​ដល់​ប៉ារ៉ាម៉ែត្រ​សុខភាព​​បាន​យ៉ាង​ច្រើន។ លើស​ពី​នេះ​ វា​ថែម​ទាំង​​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ និង​កម្រិត​ថាមពល​​​ថែម​ទៀត​ផង​។​​​​​​ ២. របប​អាហារ​ត្រឹមត្រូវ ​​​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​មាន​​តុល្យភាព​​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។​ ចូរ​ញ៉ាំ​អាហារ​ស្រស់ៗ ដោយ​ទំពា​យឺតៗ​​ ​ក៏​ដូចជា​​ទៀងទាត់​ពេល​វេលា​​។​ ចៀសវាង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល។​ ​ជា​ធម្មតា​ រាល់​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ​គឺ​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​​ប៉ុន្មាន​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​យើង​ត្រូវ​ចៀសវាង​អាហារ​ប្រភេទ​រលាក​ ឬ​មិន​មាន​សុខភាព​ល្អ ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ខ្លាញ់​​មិន​ល្អ​ ឬ​ជាតិ​ខ្លាញ់​ខ្ពស់។​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

៥ ចំណុច បើធ្វើបាននឹងជួយកាត់បន្ថយហានិភ័យការកើត​ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ គឺជា​ជំងឺ​ឧស្សាហ៍​ជួបប្រទះ និង​កើត​មាន​ផង​ដែរ ហើយ​ការ​បង្ការ​ជំងឺនេះ​គឺ​សំខាន់ណាស់​ជាពិសេស​សម្រាប់​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​នេះតែម្ដង​។ អ្នក​ងាយ​ប្រឈម​មាន​អ្នក​ដែល​លើស​ទម្ងន់ មាន​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​នេះ ឬ​មាន​រោគសញ្ញា​បម្រុង​ទឹកនោមផ្អែម។ យ៉ាង​ណា​មិញ​យើង​អាច​ធ្វើ​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន​តាម​រយៈ​វិធី​មួយ​ចំនួន​​នេះ។ ១. ហាត់ប្រាណ ការ​ហាត់ប្រាណ​ជា​ប្រចាំ​មាន​ប្រយោជន៍​ច្រើន​ដូចជា​ជួយ​សម្រក​ទម្ងន់ បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្កើន​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា (Insulin Sensitive)។ យើង​អាច​ធ្វើ​លំហាត់​ប្រាណ​បែប Aerobic exercise ដូចជា​ការ​ដើរ រាំ ហែលទឹក និង​ជិះកង់​ជាដើម។ ២. ញ៉ាំ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ជាតិ​សរសៃ​អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​បាន​ដោយ​បង្កើត​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​សម្រក​ទម្ងន់​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​រួមមាន​ផ្លែឈើ បន្លែ គ្រាប់​សណ្ដែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ (nuts)។ ៣. បញ្ចុះ​ទម្ងន់​ដែល​លើស ប្រសិនជា​យើង​លើស​ទម្ងន់ ការ​បង្ការ​តម្រូវ​ឲ្យ​មាន​ការ​បញ្ចុះ​ទម្ងន់។ ការ​សិក្សា​ធំ​មួយ​បាន​រក​ឃើញ​ថា​អ្នក​ចូលរួម​ដែល​បាន​បញ្ចុះ​ទម្ងន់​ប្រហែល​៧%​នៃ​ទម្ងន់​រាងកាយ​ទាំង​អស់ និង​ហាត់ប្រាណ​ជា​ប្រចាំ​កាត់បន្ថយ​ហានិភ័យ​ការ​វិវត្ត​ជំងឺ​ទឹកនោមផ្អែម​រហូត​ដល់​៦០%។ ចង់ដឹងថា​គ្នា​យើង​លើស​ទម្ងន់ឬយ៉ាងណា​អាចគណនាតាម​BMI។ ៤. របប​អាហារ របប​អាហារ​ប្រចាំ​ថ្ងៃ​គួរ​មាន​បរិមាណ​តិច និង​មាន​បរិមាណ​ខ្លាញ់ និង​ស្ករ​តិចដែរ​។ យើង​គួរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ហើយ​កំណត់​បរិមាណ​ពពួក​សាច់​ក្រហម និង​ចៀស​វាង​អាហារ​កែច្នៃ។ ក្រៅពីអាហារ យើង​ក៏​គួរ​យកចិត្តទុកដាក់​ទៅ​លើ​ភេសជ្ជៈ​ដូចគ្នា។ ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ដូចជា​ទឹកក្រូច ទឹក​ផ្លែឈើ ឬ​ភេសជ្ជៈ​កីឡា​គួរ​​កំណត់​បរិមាណ​ញ៉ាំ​ឲ្យ​បាន​​ត្រឹមត្រូវ។ ភេសជ្ជៈ​ដែល​ល្អ​បំផុត​គឺ​ទឹក​ធម្មតា។ ៥. ឈប់​ជក់បារី បើ​គ្នា​យើង​ជា​អ្នក​ជក់​បារី គួរពិចារណាឈប់ទៅ​បើ​មិនចង់ឲ្យ​អ្វីៗហួសពេល។​ ការ​ជក់​បារី​អាច​បង្ក​ឲ្យ​អាំងស៊ុយលីន​មិន​អាច​ដំណើរការដឹក​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​​បាន​ល្អ​ដែលបញ្ហា​​នេះ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ ដូចនេះ​សម្រាប់​អ្នក​ជក់បារី​គួរ​ផ្ដាច់​បារី​ដើម្បី​សុខភាព និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២។


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម គួរស្គាល់អាហារមានជាតិស្ករទាប-ខ្ពស់អស់នេះ

ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ជ្រើស​រើស​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​អាច​ញ៉ាំ​អាហារ​ដែល​មាន​ជាតិស្ករ​ខ្ពស់​បាន​ទេ តែ​សូម្បី​អាហារ​ធម្មជាតិ​យើង​ខ្លះ ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ដែរ។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ​ជា​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប និងមាន​ជាតិ​ស្ករ​ខ្ពស់ណែនាំ​ពី​អ្នក​ជំនាញ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម បាន​ពន្យល់​ឲ្យ​ដឹង​ថា  ចំណី​អាហារ​ទាំង​អស់​ដែល​មាន​ជាតិ​ស្ករ​តិច ឬ​ច្រើន ពេល​យើង​ញ៉ាំ​ចូល​ទៅ ជាតិ​ស្ករនេះស្រូបចូលទៅក្នុងឈាមយើង មានល្បឿនលឿន ឬយឺត មិនដូចគ្នាទេ។ ដើម្បី​កុំ​ឲ្យ​អត្រា​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខ្លាំង អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ចេះ​ជ្រើស​រើស យក​ចំណី​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប ហើយ​ចៀស​វាង​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់។ ពពួក​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប៖ បន្លែ៖ ផ្កា​ខាត់ណា ជី​វ៉ាន់ស៊ុយ ម្ទេស​ប្លោក ផ្សិត សណ្ដែក​បណ្ដុះ ននោង ម្រះ ឃ្លោក ត្រប់ ស្ពៃ​ស ស្ពៃ​ចង្កឹះ ខ្ទឹម​បារាំង ទំពាំង ប៉េងប៉ោះ ស្ពៃ​ក្ដោប មើម​ឈូក ត្រសក់ ត្រឡាច សណ្ដែក​បារាំង ត្រកួន ពោត។ ផ្លែ​ឈើ៖ ប៉ោម សារី ទទឹម ទំពាំងបាយជូរ ស្ត្រប៊ើរ៊ី ល្ហុង ស្វាយ ល្មុត ចេក ទៀប​បារាំង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស