ត្រីមាសទី ១

ត្រីមាសទី ១ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ១

ចំណេះដឹងទូទៅ

ត្រីមាសទី ១

រោគសញ្ញាពពោះដំបូងចម្លែកៗ ស្រីៗគួរចាប់អារម្មណ៍

យើង​ត្រូវ​ដឹង​ថា រាងកាយ​របស់​មនុស្ស​ជា​ប្រព័ន្ធ​ស្មុគ​ស្មាញ​មួយ ហើយ​ការ​មាន​ផ្ទៃ​ពោះ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​លើ​រាងកាយ។ ដូច្នេះ នៅ​ពេល​ដែល​ស្រី​ៗ​មាន​ផ្ទៃពោះ រាងកាយ​នឹង​ចាប់ផ្ដើម​បង្ហាញ​រោគ​សញ្ញា​ជាក់​លាក់ណា​មួយ។ ជួន​កាល ស្ត្រី​បង្ហាញ​រោគ​សញ្ញា​ពពោះ​ដំបូង​ចម្លែកៗ ហើយ​បើ​យើង​សង្កេត​ឃើញ​មាន​រោគ​សញ្ញា​ខាង​ក្រោម​លេច​ឡើង វា​អាច​ជា​សញ្ញា​ថា​កំពុង​មាន​អី​លូតលាស់​ក្នុង​ពោះ​ហើយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. ពិបាក​គេង ប្រសិន​បើ​យើង​ឃើញ​ថា យប់​ឡើង​ពិបាក​គេង​លក់ ឬ​ឧស្សាហ៍​ភ្ញាក់​ពី​គេ​ងកណ្ដាល​យប់ វា​អាច​ជា​រោគ​សញ្ញា​ពពោះ​ដំបូងៗ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់ និង​សម្រាក ធ្វើ​លំហាត់​ប្រាណ កាត់​បន្ថយ​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ប្រសើរ​ជាង​មុន។ ២. តឹង​ច្រមុះ ឬ​ឈាម​ច្រមុះ ស្ដាប់​ទៅ​រាង​ចម្លែក​បន្តិច​មែន តែ​ស្ត្រី​ពពោះ​ខ្លះ​ចេញ​អាការៈ​តឹង​ច្រមុះ ឬ​ឈាម​ច្រមុះ​ពេល​ដំបូងៗ។ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ។ ៣. ឧស្សាហ៍​ផោម ឬ​ប៉ោង​ពោះ រោគ​សញ្ញា​ពពោះ​ដំបូង​ចម្លែក​មួយ​ទៀត​នោះ​គឺ អារម្មណ៍​មាន​ខ្យល់​ក្នុង​ពោះ ប៉ោង​ពោះ ឬ​ឧស្សាហ៍​ផោម ឬ​ភើ។ ការ​ពពោះ​អាច​ប៉ះ​ពាល់​ទៅ​លើ​ផ្លូវ​ក្រពះ​ពោះ​វៀន ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ ផោម ឬ​ភើ​ញឹក។ ៤. ធ្លាក់​ស​ច្រើន​ខុស​ធម្មតា ការ​ធ្លាក់​ស​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​ពពោះ តែ​បើ​សិន​យើង​សម្គាល់​ឃើញ​ថា ធ្លាក់​ស​ច្រើន​ខុស​ធម្មតា វា​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ផ្ទុយ​ទៅ​វិញ បើ​ការ​ធ្លាក់​ស​មាន​ក្លិន​មិន​ល្អ ឬ​មាន​ពណ៌​មិន​ប្រក្រតី គួរ​ទៅ​ជួប​គ្រូពេទ្យ​រោគ​ស្ត្រី។​ ៥. មាន​រសជាតិ​ដែក​ជាប់​មាត់ ស្ត្រី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​មាន​អារម្មណ៍​ដូច​កំពុង​ទំពា​វត្ថុ​ធ្វើ​ពី​ដែក ពេល​កំពុង​ញ៉ាំ​អី។ នេះ​ក៏​ព្រោះ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន Estrogen និង Progesterone នៅ​ក្នុង​ខ្លួន ហើយ​ត្រូវ​បាន​គេ​ហៅ​ថា Dysgeusia […]

ស្វែងរក ត្រីមាសទី ១

ត្រីមាសទី ១

ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ

យូហ្គា ជា​វិធី​ហាត់​ប្រាណបែប​ស្រាលៗ ដែល​ពិភពលោក​សុទ្ធ​តែ​ជឿថា អាច​ជួយ​បាន​ច្រើន​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត អាច​ហាត់​បាន​គ្រប់​វ័យ មិន​ថា​ស្រី មិន​ថាប្រុស ពិសេស​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ហាត់​យូហ្គា កាន់​តែ​ល្អ​ទៀត ព្រោះ​អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​បានត្រឹម​ត្រូវ រក្សា​សម្ពាធ កម្រិតជាតិ​ស្ករ កាត់​បន្ថយ​បញ្ហា​ប្រឈម​ជា​ច្រើន​ពេល​ពពោះ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ហាត់យូហ្គា សម្រាប់​គ្នា​យើង​ទើប​ពពោះ​ក្នុងត្រី​មាសដំបូង។ ១- កាយវិការ Cobra Pose Cobra Pose គឺ​ជា​ក្បាច់​យ៉ូហ្កា​មួយ​ប្រភេទ​ តម្រូវ​ឲ្យ​ធ្វើ​កាយវិការ​ដូច​ពស់​បើក​វែក។ អនុវត្ត​វិធីហាត់នេះ នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ពេល​ព្រឹក។ ធ្វើ​កាយវិការ​នេះ​ហើយ ប្រឹង​ទប់​ឲ្យ​នៅ​មួយ​កន្លែង និង​ធ្វើឲ្យបានយូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​កុំ​ឲ្យ​​លើស​ពី ៣០ វិនាទី។ មិន​ត្រូវ​ប្រឹង​ពត់​ខ្លួន​ខ្លាំង​ពេក​ទេ  ត្រូវ​ធ្វើដោយ​​ថ្នម​ៗ។ គុណសម្បត្តិ៖ កាយវិការ Cobra Pose ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​បរិវេណ​ចង្កេះ ជួយ​ឲ្យ​រាងកាយ​ម៉ាក់​ៗ​ទន់​ងាយ​បត់បែន និង​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ល្អ។ ២- កាយវិការ Butterfly Pose Butterfly Pose ជាកាយវិការ​មើល​ទៅ​ដូច​មេអំបៅ​ទះ​ស្លាប ឬ​ជាង​ជួសជុល​ស្បែក​ជើង​កំពុងអង្គុយ​ធ្វើការ។ អនុវត្ត​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ ដោយ​ធ្វើ​កាយវិការ​បែប​នេះ​ ប្រឹង​ទប់ឲ្យ​នៅ​មួយ​កន្លែង យូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​មិន​ត្រូវលើស​ពី ៥ នាទីឡើយ។ គុណសម្បត្តិ៖ កាយវិការ Butterfly Pose ជួយ​ជំរុញ​ចង្វាក់​បេះដូង និង​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​​ម៉ាក់​ៗ […]


ត្រីមាសទី ១

ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក?

យើង​ដឹង​ហើយ​ថា ពេល​ពពោះ​ម៉ាក់ៗ​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែលវា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹមកោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ កាល​ណា​ខ្វះ​ជាតិ​ដែក នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់​ស្លេក​ស្លាំង ចុះ​ខ្សោយ ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ។ ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ក៏​សម្បូរជាតិ​ដែក​ដែរ ស្រីៗ​គ្នាយើង​ត្រូវ​ញ៉ាំ​ឲ្យ​បាន​ច្រើន៖ ១- សត្វសាច់ក្រហម សាច់​សត្វ​ក្រហម ឬ​សាច់​គ្មាន​ខ្លាញ់ ក្រៅ​ពី​សម្បូរជាតិ​ប្រូតេអ៊ីន ក៏​សម្បូរជាតិ​ដែក​ដែរ តែ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​សាច់​សុទ្ធ​នោះ​ទេ ព្រោះ​អាច​លើស​ជាតិ​ប្រូតេអ៊ីន យក​ល្អ​ញ៉ាំ​សាច់​ជាមួយ​បន្លែ។ ២- ថ្លើម ថ្លើម​សត្វ​គ្រប់​ប្រភេទ មាន​ថ្លើម​ជ្រូក ថ្លើម​មាន់ ថ្លើមគោ សុទ្ធ​តែ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​ដែក ដូច្នេះ​ម៉ាក់ៗ​ត្រូវ​បញ្ចូល​ថ្លើម​សត្វ​ក្នុង​របប​អាហារ​ឲ្យ​ច្រើន។ ៣- បង្គា ក្រៅ​ពី​សម្បូរ​ជាតិ​សង្កសី បង្គា​ក៏​មាន​ជាតិ​ដែក​ច្រើន​ដែរ ញ៉ាំ​បង្គា​អាច​ជួយ​បំពេញ​រាង​កាយ​យើង​កាយ​ពី​ការ​ខ្វះ​ជាតិ​ដែក។ អត្ថបទពាក់ព័ន្ធ៖  ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​ ៤- បន្លែ​បៃតង បន្លែ​ស្លឹក​បៃតង ពិសេស​ត្រកួន ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក វីតាមីន​សេ ជាតិ​កាក​សរសៃ ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព​ណាស់ ពិសេស​ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ត្រូវ​ការ​ពពួក​វីតាមីន និង​ជាតិ​ដែក​ជា​ចាំបាច់។ ៥- គ្រាប់​ធញ្ញជាតិ គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រប់ល្ពៅ  មាន​បរិមាណ​ជាតិ​ដែក​ច្រើន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រីមាសទី ១

លម្អិតរឿងអេកូផ្ទៃពោះតាមត្រីមាសនីមួយៗ ម៉ាក់ៗកាន់តែមានទំនុកចិត្ត

ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ​ភ្លាម ម៉ាក់​ៗ​ប្រាកដជា​មាន​អារម្មណ៍​សប្បាយ​រីករាយ ហើយ​រឿង​បន្ទាប់​ត្រូវ​ធ្វើ​គឺ​ការ​ទៅ​ពិនិត្យ​អេកូ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត។ ចំពោះ​បញ្ហា​មើលអេកូ ពេទ្យ​មិន​បាន​ហាមប្រាម​រឿង​នេះ​ទេ តែ​ប្រសិន​បើ​គិត​តាម​ក្បួនខ្នាត​ម៉ាក់​ៗ​អាច​អេកូ​បាន ៤-៥ ដង​ ទម្រាំ​ដល់​ថ្ងៃ​សម្រាល។ នេះ​បើ​តាម​សម្ដី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ តើ​ការ​ពិនិត្យ​ពេលពពោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ណា​ខ្លះ? ដើម្បី​អ្វី​ទៅ? សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​ពិនិត្យ​មើល​អេកូ​ចែក​ចេញ​ជា ៤ ដំណាក់កាល​ដូច​ខាងក្រោម៖ ១- ត្រី​មាស​ទី​១ ក្នុង​អំឡុង​ពេល​នេះ ការ​អេកូ​មាន​សារសំខាន់​ណាស់ ព្រោះ​ដើម្បី​កំណត់​គភ៌​ថា​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។ ប្រសិនបើ​នៅ​ក្នុង​មិន​អី​ទេ តែ​បើ​ក្រៅ គឺ​ត្រូវ​យក​ចេញ​ទាន់​នៅ​តូច ដើម្បី​កុំឲ្យ​កូន​វិវត្ត​ធំ​ទៅ​ៗ ព្រោះ​កាន់តែ​ធំ ម៉ាក់​ៗ​អាច​មាន​គ្រោះថ្នាក់។ ២- ត្រីមាស​ទី​២ នៅ​ពេល​កូន​ចូល​មក​ដល់​ក្នុង​ត្រី​មាស​ទី​២ នេះ គេ​តម្រូវ​ឲ្យ​មើល​អេកូ​ដើម្បី​ចង់​ដឹង​ថា​កូន​មាន​ការ​វិវត្ត​គ្រប់​លក្ខណៈ​ឬ​ក៏​អត់ កូន​ប្រុស ឬ​ស្រី។ ប្រសិនបើ​ពិនិត្យ​ឃើញ​ថា អវយវៈ​មាន​មិន​គ្រប់​នោះ​វេជ្ជបណ្ឌិត​នឹង​ផ្ដល់​ជា​ដំបូន្មាន​ខ្លះ​ៗ​ទាក់ទិន​នឹង​ការ​យក​ចេញ តែ​ការ​សម្រេច​ចិត្ត​ស្ថិត​នៅ​លើ​ម៉ាក់ប៉ា។ ក្នុង​ករណី​នេះ​ទៀត​សោត គ្មាន​ថ្នាំ​ណា​ដែល​អាច​លេប​ទៅ​អាច​បង្គ្រប់​សរីរាង្គ​កូន​ក្នុង​ផ្ទៃ​បាន​ហើយ។ ៣- ត្រីមាស​ទី​៣ ចូល​មក​ដល់​ត្រីមាស​ទី​៣ ការ​ពិនិត្យ​អេកូ​គឺ​ធ្វើ​ឡើង ដើម្បី​ចង់​ដឹង​ថា​កូន​បង្វិល​ក្បាល​ហើយ​ឬ​នៅ? មាន​សុក​រុំ​ក​អត់? ៤- ត្រៀម​សម្រាល មុន​សម្រាល​នេះ​ក៏​សំខាន់​ដែរ គឺ​ដើម្បី​ចង់​ច្បាស់​ថា​កូន​បង្វិល​ចំ​ឬ​នៅ? ទឹក​ភ្លោះ​យ៉ាង​ម៉េច​ហើយ? តើ​អាច​កើត​ដោយ​ធម្មជាតិ ឬ​កើត​ដោយ​វះកាត់? វេជ្ជបណ្ឌិត គាន់ អូន ក៏​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​អាច​មក​ផ្ទៀងផ្ទាត់​រាល់​ខែ ព្រោះ​កាលណា​ដឹង​លទ្ធផល ឬ​បញ្ហា​មុន​អាច​ជួយ​បាន​ច្រើន […]


ត្រីមាសទី ១

តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង

មានស្រីៗយើងមួយ​ចំនួន គិតថា ពេល​ពពោះ​ មិនគួរ​ហាត់​ប្រាណ លើក​ដៃ​លើក​ជើង ព្រោះ​ខ្លាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ តែតាម​វេជ្ជសាស្ត្រ ស្រីៗ​មាន​ផ្ទៃ​ពោះ គួរចាប់​ផ្តើម​ហាត់​ប្រាណ​ពី​ត្រីមាស​ដំបូង ដល់​ត្រីមាស​ទី៣ ដោយវាមាន​ប្រយោជន៍​ច្រើន​ណាស់​ ទាំង​សុខភាពម្តាយ និងគភ៌ក្នុង​ផ្ទៃ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់តិចនិក​ហាត់​សម្រាប់​ស្រីៗ​ពពោះ​ ដើម្បីសុខ​ភាព​ល្អ។ ហាត់​ប្រាណ​នៅ​ត្រី​មាស​ដំបូង (ខែ​ទី ១-៣) ដឹង​ថាពពោះ​ភ្លាម យើង​​មិន​ចាំ​បាច់​ផ្លាស់​ប្ដូរ​ទម្លាប់ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ​អី​ច្រើន​ទេ បើ​ធ្លាប់​ធ្វើ​អី បន្ត​ធ្វើ​ធម្មតា​ទៅ ដូច​ជា ដើរ ​រត់​ហាត់​ប្រាណ និង​ហែល​ទឹក​ជាដើម សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព។ នៅ​ត្រី​មាស​ដំបូង ស្ត្រីពពោះ​ភាគ​ច្រើន ​ចាប់​ផ្ដើម​ចាញ់ អស់​កម្លាំង ចង់​ក្អួត ល្ហិតល្ហៃ មិន​ចង់​ធ្វើទាំង​អស់ កុំ​ថា​ឡើយ​​ហាត់​ប្រាណ។ ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​កូន​ជា​ទី​ស្រលាញ់ ​គួរ​ព្យាយាម​ហាត់​ប្រាណ​យ៉ាងហោចក៏​បាន​ ៥-១០​ នាទី/ថ្ងៃ​ ដែរ។ យើង​អាច​សាកល្បង​វិធី​រៀបរាប់​ខាង​ក្រោម ងាយ​ៗ និង​ចំណាយ​ពេល​តិច ជឿថា​យើង​អាច​ធ្វើ​បាន៖ ១- ដើរ​ហាត់ប្រាណ ដើរ ជា​វិធី​ដ៏​ល្អ និង​ងាយ​ស្រួល​បំផុត​សម្រាប់​ស្រីៗទើបពពោះត្រីមាស​ដំបូង អាច​ដើរ​តិច​ៗ​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ត្រឹម​តែ​ជួយ​ឲ្យ​សុខភាព​ល្អ​​ទេ ថែម​ទាំង​ជួយ​ឲ្យ​យើង និងគភ៌​ អាច​ស្រូប​យក​វីតាមីន D ពី​ពន្លឺ​ព្រះអាទិត្យ​បាន​គ្រប់គ្រាន់ និង​គេង​លក់​ស្រួល​ទៀត​ផង។ ២- […]


ត្រីមាសទី ១

ចាញ់​កូន​ខ្លាំង​មិន​ដឹង​ធ្វើ​ម៉េច អាច​សាក ៤ វិធី​នេះ​បាន

បើ​សិន​ម៉ាក់​ៗណា​កំពុងតែ​ចាញ់​កូន​ខ្លាំង​បាយ​មិន​នឹក​ ទឹក​មិន​ស្រេក ហើយ​ក្អួត​ចង្អោរ​មិន​ឈប់ ទោះ​ជា​គ្មាន​អ្វី​ក្នុង​​ពោះ​សោះ អាច​មក​សាក​ពី​វិធី​ទាំង​នេះ ដែល​ជា​ការ​ចែករំលែក​ពី​​ស្រី​ៗគ្នា​យើង​ដែល​​​ធ្លាប់​មាន​បទពិសោធ​​បាន។ ១- សូដា និង​ពងមាន់​ស្រែ អ្នកស្រី វិច្ឆិកា អាយុ ៣២ ឆ្នាំ​ដែល​ជា​មេផ្ទះ រស់នៅ​ស្រុក​កៀនស្វាយ​ក្នុង ខេត្ត​កណ្ដាល និង​មាន​កូន ៣ នាក់​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា ពេល​មាន​កូន គឺ​ចាញ់​ទាំងអស់ ហើយ​ចាញ់​ខ្លាំង​ទៀត​ផង តែ​លោក​ស្រី​បាន​ដឹង​ពី​វិធី​មួយ​ពី​អ្នក​ក្បែរ​ខាង ដោយ​យក​ពងមាន់​ស្រែ​ផ្នែក​ក្រហម ទៅ​ក្រឡុក​ជាមួយ​សូដា ទឹកកក និង​ស្ករ​ ដាក់​តាម​ចំណង់ចំណូលចិត្ត។ ព្យាយាម​ផឹក​បែប​នេះ ៣ ទៅ ៥ ថ្ងៃ​ទៅ ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ក្អួត​ក៏​មិន​សូវ​ជា​មាន​ច្រើន​ទៀត។ ២- ញ៉ាំ​ចំណី​ចត់​ៗ ឬជូរៗ ការ​ញ៉ាំ​ចំណី​អាហារ​ណា​មាន​រសជាតិ​ចត់​ៗ ឬជូរៗ ក៏​អាច​ជួយ​ទប់ស្កាត់​អាការៈ​ក្អួត​ចង្អោរ​បាន​ខ្លះ​ៗ​ដែល។ អ្នក​ចាញ់​កូន​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា ខ្លះ​ងុយ​គេង ខ្លះ​គ្មាន​កម្លាំង​កំហែង មិន​ឃ្លាន ឬ​​ក្អួត​ជាដើម ហើយ​សម្រាប់​អ្នក​ក្អួត​គ្រប់​ពេល អាច​សាក​វិធី​នេះ​បាន ដោយ​ទំពា​ខ្វិត ស្វាយ ឬ​ស្លា​ខ្ចី យក​តែ​ជាតិ​ចត់​ៗ​ឲ្យ​ជាប់​មាត់ ដោយ​ខ្ជាក់​កាក និង​ទឹក​ចេញ។ ពេល​រក​ក្អួត សាក​វិធី​បែប​នេះ នឹង​អាច​ជួយ​បាន ៧០ % […]


ត្រីមាសទី ១

ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ

អំឡុង​ពេល​ពពោះ​នៅ​ត្រី​មាស​ទី ១ អាច​ជា​ពេល​វេលា​ពិបាក​បំផុត​សម្រាប់​ស្រីៗ ព្រោះ​ជា​អំឡុង​ពេល​ចាញ់​គភ៌​ខ្លាំង​បំផុត​កើត​លើ​គ្នា​យើង​ភាគ​ច្រើន ខ្លះ​ធ្វើ​ឲ្យ​បាយ​មិន​នឹក ទឹក​មិន​ស្រេក ហើយ​បើ​ភ្នែក​ភ្លាម​រក​តែ​ក្អួត ស្រប​ពេល​មួយ​ចំនួន​តូច បែរ​ជា​ញ៉ាំ​បាន​នោះ​បាន ឡើង​គីឡូ​ស្រឺតៗ​ម៉ង ហើយ​ខ្លះ​ទៀត ញ៉ាំ​បាន បែរ​ជា​ខំ​តម​ខ្លាច​នេះ​ខ្លាច​នោះ។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​បញ្ជាក់​លម្អិត​ពាក់​ព័ន្ធ​របប​អាហារ និង​ការតម​អាហារ​អំឡុង​ពេលពពោះ​ ៣ ខែ​ដំបូង។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​របស់​សាកល​វិទ្យាល័យ កូឡុំបៀ រក​ឃើញ​ថា ស្រីៗ​មាន​ផ្ទៃ​ពោះ​ដែល​តម​អាហារ ពេល​កូន​កើត​មក​មាន​រូប​រាង​តូច​ល្អិត ឬ​កើត​មក​មាន​ទម្ងន់​តិច​ជាង​ធម្មតា។ អូនៗ​តូច​ល្អិត​នឹង​ប្រឈម​ផល​វិបាក​ នៅ​ពេល​ធំ​ឡើង ពិសេស​ការ​រៀន​សូត្រ​តែ​ម្តង។ ហេតុ​នេះ តម​អាហារ​អំឡុង​ពេល​ត្រី​មាស​ដំបូង មិន​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​នោះ​ឡើយ។ ១- តម្រូវ​ការ​អាហារូបត្ថម្ភ​អំឡុង​ពេល​ពពោះ​ដំបូង អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ កូឡុំបៀ រក​ឃើញ​ថា នៅ​ពេល​ស្រីៗ​មាន​ផ្ទៃ​ពោះ ​តម​អាហារ ជា​ធម្មតា​កូន​កើត​មក​មិន​គ្រប់​គីឡូ។ ម៉ាក់ៗ​តម​អាហារ​កាន់​តែ​យូរ ធ្វើ​ឲ្យ​ទម្ងន់​អូនៗ​កាន់​តែ​តិច អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​អូនៗ​ទៀត​ផង។ នៅ​ត្រី​មាស​ទី១ ពោល​ចាប់​ពីសប្តាហ៍ ១-១២ ស្រីៗ​មាន​គភ៌ នឹង​មាន​រោគ​សញ្ញា​មិន​ស្រួល​ខ្លួន​មួយ​ចំនួន ពិសេស​អាការៈ​ចាញ់​កូន ដូច​ជា ចង្អោរ ក្អួត ខ្សោយ វិល​មុខ ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រ​ម៉ូន តម្រូវ​ឲ្យ​​យើង​ត្រូវ​សម្រប​ខ្លួន​ឲ្យបាន។ អាការៈ​ក្អួត ឬ​ចង្អោរ​ខ្លាំង នៅ​ត្រី​មាស​ដំបូង […]


ត្រីមាសទី ១

​ចង់ឲ្យកូន​កើតមកសក់​ច្រើន គួរ​​ញ៉ាំ​​អាហារ​ទាំង​នេះ​ពេល​ពពោះ​

សម្រាប់​ម៉ាក់​ៗ​មាន​គភ៌​ពិតជា​គិតគូរ​ខ្លាំង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប៊េបី​មាន​សុខភាព​ល្អ និង​មាន​សម្រស់​ស្រស់​ស្អាត​តាំងពី​ក្នុង​ពោះ​ខ្លួន​ម្ល៉េះ។ ក្នុង​នោះ​រឿង​ចាំបាច់​បំផុត​ទាំង​គេ​ទាំង​យើង​គិត គឺ​ញ៉ាំ​អាហារ​ប៉ូវ និង​ថ្នាំ​ជំនួយ​ផ្សេង​ៗ​ឲ្យ​កូន​ពេញ​លក្ខណៈ​សិន ហើយ​បន្ទាប់​មក​ទៀត​គិត​ពី​បញ្ហា​សក់​ ព្រោះ​ម៉ាក់​ប៉ា​ខ្លះ​សក់​មិន​សូវ​ក្រាស់ ដូចនេះ​ហើយ​ខ្លាច​កូន​កើត​មកបែប​នោះ​ដែរ ទើប​ខំ​ស្វែង​រក​ប្រភេទ​អាហារ ឬ​ថ្នាំដែល​អាច​ជួយ​បង្កើន​សក់​របស់​កូន​យើង។ Helloគ្រូពេទ្យ យល់​ពី​បញ្ហា​នេះ ហើយ​ក៏​បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​រូប​ដែល​កូន​កើត​មក​មាន​សក់​ខ្មៅ ហើយ​ក្រាស់ឃ្មឹក​មក​ចែករំលែក​ដល់​គ្នា​យើង៖ ១- ទឹកដោះគោ​ឆៅ និង​ក្រូចពោធិ៍សាត់ ​បងស្រី ឡុងហៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​មាន​ផ្ទៃ​ពោះ​តាំងពី​ខែ​ដំបូង​រហូត​ដល់​ថ្ងៃ​សម្រាល គាត់​តែងតែ​ផឹក​ទឹកដោះគោ​ឆៅ និង​ញ៉ាំ​ក្រូចពោធិ៍សាត់ ហើយ​លទ្ធផល​កូន​កើត​មក​ពិតជា​មាន​សក់​ខ្មៅ ត្រង់​ទន់​រលោង និង​ច្រើន​ខ្លាំង​ទៀត​ផង។ មិន​ត្រឹមតែ​មាន​សក់​ច្រើន​ឡើយ កូន​ប្រុស​បងស្រីថែម​ទាំង​មាន​ស្បែក​ស​រលោង​ស្អាត ទាំង​ខ្លួន​សម្បុរ​ខ្មៅ​ស្រអែម​។ ម៉ាក់​ៗ​រូប​នេះ​ក៏​បាន​ណែនាំ​ដល់​ម៉ាក់​ៗ​ដទៃ​ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ថា ក្រៅពី​អាហារ​ពីរ​មុខ​នោះ ត្រូវ​ញ៉ាំ​បន្លែ​បៃតង និង​ត្រី​ឲ្យ​បាន​ច្រើន។   ២- អាហារ​មាន​ជាតិប្រេង ឬ​ខ្លាញ់​ពី​ធម្មជាតិ អ្នក​ដែល​ចង់​ឲ្យ​កូន​មាន​សក់​ក្រាស់​តាំងពី​នៅ​ក្នុង​ពោះ គួរតែ​ញ៉ាំ​អាហារ ឬ​ផ្លែឈើ​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ផ្លែ​ប៊ឺរ​ វ៉ល់ណាត់ ប្រេង​បន្លែ បន្លែ​ស្លឹក​ៗ សាច់ត្រី …។ អាហារ​ទាំងនេះ​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ទារក​លូតលាស់​គ្រប់​ផ្នែក​រួម​ទាំង​សក់​ច្រើន​ទៀត​ផង។ វិធី​នេះ​ជា​ការ​ចែក​រំលែក​ពី​ម៉ាក់​ៗ សុផាឡេង។ ៣- ពង​ទា​កូន នេះ​ជា​វិធី​មួយ​ដែល​ចាស់​ៗ​ពី​មុន​តែង​និយាយ​ត​គ្នា ហើយ​ពេល​ញ៉ាំ​ទៅ​មាន​ប្រសិទ្ធិភាព​ចំពោះ សុភានី ព្រោះ​គាត់​មាន​សក់​ស្ដើង​ៗ ហើយ​ខ្លាច​កូន​បែប​នោះ​ដែរ ទើប​សាក​ញ៉ាំ​តាម​ចាស់​ៗ​និយាយ។ ម៉ាក់​ៗ​រូប​នេះ​បន្ត​ទៀត​ថា ក្រៅពី​ពង​ទា​កូន គាត់​ក៏​បាន​ញ៉ាំ​បន្លែ​ផ្លែឈើ​ជាច្រើន​ប្រភេទ រួម​ផ្សំ​នឹង​ថ្នាំ​ជំនួយ​ដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ស៊ុត​គ្រប់​ប្រភេទ សម្រាប់ […]


ត្រីមាសទី ១

ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់

អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ធ្វើ និង​បារម្ភ​បំផុត ​គឺ​រក្សា​សុខភាព ថែទាំ​គភ៌​​ឲ្យ​សុខភាព​ល្អ ជា​ពិសេស​រឿង​ញ៉ាំ។ ទឹក​ដូង ជា​ជម្រើសល្អ​មួយដែល​មាន​ប្រយោជន៍​ខ្លាំង​មែន​ទែនសម្រាប់​អ្នក​ម្ដាយកំពុង​ពពោះ​ដំណាក់​កាល​នេះ។ ទឹកដូង​មាន​អី​ខ្លះ? ល្អ​ប៉ុណ្ណា? ១- បញ្ចុះទឹកនោមបានយ៉ាងល្អ ក្នុង​ទឹកដូងសម្បូរ​រ៉ែ​ប៉ូតាស្យូម​ ម៉ាញេស្យូម​​ កាល់ស្យូម និង​​ផូស្វរ។ នាទី​សំខាន់​របស់​សមាសធាតុ​សំខាន់ៗ​ទាំង​នេះ គឺ​ច្រោះ​ទឹកនោម។ តួនាទី​ផ្សេង​ទៀត គឺ​ជួយ​រក្សា​ស្ថិរភាព​ជាតិអាស៊ីដអ៊ុយរិច ក្នុង​​ឈាម កាត់បន្ថយ​ការ​កើត​គ្រួស​ក្នុង​តម្រងនោម និង​បង្ការ​រោគ​ក្នុង​បង្ហួរនោម។ ២- សារធាតុរ៉ែសំខាន់ៗ អាការៈ​ចាញ់​កូន​មួយ​ចំនួន ​ដូចជា ក្អួតចង្អោរ​ រាក ​អាច​បង្ក​ឲ្យ​បាត់បង់​ជាតិ​ទឹក និង​រ៉ែ​សំខាន់ៗ​ក្នុង​ខ្លួន។ ទឹក​ដូង​នៅក្នុង​ខ្លួន​យើង សម្បូររ៉ែ​មាន​ប្រយោជន៍ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ ជួយ​រក្សា​លំនឹង pH ​ក្នុង​ឈាម​ និង​ពង្រឹង​ចលនា​សាច់​ដុំ និង​សម្រួល​ពេល​យើង​មាន​អាការៈ​គ្រុន​ក្ដៅ​ដែរ។ ៣- ជួយរឿងឈឺក្រពះ ឬទល់លាមក ​ក្រហាយ​ចុងដង្ហើម ឬ​ទល់លាមក អាច​កើត​ញឹកញាប់​ពេល​មាន​ផ្ទៃពោះ ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន។ ទឹកដូង​អាច​បន្សាប​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ៤- ប្រឆាំងការរាក មេរោគ​មួយ​ចំនួនមិន​អាច​កើត​មាន​ទេ ជា​ពិសេស​រឿង​រាករូស ព្រោះ​ទឹកដូងសម្បូរ​រ៉ែ វីតាមីន ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ល្អៗ។ ៥- ជួយបេះដូង និងរក្សាលំនឹងស្ករ សារធាតុរ៉ែ ពិសេស​ជាតិ​អាស៊ីដឡូរិច ​ដែល​មាន​ក្នុង​ទឹកដូង ​ជួយ​សម្រួល​ដល់​ចលនា​ឈាម​រត់ ហើយ​ជួយ​រក្សា​ស្ថិរភាព​ជាតិ​ស្ករ​ និង​ខ្លាញ់​ល្អ​ក្នុង​ខ្លួន។ អ្វី​ដែល​គួរ​ធ្វើ គួរ​ផឹក​ដូង​ជា​ប្រចាំក្នុង​ត្រីមាស​ទី៣ ព្រោះ​វា​អាច​រក្សា​សម្ពាធ​ឈាម​បាន​ល្អ​ពេល​សម្រាល។ ចំណុច​ពិសេស​មួយ​ទៀត […]


ត្រីមាសទី ១

សប្តាហ៍ទី៤៖ តើគភ៌មានលក្ខណៈ​បែបណា?

ការលូតលាស់គភ៌ គភ៌​ក្នុង​ផ្ទៃ​អាយុ​បាន ​​៤ សប្តាហ៍​មាន​ទំហំ​តូច​មែន​ទែន គឺ​ប៉ុន​គ្រាប់ល្ង ឬ​ប្រវែង​​ ២២ មិល្លី​ម៉ែត្រប៉ុណ្ណោះ ហើយ​​​នឹង​រីក​លូត​លាស់​ឥត​ឈប់​ឈរ​នៅ​សប្តាហ៍​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត។ ទឹក​ភ្លោះ និង​ថង់​ទឹក​ភ្លោះ​បាន​បង្កើត​ឡើង​នៅសប្តាហ៍​ទី​ ៤ ​នេះ ដើម្បី​ការពារ និង​ចិញ្ចឹម​អំប្រ៊ីយ៉ុង​សិន​ មុន​ពេល​សុក​លូត​លាស់​ពេញ​លក្ខណៈ ហើយ​ទាញ​យក​សារធាតុ​ចិញ្ចឹម​ពី​ម្ដាយ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ។ អំប្រ៊ីយ៉ុង គឺ​មាន​ជាលិកា ​៣ ​ស្រទាប់ ដែល​ស្រទាប់​ក្នុង​នឹង​វិវត្ត​ទៅ​ជា​ប្រព័ន្ធ​រំលាយ​អាហារ ថ្លើម សួត ចំណែក​ស្រទាប់​កណ្ដាល​នឹង​វិវត្ត​ទៅ​ជាសរីរាង្គ​ផ្សេង​ទៀត​ដូច​ជា បេះដូង ប្រដាប់​ភេទ ឆ្អឹង ក្រលៀន និង​សាច់ដុំ រីឯ​ស្រទាប់​ក្រៅ​នឹង​វិវត្ត​ទៅ​ជា​ប្រព័ន្ធប្រសាទ សក់ ស្បែក និង​ក្រចក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បម្រែបម្រួលរាងកាយ ១- រាងកាយអាចប្រែប្រួលអីខ្លះ? ការ​កាច់​សំបុក​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​សប្ដាហ៍​នេះ ដែល​មា​នអ័រម៉ូន​ឈ្មោះ hCG បាន​បញ្ចេញ​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​​ការ​តាំង​ទីរបស់​អំប្រ៊ីយ៉ុង ហើយ​វា​ក៏​ដើរ​តួនាទី​ផ្សេង​ទៀត​ដូចជា​ទប់​ស្កាត់​ការ​មាន​រដូវ​ជាថ្មី។ ​វត្តមាន​របស់​វា​នេះ​ហើយ​ដែល​បញ្ជាក់​ថា​ស្រីៗ​យើង​កំពុង​មាន​គភ៌ ដែល​ពេល​ខ្លះ​វា​អាច​ឲ្យ​ជា​រោគ​សញ្ញា​ស្រដៀង​នឹង​ការ​មក​រដូវ​ ស្រីៗ​មួយ​ចំនួន​មាន​អាអូន​ដំបូង​អាច​យល់​ច្រឡំ តែ​តាម​ពិត​មាន​កូន​សោះ។ ២- ត្រូវយល់ដឹងអីបន្ថែមទៀត? – សង្កៀរ និងឡើងតឹងដោះ – អស់កម្លាំង – នោមញឹក – ធុំអាហារ – បាយមិនបាន – ក្អួតចង្អោរ – ឡើងកម្ដៅ – […]


ត្រីមាសទី ១

សប្តាហ៍ទី ៥៖​ មិនមែន​បំភ័យទេ ស្រីៗ​យើងប្រយ័ត្នកុំឲ្យមានជំងឺបាក់ទឹកចិត្ត

ការលូតលាស់គភ៌មក​ដល់​ពេល​នេះគភ៌​មាន​ទំហំ​ប៉ុន​គ្រាប់​ជី​ ការ​លូត​លាស់​ក៏​បន្ត​ទៅ​មុខ​ជា​លំដាប់ ហើយ​​សុក​ក៏​ត្រៀម​ទាញ​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ម្ដាយ។ នេះ​ជា​ពេល​ដែល​ស្រីៗ​យើង​ឆាប់​បាក់​ទឹក​ចិត្ត​បំផុត ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន។ បម្រែបម្រួលរាងកាយ១- ផ្លូវចិត្តមិននឹងន ជា​រឿង​ដែល​មិន​អាច​ជៀស​បាន ស្រីៗ​យើង​អាច​នឹង​មាន​អារម្មណ៍​ឆេវ​ឆាវ ឆាប់​ខឹង មួម៉ៅ ហើយ​អាការៈទាំង​នេះ​ភាគ​ច្រើន​កើត​ក្នុង​អំឡុង​ខែ​ទី ២ ដូច​នេះ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​បាក់​ទឹក​ចិត្ត​ពេល​ពពោះ​លើស​ពី ២ សប្ដាហ៍​ឡើង​ទៅ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ព្រោះ​គេ​បាន​រក​ឃើញ​ថា អត្រា​នៃ​ការ​បាក់​ទឹក​ចិត្ត​ចំពោះ​ស្រីៗមុន​ និង​ក្រោយសម្រាល​ ​មាន​តួ​លេខ​ប្រហាក់​ប្រហែល​គ្នា។ ២- ត្រូវធ្វើអ្វីល្អពេលនេះ? លំហាត់​ប្រាណ​​ជា​វិធី​មួយ​ល្អ​ដើម្បី​បន្ធូរ​អាការៈតាន​តឹង ព្រោះ​វា​មាន​អត្ថប្រយោជន៍​ដូច​ជា៖ – កាត់​បន្ថយ​ស្ត្រេស – រំសាយ​សម្ពាធ​ផ្លូវ​ជាតិ – ពង្រឹង​សាច់ដុំ​កុំ​ឲ្យ​ពិបាក​ពេល​សម្រាល – សម្រួល​សរសៃ​ការពារ​កុំ​ឲ្យ​ឈឺ​ពេល​ពោះ​កាន់​តែ​ធំ។ ការជួបជាមួយគ្រូពេទ្យ៣- ចំណុចដែលត្រូវប្រាប់ពេទ្យ ក្នុង​ពេល​នេះ​ស្រីៗ​យើង​គួរ​តែ​ចាប់​ផ្ដើម​លេប​វីតាមីន​បម្រុង​រាង​កាយ និង​ប៉ូវ​ដល់​អាអូន​ក្នុង​ផ្ទៃ ហើយ​ត្រូវ​កំណត់​ថ្ងៃ​ឲ្យ​ច្បាស់​ថា​ត្រូវ​ទៅ​ជួបពេទ្យ​ថ្ងៃ​ណា ព្រម​ទាំង​ប្រាប់​គ្រូពេទ្យ​រាល់​ការ​ប្រើ​​ថ្នាំ​ទាំង​ឡាយ​ដែល​សង្ស័យ​ថា​អាច​មាន​ផល​អាក្រក់​ដល់​បេប៊ី។ ៤- តេស្ត​ត្រូវធ្វើ គ្រូពេទ្យ​នឹង​ពិនិត្យ​រាង​កាយ​យើង​​ពេល​ទៅ​ជួប​ដំបូង ពិសេស​នៅ​ម្ដុំ​អាង​ត្រគាក​ដែល​ជា​តំបន់​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត។ គ្រូ​ពេទ្យ​អាច នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដោយ​ដាក់​ឧបករណ៍​ម្យ៉ាង​ហៅ​ថា​ចំពុះ​ទា​ចូល​ទ្វារ​មាស ដើម្បី​ពិនិត្យ​មាត់​ស្បូន​យើង បន្ទាប់​មក​ពេទ្យ​នឹង​ប្រាប់​ពី​ការ​ប្រែ​ប្រួល​ផ្សេងៗ​ដែល​អាច​កើត​មាន។   សុខភាព និងសុវត្ថិភាព៥- របបអាហារបែបណាល្អ? ក្នុង​ពេល​ពពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្រីៗ​យើង​មាន​ការ​ថយ​ចុះ ដូចនេះ​ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អាច​ចម្លង​រោគ និង​បង្ក​ឲ្យ​មាន​ការ​រលូត ឬ​អត់​អវៈយវៈ​ជាដើម។ ខាង​ក្រោម​នេះ​ជា​អាហារ​ដែល​ត្រូវ​ជៀស​វាង៖ – ឈីស – សាច់​កំប៉ុង – ទឹក​ខ្មេះ​ប៉ោម – ស៊ុត​ និង​សាច់​ឆៅ – បន្លែ និង​សាច់​ដែល​មិន​ឆ្អិន​ល្អ – ត្រី​សមុទ្រ​ដែល​មាន​ជាតិ​បារ៉ត​ច្រើន – ទឹក​ផ្លែឈើ​ដែល​មិន​បាន​សម្លាប់​មេរោគ​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស