បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ប្រុសៗ​ជា​ច្រើន មាន​ទាំង​បញ្ហា ​​លិង្គ​ មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​បញ្ហា​ថា​មិន​ស្រួល​ណាមួយ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបុរសផ្សេងទៀត

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត

វិធីសាស្ដ្របង្កើនអ័រម៉ូនតេស្ដូស្ដេរ៉ូនតាមបែបធម្មជាតិ ប្រុសៗគួរដឹង

ភាគច្រើនបុរសៗដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ អាចប្រឈមនឹងការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន គ្រាន់​តែតិច និង ច្រើន ដែលការថយចុះនេះ ក៏អាចធ្វើឲ្យសុខភាពរាងកាយចុះខ្សោយផងដែរ ជាពិសេសសុខភាព​ផ្លូវភេទតែម្ដង។ ជាក់ស្ដែងណាស់ថា ភាពរឹងមាំនៃសុខភាពផ្លុវភេទបុរសៗទូទៅ អាស្រ័យលើកម្រិតអ័រម៉ូនមួយនេះ ដូច្នេះខាងក្រោម​ជាវិធីសាស្ដ្រធម្មជាតិងាយៗ ដោយមិនបាច់ ប្រើប្រាស់ផលិតជំនួយ ក៏អាចបង្កើនកម្រិត​អ័រម៉ូន​នេះ​ដែរ​។​ អត្ថបទគួរអានបន្ថែម៖  បុរសៗថយចុះអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចនឹងជួបបញ្ហាអ្វីខ្លះ? ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ការហាត់ប្រាណ ហាត់​ប្រាណ ជាវិធីសាស្រ្ដមួយមានប្រសិទ្ធភាពខ្លាំង និងងាយៗអាចធ្វើបានប្រចាំថ្ងៃពី១ម៉ោង ទៅ ១ម៉ោងកន្លះ គឺល្អបំផុតហើយ។ យើងអាចហាត់ប្រាណទៅតាមចំណូលចិត្ដ ដូចជា ការដើរ រត់ ជិះកង់ ហែលទឹក លើកទម្ងន់ សុទ្ធតែមានអត្ថប្រយោជន៍។ លើកទឹកចិត្ដសម្រាប់បុរសៗដែលមានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅដែលស្ថិតក្នុងការប្រឈមនឹងបញ្ហាថយចុះកម្រិតអ័រម៉ូន។ ការញ៉ាំអាហារសុខភាព របបអាហារប្រចាំថ្ងៃផ្ដោតសំខាន់ទៅលើពពួកអាហារ វីតាមីន ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម កាបូអ៊ីដ្រាត និងជាតិខ្លាញ់អូមេហ្គា៣ ដែលពពួកអាហារទាំងនេះ ជំនួយដល់ការលូតលាស់កោសិកាក្នុងរាងកាយ […]


បញ្ហាបុរសផ្សេងទៀត

ការសិក្សា៖ ប្រុសៗងូតទឹកក្ដៅញឹកញាប់ ប្រឈមបញ្ហាអត់កូន

ការងូតទឹកក្ដៅ ត្រាំទឹកក្ដៅ ជាប្រចាំគឺជាមធ្យោបាយល្អសម្រាប់សុខភាពស្បែក និង ស្មារតី ជាពិសេសសម្រាប់បុរសៗ អាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល។ ប៉ុន្ដែទន្ទឹមនឹងអត្ថប្រយោជន៍នេះ ក៏មានគុណ​​វិបត្ដិចំពោះសុខភាពបន្ដពូជផងដែរ គឺប្រឈមនឹងការថយចុះបរិមាណមេជីវិតឈ្មោល នៅ​ពេល​ងូត​ទឹក​ក្ដៅ​លើស​ពី៣៧ អង្សាសេ​ញឹក​ញាប់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Peter Atangwho នាយកប្រតិបត្តិក្លីនិក TeleMed មានប្រសាសន៍ថា ការងូតទឹកក្ដៅញឺកញាប់ មិនល្អសម្រាប់ សុខភាពបន្ដពូជបុរសនោះទេ ព្រោះឥទ្ធិពលកម្ដៅអាចបង្កផលប៉ះពាល់ទៅដល់សុខភាពពង​ស្វាស អាចថយចុះបរិមាណមេជិវិតឈ្មោល។ កោសិកាមេជីវិតឈ្មោល អាចបង្កើតឡើង និងរស់នៅបានល្អក្នុងសីតុណ្ហភាពចន្លោះ ពី២០ ទៅ ២៥ អង្សាសេ ក្រោម​​​សីតុណ្ហភាពរាងកាយធម្មតា ៣៦ ទៅ ៣៧ អង្សាសេ នេះជាមូលហេតុដែលពងស្វាស ត្រូវនៅក្រៅរាងកាយ។ ដូច្នេះកាលដែលប្រុសងូតទឹកក្ដៅអាចចន្លោះ រាប់ពី ៣៧ អង្សាសេឡើងទៅ គឺនឹងប្រឈមផលប៉ះពាល់ បាត់​បង់បរិមាណមេជីវិត​ឈ្មោល​។ សម្រាប់អ្នកដែលបារម្ភពីបញ្ហាអត់កូន អាចពិនិត្យមើលកត្ដានេះឡើងវិញ។ បន្ថែមពីនេះ កុំថាឡើយទឹកក្ដៅ សូម្បី កម្ដៅចេញពី កុំព្យូទ័រ […]


បញ្ហាបុរសផ្សេងទៀត

ទាំងនេះជាមូលហេតុបង្ហាញថាការម៉ាស្សាជួយសុខភាពច្រើនយ៉ាង

ការបង្កើតទម្លាប់ចូលម៉ាស្សាយ៉ាងហោចបាន ១ទៅ ២ដងក្នុងមួយសប្ដាហ៍ សម្រាប់សុខភាពគឺជារឿងល្អ។ បុរសៗដែលនិយមចូលកន្លែង ម៉ាស្សា ត្រាំទឹកក្ដៅ បានទៀងទាត់បង្ហាញ​ពីការយកចិត្ដទុកនឹងសុខភាពទៅ​តាម​លទ្ធភាព​ដែលល​ខ្លួន​មាន​។ ជាក់ស្ដែងណាស់ ការម៉ាស្សា គឺជាវិធីនៃការសម្រួលសុខភាពទាំងផ្នែករាងកាយ និង ផ្លូវចិត្ដ ក្រោយ​ពី​ហត់​នឿយ។ បុរសៗមួយចំនួននិយមចូលកន្លែងម៉ាស្សា ព្រោះកត្ដាមួយចំនួនដូចជា ហត់នឿយពីការងារ ស្ដ្រេសច្រើន និងចង់សម្រាកខួរក្បាល សម្រួលអារម្មណ៍។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការម៉ាស្សាមានច្រើនរបៀប ច្រើនវិធី អាស្រ័យលើចំណូលចិត្ដ ដោយសកម្មភាពថ្នមៗ ដូចជា ការចុច ការច្របាច់ ការឈ្លី ការតប់ និងការសម្រួល និងសង្កត់លើស្បែក ដោយប្រើប្រេងជំនួយជាដើម។ យោងតាមការបង្ហាញ ពីមន្ទីពេទ្យ mayo របស់អាមរិកបានបញ្ជាក់ថា ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនមានដូចជា៖ កាត់បន្ថយភាពតានតឹង និងសម្រួលអារម្មណ៍ កាត់បន្ថយការឈឺចាប់នៅសាច់ដុំ សម្រួលចរន្តឈាម បង្កើនថាមពល បន្ថយអត្រាង្វាក់បេះដូង និង សម្ពាធឈាម ការកែលម្អមុខងារប្រព័ន្ធភាពស៊ាំ កាត់បន្ថយបញ្ហាគេងមិនលក់ទាក់ទងនឹងភាពតានតឹង សម្រួលសុខភាពប្រព័ន្ធរំលាយអាហារ សម្រួលការឈឺសរសៃក្រោយពេលហាត់ប្រាណ ឬលេងកីឡា […]


បញ្ហាបុរសផ្សេងទៀត

ទាំងនេះជាទំនាក់ទំនងចំណង់ផ្លូវភេទ និងជំងឺមហារីកលើបុរស

មហារីកគឺជាជំងឺកាចសាហាវ និង​មិនងាយព្យាបាលជាសះស្បើយនោះដែរ​។  សម្រាប់​បុរស​ដែល​មានជំងឺមហារីកផ្នែកសំខាន់ណាមួយដូច​ជាក្រពះ ថ្លើម ពោះវៀន បេះដូង សួត ភាគច្រើនចំណង់ផ្លូវភេទក៏ត្រូវផ្លាស់ប្ដូរ។ នេះ​ក៏​ពព្រោះថាអ្នកមានជំងឺមហារីក ភាគច្រើន​ជួបអាការៈអស់កម្លាំង ហត់នឿយ សុខភាពរាងកាយត្រូវផ្លាស់ប្ដូរ ទៅជាចុះខ្សោយ និងរងការវាយប្រហារខ្លាំងផ្នែកផ្លូវចិត្ដ អាច​បណ្ដាលឲ្យអ្នកជំងឺអស់អារម្មណ៍នឹង​ក្ដីសុខផ្លូវភេទ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! យោងតាមការចុះផ្សាយរបស់ សមាគមន៍ជំងឺមហារីកអាមេរិកបានបង្ហាញថា ការផ្លាស់ប្តូរទូទៅនៃចំណង់ផ្លូវភេទ អាចមានទំនាក់ទំនងនឹងជំងឺមហារីក និងការព្យាបាល។ មនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពកំពុង​សម្រាក​ព្យា​បាល តែងប្រឈមនឹង​ការ​ព្រួយ​បារម្ភ ការ​បាក់​ទឹក​ចិត្ត ចង្អោរ ឈឺ ឬ​អស់កម្លាំង​ អាច​នឹង​ធ្វើ​ឱ្យ​បាត់បង់​ចំណង់ផ្លូវ​ភេទ​។ ម្យ៉ាងវិញទៀត ការព្យាបាលជំងឺមហារីកក៏រំខានដល់តុល្យភាពអ័រម៉ូនធម្មតាក៏អាចកាត់បន្ថយចំណង់ផ្លូវភេទផង​ដែរ។ ពិតប្រាកដណាស់ អ្នកជំងឺស្ថិតក្នុងការព្យាបាលអាចមានអារម្មណ៍ ភ័យព្រួយ គិតច្រើន កើតស្ដ្រេស គឺជាកត្ដាសំខាន់ប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ការព្យាបាល មហារីកក្នុងរាងកាយមានវិធីព្យាបាលសំខាន់ៗ ដូចជា ការបាញ់កាំរស្មី ការចាក់សារធាតុគីមី ការព្យាបាលដោយអ័រម៉ូន និងការវះកាត់ជាដើម។ ក្នុងស្ថាន​ភាពព្យាបាល អ្នកជំងឺមានអាការៈដូចជា អស់កម្លាំង ឆាប់ខឹងឆេវឆាវ បាក់ទឹកចិត្ត ការថប់បារម្ភ បញ្ហាពោះវៀន បញ្ហា​ប្លោកនោម បញ្ហាមាត់ បញ្ហាដកដង្ហើម […]


បញ្ហាបុរសផ្សេងទៀត

វិធីសាស្ដ្រពង្រីកទំហំលិង្គ តើអាចជឿជាក់បានកម្រិតណា?

បើនិយាយទៅដល់ទំហំលិង្គបច្ចុប្បន្ន ចំពោះបុរសកម្ពុជាមានទំហំទូទៅជាមធ្យម ប្រវែង ១០,០៤ សង់ទីម៉ែត្រ​នៅពេលដែលឡើងរឹង នេះបើយោងតាមរបាយការណ៍ បង្ហាញពីទំហំលិង្គបុរសទូទាំងពិភពលោក។ ដូច្នេះសម្រាប់បុរសដែលមានប្រវែងខ្លីជាងនោះចាត់ទុកថាតូច និង វែងជាង ចាត់ទុកថាធំហើយ។ ខណៈទំហំបច្ចុប្បន្ននៅមិនទាន់ពេញចិត្ដនោះទេ អាចជារឿងពិបាក បើអ្នកមានបំណងចង់ពង្រីកបន្ថែមនោះ ព្រោះតាមរបាយការណ៍ផ្នែកវេជ្ជសាស្ដ្រ មន្ទីពេទ្យ mayoclinic របស់អាមរិក ចុះផ្សាយក្នុងឆ្នាំ ២០២០ នៅមិនទាន់មានការគាំទ្រទាំងស្រុងនឹងលទ្ធផលប្រើប្រាស់ផលិតផលមួយចំនួន និងវិធីសាស្ដ្រផ្សេងៗ ពាក់ព័ន្ធនឹងការពង្រីកទំហំលិង្គនេះ។ ១. ថ្នាំគ្រាប់ និង ឡេ ការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់លេប ឬ ប្រើប្រាស់ឡេដើម្បីលាបនៅលើលិង្គដើម្បីពង្រីកទំហំ ជាទូទៅផលិតផលទាំងនេះ ត្រូវបានដាក់បញ្ចូលជាមួយនឹង ពពួកវីតាមីន សារធាតុរ៉ែ និងលាយបញ្ចូលជាមួយអ័រម៉ូន។ ជាលទ្ធផលគួរឲ្យស្ដាយដោយ​យោងតាមមន្ទីរពេទ្យ mayoclinic បានបង្ហាញថា ផលិត​ផលទាំងនេះ មិនអាចបំពេញក្ដីបំណងអ្នកប្រើប្រាស់បាន​ទេ ផ្ទុយទៅវិញ បើប្រើមិនត្រឹម​ត្រូវក៏អាចបង្ករផលប៉ះពាល់ដល់សុខភាពលិង្គវិញក៏មាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. បំពង់បូម ការប្រើប្រាស់បំពង់បូមដើម្បីពង្រីកទំហំលិង្គ ជាមធ្យោបាយមួយមានការប្រើប្រាស់ច្រើន នៅប៉ែកខាងអឺរ៉ុប។ វិធីនេះជាក់ស្ដែងណាស់ត្រូវបានគេគិតថា ជាការទាញសម្ពាធឈាមចូលមកកាន់លិង្គខ្លាំងនឹងអាចជួយពង្រីកទំហំលិង្គឲ្យឡើងធំ ប៉ុន្ដែលទ្ធផលគ្មានប្រសិទ្ធគ្រប់គ្រាន់នឹងទទួលយកនោះទេ ពោលវាអាចធ្វើឲ្យលិង្គរីកមាឌក្នុងរយៈពេលខ្លី ហើយនឹងវិលត្រលប់ទៅរកទំហំដើមវិញ។ បើប្រើញឹកញាប់ទៀតអាចប៉ះពាល់ទៅដល់ជាលិការសាច់ដុំក្នុងលិង្គទៀតផង ម្យ៉ាងវិញទៀតវិធីនេះ គេប្រើសម្រាប់អ្នកដែលមានបញ្ហាលិង្គខ្សោយដែលមិនឡើងរឹងតែប៉ុណ្ណោះ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ […]


បញ្ហាបុរសផ្សេងទៀត

នោមឈឺក្រោយរួមភេទរួច បណ្តាលមកពីអ្វី?

ការជួបប្រទះអាការៈនោមឈឺក្រោយរួមភេទ ជាទូទៅប្រុសៗមិនសូវ​កើត​ទេ គ្រាន់តែអាចជាការរីកមាឌឡើងរឹងពិបាកនោមបន្ដិច ប៉ុន្ដែបើសិនជាកើតមានមែន អាចបណ្ដាលមក​ពីបញ្ហាមួយផ្សេងទៀត ពាក់ព័ន្ធទៅនឹងជំងឺរលាកផ្លូវទឹកនោម ឬ បញ្ហាឆ្លងជំងឺកាមរោគផ្សេងៗ បណ្ដាលមក​ពីការរួម​ភេទ​មិនបានការពារ និងម្យ៉ាងវិញទៀត រួមភេទជាមួយដៃគូដែលផ្លាស់ប្ដូរទំនាក់ទំនងច្រើន។ ជាធម្មតាបើបញ្ហាបង្កឡើងដោយការរួមភេទ ដែលបណ្ដាលឲ្យប្រុសៗមានអាការៈឈឺ ឬក្រហាយលិង្គ គឺមិនបង្កឡើងនៅផ្នែកខាងក្នុងនោះទេ គឺច្រើនកើតមាននៅផ្នែកខាងក្រៅ ដោយការរលាក រលាត់ស្បែកគ្របលិង្គ និងករណីខ្លះ ពេលរួមភេទមិនបានប្រើប្រាស់ទឹករំអិលជំនួយ។ ក្នុងករណីខ្លះប្រដាប់បន្ដពូជបុរសមានជំងឺសើរស្បែក ដែលងាយនឹងប្រតិកម្មក្រោយទទួលរងសម្ពាធពីសកម្មភាពរួមភេទដៃគូ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ អាការៈនៃការនោមឈឺនេះគឺជា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញដែលបង្ហាញថា កំពុងតែមាន ជំងឺរលាក​ប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងមេរោគ។ ក្នុងចំណុចនេះ អាចជាការចាប់ផ្ដើមក្នុងដំណាក់កាលដំបូង ដែល​ពពួកបាក់តេរីកំពុងជ្រៀតខ្លួនចូលទៅក្នុងបង្ហួរនោម ប្លោកនោមនឹងបង្កជាការលាក។ មួយវិញទៀតរោគសញ្ញា​ដូចគ្នានេះដែរ អាចជាការឆ្លងជំងឺកាមរោគផ្សេងៗបាន គឺជំងឺ ប្រមេះ អាចប្រមេះទឹកបាយ ឬទឹកថ្លា។ ក្នុងករណី​បុរសៗមានជំងឺប្រមេះ ទឹកបាយអាចបង្ហាញរោគសញ្ញាមាន ឈឺចាប់នៅពេលនោម ទឹកនោមមានសភាពល្អក់ និងមានសំបោរនៅចុងលិង្គ ទឹកនោមក្ដៅ […]


បញ្ហាបុរសផ្សេងទៀត

ពេលបញ្ចេញទឹកកាមមានលាយឈាម គួរបារម្ភកម្រិតណា?

ការបញ្ចេញទឹកកាមមានលាយឈាមមក​ជាមួយ ភាគច្រើនប្រុសៗកម្រនឹងបានឃើញ ហើយក៏មិនសូវជាបានដឹងថា ខ្លួនមាន​បញ្ហា​មួយនេះដែរ ប្រសិនជាមិនសូវបានបញ្ចេញទឹកកាម។ គ្រូពេទ្យហៅ​ជំងឺមួយប្រភេទនេះថា Haematospermia ជាប្រភេទជំងឺឈាមកកក្នុងទឹកកាម ដែលរាល់ពេលបញ្ចេញទឹកកាមម្ដងៗតែង​តែមានលាយជាមួយនឹងឈាមស្ដែងៗ ដែល​អាចជាឈាមខាប់ ឬក៏អាចជាឈាមរាវ ហើយអាចមានពណ៌ក្រហមស្រស់ និង ក្រហមចាស់។ ថ្វីដ្បិតតែជំងឺនេះមិនអាចបង្កការឈឺចាប់ទៅដល់អ្នកជំងឺ ប៉ុន្ដែវាក៏ជាមុខសញ្ញានៃជំងឺរួម​ផ្សំដទៃទៀតក្នុងប្រព័ន្ធប្រដាប់ភេទ ដូចជាជំងឺរលាកប្លោកនោម ឬ​មហារីកប្រពេញប្រូស្ដាតជាដើម។ [embed-health-tool-bmr] ក្នុងលទ្ធផលរបាយការណ៍សិក្សាមួយបានបង្ហាញពីទិន្នន័យ បុរសជនជាតិអាមេរិកចំនួន ២៦ ០០០នាក់ ដែលមានជំងឺមហារីកក្រពេញប្រូស្ដាត ក៏កើតមានជំងឺឈាមក្នុងទឹកកាមនេះចំនួន ០,៥% ហើយភាគច្រើនអ្នកជំងឺមានវ័យ៣៥ឆ្នាំឡើងទៅ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ តើមានកត្ដាអ្វីខ្លះបង្កឲ្យកើតមានជំងឺនេះ? មានកត្ដាមួយចំនួនដែលរួមចំណែកបង្កើតជាជំងឺនេះដូចជា៖ ការរងរបួស ឬ​ធ្លាប់មានការព្យាបាលក្រពេញប្រូស្ដាត។ ក្នុងករណីនេះអាចបង្កឲ្យមានឈាមក្នុងទឹកកាមនៅ ​៣សប្ដាហ៍ក្រោយពីការព្យាបាល របួសពីការវះកាត់សរសៃឈាមក្នុងប្រព័ន្ធបន្ដពូជ ដែលករណីនេះអាចមានឈាម ១សប្ដាហ៍ក្រោយ ការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយប្រើកាំរស្មីបាញ់ពីខាងក្រៅ ការឆ្លងរោគ ឬការរលាកបំពង់ទឹកកាម ការលេចធ្លាយឈាមចេញពីសរសៃឈាមតូចណាមួយដែលរងសម្ពាធក្នុងកំលុងពេលបញ្ចេញទឹកកាម ការប្រើប្រាស់ថ្នាំលើសឈាម ក្នុងករណីនេះអ្នកមានជំងឺលើសឈាម ក៏អាចពាក់ព័ន្ធនឹងជំងឺឈាមក្នុងទឹកកាមបានដែរ ក្នុង​ករណី​អ្នកជំងឺប្រើប្រាស់ថ្នាំលើសឈាមច្រើន។ អ្នកដែលមានជំងឺលើសឈាម […]


បញ្ហាបុរសផ្សេងទៀត

មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ

ភាគច្រើនបុរសៗដែលនិយមចូលចិត្ដផឹកស្រា អាចយល់បានខ្លះៗពីឥទ្ធិពលអាក្រក់របស់វាដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅដល់សុខភាព មិនថាតែសុខភាពផ្នែកស្មារតីនោះទេ សូម្បីសុខភាពផ្លូវភេទក៏ប៉ះពាល់ខ្លាំងផងដែរ ប្រសិនជាមិនបានប្រុងប្រយ័ត្ន។ កន្លងមកក៏ធ្លាប់មានមតិលើកឡើង អំពីឥទ្ធិពលសុរានឹងសុខភាពផ្លូវភេទបុរសៗថា ពេលផឹកស្រាអាចធ្វើឲ្យមានអារម្មណ៍ល្អចំពោះផ្លូវភេទ ហើយអាចធ្វើឲ្យទទួលបានលទ្ធផលសមតាមក្ដីបំណងជាមួយនឹងដៃគូ ប៉ុន្ដែប្រុសៗខ្លះគឺទទួលលទ្ធផលផ្ទុយពីនេះទៅវិញ។ ទាំងនេះ គឺព្រោះតែលក្ខខណ្ឌសុខភាពដែលទទួលរងឥទ្ធិពលពីសុរា ដោយផ្អែកលើ ៣ចំណុចខាងក្រោម។ ១.អារម្មណ៍ ជាក់ស្ដែងការផឹកស្រាក្នុងកម្រិតតិចសម្រាប់បុរសចន្លោះពី ២ ទៅ ៣កំប៉ុងអាស្រ័យលើសុខភាព វាគឺជារឿងល្អសម្រាប់​សុខភាពទូទៅ។ ប៉ុន្ដែប្រសិនជាការផឹកស្រានោះមានចំនួនច្រើនវិញនឹងបង្កផលប៉ះពាល់ខ្លាំងទៅដល់ផ្នែក​អារម្មណ៍ ពោលអារម្មណ៍ស្រវឹងលែងមានទំនួលខុសត្រូវ បាត់បង់ការគ្រប់គ្រង លែងជាម្ចាស់ការលើខ្លួនឯង។ កត្ដា​នេះអាចបង្កឲ្យបាត់បង់ចំណង់ផ្លូវភេទមួយកម្រិត ពីព្រោះថាប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលកំពុងតែទទួល​រងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជាតិអាល់កុល មិនអាចផ្ដោតសំខាន់ទៅលើអ្វីមួយឲ្យប្រាកដ។ យ៉ាងនេះហើយ កាលដែលញ៉ាំគ្រឿងស្រវឹងច្រើនអាចបង្កផលប៉ះពាល់ទៅដល់ផ្នែកស្មារតី ដែលមិនអាចជៀសផុត។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន ២.សុខភាពលិង្គ ការផឹកស្រាតិចតួច ក៏រួមចំណែកជួយដល់ដំណើរការបេះដូង និងចរន្ដឈាមឲ្យរត់ស្រួលពេញរាងកាយ។ ប៉ុន្ដែបើផឹកច្រើនវិញនោះវានឹងបង្កផលប៉ះពាល់ទៅដល់ចំណង់ផ្លូវភេទ ព្រោះជាតិស្រវឹងបានកាត់បន្ថយលំហូរឈាមទៅកាន់លិង្គ។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍សម្រើប ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន ឬ ថយចុះ […]


បញ្ហាបុរសផ្សេងទៀត

អ្នករាងស្គមៗ ខ្វះអាហារូបត្ថម្ភអាចប្រឈមបញ្ហាសុខភាពទាំងនេះ

រាងស្គមអាចនិយាយបានថា ជាគុណសម្បត្ដិមួយសម្រាប់អ្នកដែលមិនចង់បានមាឌ ឬគឺឡូធ្ងន់។ ប៉ុន្ដែសម្រាប់ប្រុសៗ​​​វិញ ប្រសិនបើស្គមខ្លាំងពេក គីឡូមិនសមាត្រជាមួយ កំពស់ និង វ័យ អាចជាបញ្ហាចំពោះសុខភាព។ ស្ថិតក្នុងលក្ខខណ្ឌបែបនោះ អាចត្រូវបានក្រុមគ្រូពេទ្យចាត់ទុកថា ជាការកង្វះជីវជាតិ អាហារូបត្ថម្ភ វិតាមីន វ៉ែ ផ្សេងៗទៀត ដែលជាហេតុអាចប្រឈមនឹងបញ្ហាសុខភាព សំខាន់ៗដូចជា៖ [embed-health-tool-bmi] ១.បញ្ហាពន្យាការលូតលាស់ ក្នុងដំណាក់កាលបញ្ហានេះ ត្រូវសង្កេតមើលចាប់ផ្ដើមពីកុមារ រហូតវ័យជំទង់ ក្នុងខណៈពេលដែលរាងកាយរបស់ពួកគាត់ ត្រូវការរបបអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម ទ្រទ្រង់សុខភាព ដើម្បីបំពេញតម្រូវការលូតលាស់របស់រាងកាយជាចាំបាច់ ប៉ុន្ដែរបបអាហារទាំងនោះមិនត្រូវបានផ្ដល់ឲ្យគ្រប់គ្រាន់ជាប្រចាំ គឺជាហេតុដែលគាត់ត្រូវជួបបញ្ហាមួយនេះ។ ២.បញ្ហាឆ្អឹងពុកផុយ ភាពរឹងមាំរបស់ឆ្អឹងក្នុងរាងកាយបុរសៗ គឺជារឿងសំខាន់។ ការអវត្ដមានពពួក វីតាមីនD កាល់ស្យូមក្នុងរបបអាហារទ្រទ្រង់រាងកាយនឹងធ្វើឲ្យស្រកគីឡូ ដែលជាហេតុបង្កឲ្យឈានទៅដល់បញ្ហា ខ្សោយឆ្អឹង និង ពុកឆ្អឹង​តែម្ដង។ អត្ថបទគួរអាន៖  នេះហើយ​លំហាត់ប្រាណ ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​ល្អ មិន​ងាយ​ពុក​ឆ្អឹង​ផ្ដេសផ្ដាស អាហារ​សំខាន់ៗជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​ ពីក្មេងដល់ចាស់ កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ? ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ? វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ [embed-health-tool-bmr] ៣.បញ្ហាខ្សោយប្រព័ន្ធភាពស៊ាំ ប្រព័ន្ធភាពស៊ាំគឺជាធាតុដែលសំខាន់នៅក្នុងរាងកាយ ការណ៍ដែលញ៉ាំរបបអាហារដែលគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះរាងកាយនឹងមិនមានលទ្ធភាពរក្សាថាមពលបាននោះទេ ជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំមានការអន់ថយ […]


បញ្ហាបុរសផ្សេងទៀត

ក្រោយស្រវឹងស្រា ប្រុសៗគួរញ៉ាំអាហារអ្វីល្អ ដើម្បីមានកម្លាំងវិញ?

អាការៈធេងធោងក្រោយពេលស្រវឹង គឺជារឿងពិបាកបំផុតស្ទើតែមិនអាចពណ៌នាបាន។ អ្នកធ្លាប់ស្រវឹងប្រាកដជាយល់ច្បាស់ហើយ វាជាអាការៈ វិលមុខបន្ដិច ឈឺក្បាលបន្ដិច ចង់ក្អូតបន្ដិច ចង់រាកបន្ដិច អាការៈនេះអាចជាការស្រវឹងតិចតួច តែបើដាក់ជ្រុលខ្លាំងពីយប់ អាចនឹងធ្ងន់ធ្ងជាងនេះ ឬ មិនអាចក្រោកពីដំណេកក៏ថាបាន។ ស្ថិតក្នុង​ស្ថានភាពដ៏សែនពិបាកទ្រាំបែបនេះ គ្មាននរណាម្នាក់ ចង់ជួបប្រទះនោះទេ ហើយក៏មិនអាចគេចផុតដែរ បើ​ផឹកស្រា ត្រូវតែស្រវឹង ដូច្នេះគួរ​ចេះ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​របស់​ខ្លួន​ ដើម្បីកាត់បន្ថយការលំបាក និង​ចេះ​ជ្រើស​រើស​របបអាហារ​ដើម្បីជំនួយដល់សុខភាព ស្មារតី ឲ្យល្អប្រសើរ។ ១.ស៊ុត ស៊ុត មិនថាស៊ុតមាន់ ឬស៊ុតទានោះទេ សុទ្ធតែជាប្រភេទអាហារដែលល្អស័ក្ដិសមបំផុត សម្រាប់អាហារពេលព្រឹក្រោយពេលស្រវឹងស្រា។ យើងអាចញ៉ាំស៊ុតស្ងោរ ចន្លោះពី ១ទៅ ២គ្រាប់បន្ទាប់ពីក្រោកពីគេង ព្រោះស៊ុតគឺសម្បូរ​ទៅ ដោយប្រូតេអ៊ីនខ្ពស់ និង ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ព្រោះថា ក្រោយពីស្រវឹងស្រា បញ្ហានោះគឺ អត់មានអារម្មណ៍ចង់ញ៉ាំអ្វីទាំងអស់ ចង់តែគេង និងញ៉ាំទឹកផ្អែមៗ។ ក្រោយ​ស្រវឹង​ប្រព័ន្ធរំលាយអាហារចុះខ្សោយ រង​សម្ពាធខ្លាំងពីជាតិអាល់កុល ជាហេតុ អារម្មណ៍អ្នកស្រវឹង មិនឃ្លានចំណីអ្វីនោះទេ។ ក្រោយ​ស្រវឹង​គួរ​ញ៉ាំ​ស៊ុតស្ងោរ មិនគួរ​ញ៉ាំស៊ុតចៀនបានទេ ព្រោះក្រពះអាចនឹងប្រតិកម្មជាមួយនឹងជាតិខ្លាញ់ធ្វើឲ្យ អ្នកស្រវឹង​ងាយចង់ក្អួត និងមិនអាចរំលាយអាហារបានល្អ។ អត្ថបទគួរអាន៖ ស៊ុត​លាក់អាថ៌កំបាំងសុខភាព​​ ៥ យ៉ាង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស