បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ប្រុសៗ​ជា​ច្រើន មាន​ទាំង​បញ្ហា ​​លិង្គ​ មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​បញ្ហា​ថា​មិន​ស្រួល​ណាមួយ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបុរសផ្សេងទៀត

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត

ប្រុសៗចូលចិត្ដស្ទីមសូណា គួរតែប្រយ័ត្នពីបញ្ហាទាំងនេះផង

បុរសៗ​មួយ​ចំនួន​ចូលចិត្ដទៅស្ទីមសូណា ជាពិសេសពេលល្ងាចៗ ឬចុងសប្ដាហ៍​បន្ទាប់ពីធ្វើការហើយ ដោយ​គិត​ថា​ជា​ការ​យកចិត្ដទុកដាក់ចំពោះសុខភាជាសំខាន់។ ជាក់ស្ដែងណាស់ ការចំណាយពេល ចូលបន្ទប់សូណា ពិតជាផ្ដល់អត្ថប្រយោជន៍​ច្រើន​ ចំពោះសុខភាព ទាំងរាងកាយ និង​ផ្លូវចិត្ដ ប៉ុន្ដែទន្ទឹមគ្នានឹងការផ្ដល់អត្ថប្រយោជន៍ យ៉ាង​ច្រើន​នេះ សូណា​ក៏មានផលប៉ះពាល់មួយចំនួនមកលើយើងផង​ដែរ ប្រសិនជា មិនបានប្រុងប្រយ័ត្ន ដឹងច្បាស់ពីសុខភាពខ្លួនឯង។ ១.ប្រុងប្រយ័ត្នសម្រាប់អ្នកបញ្ហាបេះដូង អ្នកមានបញ្ហាដូចជា ជំងឺខ្សោយបេះដូង ឬ​ធ្លាប់​មាន​បញ្ហា​គាំងបេះដូង ដែលមិនអាចគ្រប់គ្រងបាន គួរតែប្រុងប្រយ័ត្នឲ្យមែន​ទែន គ្រប់ពេលដែលទៅ សូណា ជាពិសេសសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមលើកដំបូង។ នៅក្នុងបន្ទប់​សូណា សីតុណ្ហភាពគឺក្ដៅ ដែលជំរុញឲ្យរាងកាយ​បែកញើសច្រើន ក្នុងខ្លួនប្រាណត្រូវបាត់បង់ជាតិទឹក​ ជាមួយ​ចង្វាក់​បេះដូង​ដើរញាប់ដែលមិនអាចច្របាច់ឈាមចេញពីបេះដូងទៅគ្រប់សរីរាង្គបាន។ ដូចនេះ អ្នកទៅ​​សូណា​នឹង​មាន​អារម្មណ៍ថា អស់កម្លាំង ចង្វាក់បេះដូងប្រែប្រួល ហើយភាគច្រើនអ្នកដែលមានបញ្ហាបេះដូងមិន​អាច ទ្រាំ​នៅក្នុងបន្ទប់សូណាយូរដូចអ្នកធម្មតានោះទេ។ អ្នក​មាន​បញ្ហា​សុខភាព​ទាំង​នោះ គួរ​ចូល​សូណា​ត្រឹមចន្លោះពី ៥ ទៅ ៨ នាទីគឺជាការល្អ។ មួយវិញទៀត ស្ថិតក្នុងបន្ទប់សូណា ប្រសិនជាអ្នកមានអារម្មណ៍ថា ដកដង្ហើមថប់ៗ អ្នកត្រូវប្រញាប់​ចាកចេញពីបន្ទប់ឲ្យបាន​លឿនបំផុត ទោះស្ថិតក្នុងរយៈពេលខ្លីក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកមានជំងឺនេះ គួរតែពិភាក្សាជា​មួយ​គ្រូពេទ្យ​ផ្នែកបេះដូងជាមុនសិន ទើបជាការប្រសើរ។ អត្ថបទគួរអាន៖ រោគសញ្ញា និង​មូលហេតុ​បង្កជំងឺរលាក​សាច់​ដុំ​បេះដូង គួរ​ដឹង ការ​បង្ក​រោគ​ក្នុង​​បេះដូង​ មាន​រោគសញ្ញា​អ្វី​ខ្លះ? […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗអាចរួមភេទបានវិញនៅពេលណា ក្រោយជួបបញ្ហាគាំងបេះដូង?

ក្រោយពីជួបបញ្ហា គាំងបេះដូង តើបុរសៗអាចរួមភេទបានដែរទេ? នេះគឺជាសំណួរមួយដែលត្រូវបានចោទ​សួរឡើង ជាញឹកញាប់ ចំពោះអ្នកជំងឺ ដែលទើបតែជួបប្រទះជំងឺគាំងបេះដូង។ សំណួរ​បែប​នេះ កើតមាន​​ឡើង ​ព្រោះជាការព្រួយបារម្ភ និង​មាន​ប្រុសៗ​ខ្លះ​គិតថា ការរួមភេទអាចប៉ះពាល់ និង​រងសម្ពាធធ្ងន់ទៅលើចរន្ដឈាមបេះដូង។ ដូច្នេះ ជាការបញ្ហាក់ ប្រុសៗ​ជួប​បញ្ហា​​ត្រូវដឹងឲ្យច្បាស់លាស់​មុនពេលសម្រេចរួម​ភេទ​ឡើង​វិញ​ ដើម្បីជៀសវាងគ្រោះថ្នាក់។ យោងតាមការលើកឡើងរបស់ គ្រូពេទ្យជំនាញ បានផ្ដល់ចម្លើយថា ក្រោយពេលគាំងបេះដូង អ្នកជំងឺក៏អាចរួមភេទបានដែរ ប៉ុន្ដែត្រូវមើលលក្ខណៈជាក់ស្ដែងនៃរាងកាយ និងថាមពល មួយវិញទៀត​ក៏ត្រូវ​សិក្សាទៅលើលក្ខខណ្ឌ​ជំងឺ និងសម្ពាធបេះដូង ព្រោះថា ជំងឺគាំងបេះដូង ខ្លះអាចមានសភាពធ្ងន់ធ្ងរ។ ដូច្នេះ ចំពោះអ្នកជំងឺ មិនអាចបន្ដ ការរួមភេទបានភ្លាមៗនោះទេ​ អ្នកជំងឺ អាចពន្យារ​ពេល​ឲ្យ​បានហោច​ណាស់ ក៏ចន្លោះពី ៣ ទៅ ៥សប្ដាហ៍ ធ្វើដូច្នេះដើម្បីធានាបាន នូវសញ្ញាសុខភាពមានភាពប្រក្រតី។ ជាក់​ស្ដែងបើអ្នកមិនជំងឺ មានសភាព​ មិនសូវធ្ងន់ធ្ងរ អ្នកជំងឺ នៅតែអាចបន្ដ កាលវិភាគពេលវេលា ជាមួយ​ដៃគូធម្មតា។ [embed-health-tool-heart-rate]   អ្នកជំនាញបានលើកឡើងថា មនុស្សប្រុសអាច រួមភេទ ជាមធ្យម ១ដង​ក្នុង១​សប្ដាហ៍ ចន្លោះពីវ័យចាប់ពី ៣៥ឆ្នាំ ធ្វើបែបនេះដើម្បីរក្សាបាននូវ​​សុខភាពល្អ ប៉ុន្ដែចំពោះ […]


បញ្ហាបុរសផ្សេងទៀត

បុរសៗប្រឈមបញ្ហាអ្វីខ្លះបើឡើងកូលេស្ដេរ៉ូលខ្ពស់ក្នុងឈាម?

ជាក់ស្ដែង កូលេស្តេរ៉ូល គឺជាសារធាតុសំខាន់បំផុតមួយសម្រាប់រាងកាយ​ក្នុង​ការ​ទ្រទ្រង់ ជួសជុលកោសិការ និងបង្កើតអ័រម៉ូន ដំណើការក្នុងឈាម។ ជាទូទៅ ថ្លើមមានមុខងារ ផលិតខ្លាញ់ប្រភេទនេះ ហើយមួយចំនួនទៀត ត្រូវបានផលិតចេញ ពីចំណីអាហារ។ ប៉ុន្ដែចំណុចដែលគួរកត់សម្គាល់ នោះគឺថា  កូលេស្ដេរ៉ូល ក្នុងរាងកាយ ត្រូវបានបែងចែកជា ២ ប្រភេទសំខាន់ៗ គឺ កូលេស្ដេរ៉ូលល្អ (HDL) និងកូលេស្ដេរ៉ូលអាក្រក់(LDL)។ ខ្លាញ់ទាំងពីរប្រភេទនេះត្រូវបាន​បែងចែក​តួនាទីដាច់ពីគ្នា ដោយកូលេស្ដេរ៉ូលល្អ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលផ្ដល់គុណប្រយោជន៍ដល់ការចិញ្ចឹមរាងកាយ ការគ្រប់គ្រងចរន្ដឈាម ការបញ្ជូនប្រូតេអ៊ីន និងជួយជួសជុលបញ្ហាការខូចខាត នៃកោសិកាអសកម្ម។ ប៉ុន្ដែចំពោះ កូលេស្ដេរ៉ូលអាក្រក់ (LDL) វិញ គឺមានដំណើរការប្រមូលផ្ដុំ នៅក្នុងសរសៃឈាម គ្រប់ទីកន្លែង បង្កើត​បានជាកំណក និង ខ្លាញ់ ក្នុងសរសៃ បង្កឲ្យលំហូរឈាមមិនអាចផ្គត់ផ្គង់ពីបេះដូង ទៅរាងកាយ និងខួរក្បាល បានគ្រប់គ្រាន់​។ មានកត្ដាមួយចំនួនដែលបង្កឲ្យកើនឡើងកូលេស្ដេរ៉ុល LDL ក្នុងឈាម ដូចជា ការញ៉ាំរបបអាហារ សម្បូរដោយ​សាច់ក្រហម អាហារ​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត និងខ្លាញ់មិនឆ្អែត និងអាហារ​កែឆ្នៃ ការហាត់ប្រាណ​តិចតួច […]


បញ្ហាបុរសផ្សេងទៀត

មិនត្រឹមស្រីៗ! ប្រុសៗចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ការពារពីជំងឺសាហាវច្រើន

​ពេល​​វ៉ាក់សាំង​បង្ការ​​មេរោគបង្ក​ជំងឺ​មហារីក​មាត់​ស្បូន (HPV) ចរាចរណ៍​ឲ្យ​ប្រើ​ប្រាស់​ជា​លើក​ដំបូង វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ក្មេង​ស្រី​ជិត​ពេញ​វ័យ។ ឥឡូវ​នេះ ការ​ស្រាវជ្រាវ​ថ្មីៗ​ជា​ច្រើន បាន​រក​ឃើញ​ថា វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ក៏​មាន​សុវត្ថិភាព​សម្រាប់​ក្មេង​ប្រុស ឬ​មនុស្ស​ប្រុស​ផង​ដែរ។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ ទាក់​ទង​នឹង​បញ្ហា​នេះ វេជ្ជបណ្ឌិត Richard Watkins ឯកទេស​ជំងឺ​ឆ្លង​នៅ​ទី​ក្រុង Akron រដ្ឋ Ohio និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Northeast Ohio Medical សហរដ្ឋអាមេរិក​បាន​ណែនាំ​ឲ្យ​ក្មេង​ប្រុស និង​បុរសៗ​ទៅ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន ព្រោះ​វា​មិន​មាន​គុណវិបត្តិ​ទេ ហើយ​​ថែម​ទាំង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ទៀត​ផង។ ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​លើ​មនុស្ស​ប្រុស​មាន​ដូច​ជា៖ ១. ការពារ​ការ​ឆ្លង​មេរោគ​មហារីក​មាត់​ស្បូន​ទៅ​ភរិយា ឬ​ដៃ​គូ​រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់ ២. កាត់​បន្ថយ​ភាគ​រយ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​លើ​បុរស មហារីក​បំពង់​ក និង​មហារីក​ចុង​ពោះវៀន​ធំ។ ៣. ការពារ​ជំងឺ​សិរ​មាន់ ដែល​ជា​ជំងឺ​ពិបាក​ព្យាបាល និង​សាំញ៉ាំ។ បច្ចុប្បន្ន​នេះ CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​លើ​ក្មេង​ប្រុស និង​ក្មេង​ស្រី​ប្រឆាំង​នឹង​មេរោគ HPV ដោយ​ចាប់​ផ្ដើម​ពី​អាយុ ១១ ឬ ១២ឆ្នាំ។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ចាក់​ជា​ពីរ​ដូស ដោយ​លើក​ទី​ពីរ​ចាក់​ពី ៦ ទៅ ១២ខែ​បន្ទាប់​ពី​ការ​ចាក់​លើក​ដំបូង។


បញ្ហាបុរសផ្សេងទៀត

ទឹកកាមប្រែជាលឿង ប្រុសៗគួរបារម្ភកម្រិតណា?

ហេតុ​អ្វី​​ទឹក​កាម​ប្រែជា​​លឿង? ទឹក​កាម​ជា​ធម្មតា​មាន​ពណ៌​ស​ ជាមួយ​នឹង​សភាព​អន្លាយ​ៗ ហើយ​ពណ៌​ទឹក​កាម​ក៏​អាច​ប្រែ​ប្រួល​តិច​តួច​ទៅ​តាម​ហ្សែន របប​អាហារ និង​បញ្ហា​សុខ​ភាព​ទូ​ទៅ​របស់​បុរស​ម្នាក់​ៗ​។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​មិន​ចេញ​រោគ​សញ្ញា​ខុស​​ប្រក្រតី​ណាមួយ​ទេ ការ​ប្រែ​ពណ៌​របស់​ទឹក​​កាម​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ដែរ​​។ ​​​​បុរស​មាន​សុខភាព​ល្អ​ម្នាក់​ទឹក​កាម​អាច​មាន​ពណ៌​ស ឬ​ប្រផេះ និង​បន្ត​ប្រែ​ទៅ​ជា​ថ្លា​នៅ​ប៉ុន្មាន​នាទី​បន្ទាប់​។ បើ​សិន​ជា​គ្នា​យើង​ប្រុសៗ​សង្កេត​ឃើញ​ថា​ទឹកកាម​ប្រែជា​ពណ៌​លឿង យើង​គួរ​ពិនិត្យ​លើ​ចំណុច​មួយ​ចំនួន​នេះ។​ ១. របប​អាហារ​ អាហារ​ជាក់​លាក់​មួយ​ចំនួន​អាច​មាន​ឥទ្ធិ​ពល​លើ​ពណ៌​ទឹក​កាម​។ ក្នុង​ករណី នេះ វា​មិន​មាន​អ្វី​គួរ​ឲ្យ​​បារម្ភ​នោះ​ទេ​។ អាហារ​អាច​មាន​ឥទ្ធិពល​ដល់​ពណ៌​ទឹក​កាម​មាន​ដូច​ជា​ល្មៀត ខ្ទឹម​ស ខ្ទឹម​បារាំង និង​ទំពាំង​បារាំង​​។​ [embed-health-tool-heart-rate] ២. ទឹក​នោម​ មួយ​វិញ​ទៀត បើ​មាន​ទឹក​នោម​លាយ​ជាមួយ​នឹង​ទឹក​កាម​ នោះ​ទឹក​កាម​ក៏​នឹង​អាច​ប្រែ​ជា​ពណ៌​លឿង​បាន​ដែរ​។ ទឹក​កាម​ក៏​ចេញ​មក​ក្រៅ​តាម​បំពង់​បង្ហួរ​នោម​ដូច​ទឹក​នោម​ដែរ។ ក្នុង​ករណី​មាន​ទឹក​នោម​នៅ​សល់​ក្នុង​បំពង់​បង្ហួរ​នោម ពេល​ដែល​បញ្ចេញ​ទឹក​កាម ក៏​អាច​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ជា​ពណ៌​លឿង​ដែរ​។​   ៣. ជក់បារី និង​ផឹក​ស្រា របៀប​របប​​រស់​នៅ​មួយ​ចំនួន​ដូចជា​ការ​ជក់​បារី និង​ផឹក​ស្រា សុទ្ធ​ជា​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ពណ៌។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ឈប់​ជក់​បារី។ ជា​ធម្មតា​មនុស្ស​ជក់​បារី ច្រើន​ជួប​ទឹក​កាម​មាន​ពណ៌​លឿង​ញឹកញាប់​ជាង​អ្នក​មិន​ជក់​បារី​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. វ័យ​ កាលណា​វ័យ​ប្រុសៗ​យើង​កាន់​តែ​ច្រើន​ ពណ៌​របស់​ទឹក​កាម​ក៏​អាច​ប្រែ​ប្រួល​ដែរ​ ដែល​នេះ​ជា​រឿង​ធម្មជាតិ​សុទ្ធ​សាធ​។ អាយុ​កាន់​តែ​ច្រើន ទឹក​កាម​ក៏​អាច​ប្រែ​ជា​ពណ៌​លឿង​បាន​ដែរ​។ យ៉ាងណា ទឹក​កាម​ប្រែ​ពណ៌​របស់​មនុស្ស​ប្រុស​វ័យ​ចំណាស់​អាច​កើត​មាន​ដោយ​សន្សឹម​ៗ​ មិន​ងាយ​នឹង​ចាប់​អារម្មណ៍​ដឹង​នោះ​ទេ​។ ៥. ជំងឺ​ខាន់លឿង​ ជំងឺ​ខាន់លឿង​មិន​មែន​កើត​តែ​លើ​ក្មេង​នោះ​ទេ មនុស្ស​ពេញ​វ័យ​ក៏​អាច​កើត​ជំងឺ​នេះ​ដែរ​ ដែល​នេះ​បង្ហាញ​ពី​ការ​មាន​រោគ​ប្រចាំ​កាយ​ និង​អាច​បង្ក​ឲ្យ​មាន​ទឹក​កាម​ពណ៌​លឿង​។ ខាន់​លឿង​កើត​ឡើង​នៅ​ពេល​រាង​កាយ​យើង​មាន​សារធាតុ​​bilirubin ច្រើន​ពេក […]


បញ្ហាបុរសផ្សេងទៀត

បកស្រាយ​ចម្ងល់​! បុរស​ និង​ស្ត្រី​គួរ​យក​កូន​នៅ​វ័យ​ណា​ល្អ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធភាព​​មាន​កូន​នឹង​ថយ​ចុះ​ទៅ​តាម​វ័យ ហើយ​ការ​យក​កូន​នៅ​វ័យ​កាន់​តែ​ច្រើន​ ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​​​​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ។ យ៉ាង​ណា​មិញ​ យើង​មិន​អាច​កំណត់​​ច្បាស់លាស់​ពី​វ័យ​ដែល​គួរ​មាន​ទម្ងន់​ឡើយ​ ពីព្រោះ​វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន តួ​យ៉ាង​ដូចជា​អាយុ​ និង​ការ​ត្រៀម​ខ្លួន​​រួចរាល់​ក្នុង​ការ​ក្លាយ​​ប៉ា​ម៉ាក់​គេ​។ លទ្ធភាព​នៃ​ការ​មាន​កូន​របស់​ស្ត្រី​ ​នៅ​​វ័យ​២០​ឆ្នាំ​ ស្ត្រី​នៅ​ក្នុង​វ័យ​នេះ​​មាន​លទ្ធភាព​ក្នុង​ការ​​មាន​កូន​ខ្ពស់​បំផុត ពីព្រោះ​​តែ​ស៊ុត​មាន​គុណភាព​ល្អ និង​​មាន​ចំនួន​ខ្ពស់​ ហើយ​ហានិភ័យ​នៅ​អំឡុង​ពេល​មាន​គភ៌​ក៏​ទាប​ផង​ដែរ​។ [embed-health-tool-heart-rate] ​​នៅ​​វ័យ​៣០​ឆ្នាំ លទ្ធភាព​ក្នុង​ការ​មាន​កូន​នឹង​ថយ​ចុះ​នៅ​អាយុ​ប្រហែល​៣២​ឆ្នាំ។​ ក្រោយ​វ័យ​៣៥​ឆ្នាំ​ ការ​ធ្លាក់​ចុះ​នេះ​នឹង​បន្ត​កើន​ឡើង​។ នៅ​ពេល​ដែល​​ឈាន​ដល់​វ័យ​៣៧​ឆ្នាំ​ ​ស្រី​ៗ​យើង​មាន​ស៊ុត​​នៅ​សល់​ប្រហែល​២៥០០០​ប៉ុណ្ណោះ​។​ ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​ក៏​ចាប់ផ្ដើម​កើន​ឡើង​ ក្រោយ​​វ័យ​៣៥​ឆ្នាំ​នេះ​ដែរ​។​ បន្ថែម​ពី​នេះ​ យើង​អាច​នឹង​ជួប​ផលវិបាក​ជា​ច្រើន​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​អំឡុង​ពេល​សម្រាល​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅ​វ័យ​៤០​ឆ្នាំ​ ប្រសិនបើ​យើង​ឈាន​ចូល​វ័យ​៤០​ឆ្នាំ​ សមត្ថភាព​ក្នុង​ការ​មាន​គភ៌​​នឹង​ធ្លាក់​ចុះ​។ នៅ​ពេល​ដែល​ស៊ុត​ចាស់​ទៅ​ យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហាក្រូម៉ូសូមដែល​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​។ ហានិភ័យ​ផ្សេង​ទៀត​នៃ​ការ​មាន​គភ៌​នៅ​​វ័យ​នេះ​ រួម​មាន​ ការ​សម្រាល​កូន​ដោយ​វះកាត់​ ​កូន​កើត​មិន​គ្រប់​ខែ​ និង​អាច​កូន​កើត​មក​​ស្លាប់ ជា​ដើម​​។ ​ រី​ឯ​​បញ្ហា​សុខភាព​ម្ដាយ មាន​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ ច្រើន​តែ​កើត​មាន​ចំពោះ​ស្ត្រី​​ក្រោយ​វ័យ​៣៥​ឆ្នាំ​។​ កត្តា​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​ផលវិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​​មាន​គភ៌ និង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗយកកូន​នៅវ័យចាស់ពេក អាចប៉ះពាល់សុខភាពកូន

ប្រុសៗ​​ប្រហែល​ជា​គិត​ថា​ខ្លួន​នៅ​តែ​អាច​មាន​កូន​ទោះ​នៅ​វ័យ​ចាស់​ក៏ដោយ។ ការ​គិត​បែប​នេះ​មិន​ខុស​នោះ​ទេ តែ​ថា​ប្រុស​វ័យ​កាន់តែ​ចាស់​ សមត្ថភាព​បង្ក​កំណើត​ក៏​ថយ​ចុះ​ទៅ​តាម​នឹង​ដែរ។ លើស​ពី​នេះ​ កូន​កើត​មក​ក៏​អាច​មាន​បញ្ហា​សុខភាព​ទៀត​ផង បើ​ប៉ាៗ​គេ​មាន​វ័យ​ចំណាស់​ពេក​​នោះ​។​ ១. បុរស​វ័យ​ចំណាស់ និង​សមត្ថភាព​បង្ក​កំណើត​ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​Saroka ក្នុង​ប្រទេស​អ៊ីស្រាអែល ​បាន​រក​ឃើញ​ថា​បរិមាណ​ទឹក​កាម​បុរស​មាន​ច្រើន​ខ្លាំង​នៅ​វ័យ​ចន្លោះ​ពី​៣០​ទៅ ៣៥​ឆ្នាំ និង​ធ្លាក់​ចុះ​ទាប​បំផុត​នៅ​វ័យ​លើស​ពី​៥៥​ឆ្នាំ​។ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា​សមត្ថភាព​ធ្វើ​ចលនា ឬ​ហែល ​របស់​មេ​ជីវិត​ឈ្មោល​ក៏​ប្រែ​ប្រួល​ទៅ​តាម​វ័យ​ដែរ​។ មេ​ជីវិត​ឈ្មោល​ដែល​អាច​មាន​សមត្ថភាព​ហែល ឬ​ធ្វើ​ចលនា​បាន​ល្អ​គឺ​មុន​ពេល​ប្រុសៗ​មាន​វ័យ​២៥ឆ្នាំ និង​សមត្ថភាព​ហែល​ទាប​បំផុត​ចាប់ពី​ក្រោយ​វ័យ​៥៥​ឆ្នាំ​។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា សមត្ថភាព​ហែល​របស់​មេ​ជីវិត​លើ​​បុរស​មាន​វ័យ​លើស​ពី​៥៥​ឆ្នាំ​បាន​ថយ​ចុះ​រហូត​៥៤​ភាគ​រយ បើ​ធៀប​ទៅ​នឹង​បុរស​មាន​វ័យ​៣០​ទៅ​៣៥​ឆ្នាំ​។ សមត្ថភាព​បង្ក​កំណើត​របស់​ប្រុសៗ​​ជា​ទូ​ទៅ​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​​នៅ​វ័យ​ប្រហែល​ជា​៤០ ​ឬ​៤៥​ឆ្នាំ ពេល​ដែល​គុណភាព​មេ​ជីវិត​ចាប់​ផ្ដើម​ថយ​ចុះ​ដែរ​។ ប្រុសៗ​មាន​វ័យ​កាន់​តែ​ច្រើន នឹង​កាត់​បន្ថយ​ឱកាស​ធ្វើ​ឲ្យ​ដៃគូ​មាន​ផ្ទៃ​ពោះ និង​ត្រូវ​ការ​ពេល​ច្រើន​ដើម្បីឲ្យ​ដៃគូ​មាន​ផ្ទៃ​ពោះ​ ហើយ​ក៏​ប្រឈម​នឹង​ដៃ​គូ​ងាយ​​រលូត​កូន និង​កូន​ស្លាប់​ក្នុង​ផ្ទៃ​ដែរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តិចនិកសិច ២. ហានិភ័យ​លើ​កូន​មាន​ឪពុក​វ័យ​ចំណាស់​ ក្រៅ​ពី​គុណ​ភាព​​ទឹក​កាម​ទាប បុរ​ស​វ័យ​កាន់​តែ​ច្រើន​ក៏​ប៉ះ​ពាល់​ដល់​គុណភាព​ហ្សែន​របស់​មេ​ជីវិត​ដែរ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​គុណភាព​ហ្សែន​របស់​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ​ទៅ​តាម​វ័យ​របស់​ប្រុសៗ​។ ហ្សែន​​នៅ​ក្នុង​មេ​ជីវិត​ខុស​ប្រក្រតី​អាច​បង្ក​៖ កាត់​បន្ថយ​សមត្ថភាព​មាន​កូន​​ ​បង្កើន​ឱកាស​ដៃគូ​រលូតកូន បង្កើត​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ​លូត​លាស់​មិន​ពេញ​លេញ បង្កើន​ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​ កូន​អាច​កើត​មក​​មាន​ជំងឺ​អូទីស្សឹម កូន​កើត​មក​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​គ្រាប់​ឈាម​ ​កូន​ដែល​កើត​ពី​ឪពុក​មាន​វ័យ​ចំណាស់​មាន​ហានិភ័យ​កើត​បញ្ហា​បញ្ញា​ស្មារតី ទោះ​បី​ជា​ករណី​នេះ​កម្រ​មាន​​ក៏​ដោយ​។ ក្មេង​កើត​ពី​ឪពុក​មាន​អាយុ​៤០ ឬ​លើស​ពី​នេះ​មាន​ហានិភ័យ​ប្រាំ​ដង​ខ្ពស់​ជាង​​ក្មេង​កើត​ពី​ឪពុក​មាន​វ័យ​៣០​ឆ្នាំ ឬ​តិច​ជាង​នេះ​ក្នុង​ការ​កើត​ជំងឺ អូទីស្សឹម​។ បើ​គ្នា​យើង​មាន​វ័យ​លើស​ពី​៤០​ឆ្នាំ កំពុង​ពិចារណា​យក​កូន និង​បារម្ភ​ពី​បញ្ហា​សុខ​ភាព​បន្ត​ពូជ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​   ៣ចំណុចនេះ អាចជំរុញសមត្ថភាពផ្លូវភេទបុរសៗឲ្យកាន់តែខ្លាំង សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​មាន​បញ្ អាហារ​ល្អៗ​ជួយ​​ការពារ​ប្រុសៗ​កុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយលិង្គ […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗចង់បានកូន គួរដឹងរឿងទាំង ៤នេះ ជាមុនសិន

បើ​សិន​ជា​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ប៉ាៗ​គេ​ហើយ​នោះ ប្រុសៗ​ត្រូវ​ដឹង​ថា​បញ្ហា​សុខ​ភាព​របស់​យើង​និង​ដៃគូ​ពិត​ជា​សំខាន់​ណាស់​។ កត្តា​មួយ​ចំនួន​អាច​បំផ្លាញ​មេ​ជីវិត​ប្រុសៗ​បាន ដែល​អាច​ធ្វើ​ឲ្យ​អត្រា​ធ្វើ​ឲ្យ​ដៃ​គូមាន​ផ្ទៃ​ពោះ​ធ្លាក់​ចុះ​ ឬ​អាច​ប៉ះពាល់​សុខភាព​កូន​ដែរ​។ តើ​ប្រុសៗ​​គួរ​ដឹង​ចំណុច​អ្វី​ខ្លះ​ពេល​ចង់​បាន​​កូន​? ១. ទម្ងន់​ខ្លួន​ ការ​លើស​ទម្ងន់​​អាច​កាត់​បន្ថយ​លទ្ធ​ភាព​មាន​កូន​របស់​ប្រុសៗ​បាន​ ព្រោះ​ថា​វា​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ធ្លាក់​ចុះ រួម​មាន​ចំនួន​មេជីវិត និង​ចលនា​របស់​មេជីវិត​។ ដូច​គ្នា​ដែរ ការ​លើស​ទម្ងន់​ក៏​ទំនង​ជា​ធ្វើ​ឲ្យ​ប្រុសៗ​ផលិត​មេ​ជីវិត​មាន​លក្ខណៈ​ខុស​ប្រក្រតី​ផង​ដែរ​។ ការ​លើស​ទម្ងន់​ ក៏​អាច​កាត់​បន្ថយ​ការ​ផលិត​​អ័រម៉ូន​ភេទ​ប្រុស​តេស្តូស្តេរ៉ូន​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សកម្មភាព​ផ្លូវភេទ ដូច​ជា​លិង្គ​ពិបាក​ឡើង​រឹង ឬ​មិន​ឡើង​រឹង​ជាដើម​។ មេជីវិត​ក៏​បាន​នាំ​យក​ហ្សែន​ពីប៉ាៗ​ទៅ​កាន់​កូន​ផង​ដែរ ហើយ​ការ​លើស​ទម្ងន់​​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ហ្សែន​នេះ​។​ ការណ៍​នេះ​មាន​ន័យ​ថា​សុខ​ភាព​កូន​របស់​យើង​អាច​ប៉ះពាល់​ពេល​នៅ​ក្នុង​ផ្ទៃ ឬ​ក្រោយ​ពេល​កើត​។ បើ​សិន​ជា​យើង និង​ដៃ​គូ​មាន​សុខភាព​ល្អ​ ទម្ងន់​ខ្លួន​ល្អ នោះ​អ្នក​ទាំង​ពីរ​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ឆាប់​មាន​កូន​។ ជា​ការ​ល្អ​ប្រុសៗ​ត្រូវ​ខំ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​កម្រិត​សុខភាព​ល្អ​តាម​រយៈ​ការ​ហាត់​ប្រាណ និង​មាន​របប​អាហារ​ត្រឹម​ត្រូវ។ ​២. ជក់បារី​ ការ​ជក់​បារី​នឹង​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ធ្លាក់​ចុះ​ ដោយ​ចំនួន​មេ​ជីវិត​មាន​តិច ទឹក​កាម​តិច និង​ចលនា​មេជីវិត​ខ្សោយ​ដែរ​។ ​ប្រុសៗ​ជក់​បារី​កាន់​តែ​ច្រើន គុណ​ភាព​មេ​ជីវិត​ក៏​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ដែរ​។ ការ​ជក់​បារី​ច្រើន​ជាង​២០​ដើម​ក្នុង​មួយ​ថ្ងៃ ពេល​កំពុង​ត្រៀម​យក​កូន​​​អាច​ធ្វើ​ឲ្យ​កូន​ប្រឈម​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​កើត​ជំងឺ​មហារីក​គ្រាប់ឈាម​ក្នុង​វ័យ​កុមារ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. គ្រឿង​ស្រវឹង​ ​ការ​ផឹក​គ្រឿងស្រវឹង​ម្ដង​ម្កាល​ទំនង​ជា​មិន​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត​របស់​ប្រុសៗ​នោះ​ទេ ប៉ុន្តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​កាត់​បន្ថយ​គុណ​ភាព​មេជីវិត។​ ការណ៍​នេះ​​ធ្វើ​ឲ្យ​ការ​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ធាក់​ចុះ នាំ​ឲ្យ​លិង្គ​ពិបាក​ឡើង​រឹង​។ មួយ​វិញ​ទៀត គ្រឿង​ស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ នាំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ទូទៅ​របស់​ប្រុសៗ និង​សុខភាព​បន្ត​ពូជ​។ ការ​ផឹក​គ្រឿង​ស្រវឹង​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​កម្រិត​ណា​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​នោះ​ទេ តែ​ប្រុសៗ​គួរ​ផឹក​ក្នុង​កម្រិត​សម​ល្មម​ដើម្បី​សុខភាព​ល្អ​។ ជា​ការ​ណែ​នាំ បើ​​ប្រុសៗ​យើង​កំពុង​ព្យាយាម​យក​កូន គួរ​ឈប់​ផឹក​គ្រឿង​ស្រវឹង​យ៉ាង​តិច​បី​ខែមុន​ពេល​ចាប់​ផ្ដើម​​យក​កូន​។ [embed-health-tool-heart-rate] ៤. អាយុ​ ខុស​ពី​ស្រ្តី ប្រុសៗ​មាន​មេជីវិត​ពេញ​មួយ​ជីវិត​តែម្ដង​។ ប៉ុន្តែ​ពេល​យើង​វ័យ​កាន់​តែ​ចាស់​ […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗចង់បានកូន ត្រូវចេះតិចនិកបង្កើនគុណភាពមេជីវិត

ប្រុសៗ​​រៀប​ការ​ហើយ និង​កំពុង​ត្រៀម​យក​កូន គួរ​ដឹង​ថា​មេជីវិត​ឈ្មោល​​មិន​ត្រឹម​តែ​ដើរ​តួ​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ស្រ្តី​ជា​ភិរិយា​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​ក៏​កំណត់​ពី​សុខ​ភាព​របស់​គភ៌​ផង​ដែរ​។​​ ដូច​នេះ​ បើ​កំពុង​ចង់​បាន​កូន ឬ​ត្រៀម​យក​កូន​ប្រុស​ៗ​ត្រូវ​ដឹង​រឿង​ទាំង​នេះ ដើម្បី​ជួយ​ឲ្យ​មេ​ជីវិត​មាន​សុខភាព​ល្អ​។​ ១. ទម្ងន់​ខ្លួន​ ប្រុសៗ​យើង​​ស្គម​ពេក ឬ​ធាត់​លើស​ទម្ងន់ ក៏​មាន​ឥទ្ធិ​ពល​អវិជ្ជមាន​លើ​មេជីវិត​ឈ្មោល និង​ជីវិត​ផ្លូវ ​ភេទ​ដែរ ព្រោះ​ថា​បញ្ហា​ទម្ងន់​ខ្លួន​មាន​ទាក់​ទង​នឹង​ចំណង់​ផ្លូវ​ភេទ​ប្រុសៗ និង​សមត្ថ​ភាព​លើ​គ្រែ​។​ ដូច​​នេះ​បើ​មាន​ផែនការ​យក​កូន​ គួរ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​កម្រិត​ល្អ​ចំពោះ​សុខភាព ព្យាយាម​ហាត់​ប្រាណ​ជាប្រចាំ​។ តាម​ការ​ណែនាំ​ ដើម្បី​សុខភាព​ល្អ គួរ​ហាត់​ប្រាណ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។ ការ​ហាត់​ប្រាណ​អាច​មាន​ដូច​ជា​រត់ត្រឹកៗ ដើរ ហែលទឹក និង​ជិះ​កង់​ជា​ដើម​។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់ដឹងថា លិង្គមិនឡើងរឹង ចុចទីនេះ! ចង់ដឹងថា ឆាប់ចេញទឹកកាមឬអត់ ចុះទីនេះ! ២. របប​អាហារ ទន្ទឹម​នឹង​ការ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ក្នុង​កម្រិត​សុខភាព ប្រុស​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ដែរ​​។ របប​អាហារ​មាន​បន្លែ​ចម្រុះ ផ្លែឈើ​ សាច់​គ្មាន​ខ្លាញ់ គ្រាប់​ធញ្ញជាតិ អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ សុទ្ធ​តែ​ល្អ​សម្រាប់​ប្រុសៗ​យើង​ត្រៀម​យក​កូន​​។ ប្រុសៗ​មាន​មេ​ជីវិត​ខុស​ធម្មតា ឬ​មាន​បញ្ហា​ក្រូម៉ូស្យូម អាច​ធ្វើ​ឲ្យ​ស្រ្តី​ជា​ភរិយា​ប្រឈម​នឹង​ការ​រលូត​កូន​នៅ​ពាក់​កណ្តាល​ត្រីមាស​ទី​១ ឬ​កូន​ក្នុង​ផ្ទៃ​មិន​លូត​លាស់​។​​​​​​​ ​​ ដូច​នេះ​ហើយ​ បន្លែ​ស្លឹក​បៃ​តង​ចាស់​ សណ្ដែក គ្រាប់ធញ្ញជាតិ មាន​ផ្ទុក​អាស៊ីដ​ហ្វូលិក មាន​សារសំខាន់​​​សម្រាប់​ជួយ​ឲ្យ​មេជីវិត​មាន​សុខ​ភាព​ល្អ។ [embed-health-tool-heart-rate] ៣. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា​ការ​ឆាប់​ចូល​គេង និង​គេង​បាន​គ្រប់​គ្រាន់​ជួយ​ឲ្យ​មេជីវិត​ឈ្មោល​មាន​សុខភាព​ល្អ។ប្រុសៗ​គួរ​ចូល​គេង​មុន​ម៉ោង​១០ […]


បញ្ហាបុរសផ្សេងទៀត

ប្រុស​ៗ​ចង់​បាន​រាងកាយ​មាំមួន​ក្រោយ​វ័យ​៥០​ឆ្នាំ​ ​សាកល្បង​តិចនិក​​​នេះ​​

ពិត​ណាស់​ ទម្លាប់​មិន​ល្អ​​​ ដូចជា​ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ របប​អាហារ​មិន​ត្រឹមត្រូវ​ ក៏​ដូចជា​ខ្វះ​លំហាត់​ប្រាណ​។ល។​ នឹង​​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះពាល់​​​យ៉ាង​ធ្ងន់ធ្ងរ​​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន​​។​ ដូច្នេះ​ហើយ​ ចូរ​កុំ​រង់ចាំ​ដល់​ពេល​ដែល​​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ធាត់​ជ្រុល​​ ទើប​​ចង់​ផ្លាស់ប្ដូរ​​ជា​ក្រោយ​។​ ​​​ជាមួយ​នឹង​ការ​អនុវត្ត​​ទម្លាប់​រស់​នៅ​សមស្រប​ និង​ឈ្លាស​វៃ​ទាំង​នេះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​​មើល​ទៅ​ក្មេង​ជាង​វ័យ​ ​ក៏​ដូចជា​មាន​អាយុ​វែង​​ទៀត​ផង​។​ ១. ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារមានជាតិប្រៃ​ ​​​​នៅ​ពេល​ដែល​យើង​ស្រូប​យក​សូដ្យូម(អំបិល)​​ច្រើន​ពេក​ ហើយ​​ប៉ូតាស្យូម​តិច​ពេក​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​សម្ពាធ​ឈាម​ ដែល​ជា​កត្តា​ចម្បង​​នៃ​ការ​កើត​​ជំងឺ​បេះដូង​។​ ​ប៉ុន្តែ​ ប្រសិនបើ​យើង​កាត់បន្ថយ​សូដ្យូម​ ដែល​មាន​នៅ​ក្នុង​នំប៉័ង​ ឈីស​ ឬ​អាហារ​កែ​ច្នៃ​ ហានិភ័យ​នៃ​ជំងឺ​បេះដូង​ នឹង​ថយ​ចុះ​ដូច​គ្នា​។​ បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ ដើម្បី​ជំនួយ​ដល់​សុខភាព​បេះដូង​​​ ក៏​ដូចជា​បញ្ចូល​របប​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ដូចជា​ផ្លែ​ចេក ​ដំបូង​ជ្វា​ ត្រសក់​ ​ដំឡូង​បារាំង​ ឬ​ទំពាំង​បាយ​ជូរ​ជា​ដើម​។ ២. ​ថែទាំ​សុខភាព​ខួរ​ក្បាល ​​​​​​​​​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ថាមពល​ខួរ​ក្បាល​នឹង​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ។​ ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ​ គឺ​ពិត​ជា​មាន​សារ​សំខាន់​ណាស់​។​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាត់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ (Alzheimer’s disease) នៅ​ពេល​ក្រោយ។​ យើង​គួរ​តែ​បញ្ចូល​អាហារ​មួយ​ចំនួន​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដូចជា​​បន្លែ សាឡាត់​ គ្រាប់​ធញ្ញ​ជាតិ​ សណ្ដែក ​សាច់​មាន់​ និង​ត្រី​ជាដើម​។​ ​ ៣. ​ថែ​ទាំ​ឆ្អឹង​ឲ្យ​រឹងមាំ ជំងឺ​ពុក​ឆ្អឹង មិន​ត្រឹមតែ​កើត​លើ​ស្ត្រី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​សម្រាប់​បុរស​ដែល​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ ​ក៏​នឹង​ត្រូវ​បាត់បង់​ម៉ាស់​ឆ្អឹង​ដូចគ្នា​។​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស