សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក សុខភាពបេះដូង

បញ្ហាបេះដូងផ្សេងទៀត

កុំប្រហែសឲ្យសោះ! បេះដូងក៏​អាច​ឆ្លង​មេរោគ​ដែរ

បេះដូងជាផ្នែកសំខាន់បំផុតក្នុងរាងកាយ និងការពារដោយស្រទាប់ក្រាស់នៃជាលិកា ហើយជាកន្លែងច្របាច់ និងចែក​ចាយ ឈាម​ទៅចិញ្ចឹមសរីរាង្គពេញរាងកាយ។ បើបេះដូងមានបញ្ហា ច្បាស់ជាវីវរមិនខាន។ “Hello ពេទ្យ” នឹងណែនាំគ្នាយើងឲ្យស្គាល់ជំងឺមួយប្រភេទកើតមានលើបេះដូង គឺជំងឺរលាកបេះដូង កើតដោយការឆ្លងមេរោគតាមរយៈសរសៃឈាមទៅបេះដូង។ ជំងឺនេះអាចស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែបើមិនដឹងរោគសញ្ញា ហើយពន្យារពេលព្យាបាលកាន់តែយូរ នឹងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ជំងឺ​នេះ​បែងចែក​ជា​ ៣ ប្រភេទ៖ ១- ​ជំងឺរលាកភ្នាសបេះដូង (Endocarditis) Endocarditis ជាជំងឺរលាកភ្នាសបេះដូង ដែលជាស្រទាប់ក្រាលផ្ទៃថត និងប្រឹសបេះដូង។ វាកើតពេលបាក់តេរី ផ្សិត ឬមេរោគផ្សេងទៀតវាយប្រហារបេះដូង តាមរយៈចរន្តឈាម មានទាក់ទងតំបន់មិនប្រក្រតីមួយចំនួនក្នុងបេះដូង នាំឲ្យបេះដូងខូចលឿន ឬយឺត និងធ្ងន់ធ្ងរ ហើយករណីខ្លះអាចស្លាប់ទៀត។ រលាកភ្នាសបេះដូងមាន ២ប្រភេទ អាស្រ័យលើមេរោគឆ្លងតាមចរន្ដឈាម និងបញ្ហារបស់បេះដូង គឺរលាកបេះដូងកម្រិតធ្ងន់ (មានការវិវត្ដលឿន) និងរលាកបេះដូងកម្រិតធម្យម (មានការវិវត្តយឺត)។ វាប៉ះពាល់លើគ្នាយើងដែលប្រើប្រឹសបេះដូងសិប្បនិម្មិត ដាក់ឧបករណ៍ជំនួយបេះដូង ឬសរសៃឈាម មានជំងឺខូចបេះដូងពីកំណើត។ គ្នាយើងដែលមានប្រឹសបេះដូងប្រក្រតី ក៏​អាចមានជំងឺនេះដែរ ប៉ុន្តែភាគច្រើនកើតលើគ្នាយើងមានបេះដូងមិនប្រក្រតី។ កត្តាមួយចំនួនបណ្ដាលមកពីការឆ្លងបាក់តេរីក្នុងឈាម កាន់តែងាយប្រឈមមុខនឹងជំងឺនេះ មានដូច​ជា អត់អនាម័យមាត់ធ្មេញ សុខភាពធ្មេញ និងអញ្ចាញមិនល្អ ធ្លាប់មានជំងឺនេះពីមុន ចាក់ថ្នាំតាមសរសៃ និងសុងរយៈពេលយូរ។ គ្នាយើងមានជំងឺរលាកបេះដូង តែងមានរោគសញ្ញា និងអាការៈខុសៗគ្នា ប៉ុន្តែជាទូទៅ ក្ដៅខ្លួន គ្រុនក្ដៅ […]


ជំងឺលើសសម្ពាធឈាម

Home Blood Glucose Test (តេស្តជាតិស្ករនៅផ្ទះ)

និយមន័យ ១- អ្វី​ជា​ការធ្វើ​តេស្ត​ជាតិស្ករ​នៅ​ផ្ទះ? ​តេស្ត​ជាតិ​ស្ករ​នៅ​ផ្ទះ ​គឺ​ដើម្បី​វាស់​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ ដោយ​ប្រើម៉ាស៊ីនតេស្ត​អាច​យក​តាម​ខ្លួនតូច​មួយ ពិសេស​សម្រាប់​អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​ ទាំង​ប្រភេទ​ ១ និង​ប្រភេទ ២។ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ចំនួន​គួរ​ពិនិត្យ ហើយ​ការ​ពិតទៅ​ចំនួន​​ពិនិត្យ អាស្រ័យ​លើការ​ព្យាបាល​ សុខភាព ស្ថានភាពជំងឺ​ទឹកនោម​ផ្អែម​យើងផ្ទាល់។ គ្នាយើង​​កើត​ទឹក​នោម​ផ្អែម ព្យាបាល​ដោយ​ចាក់អាំងសុយលីន​ ​ទាមទារ​ឲ្យពិនិត្យ​ញឹកញាប់។ បើ​ព្យាបាល​ដោយ​កម្រចាក់ ឬមិន​ចាក់​អាំងសុយលីន​ទេ​នោះ​ តេស្ត​ជាតិ​ស្ករ​នេះ អាច​ជួយ​យើង​ដឹង​ថា​រាងកាយ​ មាន​កម្រិត​ជាតិ​ស្ករ​ប្រែប្រួល​បែប​ណា​ពេល​ញ៉ាំ​អាហារ ពេល​ឈឺ កំពុង​ស្ត្រេស​​ ពេល​ហាត់​ប្រាណ ​ប្រើប្រាស់​ថ្នាំ​ និងពេល​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត។ ឧបករណ៍​វាស់​ជាតិ​ស្ករ​មួយ​ចំនួន អាច​រក្សា​ទិន្នន័យ​ជាតិស្ករបាន​យ៉ាង​ច្រើន ​ជួយ​យើង​តាម​ដាន ប្រៀប​ធៀប​ទិន្នន័យ​ពីមុនៗ និងអាច​ព្យាករណ៍​ពី​កម្រិត​ជាតិស្ករ​ក្នុង​ពេល​ជាក់​លាក់ និង​អាច​កត់​សម្គាល់​ពេល​មាន​ការ​ផ្លាស់​ប្តូរអ្វី​មួយ។ ទិន្នន័យ​ទាំងនោះ អាច​បញ្ជូល​ទៅ​ក្នុង​កុំព្យូទ័រ​ហើយ​បម្លែង​ជា​ក្រាហ្វិក កាន់តែងាយ​ស្រួល​វិភាគ។ ឧបរណ៍​វាស់​ជាតិ​ស្ករថ្មីៗ និង​ទំនើប​នា​ពេល​បច្ចុប្បន្ន ​អា​ចភ្ជាប់​ជាមួយ​ម៉ាស៊ីន​ចាក់​អាំងសុយលីន​ ប្រើ​សម្រាប់​បាញ់​បញ្ជូល​អាំងសុយលីន​​ ជួយ​កំណត់​កម្រិត​អាំងសុយលីន​ ​ត្រូវ​ចាក់ពេញ​មួយ​ថ្ងៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​ជាតិស្ករ​នៅផ្ទះ?​ គ្រូពេទ្យ​អាចណែនាំ​យើង ​តើគួរ​តែធ្វើ​តេស្តនេះ​ប៉ុន្នាន​ដងក្នុង​១ថ្ងៃ។ ជាទូទៅចំនួនធ្វើ​តេស្ត​ អាស្រ័យ​តាម​ប្រភេទជំងឺ​ទឹកនោម​ផ្អែម និង​ផែនការ​ព្យាបាល​យើង​ផ្ទាល់។​ – ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី ១៖ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យធ្វើ​តេស្ត ៤-៨ ដង/​ថ្ងៃ។ គួរ​ធ្វើ​តេស្ត​មុន​ពេល​ញ៉ាំ​បាយ […]


ជំងឺលើសសម្ពាធឈាម

Glucose Tolerance Test (តេស្តជាតិស្ករដោយផឹក​សារធាតុផ្អែម)

និយមន័យ ១- អ្វី​ទៅ​ជា Glucose Tolerance​ Test? គឺជា​ទម្រង់​តេស្ត Oral Glucose Tolerance Test (តេស្ត​ជាតិស្ករ​ក្នុង​ឈាមដោយ​ផឹក​ជាតិ​ស្ករ) ធ្វើឡើង​ដើម្បី​វាស់នូវ​សមត្ថភាព​សារពាង្គកាយ​ប្រើប្រាស់​ជាតិ​ស្ករ​ផលិត​ជា​ថាមពល។ តេស្តនេះ អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ អ្នកបម្រុង​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​កើត​ជំងឺ​ទឹក​នោមផ្អែមរួច ហើយ​ភាគ​ច្រើន​ដើម្បីរក​មើល​ជំងឺ​ទឹក​នោមផ្អែម​ពេល​ពពោះ។ ​២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​នេះ? ​ជាទូទៅ​ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យធ្វើ​តេស្ត​នេះ ដើម្បី​រកមើល​ជំងឺទឹក​នោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន ធ្វើ​តេស្ត​នេះ​នៅ​ចន្លោះ​សប្តាហ៍​ទី ២៤-២៨ នៃគភ៌។ តេស្តនេះ​ក៏​ណែនាំ​សម្រាប់​មនុស្ស​ពេញវ័យ សង្ស័យ​មាន​ជំងឺទឹក​នោម​ផ្អែម​ដូចគ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ស្វែងយល់មុនធ្វើតេស្ត ៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត? ទោះបី ជា​ធម្មតា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ ក្រោយ​សម្រាល​បេប៊ី​ក្តី ប៉ុន្តែ​យើង​នៅ​អាច​ប្រឈម​កើត​ជំងឺទឹក​នោមផ្អែម​ប្រភេទទី ២​ នៅ​ពេល​យើង​​មាន​ផ្ទៃពោះ​ម្តង​ទៀត។ ហេតុនេះ​គួរ​តាម​ដាន​ តាមរយៈ​ធ្វើ​តេស្តនេះ ៦-១២ សប្តាហ៍ ​បន្ទាប់​ពីសម្រាល​​ ឬ​បន្ទាប់​ពី​ផ្តាច់​ដោះ​បេប៊ី។​ ទោះលទ្ធ​ផល​ធម្មតា​ក្តី យើង​នៅ​តែ​ត្រូវ​តាម​ដាន​រៀងរាល់​ ៣ ឆ្នាំម្តង។ ដំណើរការធ្វើតេស្ត ៤- គួរ​ត្រៀម​ខ្លួន​បែបណា​ដើម្បី​ធ្វើ​តេស្ត? ​ញ៉ាំ​អាហារ​ធម្មតា​មុនពេល​ធ្វើតេស្ត ៤-៥ ថ្ងៃ​ ​បើ​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ គួរ​ប្រាប់​គ្រូពេទ្យ​ ព្រោះ​វាអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល។ មុនពេល​ធ្វើតេស្ត​ ៨ម៉ោង​ ហាម​ញ៉ាំ​អ្វី​ទាំង​អស់ […]


សុខភាពបេះដូង

Heart attack (គាំងបេះដូង)

និយមន័យ ១- អ្វីជាជំ​ងឺ​គាំង​បេះ​ដូង? ​គាំង​បេះ​ដូង សំដៅ​លើ​ស្ថាន​ភាព​ស្ទះ​សសៃរ​ឈាម​បេះ​ដូង ​ជា​ជំ​ងឺ​ធ្ងន់​ធ្ងរ​ កើតឡើង​ពេល​លំ​ហូរ​ឈាម​ទៅ​កាន់​បេះ​ដូង​ត្រូវ​ស្ទះ ​ក្រោយ​សារ​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម និង​សារធាតុ​ផ្សេង​ទៀត បង្កើត​ជា​កំណក​ក្នុង​សរសៃ​អាក់​ទែ​ដែល​មាន​នាទី​ផ្គត់ផ្គង់​ឈាម​ទៅ​បេះ​ដូង។ ពេល​លំហូរ​ឈាម​ត្រូវ​ស្ទះ នាំ​ឲ្យ​បំផ្លាញ ឬ​ខូចខាត​ផ្នែក​នៃសាច់​ដុំ​បេះ​ដូង ជំងឺ​នេះ​អាច​ហៅ​ថា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​ដូចគ្នា ងាយឆក់​យក​ជីវិត​យើង​គ្រប់​វិនាទី។ ប៉ុន្តែ​ការ​ព្យាបាល​អាច​ត្រឹម​ធ្វើ​ឲ្យ​ប្រសើរ​មួយ​រយៈពេល ប៉ុន្តែ​ទាមទារ​ការ​ពិនិត្យ និង​ព្យាបាល​បន្ត​បន្ទាប់។ កុំ​អែអង់​ទូរស័ព្ទ​ទៅ​ ១១៩ សុំ​ជំនួយ​បន្ទាន់ ​ឬផ្នែក​សង្រ្គោះ​បន្ទាន់​ណា​មួយ​នៅ​ជិត​យើង​បំផុត ​ប្រសិន​យើង​មាន​អារម្មណ៍បេះដូង​ចង់​គាំង។ ២- កើតញឺកញាប់ដែរទេ? ផ្អែក​លើ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ ​និង​ការពារ នៅ​អាមេរិក រៀងរាល់​ឆ្នាំ​ពលរដ្ឋ​អាមេរិក៖ ៧៣៥.០០០នាក់ ជួប​បញ្ហា​គាំង​បេះដូង ៥២៥.០០០នាក់ ជា​ករណី​គាំង​លើក​ដំបូង និង ២១០.០០០នាក់ ធ្លាប់​គាំង​បេះដូង​ពី​មុន។ ទោះ​ជា​យ៉ាងណា យើង​អាច​ត្រឹម​តែ​អាច​គ្រប់គ្រង និង​កាត់​បន្ថយ​អត្រា​ប្រឈម​ជំងឺ​នេះ​បាន គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ រោគសញ្ញា ៣- រោគសញ្ញាមាន​អ្វី​ខ្លះ? រោគសញ្ញា ​និង​អាការៈ​ជំងឺ​គាំង​បេះដូង​មាន​ដូចជា៖ – មាន​សម្ពាធ​ក្នុង​ទ្រូង តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង។ – ចង្អោរ មិន​រំលាយ​អាហារ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ – ហត់ – បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ ​(Cold sweat) – ហត់ – […]


ជំងឺលើសសម្ពាធឈាម

ម៉េចបាន​ញ៉ាំអី​ក្ដៅៗ ឬត្រជាក់ៗ ធ្មេញចេះ​តែស្រៀវឈឺ?

ញ៉ាំស្អីត្រជាក់ៗ គ្នាយើងមានអារម្មណ៍ឈឺធ្មេញ ដែរអត់? សូម្បីតែរបស់ក្តៅៗ ក៏ឈឺធ្មេញដែរ។ បើចង់ដឹងហេតុផល ស្ដាប់ “Hello គ្រូពេទ្យ” រៀបរាប់ខាងក្រោម។ ១- មូលហេតុនាំឲ្យធ្មេញស្រៀវ មានហេតុផលជាច្រើននាំឲ្យគ្នាធ្មេញយើងហៀមឈឺ។ អាចចាប់ផ្តើមពីធ្មេញមួយ ឬច្រើន ដោយសារស្ថានភាពឫសធ្មេញកំពុងលៀនចំហមុខ។ ទូទៅ គេហៅថាជាស្រទាប់សាច់ភ្លុកនៃធ្មេញ (dentin) មានទីតាំងស្ថិតនៅក្រោមជាលិកាអញ្ចាញ។ វាមានផ្ទុកកូនបំពង់មីក្រូទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈកូនបំពង់នីមួយៗត្រូវបានផ្សារភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។ បញ្ហាធ្មេញឧស្សាហ៍កើត ដូចជា ខើចអញ្ចាញធ្មេញ និងសឹកកាចាធ្មេញ គឺជាបញ្ហាចម្បង ព្រោះវាបណ្តាលឲ្យកូនបំពង់ទាំងនោះនៅលៀនចំហមុខ ខណៈស្រទាប់សាច់ភ្លុកនៃធ្មេញនោះ គ្មានការការពារដោយសារអញ្ចាញធ្មេញខើច ដុស​ធ្មេញ​ខ្លាំង​ពេក សង្កៀតធ្មេញ និងញ៉ាំ ឬផឹក​របស់​មាន​ជាតិ​អាស៊ីដច្រើន។ ២- ដុសធ្មេញខ្លាំងៗពេក “ត្រដុសធ្មេញខ្លាំងៗ ជាហេតុនាំឲ្យសឹករេចរឹលជាលិកាអញ្ចាញ និងស្រទាប់កាចាធ្មេញ បន្សល់ទុកកូនបំពង់ស្រទាប់សាច់ភ្លុកធ្មេញនីមួយៗងាយរងគ្រោះ ពេលមានអ្វីមួយប៉ះពាល់វា ទាំងធាតុក្តៅ ត្រជាក់ ទន់ និងរឹង"។ នេះយោង​តាម​ទន្តពេទ្យ Mark S. Wolff ឯកទេសវះកាត់ធ្មេញ និងជាសាស្ត្រាចារ្យ និងប្រធានកម្មវិធីសិក្សាអំពីប្រហោងធ្មេញ និងការថែទាំ នៅ​មហាវិទ្យាល័យ​ទន្តសាស្ត្រ​របស់សាកលវិទ្យាល័យញូវយ៉ក។ ៣- ភេសជ្ជៈមានជាតិអាស៊ីដ ភេសជ្ជៈ ជាធម្មតាយើងនាំគ្នាញ៉ាំអាចមានឥទ្ធិពលលើធ្មេញ ជាពិសេសភេសជ្ជៈមានជាតិអាស៊ីដខ្ពស់ ដូចជា ទឹកសូដាបន្ថែមរសជាតិ (soda pop) […]


ប្រឹសបេះដូង

Heart Valve Disease (ជំងឺ​ប្រឹសបេះដូង)

និយមន័យ ១- អ្វី​ជា​ជំ​ងឺប្រឹស​បេះ​ដូង? ជំ​ងឺ​ប្រឹស​បេះ​ដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤ មានតួនាទី​ដឹក​នាំឈាម​ហូរ​ឲ្យ​ត្រូវ​ទិស​ដៅ។ អំឡុង​ពេល​បេះ​ដូង​លោត​ម្ដង ប្រឹសបេះ​ដូង​ក៏​បិត ​និង​បើក​ម្ដងដូចគ្នា ប៉ុន្តែ​ពេល​តួ​នា​ទី​ប្រឹស​មិន​ដំណើរ​ការ អាច​រំខាន​ដល់​លំ​ហូរ​ឈាម បណ្តាល​ឲ្យ​ទាំង​ស្ទះ​សរសៃ​អាក់​ទែ​កា​រ៉ូទីត និង​អាច​កើត​ជំ​ងឺផ្សេងៗ​ទៀត ​ដូចជា ជំ​ងឺ​លើស​ឈាម​ និង​ខ្សោយ​បេះដូង​ជា​ដើម។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ក្នុង​ស្ថានភាព​នេះ​ច្រើន​កើត​មាន​ចំពោះ​មនុស្ស​ចាស់ តែ​ក៏​អាច​ប៉ះពាល់​ចំពោះ​មនុស្ស​គ្រប់​វ័យ។ មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ដោយ​គ្រាន់​តែ​អាច​កាត់​បន្ថយ​ករណី​ប្រឈម​ប៉ុណ្ណោះ។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? អាច​មាន​រោគ​សញ្ញា អាការៈ ​ច្រើន​យ៉ាង​ខុសៗ​គ្នា​ដូច​ជា៖ – ហត់ – ញ័រ​ទ្រូង – អស់កម្លាំង – មិន​ស្រួលខ្លួន​ ឬឈឺទ្រូង – សន្លប់ – ឈឺ​ក្បាល​ – ក្អក – ហើម​សួត ​ជង្គង់ ជើង ឬ​ពោះ – ឡើង​ទម្ងន់​គ្មាន​មូលហេតុ – ចាល់​ជាតិ​ទឹក ​ធ្វើ​ឲ្យ​ហើម​នៅ​ផ្នែក​ចុង​នៃ​អាវយវៈ និងពោះ។ អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត​ដែល​មិន​មាន​នៅ​ក្នុង​បញ្ចីខាង​លើ។ ​បើ​យើង​ប្រទះ​ឃើញ​រោគ​សញ្ញា​​ទាំង​នេះ ឬ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? បើ​យើង​មាន​រោគ​សញ្ញា​រលាក​បំ​ពង់​ក ឈឺ​ខ្លួន និង​ក្ដៅ​ខ្លួន សូម​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ។ មនុស្ស​គ្រប់​រូប​មាន​លក្ខណៈ​ខុសៗគ្នា ប្រការ​ល្អ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? ករណី​ខ្លះ ជំងឺ​នេះ​មាន​ពី​កំណើត យ៉ាង​ណា បញ្ហា​កើត​មាន​ញឹកញាប់​គឺ​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ និង​បញ្ហា​ផ្សេង​ទៀត​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​ជា៖ – រលាក​សាច់​ខាង​ក្នុង​បេះដូង ដោយ​សារ​ការ​បង្ក​រោគ – […]


បេះដូងដើរខុសចង្វាក់

Heart palpitations (ញ័រទ្រូង)

និយមន័យ ១- អ្វីជាសញ្ញា​ញ័រ​ទ្រូង? ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតាក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក ​ឬ​បំពង់​កដូច​គ្នា។ ករណី​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​ផ្តល់​ដំណឹង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ករណី​ខ្លះ​ក៏មិន​មែន​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែរ។ ២- ​កើត​ញឹកញាប់​ដែរទេ? ធម្មតា​​សញ្ញា​ញ័រ​ទ្រូង​អាច​កើត​​ញឹកញាប់ ប៉ុន្តែ​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​​ថា​វា​គ្រោះ​ថ្នាក់ ​ឬ​អត់។ រោគសញ្ញា ៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ​មាន​អារម្មណ៍​ថា​បេះដូង​​កំពុង​តែ៖ – ញ័រ​ខ្លាំង – លោត​ញាប់​ពេក – លោត​រំលង​ចង្វាក់ – កន្ត្រាក់​ខ្លាំង​ជាង​រាល់​ដង ​អាច​ញ័រ​ឡើង​គ្រប់​ពេល ត្រង់​ដើម​ទ្រូង​ដល់​ក ឬ​បំពង់​ក មិន​ថា​អ្នក​កំពុង​ធ្វើ​ការ ​ឬ​សម្រាក ​ឈរ អង្គុយ​ ឬ​ដេក​នោះ​ទេ។ លើស​ពី​នេះ​មាន​សញ្ញា​ផ្សេង​ទៀត​ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​យើង​ប្រទះ​ឃើញមាន​សញ្ញា​ស្រដៀង​នេះ​ សូម​ទៅ​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ពេលមាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ កុំ​អែ​អង់​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៖ – ហត់ – វិល​មុខ – ឈឺ​ដើម​ទ្រូង – សន្លប់ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? មូលហេតុ​ធ្វើ​ឲ្យ​ញ័រ​ទ្រូង​មាន​ច្រើន ​ទូទៅ​ទាក់ទង​សុខភាព​បេះដូង បើ​ទោះ​ជា​មានកត្តា​ច្រើន​ទៀត​មិន​ត្រូវ​គេ​រក​ឃើញ ប៉ុន្តែ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖ – អារម្មណ៍​រសាប់​រសល់ ភ័យ​ខ្លាច​ ឬ​ស្ត្រេស​ ពិសេស​ពេល​ភ័យ​ស្លន់ស្លោ​ម្តងៗ – ធ្វើ​ការ ​ឬ​ហាត់​ប្រាណ​ធ្ងន់​លើស​កម្រិត – បង្ក​ដោយ​សារធាតុ​​កាហ្វេអ៊ីន នីកូទីន អាល់កុល ឬ​ថ្នាំញៀន​ប្រភេទ ​កូកាអ៊ីន ​និង​អំហ្វេតាម៉ីន – ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជាតិ​ស្ករ​ក្នុង​ឈាម​តិច កង្វះ​គ្រាប់​ឈាម​ក្រហម សម្ពាធ​ឈាម​ទាប ក្តៅ​ខ្លួន ​និង​ខ្វះ​ជាតិ​ទឹក​ – […]


ជំងឺបេះដូង

Congenital Heart Disease (ជំងឺបេះដូងពីកំណើត)

និយមន័យ ១- អ្វី​ជា​ជំ​ងឺ​បេះ​ដូង​ពីកំ​ណើត? ជំងឺ​បេះដូង​ពី​កំណើត​ គឺ​ជា​បញ្ហា​រចនា​សម្ព័ន្ធ​របស់​បេះដូងតាំង​ពី​ពេល​កើត​មក​ភ្លាម។ ជំងឺ​នេះ​អាច​រាប់​បាន​ថា ​ជា​បញ្ហាក្នុង​ចំណោម​​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់​ទៅ​ដល់​បេះដូង។ ជំងឺ​ពី​កំណើត​មួយ​នេះ​ បាន​សម្លាប់​កុមារ​នៅ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ ច្រើន​ជាង​ជំងឺ​ពី​កំណើត​ផ្សេង​ៗ​ទៀត។ ទោះ​បី​ជា​ជំងឺ​នេះ​ជា​ជំងឺ​ដែល​ធ្ងន់ធ្ងរ​ក្ដី ក៏​មាន​ករណី​ជា​ច្រើន​ដែល​អាច​ព្យាបាល​ដោយ​ការ​វះកាត់។ ក្នុង​ករណី​ខ្លះ​គ្រូពេទ្យ​ គ្រូ​ពេទ្យ​មើល​ឃើញ​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ជំងឺ​នេះ តែ​រហូត​ដល់​ពេល​ពេញ​វ័យ​ទើប​ចេញ​រោគ​សញ្ញា ឬ​មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់។ ២- ជំងឺ​នេះកើត​ញឺកញាប់​ដែរ​ទេ? ជំ​ងឺ​នេះ​ប៉ះពាល់​មនុស្ស​គ្រប់​អាយុ​មិនថា​ទារក​ ពេញវ័យ ឬ​ចាស់​ជរា។ អ្វីយើង​អាច​ធ្វើ​បាន គឺ​បង្ការ និង​កាត់​បន្ថយ​ការ​ប្រ​ឈម។ គប្បី​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ណែ​នាំ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ២- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជា​ញឹក​ញាប់​រក​ឃើញលើ​បេប៊ី អំឡុង​ពេល​ពិនិត្យ​ផ្ទៃពោះ​ដោយ​អេកូ។ បើ​ឮ​សំឡេង​ចង្វាក់​បេះ​ដូង​មិន​ធម្មតា​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ឲ្យ​​កាន់​តែ​ច្បាស់ ហើយ​ការ​ធ្វើ​តេស្ត​មាន​ដូច​ជា​ អេកូ​បេះដូង ថត​កាំ​រស្មីអ៊ិច​នៅ​ទ្រូង ឬ​ស្កែន (MRI)។ បើ​រោគ​វិនិច្ឆ័យ​បញ្ជាក់​ច្បាស់ គ្រូពេទ្យ​នឹង​ណែនាំ​គ្រូពេទ្យ​ឯកទេស​ណា​មួយ​សម្រាប់​យើង​នៅ​ថ្ងៃ​សម្រាល​ចូល​មក​ដល់។ ករណី​ខ្លះ រោគ​សញ្ញា​អាច​មិនមាន​ រហូត​ដល់​បេប៊ី​សម្រាល​រួច។ បេប៊ី​ទើប​កើត មាន​ជំ​ងឺ​នេះ អាច​មាន​រោគ​សញ្ញា​ដូច​ជា៖ – មិន​មាន​ដង្ហើម ឬ​ហត់ (ពិបាក​ដក​ដង្ហើម) – ពិបាក​ឲ្យ​បៅ​ – ខ្វះ​ទម្ងន់​ក្រោយ​កើត – ឈឺ​ទ្រូង – លូត​លាស់​យឺត – មាត់ ស្បែក ម្រាម​ដៃ និង​ម្រាម​ជើង ឡើង​ពណ៌​ស្វាយ។ ករណី​ផ្សេង​ទៀត រោគ​សញ្ញា​មិន​កើត​ឡើង​ទេ​រហូត​ដល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ […]


ជំងឺបេះដូង

Transthoracic Echocardiogram (អេកូបេះដូងលើទ្រូង)

និយមន័យ ១- អ្វី​ជា​អេកូ​បេះដូង​លើទ្រូង? អេកូ​បេះដូង​លើទ្រូង ​ជា​តេស្ត​ដោយប្រើ​​​​ឧបករណ៍​បំប្លែងរលក​សំឡេង​ទៅ​ជា​រូប​ភាព ជួយ​គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​ផ្សេង​នៃ​បេះដូង។ ឧបករណ៍​នេះ​បញ្ចូន​សញ្ញា​តាម​រលក​សំឡេង​ខ្ពស់​ ទៅ​កាន់​ផ្នែក​ខុសៗ​គ្នា​របស់​បេះ​ដូង ហើយ​រលក​សញ្ញា​ទាំង​នោះ​ នឹង​បញ្ជូន​ត្រឡប់​មកវិញ​ជា​រូប​ភាព​បេះដូង​លើអេក្រង់។ អេ​កូ​បេះ​ដូង​មាន ​៤ ​ប្រភេទ​ខុសៗ​គ្នា ដូច​ជា អេ​កូ​ឆ្លុះ​ទ្រូង វាស់​ចង្វាក់​បេះដូង​ពេល​​កំពុង​ហាត់​ប្រាណ អេកូ​សរសៃ​ឈាម​បេះដូង (Doppler) អេ​កូ​ឆ្លុះ​បេះ​ដូង​តាម​បំពង់​អាហារ។ ក្នុង​ចំ​ណោម​​អេ​កូ​ទាំង​នេះ ភាគច្រើន​ពេទ្យ​និយម​ប្រើអេ​កូ​​បេះដូង​ឆ្លុះ​លើ​ទ្រូង ព្រោះ​តេស្ត​ប្រភេទ​នេះ ឧបករណ៍​បញ្ចូន នឹង​ចម្លង​រូបភាព​រូបភាព​ពេញ​លេញ​នៃ​បេះដូង​ងាយ​ពិនិត្យ​រក​មើល​បញ្ហា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្តនេះ? អេកូ​នេះ ​ជាធម្មតា​ធ្វើ​​ឡើង​ពេល​មានការធ្វើ​រោគ​វិ​និ​ច្ឆ័យ​​បញ្ហា​បេះ​ដូងមួយ​ ឬ​ច្រើន ដូច​ជា ពាក់ព័ន្ធ​សមត្ថភាព​ច្រ​បាច់ឈាម ឬ​បញ្ហា​ថត​បេះដូង។ មួយ​វិញ​ទៀត បើ​យើង ​សង្ស័យ​ថា​បេប៊ី មាន​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត ពេទ្យ​អា​ចប្រើវិធី​នេះ​បានដើម្បី​បញ្ចាក់​បាន។ ស្វែងយល់មុនធ្វើតេស្ត ៣- គួរដឹង​អ្វី​ខ្លះ​មុន​អេកូ​បេះដូង? យោង​តាម​គ្រូពេទ្យ​ឯក​ទេស​ជា​ច្រើន ពិនិត្យ​បេះ​ដូង​ជាប្រចាំ ​គឺ​មិន​ចាំ​បាច់ទេ ទោះជាភាគច្រើនអ្នក​ជំងឺ​បេះដូង សុំ​គ្រូ​ពេទ្យ​ពិនិត្យខ្លួន​ឯង​ក៏​ដោយ។ ការ​ប្រើ​រលក​សំឡេង ​មិន​សូវ​ប៉ះ​ពាល់​ដល់​បេះ​ដូង ឬ​ខ្លួន​ប្រាណ​ទេ។ តេស្ត​នេះ អាច​មាន​សុវត្ថិភាព ករណី​យើង​មិន​ប្រើ​សារធាតុ​ពណ៌​ដើម្បី​ចាប់​រូបភាព​ភាព ព្រោះ​សារធាតុ​​នេះ​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ប៉ុន្តែ​យើង​អាច​ប្រើ​ថ្នាំ​ខ្លះកាត់​បន្ថយ​ប្រ​តិ​កម្ម​ទាំង​នោះ​បាន។ តេស្ត​បេះដូង​ដោយ​ឆ្លុះ​អេកូ​លើ​ទ្រូង អាចធ្វើ​រួមគ្នា និង​តេស្ត​មួយ​ចំនួន​ទៀត ​ដូច​ជា៖ – ស្កែន MRI […]


ជំងឺលើសសម្ពាធឈាម

ម៉ាក់ប៉ាទើប​វះ​កាត់​បេះដូង ត្រូវដឹងពី​របៀប​មើល​ថែគាត់ផង

ភាព​សោកសៅ​ច្បាស់​ជា​ចៀស​មិន​ផុត​ទេ ពេលមនុស្ស​ជាទី​ស្រលាញ់ ឬ​សមាជិក​គ្រួសារ ម៉ាក់ប៉ា អ៊ំៗ យើងមាន​ជំងឺ​បេះដូង ត្រូវ​វះកាត់​នោះ អារម្មណ៍​នេះ​គ្រាន់​តែ​គិត​ក៏​ពិបាក​ចិត្ត​ដែរ។ យ៉ាង​ណា គ្នា​យើង​ត្រូវ​ចាំ​ថា អ្វី​បម្រុង​កើត​គង់​តែ​កើត អ្វី​ចាំ​បាច់ ​គួរ​ត្រៀម​ខ្លួន​បែប​ណា​​ជួយ​ពួក​គាត់​ក្រោយ​វះ​កាត់។ “Hello គ្រូពេទ្យ” ថ្ងៃនេះ នឹង​ប្រាប់​វិធីសាស្ត្រ​ពិសេស​មួយ​ចំនួន​មើល​ថែ​មនុស្ស​ជាទី​ស្រលាញ់ ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​បន្ត​ជីវិត​ដោយ​សប្បាយ​រីករាយ។ ១- ជួយការងារប្រចាំថ្ងៃ គ្នា​យើង និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ការងារ​ធ្វើ​ផ្ទាល់​ខ្លួន​ត្រូវ​ធ្វើ​ជា​ប្រចាំ ដោយ​ឡែក​សម្រាប់​គ្នា​យើង​មាន​ជំងឺ ​អាច​ធ្វើ​ការងារ​ដោយ​ខ្លួន​ឯង​ត្រឹម​មួយផ្នែក​ប៉ុណ្ណោះ ​មួយ​ផ្នែក​ទៀត ​ច្បាស់​ណាស់​ត្រូវការ​ពឹង​ពាក់អ្នក​ផ្សេង ​​ទោះតិច​ក្តី​ច្រើន​ក្តី។ ហើយ​ការងារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន យើង​គួរ​ធ្វើ​ជំនួស​ប្រពន្ធ ម៉ាក់ប៉ា បងប្អូន ទើប​វះកាត់​បេះដូង​រួច មាន​ដូច​ជា៖ - សម្អាត​ផ្ទះ - រៀប​ចំថ្នាំ​​ - វាស់​សីតុណ្ហ​ភាព - ទៅទិញ​ម្ហូប​ ធ្វើ​ម្ហូប - ជួយ​ជូន​ឡើង​ជណ្តើរ - តាម​ដាន​សា្ថន​ភាព​ជំងឺ - បើកបរ​ជូន​ទៅ​ណា​ទៅ​ណី។ ២- ជួយលើកទឹកចិត្ត កម្លាំង​ចិត្ត ជា​កត្តា​សំខាន់​បំផុត ​បំផុស​ឲ្យ​យើង​ចេះ​តស៊ូ ពុះពារ​ឧបសគ្គ អំឡុង​ពេល​នេះ ​យើង​ជា​មនុស្ស​ក្បែរ​ខ្លួន​សំខាន់​បំផុត​ក្នុង​គ្រួសារ អ្វី​យើង​គួរ​ធ្វើ​រួម​មាន៖ - លើក​ទឹក​ចិត្ត​មនុស្ស​ជា​ទី​ស្រលាញ់ ម៉ាក់ប៉ា បងប្អូន មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​បន្តិច​ម្តងៗ។ - លើក​ទឹក​ចិត្ត និង​ជួយ (បើចាំបាច់) តឿន​ឲ្យ​​​ហាត់​ប្រាណ​ស្រាលៗ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស