សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក សុខភាពបេះដូង

ជំងឺបេះដូង

មនុស្ស​ជា​ទី​ស្រលាញ់​មាន​ជំងឺ​បេះដូង ត្រូវដឹង​របៀប​ថែទាំទាំងនេះ​

ដូចគ្នា​យើង​ដឹង​ស្រាប់ មើល​ថែ​អ្នក​ផ្ទះ ឬ​មនុស្ស​ជាទី​ស្រលាញ់​មាន​ជំងឺ​បេះដូង ជា​ពិសេស​ប៉ាម៉ាក់ ​មិនមែន​ជា​រឿង​ងាយ​ស្រួយ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ការងារ​នេះពិបាក​ ក៏ត្រូវ​បង់​បោះ​អ្នក​មាន​គុណ ឬ​បណ្ដែតបណ្ដោយ មិន​ខ្វល់​ដែរ។ អ្វី​​ចាំបាច់បំផុត បើក​ចិត្ត​ឲ្យ​ទូលាយ ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​នេះ។ “Hello គ្រូពេទ្យ” មាន​ប៉ុន្មាន​ចំណុច​ ដើម្បី​ចែករំលែក ប្រសិន​បើ​គ្នា​យើង ឬ​បងៗ ​កំពុង​ថែទាំ​ចាស់ៗ មាន​បញ្ហា​បេះដូង។ ១- គ្រប់គ្រងរបបអាហារ ដូច​យើង​ដឹង​ស្រាប់ មាន​ជំងឺ​បេះដូង​មិន​អាច​ញ៉ាំ​ជាតិ​ខ្លាញ់ និង​អាហារ​ចៀន ឬ​ញ៉ាំ​ប្រៃ​ច្រើន​ទេ។ ​ប្រាប់​ម៉ាក់ប៉ា អ៊ំៗ មានជំងឺ​ពី​បញ្ហា​នេះ ឧស្សាហ៍​រំលឹក ឬ​តាមដាន​ក្រែង​លោ លួច​ញ៉ាំ​អាច​ជា​រឿង​ពិបាក។ អ្វី​​ត្រូវ​ធ្វើ ជម្រុញ​ឲ្យ​​ញ៉ាំ បន្លែ ផ្លែឈើ​ និង​សាច់សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ពិសេស​ត្រូវ​កាត់​បន្ថយ​អំបិល​ ហើយ​បើ​ពិបាក​រៀប​ចំរបប​អាហារ អាច​សុំ​ដំបូន្មាន​ល្អៗ​ពី​គ្រូពេទ្យ​ជំនាញ។ ២- ហាត់ប្រាណរួមគ្នា មាន​ជំងឺ​បេះដូង ​តែង​តែ​ខ្លាច​មិន​ចង់​ហាត់​ប្រាណ​ទេ អ៊ីចឹង​​ត្រូវ​ការ​យើង​លើក​ទឹក​ចិត្ត​ ប៉ុន្តែ​កម្រិត​ហាត់​ប្រាណ​ អាស្រ័យ​លើស្ថានភាព​ជំងឺ​ផង​ដែរ។ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​មុន​នឹង​ចាប់​ផ្តើម ចាប់ផ្តើម​ពី​កម្រិត​ស្រាល​មួយ​រយៈ ចាំ​បន្ត​ទៅ​កម្រិត​ខ្លាំង​ម្តង​បន្តិច​ៗ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ហួស​កម្រិត។ ជា​អ្នក​មើល​ថែ ​គួរ​ចូលរួម​ហាត់​ប្រាណ​ជា​មនុស្ស​ជាទី​ស្រលាញ់ ម៉ាក់​ប៉ា ព្រោះ​ជា​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​ពួកគាត់​តស៊ូ​ទៅ​មុខ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


ជំងឺបេះដូង

ស្ត្រេសការងារ​ខ្លាំង ប្រយ័ត្នកើតជំងឺបេះដូង ពិបាក​តែ​ខ្លួនឯង​

“ជំងឺបេះដូង” នៅ​លេខ​រៀង​ទី១ ក្នុងចំណោម​ជំងឺ​កាច​សាហាវ​បំផុត​ និងសម្លាប់​មនុស្ស​ច្រើនបំផុតលើ​ផែន​ដី។ មូលហេតុបណ្ដាល​ឲ្យ​មាន​បញ្ហា​បេះដូង អាស្រ័យ​លើ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ របប​អាហារ​មិន​ត្រឹមត្រូវ ចូលចិត្ត​អាហារ​ខ្លាញ់ (សាច់ជាប់ខ្លាញ់) មិន​សូវ​ហាត់​ប្រាណ ឡើង​គីឡូ ជា​ហេតុ​ខ្លាញ់ ​និង​កូលេស្តេរ៉ុល​កើន​ឡើង​ក្នុង​ឈាម។ ប៉ុន្តែ មាន​កត្តាប្រយោល​មួយ​ទៀត ​គ្នាយើង​មិនសូវ​ចាប់​អារម្មណ៍​គឺ “ស្ត្រេស” នាំឲ្យ​មានបញ្ហា​បេះដូង ហើយក៏ជាជំងឺ​កើតឡើង​ច្រើនបំផុត​ដូចគ្នា ពិសេសនៅ​កន្លែង​ធ្វើការតែម្តង។ ១– ហេតុផលជំងឺបេះដូងបង្កដោយស្ត្រេស ការងារ​ប្រាកដ​ជា​មិន​នៅ​នឹង​ថ្កល់​មួយ​កន្លែង​ទេ តែង​មាន​ការ​រីកចម្រើន ប្រកួតប្រជែង តម្រូវ​ការ​កាន់​តែ​ខ្ពស់ ឬ​ចង់​បាន​លទ្ធផលកាន់​តែ​ល្អ សុទ្ធជា​កត្តា​ត្រូវ​ជំរុញ​ឲ្យ​មនុស្សម្នាក់ៗ កាន់​តែ​គិត​ច្រើន កាន់​តែ​ប្រឹង។ បញ្ហា​កើត​ឡើង​ស្ទើរ​រាល់ថ្ងៃ​ទាំង​នេះ ជះ​ឥទ្ធិពល​អាក្រក់​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។ ការ​ស្រាវជ្រាវ​របស់​ប្រទេស​ហ្វាំងឡង់ បង្ហាញ​ថា ​អត្រា​ការ​ស្លាប់ដោយ​ជំងឺ​បេះដូង ​កើន​ឡើង​ដល់​ទៅ​ ២​ដង​ ចំពោះអ្នកធ្វើ​ការ​ក្រោម​សម្ពាធខ្លាំង បើ​ប្រៀប​ធៀប​នឹង​អ្នក​ធ្វើ​ការ​ធម្មតា។ ​អត្រា​នេះ​កើន​កាន់​តែ​ខ្ពស់រហូត​ដល់ ​២,៤​ដង​ ចំពោះ​អ្នក​ប៉ុន​ប៉ង​ចង់​តួនាទី​កាន់​តែ​ធំ ឬ​ប្រាក់​ខែ​កាន់​តែ​ច្រើន តែ​មិនបាន​សម្រេច។ គណនា​រង្វាស់ចង្វាក់បេះដូង ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​សំណួរ ធ្វើកិច្ចសម្ភាស​ និង​ពិនិត្យ​រាងកាយ ​ដើម្បី​ប្រមូល​ទិន្នន័យ​ពីក្រុមមនុស្ស​មាន​បញ្ហា​ស្ត្រេស ​លើសសម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ុលកើន​ខ្លាំង រួមទាំង​សន្ទស្សន៍​រាង​កាយ ​និង​ទម្ងន់ BMI ជាដើម។ ​លទ្ធផល​​រក​ឃើញ​ថា​ អ្នកស្ត្រេស​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ ​ងាយ​នឹង​ស្លាប់​ដោយសារ​ជំងឺ​បេះដូង មាន​ជាតិ​កូលេស្តេរ៉ុល​ និង​BMI ខ្ពស់។ ឆ្លើយ​តប​នឹងបញ្ហា​​ស្ត្រេស ​រាង​កាយ​មិន​ត្រូវ​ការប្រើ​ប្រាស់​អ័រម៉ូន​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស