សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

វិធីមានប្រសិទ្ធភាពបំផុតការពារលើសឈាមពេលពពោះ

ស្រីៗគ្នាយើង​ធ្លាប់​ពពោះ យល់​អារម្មណ៍​នេះ​ច្បាស់​ជាងគេ ព្រោះកំពុងពពោះ​ថាវា​ពិបាក​ម្យ៉ាង​ហើយ ស្រាប់​តែសុខៗ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ថែមទៀត កាន់តែ​ពិបាកមួយកម្រិត​ទៀត មិនអ៊ីចឹង? ឈប់បារម្ភ​ទៅ​គ្នា​យើង "Hello គ្រូពេទ្យ" មានវិធី​ការពារពិសេស​ចង់ណែនាំ។ លើស​ឈាម​ពេល​ពពោះ (Gestational hypertension) សំដៅ​លើ​ស្ថានភាព​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​ស្រាប់​តែ​ឡើង​សម្ពាធ​ឈាម បន្ទាប់​ពីបេប៊ី​ក្នុង​ផ្ទៃ​មាន​អាយុ ២០ សប្ដាហ៍​ឡើង។ ទោះ​បី ស្ថាន​ភាព​នេះ​តែ​កើត​ជា​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន កើត​ជំងឹ​នេះ អាច​រង​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន។ កត្តា​ហានិភ័យ​ខ្ពស់​លើ​ស្រីៗ​កំពុង​ពពោះ - ទើប​ពពោះ​ដំបូង - អាយុ​ក្រោម ២០ឆ្នាំ ឬ​ចាស់​ជាង ៤០ឆ្នាំ - ពពោះ​កូន​ច្រើន - បង​ស្រី ឬ​ម៉ាក់​ធ្លាប់​មាន​ជំងឺ​លើស​ឈាម​ពេល​ពពោះ - ធាត់​លើស​គីឡូ មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​តម្រង​នោម មុន​មាន​ទៃ​ពោះ។ ទោះ​គ្មាន​វិធី​បង្ការ​ពិត​ប្រាកដ​ក៏​ដោយ តែ​អាច​ព្យាយាម​សាកល្បង​វិធី​នេះ​បាន ១- តាមដានជាមួយពេទ្យ អំឡុង​មាន​ផ្ទៃ​ពោះ ហើយ​សង្ស័យ​មាន​ជំងឺ​នេះ សូម​ប្រញាប់​ទៅ​ជួប​ពេទ្យ​រាល់​ការ​ណាត់ ព្រោះ​បើ​ពេទ្យ​ពិនិត្យ​ឃើញ​ថា សុខភាព​មាន​បញ្ហា​កាន់​តែ​លឿន នោះ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ងាយ​ជោគ​ជ័យ។ សូម​ពិគ្រោះ​ជាមួយ​ពេទ្យ​ពី​វិធី​គ្រប់គ្រង​សម្ពាធ​ឈាម។ ២- ញ៉ាំវីតាមីន ទទួល​បាន​វីតាមីន​គ្រប់គ្រាន់​ជួយ​ឲ្យ​បេប៊ី​ក្នុង​ផ្ទៃ​លូត​លាស់​ល្អ ហើយ​សុខភាព​ទាំង​ម៉ាក់ៗ​ និង​អូនៗ​ក៏​ល្អ​ដូចគ្នា។ អាស៊ីដ​ហ្វូលីក (Folic acid) និង​កាល់ស្យូម អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​លើស សម្ពាធ​ឈាម​ពេល​ពពោះ​បាន។ ៣- របបអាហារល្អ ពិភាក្សា​ជាមួយ​ពេទ្យ​ពី​ទម្ងន់​ដែល​សក្តិសម​សម្រាប់​យើង និង​កម្រិត​អំបិល (ជាតិប្រៃ) គួរ​ញុំា។ […]


ជំងឺលើសសម្ពាធឈាម

មានបញ្ហាលើសឈាមហើយក៏មានផ្ទៃ​ពោះទៀត ត្រូវចេះវិធីការពារទាំងនេះ

នែ៎! ស្រីៗ​គ្នា​យើង ប្រយ័ត្ន​ផង បើ​មាន​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ ហើយ​មាន​ផ្ទៃ​ពោះ អត់​ចេះ​ការពារ​សុខភាព អាច​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទាំង​​ម៉ាក់ៗ និង​បេប៊ី។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ អត្ថបទ "Hello គ្រូពេទ្យ" មួយនេះ​អាច​ជួយ​បង្ការ​បញ្ហា​ គេច​ផុត​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ពេល​ពពោះ​បាន។ នៅ​ពេល​សម្ពាធ​ឈាម​កើន​ដល់ ១៤០/៩០ មិល្លីម៉ែត្រ​បារ៉ត ឬ​ខ្ពស់​ជាង​នេះ មាន​ន័យ​ថា​យើង​មាន​ជំងឺ​លើស​ឈាម។ ទោះ​យ៉ាង​ណា ស្រីៗ​គ្នា​យើង​មាន​ជំងឺ​នេះ​ភាគ​ច្រើន នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​ យក​អូនៗ​ថ្លោស​គួរ​ឲ្យ​ខ្នាញ់​បាន​ គ្រាន់​តែផល​ប៉ះ​ពាល់​ខ្លះៗ។ ពិសេស​អំឡុងពេល​ពពោះ ជំងឺ​លើស​ឈាម​អាច​នឹង​លេច​ឡើង នាំឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង នៅ​មុន​សប្តាហ៍​ទី ២០ នៃ​គភ៌ ឬ​ក្រោយ​សម្រាល​បេប៊ី ១២ សប្តាហ៍។ វិធី​សាស្ត្រ​គ្រប់គ្រង​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ​ពេល​ពពោះ ទោះមិន​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ដាច់បាន យើង​នៅ​តែ​អាច​គ្រប់​គ្រង​ជំងឺ​នេះ​ពេល​មាន​ផ្ទៃពោះ​បាន តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម៖ - ជួប​ពេទ្យ​តាម​ការ​ណាត់​ឲ្យ​បាន​ទៀងទាត់ - កុំ​ជក់​បារី ផឹកស្រា ឬ​លេប​ថ្នាំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ពេទ្យ - តាមដាន​គីឡូ​​កុំ​ឲ្យ​លើស​ពី​គីឡូ​ដែល​ពេទ្យ​​​កំណត់ - កុំ​ស្រ្តេស​ច្រើន ទោះ​រវល់​​ការងារ ឬ​មាន​ក្មេងៗ​ត្រូវ​មើល​ក៏ដោយ គួរ​ឆ្លៀត​ពេល​សម្រាក​ខ្លះ​ទៅ - ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព និង​កុំ​ញ៉ាំ​ប្រៃពេក ព្រោះ​វា​មាន​​ជាតិ​សូដ្យូម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង - ធ្វើ​សកម្មភាព​ឲ្យ​​ច្រើន លើក​លែង​តែ​ស្រីៗ​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ទើប​ពេទ្យ​ឲ្យ​​សម្រាក - ដើរ ឬ​ហែល​ទឹក ៤-៥ ដង​ក្នុង​មួយ​សប្តាហ៍ ទើប​ល្អ​សម្រាប់​ម៉ាក់ […]


ជំងឺលើសសម្ពាធឈាម

ចង់​រក្សា​សម្ពាធ​ឈាម​បាន​ល្អ​ ត្រូវ​ដឹង​ថ្នាំ​ប្រភេទ​ណា​មាន​ប្រសិទ្ធ​ភាព

ដូច​គ្នា​យើង​ដឹង​ស្រាប់! លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ ពី​មុន​ធ្លាប់​កើត​លើ​ចាស់ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​កុំ​ថា​ចាស់ ក្មេងៗ វ័យ​ជាង ២០-៣០ ឆ្នាំ​ក៏​កើត​ដែរ។ អ៊ីចឹង​គួរ​ប្រយ័ត្ន​បន្តិច ពិសេស​រឿង​ញ៉ាំ​ចំណី និង​ឡើង​គីឡូ ប៉ុន្តែ​បើ​កើត​ហើយ​ក៏​មិន​ចាំ​បាច់​ស្លន់​ស្លោរ​ដែរ ត្រូវ​ដឹង​វិធី​គ្រប់​គ្រង​ស្ថាន​ភាព​ឈឺ​វិញ ជួយ​ឲ្យ​យើង​រស់​សប្បាយ​រីករាយ​ដដែល​ទេ។ “Hello គ្រូពេទ្យ” ពេល​នេះ​ចង់​ណែ​នាំ​គ្នា​យើង ក៏​ដូច​ម៉ាក់​ប៉ា អ៊ុំៗ​យើង ពី​ប្រភេទ​ថ្នាំព្យាបាលលើស​ឈាម​ជម្រើស​ផ្សេង​ទៀត មិន​សូវ​មាន​អ្ន​កដឹង ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​យើង​បាន​ល្អ។ ពពួក​ថ្នាំ​បញ្ចុះ​ឈាម ដូច​ជា​ពពួក Beta-blockers, Angiotensin II receptor blockers, Calcium channel blockers និង ACE inhibitors ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​ជម្រើស​ទី ១​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម។ ដោយ​ឡែក​ក្រៅ​ពី​នេះ នៅ​មាន​ថ្នាំ​មួយ​ចំនួន​ទៀត ​គេ​អាច​ប្រើ​អម​ជាមួយ ឬ​ប្រើ​ជំនួស​ពេល​ថ្នាំ​ជម្រើស​ទី ១ មិន​មាន​ប្រសិទ្ធភាព។ យើង​ហៅ​ថា ថ្នាំ​ជម្រើស​ទី២។ ១- ប្រភេទថ្នាំជម្រើសទី២ ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ជម្រើស​ទី ២ ដែល​មាន​ប្រសិទ្ធ​ខ្ពស់ ដូច​ជា ​ពពួក​ថ្នាំ Alpha-adrenergic​ blockers​(Alpha-blockers) ថ្នាំ Central Agonists […]


ជំងឺលើសសម្ពាធឈាម

បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា?

សម័យ​នេះ​ ខុសពី​សម័យ​មុន ជំងឺ​ក៏​វិវត្ត​ទៅ​តាម​សម័យ​កាល​ដូច​គ្នា ពិសេស​លើសឈាម​ដែល​ធ្លាប់​តែ​ស្គាល់ជា​ជំងឺ​មនុស្ស​ចាស់ ពេល​នេះ​ក្មេងៗ​ពេញ​កម្លាំង​ក៏​កើត​ដែរ។ ព្យាបាល​ជំងឺ​លើស​ឈាម​ មាន​ច្រើន​វិធីសាស្ត្រ ដូចជា ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ ការ​ប្រើ​ថ្នាំ​ពេទ្យ កត្តា​អាយុ និង​ស្ថានភាព​អ្នក​ជំងឺ សុទ្ធ​តែ​សំខាន់។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម ពេទ្យ​អាច​ឲ្យ​យើង​ប្រើ​ថ្នាំ​មាន​ប្រសិទ្ធភាព​មួយចំនួន​ដូចជា៖ ១- ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide ថ្នាំ​នេះជួយ​ឲ្យ​សម្ពាធ​ឈាម​យើង​​ថយ​ចុះ តាម​ការ​បញ្ចុះ​ជាតិ​ទឹក និង​អំបិល តាម​តម្រង​នោម ព្រោះ​ថ្នាំ​នេះអាច​ជួយ​ឲ្យ​យើង​នោម​ច្រើន។ ២- ពពួកថ្នាំផ្សេងទៀត - Aldosterone antagonists ក៏​ជួយ​បន្ថយ​ការ​បឺត​ទុក​អំបិល ​និងទឹក។ - ពពួក​ថ្នាំ​បញ្ចុះ​ឈាម Beta blockers មាន​នាទី​ជួយ​ពង្រីក​សរសៃ​ឈាម និង​បន្ថយ​ចង្វាក់​បេះដូង។ Acebutolol (Sectral)​ និង​ Atenolol (Tenormin) ស្ថិត​ក្នុង​ក្រុម​ថ្នាំ Beta blockers ត្រូវ​គេ​ប្រើ​ញឹកញាប់ ជាង​ថ្នាំ​ផ្សេងៗ​ទៀត។ ពពួក​ថ្នាំ Beta blockers គួរ​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ​ផ្សេង ​ដើម្បីឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ - ពពួកថ្នាំ Angiotensin-converting enzyme (ACE) inhibitors ក៏​អាច​ប្រើ​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម​បាន​ដែរ។ ថ្នាំ​នេះ​ជួយការពារ កុំ​ឲ្យ​ស្ទះ​ក្នុង​សរសៃ​ឈាម ដោយ​ពង្រីក​សរសៃ​ឈាម​ឲ្យ​ធំ។ […]


ជំងឺលើសសម្ពាធឈាម

លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?

គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។ ១- ជំងឺលើសឈាម លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើង ពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។ យ៉ាងណា កត្តារស់នៅប្រចាំថ្ងៃ ជាមូលហេតុធំមួយនាំឲ្យកើតជំងឺនេះ។ ផឹកស្រា ជក់បារីជាប្រចាំ ធាត់លើសគីឡូ ញ៉ាំប្រៃ មានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមផ្អែម សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ដោយសារលើសឈាមជាជំងឺតំណពូជ មានសមាជិកគ្រួសារកើត​ជំងឺនេះ យើងកាន់​មានភាគរយខ្ពស់ប្រឈមមុខកើតជំងឺនេះដូចគ្នា។ ពេលសម្ពាធឈាម ១២០/៨០ មិល្លីម៉ែត្របារត និង ១៤០/៩០ មិលី្លម៉ែត្របារត ជាសញ្ញាបង្ហាញថាអាចវិវត្តទៅរកជំងឺនេះ បើយើងមិនមានវិធានការបញ្ចុះសម្ពាធឈាមទេនោះ។ ដើម្បីបញ្ចុះសម្ពាធឈាម ត្រូវផ្លាស់ប្ដូរការរស់នៅ ឈប់ផឹកស្រា ឬជក់បារី បន្ថយការញ៉ាំកាហ្វេ បន្ថយអំបិល ឬអាហារប្រៃ ហើយបើមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ឆាប់ទៅរកគ្រូពេទ្យ។ គ្នាយើងមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ត្រូវលេបថ្នាំដើម្បីបញ្ចុះឈាម។ សរុបសេចក្តី សម្ពាធឈាមឡើងខ្ពស់មិនមែនបានន័យថា យើងមានជំងឺលើសឈាមទេ ប៉ុន្តែត្រូវរស់នៅប្រកបដោយផាសុកភាព និងជួបគ្រូពេទ្យជាប្រចាំដើម្បីតាមដានស្ថានភាពឈាម។ ២- សម្ពាធឈាមឡើងខ្ពស់ កម្រិតសម្ពាធឈាមល្អ ស្ថិតនោចន្លោះ ៩០/៦០ […]


បេះដូងដើរខុសចង្វាក់

​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន

គ្នាយើង​ធ្លាប់​ឮ ឬ​ឃើញ​ចាស់ៗ ពេល​បាយ​ដាក់​ស្រា​មួយ​ពែង ធ្វើ​ឲ្យ​បាយ​កាន់​តែ​ឆ្ងាញ់ សុខភាព​កាន់​តែ​ល្អ មិនចឹង? ប៉ុន្តែ "Hello គ្រូពេទ្យ" ចង់​ប្រាប់​ថា​ខុស​ហើយ​ ព្រោះ​អ្វី​ទាំងអស់​គ្រាន់​ជា​ការ​គិត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប៉ុណ្ណោះ ហើយ​អ្នក​វេជ្ជសាស្ត្រ​រក​ឃើញ​ថា ផឹក​ស្រា​ទោះ​តិច​តួច​ក្តី នៅ​តែ​អាច​មាន​បញ្ហា​បេះដូង ពិសេស​ជំងឺ​ Atrial Fibrillation។ ១- អីជាជំងឺ Atrial Fibrillation? ទម្លាប់​ញ៉ាំ​ស្រា ទោះ​ញ៉ាំ​បន្តិច​ក្តី ថត​បេះដូង​ឆ្វេង​ខាង​លើ អាច​នឹង​រីក​មាឌ នាំ​ឲ្យ​មាន​ហានិភ័យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ពេល​ថត​បេះដូង​ឆ្វេង​ខាង​លើ​រីក​មាឌ បង្ក​បញ្ហា​មួយ​ទៀត​គឺ Atrial Fibrillation កើត​ឡើង ពេល​បេះដូង​លោត​ញាប់​​ខុស​ប្រក្រតី។ Atrial Fibrillation ធ្វើ​ឲ្យ​បរិមាណ​ឈាម​ឡើង​ក្នុង​ថត​បេះដូង​ឆ្វេង​ខាង​លើ បណ្តាល​ឲ្យ​មាន​ដុំ​កំណក​ឈាម​កើត​ឡើង។ បើ​ទុក​កាន់​តែ​យូរ នឹង​ធ្វើ​ឲ្យ​ដុំ​កំណក​ឈាមបែក បង្ក​ឲ្យ​ខូច​សរសៃ​ឈាម​ចិញ្ចឹម​ខួរ​ក្បាល ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​តែ​ម្តង។ ចំពោះ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល វិទ្យាស្ថានជាតិ​អាមេរិក​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (American National Institute of Neurological Disorders and Stroke) បង្ហាញ​ថា ១៥ % នៃ​អ្នក​ជំងឺ​នេះ ធ្លាប់​មាន​បញ្ហា Atrial Fibrillation មុន​នឹង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ២- ទំនាក់ទំនងរវាងស្រា […]


ខូចបេះដូង

History And Physical Exam For Heart Failure (ប្រវត្តិខ្សោយបេះដូង និងពិនិត្យរាងកាយ)

និយមន័យ ១- អ្វី​ទៅ​ជា​ប្រវត្តិ​ជំងឺខ្សោយ​បេះដូង និង​ពិនិត្យ​រាងកាយ? ទោះជា​ជំងឺ​ខ្សោយ​បេះដូង ​មាន​រោគ​សញ្ញាញឹកញាប់​ក៏​ពិត​មែន ជា​ពិសេស​ចំពោះ​មនុស្ស​ចាស់ តែ​ការ​ធ្វើ​រោគវិនិច្ឆ័យ​តែង​តែនៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន។ សួរនាំ​ប្រវត្តិ​ជំងឺ​ឲ្យ​ហ្មត់ចត់ ​ជា​រឿង​ចាំ​បាច់ មិន​ត្រឹមតែ​សញ្ញា​កំពុង​មាន​ទេ​ ត្រូវ​រក​សញ្ញា​ជំងឺ​ពាក់ព័ន្ធ​ខ្លះ​ទៀត ដូច​ជា​ ជំងឺ​សរសៃ​ឈាម​បេះដូង លើស​ឈាម និង​ខូច​ប្រឹស​បេះដូង​ជាដើម។ ​ត្រូវ​ដឹង​ថា​អ្នកជំងឺ​ធ្លាប់មាន​បញ្ហា​ពាក់ព័ន្ធ​បេះដូង​ណា​មួយ​អត់ ដូច​ជា​ករណីស្លោកសាច់ដុំ​បេះដូង។ ជំហាន​ដំបូង ដើម្បីធ្វើ​រោគ​វិនិច្ឆ័យជំងឺ​ខ្សោយ​បេះដូង ត្រូវ​ដឹង​ប្រវត្តិជំងឺ​ឲ្យ​បាន​ពេញ​លេញ រាប់​បញ្ចូលទាំង​មានជំងឺ​កាល​ពី​មុន និង​រោគ​សញ្ញា ​កំពុង​មាន​បច្ចុប្បន្ន។ កត់ត្រា​សម្ពាធ​ឈាម ​និង​ចង្វាក់បេះដូង ព្រោះ​សម្ពាធ​ឈាម​ខ្ពស់ ទាប​ ឬធម្មតា ជា​រឿង​ត្រូវ​ដឹង​ជា​ចាំ​បាច់។ ស្ថានភាព​​អ្នកជំងឺ​អាច​អាក្រក់ ​បើ​សម្ពាធ​ឈាម​ខាង​លើ (Systolic) ទាប​ជាង ៩០-១០០ មិល្លីមែត្រ​បារ៉ត ​ដោយ​សារ​មិន​បាន​ព្យាបាល​ដោយ​ពពួក​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ដូច​ជា Angiotensin-Coverting Enzyme (ACE) inhibitors ពពួ​កថ្នាំ Beta Blockers ឬថ្នាំ​បញ្ជុះ​ទឹក​នោម។ ២- ហេតុអ្វី​ត្រូវ​សាកសួរ​ប្រវត្តិ​ជំងឺ និង​ពិនិត្យ​រាងកាយ? ការ​ពិនិត្យ​ទាំង​នេះ​ត្រូវ​ធ្វើ​ប្រសិន​ជាយើង​ធ្លាប់​មាន​អាការៈ​ឈឺទ្រូង ពិសេស​ចាំបាច់​បំផុត សម្រាប់​អ្នក​កើត​ជំងឺ​បេះដូង។ ស្វែងយល់មុនធ្វើតេស្ត ៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ? រឿងនេះ​សំខាន់​ណាស់​ ​យើង​ត្រូវ​ធ្វើរោគ​វិនិច្ឆ័យ ជំងឺ​ខ្សោយ​បេះដូងឲ្យ​បាន​លឿន ដើម្បី​ដឹង​ពី​ស្ថានភា​ពជំងឺ ​មូលហេតុ​បង្ក ដើម្បី​អាច​ជួយ​បង្ការ​ករណី​​ខូច​មុខងារ​សាច់ដុំ​បេះដូង​តែម្តង។ យ៉ាង​ណា នៅ​តែ​មាន​ការ​លំបាក​ដើម្បី​រោគ​វិនិច្ឆ័យ ​ព្រោះ​ជំងឺ​នេះ​បញ្ចេញ​សញ្ញា​ខុសៗ​គ្នា […]


ជំងឺបេះដូង

Heart Failure (ខ្សោយ​បេះដូង)

និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង? ជំងឺ​ខ្សោយ​បេះដូង សំដៅ​លើ​ស្ថាន​ភាព​ចុះ​ខ្សោយ​សាច់ដុំ​បេះដូង​ក្នុង​ការ​ច្របាច់​ឈាម​ ហើយ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បន្ត​បន្ទាប់​ដូច​ជា៖ – បេះដូង​មិន​អាច​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ​គ្រប់​គ្រាន់ – ឈាម​ចាល់​ក្នុងថត​បេះដូង ធ្វើ​ឲ្យ​កើន​សម្ពាធ​នៅ​ជញ្ចាំង​បេះដូង – បេះដូងត្រូវ​ពន្លា​ដើម្បីស្តុក​ទុក​ឈាម​បាន​ច្រើន – ដោយ​សារ​បញ្ហា​នេះ បញ្ហា​តម្រង​នោម​ធ្វើ​ឲ្យ​រាង​កាយ​ស្តុក​ទឹក និង​អំបិល​កាន់​តែ​ច្រើន បណ្តាល​ឲ្យ​សរីរាង្គ​មួយ​ចំនួន​ហើម។ ជំងឺនេះ​កើត​ឡើង​ទាំង​សង​ខាង​នៃ​បេះដូង ធម្មតា​កើត​នៅ​ផ្នែក​ខាង​ឆ្វេង​មុន ​ទើប​រាល​ដាល​ដល់​ផ្នែក​ខាង​ស្តាំ ហើយបើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។ ២- ជំងឺ​នេះកើត​ញឹកញាប់ដែរទេ? អាច​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ តែ​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ចាស់។ ករណី​ខ្លះ​ក្មេងៗ​ក៏​អាច​កើត​មាន​ដូចគ្នា ដោយ​សារ​បញ្ហា​បេះដូង​ពី​កំណើត។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ទូទៅ​រួម​មាន៖ – ចង្អោរ – ហត់ – ឈឺ​ទ្រូង – អស់​កម្លាំង – លែង​ឃ្លាន​អាហារ – ឡើង​ទម្ងន់​គ្មាន​មូលហេតុ – បេះដូង​លោត​មិន​ប្រក្រតី – ចេះ​តែ​ចង់​ជុះ​នោម​នៅ​ពេល​យប់ – ក្អក​មាន​ឈាម​ និង​កណ្តាស​ញឹកញាប់ – ហើម​ពោះ ហើម​ជើង ក​ជើង និង​បាតជើង។ ហើយ​វា​ក៏​មាន​សញ្ញា​ផ្សេងទៀត​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ​នេះ​ដែរ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​ពត៌មាន​បន្ថែម។ ៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ? កុំ​អែអង់ ប្រញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​មាន​រោគ​សញ្ញា​ដំបូង​ដូច​ជា ឈឺ​ទ្រូង ហត់​ ក្អក​មាន​ឈាម ឬ​សន្លប់​ជាដើម។ ប្រឹក្សា​ជា​មួយ​ពេទ្យ​នៅ​ពេល​ណា​យើង​រង​ផល​ប៉ះពាល់​ ក្រោយ​ព្យាបាល ឬ​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? អាច​បណ្តាល​មក​ពី​ផល​រំខាន​ក្រោយ​ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​បាន​បំផ្លាញ​សាច់ដុំ​បេះដូង។ ជំងឺ​ទាំង​នោះ​មាន​ដូចជា ជំងឺ​លើស​ឈាម គាំង​បេះដូង សាច់​ដុំ​បេះដូង ​ប្រឹស​បេះដូង ការ​ឆ្លង​មេរោគ ចង្វាក់​បេះដូង​លោត​មិន​ទៀង​ទាត់ […]


ជំងឺបេះដូង

Ischemic heart disease (ស្លោកបេះដូង ឬសរសៃឈាមបេះដូង)

និយមន័យ ១- អ្វីជា​ជំងឺ​ស្លោកបេះដូង​? ស្លោក​បេះដូង ជា​ជំងឺ​សរសៃ​ឈាម​បេះដូង (អាក់ទែកូរូណែ) បណ្ដាល​មក​ពី​ចរន្ត​ឈាម​ក្នុង​បេះដូង​ស្ទះ ឬ​កាត់​ផ្ដាច់​ដោយ​សារ​កំណើន​សារធាតុ​ខ្លាញ់​។ ជាតិ​ខ្លាញ់ក្នុង​សរសៃ​ឈាម និង​បញ្ហា​រលាក ជា​ធម្មតា​ប៉ះពាល់​ដល់​សរសៃ​ឈាម​បេះដូង។ ពេល​កំណក​ខ្លាញ់​មាន​ក្នុង​សរសៃ​ឈាម​បេះដូង នាំ​ឲ្យ​សរសៃ​ឈាម​ចង្អៀត កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង បណ្ដាល​ឲ្យ​ឈឺ​ទ្រូង ហត់ និង​រោគ​សញ្ញា​ផ្សេង​ទៀត​ពាក់ព័ន្ធ​ជំងឺ​នេះ ហើយ​ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​គាំង​បេះដូង​ថែម​ទៀត​ផង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២- កើតឡើងញឺកញាប់ដែរទេ? កើត​ឡើង​ញឹក​ញាប់​ណាស់ ​លើ​មនុស្ស​គ្រប់​វ័យ ហើយ​មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះ​ដែរ គ្រាន់​តែ​អាច​កាត់​បន្ថយ​ការ​ប្រឈម​ប៉ុណ្ណោះ។ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​បើ​សិន​សង្ស័យ​យើង​អាច​មាន​ជំងឺ​នេះ។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​កើត​មាន​ជា​ញឹកញាប់​ដូច​ជា៖ – ឈឺ​ទ្រូង – ធេងធោង – បែក​ញើស – ចង្អោរ – ដក​ដង្ហើម​ផុតៗ – ឈឺចាប់​ពេញ​រាង​កាយ ដូច​ជា ដៃ ថ្គាម ក ខ្នង និង​ពោះ នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ​។ ប្រសិន​បើ​យើង​បារម្ភ ​រោគ​សញ្ញា​អ្វី​មួយ សូម​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ។ ៤- គួរ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? បើ​មាន​រោគ​សញ្ញាដូច​ខាង​លើ ឬ​សញ្ញា​ផ្សេង​ទៀត សូម​ទៅ​ជួបជាមួយ​គ្រូពេទ្យ ព្រោះ​រាង​កាយ​មនុស្ស​គ្រប់​រូប​មាន​ភាព​ខុស​គ្នា ប្រការ​ល្អ​ពិភាក្សា​ជាមួយ​ពេទ្យ។ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? អាច​ចាប់​ផ្ដើម​ដោយ​សារ​ខូចខាត ឬ​មាន​របួស​ទៅ​លើ​ស្រទាប់​ខាង​ក្នុង​នៃ​ជាលិកា​សរសៃ​ឈាម​បេះដូង ​ពេល​ខ្លះ​អាច​កើត​តាំង​ពី​ក្មេង​ក៏​មាន។ ករណី​ខូចខាត​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា៖ – ជក់​បារី – សម្ពាធ​ឈាម​ឡើង​ខ្ពស់ – លើស​ជាតិ​ខ្លាញ់ – ទឹក​នោម​ផ្អែម – កត្តា​រស់​នៅ​ដែល​មិន​សូវ​មាន​សកម្មភាព ពេល​ស្រទាប់​ខាង​ក្នុង​សសៃរ​ឈាម​ខូចខាត ខ្លាញ់​កក​បង្កើត​ជា​កូលេស្តេរ៉ូល ហើយ​កាក​សំណល់​កោសិកា​ផ្សេងៗ នឹង​ប្រមូលផ្ដុំ​នៅ​កន្លែង​មាន​របួស។ ប្រសិន​ផ្ទៃ​នៃ​កំណក​បែក ​ឬ​ដាច់​រហែក […]


បញ្ហាបេះដូងផ្សេងទៀត

Diagnostic Heart Catheterization (រោគវិនិច្ឆ័យ​ដាក់​កាតេទែរ​ក្នុង​បេះដូង)

និយមន័យ ១- អ្វី​ជា​ការ​ដាក់​កាតេទែរ​ក្នុង​បេះដូង? ដាក់​កាតេទែរ​ក្នុង​បេះដូង ​ជា​ទម្រង់​រោគ​វិនិច្ឆ័យ សំដៅ​លើ​ការ​​ដាក់​បំពង់​កាតេទែរ​ចូល​ថត​ខាង​ឆ្វេង ឬ​ថត​ខាង​ស្តាំ​របស់​បេះដូង ដើម្បី​វាស់​សម្ពាធ​ឈាម​នៅ​ខាង​ក្នុង។ កាតេទែរ​ដាក់​ចូល​ថត​ខាង​ស្តាំ​ហៅថា Pulmonary Artery Catheterization ក្នុង​គោល​បំណង​តាម​ដាន​មើល​ដំណើរ​ការ​បេះដូង​ និង​សរសៃ​ឈាម​ ព្រម​ទាំង​ព្យាបាល​ជំងឺ​បេះដូង​មួយ​ចំនួន​ទៀត​ផង។ សម្រាប់​កាតេទែរ​ ដាក់​ខាង​ឆ្វេង​វិញ គឺ​ដាក់​នៅក្នុង​ប្រឹស Aortic ទៅ​កាន់​ថត​លើ​ខាង​ឆ្វេង​​បេះដូង។ ករណី​ខ្លះ ពេទ្យ​​អាច​ដាក់​កាតេទែរ​ទាំង​ពីរ​សង​ខាង​ក្នុង​ពេល​ជា​មួយគ្នា​តែម្តង។ ការ​ដាក់​កាតេទែរ​ក្នុង​បេះដូង ​និង​ការ​ថត​សរសៃ​ឈាម​បេះដូង​ដោយ​កាំ​រស្មី​អ៊ិច ​ជា​វិធី​ពីរ​ផ្សេង​គ្នា តែ​ករណី​ខ្លះ​គ្រូពេទ្យ​អាច​ធ្វើ​វា​ក្នុង​ពេល​តែ​មួយ ហើយ​ការ​ថត​សរសៃ​ឈាម​បេះដូង​ដោយ​ប្រើ​កាំរស្មី​អ៊ិច គ្រូពេទ្យ នឹង​ដាក់​ទឹក​ថ្នាំ​ពណ៌ក្នុង​បំពង់​តូច​ៗបញ្ចូល​ក្នុង​សរសៃ​ឈាម បន្ទាប់​មក​ម៉ាស៊ីន​កាំ​រស្មី​អ៊ិច​ នឹង​ថត​លំហូរ​ទឹក​ថ្នាំ​ អាចឲ្យ​ដឹង​ថា​ឈាម​បាន​ហូរ​ទៅ​ចិញ្ចឹម​បេះដូង​គ្រប់​គ្រាន់​ឬទេ។ តេស្ត​នេះ គ្រូពេទ្យ​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​សរសៃ​បេះដូង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២- ហេតុអ្វី​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​​មួយនេះ? តេស្ត​បែបនេះ ធ្វើ​ឡើង​ពេល​គ្រូពេទ្យ​សង្ស័យ​យើង​មាន​ជំងឺ​ទាក់ទង​ប្រឹស​បេះដូង ជំងឺ​បេះដូង និង​សរសៃ​ឈាម​បេះដូង។ ក្នុង​ករណី​សម្ពាធ​ឈាម​មិន​អាច​គ្រប់គ្រង​បាន ចង្វាក់បេះដូង​មិន​ប្រក្រតី ឬ​យើង​មានជំងឺដាច់​សរសៃ​ឈាម​បេះដូង​ស្រួចស្រាវ ខ្វះ​គ្រាប់ឈាម​ក្រហម​ខ្លាំង ហូរឈាម ខ្សោយ​បេះដូង និង​ការ​ឆ្លង​រោគ​ផ្សេង​ទៀត គ្រូពេទ្យនឹង​មិន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​នេះ​ទេ។ ស្វែងយល់មុនធ្វើតេស្ត ៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ដាក់​កាតេទែរ​? គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ អ៊ីចឹង​ហើយ​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ដំណើរ​ការរោគ​វិនិច្ឆ័យ​នេះ​ជា​មុន។ ប្រសិន​ជា​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​បែបនេះ យើង​គួរតែ​អនុវត្ត​តាម​ណែ​នាំ​​​ឲ្យ​បាន​ត្រឹមត្រូវ។ ត្រូវ​ប្រាប់ពេទ្យ​បើ​យើង​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ពណ៌ ថ្នាំ​សម្លាប់​មេរោគ (iodine) គ្រឿង​សមុទ្រ ឬ​កំពុង​មាន​ផ្ទៃ​ពោះ​ជាដើម។ វិធី​នេះ​មាន​សុវត្ថិភាព​ខ្ពស់​បើ​យើង​មានជំនួយ្ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ​ផល​រំខាន​អាច​មាន​ដូច​ជា ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់ គាំង​បេះដូង ហូរ​ឈាម​នៅ​បំពង់​កាតេទែរ សម្ពាធ​ឈាម​ធ្លាក់ទាប អាលែកហ្ស៊ី​ថ្នាំ​ពណ៌ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស