សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

រលាកក្រពះ

Gastritis (ជំងឺរលាកក្រពះ)

និយមន័យ១‑ អ្វី​ទៅ​ជា​ជំងឺ​រលាក​ក្រពះ? រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។ ២‑ រលាក​ក្រពះ​កើត​ញឹកញាប់​ដែរ​អត់? ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។ រោគសញ្ញា៣‑ រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​មាន​អ្វី​ខ្លះ? អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖ – មិន​ឃ្លាន​អាហារ – ក្អួត​ចង្អោរ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម) – ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។ បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ – លាមក​ខ្មៅ – ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤‑ ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើ​សិន​ជា​អាការៈ​មិន​បាន​ធូរ​ស្រាល គួរ​ទៅ​ជួប​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំង​នេះ។ ប្រាប់​ពេទ្យ​រាល់​បញ្ហាយើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើ ដូចជា អាស្ពេរីន និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ។ លើស​ពី​នេះ បើ​មាន​ឈាម​ក្នុង​លាមក ឬ​ក្អួត​ឈាម​នោះ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​មូល​ហេតុ​ពិត​ប្រាកដ​ឲ្យ​ឃើញ។ មូលហេតុបង្ក៥‑ មូលហេតុ​នាំ​ឲ្យ​រលាក​ប្រពះ មូលហេតុ​ឧស្សាហ៍​កើត​មាន​បំផុត ដូច​ជា៖ – ប្រើ​ថ្នាំ​មួយ​ចំនួន មាន​ថ្នាំ អាសេ្ពរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ – ផឹក​ស្រា – មាន​មេរោគ Helicobacter pylori ក្នុង​ក្រពះ មូល​ហេតុ​ផ្សេង៖ – […]


ជំងឺទល់លាមក

រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង

ទល់លាមក អាច​ប៉ះពាល់​ដល់​សុខភាព​ដែរទេ? មាន​មូល​ហេុត​អី​បាន​ជាទល់​លាមក? ធ្វើម៉េច​ដោះ​ស្រាយ​បាន? សំណួរ​ទាំង​នេះ ប្រហែល​ជា​ស្ថិត​ក្នុង​ការ​ពិត​ទាំង ៥ ដែល “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពាក់​ព័ន្ធអាការៈ​ទល់​លាមក។ ១- មិន​ចាំ​បាច់​បត់​ជើង​ធំ​រាល់​ថ្ងៃ​ក៏បាន ធម្មតា នៅ​ពេល​ត្រូវ​បត់ជើង​ធំ​ គ្មាន​ផល​វិបាក​​អ្វីកើត​ឡើង​​នោះ​ទេ ហើយ​យើង​​ម្នាក់​ៗ ​គឺ​មានគម្លាតពេល​ ដើម្បីបត់​ជើង​ធំខុសៗ​គ្នា។ ពេល​ខ្លះ យើង​អាច​​នឹង​បត់​ជើង​ធំ​ច្រើន​ជាង ៣​ ដង/ថ្ងៃ ប៉ុន្តែ​គ្នា​យើង​​ខ្លះ ប្រហែល​ជា​បត់​ជើង​ធំ​​ត្រឹម​តែ ​៣ ដង/អាទិត្យ​ ប៉ុណ្ណោះ។ ជា​ទូទៅ យើង​ម្នាក់​បត់​ជើង​ធំ​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បើយើង​មិន​បាន​បន្ទោ​បង់​ ហើយ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​អី​ទេ​ អាច​ចាត់​ទុក​ជារឿង​ធម្មតា​។ ប៉ុន្តែ បើបត់​ជើង​ធំ​តិច​ជាង ​៣ ដង​/សប្ដាហ៍ មាន​ន័យ​ថា​ នេះ​ជា​បញ្ហា​ទល់​លាមក​ហើយ។ ២- ​ទល់​លាមក​មិន​ធ្វើ​ឲ្យ​ចាល់​ជាតិ​ពុល​ក្នុង​រាង​កាយ​ទេ មនុស្ស​ជា​ច្រើន​ជឿ​ថា បើ​លាមក​នៅ​ក្នុង​រាង​កាយ​យូរ​ពេក​ ​វា​នឹង​ផលិត​ជាតិ​ពុលកាន់​តែ​ច្រើន ប៉ុន្តែ​​នេះ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង ព្រោះគ្មានការ​សិក្សា​ណា​មួយ ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះទេ។ ហើយ​បើសិន​ជាសាធាតុ​ពុលតុកស៊ីន កើត​ឡើង​ក្នុង​ពោះ​វៀន​មែន សារធាតុ​សម្អាត​ពោះ​វៀន (Colon Cleansing) ថ្នាំ​បន្ទន់​លាមក (Laxatives) ឬ​ថ្នាំ​សុល (Enemas) ក៏​មិន​អាច​ការពារយើង​ពី​ជំងឺ​មហារីក ​និង​ជំងឺ​ផ្សេងៗបាន​ដែរ។   អត្ថបទពាក់ព័ន្ធ៖ ​ឧស្សាហ៍​ទល់​លាមក ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ […]


រលាកក្រពះពោះវៀន

ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន

ជំងឺ​ក្រពះ-ពោះវៀន ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ​ក្នុង​នោះរបប​អាហារ​របស់​យើង​ប្រចាំ​ថ្ងៃ​ជា​មូលហេតុ​ចម្បង​ឈាន​ទៅ​មាន​បញ្ហា​នេះ។ ចាប់ផ្តើម​ពី​ការ​ធ្វេស​ប្រហែស​បន្តិច​បន្តួច​របស់​យើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​របៀបរបប និង​ការ​ជ្រើស​រើស​ចំណី​អាហារ និ​ងភេសជ្ជៈ​មកញ៉ាំ អាច​ជំរុញ​ឲ្យ​មាន​បញ្ហា​ក្រពះ​​ពោះវៀន ហើយ​ប្រសិន​នៅ​តែ​បណ្តែត​បណ្តោយ​ជំងឺ​នេះ​នឹង​វិវត្ត​ទៅ​ជា រលាក  ដំបៅ ​ក្រពះ​ពោះវៀន ឬ​មហារីក។ នេះ​​​បើតាមការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ក្រពះ-ពោះវៀន? មិនមាន​អ្វី​ពិបាក​សាំញ៉ាំ​នោះ​ទេ គ្រាន់​តែ​យើង​ធ្វើ​តាម ឬ​កែប្រែ​​ទម្លាប់​មួយ​ចំនួន​ដែល​ជះ​ផល​អាក្រក់​​ដល់​ក្រពះ ពោះវៀន​យើង​ប៉ុណ្ណោះ។ - ញ៉ាំបាយឲ្យបានទៀងទាត់ - ចៀស​វាង​អាហារ​មាន​ជាតិ​ខ្លាញ់ច្រើន - កុំជក់បារី - កាត់បន្ថយការញ៉ាំស្រា និងជាតិកាហ្វេអ៊ីន - កុំញ៉ាំអាហារជូរ និងហឹរខ្លាំងញឹកញាប់ - ធ្វើចិត្តឲ្យរីករាយ កុំតានតឹងអារម្មណ៍ពេក - កំុប្រើពពួកថ្នាំបំបាត់ការឈឺចាប់ NSAID (Aspirin Ibuprofen...) ច្រើនពេក - រក្សាទម្ងន់ឲ្យល្អ - ហាត់ប្រាណឲ្យទៀងទាត់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺថង់ប្រមាត់

Gallbladder Pain (ចុកថង់ទឹកប្រមាត់)

និយមន័យ១- អ្វី​ជា​​ជំងឺ​ចុក​ថង់​ទឹក​ប្រមាត់? ជា​ជំងឺ​បង្ក​ឲ្យ​ឈឺ​ចាប់​ខ្លាំង ​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​លើ​ថង់​ទឹកប្រមាត់។ មូលហេតុ​ធំៗ​នាំឲ្យ​ ​ឈឺ​ចុក​ខ្លាំង ​មាន​ដូច​ជា​ការ​ឈឺ​នៅ​ម្ដុំ​ថ្លើម​ពេល​មាន​​ការ​ប៉ះពាល់​លើ​បំពង់​ទឹកប្រមាត់ ​ការ​រលាកថង់ទឹក​ប្រមាត់ ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ​រលាក​លំពែង និង​រលាក​បំពង់​ទឹក​ប្រមាត់​តូចៗ​ជាដើម។ ២- កើតញឺកញាប់ដែរទេ? បើមានចម្ងល់​ពាក់ព័ន្ធ​ជំងឺ​នេះ គួរសាក​សួរ​គ្រូពេទ្យ​សម្រាប់ព័ត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគសញ្ញា​អាច​ប្រែប្រួល​ និង​ញោច​ឲ្យ​ឈឺ​ខ្លាំង​តាមរយៈ​ចំណី​ណា​មួយ​យើង​បាន​ញ៉ាំ។ អាការៈ ​ឈឺ​មាន​លក្ខណៈ ​ឈឺ​បាត់ៗ​ ឈឺ​ចុក​នៅ​ហ្នឹង​ ឬ​រាល​ដាល​ទៅ​ខ្នង អាស្រ័យ​លើ​កត្តា​បង្ក​របស់ជំងឺ។ ជា​ធម្មតា​បើ​យើង​មានជំងឺ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ ​មិន​មាន​រោគសញ្ញា​ជាក់​ស្ដែង​នោះ​ទេ​ ប៉ុន្តែ​រោគ​សញ្ញា និង​មូលហេតុ ​អាច​កំណត់​បាន​តាមរយៈ​ទីតាំង​បង្ក​ឲ្យ​ការ​ឈឺ​ចាប់​ដូចជា៖ – ស្ទះ​បំពង់​ទឹក​ប្រមាត់៖ ឈឺ​ម្ដុំ​ថ្លើម​ដោយ​សារ​ការ​ស្ទះ​បំពង់​ទឹក​ប្រមាត់​ ធ្វើឲ្យឈឺ​ចុក​កើន​ឡើង​ភ្លាមៗ ​ផ្នែក​ពោះ​ខាង​ស្ដាំ ឬ​នៅ​ចុង​ដង្ហើម​ ពេល​ខ្លះ​អាច​រាល​ដាល​ទៅ​ខ្នងបង្ក​ទៅ​ជា​ចង្អោរ​ ឬ​ក្អួត​ជាដើម​ ហើយ​ការ​ឈឺ​ចាប់​នេះ​អាច​ធូរ​ស្រាល​វិញ​ប្រហែល​ពី​ ១-៥ ​ម៉ោង ​ឬ​ពេល​ខ្លះ​អាច​ឈឺមួយ​ថ្ងៃ​ពេញ​ក៏​មាន។ – រលាក​ថង់​ទឹក​ប្រមាត់​៖ បន្ទាប់​ពី​ស្ទះ​ អាច​មាន​ករណី​ឈឺ​ចុក​សៀត​ណែន​ខ្លាំង​ដូច​ខាង​លើ និង​ប្រែ​ទៅជា​បែក​ញើស​ ក្ដៅ​ខ្លួន​ ព្រឺ​ និង​ហើម​ពោះ​ ​ហើយ​ជាទូទៅ​ឈឺ​រយៈ​ពេល​យូរ ​ពិបាក​ទ្រាំ។ – រលាក​ប្រមាត់​៖​ ​អាការៈ​ដូច​រលាក​ថង់ទឹក​ប្រមាត់ ​ប៉ុន្តែ​ភាគ​ច្រើន​កើត​ឡើងនៅពេលយើង​មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ ឬ​មាន​ជំងឺ​រលាក។ – រលាក​លំពែង៖ ​ដោយ​សារ​ផ្លូវ​បញ្ចេញ​រស់​លំពែង ​និង​ទឹក​ប្រមាត់​រត់​កាត់​គ្នា​ ពេល​មាន​ក្រួស ​អាច​ឲ្យ​មាន​ការ​ស្ទះ អាច​បង្ក​ឲ្យ​លំពែង​រលាក។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស