សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់

គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​ចាប់​អារម្មណ៍​ទៅ​លើ​អាការៈ​ពុល​ចំណី​អាហារ​នៅ​ឡើយ​ទេ ខ្លះ​ឲ្យ​តែ​ឃើញ​ចំណី​ចំណុក​ដឹង​តែ​ពី​ញ៉ាំហើយ​ឲ្យ​តែ​ជា​របស់​ឆ្ងាញ់ៗ។ បើ​យើង​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ដ្បិតតែ​ឆ្អែត​មែន ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​ឈឺ​ពោះ រាក ក្អួត ឬ​បង្ក​ជា​ការ​ពុល​ចំណី​អាហារ​កើត​ឡើង។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ពុល​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត​។ល។ រោគ​សញ្ញា​នៃ​អាការៈ​ពុល​ចំណី​អាហារ​ខុស​គ្នា​ទៅ​តាម​ប្រភព​នៃ​ការ​ចម្លង​មេរោគ តែ​ភាគ​ច្រើន​វា​មាន​សញ្ញា​ដូចជា៖ - ចង្អោរ ក្អួត - រាក​រូស​ខ្លាំង (ទឹកៗ ឬ​មាន​លាយឈាម) - ឈឺ ចុក​ពោះ - ក្ដៅខ្លួន រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ហើយ។ ការ​ឈឺ​ចាប់​ដែល​បង្ក​ឡើង​ដោយ​ការ​ពុល​ចំណី​អាហារ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ​ក៏​មាន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ភាគ​ច្រើន​នៃ​ការ​ពុល​អាហារ​មាន​សភាព​ស្រាល ហើយ​អាច​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ព្យាបាល។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយ​ចំនួន ត្រូវ​ការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​អ្នក​ជំងឺ​មាន​អាច​ពុល​ចំណី​ខ្លាំង ហើយ​ចេញ​រោគ​សញ្ញា​ដូច​ជា៖ - ក្អួត​ញឹកញាប់ - រាក​រូស លើស​ពី​៣ថ្ងៃ - ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង - ខ្សោះ​ជាតិ​ទឹក (ស្ងួត​មាត់ ស្រេក​ទឹកខ្លាំង មិន​មានទឹក​នោម...) - ស្រវាំង​ភ្នែក ឬ​ខ្សោយ​សាច់​ដុំ​ជាដើម។ បើ​យើង​ជា​មនុស្ស​ធម្មតា សុខភាព​ល្អ មាំ​ទាំ​ពុល​ចំណី​អាហារ វា​មិន​សូវ​ជា​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល មនុស្ស​ចាស់ ស្ត្រី​ពពោះ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិបត្តិរំលាយអាហារជាជំងឺរ៉ាំរ៉ៃ អំពល់ទុក្ខដល់យើង ហើយ​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​

ការ​រំលាយ​អាហារ គឺ​ជា​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​របស់​រាងកាយ​យើង​ម្នាក់ៗ ហើយ​យើង​ដឹង​ថា រាល់​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន ក្រពះ​ជា​អ្នក​ដំណើរ​ការ​ការ​រំលាយ​អាហារ​នោះ។ ស្រប​គ្នា​នេះ យើង​ក៏​អាច​ជួប​នឹង​បញ្ហា​វិបត្តិ​រំលាយ​អាហារ ដែល​ជា​វិបត្តិ​មួយ​មនុស្ស​ទូទៅ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។ វិបត្តិ​រំលាយ​អាហារ ជា​ជំងឺ​មួយ​ដែល​ជួប​ប្រទះ​ញឹក​ញាប់​ចំពោះ ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ វា​ជា​ជំងឺ​មួយ​ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ ដែល​អាច​ប៉ះពាល់​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ និង​គ្រួសារ។ នេះ​បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត។ ភាព​មិន​ប្រក្រតី​នៃ​ចលនា​​រំលាយ​របស់​ក្រពះ ការ​ទទួល​រំញោច​លើស​លប់​ពី​ក្រពះ មេរោគ​ក្រពះ និង​កត្តា​ផ្លូវ​ចិត្ត សុទ្ធ​សឹង​តែ​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​វិបត្តិ​រំលាយ​អាហារ​នេះ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​នេះ នឹង​មាន​បង្ហាញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ញ៉ាំ​អាហារ​ឆាប់​ឆ្អែត តឹង​ណែន​ពោះ​ក្រោយ​ញ៉ាំ​អាហារ ឈឺ​ចុង​ដង្ហើម ឬ​ក្រហាយ​ចុង​ដង្ហើម។ល។ ផ្ទុយ​ទៅ​វិញ បើ​មាន​បញ្ហា​នេះ អ្នក​ជំងឺ​ក៏​មាន​ចេញ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ផង​ដែរ ​រួម​មាន៖ - ចេញ​រោគ​សញ្ញា​ថ្មីៗ លើ​អ្នក​ដែល​មាន​អាយុ​លើស​ពី ​៤៥​ឆ្នាំ - ពិបាក​លេប ឬ​ឈឺ​ពេល​លេប​អាហារ - ក្អួត​មិន​បាត់ - ស្លេក​ស្លាំង - ចង្អោរ ហើម​ពោះ ភើ - ស្ទាប​ប៉ះ​ដុំ​នៅ​ចុង​ដង្ហើម -​ បត់​ជើង​ធំ​មាន​ឈាម - កើត​លឿង - ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក ក្រពះ​ពោះវៀន​ផ្នែក​ខាង​លើ។ល។ មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា វិបត្តិ​រំលាយ​អាហារ ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​អាច​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ចំណាយ​លុយ​ច្រើន បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ពី​ជំងឺ​នេះ​ទេ។ ដូច្នេះ​ហើយ បើ​គ្នា​យើង​ណា​មាន​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ហើយ យក​ល្អ […]


ជំងឺឫសដូងបាត

ជិះកង់ធ្វើឲ្យឫសដូងបាតកាន់តែធ្ងន់ធ្ងរឬយ៉ាងណា?

ជំងឺ​ឫសដូងបាត​គឺជា​ការ​រីក​ប៉ោង​នៃ​សរសៃ​វ៉ែន​នៅ​ផ្នែក​ខាង​ក្រោម​រន្ធ​គូទ​ដែល​អាច​រលាក និង​ហើម ហើយជំងឺ​ឫសដូងបាត​មាន ​២​ប្រភេទ។ ប្រភេទ​ទី១​ គឺ​ជំងឺ​ឫសដូងបាត​ខាង​ក្នុង​មាន​ទីតាំង​ក្នុង​រន្ធ​គូទ​ដែល​ពេល​ខ្លះ​អាច​លៀន​ចេញ​មកក្រៅ​។ ចំណែក​ប្រភេទ​ទី២​ គឺ​ជំងឺ​ឫសដូងបាត​ខាងក្រៅ​ដែល​ដុំ​អ្វី​មួយ​នៅ​រន្ធ​គូទ និង​បង្ក​ការ​ឈឺចាប់។ ជំងឺ​ឫសដូងបាត​ទាំង​ពីរ​ប្រភេទ​សុទ្ធ​តែ​បង្ក​​ឲ្យ​ហូរ​ឈាម​​ពេល​បត់​ជើង​ធំ និង​អាច​កើត​លើ​ទាំង​ស្រី​ទាំង​ប្រុស​មិនថា​ចាស់ ឬ​ក្មេង។ ចុះបើយើងមានជំងឺឫសដូងបាត ការ​ជិះកង់ហាត់ប្រាណ​ធ្វើឲ្យអាការៈកាន់តែ​ធ្ងន់ធ្ងរ?​ ជំងឺ​ឫសដូងបាត​ភាគច្រើន​បង្ក​ដោយសារ​ការ​ចំណាយ​ពេល​យូរ​ និង​ប្រឹង​ខ្លាំង​ពេល​បត់​ជើង​ធំ ឬ​អាច​មក​ពី​រាករូស​ និង​ទល់លាមក​ញឹកញាប់។ បញ្ហា​នេះ​បង្ក​ដោយ​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​មិន​គ្រប់គ្រាន់​។ ក្រៅ​ពី​មូលហេតុ​ទាំង​នេះ ជំងឺ​ឫសដូងបាត​ក៏​កើត​​មាន​អំឡុង​ពេល​ពពោះ​ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។ មនុស្ស​វ័យ​ចំណាស់​ងាយ​​ប្រឈម​នឹង​ជំងឺ​នេះ​ ព្រោះ​ជាលិកា​នៅ​រន្ធ​គូទ​ចុះ​ខ្សោយ​ពេល​ចាស់​ទៅ។​ នៅ​ពេល​មាន​ជំងឺ​នេះ សកម្មភាព​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​សូម្បី​លំហាត់​ប្រាណ​។ ការ​ហាត់ប្រាណ​ជា​ប្រចាំ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ឫសដូងបាត​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនជា​យើង​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន​ដូចជា​ការ​ជិះ​កង់ និង​លើក​ទម្ងន់។ ការ​ជិះកង់​អាច​បង្ក​ការ​ឈឺចាប់​ អាការៈ​ហើម​កាន់តែ​ខ្លាំង​ និង​អាច​ហូរឈាម​បាន​ ​ព្រោះ​ការ​អង្គុយ​លើ​កែប​កង់​បន្ថែម​សម្ពាធ​ទៅ​លើ​តំបន់​ឫសដូងបាត។ ចំណែក​ឯ​ការ​លើក​ទម្ងន់​ក៏​អាច​បង្ក​បញ្ហា​ដែរ​ព្រោះ​វា​ប៉ះពាល់​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ឫសដូងបាត​កាន់តែ​ធ្ងន់ធ្ងរ។ បើ​យើង​មានជំងឺឫសដូងបាត​ យកល្អ​គួរ​ជ្រើស​រើស​លំហាត់​ប្រាណ​ស្រាលៗ​ដូចជា​ដើរ រត់ ហែលទឹក ឬ​យ៉ូហ្កាវិញ​។ ប៉ុន្តែ​យើង​អាច​សម្រាល​អាការៈ​ឈឺចាប់​ក្រោយ​ជិះ​កង់​បាន​ដោយ​អង្គុយ​ត្រាំ​ទឹកក្ដៅ​ឧណ្ហៗ ឬ​ប្រើ​គ្រីមពពួក ករទីកូស្តេរ៉យ (corticosteroid) ដើម្បី​បន្ថយ​អាការៈ​រមាស់​បាន។


ចាល់អាស៊ីដក្រពះ

ឈឺ​ក្នុង​ពោះមិន​ធម្មតា​ដូច​​គិតទេ មាន​ហេតុផល​ច្រើន​​យើង​ត្រូវ​ដឹង

ឈឺពោះ ជាបញ្ហាសុខភាពមួយឧស្សាហ៍កើតឡើងណាស់ មិនថាក្មេង មិនថាចាស់។ គ្នាយើងភាគច្រើន អាចគិតថា ជាបញ្ហាសុខភាពធម្មតា ប៉ុន្តែត្រូវចាំថាករណីខ្លះវាជាបញ្ហា​សុខភាពធ្ងន់ធ្ងរ​ទាមទារការព្យាបាលត្រឹមត្រូវ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិត​ទាំងមូលហេតុបង្ក ទាំងអាការៈ និងវិធីដោះស្រាយឲ្យគ្នាយើងបានដឹង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- អ្វីជាការឈឺពោះ? ឈឺពោះ គឺសំដៅលើការឈឺចាប់នៅតំបន់ចន្លោះពី​ទ្រូង និងក្រគាក ហើយអាការៈអាចមានដូចជា ឈឺរមួលចុកខ្លាំង ឈឺដូចអ្វីចាក់ៗ ឈឺស្ទំៗ និង​ឈឺបាត់ៗ ។ ការរលាក ឬជំងឺណាមួយដែលប៉ះពាល់ដល់សរីរាង្គក្នុងពោះ សុទ្ធតែអាចបណ្តាលឲ្យឈឺពោះបាន ខណៈសរីរាង្គអាចបង្កឲ្យឈឺពោះមានដូចជា៖ – ពោះវៀន (ទាំងតូច ទាំងធំ) – តម្រងនោម – ខ្នែងពោះវៀន – អណ្តើក (spleen) – ក្រពះ – ថង់ទឹកប្រមាត់ – ថ្លើម – លំពែង។ ការឆ្លងមេរោគ ឬបាក់តេរី ក៏ដូចពពួកប៉ារ៉ាស៊ីតទៅលើក្រពះ និងពោះវៀន អាចលេចចេញរោគសញ្ញាឈឺពោះដូចគ្នា។ អត្ថបទពាក់ព័ន្ធ: មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ? ក្រៅពីឫសដូងបាត បត់ជើងមានឈាម ក៏អាចជាសញ្ញានៃជំងឺកាចមួយនេះដែរ ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ? មូលហេតុនាំឲ្យកើតឫសដូងបាត […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ម៉េចបានជុះមកមានឈាម? នេះជាមូលហេតុ​គួរស្វែងយល់

យើង​អាច​ដឹង​បាន​ភ្លាម​ៗ ប្រសិន​បើ​​បន្ទោ​បង់​មាន​ឈាម ដែល​ឈាម​នោះ​អាច​មក​ជាមួយ​គ្នា​នឹង​លាមក​តែ​ម្ដង ឬ​ឈាម​អណ្ដែត​លើ​ទឹក​ក្នុង​ចាន​បង្គន់ ឬ​ជាប់​លើ​ក្រដាស់​អនាម័យ ឬ​អាច​ឃើញ​លាមក​មាន​ពណ៌​ក្រហម​។ បញ្ហា​ជុះ​មក​ឈាម​នេះ ភាគ​ច្រើន​​​ជា​សញ្ញា​​គ្រោះ​ថ្នាក់ ប៉ុន្តែ​មិន​មែន​ទាំង​អស់​នោះ​ទេ។ មាន​ករណី​ខ្លះ​អ្នក​ជំងឺ​ឧស្សាហ៍​មាន​ឈាម​ក្នុង​លាម​ក ប៉ុន្តែ​មិន​មែន​ដោយ​សារ​បញ្ហា​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ទេ។ ក្នុង​អត្ថ​បទ​នេះ Hello គ្រូពេទ្យ នឹង​លើក​យក​មូលហេតុ​សំខាន់​ៗ សម្រាប់​គ្នា​យើង​ស្វែង​យល់​ថា ​មូលហេតុ​ណាដែល​គ្រោះ​ថ្នាក់​ជាង​គេ នឹង​មួយ​ណា​ត្រូវ​ប្រញ៉ាប់​ទៅ​រក​ពេទ្យ​ឲ្យ​បាន​ឆាប់​។ តោះ​ស្វែង​យល់​​ទាំង​អស់​គ្នា។ ១- បញ្ហាឈាមក្នុងលាមកដែលមិនសូវមានគ្រោះថ្នាក់ រហែកទ្វារលាមក (Anal Fissure) ខាង​ក្រោម​នេះ យើង​នឹង​លើក​យក​មូលហេតុ​ធ្វើ​ឲ្យ​ឈាម​​ក្នុង​លាម​កច្រើន​ជាង​គេ​ម​កនិយាយ។ រហែកទ្វារ​លាមក​ (Anal Fissure) គឺ​ជា​ការ​រហែក ឬ​ដាច់​ស្រទាប់​ Mucus ​នៅ​ក្នុង​រន្ធ​គូទ។ ពេល​ស្រទាប់​នេះ​ដាច់​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ហូរ​ឈាម​មក​​តាម​​ទ្វារ​​លាមក។ អ្នក​ជំងឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​បន្ទោបង់ ដែល​​អាច​​នៅ​​ឈឺ​​រាប់​​ម៉ោង​ក្រោយ​បន្ទោ​បង់​រួច។ Anal Fissure អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​កើត​លើ​កុមារ និង​មនុស្ស​វ័យ​កណ្ដាល។ បញ្ហានេះ​​អាច​កើត​ឡើង​ដោយ​សារ​មូលហេតុ​ជាច្រើន រូម​មាន៖ ដោយ​សារ​​លាម​ក​ធំ ឬ​រឹង​ខ្លាំង​ពេក ទល់​លា​មក ឬ​ប្រឹង​បន្ទោ​បង់​ខ្លាំង​ពេក មាន​ជំងឺ​រាក​រ៉ាំ​រ៉ៃ ការ​រួម​ភេទ​តាម​រន្ធ​គូទ ការ​សម្រាល​កូន ជំងឺឫសដូងបាត (Hemorrhoids) ជំងឺឫស​ដូង​បាត គឺ​ជា​ការរីក​ហើម​សរសៃ​ឈាម​នៅ​រន្ធ​គូទ ឬ​រន្ធ​លាមក។ អ្នក​ជំងឺ​ឬស​ដូង​បាត​ភាគ​ច្រើន​ មិន​មាន​ចេញ​ជា​រោគ​សញ្ញា​ច្រើន​ទេ មាន​អ្នក​ខ្លះ​ទៀតមិន​ដឹង​ថា​ខ្លួន​ឯង​កើត​ឫស​ដូង​បាត​ផង ប៉ុន្តែ​អ្នក​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដូចជា […]


ជំងឺថ្លើម

ក្រៅពីស្រា និង​បារី ទម្លាប់ទាំងនេះក៏ធ្វើខូចថ្លើមដែរ

ការខូចថ្លើមអាចនឹងកើតណាស់ ព្រោះថ្លើមជាសរីរាង្គ​ក្នុង​រាងកាយ​ដែល​មាន​មុខងារ​សំខាន់​បំផុត ហើយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បរិភោគ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ថ្លើម មុន​ពេល​ត្រូវ​បាន​បំប្លែង និង​ធ្វើ​ដំណើរ​ចែកចាយ​នៃ​សារធាតុចិញ្ចឹម។ ដូចនេះ​ហើយ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការតម្រង់​ដំណើរការ​សរីរ:​ធម្មតា រួម​ទាំង​មុខងារ​រំលាយ​អាហារ ព្រម​ទាំង​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់​ខ្លះ​ៗ​ប្រចាំថ្ងៃ​ដែល​អាច​ធ្វើឲ្យ​ខូច​ថ្លើម​ដោយ​មិន​ដឹង​ថា ការ​ខូចខាត​ជា​រៀងរាល់​ថ្ងៃ គឺ​បន្តិច​ម្ដង​ៗ និង​ដំបូង​ៗ​គ្មាន​រោគសញ្ញា​អ្វី​ជាក់​ស្ដែង។ – ផឹក​ស្រា – ជក់បារី – ប្រើប្រាស់​ថ្នាំ​បូរាណ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​គ្មាន​វេជ្ជបញ្ជា – គេង​មិន​បាន​គ្រប់គ្រាន់ – លើស​ទម្ងន់ ឬ​ធាត់​ពេក ញ៉ាំ​អាហារ​លើស​កាឡូរី និង​សម្បូរ​ជាតិ​ខ្លាញ់ អំបិល ដូច្នេះហើយដើម្បី​ចៀសវាង​ថ្លើម​ខូច យើង​ទាំង​អស់​គ្នាត្រូវ​ធ្វើ​​ដូច​ខាងក្រោម​នេះ​វិញ ទើប​ការពារ​ថ្លើម​មិន​ឲ្យ​ខូច ព្រមទាំងជីវិតមាន​សុខភាព​ល្អ​ឡើង​វិញ៖ [embed-health-tool-heart-rate] – មិន​ញ៉ាំ​គ្រឿង​កំប៉ុង ឬ​អាហារ​ដែល​រក្សា​ទុក​យូរ សាច់​ប្រឡាក់​យូរ គ្រឿង​បន្ថែម​រសជាតិ ឬ​បន្ថែម​ពណ៌ ក្លិន – ចៀសវាង​ញ៉ាំ​ផ្អែម​ពេក និង​ប្រៃ​ពេក – ត្រូវ​បរិភោគ​ប្រភេទ​អាហារ​ជា​បន្លែ ផ្លែឈើ ត្រី ធម្មជាតិ​ស្រស់​ៗ និង​ចៀសវាង​ទម្លាប់​អាក្រក់​ទាំង ៥ ខាងលើ​ឲ្យ​បាន​ជាពិសេស​ចំណុច​ទី​១ និង​ទី​២ ចំពោះ​បុរស។ អត្ថបទគួរអាន៖ មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច […]


រលាកពោះវៀន

អ្នកចូលចិត្តញ៉ាំលៀសហាល ប្រយ័ត្នគ្រុនពោះវៀន

ក្រៅពី​បន្លែ​មិន​ស្អាត ទឹក​កខ្វក់ ការ​ញ៉ាំ​លៀស​ហាល និង​ពពួក​ខ្យងខ្ចៅ​ច្រើន​ធ្វើឲ្យ​កើត និង​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​គ្រុន​ពោះវៀន។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង។ លោក​បន្ត​ទៀត​ថា គ្រុន​ពោះវៀន​ជា​ជំងឺ​មួយ​តែង​កើត​លើ​អ្នក​រស់នៅ​មិន​យក​ចិត្ត​ទុកដាក់​លើ​អនាម័យ​ចំណីអាហារ ដោយ​មេ​រោគ​ជំងឺ​នេះ​នៅ​ជាមួយ​ពពួក​សត្វ​អស់​ទាំងនោះ ហើយ​លៀស​ហាល​មិន​បាន​សម្លាប់​មេរោគ​នោះ​ទេ ព្រោះគ្រាន់​តែ​ហាល​ដោយ​ពន្លឺ​ថ្ងៃមួយសន្ទុះ ទើប​មិន​អាច​សម្លាប់​មេរោគ​នេះ​បាន ហេតុនេះ​អ្នក​ចូលចិត្ត​ញ៉ាំ​លៀស​ហាល ខ្ចងខ្ចៅ គឺ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មួយ​នេះ។ វេជ្ជបណ្ឌិត​រូបនោះ​បន្ត​ទៀត​ថា ប្រភេទ​សត្វ​ទាំង​នោះ​ប្រជាជន​យើងយក​ទៅ​ធ្វើ​ម្ហូប​ដោយ​ចម្អិន​ក្នុង​រយៈ​ពេល​ខ្លី ឬ​មុខ​ម្ហូប​ខ្លះ​មិន​បាន​ចម្អិន​ដោយ​ប្រើ​ភ្លើង ទើប​ពពួក​មេរោគ​មិន​សម្លាប់​បាន​ទាំងស្រុង។ ខាងក្រោម​គឺជា​របៀប​ឆ្លង​ជំងឺ​គ្រុនពោះវៀន និងវិធីការពារ​ខ្លួន​មួយ​ចំនួន។ ១- ឆ្លង ជំងឺ​គ្រុនពោះវៀន​​ជា​ប្រភេទ​ជំងឺ​ឆ្លង​តាម​ចំណី​​អាហារ និង​មាន​របៀប​ឆ្លង​ពីរ​បែប គឺ​ការ​ឆ្លង​ដោយ​ផ្ទាល់ និង​ការ​ឆ្លង​ដោយ​ប្រយោល។ ការ​ឆ្លង​ដោយ​ផ្ទាល់ គឺ​ឆ្លង​តាម​រយៈ​ដៃ ប្រសិនជា​អ្នក​ជំងឺ​លាង​ដៃ ក្រោយ​ពេល​បន្ទោបង់​មិន​បាន​ស្អាត​ត្រឹមត្រូវ ហើយ​ទៅ​កាន់​អាហារ ឬ​ធ្វើ​ម្ហូប ហើយ​មេរោគ​ប្រឡាក់​លើ​អាហារ​នោះ អ្នក​ដទៃ​យក​មក​ញ៉ាំ​នឹង​ឆ្លង​ជំងឺ​នេះ​ដែរ។ ការ​ឆ្លង​ដោយ​ប្រយោល ប្រសិនជា​គេ​យក​លាមក​របស់​អ្នក​ជំងឺ​ទៅ​ស្រោច​បន្លែ ហើយ​គេ​យក​បន្លែ​នោះ​មក​លក់​លើ​ទីផ្សារ ហើយ​ប្រជាជន​ទិញ​យក​មក​បរិភោគ ដោយ​មិន​បាន​ចម្អិន​ត្រឹមត្រូវ នឹង​ធ្វើឲ្យ​អ្នក​ញ៉ាំ​បន្លែ​ឆៅ​នោះ ឆ្លង​មេរោគ​គ្រុន​ពោះវៀន ព្រោះ​មេរោគ​នេះ​រស់​នៅ​បាន​យូរ​ក្រោម​ពន្លឺ​ថ្ងៃ និង​រស់​បាន​កាន់តែ​យូរ ពេល​វា​នៅ​ក្នុង​ទឹក។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២- រោគសញ្ញា អ្នក​ជំងឺ​មាន​កម្ដៅ ក្នុង​ខ្លួន​កើន​ឡើង​បន្តិច​ម្ដង​ៗ​រហូត​ដល់ ៤០ អង្សាសេ។ អាការៈ​របស់​អ្នក​ជំងឺ ដូចជា​ដេក​មិន​លក់ អស់​កម្លាំង ហូប​បាយ​មិន​បាន ពិសេស​មាន​ឈឺពោះ​អួល​ៗ […]


រលាកក្រពះពោះវៀន

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ? យើង​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ពី​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ដែល​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ពោះ តែ​មាន​ដែល​ដឹង​អី​ទាក់​ទង​នឹង​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​ឬ​អត់? ជំងឺ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​មួយ​ដែល​រលាក​នៅ​ខ្នែង​ពោះ​វៀន​របស់​យើង ហើយ​វា​អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​នេះ ក្រុម​គ្រូពេទ្យ​ចែក​ចេញ​ជា៣​ប្រភេទ​គឺ រលាក​ស្រួច​ស្រាវ រលាក​ដោយ​មាន​ខ្ទុះ ជា​អាប់​សែ និង​រលួយ​ខ្នែង​តែ​ម្ដង។ ជំងឺ​រលាក​ខ្នែង​ពោះវៀន អាច​បង្ក​ឡើង​ដោយ​មូលហេតុ​ដូច​ជា៖ ១. ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​បាក់តេរី​នៅ​ក្នុង​ពោះ​វៀន ២.​​ ដុំ​លាមក​រឹង (ដុំ​លាមក​តូច​ៗ​ទៅ ស្ទះ​រន្ធ​ខ្នែង​ពោះវៀន) ៣. ជា​ពពួក​ប៉ារ៉ាស៊ីត ៤. ដុំ​តូច​ៗ​ផ្សេង​ទៀត​ទៅ​ស្ទះ​រន្ធ​ខ្នែង​ពោះ​វៀន នៅ​ពេល​ដែល​អ្នក​ជំងឺ​ឈឺ តែង​មាន​ចេញ​សញ្ញា​គួរ​កត់​សម្គាល់ដូចជា ឈឺពោះ​ខ្លាំង​នៅ​ផ្នែក​ខាង​ស្ដាំ​ក្រោម​ផ្ចិត ក្ដៅ​ខ្លួន ក្អួត​ចង្អោរ ញ៉ាំ​បាយ​មិន​បាន អណ្ដាត​ឡើង​ស។ល។ មិន​តែ​ប៉ុណ្ណោះ ការ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​ដែល​ត្រូវ​វះកាត់​បន្ទាន់​ភ្លាម​ៗ។ បើ​យើង​មិន​ឆាប់​ព្យាបាល​ដោយ​ការ​វះកាត់​ទេ អ្នក​ជំងឺ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ពេល​ខ្នែង​ពោះវៀន​រលាក​យូរ​ៗ​ទៅ វា​បណ្ដាល​ឲ្យ​រលួយ​ស្អុយ​ក្នុង​ពោះ ដែល​ធ្វើ​ឲ្យ​សាយ​ភាព​មេរោគ ដែល​កើត​ជា​ជំងឺ​មួយ​ទៀត​ហៅ​ថា "រលាក​ស្រោម​ពោះ"។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​នេះ​មាន​២ប្រភេទ​ គឺវះកាត់​ដោយ​ចោះ និង​ការ​វះកាត់​ពោះ​ផ្ទាល់​នៅ​ផ្នែក​ក្រោម​ផ្ចិត ប៉ុន្តែ​ការ​វះកាត់​ដោយ​ចោះ អ្នក​ជំងឺ​សម្រាក​ពេទ្យ​តិច​ថ្ងៃ និង​គ្មាន​ការ​ឈឺ​ចាប់​ក្រោយ​ពេល​វះ​កាត់​រួច​ឡើយ។


ជំងឺឫសដូងបាត

មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ?

ជំងឺ​ឫសដូងបាត គឺជា​ការ​រីក​ប៉ោង​នៃ​សរសៃ​ឈាម​វ៉ែន​នៅ​ផ្នែក​ខាង​ក្រោម​រន្ធ​គូទ ហើយ​ការ​រីក​ប៉ោង​ដែល​កើត​ឡើងដោយសារ​តែ​មាន​សម្ពាធ​ក្នុង​សរសៃ​ឈាម​នោះ​កើន​ឡើង។ ភាគ​ច្រើន​បណ្ដាល​មកពី​ការ​ប្រឹង​បញ្ចេញ​លាមក និង​អំឡុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​ឫសដូងបាត​មាន ២ ប្រភេទ​ដោយ​ប្រភេទ​ទី ១ ជា​ឫសដូងបាត​នៅ​ខាង​ក្នុង​ មាន​ទីតាំង​នៅ​ក្នុង​រន្ធ​គូទ​ដែល​យើង​មិន​អាច​មើល​ឃើញ​ទេ ជា​ធម្មតា​មិន​មាន​ការ​ឈឺ និង​បង្ក​ជា​ការ​ហូរ​ឈាម​ក្នុង​ពេល​បត់​ជើង​ធំ។ ឫសដូង​ខាង​ក្នុង​បែប​នេះ​អាច​លៀន ឬ​ប្រលាត់​ចេញ​ទៅ​ក្រៅ​រន្ធ​គូទ​បាន ហើយ​វិធី​ថែទាំ​ខ្លួន ការ​ព្យាបាល និង​ការ​បង្ការ​របស់​ជំងឺ​ឫសដូងបាត​ដែល​យើង​អាច​ធ្វើ​បានមាន៖ - អង្គុយ​ត្រាំ​ទឹក​ក្ដៅ ២ ទៅ ៣ /ថ្ងៃជាប់គ្នា ម្តង​រយៈពេលពី ១៥-២០នាទី អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ឫសដូងបាត ហើយ​យក​ល្អ​គួរ​តែ​សម្អាត​តំបន់​នៅ​រន្ធ​គូទ​ឲ្យ​បាន​ស្ងួត​ល្អ​ក្រោយ​ពី​ត្រាំ​ទឹក​ក្តៅ​រួច ដើម្បី​កុំ​ឲ្យ​រលាក​ដល់​ស្បែក​ជុំវិញ​រន្ធ​គូទ។ - ផឹក​ទឹក និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​ទល់​លាមក និង​សម្ពាធ​ក្នុង​រន្ធ​គូទ​ក្នុង​ពេល​បត់​ជើង​ធំ។ ថ្នាំ អាហារ​បំប៉ន​មាន​ជាតិ​សរសៃ​ក៏​ជួយ​ឲ្យ​លាមក​ទន់ ងាយស្រួល​បន្ទោបង់​បាន​ដែរ។ - ថ្នាំ​បន្ទន់​លាមក​មាន​ប្រយោជន៍​ចំពោះ​យើង ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​ឫសដូងបាត លាមក​ដែល​សុទ្ធតែ​ទឹក ក៏អាច​បណ្ដាល​ឲ្យ​រលាក និង​មាន​មេរោគ​នៅ​លើ​រន្ធ​គូទ។ - ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​កើត​ឫសដូងបាត​មិន​គួរ​អង្គុយ​យូរ​ពេក​ទេ ដូចនេះ​ហើយ​ត្រូវ​ហាត់ប្រាណ​ទើប​មាន​ប្រយោជន៍​ចំពោះ​ការ​កាត់​បន្ថយ​អាការៈ​ទល់លាមក និង​សម្ពាធ​ទៅ​លើ​សរសៃឈាម Hemorrhoid។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ​ក្រែម​លាប​ជាច្រើន​ប្រភេទ​អាច​បំបាត់​រោគ​សញ្ញា និង​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ល្អ​វិញ​បាន តែ​ទោះបីជា​យ៉ាង​ណា​វា​មិនមែន​អាច​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​បាន​នោះ​ទេ។ ជា​ធម្មតា​ថ្នាំ​បែប​នេះ​ច្រើន​តែ​មាន​សារធាតុ​ស្ពឹក​ៗ ឬ Corticosteroid […]


រលាកក្រពះ

អត់ដែលឈឺក្រពះសោះ តែក្រហល់ក្រហាយក្នុងពោះបណ្តាលមកពីអី?

មាន​គ្នា​យើង​មួយ​ចំនួន​ឆ្ងល់​ថា នៅ​សុខៗ​ក្នុង​ពោះ​មាន​អារម្មណ៍​ថា​ក្រហាយៗ តែ​មិន​ដឹង​ថា​វា​កើត​ឡើង​បាន​ដោយ​សារ​អី ព្រោះ​អត់​ដែល​ធ្លាប់​មាន​បញ្ហា​ឈឺ​ក្រពះ​ឈឺ​អី​ដូច​គេ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ដែល​នៅ​សុខៗ​បណ្តាល​ឲ្យ​ក្រហាយ​នៅ​ក្នុង​ក្រពះ មិន​អាច​កើត​ឡើង​បាន​ទេ បើយើង​គ្មាន​បញ្ហា​ក្រពះ​ដូច​ជា៖ - រលាកក្រពះ - ដំបៅក្រពះ - ច្រាលទឹកអាសុីដក្រពះ -  រលាកភ្នាសក្រពះ - មានមេរោគនៅក្នុងក្រពះ។ល។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ឲ្យ​ដឹង​ថា ពេល​ខ្លះ វា​ក៏​អាច​បណ្តាល​មក​ពី​យើង​ញ៉ាំ​អាហារហឹរ ជូរ ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ក្រហល់​ក្រហាយ​នៅ​ក្នុង​ពោះ​ក៏​ថា​បាន។​ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ថា ប្រសិន​បើ​មាន​បញ្ហា​នេះ​កើត​ឡើង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ហឹរ​ ជូរ​អស់​ហ្នឹងទេ​នោះ គួរ​ទៅ​ពិនិត្យ​ជាមួយ​នឹង​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ពី​ព្រោះ​ក្នុង​ករណី​ខ្លះ វា​អាច​ជា​ជំងឺ​ធ្ងន់​ធ្ងរ ដូច​ជា​មហារីក​រាលដាល​ជា​ដើម។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស