សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ប្រការគួរធ្វើដើម្បីថែលំពែងឱ្យមានសុខភាពល្អ

លំពែងជាសរីរាង្គដែលស្ថិតនៅពីក្រោយក្រពះ និងមានទំហំប៉ុនក្តាប់​ដៃដែលមាន​នាទីផលិត​អង់ស៊ីម​ជួយដល់ការរំលាយអាហារ និងផលិតអាំង​ស៊ុយលីន​ដែលជាអ័រម៉ូន​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ដើម្បីឱ្យលំពែង​មានសុខភាពល្អ យើងគួរធ្វើអ្វីខ្លះ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចថែលំពែងឱ្យមានសុខភាពល្អ៖ ១. ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម យើងគួរឧស្សាហ៍ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា អាហារមានផ្ទុកវីតាមីន E វីតាមីន C និងសេលេញ៉ូមដើម្បីកាត់បន្ថយ​ហានិភ័យរលាកលំពែង។ អាហារសម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្មមានដូចជា ទំពាំងបាយជូ ប៊្លូបឺរី គ្រាប់ផ្លែឈើ បន្លែបៃតង ផ្លែឈើអម្បូរក្រូច ដំឡូងជ្វា សណ្តែក គ្រាប់ធញ្ញជាតិ និងតែបៃតងជាដើម។ ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់ យើងត្រូវញុំាទឹក ៨-១០ កែវក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ ការខ្វះជាតិទឹកក្នុងខ្លួន​អាចបង្កើន​ការរលាកលំពែង ព្រោះកោសិកាលំពែងត្រូវការជាតិទឹកជាប្រចាំ។ [embed-health-tool-bmi] ៣. ហាត់ប្រាណឱ្យបានទៀង តាមការសិក្សាបានឱ្យដឹងថា អ្នកធាត់លើសគីឡូអាចងាយនឹងមានគ្រួស​ក្នុងថង់ទឹកប្រមាត់ដែល​ប្រឈម​មុខនឹងជំងឺរលាកលំពែងស្រួចស្រាវ។ ការហាត់ប្រាណអាចជួយរក្សា ឬកាត់បន្ថយទម្ងន់ ដែល​ជួយឱ្យលំពែងយើងដំណើរការ និងមានសុខភាពល្អជាងមុន។ ៤. គ្រប់គ្រងទម្ងន់ នៅពេលយើងលើសទម្ងន់ លំពែងនឹងត្រូវធ្វើការធ្ងន់​ដើម្បីផលិតអាំង​ស៊ុយលីន​បន្ថែម​សម្រាប់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម និងធ្វើឱ្យរាងកាយយើងមានថាមពល។ ៥. ចៀសវាងជក់បារី តាមការសិក្សាដែលចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ របស់ស្សនាវដ្តី Pancreatology បាន​បាន​ឱ្យដឹងថា អ្នកជក់បារីមានហានិភ័យកើតជំងឺរលាកលំពែងច្រើនជាងអ្នកមិនជក់បារីដល់ទៅ ១,៥ ដង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៦. ចៀសវាងគ្រឿងស្រវឹង ការញុំាគ្រឿងស្រវឹង​អាចធ្វើឱ្យលំពែងធ្វើការធ្ងន់ជាងមុន រលាក និង​ខូច។ លើសពីនេះទៅទៀត បើ​យើង​ញុំាគ្រឿងស្រវឹង​ច្រើន លំពែងរបស់យើងអាចនឹងរលាករុំារ៉ៃ។ ៧. ចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ យើងគួរចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ដូចជា […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍​ច្រើន​ដល់រាងកាយ

ការពង្រឹងសុខភាពពោះវៀនឲ្យ​ល្អ មិនត្រឹម​តែជួយដល់ការរំលាយ​អាហារ​របស់យើងទេ ថែមទាំងជួយដល់សុខភាព​ទូទៅទៀតផង។ តើការពង្រឹង​សុខភាព​ពោះវៀនជួយអ្វីខ្លះដល់សុខភាពយើង? អ្នកវិទ្យាសាស្រ្តយល់ថា ពោះវៀនគឺជាខួរក្បាលទី២ របស់យើង ការពង្រឹង​សុខភាព​ពោះវៀន​ជួយផ្ដល់​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​។​ ១. ពង្រឹងប្រព័ន្ធភាពសុំា មុខងារប្រព័ន្ធភាពស៊ាំ ៨០%-៩៥% បានមកពីសុខភាពប្រព័ន្ធ​រំលាយអាហារ​​​។ ប្រសិន​បើ​ពោះវៀន​មិនល្អទេ យើងនឹងងាកឈឺៗ ហើយប្រឈម​កើតជំងឺច្រើនមុខ។ បើពោះវៀនពោរពេញ​ទៅ​ដោយ​ជាតិ​​ពុល រាងកាយយើងក៏ពោរពេញទៅដោយជាតិពុលដែរ។ ២. ជួយសុខភាពស្បែក ប្រសិនបើសុខភាពពោះវៀនមិនល្អ រាងកាយក៏មិនអាចបញ្ចេញកាកសំណល់បានល្អដែរ ដូច្នេះ​ជាតិ​ពុល ៥០% នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយបញ្ចេញតាមរន្ធញើសក្នុងស្បែក ដែល​បណ្តាល​ឱ្យយើងកើតមុន និងមានបញ្ហាស្បែក។ ៣. ជួយឱ្យមានអារម្មណ៍ល្អ សារសារធាតុ serotonin ៩៥ % ដែល​មាន​នាទី​ជួយគ្រប់គ្រងអារម្មណ៍ និងធ្វើឱ្យយើងមាន​អារម្មណ៍​ល្អ​ គឺផលិតនៅក្នុងពោះវៀន។ ពោះ​វៀន​ ​និង​ខួរក្បាលយើងត​ភ្ជាប់​គ្នាដោយ​សរសៃប្រសាទ​វេ​ហ្គា​ស  ដែលមាននាទី​បញ្ជូន​​ពត៌មាន​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅកាន់​ខួរក្បាល និង​ខ្នង។ សរសៃប្រសាទនេះ​មាន​នាទី​គ្រប់​គ្រងអារម្មណ៍ ស្ត្រេស និងការរំលាយអាហាររបស់​យើង។ ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. បង្កើនថាពល ពោះវៀនមាននាទីស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារដែលយើងបាន​ញុំា។ ប្រសិនបើពោះវៀន​យើង​គ្មានសុខភាពល្អទេ ពោះរៀនមិនអាច​ស្រូបយកសារធាតុចិញ្ចឹមពេញលេញទេ ដែលធ្វើ​ឱ្យ​រាងកាយ​យើងគ្មាន​ថាមពលគ្រប់គ្រាន់។ ៥. ជួយគ្រប់គ្រងទម្ងន់ ពោះរៀនដែលមានសុខភាពល្អអាចរំលាយអាហារបានល្អ និងជួយឱ្យរាងកាយបញ្ចេញ​អាស៊ីដ​ខ្លាញ់​ច្រវាក់​ខ្លីដែលធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត និង​កាត់បន្ថយចំណង់ញុំាអាហារ។ ៦. កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម បាក់តេរីនៅក្នុងពោះវៀនបំប្លែងជាតិសរសៃទៅជាអាស៊ីដខ្លាញ់  រួចជ្រាប​ទៅក្នុង​ចរន្តឈាម។ អាស៊ីដខ្លាញ់មាននាទី​ជួយ​គ្រប់គ្រងការផ្ទុកជាតិស្ករនៅក្នុងសាច់ដុំ ថ្លើម និង​កោសិកាខ្លាញ់។ យើងអាចពង្រឹងសុខភាពពោះវៀនតាមរយៈការញុំាអាហារដែលមានជាតិ​សរសៃខ្ពស់ដូចជា […]


ជំងឺថ្លើម

សញ្ញាខូចថ្លើមដំណាក់កាលដំបូងពីការផឹកគ្រឿងស្រវឹងច្រើនជ្រុល

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ថ្លើម​ ករណីខ្លះ​​ថ្លើម​ខូចមិន​អាច​ព្យាបាល​បាន​ ឬបើករណីស្រាលៗ​​​ប៉ះពាល់​ដល់​សុខភាព​ផ្សេងៗ។ ជាក់​ស្ដែង ​មាន​កត្តា​ជា​ច្រើន​អាច​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​តួ​យ៉ាង ដូចជា​ជំងឺ​ថ្លើម​សុទ្ធតែជាប់ទាក់ទង ឬបណ្ដាលមកពីការទទួលទាន​គ្រឿង​ស្រវឹងលើសកម្រិតជាចំណែកនៃដើមចមបណ្ដាលឲ្យ​មាន​ជំងឺ​ថ្លើម​បី​ផ្សេង​គ្នា គឺ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជំងឺ​រលាក​ថ្លើម​ និង​ក្រិន​ថ្លើម​។ យ៉ាង​ណា​មិញ ​គ្នា​យើង​​គួរ​សង្កេត​មើល​​រោគ​សញ្ញា​​ខូច​ថ្លើមដំណាក់កាលដំបូងៗ ​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង​​​​ ក៏​ដូចជា​ចាត់​វិធានការ​​ឲ្យ​បាន​ត្រឹមត្រូវ ​ទើប​ជា​ការ​ប្រសើរ។​​ ​​១. អស់​កម្លាំង ពិត​ណាស់​ អាការៈ​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​ដំបូង​ដែល​បញ្ជាក់​ពី​បញ្ហា​ថ្លើម​ ដែល​អាច​កើត​ឡើង​ដោយ​សារ​វីរុស ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ឬ​ជំងឺ​តំណ​ពូជ។ អាការៈ​នេះ​ជា​សញ្ញា​ទូទៅ ​អាច​មាន​សភាព​ស្រាល​ ឬ​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ​​២. ចំណង់​អាហារ​ធ្លាក់​ចុះ ឬ​បាត់បង់​ចំណង់​អាហារ​ ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្អាក់​ចំណង់​អាហារ​របស់​យើង​ដូច​គ្នា​។ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត និង​មិន​សូវ​មាន​ថាមពល​។ លើស​ពី​នេះ ដោយ​សារ​តែ​កង្វះ​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​ត្រឹមត្រូវ​នៅ​ក្នុង​រាងកាយ​ គ្រឿង​ស្រវឹង​ក៏​អាច​រួម​ចំណែក​ដល់​ការ​បំផ្លាញ​កោសិកា​ថ្លើម​ផង​ដែរ​​។ ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. ចង្អោរ​ ជំងឺ​ថ្លើម​ ដូចជា​ជំងឺ​រលាក​ថ្លើម​បណ្ដាល​មក​ពី​ជាតិ​អាកុល​​អាច​នាំ​ឲ្យ​យើង​ចង្អោរ និង​ក្អួត ព្រម​ជាមួយ​នឹង​ការ​ឈឺ​ចាប់​ក្នុង​ពោះ និង​មិន​ស្រួល​​ពោះ។ លើស​ពី​នេះ យើង​អាច​នឹង​មាន​អាការៈ​​ក្ដៅ​ខ្លួន​តិច​តួច និង​មិន​ស្រួល​ពេញ​​ខ្លួន​តែ​ម្ដង។ ៤. ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​ ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​​ធ្វើ​ឲ្យ​ចំណង់​អាហារ​ថយ​ចុះ ឬ​បាត់បង់​ចំណង់​អាហារ​ ហើយ​ការ​​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ខូច​ថ្លើម​ដោយ​សារ​តែ​គ្រឿង​ស្រវឹង​​។ ថ្វី​ត្បិត​តែ​ទម្ងន់​រាងកាយ​សម​ល្មម​ ជា​គន្លឹះ​នៃ​​ការ​ថែទាំ​សុខភាព​ថ្លើម​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ប្រែប្រួល​ទម្ងន់​រាងកាយ​​ភ្លាម​ៗ ក៏​អាច​​​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែរ​។ គួរ​អាន៖ ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បន្ទាប់ពីវះកាត់ខ្នែងពោះវៀន គួរញ៉ាំអាហារទាំងនេះល្អចំពោះសុខភាព

ការវះកាត់ខ្នែងពោះវៀនជាវិធីព្យាបាល់រលាកខ្នែងពោះវៀនដ៏មានប្រសិទ្ធិភាព ប៉ុន្តែរបបអាហារ​ក្រោយ​ពេលវះកាត់ក៏សំខាន់ណាស់ដែរ ព្រោះ​អាហារមួយចំនួនអាចបង្កើនល្បឿន​នៃការជា​សះ​ស្បើយ និងការពារ​កុំឱ្យយើងឆ្លងមេរោគ។ អ៊ីចឹងបន្ទាប់ពីវះកាត់ខ្នែងពោះវៀនរួច យើងគួរញុំា​អាហារបែបណា? ១. អាហាររាវ និងមានរសជាតិស្រាល យើងត្រូវញុំាអាហាររាវៗ និងរសជាតិស្រាល ព្រោះអាហារបែបនេះងាយរំលាយ មិន​បន្ថែម​សម្ពាធ​ដល់ប្រព័ន្ធរំលាយអាហារ និងមិនបណ្តាលឱ្យយើងចង្អោរ ឬក្អួត។ · ទឹកស៊ុប៖ សម្បូរទៅដោយសារធាតុចិញ្ចឹម។ យើងអាចញុំាម្តងបន្តិចៗដើម្បី​​ចៀសវាង​ការ​ចង្អោរ ឬ​ក្អួត។ ប្រូតេអ៊ីននៅក្នុងទឹកស៊ុបអាចជួយឱ្យយើងមានកម្លាំងឡើងវិញ។ · ស៊ុបល្ពៅ ការ៉ុត ឬបន្លែ៖ សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន​ និង​ បេតាការ៉ូទីន។ បេតាការ៉ូទីនត្រូវបានបំប្លែងទៅជាវីតាមីន A ដែលជួយជំរុញដំណើរការជាសះរបួស។ · យ៉ាអួ៖ ជាអាហារងាយរំលាយ និងមានបាក់តេរីល្អ​ដែលជួយ​ដល់​ប្រព័ន្ធរំលាយ​អាហារ​យើង។ យើងគួរញុំាយ៉ាអួដែលមានជាតិស្ករតិច​ព្រោះងាយរំលាយ​ជាង​យ៉ាអួ​មានជាតិ​ស្ករ​ធម្មតា។ ២. ញុំាអាហារពីគ្រប់ក្រុមអាហារ ពីរបីថ្ងៃបន្ទាប់ពីការវះកាត់ខ្នែងពោះវៀន យើងអាចចាប់ផ្តើមញុំាអាហារដូចធម្មតាវិញបានហើយ ព្រោះយើងនឹងធូរពីអាការៈដូចជា ឈឺពោះ ចង្អោរ ឬក្អួត។ យើងអាចចាប់ផ្តើម​ញុំា​របប​អាហារ​តាម​ធម្មតាបន្តិចម្តងៗ ប៉ុន្តែយើងត្រូវញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹមពីគ្រប់ក្រុមអាហារដូចជា គ្រាប់​ធញ្ញជាតិ សាច់ បន្លែ ផ្លែឈើ ត្រី ស៊ុត និងសណ្តែកជាដើម ដើម្បីឱ្យរាងកាយ​យើង​ឆាប់​ជា​សះ​ស្បើយ។ ៣. ញ៉ាំអាហារជំរុញការការជាសះស្បើយ អាហារសម្បូរប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់អាចជំរុញល្បឿនជាសះស្បើយ​​ពីមុខរបួស និង​ជួយ​ឱ្យ​យើង​មានកម្លាំងឡើងវិញ។ • ប្រូតេអ៊ីន៖ ជួយជំរុញការផលិតខូឡាជែន​ដើម្បីបង្កើតជាលិកាភ្ជាប់​សម្រាប់​បំពេញ​ចន្លោះ​នៅ​​មុខ​របួស។ អាហារសម្បូរប្រូតេអ៊ីនរួមមាន ត្រី […]


ចាល់អាស៊ីដក្រពះ

អ្នកមាន​បញ្ហាច្រាលទឹកអាស៊ីដក្រពះ គួរញ៉ាំអាហារទាំងនេះ

ច្រាលទឹកអាស៊ីដក្រពះកើតឡើង នៅពេលទឹកអាស៊ីដក្រពះច្រាលចូល​ក្នុង​​បំពង់​អាហារ​ដែលធ្វើឱ្យរលាកស្រទាប់បំពង់អាហារ ហើយធ្វើឱ្យយើងមានអាការៈដូចជា ក្រហាយទ្រូង ឈឺទ្រូង ពិបាកលេបអាហារ ភើ និង​ភើ​ជូរជាដើម។ ពេលមាន​អាការៈ​បែប​នេះយើងគួរញុំាអាហារអ្វីខ្លះ ដើម្បី​សម្រួលអាការៈ? អាហារដែលអាចជួយសម្រួលអាការៈច្រាលទឹកអាស៊ីដក្រពះមានដូចជា៖ ១. ទឹកដូង ទឹកដូងសម្បូរទៅដោយសារធាតុអេឡិចត្រូលីតដូចជាប៉ូតាស្យូម ដែលអាច​ជួយ​ឱ្យ​រាងកាយ​យើងរក្សាតុល្យភាព pH និងអាចជួយគ្រប់គ្រងការច្រាលទឹកអាស៊ីដក្រពះ។ ២. សាច់សុទ្ធ សាច់សុទ្ធដូចជា សាច់ទ្រូងមាន់ និងត្រីមួយចំនួនមានជាតិខ្លាញ់​ទាបជាង​សាច់ដទៃ​ទៀត ដែលជួយកាត់បន្ថយអាការៈច្រាលទឹកអាស៊ីដក្រពះបាន ហើយថែមទាំង​សម្បូរ​ប្រូតេអ៊ីនទៀតផង។ ៣. ស្រូវសាលីអូត ស្រូវសាលីអូតផ្ទុកទៅដោយជាតិសរសៃធ្វើឱ្យយើងឆ្អែតបានយូរ ដូច្នេះយើង​មិនញុំា​ច្រើន​ដែលធ្វើឱ្យច្រាលទឹកអាស៊ីដក្រពះ។ ស្រូវសាលីអូត​អាច​ជួយស្រូប​យក​អាស៊ីដ​ក្រពះ និងជួយដល់ណើរការរំលាយអាហារ ព្រមទាំងផ្ទុកទៅ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន។ ៤. យ៉ាអួរ យ៉ាអួរមិនដូចផលិតផលទឹកដោះដែលមានជាតិខ្លាញ់ច្រើនទេ។ យ៉ាអួរអាច​​ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រួល​អាការៈរលាកស្រទាប់បំពង់អាហារដោយសារច្រាលទឹកអាស៊ីដក្រពះ។ ម្យ៉ាងទៀត យ៉ាអួរមានផ្ទុកនូវសារធាតុ​ប្រូបាយ​អូទិកដែលជាបាក់តេរីល្អជួយ​ដល់​ដំណើរការរំលាយអាហារ និងដំណើរការស្រូប​យក​សារធាតុចិញ្ចឹម។ យ៉ាអួរ​ក៏​សម្បូរ​ទៅដោយប្រូតេអ៊ីន ដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារដែរ។ ៥. បន្លែបៃតង បន្លែបៃតងសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម។ ម៉្យាងទៀតបន្លែ​បៃតង​ក៏មាន​ជាតិអាល់កាឡាំងផងដែរ ដែលមានន័យថា បន្លែបៃតង​មិនមាន​ផ្ទុកអាស៊ីដ​ដែលធ្វើឱ្យ​រលាក​ផ្លូវរំលាយអាហាររបស់យើង។ ៦. ខ្ញី ខ្ញីជាអាហារប្រឆាំងនឹងការរលាក និងសម្បូរទៅដោយសារធាតុប្រឆាំង​អុកស៊ីដកម្ម​ដែល​អាចជួយសម្រួលបញ្ហារលាកស្រទាប់បំពង់អាហារ និងក្រពះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៧. បន្លែមើម បន្លែមើមដូចជាដំឡូងជ្វាជាដើមមានជាតិសរសៃច្រើន ដែលត្រូវការពេល​យូរ​ក្នុង​ការ​រំលាយ និងអាចជួយស្រូបអាស៊ីដក្នុងក្រពះ។ បន្លែ​មើម​​ក៏មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​​ដូចជា ​សារធាតុប្រឆាំង​អុកស៊ីតកម្ម សារធាតុរ៉ែ និង​វីតាមីន ហើយ​មាន​កាឡូរី​ទាប។ ៨. អង្ករសម្រូប​ អង្ករសម្រូបសម្បូរទៅដោយកាបូអ៊ីដ្រាតស្មុគស្មាញ […]


ក្រហាយទ្រូង

ញុំាទឹកក្រូចឆ្មារល្អចំពោះ​សុខភាព តែគួរញ៉ាំក្រោយបាយ

ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកពេលពោះទទេអាចជួយបន្សាបជាតិពុលក្នុង​​ខ្លួន និងមាន​ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏មានគុណវិបត្តិច្រើនដែរ។ តើការញុំាទឹកក្រូចឆ្មារ​រាល់ព្រឹកធ្វើឱ្យប៉ះពាល់សុខភាពដូម្តេចខ្លះ? ដោយសារក្រូចឆ្មារមានជាតិអាស៊ីដ ការញុំាទឹកក្រូចឆ្មាររាល់ព្រឹក​អាចបណ្តាល​​ឱ្យ​យើងជួបបញ្ហា​មួយ​ចំនួន​ដែរ​។​ ១. ក្រហាយទ្រូង តាមការស្រាវជ្រាវបានឱ្យដឹងថា ជាតិអាស៊ីដនៅក្នុងក្រូចឆ្មារអាចធ្វើឱ្យយើង​ក្រហាយ​ទ្រូង ឬចាល់ជាតិអាស៊ីដក្រពះ។ ចង់ពិនិត្យសុខភាពក្រពះពោះរៀន ចុចទីនេះ! ២. សឹកកាចាធ្មេញ យោងតាមសមាគម​ធ្មេញ​អាមេរិកបានឱ្យដឹងថា ការ​ញុំា​ទឹក​ក្រូចឆ្មារ​ច្រើន​​​អាច​ធ្វើឱ្យសឹក​កាចាធ្មេញ និងពុកធ្មេញដូចការញុំាភេជ្ជៈផ្អែមៗដែរ។ ៣. ឈឺសន្លាក់ ការញុំាទឹកក្រូចឆ្មារក្នុងរយៈពេលយូរ និងក្នុងបរិមាណច្រើនអាច​បណ្តាល​ឱ្យ​ទឹកសន្លាក់​នៅចន្លោះឆ្អឹងថយចុះដែលបណ្តាលឱ្យយើងធ្វើឈឺសន្លាក់។ ៤. អាចបណ្តាលឱ្យយើងឈឺក្បាល ​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បានលើកឡើងថា ​ផ្លែ​ឈើអម្បូរក្រូចដូចជា ក្រូច​ ក្រូចឆ្មារជាដើម​អាចអាចបណ្តាលឱ្យយើងឈឺក្បាល ព្រោះផ្លែឈើទាំងនេះមានសារធាតុ Tyramine ខ្ពស់ដែលបណ្តាលឱ្យយើងអាលែកហ្ស៊ី។ ៥. បណ្តាលឱ្យ​ដំបៅ​មាត់ យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា អាហារមានជាតិអាស៊ីដ​​អាចបណ្តាល​ឱ្យយើងដំបៅមាត់។ ម៉្យាងទៀត ការញុំាទឹកក្រូចឆ្មារអាចបណ្តាលឱ្យដំបៅមាត់​កាន់តែ​ធ្ងន់ធ្ងរ​ ប្រសិនបើយើងដំបៅមាត់ស្រាប់។ ការញុំាទឹកក្រូចឆ្មារពេលពោះទទេអាចធ្វើឱ្យយើងឈឺក្រពះ ព្រោះក្រូចឆ្មារ​​មាន​ជាតិ​អាស៊ីដច្រើន។ ដើម្បីកាត់បន្ថយបញ្ហាយើងអាចបន្ថែម​ទឹកឃ្មុំ និងញុំាក្រោយ​អាហារ​ប្រហែលកន្លះម៉ោងទៅមួយម៉ោង។ លើសពីនេះទៅទៀត យើងគួរញុំាទឹកក្រូចឆ្មារ​មួយ​ថ្ងៃរំលងមួយថ្ងៃ និងចៀសវាង​ការញុំាច្រើន។


ជំងឺថង់ប្រមាត់

មូលហេតុមួយចំនួន​នេះ អាចបណ្តាលឱ្យមានក្រួសក្នុងថង់ទឹកប្រមាត់

ក្រួសក្នុងថង់ទឹកប្រមាត់អាចមានទំហំតូចប៉ុនគ្រាប់ខ្សាច់រហូតដល់ធំប៉ុនបាល់វាយកូនហ្គោល។ អ្នក​ខ្លះមានក្រួសក្នុងថង់ទឹកប្រមាត់តែមួយគ្រាប់ ចំណែកអ្នកខ្លះទៀត​អាចមានក្រួស​ក្នុងថង់ទឹក​ប្រមាត់​ច្រើន​គ្រាប់ក្នុងពេល​តែមួយ។ តើក្រួសក្នុងថង់ទឹកប្រមាត់កើតឡើងដោយសារមូលហេតុអ្វីខ្លះ? ១. ទឹកប្រមាត់ផ្ទុកកូលេស្តេរ៉ូលច្រើនពេក ជាធម្មតា ទឹកប្រមាត់ផ្ទុកសារធាតុគីមីដែល​អាចរំលាយកូលេស្តេរ៉ូលដែលបញ្ចេញ​ដោយថ្លើម​របស់​យើង។ ប៉ុន្តែប្រសិនបើថ្លើមបញ្ចេញកូលេស្តេរ៉ូលច្រើន​ពេក ទឹកប្រមាត់មិនអាចរំលាយ​​បានទាំងអស់ទេ ដែលបណ្តាលឱ្យមានការកកកូលេស្តេរ៉ូល និងបង្កទៅជាក្រួសក្នុងថង់ទឹកប្រមាត់។ ២. ទឹកប្រមាត់ផ្ទុកសារធាតុប៊ីលីរូប៊ីន (bilirubin) ច្រើនពេក សារធាតុប៊ីលីរូប៊ីន គឺជាសារធាតុពណ៌លឿងនៅក្នុងទឹកប្រមាត់ដែលកើតឡើងនៅពេលរាងកាយយើង​បំបែកកោសិកាឈាមក្រហមចាស់ៗ។ ជំងឺមួយចំនួនដូចជា ជំងឺក្រិនថ្លើម ជំងឺរលាកបំពង់ទឹកប្រមាត់ ឬជំងឺទាក់ទងនឹង​ឈាម​ធ្វើឱ្យថ្លើមរបស់យើងផលិត​សារធាតុប៊ីលីរូប៊ីន​ច្រើន​ជ្រុល។ ៣. ថង់ទឹកប្រមាត់មិនបញ្ចេញទឹកប្រមាត់អស់ ប្រសិនបើថង់ទឹកប្រមាត់មិនបានបញ្ចេញទឹកប្រមាត់ចូលពោះវៀនតូចអស់ ឬញឹកញាប់ទេ ទឹក​ប្រមាត់​អាច​ក្លាយជាខាប់ដែលបណ្តាលឱ្យមានក្រួសក្នុងថង់ទឹកប្រមាត់។ ក្រួសក្នុងថង់ទឹកប្រមាត់អាចមិនមានអាការៈ ឬរោគសញ្ញាអ្វីទេ ប៉ុន្តែប្រសិន​បើក្រួស​ក្នុងថង់​ទឹក​ប្រមាត់​ធ្វើឱ្យស្ទះបំពង់ទឹកទឹកប្រមាត់ យើងអាច​អាការៈដូចខាងក្រោម៖ ឈឺផ្នែកខាងលើពោះខាងស្តាំ ឈឺខ្នងនៅចន្លោះឆ្អឹងស្លាបប្រចៀវ ឈឺស្មាស្តាំ ចង្អោរ ឬក្អួត ស្បែក និងភ្នែកឡើងលឿង (ខាន់លឿង) ហើមពោះ និងមិនរំលាយអាហារ គ្រុន មិនអាចញុំាអាហារមានខ្លាញ់ច្រើនបាន មានលាមកពណ៌ដីឥដ្ឋ ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន ចុចទីនេះ! ក្រួសក្នុងថង់ទឹកប្រមាត់មួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ដោយសារ​​ពួកវាមិនរំខាន​ដល់​មុខងារ​នៃថង់ទឹកមាត់ ថ្លើម ឬលំពែង ហើយមិនត្រូវការការព្យាបាលទេ។ ប្រសិនបើក្រួសក្នុងថង់ទឹក​ប្រមាត់បង្ហាញរោគសញ្ញា យើងប្រហែលជាអាចត្រូវការការវះកាត់ ឬប្រើថ្នាំព្យាបាល។


ជំងឺថ្លើម

​ថ្លើម​ដំណើរការ​មិន​ប្រក្រតី ​អាច​បង្កជាបញ្ហា​អ្វី​ខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លើម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៃ​រាងកាយ​របស់​យើង។​ មុខងារ​ចម្បង​របស់​ថ្លើម​ គឺ​​ច្រោះ​ឈាម​ចេញ​ពី​បំពង់​រំលាយ​អាហារ​មុន​ពេល​បញ្ជូន​ទៅ​កាន់​សរីរាង្គ​​​ទាំង​អស់​។ ជាមួយ​គ្នា​នេះ​ដែរ​ ថ្លើម​ក៏​បន្សាប​ជាតិ​គីមី និង​ធ្វើ​មេតាប៉ូលីស​ថ្នាំ ​ហើយ​វា​ក៏​មាន​​តួនាទី​បញ្ចេញ​ទឹក​ប្រមាត់​ទៅ​ក្នុង​ពោះវៀន​ផង​ដែរ​។ ប៉ុន្តែ​ ប្រសិនបើ​សរីរាង្គ​មួយ​នេះ​ដំណើរការ​មិន​ប្រក្រតី តើ​មាន​រឿង​អ្វី​កើត​ឡើង​? ១.​ បញ្ហា​ខូច​​ថ្លើម​ បញ្ហា​សុខភាព​មួយ​នេះ កើត​ឡើង​នៅ​ពេល​ដែល​​ថ្លើម​​ដំណើរការ​មិន​ប្រក្រតី​ និង​មិន​អាច​ផលិត​ទឹក​ប្រមាត់​ ក៏​ដូចជា​មិន​អាច​បញ្ចេញ​សារធាតុ​គ្រោះថ្នាក់​ចេញ​ពី​រាងកាយ​បាន​។ រោគសញ្ញា​​នៃ​បញ្ហា​​ខូច​​ថ្លើម​ ​មាន​ដូចជា​ចង្អោរ មិន​ឃ្លាន​អាហារ​ និង​មាន​ឈាម​​ក្នុង​លាមក​។ ២. ជំងឺ​រលាក​ថ្លើម​ ទន្ទឹម​នឹង​នេះ​ដែរ​ គ្នា​យើង​អាច​នឹង​ងាយ​កើត​ជំងឺ​រលាក​ថ្លើម​ នៅ​ពេល​ដែល​ថ្លើម​ដំណើរការ​មិន​ប្រក្រតី ឬ​ខូច​ថ្លើម​។ ជំងឺ​រលាក​ថ្លើម​​មាន​ច្រើន​ប្រភេទ ដូចជា​ជំងឺ​រលាក​ថ្លើម​ប្រភេទA,B,C,D,E។រ លាក​ថ្លើម​​ប្រភេទ​A,E ឆ្លង​តាម​រយៈ​ការ​ញ៉ាំ​អាហារ រលាក​ថ្លើម​​ប្រភេទ​B ឆ្លង​តាម​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ ខណៈ​ដែល​រលាក​ថ្លើម​​ប្រភេទC​​ឆ្លង​តាម​ឈាម​ និង​រលាក​ថ្លើម​​ប្រភេទ​D ឆ្លង​តាម​រយៈ​ឈាម​ ឬ​សារធាតុ​រាវ​នៃ​អ្នក​ផ្ទុក​មេរោគ​ចូល​ទៅ​កាន់​រាងកាយ​របស់​យើង​។ ៣. សម្លាក​នៃ​ថ្លើម​ ​​វា​ជា​ដំណាក់កាល​ចុងក្រោយដែលថ្លើមឡើង​​រឹង​ ដែល​បណ្ដាល​មក​ពី​ជំងឺ​ថ្លើម​ និង​លក្ខខណ្ឌ​សុខភាព​ដូចជា​ជំងឺ​រលាក​ថ្លើម និង​ការ​ញៀន​ស្រា​រ៉ាំរ៉ៃ។ ជា​ទូទៅ​ សម្លាក​នៃ​ថ្លើម​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ថ្លើម​ដំណើរការ​មិន​ប្រក្រតី​ដោយ​សារ​តែ​ជំងឺ​ថ្លើម​ ធាត់​ជ្រុល​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​​ជំងឺ​រលាក​ថ្លើម​ដោយ​វីរុស​ ក៏​ដូចជា​ការ​ផឹក​​គ្រឿង​ស្រវឹង​។ ៤. មហារីក​ថ្លើម​ ការ​​ឆ្លង​​មេរោគ​រ៉ាំរ៉ៃ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទB ឬ​C ​ឬ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​ផឹក​គ្រឿង​ស្រវឹង​ និង​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ អាច​រំខាន​ដល់​មុខងារ​ថ្លើម​ ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​។ តិចនិក​​ថែទាំ​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ រក្សា​ទម្ងន់​ឲ្យ​សម​ល្មម​ ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ ហាត់​ប្រាណ​ជា​ទៀងទាត់​ កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា​​​ដូចជា ច្រាស់​ដុស​ធ្មេញ ​ឬ​កន្ត្រៃ​កាត់​ក្រចក​។ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម។


រលាកក្រពះពោះវៀន

អ្នកជំនាញណែនាំវិធីការពារក្រពះពោះវៀន មានសុខភាពល្អកុំឲ្យ​ជួបបញ្ហា​ធ្ងន់​ធ្ងរ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រពះ​ពោះ​វៀន​ធ្វើ​ការ​ច្រើន​ណាស់​ក្នុង​រាងកាយ​យើង ពិសេស​ពេល​យើង​ញ៉ាំ​ចំណី​អាហារ​ចូល​ទៅ​ក្នុង​ខ្លួន។ ដូច​នឹង​សរីរាង្គ​ផ្សេង​ៗ​ដែរ ក្រពះ​ពោះ​វៀន​សុទ្ធ​តែ​អាច​ប្រឈម​នឹង​កើត​ជំងឺ​កាច​ ឬ​ស្លូត​ច្រើន​មុខ​ដែរ ហេតុ​នេះ​ហើយ​យើង​ចាំ​បាច់​ថែ​រក្សា​ក្រពះ​ពោះ​វៀន​​ឲ្យ​បាន​ល្អ។ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ បើ​តាម​បទ​ពិសោធន៍​ចែក​រំលែក​ដោយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ ដើម្បី​ថែ​រក្សា​ក្រពះ​ពោះ​វៀន​យើង​ល្អ យើង​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ភ្លាម​ក្រោយ​ក្រោក​ពី​គេង ពេល​មុន និង​ក្រោយ​ងូតទឹក និង​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ដើម្បី​បន្សាប​អាស៊ីដ​ក្រពះ និង​ដើម្បី​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​យើង​ដែល​មិន​បាន​ទទួល​ជាតិ​ទឹក​ពេញ​មួយ​យប់។ លើស​ពី​នេះ នៅ​មាន​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​ទៀត​ដូច​ជា៖ ១. ព្យាយាម​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល និង​ទៀងទាត់ ដើម្បី​ឲ្យ​ក្រពះ​មាន​រេផ្លិច​បញ្ចេញ​ជាតិ​អាស៊ីដ​បាន​ត្រឹម​ត្រូវ​ល្អ។ បើ​រវល់​មិន​បាន​ញ៉ាំ​អាហារ យើង​អាច​ញ៉ាំ​ទឹក ភេសជ្ជៈ ឬ​អាហារ​សម្រន់​ជំនួស​បាន ដើម្បី​កុំ​ឲ្យ​អាស៊ីដ​ក្រពះ​ខ្លាំង និង​ធ្វើ​យ៉ាង​ណាកុំ​ទុក​ក្រពះ​ឲ្យ​ទំនេរ​លើស​ពី ៤ ម៉ោង (លើក​លែង​តែ​ពេល​គេង)។ ២. ក្រោយ​ញ៉ាំ​បាយ​ភ្លាមៗ មិន​គួរ​ញ៉ាំ​ទឹក​ច្រើន ឬ​ញ៉ាំ​ផ្លែ​ឈើ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​រំលាយ​អាហារ ។ ៣. ដើម្បី​រក្សា​ក្រពះ​ពោះ​វៀន​ឲ្យ​ល្អ ចៀស​វាង​ញ៉ាំ​អាហារ​ដែល​មាន​រសជាតិ​ធ្ងន់​ញឹក​ញាប់ (ដូច ការី ម្ជូរ​គ្រឿង ដែល​មាន​រមៀត រំដេង ឬ​គល់​ស្លឹក​គ្រៃ​ជាដើម)។ ៤. ចៀស​វាង​ញ៉ាំ​កាហ្វេ ស្រា បារី។ ចំពោះ​កាហ្វេ អាច​ញ៉ាំ​ក្រោយ​បាយ ១កែវ/ថ្ងៃ គ្រប់​គ្រាន់​ហើយ។ ៥. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​អាហារ​ដែល​​សម្បូរ​កាក​សរសៃ ឬ​វីតាមីន​គ្រាប់​ជា​រៀង​រាល់​ថ្ងៃ។ ៦. […]


ជំងឺថ្លើម

មូលហេតុសំខាន់ៗមួយចំនួន ធ្វើឲ្យថ្លើមរីកធំខុសធម្មតា

ថ្លើមរីកធំកើតឡើងនៅពេលទំហំថ្លើមធំលើសធម្មតា។ ថ្លើមរីកធំមិនត្រឹមតែជាជំងឺតែម្យ៉ាងនោះទេ តែវាជាសញ្ញា​នៃ​ជំងឺផ្សេងទៀតដែលមានដូចជាជំងឺ​ថ្លើម ខ្សោយបេះដូង ឬមហារីក។ តើមាន​កត្តា​អ្វីខ្លះបណ្តាលឱ្យថ្លើមរីកធំ? ថ្លើមរីកធំបណ្តាលមកពីជំងឺធ្ងន់ធ្ងរមួយចំនួន តែជាធម្មតាបណ្តាលមកពីជំងឺថ្លើម។ កត្តាដែល​អាច​បង្កើនហានិភ័យនៃការកើតជំងឺថ្លើមរួមមាន៖ ការញុំាគ្រឿងស្រវឹងច្រើនជ្រុល៖ អាចធ្វើឱ្យថ្លើមខូច។ ការញុំាថ្នាំពេទ្យ វីតាមីន ឬថ្នាំបំប៉នលើសកម្រិត៖ ការញុំាវីតាមីន ថ្នាំបំប៉ន ឬថ្នាំទាំងមាន ​ឬ​គ្មាន​វេជ្ជបញ្ជា​លើសកម្រិតដែលបានណែនាំក៏អាច​​បង្កើនហានិភ័យនៃការខូចថ្លើមដែរ។ ការញុំាថ្នាំបំប៉នផ្សំពីរុក្ខជាតិ៖ ការញុំាថ្នាំបំប៉នមួយចំនួន ក៏អាចធ្វើឱ្យខូចថ្លើម។ ការឆ្លងមេរោគ៖ ការឆ្លងជំងឺឆ្លង វីរុស បាក់តេរី ឬប៉ារ៉ាស៊ីតអាច​បង្កើន​ហានិភ័យ​នៃការ​ខូច​ថ្លើម។ វីរុសរលាកថ្លើម៖ ការមានជំងឺរលាកថ្លើមប្រភេទ A, B និង C អាចធ្វើ​ឲ្យថ្លើមខូច។ ទម្លាប់នៃការញ៉ាំមិនល្អ៖ ការញ៉ាំអាហារដែលមិនល្អចំពោះ​សុខភាព​ដូច​ជាអាហារ​ដែល​មាន​ជាតិខ្លាញ់ ឬស្ករខ្ពស់ ធ្វើ់ឱ្យយើងធាត់លើសទម្ងន់ និងបង្កើនហានិភ័យនៃការកើតជំងឺថ្លើម។ ចង់ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ រោគសញ្ញាថ្លើមរីកធំមានអ្វីខ្លះ? ថ្លើមរីកធំប្រហែលជាមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែនៅពេលបង្ក​ជាជំងឺថ្លើម យើងអាច​សង្កេត​ឃើញអាការៈដូចខាងក្រោម៖ ឈឺលើពោះផ្នែកកណ្តាល ឬខាងស្តាំ ញុំាអាហារឆាប់ឆ្អែត អស់កម្លាំង ចង្អោរ និងក្អួត ស្បែក និងភ្នែកឡើងពណ៌លឿង (ជំងឺខាន់លឿង) វិធីល្អបំផុតក្នុងការបង្ការកុំឱ្យថ្លើមរីកធំ គឺថែរក្សាសុខភាពថ្លើមដោយញុំាអាហារដែលល្អចំពោះសុខភាព កាត់បន្ថយការញុំាគ្រឿងស្រវឹង រក្សាទម្ងន់កុំឱ្យធាត់ពេក ញុំាថ្នាំតាមវេជ្ជបញ្ជា កុំញុំាថ្នាំ​លើស​កម្រិត សម្រាកឱ្យបានគ្រប់គ្រាន់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស