សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

ជំងឺរាក

ហេតុអ្វីអ្នកខ្លះញ៉ាំអាហារហឹរហើយចេះតែរាករូសរាល់ដង?

គ្នាយើងដែលចូលចិត្ដញ៉ាំហឹរភាគច្រើន ទំនងធ្លាប់បានឆ្លងកាត់រួចហើយបទពិសោធន៍ នៃការចុក​ពោះ រាក ក្រហាយ ពិសេសអាការៈនេះអាចកើតឡើងប្រមាណជា ១ ទៅ ២ម៉ោងក្រោយការញ៉ាំតែម្ដង។ ចំណុចនេះធ្វើឲ្យយើងសង្ស័យថា ប្រព័ន្ធរំលាយអាហារប្រហែលជាមានការរលាក ឬមានជំងឺរ៉ាំរៃអ្វីមួយដែលយើងបាន​មិនដឹង។ ប៉ុន្ដែអាការៈនេះមិនមែនបែបហ្នឹងទាំងអស់នោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ហេតុអ្វីញ៉ាំអាហារហឹរបង្កឲ្យរាក? អាហារហឹរអាចបង្កឲ្យរាក គឺបណ្ដាលមកពីប្រព័ន្ធរំលាយអាហារងាយ​ប្រតិកម្មទៅនឹងសារធាតុ capsaicin ដែលនេះ​ជាដំណើរធម្មជាតិមួយ ហើយ​រាងកាយបង្ហាញសញ្ញាមួយថា សុខភាពប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានល្អ ជាមួយនឹង​សារធាតុ​នេះ។ Capsaicin ជាសារធាតុហឹរនៅក្នុងគ្រឿងផ្សំដែល អាចបង្កឲ្យក្ដៅពេលប៉ះជាមួយស្បែក ឬជាលិកា។ ដូច្នេះសម្រាប់​អ្នក​មាន​ប្រព័ន្ធ​រំលាយអាហារ​ងាយ​ប្រតិកម្ម ពេលញ៉ាំហឹរ មិនថា ម្ទេស ម្រេច ដែលផ្ទុកសារធាតុ capsaicin គឺអាចបណ្ដាលឲ្យក្ដៅក្នុងខ្លួន ឈឺពោះ រាក។ តើអាចប៉ះពាល់ដល់សុខភាពដែរទេ? ជាក់ស្ដែងណាស់ រសជាតិហឹរចាប់ផ្ដើមប្រតិកម្មនៅពេលអាហារនេះបានចូលក្នុងមាត់ សារធាតុ capsaicin នឹងរំញោចប្រូតេអ៊ីនមួយប្រភេទឈ្មោះថា vanilloid ឲ្យធ្វើការបញ្ជូនសញ្ញាទៅកាន់ខួរក្បាល បញ្ជាក់ថាក្នុងរាងកាយកំពុងតែមានសារធាតុធ្វើឲ្យ​ក្ដៅ និងក្រហាយ។ ខួរក្បានឹងបញ្ចេញអ័រម៉ូន endorphins ជួយរារាំងការឈឺចាប់មួយនេះ។ ដើម្បី​​ការពារ​រាង​កាយ​ពី​អាការៈ​ក្ដៅ ក្រហល់​ក្រហាយ​ដោសារ​ជាតិ​ហឹរ ពោះ​វៀន​តូច​ក៏​ឆាប់​បញ្ជូន​អាហារ​ទាំង​នោះ​​ទៅ​កាន់​ពោះ​វៀន​ធំ​។ ពោះវៀនតូចមិនអាចស្រូបយកសារធាតុហឹរបាន ហេតុ​នេះក៏រុញច្រានសារធាតុ capsaicin […]


ជំងឺទល់លាមក

វិធីងាយៗការពារបញ្ហាពិបាកបន្ទោបង់ ដោយសារធ្វើដំណើរផ្លូវឆ្ងាយ

ភាគច្រើនអ្នកធ្វើដំណើរផ្លូវឆ្ងាយមិនថាដោយ យន្ដហោះ រថយន្ដ ឬម៉ូតូក្ដីក៏​អាច​ប្រឈមនឹងបញ្ហាទល់លាមក ឬពិបាកបន្ទោបង់​។ ករណីនេះកើតឡើងច្រើន ពិសេសអ្នកមានបញ្ហាខ្សោយប្រព័ន្ធរំលាយអាហារតែម្ដង។ ហេតុអ្វីបានជាធ្វើដំណើរផ្លូវឆ្ងាយ អាចធ្វើឲ្យទល់លាមក? តើមានវិធីសាស្ដ្រការពារដែរឬទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុបណ្ដាលឲ្យទល់លាមក ទម្លាប់មួយចំនួនរបស់អ្នកធ្វើដំណើរផ្លូវ​ឆ្ងាយ​មិនសូវចាប់អារម្មណ៍នោះទេ តាម​ពិត​កត្តាទាំងនោះអាច​ធ្វើឲ្យមានបញ្ហាទល់លាមកបាន​ ក្រោយពេលធ្វើដំណើរ៖ ការគ្រប់គ្រងពេលវេលានៃការញ៉ាំអាហារ ការមិនសូវញ៉ាំទឹក(ខ្លាចចូលបន្ទប់ទឹកញឹក) ការផ្លាស់ប្តូរអាហារដែលត្រូវញ៉ាំ ការអង្គុយយូរ មិនបានធ្វើកម្មភាពរាងកាយ ភាពស្មុគស្មាញក្នុងកំលុងធ្វើដំណើរ ការពន្យារពេលចូលបន្ទប់ទឹក ធ្វើដំណើរឆ្លងកាត់ពេលវេលាយូរ (តាមយន្ដហោះ) ដំណោះស្រាយ ១.ញ៉ាំរបស់ក្ដៅឧណ្ហៗមុនចេញដំណើរ មុនចេញដំណើរ ហោចណាស់ក្នុងក្រពះ ត្រូវមានអាហារទ្រាប់ពោះបន្ដិចសិន បើមិនបានអាហារ ក៏បាន កាហ្វេ ឬ តែក្ដៅឧណ្ហៗ មិនដូច្នេះក៏បានទឹកស៊ុបមួយចាន ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារធ្វើការ មុនចេញដំណើរ។ ពោលមិនត្រូវទុកពោះទំនេរចោលនោះទេ ទោះឃ្លានក្ដី មិនឃ្លានក្ដីត្រូវតែញ៉ាំ។ គួរបញ្ជាក់ដែរថា កាហ្វេពេលវេលាញ៉ាំល្អបំផុត នៅមុនពេលធ្វើដំណើរយ៉ាងហោច ១០នាទី ដើម្បីសម្រួលស្មារតី និងប្រព័ន្ធរំលាយអាហារដើរស្រួល។ ប៉ុន្ដែ​ក្នុងកំលុងធ្វើដំណើរផ្លូវ​ឆ្ងាយ​ គួរតែជៀសវាងញ៉ាំការហ្វេក្នុងករណីយើងមិនមែនជាអ្នកបើកបរ ព្រោះកាហ្វេក៏អាចធ្វើឲ្យយើង​ទល់លាមកបានដែរក្នុងស្ថានភាពដែលរាងកាយយើងមិនសូវសកម្ម។ [embed-health-tool-bmr] ២.គ្រប់គ្រងពេលវេលា និង របបអាហារ ក្នុងអំឡុងពេលធ្វើដំណើរ តាមឡាន ឬម៉ូតូ ទម្លាប់ឃ្លានរបស់យើងនឹងត្រូវថយចុះ ដែលអាចធ្វើឲ្យភ្លេចពេលវេលានៃការញ៉ាំបាន។ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ចុក ឆ្អល់ ក្រោយញ៉ាំអាហារ អាចជាបញ្ហាសុខភាព ឬក៏យ៉ាងណា?

អាការៈចុក ឆ្អល់ពោះក្រោយពេលញ៉ាំអាហារក្នុងចន្លោះពេល១០នាទី គ្នាយើងភាគច្រើន អាចទាយដឹងបានខ្លះថា នោះគឺបណ្ដាលមកពីបញ្ហាក្រពះ ដែលធ្វើការមិនបានល្អ ឬមានរោគសញ្ញានៃជំងឺអ្វីមួយដែលទាក់ទងនឹងក្រពះនេះឯង។ ការស្មានបែបនោះពិតជាត្រឹមត្រូវហើយ ប៉ុន្ដែមិនទាន់ត្រូវទាំងស្រុងនោះទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងស្រាយចម្ងល់នេះឲ្យ​ប្រិយមិត្ដទាំងអស់គ្នាបាន​យល់​កាន់តែច្បាស់ថែមទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការចុក ឆ្អល់ ក្រោយពេលញ៉ាំអាហារ មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចនោះទេ ភាគច្រើនត្រូវចាប់អារម្មណ៍លើចំណុចពីរសំខាន់ៗ គឺរបបអាហារ និង សុខភាពរាងកាយ។ ១.ការញ៉ាំអាហារច្រើនពេក និងលឿនពេក បរិមាណអាហារ​ក្នុងក្រពះក៏​ត្រូវមានកំណត់ដែរ​ យើងមិនអាចញ៉ាំឲ្យលើសពីបរិមាណដែលក្រពះអាចផ្ទុក និងធ្វើការបាននោះទេ។ តួយ៉ាងយើងមានទម្លាប់ញ៉ាំបាយមួយចានឆ្អែត ប៉ុន្ដែពេលមួយយើង​បង្កើនការញ៉ាំកើនដល់ទៅ ២ចាន ដូច្នេះទំហំក្រពះត្រូវរីកមាឌ និងធ្វើការលើសមត្ថភាព ដែលជាហេតុធ្វើឲ្យឈឺពោះក្រោយញ៉ាំអាហារ។ ការញ៉ាំអាហារលឿនពេក អាចបណ្ដាលឲ្យចង្វាក់នៃការបញ្ជូនអាហារចូលក្នុងក្រពះមានការរអាក់រអួល អាចមានខ្យល់ចូលក្នុងក្រពះ បង្កជាការហើមពោះ ក្រពះមិនអាចធ្វើការបានល្អដែរ​។ ចំណុចទាំងពីរនេះ សម្រាប់អ្នកដែលមានទម្លាប់ហើមពោះ ឈឺពោះ ឆ្អល់ពោះក្រោយពេលញ៉ាំបាយ អាចសង្កេតមើលបាន ហើយបើមានអាការៈដូចការបង្ហាញ ចូលកាត់បន្ថយទាំងល្បឿន និងបរិមាណនៃការញ៉ាំឲ្យបានត្រឹមត្រូវស្របតាមសុខភាព។ ២. ការអាលែកហ្ស៊ីអាហារ អាហារមួយចំនួនអាចបង្កការអាលែកហ្ស៊ី​ ហើយក៏អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី។ កត្ដានេះក៏ធ្វើឲ្យអ្នកញ៉ាំប្រឈមនឹងការឈឺពោះ​ក្រោយពេលញ៉ាំអាហាររួចចន្លោះពី ២ទៅ ៥នាទី បន្ទាប់​មកវាអាចវិវត្ដទៅជារាក និងអស់កម្លាំង។ […]


ជំងឺរាក

ចេះតែរាកនៅពេលយប់មិនបានគេង? នេះជាមូលហេតុគួរដឹង

បញ្ហារាកពេលយប់ ទំនងគ្នាយើងខ្លះធ្លាប់ជួបប្រទះ ពិសេសអ្នកដែលចូលចិត្ដញាំអាហារខាងក្រៅផ្ទះច្រើនដែលមិនមានអនាម័យ ក៏​ដូច​ជា​គ្រប់គ្រងពេលវេលាញ៉ាំមិនបានល្អ។ ជាក់ស្ដែងណាស់ ការរាកពេលយប់នេះ អាចបង្កការរំខាន ធ្វើ​ឲ្យ​យើង​គេងមិនគ្រប់គ្រាន់ ដោយ​សារ​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញារាកពេលយប់៖ ឈឺពោះចាប់ផ្ដើមពីតិចរហូតខ្លាំង រាកចូលបន្ទប់ទឹក ២ទៅ៣ដងក្នុងមួយយប់ លាមករាកជាទឹក មានអារម្មណ៍បន្ទោបង់មិនសូវអស់ ហើមពោះ អស់កម្លាំង ស្លេកស្លាំង ចង្អោ មូលហេតុដែលបណ្ដាលឲ្យរាកពេលយប់ ១.ការឆ្លងមេរោគ តាមការពិសោធន៍របស់ មជ្ឈបណ្ឌលសុខភាព Mayo Clinic អាមេរិកបានបង្ហាញថា ពពួកបាក់តេរី មេរោគ ប៉ារា​សិត ពេលជ្រៀតចូលក្នុងក្រពះពោះវៀនតាមរយៈអាហារដែលយើងញ៉ាំ នឹងអាចបង្កឲ្យមានការរលាកបាន។ ចំពោះ​ការរាកនេះគឺជាដំណើរធម្មជាតិចង្វាក់បញ្ចេញចោលនៃប្រព័ន្ធរំលាយអាហារដែលត្រូវបញ្ចេញពពួកបាក់តេរីទាំងនោះតាមលាមក។ ករណីនេះភាគច្រើនអាចកើតឡើងចំពោះអ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍ អ្នក​ដែលសាកល្បងរសជាតិអាហារប្លែកៗដោយគ្មានអនាម័យ និងមិនស្គាល់ប្រភពច្បាស់លាស់។ ២.ការប្រើប្រាស់ថ្នាំ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួន ក៏អាចបង្កឲ្យរាកនៅពេលយប់បាន។ តួយ៉ាងប្រភេទថ្នាំផ្សះ( antibiotics)  ជាប្រភេទថ្នាំបង្កើតឡើងដើម្បីបញ្ចេញចោលពពួកបាក់តេរី វាធ្វើការកម្ចាត់ទាំងបាក់តេរីល្អ និងអាក្រក់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពលំនឹង ដែលកត្ដានេះធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំទៅ​ជារាកបាន។ នៅមានប្រភេទថ្នាំផ្សេងទៀត ដូចជា ថ្នាំព្យាបាលមហារីក ថ្នាំក្រពះដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម ក៏អាចបណ្ដាលឲ្យរាកបានដែរ។ ៣. របបអាហារ អាហារ ឬភេសជ្ជៈមួយចំនួន​ក៏អាចធ្វើឲ្យពោះវៀនធំធ្វើចលនាខ្លាំងនៅពេលយប់បានដែរ។ ការណ៍នេះបណ្ដាលមកពីរបបអាហារទាំងនោះប្រើប្រាស់ស្ករសិប្បនិមិត្ដច្រើន និងករណីខ្លះការប្រតិកម្មនឹងសារធាតុប្រើប្រាស់ក្នុងរបបអាហារ បណ្ដាលឲ្យអាលែកហ្ស៊ី ដូចជាការអាលែកហ្ស៊ីទឹកដោះគោ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ពិតអត់? សុខភាពពោះវៀនមានបញ្ហា អាចប៉ះពាល់ដល់រឿងលើគ្រែ?

​សុខភាព​ពោះវៀន និង​ផ្លូវ​ភេទ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ នោះ​ក៏​អាច​ជះ​ឥទ្ធិពល​​ដល់​រឿង​លើ​គ្រែ​ដូច​គ្នា។ ​​ ជាក់ស្ដែង ​នៅ​ពេល​ដែល​ពោះវៀន​មាន​សុខភាព​ល្អ យើង​អាច​បញ្ចេញ​អ័រម៉ូន​Serotonin គ្រប់គ្រាន់។ យ៉ាង​ណា​មិញ រាល់​ការ​រលាក​ពោះវៀន សុទ្ធ​តែ​​អាច​រំខាន​ដល់​ការ​បញ្ចេញ​អ័រម៉ូន​មួយ​ប្រភេទ​នេះ ក៏​ដូចជា​ប៉ះពាល់​ដល់​​​ចំណង់​ផ្លូវ​ភេទ​។ សុខភាព​ពោះវៀន​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​តាម​វិធី​បួន​យ៉ាង​។ ១. មិន​រំលាយ​អាហារ​នាំ​ឲ្យ​មិន​ស្រួល​ក្នុង​ខ្លួន បើ​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​មិន​រំលាយ​អាហារ​ យើង​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់​ និង​មិន​ស្រួល​ក្នុង​ខ្លួន ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​បាន។ ពិត​ណាស់​ បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​ អាច​នាំ​ឲ្យ​យើង​ទល់​លាមក រាករូស ចុក​ពោះ ហើម​ពោះ និង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​មាន​ភាព​ឈឺចាប់ និង​ស្រ្តេស។ បន្ថែម​ពី​នេះ ការ​រួម​ភេទ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​រោគសញ្ញា​ជំងឺ​ច្រាលអាសុីដក្រពះ ដូចជា​ក្រហាយ​ទ្រូងជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ការ​មិន​រំលាយ​អាហារ​អាច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​Serotonin ​អ័រម៉ូន​Serotonin ជា​សារធាតុ​គីមី​ដែល​​ដំណើរការ​នៅ​ក្នុង​ខួរ​ក្បាល​​ ដើម្បី​គ្រប់គ្រង និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។ ប្រព័ន្ធ​អ័រម៉ូន Serotonin អាច​មាន​ការ​ប្រែប្រួល​ដោយ​សារ​បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន ចង្អោរ និង​ក្អួត​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួល​អារម្មណ៍​រំភើប​នៅ​ពេល​ប្រតិបត្តិការ។ [embed-health-tool-heart-rate] ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ជា​ទូទៅ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​តែង​កើត​លើ​អ្នក​ដែល​មាន​បញ្ហា​រំលាយ​អាហារ។ នៅ​ពេល​ដែល​យើង​មិន​រំលាយ​អាហារ​ ​បាក់តេរី​ដែល​បង្ក​រោគ​ក្នុង​ទ្វារ​មាស​នឹង​លូតលាស់ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​តម្រង​នោម​។ បន្ថែម​ពី​នេះ បញ្ហា​រំលាយ​អាហារ​ក៏​អាច​ជះ​ឥទ្ធិពល​លើ​ពោះ […]


ជំងឺទល់លាមក

ជឿអត់គេងតិចពេក ឬច្រើនពេក អាចធ្វើឲ្យទល់លាមក?

អ្នកធ្លាប់ឆ្លងកាត់បញ្ហាទល់លាមក អាចចាប់អារម្មណ៍ដឹងពីមូលហេតុបង្កខ្លះៗ ដូចជា ការញ៉ាំអាហារមិនត្រឹមត្រូវ រាងកាយមិនសូវមានសកម្មភាព ការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេង ទម្លាប់មិនសូវទៅបន្ទោបង់ពេលឈឺជុះ មិនសូវញ៉ាំទឹក ឬកត្ដាវ័យជាដើម ប៉ុន្ដែក្នុងចំណោមនោះ នៅមានកត្ដាមួយទៀតក៏សំខាន់ដែរ គឺការគេង ក៏អាចធ្វើយើងទល់លាមក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របាយការណ៍សិក្សាលោកវេជ្ជបណ្ឌិត Dr Adeyinka Adejumo ឯកទេសជំងឺទូទៅ នៃមន្ទីរពេទ្យ Salem របស់អាមេរិក ចុះផ្សាយក្នុងឆ្នាំ២០២០ បានបង្ហាញពីមូលហេតុ នៃបញ្ហាទល់លាមក​បណ្ដាលមកពីការគេងមិនគ្រប់គ្រាន់ និងគេងយូរពេក។ លោកបានមានប្រសាសន៍ថា ការសិក្សានេះផ្ដោតសំខាន់តែការគេងដែលមានរយៈពេលយូរបណ្ដាលឲ្យមានបញ្ហាទល់លា​មក ប៉ុន្ដែលទ្ធផលបង្ហាញធ្វើឲ្យរូបលោកភ្ញាក់ផ្អើល ថាគេងមិនគ្រប់គ្រាន់ ក៏ជាចំណែកមួយធ្វើឲ្យទល់លាមកបានដែរ។ ការសិក្សានេះបែងចែកជាបីដំណាក់កាល ការគេងមានរយៈពេល តិចជាង ៧ម៉ោង ចន្លោះ៧ ទៅ ៨ម៉ោង និង ច្រើនជាង៨ម៉ោង។ លទ្ធផលបង្ហាញ អ្នកគេង តិចជាង៧ម៉ោង ប្រឈមនឹងការទល់លាមក ១១% គេងចន្លោះ៧ ទៅ ៨ម៉ោង ប្រឈមតែ ៨% និងគេងលើសពី៨ម៉ោង ប្រឈម១២,៥%។ លោកបានបញ្ជាក់ថា ការគេងគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យស្មារតីយើងល្អនោះទេ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អ្នកខ្លះផឹកកាហ្វេហើយជួបបញ្ហារាក តើមក​ពី​អ្វី?​

កាហ្វេជាភេសជ្ជៈមួយប្រភេទផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្ដែមានករណីខ្លះភេសជ្ជៈនេះ បានធ្វើឲ្យអ្នកញ៉ាំជួបបញ្ហារាករូស អស់កម្លាំងទៅវិញ។ បទពិសោធន៍អ្នកផឹកកាហ្វេ ក្នុងចំណោម ១០នាក់ មាន២ ទៅ ៣នាក់ ធ្លាប់ឆ្លងកាត់បញ្ហានេះ។ ការរាករូស ដោយកាហ្វេអាចបង្កគ្រោះថ្នាក់ដែរទេ? ហើយបណ្ដាលមកពីអ្វី? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការរាកដោយសារការផឹកកាហ្វេ មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំនោះទេ។ អាការៈនេះ នឹងបាត់ទៅវិញ ក្រោយពេលសារធាតុកាហ្វេអ៊ីន ក្នុងប្រព័ន្ធរំលាយអាហារត្រូវបញ្ចុះអស់តាមរយៈលាមក និងទឹកនោម។ ការរាកប្រភេទ​នេះគឺដោយសារ ការរំញោចនៃចលនាសារធាតុកាហ្វេអ៊ីន ជាមួយនឹងពោះវៀន ជំរុញឲ្យពោះវៀន ធ្វើការ​លើស​៤ដងជាងពេលធម្មតា។ ហើយអាការៈនេះអាចលេចឡើង ក្រោយពេលញ៉ាំការហ្វេប្រមាណជា ចន្លោះពី ៥ ទៅ ១០នាទី។ មុខងារកាហ្វេអ៊ីន កាហ្វេអ៊ីនជាសារធាតុចម្បងក្នុងកាហ្វេ វាមានមុខពិសេស ជួយបង្កើនការំញោចដល់សរីរាង្គគ្រប់ផ្នែក មិនថាប្រព័ន្ធប្រសាទ ចង្វាក់បេះដូង ឬប្រព័ន្ធរំលាយអាហារនោះទេ។ ប្រព័ន្ធប្រសាទ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ខួរក្បាលសកម្ម ចំពោះបេះដូង ជួយសម្រួលសរសៃឈាម ដំណើរការល្អ កាត់បន្ថយកូលេស្ដេរ៉ូល និងប្រព័ន្ធរំលាយអាហារជួយ ឲ្យដំណើរការរំលាយបានលឿន។ លោក Caroline Bletcher វេជ្ជបណ្ឌិតផ្នែករបបអាហារ បានមានប្រសាសន៍ថា […]


ជំងឺទល់លាមក

នេះជាមូលហេតុមិនគួរអូសបន្លាយបញ្ហាទល់លាមក ត្រូវឆាប់ដោះស្រាយ

ទល់លាមកជាបញ្ហាមួយដែលមនុស្សភាគច្រើនមិនថាចាស់ ឬក្មេងធ្លាប់បានឆ្លងកាត់ និងស្គាល់ពីទុក្ខលំបាក​មួយ​នេះ​។ អ្នក​មាន​បញ្ហា​ទល់លាមក​នឹង​មានអាការៈ ពិបាកបន្ទោបង់ ឈឺចាប់ និងមានអារម្មណ៍ថាបន្ទោបង់មិនអស់ពីពោះ។ ទល់​លាមក​ចែកចេញពីរប្រភេទខាន់ៗ គឺកម្រិតស្រាល និងកម្រិតធ្ងន់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កម្រិតស្រាល(ទល់លាមកស្រួចស្រាល់) អាចកើតឡើងរយៈពេល ១សប្ដាហ៍ ឬតិចជាង ២សប្ដាហ៍ អ្នកជំងឺអាចបន្ទោ​បង់តិចជាង ៣ដងក្នុង​មួយ​សប្ដាហ៍ និងអាចមានការឈឺចាប់បន្ដិចបន្ដួច។ រោគសញ្ញានេះអាចបាត់ទៅវិញដោយខ្លួនឯង ដោយអ្នកជំងឺអាចផ្ដាស់ប្ដូររបបអាហារ ពោលជ្រើសរើសរបបអាហារណាសម្បូរជាតិសរសៃ ញ៉ាំអាហារឲ្យបានទៀងទាត់ ញ៉ាំទឹក​ឲ្យបានច្រើន ហាត់ប្រាណ និងគេងឲ្យបានគ្រាប់គ្រាន់។ ទល់លាមកកម្រិតធ្ងន់ (ទល់លាមករ៉ាំរៃ) រោគសញ្ញានេះអ្នកជំងឺអាចកើតមានរយៈពេលចាប់ពី ២សប្ដាហ៍ឡើងទៅ។ អ្នកជំងឺអាចបន្ទោរបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍ និងមានការឈឺចាប់ខ្លាំង ករណីខ្លះលាមកអ្នកជំងឺមានលាយឈាមមកជាមួយ។ ការទល់លាមករ៉ាំរៃ គឺជាសញ្ញាបង្ហាញថា ប្រព័ន្ធរំលាយអាហារកំពុងមានបញ្ហានៅផ្នែកណាមួយ រាប់ពីក្រពះ ដល់ពោះវៀនធំ។ ថ្វីដ្បិតតែទល់លាមករ៉ាំរ៉ៃធ្វើឲ្យអ្នកជំងឺមានការពិបាក ប៉ុន្ដែអាចព្យាបាលជាសះស្បើយ។ អ្នកជំងឺអាចពិគ្រោះ​ជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងការវិវត្ដទៅជាជំងឺកាន់តែធ្ងន់ធ្ងរថែមទៀត។ ការទល់លាមកបែបណាស្ថិតក្នុងស្ថានភាពអាសន្ន? ការទល់លាមកក្នុងដំណាក់កាលអាសន្ន មានន័យថា អ្នកជំងឺស្ថិតក្នុងដំណាក់កាលទល់លាមករ៉ាំរៃ ហើយមិនបានព្យាបាល។ បញ្ហានេះអាចបង្កការលំបាកកាន់តែធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ដូចជា៖ ជំងឺឫសដូងបាត អ្នកមានបញ្ហាទល់លាមករ៉ាំរៃ ដោយមិនបានព្យាបាល អាចប្រឈមនឹងការកើតជំងឺឫសដូងបាត ឬរីកសរសៃវ៉ែន នៅរន្ធទ្វារលាមក។ […]


រលាកពោះវៀនរ៉ាំរ៉ៃ

ជំងឺរលាកពោះវៀនរ៉ាំរៃអាចកើតឡើងលើមនុស្សគ្រាប់គ្នា នេះជារោគសញ្ញា

ជំងឺរលាកពោះវៀនរ៉ាំរៃ គឺជាការរលាកមួយប្រភេទ ដែលកើតឡើងលើពោះវៀន មិនថាពោះវៀនតូច ឬពោះវៀនធំនោះទេ។ ជំងឺ​នេះ​បង្កឲ្យមានការរលាកលើស្រទាប់នៃផ្នែកពោះវៀន ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ ឈឺពោះ ចុកឆ្អល់ រាក ស្លេកស្លាំង ស្រកគីឡូ និងអ្នកជំងឺអាច​ខ្វះអាហាររូបត្ថម្ភជាដើម។ ជំងឺនេះអាចកើតឡើងបានគ្រប់វ័យ មិនថាវ័យ​ចាស់ ឬក្មេងនោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រភេទនៃជំងឺរលាកពោះវៀន -Ileocolitis នេះគឺជាផ្នែកមួយនៃទម្រង់ជំងឺរលាកពោះវៀន ហើយវាអាចកើតឡើងទាំងនៅក្នុងពោះវៀនតូច និងផ្នែកមួយនៃពោះវៀនធំ។ -Ileitis ការលាកប្រភេទនេះចង់់សម្ដៅទៅលើស្ថានភាពពោះវៀនតូចមានការហើម និង រលាកនៅតំបន់ ileum ដែលស្ថិតនៅផ្នែកខាងក្រោមនៃពោះវៀនតូច។ -Gastroduodenal គឺជាការរលាក និងកកិត ដែលកើតឡើងនៅតំបន់ ផ្នែកខាងលើ នៃពោះវៀនតូច និងជាប់ផ្នែកខាងក្រោមនៃក្រពះ តំបន់នេះហៅថា duodenum។ -Jejunoileitis ការលាកនៅត្រង់ផ្នែកចន្លោះកណ្ដាលនៃពោះវៀនតូច។ ពោលនៅចន្លោះ duodenum និង ileum។ រោគសញ្ញសំខាន់ៗនៃជំងឺរលាកពោះវៀន ជំងឺរលាកពោះវៀនអាចបង្ហាញរោគសញ្ញា ច្បាស់ៗក៏អាស្រ័យលើស្ថានភាពជំងឹ។ ពោលស្ថិតក្នុងដំណាក់កាលធ្ងន់អាច លើសពី៣សប្ដាហ៍ អ្នកជំងឺអាចបង្ហាញរោគសញ្ញាច្បាស់លាស់ ដូចជា ឈឺចុកចាប់ក្នុងពោះ រាក ស្រកគីឡូ និងស្លេកស្លាំង។ រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតអាចកើតឡើងចំពោះអ្នកជំងឺ ដូចជា ស្លេកស្លាំង ភ្នែកឡើងក្រហម […]


រលាកក្រពះ

អ្នកមានបញ្ហាស្រ្តេសខ្លាំង ប្រយ័ត្នមានជំងឺរលាកក្រពះមួយទៀត

ស្ដ្រេសពិតជាជំងឺមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារបាន តួយ៉ាងគឺជំងឺរលាកក្រពះតែម្ដង។ ស្រ្តេសអាចបង្កឲ្យក្រពះរលាក លែងសូវដំណើរការដូចប្រក្រតី ថែមទាំងមិនអាចកិន និងបញ្ចេញអាស៊ីដបំបែកអាហារបានល្អដូចរាល់ដង។ អាការៈនេះថ្វីដ្បិតតែមិនសូវធ្ងន់ធ្ងរ ដូចជំងឹរលាករ៉ាំរៃ ប៉ុន្ដែក៏អាចបង្ហាញរោគសញ្ញា បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឹរលាកក្រពះប្រភេទនេះ គឺបណ្ដាលមកពីការកើនឡើងកម្រិតអាស៊ីដក្រពះ ពេលមនុស្សម្នាក់មានបញ្ហាស្ដ្រេសខ្លាំង នឹង​ជួបបញ្ហា​គេងមិនលក់ ថប់បារម្ភ គិតច្រើន ដែល​អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​អាស៊ីដក្រពះក៏បញ្ចេញមកច្រើនក្នុងខណៈពេលដែលក្រពះមិនមានអាហារសម្រាប់រំលាយ ហើយបង្កឲ្យប៉ះពាល់ទៅដល់ស្រទាប់មុយកូសានៅក្នុងក្រពះ។ ជំងឺរលាកក្រពះដោយស្ដ្រេស អាចព្យាបាលបាន ហើយជាសះស្បើយទៀតផង ប៉ុន្ដែត្រូវសិក្សាពីដើមហេតុដែល​ឈាន​​ដល់ការកើតឡើងជំងឺនេះ និងរយៈពេលនៃការវិវត្ដ។ រោគសញ្ញាសំខាន់ៗនៃជំងឺរលាកក្រពះដោយសារស្ដ្រេស អ្នកមានជំងឺរលាកក្រពះ ដោយសារស្ដ្រេស គឺបង្ហាញរោគសញ្ញាសំខាន់ៗដូចជា ក្ដៅទ្រូង ចង្អោរ បាត់បង់ចំណង់អាហារ ករណីស្រដៀងគ្នាគឺមានអារម្មណ៍ឆ្អែតពេលញ៉ាំអ្វីចូលបន្ដិចបន្ដួច ពិបាករំលាយអាហារ ការហើមពោះ ឈឺក្បាល អស់កម្លាំង ភើញឹកញាប់ និងចង់ក្អួត។ រោគសញ្ញាទាំងនេះអាចលេចឡើងពេលដែលអ្នកជំងឹប្រឈម​នឹងភាពតានតឹង និងជំងឺថប់បារម្ភ។ វិធីព្យាបាលជំងឹរលាកក្រពះដោយសារស្ដ្រេស ករណីដែលជំងឺរលាកក្រពះកើតមានក្នុងរយៈពេលខ្លី គឺអាចព្យាបាលបានដោយការផ្លាស់ប្ដូររបបអាហារ ការប្រើប្រាស់ថ្នាំជំនួយក្រពះចេញ​ដោយ​គ្រូពេទ្យ និងកត្ដាសំខាន់បំផុត គឺគ្រប់គ្រងជំងឺស្ដ្រេសឲ្យបានល្អ។ ១.ការផ្លាស់ប្ដូររបបអាហារ ក្នុងដំណាក់កាលនេះអ្នកជំងឺត្រូវផ្លាស់ប្ដូររបបអាហារ ពោលត្រូវញ៉ាំអាហារដែលមានភាពងាយស្រួលក្នុងការរំលាយ និងប្រភេទអាហារដែលជួយកាត់បន្ថយស្ដ្រេស ដូចជា ពពួកសាច់ត្រី បន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន រហូតអាការៈរោគសញ្ញាទាំងនោះត្រូវបានបាត់ទៅវិញ។ ២.ការគ្រប់គ្រងស្ដ្រេស អ្នកជំងឹរលាកក្រពះដោយសារស្ដ្រេស សុខភាពរាងកាយមិនទ្រុឌទ្រោមទេ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស