សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ជំងឺហឺត

Allergic Rhinitis (ជំងឺ រលាក​ច្រមុះ​ដោយសារ​អាល្លែកហ្ស៊ី)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis)? រលាក​ច្រមុះ គឺ​ជា​ការ​រលាក​នៅ​ក្នុង​ស្រទាប់​ស្ដើង​របស់​ច្រមុះ ហើយ​ជំងឺ​រលាក​ច្រមុះ​ដោយ​សារ​អាលែកហ្ស៊ី (Allergic Rhinitis) គឺ​ជា​ប្រភេទជំងឺ​មួយ​នៃ​ប្រភេទ​ជំងឺជា​ច្រើន​របស់​ជំងឺ​រលាក​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​យើង​ដក​ដង្ហើម​ចូល​ទៅ​ដោយ ​សារធាតុ​​នាំ​ឲ្យអាលែកហ្ស៊ី (Allergens)។ ជំងឺ​អាលែកហ្ស៊ី​ដោយ​សារ​អាល្លែកហ្ស៊ី​នេះ គឺ​មាន​ពីរ​ប្រភេទ​គឺ អាលែកហ្ស៊ីតាម​រដូវ (Seasonal – គឺ​កើត​ឡើង​ក្នុង​ពេល​ណា​មួយ​នៅ​ក្នុង​ឆ្នាំ) និង អាលែកហ្ស៊ី​ពេញ​មួយ​ឆ្នាំ (Perennial)។ ២- តើ​ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ីកើត​ឡើង​ញឹក​ញាប់​ឬ​ទេ? ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) គឺ​កើត​ឡើង​ញឹក​ញាប់​ណាស់ ហើយ​វា​អាច​ប៉ះពាល់​ចំពោះ​អ្នក​ជំងឺ​គ្រប់​វ័យ។ យោង​តាម​ស្ថិតិ ពី​វិទ្យាស្ថាន​អាលែកហ្ស៊ី ជំងឺ​ហឺត​និង​ប្រព័ន្ធ​ភាព​ស៊ាំ នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ភាគរយ​អ្នក​ដែល​មាន​ជំងឺ​នេះ គឺ​នៅ​ចន្លោះ ពី ១០ ទៅ​៣០ ភាគ​រយ​នៃ​ប្រជាជន​ពិភព​លោក​ទាំង​មូល ហើយ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​លម្អង​ផ្កា (Pollen)។ រោគ​សញ្ញា៣- តើ​រោគ​សញ្ញាជំងឺរលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​នៃជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) រួម​មាន៖ – កណ្ដាស់ – ហៀរ​សំបោរ – រមាស់​ច្រមុះ ភ្នែក បំពង​ក ស្បែក ឬ​ផ្នែក​ផ្សេង​ៗ​ទៀត – ក្អក – តឹង​ច្រមុះ – […]


បញ្ហាសួតផ្សេងទៀត

ខ្យល់ពុលអាចបង្កឱ្យបញ្ញា និងសមត្ថភាពគិតពិចារណាធ្លាក់ចុះ

ខ្យល់​ពុល មិន​ថា​​ចេញ​​មក​ពី​ផ្សែង​ឡាន​ ម៉ូតូ ឬ​ផ្សែង​ឡ​នៃ​រោង​ចក្រ​ទេ គឺ​សុទ្ធ​សឹង​ជា​ប្រភព​​​ខ្យល់​មិន​ល្អ បង្ក​ទុក្ខ​ទោស​ដល់​សុខភាព ហើយ​ថែម​ទាំង​ ប៉ះ​ពាល់​​ដល់​បញ្ញា និង​សមត្ថភាព​គិត​នៃ​ខួរ​ក្បាល​ទៀត​ផង​។ ការ​សិក្សា​មួយ​ ធ្វើ​ឡើង​នៅ​ប្រទេស​ចិន បាន​បង្ហាញ​ថា ខ្យល់​ពុល​ពិត​ជា​​ធ្វើ​ឱ្យ​មនុស្ស​ថម​ថយ​​​ប្រាជ្ញា​ស្មារតី និង​​​សមត្ថភាព​គិត​ពិចារណា​។ ការ​អះ​អាង​នេះ បន្ទាប់​ពី​​​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ទិន្នន័យ​ ធ្វើ​តេស្ត​សមត្ថភាព​គិត ពី​មនុស្ស​ជិត​២​ម៉ឺន​នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ផ្សែង​​ពុល ពី​រោង​ចក្រ និង​ផ្សែង​យាន​យន្ត​ ដែល​លទ្ធ​ផល​នោះ​គឺ បង្ហាញ​ថា ការ​គិត​របស់​ពួក​គេ​​ទទួល​បាន​ពិន្ទុ​តិច​បំផុត បើ​ធៀប​នឹង​អ្នក​រស់​នៅ ក្នុង​បរិស្ថាន​ពុំ​សូវ​មាន​ផ្សែង​ពុល​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! លោក​សាស្រ្តាចារ្យ​ Xi Chen អ្នក​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​​ខាង​លើ បាន​និយាយ​ថា៖ “ខ្យល់​ពុល អាច​ធ្វើ​ឱ្យ​កម្រិត​នៃ​ការ​គិត​ ពិចារណា​ ថយ​ចុះ បើ​យើង​គណនា​ទៅ គឺ​ដូច​នឹង​ការ​មិន​បាន​ហ្វឹក​ហាត់​រៀន​សូត្រ​ពេញ​មួយ​ឆ្នាំ​ អីចឹង”។ ដោយ​ឡែក បើ​តាម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Polytechnic ទី​ក្រុង​ហុងកុង លោក​ Derrick Ho បាន​បង្ហាញ​​ថា ការ​ស្រាវជ្រាវ​​នៅ​វិទ្យាស្ថាន​របស់​លោក ក៏​បាន​រក​ឃើញ​ពី​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ លោក​បាន​និយាយ​ថា​៖ “នៅ​ក្នុង​ខ្យល់​ពុល មាន​សមាសធាតុ​​ជា​ច្រើន​ ហើយ​ភាគ​ច្រើន​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រ្តេស រលាក​ជាលិកា​​សរសៃ​ប្រសាទ ឬ​ពេល​ខ្លះ​ថែម​ទាំង​​បាត់​បង់​នូវ​មុខ​ងារ​របស់​សរសៃ​ប្រសាទ​ទៀត​ផង”។ អត្ថបទ​ពាក់​ព័ន្ធ៖  […]


បញ្ហាសួតផ្សេងទៀត

គ្រាន់តែដាក់កូនរុក្ខជាតិនៅតុធ្វើការត្រឹម​តែ​៤​សប្តាហ៍ ក៏ផ្ដល់ប្រយោជន៍ច្រើនដែរ

គ្នា​យើង​ដឹងទេ​ត្រឹម​​តែ​កូន​រុក្ខជាតិ​​​តូច​មួយ​ ដាក់​នៅ​តុ​​​ធ្វើ​ការ​ ក៏​អាច​ជួយ​​អ្នក​​​ឱ្យ​យើង​ចាក​ឆ្ងាយ​ពី​អារម្មណ៍​ស្រ្តេស​ និង​​អារម្មណ៍​​អន្ទះ​អន្ទែង​បាន​មួយ​កម្រិត នេះ​បើ​តាម​​​លទ្ធផល​​សិក្សា​របស់​ក្រុម​ស្រាវជ្រាវ​ពី​ប្រទេស​ជប៉ុន។ ការ​សិក្សា​បាន​ផ្តោត​សំខាន់​លើ​សំណួរ​មួយ​​ថា ​តើ​កូន​រុក្ខ​ជាតិ​តូច​ៗ​ពិត​ជា​​ជួយ​ឱ្យ​អារម្មណ៍​ដែល​តែង​​តែ​​ស្រ្តេស​នៅ​កន្លែង​ធ្វើ​ការ​ ឱ្យ​បាន​ប្រសើរ​ឡើង​​វិញ​​​មែន​ឬ​អត់? ដូច​នេះ​ ក្រុម​ការងារ​បាន​ផ្តល់​ឱ្យ​ បុគ្គលិក​ធ្វើ​ការ​​តាម​ក្រុមហ៊ុន ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​​៦៣​នាក់​​​ នូវ​​រុក្ខជាតិ​តូច​ៗ​ដូច​ជា ដើម​ដំបង​យក្ស ដើម​រុក្ខ​ជាតិ​តូច​ៗ​ ​ដែល​គេ​ដាំ​ក្នុង​ផើង​លម្អ​តាម​ផ្ទះ​​ ឱ្យ​ទៅ​​ពួក​គេ​​ទុក និង​ថែ​រក្សា​​​នៅ​កន្លែង​ធ្វើ​ការ។ រយៈ​ពេល​៤​សប្តាហ៍​ លទ្ធផល​តាម​ដាន​ពី​​ភាព​ស្រ្តេស​របស់​អ្នក​ធ្វើ​ការ​ដែល​​បាន​ទទួល​​កូន​រុក្ខជាតិ​ បង្ហាញ​ថា​បាន​ធ្លាក់​ចុះ ក្នុង​កម្រិត​​​ដែល​ធ្លាប់​កើត​មាន​​ពី​៩ មក​ត្រឹម​៥​​​។ ក្រោយ​​​ឃើញ​លទ្ធផល​ លោក​វេជ្ជបណ្ឌិត Masahiro Toyoda ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ បាន​លើក​ឡើង​ថា រុក្ខជាតិ​​ជា​សមាសធាតុ​ធម្មជាតិ​មួយ​ដែល​​ជំរុញ​ឱ្យ​អារម្មណ៍​មនុស្ស​​​​ឱ្យ​កើត​មាន​ភាព​​ស្ងប់​សុខ​​ស្រួល ចាក​ចេញ​ពី​ភាព​ស្រ្តេស ហើយ​ថែម​ទាំង​​ធ្វើ​ឱ្យ​អារម្មណ៍​មនុស្ស​បាន​ប្រសើរ​ឡើង ដែល​បង្កើន​​ផលិត​ភាព​ការ​ងារ​​កើន​ឡើង​វិញ​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ប្រូតេអ៊ីនរុក្ខជាតិ និង​ប្រូតេអ៊ីនសាច់សុទ្ធតែជួយឲ្យអាយុវែង តើមួយណាល្អជាង? ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព ក្រៅ​តែ​ពី​ជួយ​​អារម្មណ៍​បុគ្គលិក​ធ្វើ​ការ​បាន​​ប្រសើរ​ឡើង អ្នក​ស្រាវជ្រាវ​ក៏​បាន​ពិនិត្យ​ឃើញ​ថា ចលនា​បេះ​ដូង​ពួក​គេ​ដើរ​​បាន​ប្រសើរ​ឡើង​​ជាង​មុន​រហូត​ដល់​២៧​ភាគរយ ដែល​នេះ​សុទ្ធ​សឹង​ជា​លទ្ធផល​វិជ្ជមាន​នាំ​ឱ្យ​ក្រុម​​អ្នក​ស្រាវជ្រាវ​ជំរុញឱ្យ​​មាន​​ការ​​​​ដាក់​ដាំ​​កូន​រុក្ខជាតិ​ធម្មជាតិ​នៅ​ក្បែរ​ខ្លួន មិន​ថា​នៅ​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការ​។ គួររំឭក​​​ផង​ដែរ​ថា ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​ដោយ​​​ក្រុម​ការងារ​ នៃ​សាកលវិទ្យាល័យ​ Hyogo ​នៅ​កោះ​ Awaii ប្រទេស​ជប៉ុន​៕ ​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា […]


ផ្ដាសាយធម្មតា

ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់?

មិន​ថា​វ៉ាក់សាំង​សម្រាប់​ទារក ឬ​មនុស្ស​ធំ​ឡើយ ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចាក់​ហើយ ​ស្រាប់តែ​មាន​ជំងឺ​ផ្ដាសាយធំ ឬ​គ្រុនក្ដៅខ្លាំង​ត្រូវ​ពន្យារ​ពេល​ចាក់​សិន។ នេះ​ជា​ការ​លើក​ឡើង​របស់​​អ្នកគ្រូ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​ទារក​ត្រូវ​ដល់​ថ្ងៃ​កំណត់​ចាក់​វ៉ាក់សាំង ហើយ​ស្រាប់​តែ​មាន​ឈឺ​ដូចជា​ផ្ដាសាយធំ ហៀរ​សំបោរ ក្ដៅ​ខ្លួនខ្លាំង ត្រូវ​ពន្យារ​ពេល​ចាក់ ដោយ​រង់ចាំ​ឲ្យ​ជា​សះស្បើយ​សិន។ ព្រោះ​បើ​ចាក់​ទាំង​កំពុង​មាន​អាការៈ​អស់​ទាំង​នោះ នាំឲ្យ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ មិន​ពេញ​បរិបូរណ៍​ដូច​ពេល​មាន​សុខភាព​ធម្មតា។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ គួរតែ​ឲ្យ​កូន​ជា​ដាច់ ២ សប្ដាហ៍​សិន ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ថា​មេរោគទាំងនោះ​អស់ពី​ក្នុង​ខ្លួន។ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល រូប​នោះ​បាន​បន្ថែម​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​ណា​ដែល​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទាំង​កំពុង​មាន​ជំងឺ​រួច​ហើយ ក៏​មិន​បាច់​ព្រួយ ហើយ​យក​ទៅ​ចាក់​ម្ដង​ទៀត​ដែរ ព្រោះ​ថ្នាំ​ដែល​ចាក់​ហើយ​នោះ​គ្រាន់តែ​កាត់បន្ថយ​ប្រសិទ្ធភាព​ខ្លះ​ៗ​ប៉ុណ្ណោះ។ ក្រៅ​ពី​ប្រសិទ្ធភាព​មិន​សូវ​ពេញ​បរិបូរណ៍ វា​ក៏​ធ្វើឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ពេល​ចាក់​វ៉ាក់សាំង​ធម្មតា​ផង​ដែរ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តម្រូវ​ឲ្យ​ព្យាបាល​ជំងឺ​មួយ​មុខ​ៗ​ឲ្យ​សះស្បើយ​សិន។ ដល់​ថ្ងៃ​កំណត់​ហើយ បែ​រជា​​​ពន្យារ​​​ពេល​​​ចាក់​​​វ៉ាក់​​សាំង​ប៉ុន្មាន​ថ្ងៃ ដើម្បី​ឲ្យ​ស្ថានភាព​ជំងឺ​ធូរស្បើយ​នេះ​ ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ថា ការ​ចាក់​លែង​វ៉ាក់​មាន​ប្រសិទ្ធភាព​នោះ​ទេ គឺ​តែ​មានប្រសិទ្ធភាព​ធម្មតា។ សម្រាប់​វ៉ាក់សាំង​ដទៃ​ទៀត​ដែល​មនុស្ស​ពេញ​វ័យ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ចាក់​ក៏​ត្រូវ​តែ​អនុវត្តបែប​នេះ​ដែរ ដើម្បី​ធានា​ប្រសិទ្ធភាព​ថ្នាំ និង​ចាក់​ហើយ​មិន​សូវ​មាន​ផល​រំខាន​នៃ​ថ្នាំ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីមេរោគផ្ដាសាយ និងវិធីការពារទាំងអស់គ្នា ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺហឺត

ការ​ងារមួយ​ចំនួន​ អាចបង្កឲ្យមានអត្រាកើតជំងឺហឺត​ខ្ពស់ជាងការងារផ្សេង(ភាគទី ២)

ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រក​ប​ការ​ងារ ​គឺ​ជា​ពាក្យ​ដែល​ប្រើ​ដើម្បី​សំដៅ​ដល់​ជំងឺ​ហឺត​ដែល​បង្ក​ឲ្យ​មាន​ឡើង​ ឬ​បណ្តាល​ឲ្យ​កាន់​តែ​អាក្រក់​ធ្ងន់​ធ្ងរ​ឡើង​ដោយ​ការ​រង​ប៉ះ​ពាល់​ត្រូវ​នឹង​ផ្សែង​ចំ​ហាយ​ជាតិ​គីមី​ ឧស្ម័ន​ កំទេច​ធូលី​ និង​សារ​ធាតុ​ធ្វើ​ឲ្យ​រោល​រាល​ក្រហាយ​ដទៃ​ទៀត​នៅ​ក្នុង​ទីកន្លែង​ធ្វើ​ការ​ងារ​។​ ការ​ព្យា​បាល​បាន​ទាន់​ពេល​វេលា​អាច​នឹង​ជួយ​កែ​ត្រឡប់​ការ​ខូច​ខាត​បាន​។​ យ៉ាង​ណា​មិញ​ ការ​រង​ត្រូវ​ប៉ះ​ពាល់​អូស​បន្លាយ​ពេល​យូរ​ទៅ​នឹង​សារ​ធាតុ​ធ្វើ​ឲ្យ​រោល​រាល​ក្រហាយ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប្រកប​ការងារ​ទំនង​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ហឺត​រ៉ាំ​រ៉ៃ​បាន​។​ ១- នរណាដែលប្រឈមហានិភ័យខ្ពស់នឹងជំងឺហឺតពាក់ព័ន្ធនឹងការប្រកបការងារ ? កត្តា​ហានិភ័យ​នៃ​ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​រួម​មាន​៖​​ ប្រវត្តិ​វេជ្ជ​សាស្ត្រ​អាលែក​ហ្ស៊ី​ ឬ​ជំងឺ​ហឺត ប្រវត្តិ​ក្រុម​គ្រួសារ​មាន​អាលែកហ្ស៊ី​ និង​ជំងឺ​ហឺត បរិស្ថាន​ការងារ​ដែល​មាន​កត្តា​រំញោច​ជម្រុញ​ឲ្យ​មាន​ជំងឺ​ហឺត​ ការ​ជក់​បារី​ ថ្វី​បើ​មនុស្ស​ជាទូទៅ​អាច​កើត​មាន​​ជំងឺ​ហឺត​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​នៃ​ការងារ​ក្តី​ ក៏​មាន​អាជីព​ការងារ​ខ្លះ​បាន​ដាក់​និយោជិត​ឲ្យ​ប្រឈម​កាន់​តែ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​ដែរ​។​ ទាំង​អស់​នោះ​រួម​មាន​ដូច​ជា​៖​ អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​កាវ​ស្អិត​ អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​សត្វ​ គ្រូ​ពេទ្យ​សត្វ​ អ្នក​ដុត​នំ​ អ្នក​កាន់​ម៉ាស៊ីន​កិន​ស្រូវ​ អ្នក​ធ្វើ​កម្រាល​ព្រំ​ កម្មករ​ការងារ​ទាក់​ទង​នឹង​លោហៈ​ កម្មករ​ព្រៃ​ឈើ​ ជាង​ឈើ​ អ្នក​ធ្វើ​ទូ​ ជាង​ធ្វើ​សក់​ បុគ្គលិក​ការងារ​ថែទាំ​សុខ​ភាព​ បុគ្គលិក​ការងារ​ឱសថ​សាស្ត្រ​ អ្នក​កែ​ច្នៃអាហារ​សមុទ្រ​​ អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​គ្រាប់​ផ្លេកៗ​ក្នុង​ថ្នាំ​លាប​ក្រចក​ អ្នក​បាញ់​លាប​ថ្នាំ​ អ្នក​ដំឡើង​អ៊ីសូឡង់កម្ម​ បុគ្គលិក​វិស័យ​ឧស្សាហកម្ម​ជ័រ​ប្លាសិ្ទក​ និង​សារ​ធាតុ​ពពុះ​ បុគ្គលិក​កម្មករ​វាយន​ភ័ណ្ឌ​ ២- រោគវិនិច្ឆ័យ និងការព្យាបាលជំងឺហឺតពាក់ព័ន្ធនឹងការប្រកបការងារ វេជ្ជ​បណ្ឌិត​នឹង​ព្យាយាម​គិត​រិះ​រក​ឲ្យ​ឃើញ​អ្វី​ដែល​ដាស់​ភ្ញោច​ឲ្យ​អ្នក​ចេញ​រោគ​សញ្ញា​​ និង​បង្ហាញ​​ពី​សារ​ធាតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រោល​រាល​ក្រហាយ​ ដែល​ទាម​ទារឲ្យ​មាន​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា​៖ វាស់បរិមាណដង្ហើម៖ តេស្ត​នេះ​វាស់​ស្ទង់​ថា​តើ​អ្នក​ដក​ដង្ហើម​បាន​ល្អ​ប៉ុន​ណា​។​ ការ​ធ្វើ​តេស្ត​វាស់​ដង្ហើម​ជា​រឿយៗ​មាន​រយៈ​ពេល​ពី​១០ ទៅ​ ១៥ នាទី​។​ ក្នុង​អំឡុង​ការ​ធ្វើ​តេស្ត​នេះ​ អ្នក​ដក​ដង្ហើម​ចូល​ជ្រៅៗ​ ហើយ​បន្ទាប់​មក​ដក​ដង្ហើម​ចេញ​ឲ្យ​បាន​ខ្លាំង​តាម​ដែល​យើងអាច​ចូល​ទៅ​ក្នុង​បំពង់​ដែល​ត្រូវ​បាន​ត​ភ្ជាប់ទៅ​នឹង​ម៉ាស៊ីន​ដែល​ហៅ​ថា​នាឡិកា​ស្ទង់​ដង្ហើម​។​ ប្រសិន​បើ​រង្វាស់​រង្វាល់​​ស្ថិត​នៅ​ក្រោម​ចន្លោះ​តម្លៃ​មធ្យម​សម្រាប់​តម្លៃ​អស់​ទាំង​ឡាយ​ណា​នៅ​ក្នុង​ក្រុម​វ័យ​ និង​ភេទ​​របស់​យើង​ នោះ​យើង​អាច​នឹង​មាន​ផ្លូវ​ខ្យល់​រឹត​រួត​ហើយ​ ដែល​ជា​សញ្ញា​ឃើញ​មាន​ញឹក​ញាប់​ជា​ធម្មតា​នៃ​ជំងឺ​ហឺត​។​ ដើម្បី​បញ្ជាក់​យក​​​ជា​ការ​ វេជ្ជ​បណ្ឌិត​​នឹង​ផ្តល់​ឱសថ​ពង្រីក​ទង​សួត​ដល់​យើង​ ហើយ​បន្ទាប់​មក​ស្នើ​សុំ​យើង​ឲ្យ​ធ្វើ​តេស្ត​ម្តង​ទៀត​។​ ប្រសិន​បើយើង​​ធ្វើ​បាន​ល្អ​ជាង​មុន​នៅ​លើក​នេះ​ នោះមានន័យយើង​​ទំនង​ជា​មាន​ជំងឺ​ហឺត​​ហើយ​។​ ការវាស់ស្ទង់លំហូរខ្យល់ខ្ពស់បំផុត៖ តេស្ត​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​ឧបករណ៍​ដែល​កាន់​នឹង​ដៃ​ដើម្បី​វាស់​ស្ទង់​ថា​តើ​យើង​អាច​ដក​ដង្ហើម​ចេញ​បាន​រហ័ស​ប៉ុន​ណា​។​ យើង​អាច​រុញ​ច្រាន​ខ្យល់​ចេញ​ពី​សួតបាន​កាន់​តែ​លឿន​ យើង​​កាន់​តែ​មាន​សុខ​ភាព​ល្អ​។​ វេជ្ជ​បណ្ឌិត​អាច​នឹង​ស្នើ​សុំ​យើង​​ឲ្យ​ប្រើ​ប្រាស់​ឧបករណ៍​នោះ​ក្នុង​អំឡុង​ម៉ោង​​ធ្វើ​ការ​ងារ​ និង​មិន​ធ្វើ​ការ​ងារដើម្បី​មើល​ថា​តើ​បញ្ហា​ដំណក​ដង្ហើម​​បាន​ប្រសើរ​ឡើង​ដែរ​ឬ​ទេ​ពេលយើង​​មិន​នៅ​ក្នុង​ទី​កន្លែង​ធ្វើ​ការ​។​ តេស្ត​នី​ទ្រិច​អុក​ស៊ីត៖​​ តេស្ត​នេះ​វាស់​ស្ទង់​កម្រិត​​ឧស្ម័ន​នីទ្រិច​អុក​ស៊ីត​នៅ​ក្នុង​ដង្ហើម​។​ អ្នក​ដែល​មាន​ជំងឺ​ហឺត​មាន​នីទ្រិច​អុក​ស៊ីត​កម្រិត​ខ្ពស់​។​ ៣. តេស្តរកមើលសារធាតុធ្វើឲ្យកើតហឺត ការ​ធ្វើ​តេស្ត​ស្បែក​អាលែក​ហ្ស៊ី​ជួយ​​ឲ្យ​គិត​រក​ឃើញ​ថា​យើង​មាន​អាលែក​ហ្ស៊ី​ទៅ​នឹង​សារ​ធាតុ​ជាក់​លាក់​មួយ​ចំនួន​។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​តេស្ត​​ស្បែក​អាលែក​ហ្ស៊ី​ គឺ​ត្រូវ​​ចោះ​ទម្លុះស្បែក​​ដោយ​សារ​ធាតុ​បង្ក​អាលែក​ហ្ស៊ី​ដែល​មាន​កំហាប់​ខ្ពស់​។​ វេជ្ជ​បណ្ឌិត​​នឹង​រក​មើល​សញ្ញា​​ការ​ឆ្លើយ​តប​អាលែក​ហ្ស៊ី​។​ ថ្វី​បើ​ការ​ធ្វើ​តេស្ត​ស្បែក​មិន​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ភាព​មាន​ប្រតិ​កម្ម​រួស​ខ្លាំង​ទៅ​នឹង​ធាតុ​គីមី​ ក៏​ដោយ​ […]


ជំងឺហឺត

អ្នកមាន​ជំងឺ​ហឺត​អាលែកហ្ស៊ី គួរនៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ

អាលែកហ្ស៊ី គឺ​ជា​ប្រតិកម្ម​ដែល​​ឆ្លើយ​តប​របស់​រាងកាយ​ទៅ​នឹង​សារធាតុ​មក​ពី​ខាង​ក្រៅ​ចូល​មក​ក្នុង​ខ្លួន​ដែល​សារធាតុ​នោះ​មាន​ឈ្មោះ​ថា​អង់ទីសែន ​ឬ​អាលែកហ្សែន។ នៅ​ពេល​ដែល​សារធាតុ​អាលែកហ្សែន​នេះ​ចូល​មក​ក្នុង​ខ្លួន​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​អាលែកហ្ស៊ីហើយ​ផលិត​នូវ​សារធាតុ​គីមី​ម៉្យាង​ដែល​ធ្វើ​ឲ្យ​រលាក​ទៅ​លើ​សរីរាង្គ​ដែល​ប៉ះពាល់​ ជាពិសេស​គឺ​ប្រព័ន្ធ​ដង្ហើម​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ហឺត​អាលែកហ្ស៊ី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ១–តើ​ជំងឺ​ហឺត​អាលែកហ្ស៊ីជា​អ្វី? ជំងឺ​ហឺត​អាលែកហ្ស៊ី​ គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​តែ​បំពង់​ខ្យល់ខ្សោយ​មិន​អាច​ទប់ទល់​បាន​ទៅ​នឹង​សារធាតុ​អាលែកហ្សែន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ឆ្លើយ​តប​ឥត​ឈប់ឈរ​ម៉្យាង​ទៀត​ថែម​ទាំង​ធ្វើ​ឲ្យ​សាច់ដុំ​ជុំវិញ​បំពង់​ខ្យល់​ខ្ជឹប​ណែន​ និង​រលាក​ព្រម​ទាំង​មាន​ស្លេះ​ខាប់ៗ​កើន​ឡើង។ ទោះ​បី​ជា​អ្នក​មាន​ជំងឺ​ហឺត​ប្រភេទ​ណា​ក៏​ដោយ ​រោគ​សញ្ញា​ជា​ទូទៅ​មាន​លក្ខណៈ​ដូច​គ្នា​រួមមាន៖ ក្អក​ ថប់​ដង្ហើម​ ហត់ ដក​ដង្ហើម​ញាប់​ ចុក​ណែន​ទ្រូង ២-សារធាតុ​ដែល​បង្ក​ឲ្យ​អាលែកហ្ស៊ី គ្រប់​សារធាតុ​ទាំង​អស់​សុទ្ធ​តែ​អាច​ក្លាយ​ទៅ​ជា​សារធាតុ​អង់ទីជែន​ដែល​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី​។ ឧទាហរណ៍ ដូចជា លម្អង​ផ្កា​ ធូលី​ដី​ គ្រាប់​ធញ្ញជាតិ​ ពពួក​ផ្សិត ​និង​អ្វី​ផ្សេងៗ​ក្រៅ​ពី​នេះ​ទៀត។ ៣-របៀប​បង្ការ​ជំងឺ​ហឺត​អាលែកហ្ស៊ី ជៀស​ឲ្យ​ឆ្ងាយ​ពី​លម្អង​ផ្កា​ ពពួក​ផ្សិត ​និង​អ្វី​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​អ្នក​មាន​ប្រតិកម្ម​ នៅ​ឲ្យ​ឆ្ងាយ​ពី​រោម​សត្វ​និង​ដី​ កុំ​នៅ​កន្លែង​ដែល​មាន​ផ្សែង​បារី​ និង​ក្លិន​ទឹក​អប់​ ការ​ប្រែប្រួល​សីតុណ្ហភាព​ឆាប់​រហ័ស​ និង​ការ​បំពុល​បរិស្ថាន​ជះ​ឥទ្ធិពល​ខ្ពស់​លើ​អ្នក​ជំងឺ​អាលែកហ្ស៊ី​​រលាក​ច្រមុះ​ កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្រ្ដេស ​និង​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ ប្រុងប្រយ័ត្ន​នឹង​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​ ឧស្សាហ៍​សម្អាត​ច្រមុះ​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ​ និង​ទឹក​សេរ៉ូម​ប្រៃ​ ជៀសវាង​ការ​ហិត​ផ្សែង​បារី ៤-ថ្នាំ​ប្រើ​ប្រាស់ ថ្នាំ​ Antihistamines ​ដែល​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ដូចជា​ Spray តូច​ធំ​សម្រាប់​បាញ់​មាត់​និង​ថ្នាំ​ Corticosteroids​នៅ​ពេល​ដែល​ជំងឺ​មាន​ភាព​ស្រួច​ស្រាវ​ និង​ធ្ងន់ធ្ងរ។ ចំណែក​ឯ ​Immunotherapy​ គឺ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​ដែល​ថ្នាំ​ទាំង​ពីរ​ខាង​លើ​លែង​មាន​ប្រសិទ្ធភាព​ដែល​វា​ជា​វិធី​តែ​មួយ​គត់​សំរាប់​​ព្យាបាល​ឫស​គល់​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​​នេះ។ អត្ថបទពាក់ព័ន្ធ៖ អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត!


ផ្ដាសាយធម្មតា

ស្វែងយល់ពីមេរោគផ្ដាសាយ និងវិធីការពារទាំងអស់គ្នា

ផ្ដាសាយ​ជា​ជំងឺ​ដែល​កើត​ច្រើន​បំផុត​នា​ខែ​ត្រជាក់​នេះ ដូចនេះ​យើង​ទាំងអស់​គ្នា​គួរតែ​ដឹង និង​មាន​វិធី​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​របស់​អ្នកគ្រូ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ អ្នកគ្រូ​បាន​ឲ្យ​ដឹង​ថា​មេរោគ​ផ្ដាសាយ​បង្ក​ឡើង​ដោយ Influenza viruses ដែល​វា​មាន​សមត្ថភាព​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បានតាមរយៈចំហាយទឹក និងដំណក់ទឹកតូចៗពេលក្អក ឬកណ្តាស់ម្តងៗ។ ចំពោះ​អាការៈ​ជំងឺ​ផ្ដាសាយ​វិញ​មាន​ដូចជា ក្ដៅ​ខ្លួន ឈឺ​ក្បាល ក្អក ឈឺ​បំពង់ក និង​ឈឺចាប់​តាម​សាច់ដុំ។ ​វិធី​បង្ការ និង​ព្យាបាល​វិញ៖ – ពេល​កណ្ដាស់​ត្រូវ​យក​កន្សែង​ខ្ទប់​មាត់ តែ​បើ​គ្មាន​អាច​យក​ដៃ​មក​ខ្ទប់​សិន បន្ទាប់​មក​ត្រូវ​ទៅ​លាង​សម្អាត​ជាមួយ​សាប៊ូ – ឧស្សាហ៍​លាង​សម្អាត​ដៃ – សម្រាក​ឲ្យ​បាន​ច្រើន – ផឹក​ទឹក​ឲ្យ​បាន​ច្រើន – ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន C – ផឹក​ទឹកក្ដៅឧណ្ហៗ – ងូតទឹកក្ដៅឧណ្ហៗ។ ដើម្បី​កាត់បន្ថយ ជំងឺ​ផ្ដាសាយ​យើង​មាន​ជម្រើស​ល្អ​មួយ គឺ​ចាក់​វ៉ាក់សាំង​ដែល​អាច​កាត់បន្ថយ និង បង្ការ​ជំងឺ​ផ្ដាសាយ​បាន​១​ឆ្នាំ តែ​វា​អាច​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផ្ដាសាយធម្មតា

ខែធ្លាក់ខ្យល់ត្រជាក់ រងាមែន តែវាផ្តល់ប្រយោជន៍ទាំងនេះដល់រាងកាយ

ខែ​ធ្លាក់​ខ្យល់​ត្រជាក់ អាច​បង្ក​​ជា​គុណ​វិបត្តិ​មួយ​ចំនួន​ដល់​រាង​កាយ​យើង​ផ្នែក​ខាង​ក្រៅ ដូច​ជា​ស្បែក​ស្ងួត ស្បែក​​ប្រែ​បែក​ស្រកា​ជា​ដើម។ យ៉ាង​ណា​​មិញ អាកាសធាតុ​ចុះត្រជាក់​នេះ​ក៏​បាន​ផ្តល់​គុណ​សម្បត្តិ​មួយ​ចំនួន​​ទៅ​​ផ្នែក​ខាង​ក្នុង​នៃ​រាង​កាយ ច្រើន​សន្ធឹកសន្ធាប់។ ​ ១. សីតណ្ហភាព​ត្រជាក់​​ជួយ​ជម្រុញ​ខួរ​ក្បាល​​​ធ្វើ​ការ​បាន​សកម្ម សីតណ្ហភាព​ត្រជាក់​​ជួយ​ឱ្យ​ខួរ​ក្បាល​គិត​បាន​​លឿន និង​ច្បាស់​លាស់​។ តាម​​ការ​ពិសោធ​​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​​ធ្វើ​កិច្ចការ​បាន​​លទ្ធផល​ល្អ​​ប្រសើរ​​ នៅ​ពេល​ស្ថិត​ក្នុង​បរិយាកាស ឬ​បន្ទប់​ដែល​មាន​សីតណ្ហភាព​ត្រជាក់​ល្មម បើ​ប្រៀប​​ធៀប​នឹង ពេល​ធ្វើ​ការ​​នៅ​ក្នុង​បរិយាកាស​ហប់ ក្តៅ​ស្អុះ​ស្អាប់​។ ​​ការ​សិក្សា​​ផ្សេង​​ទៀត បាន​បង្ហាញ​ដែរ​ថា សីតណ្ហភាព​​ក្តៅ ខួរ​ក្បាល​​ត្រូវ​ការ​ស្ករ​គ្លុយ​កូស​ពី​​រាង​​កាយ​ច្រើន សម្រាប់​បំពេញ​កិច្ច​ការ ផ្ទុយ​ទៅ​វិញ​​ ការ​ងារ​ប្រើ​ខួរ​ក្បាល​ ​នៅ​​បរិយាកាស​ដែល​មាន​សីតណ្ហភាព​ត្រជាក់ តម្រូវ​ការ​គ្លុយ​កូស​តិច​តួច​ពី​រាង​កាយ មិន​រំខាន​ដល់​ខួរ​ក្បាល​ច្រើន ហើយ​ការ​បំពេញ​ការងារ​មាន​ភាព​ស្រស់​ស្រាយ​ជាង​មុន។ ២. អាកាស​ធាតុ​ត្រជាក់​ជួយ​ដុត​បំផ្លាញ​កាល់ឡូរី​ ពេល​ត្រជាក់​ធ្លាក់​ខ្យល់​រងា រាង​កាយ​ធ្វើ​ការ​ច្រើន​​មុន ដើម្បី​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន​ ហេតុ​នេះ​វា​ត្រូវ​ការ​ថាម​ពល​ខ្លះ​ ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន ដែល​ថាម​ពល​នោះ​គឺ​បាន​មួយ​ចំណែក​ពី​អាហារ​ដែល​យើង​ញ៉ាំ​។ ៣. បង្កើន​សារធាតុ​ខ្លាញ់​ល្អ​ក្នុង​រាង​កាយ (គ្រាប់​ខ្លាញ់​ពណ៌​ត្នោត​)​​​ សារធាតុ​​ខ្លាញ់​ពណ៌​ត្នោត​ ជា​ប្រភេទ​ខ្លាញ់​ល្អ​ក្នុង​រាង​កាយ ដែល​ជួយ​ទាំង​រក្សា​កម្តៅ​ក្នុង​រាង​កាយ និង​ជួយ​​ជម្រុញ​ការ​រំលាយ​អាហារ​ក្នុង​ខ្លួន​។ ក្នុង​ការ​សិក្សា នៅ​ពេល​រាង​កាយ​ ត្រូវ​នឹង​​បរិយាកាស​ត្រជាក់ ​មាន​ការ​កើន​ឡើង​​សារធាតុ​ Mitochondria (សារធាតុ​​ខ្លាញ់​ពណ៌​ត្នោត​ល្អ) ច្រើន ជួយ​ឱ្យ​រាង​កាយ​ដុត​រំលាយ​អាហារ​បាន​​សព្វ​​​ល្អ។ ៤. ខ្យល់​ត្រជាក់​ ជួយ​បន្ថយ​អាការៈ​ហើម​រលាក​ តើ​អ្នក​ធ្លាប់​ពិសោធ​មើល​ទេ​ថា ដុំ​ទឹក​កក​អាច​ជួយ​បន្ថយ​អាការៈ​ហើម និង​ភាព​ឈឺ​ចាប់​ លើ​មុខ​របួស​បាន។ ដូច​គ្នា​នេះ​ដែរ ខ្យល់​នៃ​អាកាស​ធាតុ​ត្រជាក់ ប្រៀប​ដូច​ទៅ​​នឹង​ទឹកកក​ធម្មជាតិ​ […]


បញ្ហាសួតផ្សេងទៀត

ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ

គ្នាយើង​ប្រហែល​ជាធ្លាប់​ជួប​ហើយ បញ្ហា​ភាគល្អិត​នៃ​ធូលី ឬសត្វ​ល្អិត​ចូលភ្នែក ហើយ​តាម​ទម្លាប់ ភ្លាមៗយើង​តែងតែ​យក​ដៃ​ញីភ្នែក ឬយក​កន្សែង​ផ្ដិតចេញ​វិញ។ ប៉ុន្ដែទម្លាប់​ទាំងនេះ អាច​បណ្ដាល​ឲ្យ​យើងហូរទឹកភ្នែក ភ្នែកឆ្លង​មេរោគ​ពីដៃ ឬកន្សែង ដែល​ប៉ះពាល់​​ភ្នែក​របស់​យើង។ ១. ដំណាក់កាល​ដំបូង មុនចាប់ផ្ដើម មាន​រឿង​មួយចំនួនដែល​ត្រូវចងចាំ៖ កុំញីភ្នែក ព្រោះវាអាចបណ្ដាល​ឲ្យ​ធូលី ឬសត្វល្អិត កោស​នឹង​ផ្ទៃកែវភ្នែក ហៅថា Corneal Abrasion កុំប្រើសំឡី ឬវត្ថុស្រួច ដូចជា ប្រដាប់ដកសក់ ឬរោម ទៅ​ប៉ះនឹង​គ្រាប់ភ្នែក លាងដៃឲ្យ​ស្អាត មុន​ប៉ះពាល់​កែវភ្នែក ប្រសិនយើង​ពាក់​ឡែន យើង​ត្រូវដោះវា​ចេញសិន។ ២. វិធី​ពិនិត្យ​ភ្នែក បើកភ្នែក​ឲ្យធំ នៅ​មុខកញ្ចក់ ទាញត្របកភ្នែក​ខាងក្រោម ចុះក្រោម និង​ពិនិត្យ​មើល​នៅលើ​កញ្ចក់ រុញ​ត្របកភ្នែក​ខាងលើឡើង​លើ និង​ពិនិត្យ​មើល​នៅ​លើកញ្ចក់។ ៣. វិធី​យក​ធូលី ឬសត្វល្អិត ចេញពី​ភ្នែក ប្រសិនបើ​យើង​ឃើញធូលី ឬ​សត្វល្អិត នៅ​ក្នុងភ្នែក មាន​វិធី​មួយ​ចំនួន ដែល​យើង​អាច​យក​វា​ចេញ​បាន។ ប្រសិនបើ​វាជាប់​នៅ​ក្នុង​ត្របកភ្នែក​ខាងលើ ទាញត្របក​ភ្នែក​ខាងលើ ចុះមកក្រោម លើ​ត្របកភ្នែក​ខាងក្រោម។ នៅពេល​យើងលែង​ត្របកភ្នែក ឲ្យត្រឡប់​ទៅវិញ ធូលី និង​សត្វល្អិត នឹង​ចេញមក​ក្រៅ។ ប្រសិនបើ​វាជាប់​នៅ​ក្នុង​ត្របកភ្នែក​ខាងក្រោម […]


បញ្ហាសួតផ្សេងទៀត

ផលិតផលកម្ចាត់មេរោគ ​អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួត គួរប្រយ័ត្ន!

ពេល​ដក​ដង្ហើម​ ដោយ​​​​មាន​ស្រូប​ចូល​ក្លិន​​ចេញ​ពី​ផលិត​ផល​សម្អាត​ ដូច​ជា​សម្ភារៈ​​បរិក្ខារ​សម្អាត​អនាម័យ​របស់​​ពេទ្យ ឬ​ផលិត​ផល​កម្ចាត់​មេរោគ​ ផ្សេង​ៗ អាច​បង្ក​​បញ្ហា​ដល់​សួត ក្នុង​រយៈ​ពេល​យូរ​។ ផ្អែក​តាម​​លទ្ធផល​ស្រាវជ្រាវ​​ថ្មី​ៗ ដែល​​សហការ​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​បារាំង De Versailles និង​សាកលវិទ្យាល័យ​អាមេរិក Harvard បាន​រក​ឃើញ​ថា អ្នក​​​ឧស្សាហ៍​នៅ​ក្បែរ​ផ្ទាល់​ស្រូប​ក្លិន​ផលិត​ផល​​​​​អនាម័យ​ទាំង​នោះ ដូច​ជា ថ្នាំ​លាប​ផ្ទះ ទឹក​ថ្នាំ​កម្ចាត់​មេរោគ Peroxide អាល់កុល ទឹក​​​អនាម័យ​ដែល​មាន​ជាតិ​អាស៊ីត Ammoniumពិសេស​គឺ​ទឹក​ថ្នាំ​លាង​សម្អាត​អនាម័យ​ ដែល​ភាគ​ច្រើន​ជា​បរិក្ខារ​ពេទ្យ នឹង​ជួប​ហានិភ័យ​​ជំងឺ​​​រលាក​សួត​​រ៉ាំ​រ៉ៃ​រហូត​ដល់​៣៨​% និង​បង្ក​ជា​ជំងឺ​ហឺត​ផង​ដែរ។ ជា​ដើម​ហេតុ​គឺ​ដោយ​សារ ពពួក​ថ្នាំ​សម្អាត​ខាង​លើ​នេះ ធ្វើ​ឲ្យ​កាត់​ (បំផ្លាញ​ជាលិកា) ពេល​ដក​ដង្ហើម​ស្រូប​ចូល ដោយ​បង្ក​ឲ្យ​​មាន​អាការៈ​ឈឺ​ក្បាល និង​ពិ​​បាក​ដក​ដង្ហើម ហើយ​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា រលាក​ភ្នែក និង​បំពង់​ក​ផង​ដែរ។ សម្រាប់​បញ្ហា​នេះ គឺ​​ច្រើន​ជា​ហានិភ័យ​ទៅ​លើ​​គ្រូ​ពេទ្យ ដែល​ជា​ញឹក​ញាប់​​គឺ​នៅ​ក្បែរ​របស់​ទាំង​នោះ ដោយ​តម្រូវ​ឲ្យ​មាន​​វិធី​​ការពារ​ខ្លួន ជាប់​​ជា​និច្ច ហើយ​​ក៏​កើត​​ឡើង​ដូច​គ្នា ចំពោះ​អ្នក​ជា​និច្ច​ជា​កាល​ឧស្សហ៍​​ប្រើ​ប្រាស់​ផលិត​ទាំង​នោះ។ ផ្អែក​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យHarvard ​ នៅ​សហរដ្ឋអាមេរិក មាន​មនុស្ស​ប្រមាណ​ ១៦​លាន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​​តែ​បញ្ហា​ខាង​លើ ហើយ​ពិសេស​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​សួត និង​ពិបាក​ដក​ដង្ហើម​ជាប់​រយៈ​ពេល​យូរ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស