សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ជំងឺហឺត

​មូលហេតុ​អ្វីខ្លះ ​បណ្ដាល​ឲ្យ​កើតហឺត?

តើមាន​មូលហេតុ​អ្វីខ្លះ ​បណ្ដាល​ឲ្យ​កើតហឺត? "Hello គ្រូពេទ្យ" ធ្លាប់​​ចេញ​ផ្សាយ​ច្រើន​ហើយ​ពាក់ព័ន្ធ​ "ហឺត" ប៉ុន្តែ​នៅ​មិន​ទាន់​លម្អិត​​ពី​​មូលហេតុ នាំឲ្យ​កើត​ជំងឺ​នេះនៅឡើយ ដល់​គ្នា​យើង​ ពិសេស​ប៉ាម៉ាក់​ មានបេប៊ី​​តូចៗ។ ១- អ្វីជាជំងឺហឺតហើយមូលហេតុអីខ្លះ​បណ្ដាល​ឲ្យ​កើត? ហឺត​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​មួយ​ប្រភេទ។ នៅ​ពេល​ផ្លូវ​ដង្ហើម​រលាក​ វា​នឹង​ឡើង​ហើម និង​ឡើង​រឹង​ពេល​ប៉ះ​ជាមួយ​របស់​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី បង្ក​ជា​រោគ​សញ្ញា​ដូច​ជា៖ ក្អក ឈឺ​ទ្រូង​ ដង្ហើម​ឮ​សំឡេង​ដូច​ហួច និង​ហត់​ជាដើម។ មាន​កត្តា​ជា​ច្រើន បណ្ដាល​ឲ្យ​កើត​ជា​បញ្ហា​ទាំង​នោះ​ដូចជា៖ - ធ្វើ​ការ​ហត់​ខ្លាំង​ពេក - មេរោគ​នៅ​​តាម​ផ្លូវ​ដង្ហើម - ស្រូប​ផ្សេង​បារី​ ឬ​ផ្សេង​ពុល​ផ្សេង​ៗ - ស្រូប​ធូលី​ដី រោម​សត្វ លម្អង​ផ្កា ឬ​ធូលី​ដី​ក្នុង​បរិយាកាស - អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ (ខ្យល់​ត្រជាក់​ជា​កត្តា​ចម្បង​របស់​ជំងឺ​ហឺត)។ ជា​ទូទៅ​គ្នា​យើង​កើត​ហឺត​ច្រើន​ធ្វើ​ទុក្ខ​ ពេល​អាកាសធាតុ​ប្តូរ​ពី​ក្តៅ​ ទៅ​ត្រជាក់។ ដូច​នេះ​ហើយ​គេ​ហៅ​ជំងឺ​នេះ ជា​ជំងឺ​ឧត្តុនិយម។ ២- ប្រយ័ត្នបើក្មេងកើតហឺត - អូនៗ​កើត​ហឺត​ប្រហែល​ ៨០-៩០ ភាគរយ ច្រើន​មាន​រោគ​សញ្ញា​នៅ​វ័យ​ក្រោម​ ៥​ឆ្នាំ តែ​អាច​ជា​ទៅ​វិញ​ពេល​គេ​ធំ។ - កត្តា​ភេទ៖ អូនៗ​ទាំង​ពីរ​ភេទ អាច​កើត​ហឺត​ស្មើ​គ្នា ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ក្មេង​ប្រុស​មុន​ពេញ​វ័យ កើត​ហឺត​ច្រើន​ជាង​ក្មេង​ស្រី ប៉ុន្តែ​ពេល​គេ​​ពេញ​វ័យ​ ជំងឺ​នេះ​អាច​កើត​ស្មើ​គ្នា​ទាំង​ពីរ​ភេទ។ - កត្តា​គ្រួសារ៖ ម្តាយ​ឪពុក​កើត​ហឺត អូនៗ​ក៏​អាច​កើត​ហឺត​ដែរ (ជា​ជំងឺ​តំណពូជ) […]


ជំងឺហឺត

ថ្ងៃ​នេះ​មក​ស្វែងយល់​លម្អិត​ពីជំងឺ​ “ហឺត” កុំ​ឲ្យ​ឆ្ងល់​ទៀត

ហឺត​ជា​បញ្ហា​ប្រព័ន្ធ​ដង្ហើម ហើយ​ធ្វើ​ទុក្ខ​ខ្លាំង។ ជំងឺ​នេះ អាច​ថា​ស្រាល​ក៏​បាន ឬ​ធ្ងន់ក៏​បាន ពេល​វា​ធ្វើ​ទុក្ខ​ម្ដងៗ។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ ថា​ជំងឺ​នេះ យ៉ាង​ម៉េច ថ្ងៃ​នេះ ស្វែងយល់​លម្អិត ជាមួយ "Hello គ្រូពេទ្យ" ទាំង​អស់​គ្នា។ ១- មានក្អក​ ឬហត់ពេលយប់ ជំងឺ​ហឺត​នៅ​ទង​សួត ជា​ជំងឺ​រលាក​រ៉ាំ​រ៉ៃ​មួយ​របស់​ផ្លូវ​ដង្ហើម​ ហើយ​វា​នឹង​ស្តែង​ចេញ​រោគ​សញ្ញា​ដូច​ជា៖ ក្អក ហត់ ដកដង្ហើម​លឺ សំឡេង​ដូច​ហូច និង​តឹង​ថប់ ​ក្នុង​ទ្រូង។ រោគ​សញ្ញា​ទាំង​អស់​នេះ​ ច្រើន​កើត​ឡើង​នៅ​ពេល​យប់ និង​នៅ​ពេល​ព្រឹក​ព្រលឹម ដោយ​សារ​តែ​ទង​សួត​ស្ទះ។ បើ​​​ក្អក​ ឬ​ពិបាក​ដក​ដង្ហើម​ពេល​យប់ ​​ប្រហែល​អាច​កើត​ជំងឺ​ហឺត​ហើយ។ បើ​សង្ស័យ​គួរ ប្រញាប់​​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់។ ២- សញ្ញាបែបណាគួរយកអ្នកកើតហឺតទៅពេទ្យ? - ហត់​ខ្លាំង - ដក​ដង្ហើម​ចូល​មិន​គ្រប់ - ពេល​ស្ដាប់​សួត​ មិន​មាន​លឺ​សំឡេង - ចង្វាក់​ដង្ហើម​​ លើស​ពី​ ២៥​ដង​ ក្នុង​មួយ​នាទី - ជីព​ចរ លោត លើស​ពី ១១៥​ដង ក្នុង​មួយ​នាទី - ឡើយ​ស្វាយ​តាម​ចុង​ដៃ​​ បបូរ​មាត់ បែក​ញើស។ សញ្ញា​ទាំង​អស់​ខាង​លើ​​ បញ្ជាក់​បាន​ថា​អ្នក​ជំងឺ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ហើយ ​​ត្រូវ​យកទៅ​មន្ទី​ពេទ្យ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​ផល​លំបាក​កើត​ឡើង។ ៣- កើតហឺតគួរហាត់ប្រាណឬទេ? ការ​ហាត់​ប្រាណ​មាន​សារៈសំខាន់​ចំពោះ​សុខភាព ហើយគ្នា​យើង​កើត​ហឺត​ក៏​គួរ​ហាត់​ប្រាណ​ដែរ។ ​បើ​កើត​ហឺត​អាច​ហាត់​ប្រាណ​ធម្មតា​​ដូចជា៖​ ដើរ​យឺតៗ ធាក់​កង់ ហែល​ទឹក ឬ​ហាត់​ក្បាច់​គុន​បន្តិច​បន្តួច​បាន។ ប៉ុន្តែ​​​មិន​ត្រូវ​ហាត់​ប្រាណ​ខ្លាំង​ៗ […]


ជំងឺហឺត

ម៉ាក់ប៉ា​ប្រយ័ត្នឲ្យ​មែនទែន! អូនតូចកើតហឺត អាចគ្រោះថ្នាក់ដល់ជីវិត

ហឺត​ជា​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​គួរ​បារម្ភ ក៏​ឧស្សាហ៍​ជួប​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​លើ​អូនតូចៗ។ បើ​ម៉ាក់​ប៉ា​ មិនប្រុង​ប្រយ័ត្ន​ទេ​នោះ ជំងឺ​នេះ​អាច​ឆក់​យក​ជីវិត​អូនៗ​គ្រប់​ពេល​វេលា ព្រោះ​ការ​ពន្យារ​ពេល​ធ្វើ​រោគវិនិច្ឆ័យ​លើ​អូនៗ ជា​ពិសេស​អាយុ​ក្រោម ២ ឆ្នាំ អាច​ប៉ះពាល់​ដល់​ប្រសិទ្ធ​ភាព​ព្យាបាល ខណៈ​ក្មេង​ជា​ទូទៅ​មាន​អាការៈ​ប្រកាច់ កន្ត្រាក់ ត្រូវ​ដេក​ពេទ្យ ឬ​ដល់​ថ្នាក់​ស្លាប់​ទៀត​ផង។ ដោយ​សារ​អត្រា​កើត​ហឺត​លើ​ក្មេង​តូចៗ ខ្ពស់​ជាង​មនុស្ស​ធំ​ទ្វេ​ដង "Hello គ្រូពេទ្យ" នឹង​លម្អិត​ពាក់ព័ន្ធ​ជំងឺ​នេះ​ឲ្យ​ម៉ាក់​ប៉ា បាន​ដឹង​ច្បាស់ យ៉ាង​ណា​ការពារ​ប្រសើរ​ជាង​ព្យាបាល ។ ១- អ្វី​ជា​ជំងឺ​ហឺត? ហឺត​ជា​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​មួយ​ប្រភេទ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងាយ​ទទួល​ឥទ្ធិពល​សារធាតុ​រំញោច​ផ្សេងៗ នាំ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​សភាព​ហើម បញ្ចេញ​សារធាតុ​រម្អិល បង្ក​ឲ្យ​ស្ទះផ្លូវ​ដង្ហើម បង្កើត​ជា​អាការៈ​ក្អកលើ​ក្មេងៗ ថប់​ដង្ហើម ឬ​ដង្ហើម​មិន​ដល់​គ្នា។ ហឺត​ជា​ជំងឺ​ហ្សែន​តំណពូជ ប៉ុន្តែ​មិន​ឆ្លង​ទៅ​អ្នក​ដទៃ​នោះ​ទេ។ ២-រោគសញ្ញាហឺត - ឈឺ​ទ្រូង​ខ្លាំង - ដង្ហើម​ដង្ហក់ (ឮ​សំឡេង​ត្បៀត​ខ្យល់) - ហត់ ដក​ដង្ហើម​មិន​ដល់​គ្នា (ដង្ហើម​ញាប់ តឹង​ទ្រូង ផត​ទ្រូង និង​ហើម​ច្រមុះ)។ ពេលខ្លះរោគសញ្ញាក៏ពិបាកពិនិត្យដែរ ប៉ុន្តែ​យើង​អាច​សង្កេត​រោគ​សញ្ញា​ផ្សេង​ទៀត​ពេល​អូនៗ​មាន​អាការៈ​ដូចជា៖ - ក្អក​យូរ​ថ្ងៃ​មិន​បាត់ (ពិសេស​ពេល​យប់) - ដក​ដង្ហើម​ដង្ហក់ (ឮ​សំឡេង​ត្បៀត​ខ្យល់) និង​ពិបាក​ដក​ដង្ហើម - មាន​អាលែកហ្ស៊ី​ជាមួយ​អាហារ ឬ​ពេល​អាកាសធាតុ​ប្រែ​ប្រួល។ បើ​អូនៗ​ពិបាក​ដក​ដង្ហើម ឮ​សំឡេង​ត្បៀត គួរ​សង្ស័យ​បំផុត ពិសេស​ក្អក​មិន​បាត់​យូរ​ថ្ងៃ ព្រោះ​ភាគ​ច្រើន​រោគ​សញ្ញា​ចម្បង ក្អក​ច្រើន​ពេល​យប់ (ក្អក​រហូត​មិន​បាន​គេង) ហើយ​អ្វី​ផ្សេង […]


បញ្ហាសួតផ្សេងទៀត

Tuberculin Skin Test (តេស្តរបេងនៅលើស្បែក)

និយមន័យ១- អ្វី​ទៅ​ជា​តេស្តរ​បេង​លើ​ស្បែក? តេស្ត​របេង​លើ​ស្បែក ធ្វើ​ឡើង​ដើ​ម្បី​រកមើល​ជំ​ងឺ​របេង តាមរយៈ​ការ​ចាក់​អង់​ទី​ហ្សែន​មេរោគ​របេង​ នៅ​ស្រ​ទាប់​ផ្នែក​ខាង​លើស្បែក​ត្រង់​ដើម​ដៃ​។​ បើយើង​មាន​មេ​រោគ​របេង​ កន្លែង​ចាក់​នឹង​ចេញ​ពណ៌​ក្រហម​​កន្ទួលរឹង​ក្នុង​អំឡុង​ពេល ​២​ថ្ងៃ។ អង់​ទី​ហ្សែន​​មេរោគ​របេង ​ប្រើ​ក្នុង​តេស្ត​នេះ​ហៅ​ថា​ Purified Protein Derivative (PPD)។ ​តេស្តនេះ ត្រូវចាត់​ទុក​ជាវិធី​សាស្ត្រ​ល្អ​មួយ គ្រូពេទ្យ​ច្រើ​នធ្វើតេស្តពេល​យើង​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន ក៏​ដូច​ជា​ពេល​ថត​កាំរស្មីអ៊ិច​សួត ហើយ​សង្ស័យ​មាន​កើត​ជំងឺ​របេង។ តេស្ត​របេង​លើ​ស្បែក មិន​អាច​ឲ្យ​អ្នក​ដឹង​ពី​រយៈពេល​ និង​ដំ​ណាក់​កាល​របស់ជំ​ងឺ​ទេ។ ២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? គ្រូពេទ្យនឹង​សម្រេច​ធ្វើ​តេស្ត​នេះ​ក្នុង​ករណី​មួយ​ចំនួន​ដូចជា៖ – នៅ​ក្បែរ​អ្នក​ជំ​ងឺ​របេង – ធ្វើ​ការ​នៅ​ខាង​ផ្នែក​ថែ​ទាំ​សុខ​ភាព – ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ ​ដោយ​សារ​ថ្នាំប្រឆាំងរលាក​ ឬ​ជំ​ងឺ​ផ្សេង​ៗ​ដូច​ជា​ ម​ហា​រីក​ ឬ​ជំ​ងឺ​អេដស៍។ ស្វែងយល់មុនធ្វើតេស្ត៣- គួរដឹង​អ្វី​ខ្លះ​មុន​ធ្វើតេស្តរបេង​លើ​ស្បែក? លទ្ធ​ផល​តេស្តរបេងលើស្បែកតែ​មួ​យ​ ​មិន​អាច​កំ​ណត់​ថាយើង​មាន​ជំ​ងឺ​របេង​បាន​ទេ។ នៅ​ពេល​តេស្ត​របេង​លើ​ស្បែក​វិជ្ជមាន យើង​ត្រូវ​ធ្វើ​​តេស្ត​មួយចំនួន​ផ្សេង​ទៀត​ដូច​ជា​ ថតកាំរស្មី​អ៊ិច​សួត​ ពិ​និត្យ​កំ​ហាក ​ពិនិត្យ និង​បណ្តុះ​កោសិកា ដើ​ម្បី​បញ្ជាក់​ពិត​ជា​មាន​ជំ​ងឺ​របេង ​ឬអត់។ ប្រសិន​ជាគ្រូពេទ្យរក​ឃើញ​ តេស្តរបេងលើស្បែក និងថត​កាំរស្មី​អ៊ិចសួត​វិជ្ជ​មាន​ មាន​ន័យ​ថា​យើង​មាន​មេ​រោគ​របេង ​​ប៉ុ​ន្តែ​មិន​អាច​ចម្លង​ទៅ​អ្នក​ដ​ទៃ​បា​ន​ទេ​ (latent TB)។ ក្នុង​ករណី​តេស្ត​លើកទី ១ អវិជ្ជ​មាន ការ​​ធ្វើ​តេស្ត​លើក​ទី ២ អាច​នឹង​ត្រូវធ្វើ​នៅ​ ២-៣ សប្តាហ៍​បន្ទាប់​​  ហើយ​លទ្ធផល​អាចក្លាយ​ជា​​វិជ្ជ​មានវិញ​​​​ ព្រោះទោះ​ជាយើង​មិន​បាន​​ឆ្លង​រោគ​អំឡុង​ពេល​ធ្វើ​តេស្ត​ក៏​ពិត​មែន ប៉ុន្តែ​លទ្ធ​ផល​នេះ​មាន​ន័យ​ថា យើង​អាច​ឆ្លង​មេ​រោគ​របេង​កាល​ពី​ច្រើន​ឆ្នាំ​មុន​​ ឬធ្លាប់​បាន​ចាក់​វ៉ាក់​សាំង​ BCG […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស