សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ជំងឺហឺត

របស់​តូច​នេះ​ សំខាន់​ប៉ុណ្ណា​សម្រាប់​អ្នក​កើត​ហឺត?

ឆាប់​ហត់ ល្ហិត​ល្ហៃ ធ្វើ​អី​តិច​ចាប់​អស់​កម្លាំង ពិសេស​ដក​ដង្ហើម​មិន​ដល់​គ្នា តើ​មាន​ដឹង​មូលហេតុ​អី​ឲ្យ​ប្រាកដ​អត់? គ្នា​យើង​បើ​មាន​សញ្ញា​ទាំង​នេះ អាច​នឹង​កើត​ជំងឺ​​ហឺត​ហើយ ប៉ុន្តែ​ចង់​ដឹង​ច្បាស់ ត្រូវ​តែ​ធ្វើ​តេស្ត ហើយ​ដឹង​គេ​ធ្វើ​តេស្ត​បែប​ណា​អត់? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ​” មួយ​នេះ​អាច​ជួយ​បាន។ ១-#អ្វីជាឧបករណ៍PEFR? PEFR​ មក​ពី​ពាក្យ Peak Expiratory Flow Rate គឺ​ជា​វិធី​ធ្វើ​តេស្ត​រក​ជំងឺ​ហឺត តាម​រយៈ​ឧបករណ៍​តូច​មួយ​កាន់​នឹង​ដៃ​ដើម្បី​ត្រួត​ពិនិត្យ​សមត្ថភាព​​ដក​ដង្ហើម​ចេញ​របស់​យើង ដើម្បី​​វាស់​ស្ទង់​លំហូរ​ខ្យល់​ចេញ​តាម​ទង​សួត ​និង​សន្និដ្ឋាន​ពី​ករណី​ស្ទះ​ផ្លូវ​ដង្ហើម។ ២-#មុខងាររបស់PEFR មាន​គ្លីនិក​ជា​ច្រើន បាន​វាយ​តម្លៃ​លើ​វិធី​ឧបករណ៍​តេស្ត​មួយ​នេះ ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង ពិសេស​ករណី​វាស់​ស្ទង់​កម្រិត​ស្ទះ​ដង្ហើម​របស់​ក្មេងៗ​ដោយសារ​ជំងឺ​ហឺត​បាន​ល្អ នាំ​ឲ្យ​វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំ​ទូលាយ។ ឧបករណ៍ PEFR​ ផ្តល់​ភាព​ងាយ​ស្រួល​កំណត់​អត្រា​លំហូរ និង​ល្បឿន​ខ្យល់​ចេញ​ពី​ទងសួត ពិសេស​ឧបករណ៍​នេះ មាន​តម្លៃ​ទាប ងាយ​ប្រើប្រាស់​ទៀត​ផង។ យ៉ាង​​ណា​ គុណវិបត្តិ​របស់​ឧបករណ៍ PEFR គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ដកដង្ហើម​ចេញ និង​មិន​អាច​ធ្វើ​តេស្ត​លើ​បេប៊ី​បាន​ទេ។ លើស​ពី​នេះ PEFR​ មាន​មុខងារវាស់​ស្ទង់​ផ្លូវ​ដង្ហើម​ទំហំ​ធំ ​ឬ​មធ្យម​ ខណៈ​​ជំងឺ​ហឺត​ភាគ​ច្រើន​កើត​មាន​លើ​ផ្លូវ​ដង្ហើម ​ទំហំ​មធ្យម ​និង​តូច។ ៣-#មុខងារ​ចម្បង មុខងារ​ចម្បង​របស់​ PEFR​ មាន​ដូច​ជា៖ - ព្រមាន​ពី​ការ​ចាប់​ផ្ដើម​របស់​ជំងឺ ​ - បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ - ដឹង​ពី​ស្ថានភាព​ជំងឺ​ - ពេល​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ - ឆ្លើយ​តប​ទៅ​នឹង​ថ្នាំ ​អំឡុង​ពេល​មាន​ជំងឺ​ហឺត - […]


ជំងឺហឺត

ក្ដៅត្រជាក់ៗ អ្នក​កើត​ហឺត អាចគ្រោះថ្នាក់​បំផុត បើ​ផ្តាសាយ

ក្ដៅត្រជាក់ៗ គ្រោះ​ថ្នាក់​ណាស់​សម្រាប់​អ្នកកើត​ហឺត បើ​មិន​ចង់​រើ​ឡើង​វិញ​ទេ ត្រូវ​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ ពិសេស​កុំ​ឲ្យ​កើត​ផ្តាសាយ​ឲ្យ​សោះ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្លះៗ​ពាក់ព័ន្ធ​ទំនាក់​ទំនង​រវាង​ផ្តាសាយ និង​ការ​រើ​ឡើង​ជំងឺ​ហឺត យ៉ាង​ណា​អាច​ជួយ​គ្នា​យើង​បាន​ខ្លះ​ដែរ។ ហឺត​អាច​រើ​ឡើងដោយសារ​កត្តា​ជា​ច្រើន ​ដូចជា ​បង្ក​រោគ​នៅ​តំបន់បំពង់​ខ្យល់​ ប្រតិកម្ម​ជាមួយ​សណ្ដែក​ដី​ ប៉ះពាល់​​សារធាតុ​គីមី​ ខ្យល់​កខ្វក់​ក្នុង​បរិស្ថាន​ នាំឲ្យ​ពិបាកដក​ដង្ហើម ចុក​ណែន​ទ្រូង​ និងក្អកទាំង​ពេល​យប់ ​និង​ពេលព្រឹក។ ១- គ្រុនផ្ដាសាយគ្រោះថ្នាក់បំផុតលើអ្នកកើតហឺត ទោះ​មាន​ជំងឺ​ហឺត​កម្រ​ផ្ដាសាយ​ក៏ពិតមែន តែ​បើ​កើត​​នោះ​ នឹង​មាន​ភាព​ធ្ងន់ធ្ងរ​ ទោះ​បី​រោគ​សញ្ញា​ហឺត​មាន​កម្រិត​ស្រាល ​ឬ​កំពុង​គ្រប់​គ្រង​បាន​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ក៏​ដោយ។​ យើងអាចរលាក​បំពង់​ខ្យល់ ​ហើម ​និង​ឆាប់​មាន​ប្រតិកម្ម ​បណ្ដាល​ឲ្យ​មេរោគ​ផ្ដាសាយ​ បង្ក​រោគ​កាន់​ច្រើន​នៅ​តំបន់​បំពង់​ខ្យល់​ ​និង​បង្ក​ជា​ជំងឺ​សួត។ ករណីឆ្លង​មេរោគ​ផ្ដាសាយ​នៅ​ក្នុង​សួត ​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង ​និង​មាន​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​ព្រម​ទាំង​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​សួត​ និង​ជំងឺ​ប្រព័ន្ធ​ដង្ហើម​ស្រួច​ស្រាល​ផ្សេងៗ។ ​ក្មេងៗ ​និងក្មេងជំទង់មាន​ជំងឺ​ហឺត ​ងាយ​កើត​ជំងឺ​រលាក​សួត​ ក្រោយ​​ផ្ដាសាយ​ ជាង​ក្មេងធម្មតាគ្មាន​ជំងឺ​ហឺត​។ ២- វិធីសាស្ត្រប្រឆាំងផ្ដាសាយសម្រាប់អ្នកកើតហឺត កើត​​ហឺត​គួរចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​រៀង​រាល់ ៦ ខែ​ម្ដង​ ដើម្បី​ការពារ​​ផ្ដាសាយ​ និង​​​សុវត្ថិភាព​ចំពោះអ្នក​កើត​ហឺត​។ អាច​ចាក់​វ៉ាក់សាំង​ការពារ​នេះ​នៅ​តាម​បណ្ដា​គ្លីនិក​ មន្ទីរពេទ្យ​។ ៣- រៀបចំ​ផែនការ​គ្រប់គ្រង​ជំងឺ​ហឺត​ជាមួយពេទ្យ​ អនុវត្ត​តាម​ផែនការ​ព្យាបាល​​ជា​ប្រចាំ ​សម្រាប់​គ្រប់គ្រង​ និង​ព្យាបាល​ជំងឺ​ហឺត​រ៉ាំរ៉ៃ ពេល​រើ​ឡើង​ ឬ​មាន​សភាព​កាន់​តែ​អាក្រក់។ ​បើ​ក្មេងមាន​ជំងឺ​ហឺត​ ត្រូវ​ប្រាកដ​ថា​បាន​ធ្វើ​តាម​ផែនការ ​បង្ការ​​ត្រឹមត្រូវ​ណែនាំ​ដោយ​គ្រូពេទ្យ ​និង​ប្រាប់​ទៅ​​គ្រូ​​នៅ​សាលា​ ដើម្បី​ទទួល​បាន​ការ​តាម​ដាន​ និង​មើល​ថែ។ ៤- […]


ជំងឺហឺត

បើមិនចង់​ឲ្យ​ហឺតរើឡើង ត្រូវ​ដឹងប៉ុន្មាន​ចំណុច​នេះសិន

ឲ្យ​តែ​ខែ​រងា​ធ្លាក់​ខ្យល់​ចូល​មក​ដល់ អារម្មណ៍​គ្នា​យើង​ស្រស់​ស្រាយ ពិសេស​អ្នក​ចូលចិត្ត​ហាត់​ប្រាណ ប៉ុន្តែ​សម្រាប់​គ្នា​យើង​​កើត​ហឺត​ ពិត​ជា​មិន​សប្បាយ​ចិត្តទេ ព្រោះ​អាកាសធាតុ​ប្រែប្រួល​ទៅ​ជា​ត្រជាក់ មាន​សំណើម ធ្វើ​ឲ្យ​ប្រព័ន្ធ​​រាង​កាយ​ចុះ​ខ្សោយ ងាយ​នឹង​រើ​ឡើង​វិញ។ បើ​ចង់​បង្ការ​​ហឺត អត្ថបទ “Hello គ្រូពេទ្យ” អាច​ជួយ​បាន៖ ១- ចៀសឆ្ងាយពីបារី ផ្សែង​បារីមាន​ផ្ទុក​សារធាតុ​គីមី​ច្រើន ​ប៉ះពាល់​ដល់​ស្រទាប់​ភ្នាស​បំពង់​ដង្ហើម។ ពិសេស​គ្នា​យើង​កើត​ហឺត​រ៉ាំរ៉ៃ បើ​ជក់​បារី ​ឬ​ស្រូបផ្សែង​បារី​ពី​អ្នក​ដទៃ វា​ធ្វើ​ឲ្យ​រលាក​បំពង់​ដង្ហើម​កាន់​ធ្ងន់ យើង​ជំងឹ​ហឺត នឹង​រើ​ឡើង។ ចៀស​វាង​​ការ​ប៉ះពាល់​ផ្លូវ​ដង្ហើម មាន​ លម្អង​ផ្កា​ ធូលី​ សារធាតុ​គីមី​ ក្លិន​ក្រអូប​ និងក្លិន​ស្អុយ​ផ្សេងៗ។ ២- រក្សាកម្ដៅរាងកាយ ពេល​សីតុណ្ហភាព​ក្នុង​ផ្ទះ​ត្រជាក់ អាច​ឲ្យ​ហឺត​រើ​ឡើង ​​អ៊ីចឹង​គួរ​រក្សា​កម្ដៅ​ក្នុង​ខ្លួន​ឲ្យ​បាន​ល្អ ​ពាក់​ខោ​អាវ​ឲ្យ​​ច្រើន​ជាន់​ដើម្បី​ការពារ​ត្រ​ជាក់​ ពិសេស​ពេល​ចេញ​ក្រៅ​។ ៣- ចៀសវាងអាហារធ្វើឲ្យប្រតិកម្ម ត្រូវ​ចំណាំ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​​ប្រតិកម្ម និងជំងឺ​រើ​ឡើង។ ភាគ​ច្រើន​អាហារ​ដែល​មាន​ប្រតិកម្ម​ជា​មួយ​ហឺត មាន បង្គា ក្ដាម ​គ្រាប់​រុក្ខជាតិ​ផ្សេងៗ។ ៤- ប្រយ័ត្នពេលប្រើថ្នាំ ថ្នាំ​ពេទ្យ​ជា​អាវុធ​មុខ​ពីរ​ គួរ​ប្រយ័ត្នឲ្យ​ខ្ពស់ ដូចជា ថ្នាំ​ផ្សះ​ ថ្នាំ​បញ្ចុះ​កម្ដៅ ​និងថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ៥- បង្ការឆ្លងរោគផ្លូវដង្ហើម ផ្ដាសាយ​ រលាក​ទងសួត ​រលាក​ត្រចៀក ​រលាក​រន្ធ​ច្រមុះ​ និង​រលាក​សួត ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ ហេតុនេះ គួរ​លាង​ដៃ​ឲ្យ​បាន​ច្រើន​ […]


ជំងឺហឺត

ក្រែងកើតហឺតអត់ដឹងខ្លួន ពិនិត្យរោគសញ្ញា ៨ នេះ

ហឺត ជាជំងឺរ៉ាំរ៉ៃ ហើយបើមិនធ្លាប់កើត ច្បាស់ជាមិនយល់អារម្មណ៍គ្នាយើងដែលកំពុងកើតឡើយ។ បរិស្ថានមានផ្សែងពុល កង្វះខ្យល់បរិសុទ្ធ កាន់តែធ្វើឲ្យសុខភាពគ្នាយើងកើតហឺតអាក្រក់ឡើងៗ ហើយគ្នាយើងអត់កើតហឺត ក៏អាចប្រឈមគ្រប់ពេលដោយមិនដឹងខ្លួនដែរ។ ពិបាកការពារ និងព្យាបាល ហើយអាចឈានដល់ស្លាប់ក៏មាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១-ក្អករ៉ាំរ៉ៃ ក្អក ជាប្រតិកម្មធម្មជាតិ ពេលរាងកាយបញ្ចេញចោលធូលីដី ឬផ្សែងបារីហុយចូលតាមការដកដង្ហើម ប៉ុន្តែក៏អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន រលាកច្រមុះ ឬផ្ដាសាយ។ ក្អកយូរអង្វែង អាចជារោគសញ្ញាកើតហឺត ហើយឧស្សាហ៍ក្រោក ពេលយប់ ដោយសារពិបាកដកដង្ហើមភ្លាមៗពេលកំពុងគេង ក៏ជាសញ្ញាដែរ។ ២-ដកដង្ហើមឮសំឡេង ដកដង្ហើមឮសំឡេង ជារោគសញ្ញាកើតហឺតពិតប្រាកដ ព្រោះពេលគ្នាយើងប្រឹងដកដង្ហើម មានសំឡេងហួចបានបន្លឺឡើងព្រមគ្នា។ យើងងាយប្រទះបញ្ហានេះ ដូចជា ហាត់ប្រាណ ពេលអាកាសធាតុត្រជាក់។ គួរប្រយ័ត្ន ពេលហាត់ប្រាណ ក្នុងខែត្រជាក់។ ៣-សម្អាតបំពង់ក ខាកស្ដោះ មិនសមរម្យក៏ពិតមែន ប៉ុន្តែសម្រាប់គ្នាយើងកើតហឺត ជាការសម្អាតបំពង់ក បញ្ចេញស្លេស្មជាប់ស្ទះនៅក្នុងបំពង់ក និងនៅក្នុងរន្ធច្រមុះ ព្រោះអាការៈសម្បូរស្លេស្មនៅក្នុងផ្លូវដង្ហើម អាចជារោគសញ្ញាហឺត។ ៤-ហត់ គ្នាយើងអាចនឹងកើតហឺត បើមានអាការៈហត់ ក្រោយពេលហាត់ប្រាណស្រាលៗ ត្រូវអង្គុយចុះដើម្បីទប់ដង្ហើម មុននឹងបន្តទៀត។ ៥-អស់កម្លាំង គ្នាយើងខ្លះស្រាប់តែមានអាការៈដូចជាអស់កម្លាំង ថប់ដង្ហើម ណែនទ្រូង និងមានចង្វាក់ដង្ហើមខុសធម្មតា […]


ជំងឺហឺត

កើត​ហឺត ឆាប់​ដង្ហក់ គួរ​​ហាត់​ប្រាណ​របៀបម៉េច?

ហត់ អស់​កម្លាំង​កំហែង ហាត់​ប្រាណ​តិចតួច ដង្ហក់​ចង់​ដាច់​ខ្យល់ ពិសេស​ត្រូវ​អាកាស​ធាតុ​ត្រជាក់​ភ្លាម​ធ្វើ​ទុក្ខ​ភ្លាម ពិត​ជា​ពិបាក​ណាស់​មិន​អ៊ីចឹង! អារម្មណ៍​នេះ​មាន​តែ​គ្នា​យើង​ធ្លាប់​កើត​ជំងឺ​ហឺត ទេ​ទើប​យល់​ច្បាស់។ យ៉ាងណា គ្នា​យើង​ចង់​បាន​សុខភាព​ល្អ ចង់​ហាត់​ប្រាណ​គ្មាន​ផល​រំខាន​ដោយ​ជំងឺ​ហឺត នៅ​តែ​អាច​ហាត់​បាន គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់ “Hello គ្រូពេទ្យ” ក្នុង​អត្ថបទ​នេះ។ កាល​ពីឆ្នាំ ១៦៩៨ លោក John-Floyer កវី​និពន្ធ និង​ជា​អ្នក​ចិត្តសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស រក​ឃើញ​ថា អារម្មណ៍​ស្ត្រេស ប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​ការ​ហាត់​ប្រាណ​ ក៏​ជា​ហេតុ​បង្ក​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ពេល​ហាត់​ប្រាណ។ បើ​ចង់​ហាត់​ប្រាណ មិន​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​វិញ ត្រូវ​ដឹងពី​កត្តា​បង្ក​ និង​វិធី​ដោះ​សា្រយ​ដូច​ជា៖ ១- កត្តាបង្កឲ្យជំងឺហឺតរើឡើងពេលហាត់ប្រាណ មាន​កត្តា​ជា​ច្រើន ប៉ះពាល់​ដល់​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​ដំបូង​ បើ​អារម្មណ៍​ស្រេ្តស​កាន់​តែ​ធ្ងន់ធ្ងរ​ កាន់​តែ​បង្ក​ឲ្យ​រើ​ឡើង​ខ្ពស់​ដូច​គ្នា។ - វិធី​គ្រប់​គ្រង​ជំងឺ​ហឺត៖ ពេល​ណា​យើង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ល្អ​ យើង​អាច​ទទួល​ផល​ផ្ទុយ​មក​វិញ ដូច​ជា ករណី​រើ​ឡើង​របស់​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​កាន់​តែ​ខ្ពស់។ - លក្ខខណ្ឌ​ជុំវិញ៖ ជំងឺ​ហឺត​រើ​ឡើង​អំឡុង​ពេល​ហាត់​ប្រាណ​ ដោយ​សារ​តែ​ខ្យល់​ត្រជាក់​ សំណើម ខ្យល់​ទាប​ ខ្យល់​កខ្វក់ ​ធូលី​ដី ​ផ្សែង ​ថ្នាំ​ជក់ ​ផ្សែង​ឡាន​ និង​ឧស្ម័នពុល (ស្ពាន់ធ័រ​ឌីអុកស៊ីត ​អាសូត​ឌីអុកស៊ីត ​អូហ្សូន)។ - អារម្មណ៍​តានតឹង៖ បើយើង​នៅ​តែ​បន្ត​គិត​ច្រើន ​ឬ​ហាត់​ប្រាណ​ដោយ​មិន​សម្រាក​សោះ […]


បញ្ហាសួតផ្សេងទៀត

Acute Respiratory Failure (ខ្សោយផ្លូវដង្ហើម)

និយមន័យ១- អ្វី​​ជា​ជំងឺ​ខ្សោយ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល? ខ្សោយ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ ជា​ជំងឺ​កើត​ឡើង​ពេល​មាន​ទឹក​ដក់​ក្នុង​ថង់​ទង​សួត ធ្វើ​ឲ្យ​សួត​មិន​អាច​បញ្ជូន​​អុកស៊ីហ្សែន​ចូល​ក្នុង​ចរន្ត​ឈាម ជាហេតុ​នាំ​ឲ្យ​សរីរាង្គ​មិន​អាច​ទទួល​អុកស៊ីហ្សែន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​កាបូន​ឌីអុកស៊ីត​កើន​ឡើង​ក្នុង​ឈាម។ កត្តា​នេះ​នាំ​ឲ្យ​ពិបាក​ផ្លាស់​ប្តូរ​រវាង ​អុកស៊ីហ្សែន និង​កាបូន​ឌីអុកស៊ីត ក្នុង​សរសៃ​ឈាម​តូច​ឆ្មារ​លើ​ថង់​ទង​សួត។ ស្ថាន​ភាព​របៀប​​នេះ ​អាច​លេច​ឡើង​ក្នុង​កម្រិត​ស្រួច​ស្រាវ​ ឬ​ធ្ងន់ធ្ងរ ​ពេល​ខ្លះ​អាច​ឈាន​ដល់​ស្លាប់​​ក៏​មាន ​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ រោគសញ្ញា២- រោគសញ្ញា​មាន​អ្វីខ្ល? រោគ​សញ្ញា​នៃ​ជំងឺ ​អាស្រ័យ​កម្រិត​សារធាតុ​អុកស៊ីហ្សែន​ និង​ឧស្ម័ន​កាបូនិក ក្នុង​ឈាម ​និង​មូល​ហេតុ​បណ្ដាល​ឲ្យ​ប្រតិកម្ម​ផ្លាស់ប្តូរ​រវាង​ឧស្ម័ន​ទាំង​ ២ ថយចុះ។ បើ​យើង​ចាល់​ឧស្ម័ន​កាបូនិក​ច្រើន​ក្នុង​ឈាម​​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​រោគ​សញ្ញា​ដូចជា៖ – វង្វេង​វង្វាន់ – ដង្ហើម​ញាប់​ខុស​ធម្មតា។ ហើយ​ក្នុង​ករណី​អុកស៊ីហ្សែន​ចុះ​ខ្សោយ​វិញ​ គឺ​អាច​បណ្តាល​ឲ្យ៖ – បាត់​ស្មារតី – អស់​កម្លាំង – ថប់​អារម្មណ៍ – ពិបាក​ដក​ដង្ហើម – បែក​ញើស​ពេញ​ខ្លួន​ – បេះដូង​ដើរ​ញាប់​ខុស​ប្រក្រតី – ឡើង​ស្វាយ​ មុខ ​ចុង​ដៃ​ ចុង​ជើង ​និង​បបូរ​មាត់​។ មនុស្ស​គ្រប់រូប​ អាច​មាន​សញ្ញា​ផ្សេងៗ​គ្នា​ ដូច្នេះ​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​អាការៈ​ប្លែក​ឬ​ធ្ងន់ធ្ងរ។ មូលហេតុបង្ក៣- អ្វីជាមូល​ហេតុ​បង្ក? ជំងឺ​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុជា​ច្រើន ប៉ុន្តែ​មូល​ហេតុ​បង្ក​ជួប​ប្រទះ​ញឹក​ញាប់​មាន​ដូច​ជា៖ – ការ​បង្ក​រោគ​ក្នុង​សួត៖ ភាគ​ច្រើន​ឧស្សាហ៍​ជួប​ជាង​គេ​​​។ – ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល៖ ផល​វិបាក​បណ្ដាល​មក​ពី​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ដង្ហើម​ដូចគ្នា។ – ថ្នាំ​ញៀន​និង​ស្រា៖ ក្នុង​យើង​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន ​និង​ផឹក​ស្រា​ជោគ​ជាំ នាំ​ឲ្យ​ខួរ​ក្បាល​អាច​ស្ពឹក ធ្វើ​ឲ្យ​មាន​វិបត្តិ​​ដក​ដង្ហើម។ – ស្ទះ​ដង្ហើម៖ ពេល​បំពង់​ខ្យល់​ស្ទះ​ បង្ក​ឲ្យ​ការ​ស្រូប​យក ​អុកស៊ីហ្សែន […]


បញ្ហាសួតផ្សេងទៀត

History And Physical Exam For COPD (ប្រវតិ្តជំងឺ និងពិនិត្យរាងកាយជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ)

និយមន័យ១- អ្វី​ជា​ប្រវតិ្ត​ជំងឺ និង​ពិនិត្យ​រាងកាយ​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ? ជំងឺ​ស្ទះដង្ហើមរ៉ាំរ៉ៃ ​មក​ពី​ពាក្យ​បច្ចេក​ទេស Chronic obstructive pulmonary disease ជាប្រភេទ​ជំងឺ​សួត ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ ជួនកាល​អាច​កើត​ឡើង​ដោយ​សារ​ជំងឺ​ពីរ​បូកបញ្ចូល​គ្នា បង្ក​ដោយ​ការ​ជក់​បារី​ នាំ​ឲ្យ​រលាក​ទង​សួត​រ៉ាំរ៉ៃ និង​ជំងឺ​ហើម​សួត។ សម្រាប់​បញ្ហា​នេះ ទុក​កាន់​តែ​យូរ បណ្ដាល​ឲ្យឆាប់​ហត់ ​និង​មាន​បញ្ហា​បេះដូង។ ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​បាន​ទេ​ ប៉ុន្តែ​​ប្រើប្រាស់​ថ្នាំ​ និង​ផ្លាស់​ប្ដូរទម្លាប់​រស់​នៅ ​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​បាន។ សម្រាប់​វិធីកុំឲ្យ​​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ ​វិវត្តលឿន ត្រូវ​ឈប់​ជក់​បារី។ ប្រវត្តិ​ជំងឺអាច​ជួយ​ផ្ដល់​នូវ​តម្រុយ​សំខាន់ ​ដល់​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​​ជំងឺ​នេះ។ ២- ហេតុ​អ្វី​ត្រូវ​ពិនិត្យ​រាងកាយ? សាក​សួរ​ប្រវតិ្ត​ជំងឺ​ដោយ​យក​ចិត្ត​ទុកដាក់ និង​ពិនិត្យ​រាងកាយ​ ជួយ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹមត្រូវ រឿង​សំខាន់​ត្រូវ​ធ្វើ​នៅ​ពេល​យើង​មានជំងឺ និង​ជួប​គ្រូពេទ្យ​លើក​ដំបូង។ ស្វែងយល់មុនធ្វើតេស្ត៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ​រាងកាយ? សាក​សួរ​អំពី​ប្រវត្តិ​ជំងឺ​ឲ្យ​បាន​ហ្មត់ចត់​ និង​ពិនិត្យ​ទៅ​លើ​បេះដូង ​​មិន​រាប់​បញ្ចូល​ជំងឺ​បេះដូង ​ឬ​មាន​រោគ​សញ្ញា​​ណា​មួយ​ស្រដៀង​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ។ ម៉្យាង​ទៀត ពិត​សំខាន់​ ​ព្រោះ​​ជក់​បារី​អាច​បង្កើន​ហានិភ័យ​បេះដូង​ ដូច​គ្នា​ទៅ​នឹង​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ​ដែរ។ ​ពិនិត្យ​បេះដូង ​អាច​ដឹង​ពី​ចង្វាក់​បេះដូង​លោត​ញាប់ រកឃើញ​សញ្ញា​ខ្សោយ​បេះដូង​ជា​ដើម។ ពេល​ខ្លះថ្លើម​អាច​រីក​ធំ ​ដោយ​សារ​តែ​ខ្សោយ​បេះដូង​ខាង​ស្ដាំ ហើយ​លទ្ធផល​ពិនិត្យ​រាងកាយ​អាច​ប្រែប្រួល ​ព្រោះ​​មនុស្ស​គ្រប់រូប​គ្មាន​រោគ​សញ្ញា​​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃដូចគ្នា​ទាំង​អស់​ទេ។ ដំណើរការធ្វើតេស្ត៤- គួរ​ត្រៀម​ខ្លួន​បែប​ណា? គួរ​តែ​ពិនិត្យ​ឯកសារ​ជំងឺ​ពី​មុនៗ ដោយ​យក​ចិត្ត​ទុក​ដាក់ ​ដូចជា​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាលយើង​ធ្លាប់​ឆ្លង​កាត់។ ទោះ​យើង​ធ្លាប់​ព្យាបាល​ជំងឺ​នេះ​​ជា​សះ​ក្តី ប៉ុន្តែ​​ដឹងពី​បញ្ហា អាច​ជួយ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ករណី​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោយ​បាន។ ក្រៅ​ពី​នេះ​ ដឹង​ពី​ស្ថានភាព​ជំងឺ​ពី​មុន និង​ស្ថានភាព​បច្ចុប្បន្ន ​ជួយ​គ្រូពេទ្យ​អាច​ជ្រើសរើស​វិធី​ព្យាបាល​ត្រឹមត្រូវ​ […]


ជំងឺហឺត

ជំងឺ​ហឺត​ពេលយប់មាន ៤ចំណុច សំខាន់​បំផុតត្រូវដឹង

រឿង​ជំងឺ​ហឺត "Hello គ្រូពេទ្យ" ធ្លាប់​ចេញ​អត្ថបទ​ច្រើន​ហើយ លម្អិត​ទាំង​និយមន័យ ពន្យល់​ទាំង​ដើម​ហេតុ ផល​ប៉ះពាល់ និង​របៀប​ដោះស្រាយ​ជា​ដើម។ ប៉ុន្តែ​ថ្ងៃ​នេះ មាន​ហឺត​ប្រភេទ​ថ្មី​ទៀត​ហើយ ចង់​លើក​យក​មក​ពន្យល់។ គ្នា​យើង​ធ្លាប់ឮ​ជំងឺ "ហឺត​ពេល​យប់" ទេ? ស្តាប់​ទៅ​ប្លែក មែន​អត់? បើ​ប្លែក ហើយ​ចង់​ដឹង អាន​លេងៗ​សិន​ទៅ។ ១- អ្វី​ជា​ជំងឺ​ហឺត​ពេល​យប់? ជំងឺ​ហឺត​ពេល​យប់ មក​ពី​ពាក្យ​បច្ចេក​ទេស Nocturnal Asthma។ វា​ទាក់ទង​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ ការ​ស្ទះ​ផ្លូវ​ដង្ហើម បញ្ហា​សួត​ធ្ងន់ធ្ងរ​ ត្រូវ​ការ​ប្រើ​ថ្នាំ​ចាំ​បាច់។ គ្នា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​ដែល​អាច​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ ២- រោគសញ្ញា ក្អក សំឡេង​សួត​ងឺតៗ (ដក​ដង្ហើម​មាន​សំឡេង​ដូច​ហួច) ហត់ ដក​ដង្ហើម​ខ្លីៗ និង​តឹង​ទ្រូង ជា​រោគ​សញ្ញា​ទូទៅ ប៉ុន្តែ​វា​នឹង​ធ្ងន់​ពេល​យប់​ដែល​អាច​ធ្វើ​ឲ្យយើង​ភ្ញាក់ និង​គេង​មិន​គ្រប់ ធ្វើ​ឲ្យ​អស់​កម្លាំង ឆាប់​ខឹង។ ៣- ម៉េចបានមានជំងឺហឺតពេលយប់? មូល​ហេតុ​ច្បាស់​លាស់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ប៉ុន្តែ​មាន​មូល​ហេតុ​មួយ​ចំនួន​អាច​បង្ក​ជា​ជំងឺ​នេះ៖ - រលាក​ស៊ី​នូស​ក្នុង​ច្រមុះ (Sinusitis)៖ អំឡុង​ពេល​គេង ផ្លូវ​ដង្ហើម​រួម​តូច ធ្វើ​ឲ្យ​ខ្យល់​ចូល​មិន​បាន ធ្វើ​ឲ្យ​ក្អក។ ក្អក​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​កាន់​តែ​ត្បៀត។ បើ​ផ្លូវ​ដង្ហើម​ប៉ះពាល់ ទឹក​ហូរ​មក​ពី​រលាក​ស៊ីនូស​ក្នុង​ច្រមុះ កាន់​តែ​ច្រើន បង្ក​ឲ្យ​មាន​សញ្ញា​ជំងឺ​ហឺត​នេះ​តែ​ម្តង។ - ទម្លាប់​គេង៖ ធម្មតា […]


ជំងឺហឺត

មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត

ក្អកហឺត ក៏​ជា​ជំងឺ​ហឺត​ដែរ ប៉ុន្តែ​ជំងឺ​នេះ​សំដៅ​លើ​ ក្អកស្ងួត។ តើ​ក្អកហឺត មាន​ផល​រំខាន​យ៉ាង​ម៉េច​ខ្លះ? គួរ​ប្រុងប្រយ័ត្ន បង្ការ និង​ព្យាបាល​បែប​ណា? អាច​ស្វែងយល់​ទាំង​អស់គ្នា។ ១-អ្វីទៅជាក្អកហឺត? ក្អក​ហឺត ​ជា​​ជំងឺ​ហឺត​មួយ​ប្រភេទ។​ រោគ​សញ្ញា​ចម្បង​នៃ​ក្អក​ហឺត​គឺ​ក្អក​ស្ងួត។​ ក្អក​ហឺត គឺ​ជា​ប្រភេទ​នៃ​ជំងឺ​ហឺត អ្នក​អាច​​គ្មាន​រោគ​សញ្ញា​ផ្សេង​ក្រៅ​ពី​ ហត់ និង ដក​ដង្ហើម​លឺ​សំឡេង​ដូច​ហួច។​ ជួន​កាល​ លក្ខណៈ​របស់​វា​​​គឺ​ក្អក​យូរ​ជាង​ ៦​-​៨​ សប្ដាហ៍។​ ការ​​ក្អក​អាច​កើត​ឡើង​នៅ​ពេល​យប់​​ ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពេល​អ្នក​ដេក​ ឬ​ នៅ​ពេល​ថ្ងៃ​ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​ប្រ​ចាំ​ថ្ងៃ។​ ការ​ក្អក​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ពេល​ធ្វើ​លំ​ហាត់​ប្រាណ​ ឬ​ ពេល​អ្នក​ប៉ះ​ពាល់​នឹង​សារ​ធាតុ​បង្ក​ឲ្យ​កើត​ហឺត​ ឬ​ ប្រតិកម្ម​ដូច​ជា​ ធូលី​ដី​ ពង​ផ្សិត​ គ្រឿង​ក្រអូប​ ឬ​ នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រ​ជាក់។ ក្អក​ហឺត​អាច​កើត​លើ​គ្រប់​វ័យ​ ក៏​ប៉ុន្តែ​វា​ច្រើន​កើត​ចាប់​ពី​វ័យ​កុមារ។ ២-ក្អកហឺតបង្កដោយអី? មូលហេតុ​របស់​​ក្អក​ហឺត​ គឺ​មិន​បាន​ដឹង​ច្បាស់​លាស់​ទេ។​ ទោះ​ជា​យ៉ាង​ណា​ ក្អក​អាច​កើត​ឡើង​​នៅ​ពេល​ដែល​អ្នក​ប៉ះ​ពាល់​នឹង​សារធាតុ​អាលែកហ្ស៊ី ឬ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រ​ជាក់។ ការ​ក្អក​អាច​កើត​ឡើ​ង​បន្ទាប់​ពី​មាន​ការ​បង្ក​រោគ​តាម​ផ្លូវ​ដង្ហើម។ លើស​ពី​នេះ​ទៀត​ ក្អក​អាច​កើត​ក្រោយ​មាន​ការ​ឆ្លើយ​តប​ពី​ថ្នាំ​ beta blockers។​ Beta blockers​ គឺ​ជា​ថ្នាំ​ប្រើ​សម្រាប់​ជំងឺ​លើស​សម្ពាធ​ឈាម​ ​ជំងឺ​ខ្សោយ​បេះ​ដូង​ ការ​ឈឺ​ក្បាល​ប្រកាំង​ ​ជំងឺ​បេះ​ដូង​ ​ជំងឺ​ទឹក​ដក់​ក្នុង​បាត​ភ្នែក​ […]


ជំងឺហឺត

កើតហឺតចង់រស់យូរ? ត្រូវដឹងអាហារណា​គួរញ៉ាំ ឬមិនគួរ

ឲ្យ​តែ​ញ៉ាំ​មិន​ស្រួល មិន​តម ដឹង​តែ​ ហឺត​ធ្វើ​ទុក្ខ ពិបាក​តែ​ខ្លួន​ឯង​ហ្នឹង។ នេះហើយ ជីវិត និង​ស្ថានភាព​គ្នា​យើង​កើត​ហឺត ពិបាក​ណាស់ មិនអ៊ីចឹង?។ កត្តា​សំខាន់​មួយ​ទៀត​គឺ មាន​ជំងឺ​នេះប្រចាំ​កាយ ត្រូវ​គិត​គូរ​ខ្លាំង ពិសេស​រឿង​ហូបចុក​ប្រចាំ​ថ្ងៃ។ ឈប់​ខ្វាយ​ខ្វល់​សិន អាន​អត្ថបទ​ "Hello គ្រូពេទ្យ" អាច​ដឹង​វិធី​ទប់​ស្កាត់​ផល​វិបាក និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ១- ញ៉ាំអាហារល្អៗ ពពួក​បន្លែ និង​ផ្លែ​ឈើ​សម្បូរ ដោយ​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម ដូចជា៖ វីតាមីន C ​វីតាមីន E ​និង​ពពួក Beta-carotene។ សារធាតុ​ទាំង​នោះ​អាចជួយ​កាត់​បន្ថយ ការ​រលាក​ក្នុង​សួត​បាន។ លើស​ពី​នេះ បន្លែ ​ផ្លែ​ឈើ ក៏​សម្បូរ​ជាតិ​សរសៃ​ច្រើន​ផង​ដែរ។ ជាតិ​សរសៃ​ទាំង​នោះ ​ល្អ​ក្នុង​ការទប់ទល់ ជា​មួយ​បញ្ហា​រលាក។ គួរ​ញ៉ាំ​ផ្លែ​ឈើ ដូចជា ក្រូច​ ទំពាំង​ បាយជូរ ក្រូចឆ្មា ពពួក​ផ្លែ ស្ត្ររប៊ើររី និង ពពួក​បន្លែ​ស្លឹក​បៃតង​ចាស់ ឲ្យ​បាន​ច្រើន។ គួរ​ព្យាយាម ញ៉ាំ​អាហារ​មាន​ជាតិ អូមេហ្គា ៣ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស