សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ជំងឺហឺត

អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

កើត​ហឺតជួបប្រទះផលវិបាកច្រើន ទាំងអាកាសធាតុ បរិស្ថានជុំវិញខ្លួន សូម្បីតែហាត់ប្រាណ ក៏ប្រទះផល​វិបាកច្រើនដូច​គ្នា ពិសេសចំពោះស្រីៗ កាន់តែពិបាកខ្លាំងរឿងពពោះតែម្តង។ អ្នក​កើតហឺត គួរ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ សូម្បីតែ​អាហារ​ខ្លះ ក៏ប៉ះពាល់​សុខភាពយើងដែរ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់​គ្នា​យើងកើតហឺត ​កុំ​ញ៉ាំ​​អាហារ​ដូច​ខាងក្រោម​នេះ។ ១- អាហារ​​មាន​ផ្ទុក​ជាតិស្ពាន់ធ័រ សារធាតុ​ស្ពាន់ធ័រ​ (Sulfurs) ដូចជា ​ឌីអុកស៊ីត​ស៊ុលផួរិច ​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បង្ការ​ផ្លែ​ឈើ​ក្រៀម​ កុំ​ឲ្យ​បាត់បង់​ពណ៌ ​ជួយ​កាត់​បន្ថយ​ការ​កកើត​​បាក់តេរី​ និងធ្វើ​ឲ្យ​មាន​ភាព​ទន់​ ងាយ​ស្រួល​ញ៉ាំ។ គ្នា​យើង​​មួយ​ចំនួន​ អាច​មាន​ប្រតិកម្ម​ស្រាល​ ដូចជា​ ឡើង​កន្ទួល​រមាស់​ និង​ខ្លះទៀត ​មាន​អាការៈ​ធ្ងន់ធ្ងរ​ ដូចជា ​ពិបាក​ដក​ដង្ហើម​ ​សន្លប់​ សម្ពាធ​ឈាមធ្លាក់​ចុះ ឈឺ​ពោះ​ ឬ​រាករូស។ សម្រាប់​អ្នកកើត​ហឺត បើ​ញ៉ាំ​​ផ្លែ​ឈើ​ក្រៀម ​មាន​ផ្ទុក​សារធាតុ​ស្ពាន់ធ័រ​នេះ​ តែង​មាន​ប្រតិកម្ម​​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង​។ សារធាតុ​ស្ពាន់ធ័រ​ មាន​ផ្ទុក​នៅ​ក្នុង​ផ្លែឈើ​ក្រៀម ​ដូច​ជា​ ទំពាំងបាយជូរក្រៀម ​ម្នាស់ក្រៀម ​ដំឡូង​បារាំង​​វិច​ខ្ចប់ ​ស្រា​ក្រហម ​ស្រា​បៀរ ​តែ ​ដំណាប់​ផ្លែ​ឈើ​ ទឹក​ផ្លែ​ឈើ​ គ្រឿង​ស៊ុប​ក្រៀម ​និង​បង្គារ​ក្រៀមជាដើម។ ហេតុ​នេះ​ […]


បញ្ហាសួតផ្សេងទៀត

ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត

​ញ៉ាំ​អាហារ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​​សុខភាព​ល្អ​។ គ្នា​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់ ញ៉ាំ​ភ្លាម ចូល​ទម្រេតខ្លួន​ចុចមើល​ទូរសព្ទ ឬគេង​ភ្លាម ទាំង​មិន​ខ្វល់ថា អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ដឹង​ខ្លះៗ​ ពាក់​ព័ន្ធ​ទម្លាប់​ញ៉ាំ​ឆ្អែត​ភ្លាម គេង​ភ្លាម ប៉ះពាល់​អ្វី​ខ្លះ​ដល់​សុខភាព។ ១- ញ៉ាំ​ឆ្អែត​ភ្លាម ​គេង​ភ្លាម ប៉ះ​ពាល់​ដល់​សុខភាព​មែន​ទេ? ចម្លើយ​ គឺ​ពិត​មែន ព្រោះ​ថា​អាហារយើងញ៉ាំ​ទៅ​ អាច​រំលាយ​បាន​ល្អ​ នៅ​ពេល​យើង​អង្គុយ​ត្រង់ខ្លួន​ប៉ុណ្ណោះ។ គួរ​តែ​ទម្រេត​ខ្លួន​គេង ២ ម៉ោងបន្ទាប់​ពី​ញ៉ាំរួច​ ហើយ​ការ​ទម្រេត​ខ្លួន​គេង​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ នឹង​ធ្វើ​ឲ្យ​អាហារ​មិន​រំលាយ​ល្អ ខណៈ​ទម្លាប់បែប​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា៖ – បញ្ហា​ចាល់​ជាតិ​អាស៊ីដ៖ បំពង់​អាហារ (Esophagus) ដែល​ជា​បំពង់​មួយ​ភ្ជាប់​ពីមាត់​ទៅ​ក្រពះ មាន​សន្ទះ​បិទ​ (Valve) សម្រាប់​​ការពារ​អាហារ​កុំ​ឲ្យ​ច្រាល​ឡើង​ចេញ​ពី​ប្រព័ន្ធរំលាយ​អាហារ​បាន។ នៅ​ពេលយើង​​គេង បន្ទាប់ពី​ញ៉ាំ​អាហារ​រួច សន្ទះ​បិទនោះ ​នឹង​ពិបាក​រក្សា​អាហារ​ឲ្យ​នៅ​តែ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ជាមូល​ហេតុ​ពេល​ក្រពះ​យើង​ពេញ​ខ្លាំង​ ធ្វើ​ឲ្យ​ច្រាល​អាស៊ីដឡើង​មក​លើ​បាន។ – ក្រហាយ​ទ្រូង៖ ក្រហាយ​ទ្រូង ​ជា​ស្ថាន​ភាព​មួយដែល​ក្រពះ​មាន​ជាតិ​អាស៊ីដ​ច្រើនលើស​កម្រិត។ អាស៊ីដ​ទាំង​នោះ​នឹង​ច្រាល​ឡើង​ពី​ក្រពះ​ទៅដល់​បំពង់​ក នាំ​ឲ្យ​​មាន​អារម្មណ៍​ដូច​ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​ នៅ​ត្រង់​បំពង់​ក ហើយ​បញ្ហា​ទាំង​អស់​នេះ​ ច្រើន​មាន​ជាមួយ​អាការៈ​ភើ និងជូរ​ក្នុង​មាត់។ – ឡើង​ទម្ងន់៖ បញ្ហា​មួយ​នេះ ​បណ្ដាល​មក​ពី​ញ៉ាំ​អាហារ​ ហើយ​គេង​ភ្លាម​នៅ​ពេល​យប់។ ញ៉ាំ​អាហារ​យឺត​នៅ​ពេល​យប់ ក៏​មាន​គ្រោះ​ថ្នាក់​ផ្សេង​ទៀត​ដែរ រួម​មាន […]


ផ្ដាសាយធម្មតា

ដល់​ខែ​ភ្លៀង​ហើយ នេះ​តិចនិក ៦ ​យ៉ាង ការពារ​កុំ​ឲ្យ​​ផ្ដាសាយ

តាំងពី​ពាក់​កណ្ដាល​ខែ​ឧសភា​មក ភ្លៀង​បាន​ធ្លាក់​ជា​បន្ដបន្ទាប់ ហើយ​ជំងឺ​ផ្ដាសាយ ក៏​ចាប់​ផ្ដើម​កើត ហើយ​ចម្លង​តៗគ្នា​ផងដែរ។ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ផ្ដាសាយ ហូរ​សម្បោរ កណ្ដាស់ ប៉ះពាល់​ការងារ និង​ការ​រកស៊ី “Hello គ្រូពេទ្យ” ណែនាំ​តិចនិក ៦​យ៉ាង។ ១. ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ ២. លាងដៃ​ឲ្យ​បាន​ច្រើន​ដង លាង​ដៃ​ជាមួយ​សាប៊ូ ឲ្យ​បាន​ច្រើន​ដង តាមតែ​អាច​ធ្វើ​បាន ជា​ពិសេស​ក្រោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ។ ៣. ប្រើ​ទឹក​អនាម័យ​មាន​ជាតិ​អាល់កុល បើគ្នា​យើងមិន​បាន​​លាងដៃ​ជាមួយ​សាប៊ូទេ យើង​អាច​ប្រើ​ទឹក​អនាម័យ​មាន​ជាតិ​អាល់កុល ដើម្បី​លាងដៃសម្លាប់​បាក់តេរី​បាន។ ៤. ចៀសវាង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ សម្រាប់​អ្នក​ធ្វើការ ពេល​ជួប​គ្នា ភាគច្រើនតែង​ចាប់ដៃ​គ្នា តែ​ដើម្បី​ការពារ​ផ្ដាសាយ ពេទ្យ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាប់ដៃ ឬ​ប៉ះផ្ទាល់​ជាមួយ​មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ។ ដូច្នេះ ដើម្បី​ជំនួស​ការចាប់​ដៃ យើង​គួរលើកដៃ​ជម្រាបសួរ ឬ​និយាយ​សួស្ដី។ ៥. រក្សា​បរិស្ថាន​ជុំវិញ​យើង​ឲ្យ​ស្អាត មិនថា នៅ​ផ្ទះ ឬ​កន្លែង​ការងារ​ទេ យើង​ត្រូវ​សម្អាត​បរិស្ថាន​នៅ​ជុំវិញ ឲ្យ​មាន​អនាម័យ កុំឲ្យ​មាន​ធូលី ដី។ សម្លៀកបំពាក់ ក៏ដូចគ្នាដែរ ប្រសិនបើ​យើងឧស្សាហ៍​ជួប​អ្នកជំងឺ យើងគួរ​ឆាប់​យក​ទៅ​បោកគក់ ហើយ​យើង​គួរ​ងូតទឹកសម្អាត​ខ្លួនផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ៦. រក្សា​ការរស់នៅ​ឲ្យ​មាន​សុខភាព​ល្អ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​មាន​ជីវជាតិ​ល្អ កុំ​ជក់បារី និង​ផឹកស្រា ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ តែ​ប្រសិនមិន​អាច​គ្រប់គ្រង​រឿងទាំង​នេះ​បាន​ល្អ វានឹង​ធ្វើ​ឲ្យ​បំពង់​ដង្ហើម​រលាក […]


ផ្ដាសាយធម្មតា

ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ

ខែ​ភ្លៀង​ជា​ខែ​ដែល​ងាយ​កើត​ជំងឺ​ផ្តាសាយ មិនថា ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ។ ចំពោះ​មនុស្ស​ពេញវ័យ ឬ​ចាស់ៗ បើ​សិន​ជា​មាន​អាការៈ​ផ្តាសាយ​តិចតួច មិនបាច់​បារម្ភ​ពេក​ទេ គ្រាន់​តែ​ញ៉ាំ​ភេសជ្ជៈ​ទាំង ៣ មុខ​នេះ នោះ​អាការៈ​នឹង​ធូរ​ស្បើយ​វិញ។ ១– ញ៉ាំ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ឃ្មុំ យក​ទឹក​ក្តៅ​ឧណ្ហៗ ដាក់​ក្នុង​កែវ រួច​ច្របាច់​ក្រូចឆ្មារ ២ ឬ ៣ ចំណិត​ចូល​តាម​ចំណង់​ចំណូលចិត្ត រួច​ដាក់​ទឹក​ឃ្មុំ ១ ស្លាបព្រាកាហ្វេ។ ធ្វើ​បែប​នេះ​ញ៉ាំ ៣ដង/ថ្ងៃ នោះ​អាការៈ​ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ នឹង​ធូរ​ស្បើយ។ ២– ញ៉ាំទឹក ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន ការ​ញ៉ាំ​ទឹក​សុទ្ធ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន​អាច​បង្ការ​ពី​ជំងឺ​ផ្តាសាយ។ តែ​សិន​ជា​យើង​កំពុង​ផ្តាសាយ រាងកាយ​យើង​ខំ​ប្រឹង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ ទើប​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ព្យាយាម​ញ៉ាំ​ទឹក​ក្តៅ​គ្រប់​ពេល​នេះ ផ្តាសាយ​នឹង​ឆាប់​បាត់​ទៅ​វិញ។ ៣– ញ៉ាំ​តែ​ខ្ញី វិធី​នេះ​ក៏​ជួយ​បំបាត់​ផ្តាសាយ​លឿន​ដែរ យើង​អាច​ប្រើ​ខ្ញី​ស្រស់ ឬ​ខ្ញី​ក្រៀម មក​ដាំ​ទឹក​ផឹក ឬ​ឆុង​ទឹក​ក្តៅ​ផឹក​ជា​ប្រចាំ​នោះ ១–២ ថ្ងៃ​ក្រោយ​នឹង​ជា​ឡើង​វិញ​ហើយ។ គ្រាន់​តែ​ការ​ប្រើ​ខ្ញី​ស្រស់​រាង​ក្រពុល​ពិបាក​ញ៉ាំ​បន្តិច មិន​ឈ្ងុយ​ដូច​ខ្ញី​ក្រៀម​នេះ។ អត្ថបទពាក់ព័ន្ធ៖  ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ជំងឺហឺត

ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ

ហឺត ជាជំងឺ​ម្យ៉ាង​ដែល​កើតមាន​លើ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង ធ្វើឲ្យតូច​ចង្អៀត និង​រលាក​ផ្លូវដង្ហើម ពិបាក​ដក​ដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង។ ប្រសិនបើ​យើងមាន​ជំងឺ​ហឺត ការលេបថ្នាំ​តាម​វេជ្ជបញ្ជា ជារឿង​សំខាន់បំផុត។ តែ​ យើងក៏អាច​ប្រើវិធីសាស្ត្រ​តាម​បែប​ធម្មជាតិ ដើម្បី​បំបាត់​ជំងឺ​នេះ​ផងដែរ។ ខាងក្រោមនេះ ជាវិធីសាស្ត្រតាម​បែប​ធម្មជាតិ៖ ១– ក្រេប​កាហ្វេ Expresso នៅពេល​ជំងឺធ្វើ​ទុក្ខ បណ្ដាល​ឲ្យ​ក្អក ពិបាក​ដកដង្ហើម អ្នកជំងឺ​ចាំបាច់​រកថ្នាំ​លេប​ភ្លាមៗ ឬ​អាច​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ជួយឲ្យផ្លូវ​ដង្ហើមដំណើរការស្រួល។ អ្នកស្រាវជ្រាវថា ជាតិ​កាហ្វេអ៊ីន​នេះជួយ​ឲ្យ​សួត​ដំណើរការ​ល្អបាន ៤​ ម៉ោង។ ២– ងូត​ទឹកក្ដៅ ងូត​ទឹកក្ដៅ​ក្នុង​បន្ទប់​សូណា ឬ​នៅ​តាម​ផ្ទះ អាចជួយ​កម្ចាស់​ស្លេស្មដែល​ធ្វើឲ្យ​ពិបាក​ដកដង្ហើម។ ប៉ុន្ដែ ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​កម្ដៅក៏ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើឡើង​ខ្លាំង​ដែរ។ ៣– ផឹក ឬញ៉ាំ​ខ្ទឹមស និង​ខ្ញី ខ្ទឹមស និង​ខ្ញី មាន​សារធាតុ​ប្រឆាំង​ការ​រលាក ជួយ​បំបាត់​ជំងឺ​ហឺត ដូច្នេះ​អ្នកជំងឺអាច​បង់​ខ្ទឹមស ឬ​ខ្ញីចូល​ក្នុង​ទឹកក្ដៅ ហើយ​អាច​ញ៉ាំ​ដូច​ជា​ទឹក​តែ ឬ​យក​ទៅ​ប្រើប្រាស់​ក្នុង​សម្ល​ក៏​បាន។ ៤– រៀន​គ្រប់គ្រង​អារម្មណ៍តានតឹង នៅពេល​អ្នក​ជំងឺជួប​បញ្ហា​ស្ត្រេស សាច់ដុំ​ទាំង​អស់​ក្នុង​រាងកាយ នឹង​រីក​ឡើង រួមទាំង​សាច់ដុំ​នានា​លើ​ទ្រូង​ផងដែរ។ ដូច្នេះ​ការគ្រប់គ្រង​ភាព​តានតឹង តាម​សមាធិ យ៉ូហ្កា ថៃជី ជាជម្រើស​ល្អ ដើម្បី​ជួយ​ឲ្យ​ជំងឺ​ហឺតធូរស្រាល។ ៥– ហាត់ប្រាណ ហាត់ប្រាណជួយ​ឲ្យ​សួត​កាន់តែ​ល្អ ប៉ុន្ដែ​ក៏គួរ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​ហាត់ប្រាណ​ក្នុង​អាកាសធាតុ​ត្រជាក់ អាច​ឲ្យ​ជំងឺ​នេះ​រើឡើង។ ការហាត់ប្រាណគួរចាប់ផ្ដើម​ពី​ការ​ដើរ​តិចៗ […]


ជំងឺហឺត

ចូលចិត្ត​ប្រឡែង​លេង ឬនៅ​ក្បែរ​សត្វឆ្មា​ធ្វើ​ឲ្យ​កើត​ហឺត?

យើង​តែ​ងឮ​ការ​និយាយ​តៗ​គ្នា​មក​ថា ការ​ដែល​យើង​ចូល​ចិត្ត​ប្រឡែង​លេង ឬ​នៅ​ក្បែរ​សត្វ​ឆ្មាញឹកញាប់ ធ្វើ​ឲ្យ​កើត​ជំងឺ​ហឺត​បាន ដោយ​រោម​តូចៗ​របស់ឆ្មា​ដែល​ជ្រុះ ជ្រៀត​ចូល​តាម​រយៈ​ផ្លូវ​ដង្ហើម​យើង។ តើ​រោម​ឆ្មា និង​ពពួក​រោម​សត្វ​ផ្សេង​ទៀត​ពិត​ជា​អាច​បង្ក​ឲ្យ​កើត​ជំងឺ​ហឺត​មែន​ឬ​យ៉ាង​ណា? ហឺតជា​ជំងឺ​ម្យ៉ាង​ដែល​កើតមាន​លើ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង ធ្វើឲ្យតូច​ចង្អៀត និង​រលាក​ផ្លូវដង្ហើម ពិបាក​ដក​ដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង ។ រោម​សត្វ​គ្រប់​ប្រភេទ ពិសេស​រោម​សត្វឆ្មា​ដែល​យើង​ចិញ្ចឹម និង​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​រាល់​ថ្ងៃ ក៏​ជា​​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​​កើតជំងឺហឺតដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ការ​ប៉ះពាល់​ ឬ​ស្រូប​សារធាតុ​បង្ក​អាលែកហ្ស៊ី​​ពី​រោម​សត្វ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​យើង​មាន​ប្រតិម្ម​តប​ខ្លាំង នាំ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​ក៏​កាន់​តែ​អាក្រក់​ដែរ​។ សត្វ​ចិញ្ចឹម​​ដូច​ជា​ទន្សាយ ឆ្មា ឆ្កែ ឬបក្សី សុទ្ធ​តែ​អាច​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​អ្នក​មានជំងឺ​ហឺត។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ១-មូលហេតុ​បណ្តាលឲ្យកើតហឺត – តំណពូជ – ធ្វើ​ការ​ហត់​ខ្លាំង​ពេក – មេរោគ​នៅ​​តាម​ផ្លូវ​ដង្ហើម – ស្រូប​ផ្សែង​បារី​ ឬ​ផ្សែង​ពុល​ផ្សេង​ៗ – ស្រូប​ធូលី រោម​សត្វ ឬ​លម្អង​ផ្កា – អាលែកហ្ស៊ីអាហារ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន – អារម្មណ៍រំជើបរំជួលខ្លាំង ឬតានតឹងខ្លាំង – អាកាសធាតុប្រែប្រួលពីក្តៅទៅត្រជាក់។ អត្ថបទគួរអាន៖ កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក ចង់​ដឹង​ថា​សួត​មាន​បញ្ហា​ឬ​អត់​ សង្កេត​មើល​សញ្ញា​ទាំង​៧​នេះ ចេញ​រោគសញ្ញា​ទាំង​នេះ […]


ជំងឺហឺត

បើពេលហាត់ប្រាណ ប្រទះ​អាការៈ​ទាំង​នេះ ត្រូវ​ប្រយ័ត្ន​ផង!

គ្នា​យើងប្រហែល​ជា​ឆ្ងល់​ហើយ​ពេល​ឃើញ​អត្ថបទ​នេះ ព្រោះ​ជាធម្មតា “Hello គ្រូពេទ្យ” ​ណែនាំ​គ្នា​យើងហាត់ប្រាណ ព្រោះល្អសម្រាប់សុខភាព ប៉ុន្តែ​បែរ​ជា​ពេល​ឲ្យ​ប្រយ័ត្ន​ទៅ​វិញ? មូលហេតុ គឺដោយ​សារ ខ្លាច​គ្នា​យើង​មាន​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​នុះឯង បាន​ជាប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​បែបនេះ។ ចង់​ដឹង​ច្បាស់​អ្វី​ជា​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ អាន​លេងៗ​សិនទៅ។ ១- និយមន័យ ជំងឺហឺតពេលហាត់ប្រាណ ជាជំងឺមួយប្រភេទធម្មតា អាចកើតលើគ្រប់គ្នាអំឡុង​ពេលហាត់ប្រាណ ប៉ុន្តែវាមិនអាចបង្កឲ្យគ្នាយើងកើតហឺតរ៉ាំរ៉ៃទេ គឺគ្រាន់តែកើតឡើងគ្រប់ពេលហាត់ប្រាណប៉ុណ្ណោះ។ ២- រោគសញ្ញាជំងឺ​ហឺត​ពេល​ហាត់​ប្រាណ វាកើតឡើងប៉ុន្មាននាទី បន្ទាប់ពីចាប់ផ្តើមហាត់។ បើយើងមិនធ្វើអ្វីមួយទេ រោគសញ្ញានេះអាចបន្ដដល់ទៅ ៣០ នាទី ឬយូរជាងនេះ៖ – ហត់ – ក្អក – ចុកណែនទ្រូង ឬឈឺទ្រូង – អស់កម្លាំង ឬខ្សោយកម្លាំង – ថប់ដង្ហើម ដកដង្ហើមឮសូរដូចសំឡេងហួច បើគ្នាយើងមានសញ្ញាណាមួយខាងលើ ត្រូវទៅជួបពេទ្យ ដើម្បីដឹងថារោគសញ្ញាទាំងនេះ អាចបណ្ដាលឲ្យកើតជំងឺផ្សេងដែរអត់។ ស្វែងរកជំនួយជាបន្ទាន់ បើមានអាការៈដង្ហើមខ្លី និងដកដង្ហើមឮសូរដូចហួច ឬប្រើថ្នាំលែងមានប្រសិទ្ធភាព។ ៣- មូលហេតុបង្ក ខ្យល់ស្រូបចូលតាមរន្ធច្រមុះ ហើយបញ្ជូនទៅសួត មានលក្ខណៈក្ដៅឧណ្ហៗ ស្អាត និងមានសំណើម ពេលយើងហាត់ប្រាណ។ សួតត្រូវការខ្យល់បន្ថែម ធ្វើឲ្យយើងដកដង្ហើមតាមមាត់វិញ នាំឲ្យខ្យល់ត្រជាក់ និងស្ងួត អាចចូលតាមបំពង់ខ្យល់ទៅសួតបាន។ លំហូរខ្យល់ទាំងនេះ ធ្វើឲ្យបំពង់ខ្យល់ទទួលការប៉ះទង្គិច ដោយសារការផ្លាស់ប្ដូរសំណើម និងសីតុណ្ហភាព ហើយការកន្ត្រាក់ និងខ្ជឹបសាច់ដុំបំពង់ខ្យល់ […]


ផ្ដាសាយធម្មតា

ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា?

ក្ដៅភ្លៀងៗ គ្នាយើង​ងាយ​កើត​ផ្ដាសាយណស់។ ផ្តាសាយ​បង្ក​ដោយវីរុសផ្តាសាយជាច្រើន​ប្រភេទ ​ឆ្លងតាមរយៈ​ខ្យល់ ហើយ​យើង​អាចកើតជំងឺ​នេះម្ដងហើយម្ដងទៀត។ ជាធម្មតា វា​បង្ក​រោគសញ្ញានៅក្នុង​ច្រមុះ និង​បំពង់ក។ ជំងឺ​នេះមិនមាន​រយៈពេលយូរ​នោះទេ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក បញ្ជាក់ថា មនុស្ស​ភាគច្រើន ជាសះស្បើយ​ពី​ផ្ដាសាយអំឡុងពី ៧-១០​ថ្ងៃ។ ១- ផ្ដាសាយ​លើ​មនុស្ស​ពេញវ័យ​ ជាមធ្យម ផ្ដាសាយកើតមាន​លើ​មនុស្សពេញវ័យអាច​មាន​រយៈពេលពី ៧-១០ ​ថ្ងៃ ប៉ុន្ដែ​វា​ក៏អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ​ផង​ដែរ។ គ្នាយើង​មួយ​ចំនួនផ្ដាសាយត្រឹម​រយៈពេល ២-៣​ ថ្ងៃ​ប៉ុណ្ណោះ ខណៈ​​មួយ​ចំនួន​ទៀតមានរហូត​ដល់ ២ ​សប្ដាហ៍ ដែល​អាច​ដោយសារប្រព័ន្ធ​ការពារ​យើងម្នាក់ៗ​មាន​ភាព​ខុស​គ្នា។ កត្ដា​របៀបរស់នៅ ដូចជា​​ សម្រាក​គ្រប់គ្រាន់ នឹងជួយ​ឲ្យ​​ឆាប់ជា​សះស្បើយ​លឿន រីឯអ្នក​ជក់បារី អាច​នឹង​ជាពីផ្ដាសាយ​​យឺតជា​អ្នក​​មិន​ជក់​បារី។ បើទោះបីវីរុស​ផ្តាសាយអស់​ពី​រាងកាយ​ហើយ ប៉ុន្តែ​រោគសញ្ញា​មួយ​ចំនួន​នៅតែមាន​ដដែល ដូចជា​​ ស្លេស្ម ឬ​កណ្ដាស់ ​ប្រហែល​អាច​ចំណាយ​ពេល ១​ សប្ដាហ៍​ទៀត។ ២- ​​ផ្ដាសាយលើ​ក្មេងៗ​ រោគសញ្ញា​ផ្ដាសាយ​លើ​ក្មេងៗ ប្រហែល​ជា​យូរជាង​មនុស្ស​ពេញវ័យ។ ករណី​ភាគច្រើន ក្មេងៗ​ផ្ដាសាយ រយៈពេល​ពី ៧-១០ ​ថ្ងៃ។ ក្មេងៗ ប្រហែលពិបាក​ជាមួយ​រោគសញ្ញា​ជំងឺ​ ពិសេស​ពិបាក​កំណត់​មូលហេតុ​​រោគសញ្ញា។ ក្មេងៗអាចឆាប់​កើត​​ផ្ដាសាយ ដោយ​សារ​ប្រព័ន្ធ​ការពារមិនទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ មិនដូចប្រព័ន្ធការពារមនុស្សពេញវ័យដែល​ធ្លាប់​ឆ្លង​កាត់​ជំងឺ​ និង​បាន​បង្កើត​ប្រព័ន្ធ​ការពារ​ដើម្បីប្រយុទ្ធ​ប្រឆាំ​ងនៅ​ពេល​មេរោគ​ប្រភេទ​នេះ​ ចូល​មក​ក្នុង​យើង​ជាថ្មី។ មួយទៀត […]


ផ្ដាសាយធម្មតា

ឲ្យតែត្រជាក់ដឹងតែកើតជំងឺ​ផ្តាសាយ? លម្អិតបញ្ហានេះទាំងអស់គ្នា

ឲ្យ​តែ​ផ្តាសាយ ម្នាក់ៗ​នាំ​គ្នា​បន្ទោស​អាកាសធាតុ ក្តៅ​ចេះ ត្រជាក់​ចុះ ច្បាស់​ណាស់​គិតថា​ជាហេតុ​ធ្វើ​ឲ្យ​ផ្តាសាយ។ ជំនឿ​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​​​បក​ស្រាយ ដោយ​ចាត់​ទុក​ជាការ​ភ័ន្ត​ច្រឡំ។ បើ​អាកាសធាតុ​មិន​មែន​ជាមូលហេតុ ចុះ​អ្វី​ជា​មូលហេតុ​ពិត​ប្រាកដ? ១- មូល​ហេតុបង្កជំងឺផ្តាសាយ ជំងឺ​ឆ្លង ច្បាស់ជា​បង្ក​ដោយ​មេរោគហើយ មិន​មែន​ដោយ​សារ​អាកាសធាតុ​ត្រជាក់ ទើប​ធ្វើ​ឲ្យ​យើង​ឈឺ​នោះទេ។ ជំងឺ​ផ្តាសាយ​ អាច​កើត​ឡើងនៅ​ពេល​យើង​ប៉ះ​ត្រូវ​វីរុស​ផ្តាសាយ ដែល​មាន​រាប់​ម៉ឺន​ប្រភេទ ប៉ុន្តែ​វីរុស​បង្ក​តែង​ប្រទះ​ឃើញ​ច្រើន​ជាង​គេ មាន​ឈ្មោះ Rhinoviruses ឬ​ត្រូវ​ឆ្លង​ដោយវី​រុស​គ្រុន​ផ្តាសាយ​ធំ​តែ​ប៉ុណ្ណោះ។ ជា​ធម្មតា វីរុស Rhinoviruses មាន​គ្រប់​ទី​កន្លែង​ក្នុង​បរិយាកាស​ជុំវិញ​ខ្លួន​យើង ហើយ​កើន​ចំនួន​ច្រើន​ដល់​កំពូល​នៅ​រដូវ​ស្លឹក​ឈើ​លាស់ និង​រដូវ​ស្លឹក​ឈើ​ជ្រុះ ខណៈ​វីរុស​ផ្តាសាយ​ធំកើន​ឡើង​ខ្ពស់​ខ្លាំង​បំផុត​នៅ​រដូវ​រងារ។ គណនា BMI គណនា BMR ដោយ​ឡែក អាកាសធាតុ​ត្រជាក់ត្រូវ​គេ​ជឿ​ថា ទំនង​ងាយ​នឹង​ភ្ញោច​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្នក​ស្រាវជ្រាវ​មក​ពី វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បរិស្ថាន នៃកង​យោធា​អាមេរិកបាន​សិក្សា ពាក់​ព័ន្ធ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ពេល​ប៉ះពាល់​អាកាស​ធាតុ​ត្រជាក់ ហើយ​រក​ឃើញ​ថា​ ភាព​ត្រជាក់​អាច​ភ្ញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​សកម្ម​ឡើង និង​ពន្លឿនការបង្កើត​ឲ្យ​មាន​កម្រិត​អ័រម៉ូន Norepinephrine កាន់​តែ​ច្រើន​ក្នុង​ឈាម ដែល​មាន​នាទីជាថ្នាំ​ធម្មជាតិ​ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ។ ស្វែងយល់បន្ថែមពី​ ជំងឺផ្ដាសាយធំ និង​ ជំងឺផ្ដាសាយធម្មតា។ ២- ត្រជាក់ដឹងតែ​ធ្វើ​ឲ្យ​ផ្តាសាយ? ការ​រង​ប៉ះពាល់​នឹង​ភាព​ត្រជាក់ មិន​បណ្តាល​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​នោះ​ឡើយ តាម​ពិត ករណី​ថយចុះ​កម្តៅ​ក្នុង​រាង​កាយ​ទាប​ខុស​ប្រក្រតី ទើប​នាំឲ្យ​កើត​ជំងឺ​ផ្តាសាយ។ ថយចុះ​កម្តៅ ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ចុះ​ខ្សោយ មិន​អាច​ប្រ​ឆាំង​ទៅ​នឹង​វីរុស​គ្រុន​ផ្តាសាយ Rhinovirus។ លើស​ពី​នេះ […]


advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស