សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

​​សរសៃ​សក់​ទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​របស់​យើង​ដែរ ហើយ​ដើម្បី​ទទួល​បាន​សរសៃ​សក់​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ទៀត​​ឡើយ​ ដោយ​អាច​ងាក​មក​សាកល្បង​អនុវត្តន៍​តាម​រូបមន្ត​ថែទាំ​សក់​​ងាយ​ៗ​​ជាមួយ​នឹង​ម៉ាស​​ការ៉ុត​នេះ​វិញ​ម្តង។ តើ​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សរសៃ​សក់​? ១. ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់ វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត និង​ស្តើង ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។ ២. បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល ប្រេង​ការ៉ុត​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើត​ស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. កាត់បន្ថយ​ការ​កើត​អង្គែ មួយ​វិញ​ទៀត ការ៉ុត​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​បាន​​ផង​ដែរ។ ៤. បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ​បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ជាមួយ​នឹង​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត ពីព្រោះ​បន្លែ​មួយ​មុខ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។ [embed-health-tool-ovulation] គន្លឹះ​ធ្វើ​ម៉ាស​អប់សក់​ផ្សំ​ពី​ការ៉ុត ១. […]

ស្វែងរក សុខភាពស្បែក

ជំងឺមុន

ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ ឬ​ពង​ទា​កូន ធ្វើ​ឲ្យ​មុខ​ឡើង​មុន?

ថ្វី​ត្បិត​ជា​ជំងឺ​សើ​ស្បែក តែ​មុន​ពិត​ជា​រំខាន និង​ធ្វើ​ឲ្យ​បាក់​សម្រស់​អស់​មួយ​ចំណែក​ធំ។ ចំពោះ​បញ្ហា​មុន​នេះ​ដែរ គ្នា​យើង​តែ​ងចំណាំ​និយាយ​តៗ​គ្នា​ថា ការ​ញ៉ាំ​គ្រឿង​ផ្អាប់ មាន​ប្រហុក ផ្អក និងពពួកស៊ុត​សត្វ ដូចជា​ពងទា​កូន ពងទា ពងមាន់ ធ្វើឲ្យ​មុន​កើត​មុន ឬ​មុន​រឹត​តែ​ឡើង។ ចម្ងល់​នេះ អ្នក​ឯកទេស​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់​ថា តាម​ឯកសារ​ជា​ច្រើន រឿង​ចំណី​អាហារ​មិន​បាន​រាប់​បញ្ចូល​ក្នុង​មូលហេតុ​បណ្តាល​ឲ្យ​កើត​មុន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​ភាគ​ច្រើន​តែ​ឲ្យ​អ្នក​កើត​មុន​ចំណាំ​ដោយ​ខ្លួន​ឯង តើ​ការ​ញ៉ាំ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​កើត ឬ​ឡើង​មុន។ “មូល​ហេតុអី​បាន​គេ​មិន​រាប់​បញ្ចូល​ប្រភេទ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​កើត​មុន? ដោយសារ​អ្នក​ខ្លះ​គាត់​ញ៉ាំ​ពងទា​កូន​ដែរ ប៉ុន្តែ​អត់​ចេញ​មុន អ្នក​ខ្លះ​ក៏​ចេញ​អ៊ីចឹង​ទៅ អ៊ីចឹង​អត់​មាន​គោល​រួមអី​មួយ​ទេ ចំពោះ​ចំណី​អាហារ​គេ​ឲ្យ​អ្នក​ជំងឺ​ចំណាំ​ដោយ​ខ្លួន​ឯង”។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង លោក​វេជ្ជ​បណ្ឌិតថា មុន​ជា​ជំងឺ​ស្បែក​ម្យ៉ាង ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ដែល​មូលហេតុចម្បង​បណ្តាល​មកពី​​អ័រម៉ូន​ភេទ​បញ្ចេញ​ខ្លាញ់​នៅ​លើ​ដងខ្លួន និង​ផ្ទៃ​មុខ​ច្រើន​ខុស​ពី​ធម្មតា ​ធ្វើ​ឲ្យ​មាន​ការ​ស្ទះ​ខ្លាញ់ កកើត​ជា​គ្រាប់​មុន។ ដោយ​ហេតុ​ថា កើត​មុន​មក​ពី​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​នោះ ដូច្នេះ​លោក​វេជ្ជបណ្ឌិត ហេង យូសេង ណែនាំ​ឲ្យ​ចៀស​វាង​នូវ​ការ​ញ៉ាំ​ពពួក​ចំណី​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ហើយ​បើ​កើត​មុន​តិចៗ ត្រូវ​ឆាប់​ទៅ​ព្យាបាល កុំកេះ ឬញេច ធ្វើ​ឲ្យ​មាន​ស្នាម​លើ​មុខ។


ស្បែក

ប្រេង​ដូង​មាន​ប្រយោជន៍​មែន ជួយ​ទាំង​សុខភាព ទាំង​សម្រស់​មួយចប់

ប្រេង​ដូង មាន​ប្រយោជន៍​ច្រើន​ណាស់​តាំង​ពី​ក្នុង​ផ្ទះបាយ រហូតដល់​ជា​ថ្នាំ​ព្យាបាល​កែ​សម្ផស្ស ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​ប្រើ​ប្រាស់​រាប់​រយ​ឆ្នាំ​មក​ហើយ។ គ្នា​យើង​ភាគ​ច្រើន​អាច​ធ្លាប់​ឮ​ថា ប្រេង​ដូង ល្អ​ខ្លាំង ប៉ុន្តែ​ភាគ​តិច​ណាស់ បាន​ដឹង​ពី​គុណ​ប្រយោជន៍​ធំៗ​របស់​ប្រេង​ធម្មជាតិ​មួយ​នេះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ទាំង ១០យ៉ាង ពី​ប្រេង​ដូង។ ១- ប្រើ​ជា​គ្រឿង​តុបតែង​កាយ ប្រេង​ដូង​មាន​ផល​ល្អ​ចំពោះ​ស្បែក អាច​ចម្រាញ់​ធ្វើ​ជា​គ្រឿង​តុបតែង​ខ្លួន​បាន​ច្រើន​បែប ដែល​យើង​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់។ គ្រាន់​តែ​ប្រើ​ប្រេង​ដូង​មួយ​ស្លាបព្រា​កាហ្វេ នឹង​ជួយ​តុបតែង​សម្អាត​រាងកាយ​យើង​យ៉ាង​ងាយ។ ២- ប្រើ​ជា​ក្រែម​លាប​បបូរ​មាត់ បបូរ​មាត់​ស្ងួត​មិន​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ។ ធម្មជាតិ ពិត​ជា​មាន​វិធី​ល្អ​ប្រសើរ​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​បបូរមាត់​មាន​សំណើម​គួរ​ឲ្យ​ទាក់ទាញ។ ប្រេង​ដូង អាច​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​ព្យាបាល និង​លាប​បបូរមាត់​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​មាន​សុវត្ថិភាព​បំផុត។ ៣- ជា​គ្រឿង​សម្អាង​ថែ​រក្សា​ស្បែក មាន​ឡេ​លាប​ស្បែក និង​ក្រែម​ដែល​ទៅ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធិភាព ហើយ​គេ​សង្កេត​ឃើញ​ថា ឡេ និង​ក្រែម​ទាំង​មាន​ផ្ទុក​សារធាតុគីមី​បង្ក​ឲ្យ​ផល​ប៉ះពាល់​ដល់​ស្បែក។ ផ្ទុយ​ទៅ​វិញ ប្រេង​ដូង ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត ព្រោះ​វា​ងាយ​ជ្រាប​ចូល​ក្នុង​ស្បែក និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ថ្លា ដោយ​សារ​អាស៊ីដ​ក្នុង​ប្រេង​ដូង​ល្អ អាច​បន្ថយ​ការ​រលាក បញ្ហា​ស្បែក​ខ្វះ​ជាតិទឹក។ សាកល្បង​ថែទាំ​ស្បែក​ជាមួយ​ប្រេង​ដូង ដោយ​លាប​តាំង​ពី​ផ្ទៃ​មុខ ដៃ​រហូត​ដល់​ខ្លួន​ប្រាណ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ស្បែក​ស្រស់​ស្អាត។ ៤- សម្រាប់​ថែ​រក្សា​សក់ ប្រសិទ្ធភាព​របស់​ប្រើ​ប្រេង​ដូង គឺ​ជួយ​កាត់​បន្ថយ​អង្គែ​ស្បែក​ក្បាល។ អត្ថប្រយោជន៍​មួយ​ទៀត ប្រេង​ដូង ដើរ​តួនាទី​ជា​ម៉ាស៊ីន​ត្រជាក់ និង​ជួយ​សក់​ដែល​ខូច​បែក​ចុង មើល​ទៅ​រស់​រវើក និង​គួរ​ឲ្យ​ស្រលាញ់​ឡើង​វិញ។   ៥- ឱសថ​ព្យាបាល​ជំងឺ​បេះដូង ប្រេង​ដូង មាន​ផល​ល្អ​ចំពោះ​បេះដូង​ ព្រោះ​មាន​ផ្ទុក​អាស៊ីដ […]


ជំងឺមុន

មិន​ចង់​កើត​មុន​ពេញ​មុខ ត្រូវ​ចេះ​សម្រួល​ផ្លូវ​អារម្មណ៍​ជាមុន

នរណា​ក៏​ធ្លាប់​ពិបាក​ចិត្ត​ដែរ ប៉ុន្តែ​កុំ​ពិបាក​ចិត្តពេក​ ប្រយ័ត្ន​តែ​ឡើង​មុនពេញ​មុខ ​រឹត​តែ​ធ្វើ​ឲ្យ​ពិបាក​ចិត្តខ្លាំង ព្រោះ​អា​រឿង​ឡើង​មុន កើត​ឡើង​ដោយ​កត្តា​រាងកាយ និង​ផ្លូវ​ចិត្ត ហេតុ​នេះ​បាន​ជា​ក្មេង​វ័យ​ជំទង់​ ច្រើន​ឡើង​មុន​ពេញ​មុខ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ ផល​អវិជ្ជមាន ពី​ក្រោយ​ផ្លូវ​អារម្មណ៍ នាំ​ឲ្យ​ឡើង​មុន​ពេញ​មុខ។ ១- បញ្ហា​ផ្លូវ​អារម្មណ៍​បង្ក​ឲ្យ​កើត​មុន មុន ជា​បញ្ហា​ស្បែក​មួយ​ធ្វើ​ឲ្យ​យើង​ធុញ​ទ្រាន់ មិន​សប្បាយ​ចិត្ត ពិសេស​មនុស្ស​វ័យ​ជំទង់ ដោយសារ​ជាវ័យ​មួយ យើង​ចាប់​ផ្តើម​ចាប់​អារម្មណ៍​នឹង​រាង​កាយ និង​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ឯង​​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។ ករណី​ក្នុង​ចំណោម​មិត្ត​ភ័ក្ត​ជាច្រើន ស្រាប់​តែ​មាន​យើង​តែ​ម្នាក់​ឡើង​មុន​ពេញ​មុខ ច្បាស់​ជា​មាន​អារម្មណ៍​ខ្មាសអៀន ពិបាក​ចិត្ត​មិន​ខាន។ កត្តា​នេះ នឹង​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន​ជាច្រើន​ដល់​ជិវិត ពិសេស​ក្មេង​ស្រី នាំ​ឲ្យ​រិះរក​វិធី​ដើម្បី​បិត​បាំង ដូច​ជា​ការ​ទុក​សក់​ឲ្យ​វែង ឬ​ផាត់​មុខ​ក្រាស់ៗ​ជាដើម។ ក្មេងៗ​ក្នុង​វ័យ​នេះ ងាយ​ប្រតិកម្ម​នឹង​សម្តី​មនុស្ស​ជុំ​វិញ​ខ្លួន ពេល​ខ្លះ​ការ​និយាយ​លេង​ដោយ​មិន​បាន​គិត ក៏​អាច​ធ្វើ​ឲ្យ​គ្នា​ពិបាក​ចិត្ត អន់​ចិត្ត​ ភ័យ ឬ​ស្រ្តេស​ក៏​មាន ហើយ​អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ នឹង​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់​ធ្ងរ​។ ម្យ៉ាង​វិញ​ទៀត វ័យ​ជំទង់ ជា​វ័​យ​មួយ​យើង​ចាប់​ផ្តើម​បង្កើត​នូវ​អត្តចរិត​របស់​ខ្លួន​សម្រាប់​អនាគត ដូច​នេះ​ការ​ទទួល​នូវ​អារម្មណ៍​មិន​ល្អ នឹង​នាំ​ឲ្យ​បាត់​បង់​ភាព​ក្លាហាន​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ ធ្វើ​ឲ្យ​យើង​មាន​គំនិត​ឃ្លាត​ឆ្ងាយ​ពី​សង្គម ឬ​ស្អប់​ខ្ពើម​សង្គម​ខ្លួន​កំពុង​រស់​នៅ។ មួយ​វិញ​ទៀត បញ្ហា​នេះ ក៏​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​បង្កើត​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ​ភេទ​ផ្ទុយ​គ្នា​ទៀត​ផង។ អត្ថបទ​ពាក់​ព័ន្ធ៖ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន?  ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង… ២- វិធី​គ្រប់​គ្រង​អារម្មណ៍ – គួរ​ចែក​រំលែក​អារម្មណ៍​ទាំង​នោះ​ជាមួយ​អ្នក​ដទៃ។ តាម​ពិត​ទៅ វា​មិន​មែន​តែ​យើង​ទេ […]


ស្បែក

វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ

ស្បែក​ខ្មៅ គ្រើម ស្រីៗ​ណា​ក៏​មិន​ប្រាថ្នា​ដែរ ហើយ​បើ​ទោះ​ជា​មាន​ស្បែក​ខ្មៅ​ពី​កំណើត​ក៏​ពិត​មែន យើង​នៅ​តែ​អាច​កែកុន តាម​វិធី​សាស្ត្រ​ជា​ច្រើន ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​សាមញ្ញៗ​តាម​បែប​ធម្មតា​ជាតិ សម្រាប់​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត អាច​សាក​ល្បង​បាន។ ១- ចៀស​វាង​ប៉ះ​ពន្លឺ​ព្រះអាទិត្យ ដឹង​ហើយ​ថា ពន្លឺ​ព្រះអាទិត្យ​មាន​កាំរស្មី UVA និង​ UVB ដែល​សុទ្ធ​សឹង​បណ្ដាល​ឲ្យ​ស្បែក​ផលិត​ជាតិ​ពុល​មេឡានីន ធ្វើ​ឲ្យ​ស្បែក​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ​ស្រអាប់ និង​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ស្បែក​បាន​ទៀត​ផង។ ហេតុនេះ គួរតែ​រក​វិធី​ការពារ​ស្បែក តាម​វិធី​ណា​មួយ​ជួយ​យើង​មិន​ប៉ះ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក។ ២- ប្រើ​ឱសថ​ធម្មជាតិ ទឹក​ក្រូច​ឆ្មារ គឺ​ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា។ យើង​អាច​ប្រើ​ទឹក​ក្រូច​ឆ្មារ​តែ​មួយ​មុខ ឬ​លាយ​ជាមួយ​យ៉ាអួរ លាប​លើ​ផ្ទៃ​មុខ ទុក​ប្រហែល ២០ នាទី។ ក្រៅ​ពី​នេះ ក៏​អាច​ប្រើ​ទឹកដោះគោ ម្សៅ​អង្ករ ទឹកឃ្មុំ ឬ​ប្រទាល​កន្ទុយ​ក្រពើ ធ្វើ​តាម​វិធី​ខាងលើ​ដើម្បី​រក្សា​ស្បែក​ស្អាត​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ៣- ផឹក​ទឹក​ច្រើន និង​ញ៉ាំ​អាហារ​មាន​សុខភាព ផឹក​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​មាន​សុខភាព អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ ធ្វើ​ឲ្យ​ស្រទាប់​កោសិកា​ថ្មី លូតលាស់​ជំនួស​កោសិកា​ចាស់។ ហេតុនេះ យើង​គួរ​ផឹក​ទឹក​ពី ៦-៨ កែវ/ថ្ងៃ និង​ញ៉ាំ​បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន ដើម្បី​រាងកាយ​ស្រូប​យក​វីតាមីនA CនិងE […]


សក់និងស្បែកក្បាល

ស្រីៗឧស្សាហ៍​លាបសក់ តោះមកដឹងពីតិច​និក​ជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង

អ្នកឧស្សាហ៍​ប្ដូរពណ៌សក់​ឲ្យ​ទាន់​សម័យ អាច​ប្រឈម​ធ្វើ​ឲ្យ​សក់​ខូច និង​បែក​ចុង។ “Hello គ្រូពេទ្យ” នឹងប្រាប់​​វិធី​ថែ​សក់ ក្រោយ​លាប​ថ្នាំ​រួច ដើម្បី​ការពារ​សក់​មិន​ឲ្យ​ខូច ឬ​បែក​ចុង។ ១- កំណត់​ពេល​លាង​សក់ មិន​ត្រូវ​លាង​សក់​ញឹកញាប់​ដូច​ធ្លាប់​ធ្វើ​នោះ​ទេ។ ៣ថ្ងៃ ទាំង​មុន និង​ក្រោយ​លាប​សក់ មិន​ត្រូវ​កក់​សាប៊ូ​សក់​ឡើយ។ ពេល​សក់​យើង​ចាប់​ផ្តើម​រាប​ស្មើ ឬ​កើត​មាន​ជាតិ​ប្រេង គួរ​ប្រើ​សាប៊ូ​កក់សក់​ស្ងួត​ជា​បណ្ដោះ​អាសន្ន។ ២- ធ្វើ​ឲ្យ​សក់​មាន​សំណើម​ជាង​មុន បន្ទាប់​ពី​លាប​សក់ សក់​យើង​ច្បាស់​ជា​បាត់បង់​ស្រទាប់​ធម្មជាតិ​ស្រោប​ពី​ក្រៅ និងក្លាយ​ទៅ​ជា​ស្ងួត​ខ្លាំង។ ហេតុ​នេះ សក់​ត្រូវការ​​សំណើម​បន្ថែម ហើយ​ដើម្បី​ផ្តល់​សំណើម​ឲ្យ​សក់ ត្រូវ​ប្រើ​ក្រេម​បន្ទន់​សក់​មាន​ជាតិ​សំណើម​ខ្លាំង ម្តង​ក្នុង​មួយ​សប្តាហ៍។ លើស​ពី​នេះ លាយ​ក្រេម​បន្ទន់​មាន​សំណើម​ខ្លាំង ជាមួយ​ក្រេម​បន្ទន់​សក់​ធម្មតា ដើម្បី​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​ថែម​ទៀត។ ៣- កំណត់​ការ​ប្រើ​កម្តៅ​លើ​សក់ កម្តៅ​ទាំង​អស់ រួម​ទាំង ម៉ាស៊ីន​ផ្លុំ​សក់ ប្រដាប់​កៀប​សក់ ឬ​ប្រដាប់​អ៊ុត​សក់​រួញ​ជា​ដើម សុទ្ធ​តែ​ធ្វើ​ឲ្យ​សក់​យើង​ឆាប់​ខូច​ជាង​ធម្មតា។ ក្រៅ​ពី​នេះ សូម​ប្រើ​ស្ព្រាយ​ការពារ​កម្តៅ​សក់​ឲ្យ​ជាប់​ជា​ប្រ​ចាំ។ [embed-health-tool-bmi] ៤- ថែទាំ​បន្ថែម​កុំ​ឲ្យ​បែក​ចុង រឿង​លាប​សក់ ភាគ​ច្រើន​ធ្វើ​ឲ្យ​សក់​បែក​ចុង ហេតុ​នេះ​ត្រូវ​ស្វែង​រក​ផលិត​ផល​ការពារ​សក់។ បើ​សក់​យើង​បែក​ចុង​ហើយ​នោះ គួរ​កាត់​វា​ចោល និង​ពិនិត្យ​ ក៏​ដូច​ជា​ថែ​ទាំង​ដោយ​ប្រើ​ផលិតផល​ផ្សេង​ទៀត។ ៥- ប្រើប្រាស់​គ្រឿង​បន្ទន់​សក់ ក្រោយ​ងូត​ទឹក សក់​យើង​ច្បាស់​ជា​ងាយ​ខូច បើ​ក្រោយ​លាប​រួច​មិន​បាន​ការពារ​ដិត​ដល់។ បន្ទាប់​ពី​ងូត​ទឹក​ហើយ ប្រើគ្រឿង​បន្ទន់​សក់ មុន​នឹង​សិត​បញ្ចូល​គ្នា។ ទាំង​នេះ​នឹង​កាត់​បន្ថយ​បញ្ហា​កណ្តាញ់ និង​ពក​នៅ​លើ​សក់ ដោយ​បាន​ធ្វើ​ឲ្យ​ត្រង់​ស្អាត និង​មាន​សំណើម។ ៦- […]


ស្បែក

ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត

ទោះ​បច្ចុប្បន្ន​មាន​ផលិត​ផល​ថែ​រក្សា​ស្បែក​ល្អៗ​ច្រើន​ក៏​ដោយ បើ​មិន​ដឹង​វិធី​ប្រើ និង​មាន​ទម្លាប់​ថែ​ទាំស្បែក​ត្រឹម​ត្រូវ ច្បាស់​មិន​ស្អាតពេញ​ដង​ខ្លួនទេ ប្រយ័ត្ន​ស្បែក​ស ក​ខ្មៅ គន្លាក់​ជើង​ដៃ សុទ្ធ​តែ​ស្នាម​។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ថែ​ស្បែក ត្រឹម​ត្រូវ​តាម​កន្លែង​ផ្សេងៗ​​ក្រៅ​ពី​​ដង​ខ្លួន​ឲ្យ​គ្នា​យើង​បាន​ដឹង។ ស្បែក មាន​នាទី​ជា​ខ្សែ​ការពារ​ជួរ​មុខ ប្រឆាំង​ជំងឺ និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដូច្នេះ​គ្នា​យើង គួរ​ចេះ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព និង​ដំណើរការ​ល្អ ហើយ​ទម្លាប់​ និង​វិធី​ថែរក្សា​ស្បែក​ខាង​ក្រោម អាច​ជួយ​ឲ្យ​មួយ​តួ​ខ្លួន​មើល​ទៅ​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​ទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- ក និង​ដើមទ្រូង មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ផលិតផល​ថែរក្សា​មុខ​ត្រង់ នៅ​តំបន់​ក និង​ទ្រូង តែ​គ្នា​យើង​ក៏​គួរ​មាន​ទម្លាប់​លាង​សម្អាត និង​ផ្ដល់​សំណើម​ដល់ ក​និង​ដើម​ទ្រូង​ផង។ ចាំ​ថា​ ស្បែក​ក​ងាយ​នឹង​ចាស់ ព្រោះ​វា​ស្ដើង​ជាង​ស្បែក​មុខ។ យើង​អាច​សាក​ក្រែម​ប្រឆាំង​ភាព​ចាស់​នៅ​ត្រង់​ក ដើម្បី​ការពារ​ភាព​ជ្រីវ​ជ្រួញ ធ្វើ​ឲ្យ​ផ្ទៃមុខ និង​ក​ស្រស់​ស្អាត​ស៊ី​គ្នា។ ២- ដៃ ដៃ ជា​សញ្ញា​មួយ​ប្រាប់​ពី​ភាព​ចាស់​ បើ​យើង​មាន​សម្លាក​នៅ​លើ​ដៃ​ អាច​សាក​ល្បង​ប្រើ​ផលិតផល​មួយ មាន​ឈ្មោះ​អាស៊ីដ​ហៃដ្រូស៊ី​អាល់ហ្វា (Alpha Hydroxy Acid) និង​ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​លើ​ដៃ​ផង ដោយ​អាច​រក​ទិញ​ក្រែម​ការពារ​ដៃ មាន​ភ្ជាប់​ជាមួយ​ផលិតផល​ SPF ។ ៣- កែង​ដៃ កែង​ដៃ ងាយ​ស្ងួត​ណាស់ បើ​មិន​ថែទាំ​ផ្ដល់​សំណើម​ឲ្យ​បាន​ទៀងទាត់។ […]


សក់និងស្បែកក្បាល

​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ?

មិន​ថា​ប្រុស ឬ​ស្រី​ទេ ពេល​សិត​សក់​ម្តងៗ​ឃើញ​សរសៃ​សក់​ជ្រុះតាម​ក្រាស់​ដឹង​តែ​ខ្វល់ខ្វាយ ខ្លាច​ជ្រុះ​យូរៗ​ទៅ កើត​ជំងឺ​ជ្រុះ​សក់ ទៅ​ជា​ត្រងោល។ សក់​ជ្រុះ​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​វា​នឹង​ដុះ​ឡើង​វិញ តែ​បើ​សិន​ជាសិត​ម្តងៗ​សក់​ជ្រុះ​ទាំង​ដៃៗ​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។ ១- សក់ជ្រុះ​កម្រិតណា​ទើប​ក្លាយ​ជា​ជំងឺ? យើង​អាច​ប៉ាន់​ប្រមាណ​សរសៃ​សក់​ដែល​ជ្រុះ​បាន បើ​ក្នុង ១ ថ្ងៃ សក់​ជ្រុះ​ច្រើន​ជាង ១០០ សរសៃ នោះ​ច្បាស់​ជា​មាន​ជំងឺ​ជ្រុះ​សក់​ហើយ​ត្រូវ​ប្រញាប់​ព្យាបាល តែ​បើ​តិច​ជាង​នេះ​គ្មាន​បញ្ហា​នោះ​ទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- មូលហេតុបណ្តាលឲ្យជ្រុះសក់ មាន​មូលហេតុ​សំខាន់ៗ​២ ដែល​ជំរុញ​ឲ្យ​ជ្រុះសក់ នោះ​គឺ​កត្តា​តំណពូជ និង​បរិមាណ​អ័រម៉ូន​ភេទ Androgen ច្រើនពេក ដែល​ធ្វើ​ឲ្យ​គល់​សក់​លែង​រឹងមាំ ទៅ​ជា​ស្តើង ងាយ​នឹង​ជ្រុះ បន្ថែម​ជាមួយ​កត្តា​រួម​ផ្សំ​ផ្សេងៗ​ទៀត។ – ស្ត្រេស – គេងមិនគ្រប់គ្រាន់ – ប្រើផលិតផល ឬសាប៊ូកក់សក់មិនត្រូវនឹងស្បែកក្បាល – ផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់ពេក – បរិយាកាសក្តៅខ្លាំង – បម្រែបម្រួលអ័រម៉ូន (ស្រីៗ) – គាប ឬកក់សក់ញឹកញាប់ពេក – ចំណីអាហារ – ការអស់រដូវ – ការសម្រាលកូន – ការប្រើថ្នាំពន្យារកំណើតមួយចំនួន។ អត្ថបទពាក់ព័ន្ធ៖  ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? […]


ជំងឺមុន

ស្បែក​មុខ​ខូង​ដោយ​សារ​មុន អាច​​ស្អាត​វិញ ឲ្យ​តែ​ដឹង​វិធី​ព្យាបាល​ត្រឹម​ត្រូវ

​បញ្ហា​ឡើង​មុន ស្ទើរ​តែ​គ្រប់គ្នា​ទាំង​ស្រីទាំង​ប្រុស​សុទ្ធ​តែ​ជួប​ប្រទះ។ ប៉ុន្តែ អ្នកខ្លះ​មាន​បញ្ហា​ធ្ងន់​រហូត​ដល់​មាន​ស្នាម​ខូង​ក្រោយ​កើត​មុន​ទៀត​ផង។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ពី​បញ្ហា​នេះ ក្រែង​លោ​អាច​ជា​គន្លឹះ​ឲ្យ​បាន​ដឹង។ ១- មូល​ហេតុ​បង្ក​ឲ្យ​មាន​មុន កត្តា​ផ្សេងៗរួម​ចំណែក​ឲ្យ​កើត​មុន រួម​មាន ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់​កើន​ឡើង​ ការ​កកើត​កោសិកា​ខ្លាញ់ ជំងឺ​ដុំ​ពក​ស្បែក​ដោយ​សារ​ចាល់​ផ្តុំ​ជាតិ​ការ៉េទែន នៅ​ក្នុង​រន្ធ​រោម ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការ​រលាក​ និង​ការ​បញ្ចេញ​អ័រម៉ូន​មិន​ប្រក្រតី។ ជំងឺ​មុន​ច្បាស់​ជា​បន្សល់​ទុក​នូវ​ស្លាក​ស្នាម ហើយសម្លាក​​មុន ​តាម​ធម្មតា​ជា​កាក​សរសៃ​ខូឡាជែន ដែល​លេច​ឡើង​នៅ​ខាង​ក្នុង​ស្រទាប់​ស្បែក​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ទម្រង់​សម្លាក​បង្ក​ដោយ​សារ​មុន ទម្រង់​សម្លាក​មុន រួម​មាន​ផ្ទាំង​ស្បែក​ពពាល​ ការ​ប្រែ​សម្បុរ​ស្បែក​ខុស​ធម្មតា​ សម្លាក​របស់ជាលិកា​ និង​ការ​បាត់​បង់​ជាលិកា។ ផ្ទាំង​ស្បែក​ពពាល​មាន​លក្ខណៈ​សំប៉ែត ដោយ​មាន​ចំណុច​ពណ៌​ក្រហម​ បញ្ជាក់​ថា កន្លែង​នោះ​ធ្លាប់​មាន​មុន​កើត​ម្តង​ហើយ។ ប្រែ​ប្រួល​សម្បុរ​ស្បែក​ខុស​ធម្មតា កើត​មាន​ឡើង​នៅ​ពេល​ស្នាម​អុជ​លើ​ស្បែក​មាន​ពណ៌ ប្រែប្រួល​រាង​ខុស​ប្លែក ហើយ​​មុន​ដែល​ជា​សះ​ស្បើយ ហៅ​ថា​ការ​ប្រែ​ពណ៌​ដោយ​សារ​រលាក។ សម្លាក​ជាលិកា សភាព​ហាក់​ដូច​ជា​ជាលិកា​រីក​ធំ ត្រូវ​គេ​ហៅ​ថា​ផ្លែ​សាច់​ ឬ​សម្លាក​ដោយ​សារ​ជាលិកា​រីក​មាឌ​ប៉ោង​ធំ​ខុស​ធម្មតា ដោយ​សារ​លើស​ជាតិ​ខូឡាជែន​នៅ​ក្នុង​ស្បែក​យើង។ ការបាត់​បង់​ជាលិកា ជា​បញ្ហា​ឃើញ​មាន​ញឹក​ញាប់​ជាង​សម្លាក​ជាលិកា ដោយ​សម្លាក​ទាំង​នោះ មាន​សភាព​ខូង មាន​រន្ធ​ប្រហោង​តូចៗ​នៅ​លើ​ផ្ទៃ​ស្បែក។ នៅ​មាន​ឈ្មោះ​សម្លាក​ផ្សេង​ទៀត ដូចជា មុខ​ខ្មូត​ស៊ី​ សម្លាក​ផុង​ដោយ​សារ​ជាលិកា​សរសៃ​កកើត​ឡើង​វិញ​ច្រើន សម្លាក​ទន់​ ការ​រួញ​ស្វិត​ផ្ទាំង​នៃ​រន្ធ​រោម និង​ផ្ទាំង​ស្បែក​ដែល​ស្វិត​រួញ។ ៣- វិធី​ព្យាបាល​សម្លាក​មុន ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែកសើ​ស្បែក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ សម្អាត​យក​ចេញ​នូវ​សម្លាក​មុន​ជ្រៅ​ឲ្យ​អស់​ពី​មុខ​យើង។ […]


បញ្ហាស្បែកផ្សេងទៀត

កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់

អាកាសធាតុ​កំពុង​តែ​ក្ដៅ​ខ្លាំង ដូចនេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ជាពិសេស​គួរតែ​​ថែទាំ​ស្បែកឲ្យ​មែនទែន។  Helloគ្រូពេទ្យ សូម​ណែនាំពី​ផល​វិបាកពីកម្ដៅ​ថ្ងៃ​ក្ដៅ​ ដែល​ធ្វើឲ្យ​ស្បែកងាយ​​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយ​ចំនួន ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​​បាន​ដិតដល់។ ១- កន្ទួល​ក្រហម ព្រោះតែ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក ធ្វើឲ្យ​បែកញើស​ច្រើន ព្រម​ជា​មួយ ភាព​កខ្វក់ និង​ធូលី​ធ្វើឲ្យ​ស្ទះ​រន្ធ​ញើស។ មួយ​វិញ​ទៀត​សម្លៀកបំពាក់​ក្រាស់​ៗ មិន​អាច​ស្រូប​ខ្យល់​ចូល និង​ការ​កកិត​ជាមួយ​ញើស​ក៏​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ស្បែកក្រហម កន្ទួល​រមាស់ រលាក និង​ពង​បែក​តូច​ៗ​លើ​ស្បែក។ ដំណោះស្រាយ៖ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ពេល​យើង​បែក​ញើស​ច្រើន ដោយ​ងូតទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង​/​ថ្ងៃ និង​ប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី។ នៅ​ពេល​ស្បែក​មាន​សភាព​បែប​នោះ គួរ​យក​ដុំ​ទឹកកក​មក​លុញថ្នម​ៗ​លើ​កន្លែង​នោះ។ ប្រសិនបើ​ស្បែក​មាន​បញ្ហា​ខ្លាំង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជា​បន្ទាន់។ ២- ស្ងួត​ស្បែក ការ​ខ្វះ​ជាតិ​ទឹក នៅ​ពេល​យើង​បែកញើស នឹង​ធ្វើឲ្យ​ស្បែក​ប្រែជា​ស្ងួត ហើយ​គ្មាន​សំណើម។ ប្រសិនបើ​មិន​មាន​ការ​បិទបាំង​ស្បែក​ពី​កម្ដៅ​ឲ្យ​បាន​ជិត​ល្អ ស្បែក​នឹងរលាក ហើយ​បបូរមាត់​ក៏​ចាប់ផ្ដើម​ប្រេះ។ ដំណោះស្រាយ៖ គឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទៅ​ណា​មក​ណា​ត្រូវ​យក​ដប​ទឹក​ទៅ​ជាមួយ និង​ផឹក​រៀងរាល់​កន្លះ​ម៉ោង​ម្ដង។ លើស​ពី​នេះ​ទៅ​ទៀត​ញ៉ាំ​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​ៗ​សម្បូរ​ជាតិ​ទឹក ដើម្បី​បំពេញ​ជាតិ​ទឹក។ ៣- រលាក​ស្បែក កម្ដៅ​ព្រះអាទិត្យ​នៅ​រដូវ​ក្ដៅ  ​អាច​ធ្វើឲ្យ​របក​ស្បែក ពង​បែក ក្រហម កន្ទួល និង​វិវត្ត​ជា​រលោក ឬក៏មហារីក​។ ដំណោះស្រាយ៖ វិធី​តែ​មួយ​គត់ ដើម្បី​ការពារ​ស្បែក​របស់យើង​​ពី​ជំងឺ​មួយ​នេះ កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។ ប្រសិនបើ​គ្មាន​ជម្រើស គឺ​ត្រូវ​ស្លៀកពាក់​​បិទបាំង​ស្បែក​ឲ្យ​ជិត និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ។ ៤- កើត​មុន ស្នាម​ញើស​ធ្វើឲ្យ​ស្បែក​ក្លាយ​ជា​មេដែក​ទាក់ទាញ​ធូលី​ដី​បាន​យ៉ាង​ឆាប់​រហ័ស បូករួម​ជាមួយ​កម្ដៅ […]


ស្បែក

ទឹកបាយមានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង

បើសួរចាស់ៗពីដើម ប្រាកដដឹងថាទឹកបាយ  មានប្រយោជន៍​ប៉ុនណាហើយ តែសម័យ​ឥឡូវ ទំនើប ប្រហែល​មាន​គ្នាយើង​ភាគ​ច្រើន អាច​មិន​ដឹង​រឿង​នេះ។ អង្ករ​មាន​ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​អង់ទីអុកស៊ីដង់ (ជួយកុំឲ្យចាស់ និងការពារ​មហារីក) ច្រើន ឯ​ទឹកបាយ​វិញ ក៏ល្អមិនធម្មតា​ដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖ ១- អ្វីទៅ​ជា​ទឹក​បាយ? ពេល​និយាយរឿង​​ទឹកបាយភ្លាម អ្នកខ្លះអាចច្រឡំថាជាទឹកអង្ករ ដែល​បាន​នៅពេល​យើង​លាង​អង្ករមុន​ពេល​ដាំបាយ។ ឯទឹកបាយ ជាប្រភេទ​ទឹក​អង្ករ​ល្អ​បំផុត ដែលបាននៅពេលបាយកំពុងដាំពុះ ឬអាចថា ជាទឹកបបរ ក៏បាន។ ២- ធ្វើ​ម៉េច​ទើប​អាច​ចម្រាញ់​បាន​ទឹកបាយ​ល្អ? ដើម្បី​បាន​ទឹក​បាយ​ល្អ និង​មាន​គុណ​ភាព យើងត្រូវការអង្ករកន្លះកំប៉ុង និង​ទឹក ៤ ​កំប៉ុង ដោយ​ដំបូង ដាំទឹកនៅ​ក្នុង​ឆ្នាំង​មួយ។ នៅពេល​ទឹកពុះ បង់​អង្ករ​ចូល រួច​បន្ដ​ការ​ដាំ ២០​ នាទីទៀត ចាំយក​ឆ្នាំង​ចេញពី​ចង្រ្កាន រួច​បើក​គម្របចេញ។ បន្ទាប់​មក រង់ចាំ​រហូត​ទឹកបាយត្រជាក់ សឹមចាក់ចូល​​ក្នុងដប​ទឹក ដើម្បី​រក្សា​ទុកក្នុងទូទឹកកក ដើម្បីទុកផឹក​រយៈពេលច្រើន​ថ្ងៃ។ ៣- ​ទឹកបាយមាន​ប្រយោជន៍​អី​ខ្លះ? ទឹកបាយត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈធម្មជាតិ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​លើស​លុប ទៅ​លើ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ផ្តល់​សារធាតុ​ចាំ​បាច់​ជួយទ្រទ្រង់​​​រាងកាយ ពិសេស​ជួយដោះ​ស្រាយ​បញ្ហា​ជំងឺ​សើ​ស្បែក​ជាច្រើន​ប្រភេទ ខណៈ​គុណ​ប្រយោជន៍​ចម្បង​មាន​ដូច​ជា៖ – ជួយ​ថែ​ទាំ​សុខភាព​សក់៖ ទឹកបាយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស