សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

​​សរសៃ​សក់​ទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​របស់​យើង​ដែរ ហើយ​ដើម្បី​ទទួល​បាន​សរសៃ​សក់​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ទៀត​​ឡើយ​ ដោយ​អាច​ងាក​មក​សាកល្បង​អនុវត្តន៍​តាម​រូបមន្ត​ថែទាំ​សក់​​ងាយ​ៗ​​ជាមួយ​នឹង​ម៉ាស​​ការ៉ុត​នេះ​វិញ​ម្តង។ តើ​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សរសៃ​សក់​? ១. ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់ វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត និង​ស្តើង ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។ ២. បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល ប្រេង​ការ៉ុត​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើត​ស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. កាត់បន្ថយ​ការ​កើត​អង្គែ មួយ​វិញ​ទៀត ការ៉ុត​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​បាន​​ផង​ដែរ។ ៤. បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ​បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ជាមួយ​នឹង​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត ពីព្រោះ​បន្លែ​មួយ​មុខ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។ [embed-health-tool-ovulation] គន្លឹះ​ធ្វើ​ម៉ាស​អប់សក់​ផ្សំ​ពី​ការ៉ុត ១. […]

ស្វែងរក សុខភាពស្បែក

ស្បែក

មានផ្ទៃពោះ ក្លៀកប្រែជាខ្មៅ នេះជាវិធីដោះស្រាយ

ស្រីៗ​មួយ​ចំនួន​ធំ​មាន​ការ​ប្រែប្រួល​ស្បែក​នៅ​ពេល​មាន​ផ្ទៃ​ពោះ ដោយ​អ្នក​ខ្លះ​ឡើង​មុន ស្បែក​ស្ងួត កញ្ចឹងក ក្បាលពោះ​ខ្មៅ ហើយ​បញ្ហា​ធ្ងន់​បំផុត​នោះ គឺ​ខ្មៅ​ក្លៀក​តែម្ដង។ បញ្ហា​ទាំងនោះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​មាន​ផ្ទៃពោះ ដែល​នោះ​មកពី​ការ​ប្រែប្រួល​អ័រម៉ូន ហើយ​ស្នាម​ទាំង​នោះ​អាច​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច តែ​ខ្លះ​ទៀត​ក៏​មិន​បាត់​ដែរ ប្រសិនបើ​យើង​មិន​មាន​វិធី​កម្ចាត់​វា​នឹង​នៅ​ជាប់​យូរអង្វែង។ ដូចនេះ​អាច​មក​សាក​ជាមួយ​រូបមន្ត​ដែល​ចែករំលែក​ដោយ​អ្នក​ម៉ាក់ ៤ រូប​ខាងក្រោម៖ ១- ចៀសវាង​សម្លៀកបំពាក់​តឹង​ៗ បើ​តាម​អ្នក​ស្រី ម៉ម សុជាតា ដែល​មាន​កូន ៣ នាក់​រួច​មក​ហើយ​នោះ បាន​ឲ្យ​ដំបូន្មាន​ដល់​ស្ត្រី​កំពុង​ពពោះ​ហើយ​មាន​បញ្ហា​ក្លៀក​ខ្មៅ​ស្រអាប់​ខ្លាំង​ថា បញ្ហា​នេះ​គាត់​ពេល​មាន​កូន​ទាំង​ស្រី​ទាំង​ប្រុស ហើយ​ជំហាន​ដំបូង គឺ​ត្រូវ​ប្រយ័ត្ន​ចំពោះ​សម្លៀកបំពាក់ ដោយ​អាវ​ត្រូវ​ពាក់​ប្រភេទ​សាច់​ទន់​ៗ និង​រលុង​ៗ ហើយ​មិន​ជក់​ញើស ដើម្បី​កុំឲ្យ​ជាតិ​ពុល​ប្រមូលផ្ដុំ​ក្រោម​ក្លៀក។ មួយ​វិញ​ទៀត​ការ​ជ្រើសរើស​អាវ​ទ្រនាប់​ក៏​ដូចគ្នា គឺ​មិន​អាច​ជា​ប្រភេទ​ស្បៃ​ដែល​អាច​កកិត​ប៉ះពាល់​កន្លែង​មាន​ស្នាម​ខ្មៅ​ស្រាប់​នោះ​ទេ។ អ្នក​នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ​បាន​បន្ថែម​ទៀត​ថា ពេល​ងូត​ទឹក​យើង​អាច​យក​សាច់ជូរ ឬ​ក្រូចឆ្មារ​មក​ដុស​ថើៗ​ជាប្រចាំ នោះ​អាច​រលុប​បាន​ខ្លះ​ៗ ហើយ​បន្ត​ធ្វើ​រហូត​ដល់​ក្រោយ​ឆ្លងទន្លេ។ ២- កុំ​ដក​រោម​ក្លៀក តែ​កោរ​វិញ​ល្អ​ជាង «បើ​ពេល​មាន​ផ្ទៃពោះ ហើយ​ក្លៀក​ប្រែ​ជា​ខ្មៅ យើង​កុំ​ប្រើ​វិធី​ដក​រោម​ក្លៀក​ឲ្យ​សោះ ព្រោះ​ជា ជម្រើសគ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​ក្លៀក​កាន់តែ​ខ្មៅ​ជាំ​ខ្លាំង​ថែម​ទៀត ជម្រើស​ល្អ គួរតែ​កោរ​វិញ»។ នេះ​ជា​ការ​ចែករំលែក​របស់​អ្នកនាង តែ ចាន់ហេង ជា​ម៉ាក់​ៗ​កូន ២ នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​បាត់ដំបង។ ជាង​កាត់​សម្លៀកបំពាក់​រូបនេះ​បាន​បន្ថែម​ទៀត​ថា ស្បែក​ក្រោម​ក្លៀក​មាន​សភាព​ស្ដើង អ៊ីចឹង​ហើយ​ការ​ដក​អាច​បណ្ដាល​ឲ្យ​ក្លៀក​កាន់តែ​យារ។ អត្ថបទពាក់ព័ន្ធ៖  វិធីសាមញ្ញ​បែប​ធម្មជាតិ […]


សក់និងស្បែកក្បាល

ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង

សក់ និង​សុខភាព​ស្បែក​ក្បាល កុំ​ថា​ស្រី កុំ​ថា​ប្រុស សុទ្ធ​តែ​ចង់​បាន​ដូច​គ្នា ប៉ុន្តែ​ស្រីៗ​ប្រហែល​ខ្វាយ​ខ្វល់​ជាង។ គ្នា​យើង​ខ្លះ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ដោយ​គ្រាន់​តែ​ចង់​បាន​សក់​វែង ស្អាត មើល​ទៅ​ទាក់ទាញ តែ​ពេល​ខ្លះ​បែរ​ធ្វើ​ឲ្យ​ខូច​សក់​លើស​ដើម។ បើ​អ៊ីចឹង សាក​តិចនិក​ងាយៗ ណែនាំ​ដោយ​អ្នក​ឯកទេស​ស្បែក​ក្បាល​នៅ​អាមេរិក លោកស្រី Francesca Fusco ប្រហែល​អាច​ជួយ​បាន។ ១- ញ៉ាំ​អាហារ​បំប៉ន​អាច​ជួយ​សក់​លូត​លាស់​ល្អ​ជាង​មុន លេប​ថ្នាំ​បំប៉ន​ជាមួយ​បរិមាណ​វីតាមីន​ត្រឹមត្រូវ អាច​ជួយ​យើង​ទទួល​បាន​នូវ​ប្រវែង​សក់​អតិបរមា។ ស្វែង​រក​រូបមន្ត​សម្រាប់ សក់ ស្បែក និង​ក្រចក ពី​អាហារ​បំប៉ន ឬ​អាហារ​ណា​មាន​ផ្ទុក​នូវ​សារធាតុ ប៊ីយូទីន (វីតាមីន B7) ជាតិ​ស៊ីលីកា (silica) វិតាមីន B វីតាមីន C វីតាមីន E និង​ជាតិដែក ក៏​ដូច​ជា​អាស៊ីដ​ខ្លាញ់ អូមេហ្គា ៣ ជាដើម។ ២- បញ្ហា​អ័រម៉ូន​អាច​ធ្វើ​ឲ្យ​សក់​ស្តើង កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​របស់​មនុស្ស​ស្រី ពិត​ណាស់​អាច​ធ្វើ​ឲ្យ​សក់​ស្តើង ក្នុង​នោះ​រាប់​ទាំង​ វិធី​ពន្យារ​កំណើត ក៏​ធ្វើ​ឲ្យ​ជ្រុះ​សក់​ផង​ដែរ។ បើ​ឃើញ​ថា សក់​ចាប់​ផ្តើម​ស្តើង​គ្មាន​ទម្ងន់ មាន​ន័យ​ថា ដល់​ពេល​គួរ​តែ​ណាត់​ជួប​ជាមួយ​ពេទ្យ​ហើយ ដើម្បី​ពិនិត្យ​ក្រពេញ​ទីរ៉ូអ៊ីត ព្រោះ​អាច​ជា​មូល​ហេតុ​នាំ​ឲ្យ​ជ្រុះ​សក់។ ៣- សក់​នឹង​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​អាហារ​យើង​ញ៉ាំ បើ​ស្បែក​ក្បាល​ស្ងួត ព្យាយាម​បន្ថែម​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា […]


ជំងឺមុន

អ័រម៉ូន​ធ្វើឲ្យឡើង​មុនច្រើន ពិតអត់?

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮពេទ្យ​ប្រាប់ អ័រម៉ូន ជាកត្តាចម្បង​មួយ​នាំ​ឲ្យ​ឡើង​មុន គ្រាន់​តែ​គ្នា​យើង​ភាគ​ច្រើន បាន​ឮ តែ​មិនដឹង​ច្បាស់ ហេតុអី​បាន​អ័រ​ម៉ូនក្នុង​ខ្លួន​ធ្វើ​ឲ្យ​មុន​ទប់​មិន​ឈ្នះ​បែប​នេះ? សម្រាប់​ចម្លើយ “Hello គ្រូពេទ្យ” នឹង​លម្អិត​ឲ្យ​គ្នា​យើង​បាន​ដឹង​ក្នុង​អត្ថបទ​នេះ​តែ​ម្តង។ ១- បម្រែបម្រួលអ័រម៉ូនក្នុងពេលមករដូវ ជាការពិតណាស់ មុន​មាន​ច្រើនប្រភេទ​ ​មុន​ដែល​ទាក់​ទង​នឹង​អ័រម៉ូន​ ជា​មុន​មួយ​ប្រភេទ​សម្បូរ​កើត​មាន​​ជាង​គេ។​ បម្រែ​បម្រួល​អ័រម៉ូន​ ច្រើន​កើត​នៅ​ពេលយើង​ទើប​​ពេញ​វ័យ​ មាន​ផ្ទៃពោះ​ និង​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ ឬ​ជំងឺ​ផ្សេង​ៗ​។ មូលហេតុ​ចម្បងធ្វើ​ឲ្យ​ឡើង​មុន​អ័រម៉ូន​ គឺ​ដោយ​សារ​ការ​ឡើង​នូវ​អ័រម៉ូន​ អង់​ដ្រូហ្សែន (អ័រម៉ូនផ្លូវភេទ​របស់ប្រុសៗ)​ នៅ​ក្នុង​ឈាម ប៉ុន្តែ​អ័រម៉ូន​ប្រភេទ​នេះ គេ​ក៏​ឃើញ​មាន​​ក្នុង​ខ្លួន​ស្រីៗ​ដូច​គ្នា គ្រាន់​តែ​ក្នុង​ខ្លួន​ប្រុសៗ​មាន​ច្រើន​ជាង​ប៉ុណ្ណោះ។ អ័រម៉ូន​នេះ​ កើន​ឡើងនៅ​ពេលយើង​ពេញ​វ័យ​ ឬ​ពេល​មាន​ផ្ទៃ​ពោះ​ ​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់​បញ្ចេញ​ខ្លាញ់​មក​ក្រៅកាន់​តែ​ច្រើន​ ដែល​​ខ្លាញ់​ទាំង​នេះ នឹង​​ជួយ​ការពារ​​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​ទន់ មាន​សំណើម​ ប៉ុន្តែ​បើ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក នឹង​អាច​ស្អិត​ជាមួយ​កោសិកា​ស្បែក​ដែលងាប់​ បង្ក​ឲ្យ​ស្ទះ​​រន្ធ​រោម​ ជា​ហេតុ​នាំ​ឲ្យ​​មុន​នឹង​កើត​ឡើងតែ​ម្តង។ លើស​ពី​នេះ ខ្លាញ់​ទាំងនោះ ក៏​ជា​ប្រភព​សារធាតុ​ចិញ្ចឹមសម្រាប់ពួក​បាក់តេរី P.Acnes​ ​ជា​ពពួក​បាក់តេរី​បង្ក​មុន។​ អត្ថបទ​ពាក់ព័ន្ធ៖ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន?  ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ ២- វិធី​ព្យាបាលមុនអ័រម៉ូន ពេល​ខ្លះ អ្នក​ឯកទេស​ស្បែក ​នឹង​ប្រាប់​ឲ្យ​យើង​​ប្រើ​ប្រាស់​ការ​ព្យាបាល​ដោយ​អ័រ​ម៉ូន ​សម្រាប់​បញ្ហា​មុន​ ក្នុង​នោះ​ថ្នាំ​គ្រាប់​​ពន្យារកំណើត​ អាច​បន្ថយ​ការ​កើន​ឡើង​អ័រម៉ូន​អង់ដ្រូហ្សែនក្នុង​ឈាម មាន​ន័យ​ថា​ រាងកាយ​មាន​កម្រិត​អ័រ​ម៉ូន​បង្ក​ឲ្យ​​​ឡើង​​មុន​តិចតួច​ប៉ុណ្ណោះ។ គ្នា​យើង ​ក៏​អាច​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​តែ​ឯង​ ឬ​ប្រើ​ជាមួយ​ថ្នាំ​បញ្ចុះទឹក​នោមឈ្មោះ Spironolactone ប៉ុន្តែ​ទោះបី​ប្រើ​ថ្នាំ​នេះ​មាន​សុវត្ថិភាពចំពោះ​មនុស្ស​ទូទៅ យើង​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ប្រសិន​ជាមាន​បញ្ហា​សុខភាព​មួយចំនួន​ដូច​ជា​៖ – មាន​បញ្ហា​បេះ​ដូង​ ដូច​ជា ​ជំងឺ​គាំង​បេះ​ដូង​ ឬ​ជំងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល – ធ្លាប់​មាន​ប្រវិត្តកើត​ជំងឺ​មហារីក​​ដោះ – ធ្លាប់​មានបទពិសោធ​លើស​ឈាម ធ្ងន់ធ្ងរមិន​អាច​គ្រប់​គ្រង​បាន​ – ​មាន​រដូវ​មិន​ប្រក្រតី។​ គួរ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ស្បែក​ពី​បញ្ហា​មុន​ ក៏​ដូច​ជា​ស្ថានភាព​ជំងឺ​ មុន​ពេល​ប្រើ​ប្រាស់​ការ​ព្យាបាល​ដោយ​អ័រម៉ូន​នេះ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត […]


សក់និងស្បែកក្បាល

សម្រាល​កូន​រួចធ្វើឲ្យ​ម៉ាក់​ៗ​ជ្រុះ​សក់ គួរ​ធ្វើ​បែប​នេះ

ក្រោយ​សម្រាល​កូន ២- ៣ ខែ ​កូន​ចាប់ផ្ដើម​ស្គាល់​តែងតែ​ជ្រុះ​សក់ច្រើន​ឡើង​ៗ ដែល​នោះ​ចាស់​ៗ​តែង​ប្រាប់​ថា នោះ​មក​ពី «កូន​ចំណាំ​មុខ»។ តែ​បើ​តាម​ក្បួន​ពេទ្យ​ដោយសារ​តែ​អ័រម៉ូនប្រែប្រួល ប្រសិនបើ​ស្រីៗ​គ្នា​យើង​ជួប​បញ្ហា​បែប​នេះ អាច​សាក​ប៉ុន្មាន​វិធី​ ដែល​ជា​ការ​ចែករំលែក​របស់​អ្នក​ម៉ាក់​ៗ ៤ រូប​ខាងក្រោម។ ១- កាត់​សក់​ឲ្យ​ខ្លី បើ​តាម​​ម៉ាក់​ៗ​ឈ្មោះ ម៉ា ចិត្រានី វ័យ ៣២ ឆ្នាំ និង​មាន​កូន ៣ នាក់​ម្នាក់ ​រស់នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ពេល​កូន​ចាប់ផ្ដើម​ស្គាល់​មុខ មាន​អាការៈ​បែប​នោះ​មែន ហើយ​វិធី​ដោះ​ស្រាយ គឺ​កាត់​សក់​ឲ្យ​ខ្លី និង​មិន​ត្រូវ​ទម្លាក់​រញ៉េរញ៉ៃ​ឡើយ។ ព្រោះ​កាលណា​សក់​វែង យើង​មិន​សូវ​មាន​ពេល​ថែទាំ​ដូច​ពេល​គ្មាន​កូន​ឡើយ ហើយ​សក់​ឡើង​ស្អិត​ចុង ដូចនេះ​ហើយ​យូរ​ៗ​ទៅ​យើង​ច្បូត​ចុះ​មក ប្រាកដជា​ទាក់ និង​ដាច់។ មួយ​វិញ​ទៀត យើង​មិន​សូវ​មាន​ពេល​កក់ បូករួម​នឹង​ស្អិត​ទៀត​នោះ រឹតតែ​ជ្រុះ​លឿន ដូចនេះ​កាត់​សក់​នៅ​ត្រឹម​ចង​បាន ហើយ​កុំ​ទម្លាក់​ឲ្យ​ទើស​មុខ។ អត្ថបទពាក់ព័ន្ធ៖  ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង ​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ? ២- កក់​ក្រូចសើច សម្រាប់​អ្នក​ម៉ាក់​វ័យ​ក្មេង សៀង ចន្ធា បាន​ឲ្យ​ដឹង​ថា គាត់​បាន​ជ្រើសរើស​វិធី​បុរាណ​មួយ​នេះ​មក​ប្រើ ហើយ​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ទៀត​ផង។ អ្នក​ស្រុក​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ទៀត​ថា វិធី​ដំបូង​គ្រាន់តែ​ពុះ​ក្រូចសើច ៦-៧ ផ្លែ ហើយ​ច្របាច់​យក​ទឹក​ៗ​មក​កក់​សក់ […]


ស្បែក

ខ្យល់​ទី​ក្រុង​ធ្វើ​ឲ្យ​យើងឆាប់​ចាស់ តែ​អ្នក​ជំនាញ​ប្រាប់របៀបទប់ទល់

ខ្យល់​ពុល​នៅ​​តាម​បណ្តា​ទី​ក្រុង នឹង​កើន​ឡើង​ប្រមាណ​២០​% នៅ​អំឡុង​ពេល​ថ្ងៃ​ធ្វើ​ការ បើ​ធៀប​នឹង​ថ្ងៃ​ចុង​សប្តាហ៍។ នេះ​បើ​តាម​របាយការណ៍​ពី​នាយក​ដ្ឋាន​កិច្ចការ​បរិស្ថាន ចំណី​អាហារ​នៃ​ចក្រភព​អង់គ្លេស​បង្ហាញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ អ្ន​ក​ជំនាញ​សិក្សា​ខាង​​ផ្នែករោគ​សើស្បែក លោក​ស្រី​វេជ្ជបណ្ឌិត Jinah Yoo ​មក​ពី​គ្លីនិក​​ SKN ដ៏​ល្បី​នៅ​ចក្រភព​អង់គ្លេស បាន​​ឲ្យ​ដឹង​ថា កខ្វក់​ខ្យល់​ទាំង​នោះនឹង​បណ្តាល​ឲ្យ​ស្បែក​វិវត្ត​ឆាប់​ចាស់ តែលោក​ស្រី​បាន​​​បញ្ជាក់​ថា យើង​ក៏​អាច​មាន​វិធី​បង្ការ​មួយ​ចំនួន​ផង​ដែរ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ស្បែក​ជ្រីវជ្រួញ​ ឆាប់​វិវត្ត​ហួស​មុន​វ័យ ដូច​ខាង​ក្រោម៖ ១- ចៀស​ឲ្យ​បាន​ ពី​កន្លែង​ដែល​ជា​បណ្តុំ​ផ្សែង​ពុល បើ​អាច​ចៀស​បាន គួរ​ចៀស​ចេញ​ពី​កន្លែង​ដែល​មាន​ផ្លូវ​មមាញឹក​ច្រើន​ដោយ​ឡាន​ម៉ូតូ ព្រោះ​​កន្លែង​ទាំង​នោះ​ជា​ប្រភព​សំខាន់​ដែល​ធ្វើ​ឲ្យ​មុខ​មាត់​រាង​កាយ​អ្នក​រង​​ប្រតិកម្មបង្ក​ស្បែក​ឲ្យ​ឆាប់​ចាស់។ លោក​ស្រី​ក៏​បាន​បន្ថែម​ថា បើ​មិន​អាច​ចៀស​បាន ក៏​គួរ​កុំ​យក​ដៃ​ប៉ះ​ពាល់​មុខ ហើយ​ពេល​មក​ដល់​កន្លែង​សម​គួរ ក៏​គួរ​លុប​លាង​មុខ និង​ស្បែក​ឲ្យ​បាន​ស្អាត​ ចៀស​វាង​ទុក​​ចោល​មិន​សម្អាត។ ២- មាន​ទម្លាប់​លុប​លាងមុខ​ សម្អាត​ស្បែក​រៀង​រាល់​យប់​ ពេញ​មួយ​ថ្ងៃ មុខ​ និង​ស្បែកយើង ប្រមូល​ផ្តុំ​ស្អិតជាប់ដោយ​ធូលី ជាតិ​ពុល​ផ្សេងៗ ដូច​នេះ​ការ​លុប​លាង​សម្អាត​មុខ ព្រម​ទាំង​ងូត​ទឹក​ ដុស​សម្អាត​ស្បែក ជា​រឿង​ដែល​​គួរ​គប្បី​ធ្វើ។ បើ​ដូច​មិន​ដូច្នោះ យើង​​ក៏​​ត្រូវ​ប្រឈម​មុខ​​នឹង​បញ្ហាឡើង​មុន ស្បែក​ចាស់​ជ្រីវជ្រួញ​ មិន​អា​ច​ប្រកែក​បាន។ ៣- កុំ​ប្រើ​​អេប៉ុង​​ផាត់​មុខយក​មក​សម្អាត​មុខ រវល់​ពេញ​មួយ​ថ្ងៃ មក​ដល់​ផ្ទះ​វិញ ងូត​ទឹក​សម្អាត​ខ្លួន ប៉ុន្តែ​ក៏​កុំ​ច្រឡំ​ថា យក​​ទ្រនាប់​ផាត់​ម្សៅ​ (អេប៉ុង) ជា​ពិសេស​គ្នា​យើង​ស្រី​ៗ មក​ជូត​សម្អាត​មុខ ព្រោះ​​ថា សារធាតុ​កង្វក់​​ជាប់​ទ្រនាប់​ម្សៅ​ដែល​យើង​មើល​មិន​ឃើញ​ ក៏​នឹង​ចូល​រួ​ម​ចំណែក​​ឲ្យ​ស្បែក​យើង​ឆាប់​ចាស់​​ទៅ​វិញ […]


ជំងឺឆ្លងរោគលើស្បែក

ចង់ពាក់ស្បែកជើងកែងអេស្កាប៉ាំងមិនឈឺចាប់ ឬរបួស គួរដឹងតិចនិកនេះ

អ្នក​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​ទោះ​រាល់​ថ្ងៃ ឬ​យូរ​ៗ​ម្ដង​មិន​អាច​ចៀស​ផុត​ពី​​ការ​ឈឺចាប់ និង​របួស​ខ្លះ​ៗ បើ​មិន​ដឹង​ពី​តិចនិក​មួយ​ចំនួន។ កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ ស្បែកជើងក្នុង​ផ្សារ​ធំ​ថ្មី និង​ជា​យុវតី​ស៊ីវិល័យ​មាន​ការ​យល់​ដឹង​ពី​របៀប​រៀបចំ​ខ្លួន បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ស្បែកជើង​ប្រភេទ​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​កែង​ជើង និង​ម្រាម ហើយ​នាង​ក៏​បាន​បែងចែក​ជា ៤ ដំណាក់កាល។ ១- បិទ​កែង​ជើង ក្មេង​ស្រី​វ័យ​ទើប​តែ ២០ ឆ្នាំ ដែល​មាន​រស​និយម​ខ្ពស់​ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​បាន​បញ្ជាក់​ថា ជា​ធម្មតា​ស្បែកជើង​ម៉ាក​ល្បី​កម្រិត​ណា​ក៏​ដោយ ពេល​ពាក់​យូរ​ទៅ​នឹង​ឈឺចាប់​ដូចគ្នា ព្រោះ​ស្បែក​ត្រង់​កន្លែង​​កែង ប៉ះ​គ្នា​នឹង​ស្បែក​ជើង​ពេល​យើង​ធ្វើ​ចលនា។ ដូចនេះ​គួរតែ​យក​ស្កុត​ថ្លា​បិទ​នៅ​កែង​ជើង​ជាមុន ដើម្បី​កុំ​ឲ្យ​រលាត់​ស្បែក​រហូត​ក្លាយ​ជា​ដំបៅ​ឈឺចាប់។ ២- យក​ស្កុត​បិទ​ម្រាម​ជើង យុវតី​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​បន្ត​ថា ម្រាម​ជើង​ដែល​ទទួល​រង​ភាព​ឈឺចាប់​មាន​ពីរ​ម្រាម គឺ​ម្រាម​កណ្ដាល និង​ម្រាម​នាង​ជើង។ ម្រាម​ជើង​ពីរ​នេះ ពេល​ពាក់​ស្បែក​ជើង​វា​ពយ​ឡើង​មក​លើ​ជាង​គេ ដូចនេះ​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ប្រាកដជា​ពាក់​មិន​បាន​យូរ​ឡើយ។ ៣- អេប៉ុង​កល់​ខាង​មុខ អ្នក​លក់​នៅ​ផ្សារ​ធំ​ថ្មី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ស្បែកជើង​កែង​អេស្កាប៉ាំង​មាន​សភាព​ស្រួច​បិត​ជិត​ខាង​មុខ ដូចនេះ​វា​អាច​ត្បៀត​មេជើង​ធ្វើឲ្យ​ហើម ហើយ​អាច​បណ្ដាល​ឲ្យ​ឈឺចាប់​ក្រចក​មេជើង​នេះ​ឯង។ វិធី​ល្អ​គួរតែ​កាត់​អេប៉ុង​ចោះ​ជា​រាង​រង្វង់​ជើង ដាក់​ក្នុង​ស្បែកជើង ហើយ​ពេល​យើង​ពាក់​ទៅ​មាន​អារម្មណ៍​ល្អ គ្មាន​ការ​កកិត និង​កៀប។ ៤- ស្បែកជើង​ចង្អៀត ប្រសិនបើ​យើង​ស្រលាញ់ និង​ចង់​ពាក់​ស្បែកជើង​នោះ​ទាំង​ចង្អៀត​វា​ប្រាកដ​ជា​ឈឺ​ជើង​មិន​ខាន។ យើង​នៅ​តែ​អាច​ពាក់​ស្បែក​ជើង​នោះ​ដដែល ដោយ​មិន​មាន​ការ​ឈឺចាប់​អ្វី​ទាំងអស់ ដោយ​ដំបូង​គ្រាន់តែ​ពាក់​ស្រោម​ជើង ហើយ​ទៅ​ស៊ក​ស្បែកជើង​ចង្អៀត​នោះ រួច​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក​ផ្លុំ​ដោយ​ប្រើ​ខ្យល់​មាន​កម្ដៅ ដើម្បី​ឲ្យ​ជ័រ​ស្បែក​ជើង​រីក​មាឌ។ បន្ទាប់​មក​ដោះ​ស្រោម​ជើង​ចេញ […]


សក់និងស្បែកក្បាល

ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ

បញ្ហា​ជ្រុះ​សក់ ច្បាស់​ណាស់​ជា​កង្វល់​សម្រាប់​យើង​គ្រប់​គ្នា។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិច​និក​ខ្លះៗ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។ ១- កែ​តម្រូវ​របប​អាហារ កង្វះ​សារធាតុ​រ៉ែ​ខនិជ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន។ ហេតុនេះ ត្រូវ​បញ្ចូល​អាហារ​សម្បូរ​​ជាតិ​ដែក ដូចជា ថ្លើម បន្លែ​បៃតង សាច់​សត្វ ពិសេស​សាច់​ក្រហម គ្រាប់​ធញ្ញជាតិ និង​ផលិត​ផល​ពី​សណ្តែក​សៀង។ យ៉ាង​ណា កុំ​ភ្លេច​ជាតិ​ប្រូតេអ៊ីន និង​ស័ង្កសី​ផង ខណៈ​អាហារ​មាន​ជាតិ​ស័ង្កសី​ខ្ពស់ មាន ​ស្រូវ​សាលី គ្រាប់​ល្ពៅ ស៊ុត​លឿង និង​ពពួក​ខ្យង​ខ្ចៅ។ ២- សាក​ល្បង​អាហារ​បំប៉ន បើ​ពិបាក​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​ស័ង្កសី និង​ជាតិ​ដែក ឲ្យ​បាន​គ្រប់គ្រាន់ អាច​ប្រើ​ថ្នាំ​បំប៉ន ដើម្បី​រក្សា​ជីវជាតិ​ចិញ្ចឹម​ទាំង​នេះ។ យើង​អាច​រក​បាន​យ៉ាង​ងាយ​ស្រួល​ពពួក​ថ្នាំ​បំ​ប៉ន​ទាំង​នេះ តាម​ហាង​លក់​អាហារ​សុខភាព ឬ​ឱសថស្ថាន​ណា​មួយ តែ​ត្រូវ​ប្រាកដ​ថា យើង​បាន​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជា​មុន​សិន ដើម្បី​សុវត្ថិភាព។ ៣- កក់​សក់​ជាមួយ​ទឹក​ត្រជាក់ អ្នក​ជំនាញ​សុខភាព​សក់​មួយ​ចំនួន​ជឿ​ថា បើ​យើង​កក់​សក់​ជាមួយ​ទឹក​ត្រជាក់ នោះ​ស្រទាប់​កោសិកា​ខាង​ក្រៅ​សក់ នឹង​បិទ​ជិត ហើយ​រីក​ប៉ោង​បន្តិច ជួយ​សក់​ទាំង​មូល​មើល​ទៅ​រាង​ក្រាស់​ជាង​មុន។ អត្ថបទពាក់ព័ន្ធ​៖ ​ប្រេង​ដូង ប្រមូលផ្តុំអាថ៌កំបាំងរក្សាសម្រស់​ស្រីៗ អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត ៤- ចាក់​ថ្នាំ​ស្តេរ៉ូអ៊ីត ថ្នាំ​ស្តេរ៉ូអ៊ីត អាច​ចាក់​ផ្ទាល់​ចូល​ទៅ​ក្នុង​តំបន់​ទំពែក ជ្រុះ​សក់ ដើម្បី​ជំរុញ​ឲ្យ​សក់​ដុះ​លូតលាស់​ឡើង​វិញ។ ការ​ចាក់​ថ្នាំនេះ ការ​ពា​រអង់ទីករ មិន​ឲ្យ​វាយ​ប្រហារ​ដល់​គល់​សក់​បាន។ ទោះ​យ៉ាងណា វិធី​នេះ គឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង […]


សក់និងស្បែកក្បាល

ផ្លែ​​ឈើ ​៥មុខ ជួយ​បង្ការ​មិន​ឲ្យ​​ជ្រុះ​សក់​

អ្នក​ជំនាញ​​​​បញ្ហា​​ជ្រុះ​សក់ មក​ពី​ប្រទេស​អង់គ្លេស វេជ្ជបណ្ឌិត Bashar Bizrah បង្ហើបឲ្យ​ដឹង​ថា កត្តា​​ធ្វើ​ឲ្យ​ជ្រុះ​សក់ មាន​ពីរ​ ទី​មួយ​ មក​ពី​ហ្សែន​ពី​កំណើត និង​ទី​ពីរ​ បណ្តាល​មក​ពី​​ការ​ធ្វេស​ប្រហែស​បណ្តោយ​ឲ្យ​ស្បែក​ក្បាលគ្មាន​​សុខភាព​ល្អ​។ យ៉ាង​ណា ចំណុច​ទីពីរ អាច​ចៀស​វាង​ និង​បង្ការ​បាន​ តាម​រយៈផ្លែ​ឈើ​ ៥​មុខ មានដូ​ចជា​៖ ១- ល្ហុង លោក​វេជ្ជបណ្ឌិត​បាន​​និយាយ​ថា ល្ហុង​មាន​សារធាតុ សរសៃ​ទឹក​ប្រូតេអ៊ីន កូឡេជេន ​​​​ជំនួយ​ទៅ​ដល់​ ស្រទាប់​ស្បែក​ក្បាល​ឲ្យ​រឹង​មាំ​ និង​មាន​សុខភាព​ល្អ​។ ហើយ​ផ្លែល្ហុង ក៏​មានរស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ សម្បូរ​​ទៅ​ដោយ​ជាតិ​វីតាមីន C ជា​ប្រភព​បង្កើត​សារធាតុ​កូឡាជេននេះ​ឯង។ ២- ម្នាស់ ម្នាស់ មិន​ត្រឹម​តែ​សម្បូរ​ជាតិ​វីតាមីន​ល្អ​ៗ​ដូច​ជា វីតាមីន​ C, B6 ជាតិ​ម៉ង់​ហ្គាណែហ្ ស​​ប៉ុណ្ណោះ​ទេ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​មាន​ដូច​ជា​ អាស៊ីត Flavonoids និង​ Phenolic ​ដែល​សុទ្ធ​តែ​អាច​រា​រាំង​​រ៉ាឌីកាល់​សេរី មិន​ឲ្យ​បំផ្លាញ​ឬស​សក់។ ៣- ផ្លែ​ប៉ែស ផ្លែ​ប៉ែស មិន​សូវ​សម្បូរ​ច្រើន​ឡើយ ប៉ុន្តែ​សម្រាប់​ផ្លែ​ឈើ​ប្រភេទ​នេះ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ជួយ​ផ្តល់​សំណើម​ទៅ​ស្បែក​ក្បាល​បាន​យ៉ាង​ល្អ ជា​ពិសេស អាចពង្រាវធ្វើ​ជា​ឱសថ​​ រួច​លាប​លើ​ស្បែក​ក្បាល​បានទៀតផង។ ៤- […]


ជំងឺមុន

កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ

គ្នា​យើង​មាន​ឆ្ងល់​អត់ ​អ្នក​ខ្លះ​កើត​មុន មុខ​ទៅ​ជា​ខូងៗ ឯ​អ្នក​ផ្សេង​ទៀត​កើត​មុន​ដែរ តែ​មុខ​មិន​ខូង​សោះ? តើ​មក​ពី​មូលហេតុ​អី? បើ​តាម​លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺ​ស្បែក និង​សម្ផស្ស បញ្ហា​កើត​មុខ​ហើយ​ទៅ​ជា​មុខ​ខូង​នេះ មាន​ពី​បញ្ហា​ធំៗ​ចំនួន​៣ ទី១ កើត​មុន​ហើយ​ឧស្សាហ៍​កេះ​ញេច ទី២ កើត​មុន​ទុក​យូរ​មិន​ព្រម​ទៅ​ព្យាបាល និង​ទី៣ កើត​មុន​មាន​ក្បាល ឬ​ក្រហម​ខ្ទុះ។ ១- ឧស្សាហ៍​កេះ​ញេច​មុន តាម​ទម្លាប់​ឲ្យ​តែ​កើត​មុន​ហើយ គ្នា​យើង​នៅ​មិន​សុខ​ទេ រពឹស​ដៃ​កេះ​ញេច​មិន​ឈប់​សោះ ធ្វើ​ឲ្យ​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ ស្បែក​មុខ​ងាយ​នឹង​ឆ្លង​បាក់តេរី​ផ្សេងៗ គួបផ្សំ​នឹង​ក្រចក​យើង​កខ្វក់​ទៀត​នេះ ស្បែក​មុខ​ទៅ​ជា​ក្រហម ឬ​ហើម ឯ​មុន​កាន់​កើត​មុន​ច្រើន​ឡើងៗ។ អត្ថបទពាក់ព័ន្ធ៖ ​ទម្លាប់​មិន​ល្អ ៦ យ៉ាង​ ធ្វើ​ឲ្យ​អ្នក​កើត​មុន ​​ព្យាបាលមុន​មិនជា​សោះ ២- កើត​មុន​មិន​ឆាប់​ព្យាបាល អាង​តែ​មុន ជា​ជំងឺ​សើ​ស្បែក កើត​ឡើង​ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល គ្នា​យើង​មួយ​ចំនួន​មិនខ្វាយ​ខ្វល់​រឿង​ព្យាបាល​អី​ទេ គិត​ងាយ​ថា គ្រាន់​តែ​ទិញ​ម្សៅ​លាប​ទៅមុន​ជា​បាត់​ហើយ។ ការ​បណ្តែត​បណ្តោយ​បែប​នេះ​ហើយ ធ្វើ​ឲ្យ​មុខ​កាន់​តែ​យ៉ាប់ ហើយ​បើ​ទិញ​ម្សៅ​លាយ​ព្យាបាល​មុន​ដោយ​ខ្លួន​ទៀត មុខ​កែ​លែង​ឡើង​តែ​ម្តង។ ៣- កើត​មុន​មាន​ក្បាល​ធំៗ ខ្ទុះ មាន​ដុំ​ពក ឬ​ដុំ​គីស បញ្ហា​ទី៣​នេះ ច្បាស់​ណាស់ មុន​យើង​នឹង​បន្សល់​ស្លាក​ស្នាម ស្បែក​គ្រើម ឬ​ទៅ​ជា​ខូងៗ​មិន​ខាន យក​ល្អ​កុំញេច ឆ្កឹះអី ត្រូវ​ប្រញាប់​ទៅ​ព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ មុន ៥ ប្រភេទ […]


ស្បែក

មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ

សម័យ​មុន​ សាក់​ចិញ្ចើម ជាចំណូល​ចិត្ត​របស់​ស្រីៗ​វ័យ​កណ្តាល ប៉ុន្តែ​សម័យនេះ វ័យក្មេងក៏​ចូលចិត្ត​សាក់​ចិញ្ចើមដែរ។ យ៉ាង​ណាក៏ដោយ គួរ​ស្វែងយល់​ពីគុណសម្បត្តិ និងគុណវិបត្តិ មុនសម្រេចចិត្តសាក់​ចិញ្ចើម។ ១- សាក់​ចិញ្ចើម​សម័យ​ទំនើប ការ​សាក់​​ចិញ្ចើមកំពុងពេញ​និយម​ខ្លាំង ​ដោយ​បច្ចុប្បន្ន មាន​ច្រើន​ប្រភេទ​ ដូចជា ​សាក់​ចិញ្ចើម​បែប​ 3D ​និង​សាក់​ពណ៌​ទឹកក្រូច (Pigment Embroidery) មនុស្ស​មួយ​ចំនួន​ហៅ​ថា Microblading Embroidery។ ​អំឡុង​ទសវត្ស​ឆ្នាំ​ ៦០​-​៧០​ ការ​សាក់​ចិញ្ចើម​ គឺប្រើ​ទឹក​ពណ៌​ខ្មៅ​លាយ​ខៀវ ​តែ​យូរ​ទៅ​នឹង​ហើរ​ពណ៌​អស់។ ​បច្ចុប្បន្ន​ ដោយ​សារ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប គេ​ប្រើ​បច្ចេកទេស​ចាក់​ម្ជុល​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​​មើល​ទៅ​ដូច​ចិញ្ចើម​ធម្មជាតិ​ពិតៗ​ ស៊ីគ្នា​ជាមួយ​ស្បែក​ និង​សក់​តែ​ម្តង។ ការ​សាក់​ចិញ្ចើម​ មាន​ប្រយោជន៍ចំពោះស្រីៗ​មាន​​ចិញ្ចើម​ស្ដើង ​​ចង់​បានចិញ្ចើម​ក្រាស់​ ឬ​កាន់​តែ​ខ្មៅ​ជាង​មុន​។ ២- ត្រូវរៀប​ចំ​អ្វី​ខ្លះ​មុខ​សាក់ចិញ្ចើម? អ្វី​ត្រូវ​ធ្វើ ​គឺ​ត្រូវឲ្យ​​ច្បាស់​ក្នុង​ចិត្ត​ថា ​គួរទៅ​រក​សេវាកម្ម​សាក់​ចិញ្ចើម​នៅ​ទីណាទើប​ល្អ ហាង​កែ​សម្ផស្ស​មាន​សេវា​កម្មនេះ​ គួរ​ឲ្យ​​ទុកចិត្ត​ដែរទេ? ហើយ​ពេល​វេលា​ណា​សមស្រប​សម្រាប់យើង ខណៈ​ព័ត៌មាន​ទាំងអស់​នេះ​ អាច​ស្វែងរក​បាន​តាម​អ៊ីនធឺណិត ឬទស្សនាវដ្តី ក៏​ដូច​ជា​បណ្តាញ​សង្គម​ផងដែរ។ ​ចាំ​ថា​ មិន​គួរ​សាក់​ចិញ្ចើម​ ១ថ្ងៃ ​មុន​ពេល​ទៅ​លេង​សមុទ្រ​នោះ​ទេ។ មួយ​ទៀត​ ចំពោះ​តម្លៃ​ អាច​ប្រែប្រួល​​ទៅ​តាម​ទឹក​ដៃ​​ជាង និង​​បទពិសោធ ក៏​ដូច​ជា​យីហោ​ហាង​ ជាដើម។ ៣- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស