ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

មុន​ពេល​ឲ្យ​អាហារ​រឹង​ទៅ​កូន ម៉ាក់ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ក្រៅ​ពី​ទឹកដោះ​ម្ដាយ អាហារ​រឹង គឺ​ជា​អាហារ​សំខាន់ និង​ដំបូង​ដែល​អូនអូន​បាន​ភ្លក់​រសជាតិ​ថ្មី។ ដូច​នេះ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​សំណព្វ​សាក​អ្វី​ដែល​ថ្មី។ ថ្ងៃ​នេះ​ស្វែងយល់​ពី ប្រភេទ​ចំណី​រឹង និង​ពេលវេលា ដែល​គួរ​ឲ្យ​អាអូន​ញ៉ាំ ជាមួយ "Hello គ្រូពេទ្យ"។ ១- ពេលស័ក្ដិសមឲ្យអូនអូនញ៉ាំអាហាររឹង បណ្ឌិត​សភា​អាមេរិក​ផ្នែក​ជំងឺ​កុមារ (AAP) និង​អង្គការ​សុខភាព​ពិភព​លោក (WHO) ណែ​នាំ​ម៉ាក់​ម៉ាក់​ទាំង​អស់ ចាប់​ផ្ដើម​បញ្ចុក​ចំណី​រឹង​កូនតូច​នៅ​ចន្លោះ​អាយុ ៤-៥ ខែ ព្រោះ​ជា​អំឡុង​ពេល​មួយ​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​កូនចាប់​ផ្ដើម​រំលាយ​អាហារ​រឹង​បាន។ ក្នុង​ករណី​ខ្លះ​ អាច​ដល់​អាយុ ៧ ខែ ក៏បាន ប៉ុន្តែ​មិន​គួរ​ចាប់​ផ្ដើម​មុន​កំណត់ ឬ​ពន្យារ​ដល់​ខែ​ទី ៨-៩ ​​ទេ​ព្រោះ​អាច​ប៉ះពាល់​​សុខភាព​អាអូន។ សញ្ញា​ទូទៅ​ដែល​យើង​អាច​ចំណាំ​ថា គេ​រួចរាល់​ញ៉ាំ​អាហារ​រឹង​បាន តាមរយៈ​កាយវិការ​ទាំងនេះ៖ - ងើបក្បាល - ងើបអង្គុយបានដោយមានជំនួយពីម៉ាក់ប៉ា - ចង់ភ្លក់អាហារប្លែកៗ - ចេះលេបអាហារ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- សាច់ស្ពៃបន្លែនិងគ្រាប់ធញ្ញជាតិ ជាអាហាររឹងល្អ មាន​ការ​ភាន់ច្រឡំ​មួយ​ចំនួន​លើក​ឡើង ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​អូន​ឆាប់​ញ៉ាំ​សាច់​លឿន​ពេក​ទេ ប៉ុន្តែ​ពិត​ណាស់​ក្រៅ​ពី​បំបៅ​ដោះ សាច់​ជា​អាហារ​បន្ថែម​ដ៏​ល្អ​ មាន​ផ្ទុក​ជាតិ​ដែក​ ស័ង្កសី ​ដែល​មិន​សូវ​មាន​ក្នុង​ទឹកដោះ រីឯ​ស៊ុត និង​ត្រី ក៏​ជា​ជម្រើស​ល្អ​ដូចគ្នា ចំណែក​ឯ​ស្ពៃ​ក៏​មាន​ជាតិ​ប្រូតេអ៊ីន និង​ដែក​ផង​ដែរ ហើយ​គ្រាប់​ធញ្ញជាតិ […]


រោគសញ្ញាទូទៅ

កុំ​ស្លន់​ស្លោ! ទាំងនេះ ជាវិធីដោះស្រាយនៅពេលកូនក្អួត ​

ក្មេង​​អាចឈឺ​ច្រើន ឬ​ពេល​ខ្លះ ​ក្អួត​ទៀតក៏មាន។ អ៊ីចឹង គួរដឹង​ពី​ដើម​ហេតុ​ដែលធ្វើ​ឲ្យ​ក្អួតសិន ហើយកុំ​ភ័យ​ស្លន់ស្លោ​។ ថ្ងៃ​នេះ "Hello គ្រូពេទ្យ" នឹងលើក​ពី​វិធី​ដោះស្រាយ​មក​ពន្យល់។ ១- ពិនិត្យមើលសញ្ញាខ្សោះជាតិទឹក ក្មេងមិន​អាច​ទ្រាំ​ក្នុង​ស្ថាន​ភាពខ្សោះ​ជាតិ​ទឹក​បាន​យូរ​ដូច​មនុស្ស​ធំ​ទេ។ សញ្ញា​​ខ្សោះ​ជាតិ​ទឹក​​ មាន ហេវហត់​​ ឆាប់​ខឹង យំ​មាន​ទឹក​ភ្នែក​តិចៗ សាច់​ឡើង​ត្រជាក់ ញាក់​ភ្នែក នោម​តិច និងទឹក​នោម​មិន​ថ្លា។ [embed-health-tool-child-growth-chart] ដើម្បី​កុំឲ្យ​ខ្សោះ​ជាតិ​ទឹក ត្រូវឲ្យ​កូន​ឲ្យ​​ញ៉ាំ​ទឹក​ ឬទឹក​អូរ៉ាលីត ឲ្យបានច្រើន។ ពេលកូន​​​ក្អួត​ហើយ​ សាក​ឱ្យ​​គេ​ញ៉ាំ​ទឹក​បន្តិច ដើម្បី​ឲ្យដឹង​ថា​គេ​ញ៉ាំ​ទឹក​ចូល​អត់ ហើយបន្ត​​ពិនិត្យ​មើល​ការនោមរបស់​​កូន​ឲ្យ​​បាន​ទៀង​ទាត់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ញ៉ាំរបស់រាវៗ ​បើ​កូន​​ឈប់​ក្អួត​បាន ២-៣ម៉ោង គួរ​ឲ្យ​​​ញ៉ាំ​អាហារ​រាវៗ ទឹក​ស៊ុប ឬទឹក​ផ្លែ​ឈើ​ស្រស់ ព្រោះ​វាជា​អាហារ​​ងាយ​រលាយ។ កុំ​ឲ្យ​​ញ៉ាំ​​របស់​រឹង ​ព្រោះ​អាច​ឲ្យមានបញ្ហា​កាន់​តែ​ធ្ងន់។ ៣- ប្រើថ្នាំ ពេលក្មេងក្អួត​​ ភាគ​ច្រើនមិន​​ឲ្យ​ប្រើ​​​ថ្នាំ​ទេ ចាំ​​ប្រហែលប៉ុន្មាននាទី វា​នឹងបាត់​ទៅ​ខ្លួន​ឯង។ កុំ​ឲ្យ​​កូនញ៉ាំ​ថ្នាំ​បំបាត់​ក្អួត OTC ព្រោះវា​គ្មានប្រសិទ្ធភាព​លើការ​ក្អួត​ដែល​បណ្តាល​​មក​ពី​មេរោគ​ទេ។ ​ប្រើថ្នាំ​មិន​ត្រឹមត្រូវ ​អាច​​បង្ក​បញ្ហា​ច្រើន​ជាង​មុន​ទៀត។ បើ​គ្មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ទេ កុំឲ្យ​កូនញុំាថ្នាំបាត់ក្អួត​។ ៤- ពេលណាគួរទៅពេទ្យ? គួរ​​​ទៅ​ពេទ្យ​​ភ្លាម បើ​កូន​​មាន​អាការៈ​ទាំង​នេះ៖ - ចុក​ពោះ​ខ្លាំង - ក្អួត​ច្រើន​ដង​ - […]


ថ្នាំបង្ការ

ដឹងអត់ថា ពន្យារពេល ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ប៉ះពាល់អីខ្លះ?

ពន្យារ​ពេល​ចាក់ ឬ​អត់​ចាក់វ៉ាក់សាំង (ថ្នាំបង្ការ) អាច​មាន​គ្រោះថ្នាក់​ដល់​កូន​ក្មេង។ មូលហេតុ គឺ​ភ្លេច រវល់ ខ្លាច​កូនយំ ឈឺ ឬ​ក៏ជឿថា​វ៉ាក់សាំង​អាច​ធ្វើឲ្យ​កូន​មាន​បញ្ហា​ខុស​ប្រក្រតី។ ក្មេងៗ​អត់​ចាក់​វ៉ាក់សាំង​ងាយ​ឆ្លង​ជំងឺ ហើយ​អាច​សម្លាប់​កុមារ​រាប់​លាន​នាក់។ ជំងឺ​ស្រឡទែន ក្អកមាន់ កញ្ជ្រឹល អាច​រើឡើង​វិញ​គ្រប់​ពេល ហើយ​ធ្ងន់ធ្ងរ​ជាង​មុន បើ​ក្មេង​មិន​បាន​ចាក់វ៉ាក់សាំង។ ក្រៅពីនេះ ដឹង​អត់ បើអត់​ចាក់វ៉ាក់សាំង​អាច​មាន​បញ្ហា​អីខ្លះ? ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ១- បញ្ហាវេជ្ជសាស្ត្រ បើក្មេង​មានកា​រព្យាបាល​ដោយ​ថ្នាំ ប៉ាម៉ាក់​ត្រូវ​ប្រាប់​ពេទ្យ​ឲ្យ​ដឹង ព្រោះ​ក្មេង​មិន​ដែល​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង ត្រូវ​ព្យាបាល​ខុស​ពី​គេ។ បើ​ពេទ្យ​មិន​ដឹង​ស្ថានភាព​ច្បាស់​ពី​វ៉ាក់សាំង​ក្មេង​ទេ (អត់​ដឹងថា ក្មេង​អត់​ចាក់​វ៉ាក់សាំង) វា​ពិត​ជា​ប្រថុយ​​ខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ អាច​ងាយ​ឆ្លង​ជំងឺ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ពោះ​ទៀត។ បើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​កញ្ជ្រឹល​ក្នុង​ត្រីមាស​ទីមួយ កូន​ក្នុង​ពោះ​ក៏​អាច​កើត​កញ្ជ្រឹល​ដែរ ហើយ​បើ​កូន​ឆ្លង​កញ្ជ្រឹល​តាំង​ក្នុង​ពោះ ធ្វើឲ្យ​មាន​បញ្ហា​បេះដូង លូតលាស់​ខុស​ប្រក្រតី ឬ​យឺត និង​គថ្លង់។ បើមិន​ចាក់​វ៉ាក់សាំង​ឲ្យ​កូន កូន​អាច​ចម្លង​ជំងឺ​ទៅ​អ្នក​ជុំវិញ​ខ្លួន​យើង​បាន (ពេលកូនឈឺ) ពិសេស​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់ ដែល​ពួកគេ​មិន​អាច​ចាក់វ៉ាក់សាំង​បាន (អ្នកកើត​មហារីកគ្រាប់​ឈាម ឬ មហារីក​ផ្សេងៗ)។ ២- កត្តាសង្គម បើកូន​អត់​ចាក់​វ៉ាក់សាំង ពេល​គេ​ឈឺ […]


ការថែទាំទារក

កូន​រៀនអង្គុយ​ហើយ ម៉ាក់ប៉ា​គួរ​ជួយ​អី​ខ្លះ?

ទារក​ភាគ​ច្រើន អាច​អង្គុយ​បាន​នៅ​ខែ​ទី៤ ឬ​យូរ​បំផុត​ខែ​ទី៧។ ទារក​អាច​ក្រឡាប់ ចាប់​ផ្ដើម​ចំកោង​ខ្លួន ងើប​ក្បាល​បាន​កាន់​តែ​ស្ទាត់។ ពេល​អាអូន​អាយុ ៨ ខែ អាច​អង្គុយ​បាន ២-៣ នាទី ដោយ​មិន​បាច់​ទប់។ ១- អាអូនរៀនអង្គុយយ៉ាងម៉េច? ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ធំ​លឿន ចេះ​តោង អង្គុយ ប៉ុន្តែ​កូន​អាច​អង្គុយ​បាន ពេល​គេ​ស្ទាត់​ជំនាញ​គ្រប់​គ្រង​ក្បាល។ បន្ទាប់​ពីខែ​ទី ៤ សាច់ដុំ​ក និង​ក្បាល​ចាប់ផ្ដើម​រឹងមាំ អាច​ងើប និង​ឱនក្បាល​ចុះ​ឡើង​បាន។ ដើម្បី​ទប់​ជំហរ ទារក​នឹង​រក​វិធី​ដើម្បី​ទ្រ​ខ្លួន​គេ​ដោយ​ប្រើ​ដៃ។ ក្រោយមក​ទៀត អាច​អង្គុយ​រយៈពេល​ខ្លី។ ប៉ុន្តែ​ម៉ាក់ប៉ា​គួ​រនៅ​ក្បែរ​ចាំទប់ ព្រោះកូន​តូច​អាច​ដួល​គ្រប់​ពេល។ កូន​អាយុ ៨ ខែ អាច​អង្គុយ​ដោយ​មិនបាច់​ទប់ និង​ចាប់ផ្តើម​លូកដៃ​ស្រវេស្រវា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កុំព្រួយពេក កូនតូច​អាច​រអិល ឬ​ដួល និង​មិន​អាច​រក្សា​លំនឹង​បាន ប៉ុន្តែ​បើ​កូន​ទើប​រៀន​អង្គុយ អស់​កម្លាំង​ច្រើន យំ ឬ​ត្អូញត្អែរ មួម៉ៅ គួរ​ឲ្យ​កូន​សម្រាក ហើយ​ចាំ​រៀន​ត​ទៀត ឬ​កុំ​បង្ខំកូន​ឱ្យ​អង្គុយ​យូរ​ពេក។ ទារក​ទាំង​អស់​មាន​ការ​លូតលាស់​ខុសៗ​គ្នា។ បើ​អាអូន​មិនអាច​អង្គុយ​បាន​ពេល​អាយុ ៥ ខែ អ៊ីចឹង​ម៉ាក់ៗ​កុំ​បារម្ភអី […]


ជំងឺស្បែក

​ប៉ាម៉ាក់គួរដឹង បើកូន​ប្រតិកម្មថ្នាំ ហើយ​ឡើង​​រមាស់​គួរ​ធ្វើ​ម៉េច?

ប្រតិកម្ម​ឡើង​រោល​រមាស់​សំដៅ​លើ​ការ​ប្រើថ្នាំ​ផ្សះ ឬ​អាម៉ុកស៊ីស៊ីលីន។ ប៉ុន្តែ "Hello គ្រូពេទ្យ" លើក​យក​តែ​បញ្ហា អាម៉ុកស៊ីស៊ីលីន មក​បក​ស្រាយ ព្រោះ​ថ្នាំ​នេះ​អាច​ឲ្យ​ឡើងរមាស់​ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ​ទៀត។ បើកូន​រមាស់​ដោយ​ថ្នាំនេះ តើគួរ​ជួយកូន​យ៉ាង​ម៉េច? ១- អាម៉ុកស៊ីស៊ីលីន (Amoxicillin rash) ជាទូទៅ​រមាស់​រោល កើត​មាន​ដោយសារ​ប្រើ​ថ្នាំផ្សះ (Antibiotics)។ អាម៉ុកស៊ីស៊ីលីន ជា​ប្រភេទ​ថ្នាំ​ផ្សះ ដែល​អាច​ធ្វើឲ្យ​រមាស់​រោល ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ។ អាម៉ុកស៊ីស៊ីលីន និង​អំពីស៊ីលីន ជា​ក្រុម​ថ្នាំ​ប៉េនីស៊ីលីន ដែល​អាច​មាន​ប្រតិកម្ម​ច្រើន។ ២- បញ្ហាអាម៉ុកស៊ីស៊ីលីន - រមាស់​រោល ដោយសារ​អាម៉ុកស៊ីស៊ីលីន ច្រើន​កើតលើស្រីៗ​ជាង​ប្រុសៗ ឬ​ក្មេងស្រី​ជាង​ក្មេង​ប្រុស - អ្នក​មាន​ជំងឺ Mononucleosis (ជំងឺមួយ​ប្រភេទ​បង្កដោយ Epstein-Barr virus) និង Leukemia lymphatic ( មហារីក​ឈាម​មួយ​ប្រភេទ ដែល​ខួរឆ្អឹង​បង្កើត​កោសិកា​ឈាម ស ឡាំហ្វូស៊ីត (Lymphocyte) ) ច្រើន​ងាយ​មាន​រមាស់​រោលដោយសារ អាម៉ុកស៊ីស៊ីលីន ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- វិធីព្យាបាល  កន្ទាល​ត្រអាក និង​រមាស់រោល បណ្ដាល​ពី​អាម៉ុកស៊ីស៊ីលីន […]


កង្វះអាហារូបត្ថម្ភ

បើ​កូន​ស្គម​កំព្រឹង មិន​ឡើង​គីឡូ ប៉ាម៉ាក់អាចសាក​វិធី​ទាំង​នេះ​

បើកូន​អត់​ឡើង​គីឡូ​ កុំ​បារម្ភទៀត ព្រោះមាន​វិធីខាងក្រោមនេះ ដែល​ប៉ាម៉ាក់​អាច​អនុវត្តន៍បាន​ដើម្បី​ជួយ​ឱ្យ​កូន​ឡើង​ទម្ងន់​តាម​ស្តង់ដារ។ ការឡើង​គីឡូ​ មិនមែន​ចេះ​តែ​ញ៉ាំ​ទេ​ត្រូវ​មាន​របៀប និង​កម្រិត​ញុំា​ត្រឹមត្រូវ។ ហេតុនេះ ប៉ាម៉ាក់ គួរ​តែ​ស្វែងយល់​អំពីដំណោះស្រាយ​ ដើម្បីធ្វើ​ម៉េច​ឲ្យ​កូន​តូចៗ​ឡើង​គីឡូ ដែល​រៀប​រាប់​ដូច​ខាង​ក្រោមនេះ៖ ១- កាឡូរីដែលត្រូវការតាមអាយុ ក្មេងអាយុ ២-៣ ឆ្នាំ ត្រូវ​ការ​ប្រហែល ១០០០ កាឡូរី ហើយ​អាយុចាប់ពី ៤-៨ ឆ្នាំ ត្រូវការ ១២០០-១៤០០ កាឡូរី/ថ្ងៃ។ សម្រាប់​ក្មេង​ដែល​គីឡូ​តិច ត្រូវ​ញុំា​ជា​ប្រចាំ​ថ្ងៃ គួរ​បន្ថែម ៥០០ កាឡូរីលើចំនួន​កាឡូរី​ធម្មតាដែល​ត្រូវការ​រាល់ថ្ងៃ។ ២- បង្កើនខ្លាញ់ក្នុងរបបអាហារ  គួរ​បន្ថែម​សារធាតុ​ខ្លាញ់​ក្នុង​របប​អាហារ ព្រោះ​វា​មាន​ចំនួន​កាឡូរី​ច្រើន​ជាង​អាហារ​ផ្សេង​ទៀត។ ប្រេង​អូលីវ ប្រេងកាណូឡា (Canola) ប៊័រម៉ាការីន (no tran fate Margarine) និង ម៉ាយ៉ូណេស (Mayonnaise) អាច​បន្ថែម​ក្នុង​អាហារ ដូចជា ទឹកជ្រលក់ មានជាតិក្រែម ឬ ហ្រ្វូម៉ា លើបាយប៉ាស្តា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ៣- […]


អាហារូបត្ថម្ភទារក

ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត?

ដើម្បី​ដឹង​មូលហេតុ​ម៉េច​បាន​កូន​អត់​ឡើង​គីឡូ​សោះ ទោះ​បៅ ឬញ៉ាំ​ប៉ុនណា​ក៏​ដោយ ពេទ្យ​នឹង​សាកល្បង​​តេស្ត​​ពី​របប​អាហារ ប្រវត្តិ​សុខភាព កម្រិត​សកម្មភាព និង​មូលហេតុ​​​តាន​តឹង​ចិត្ត​របស់​អូនតូច។ ជាទូទៅ បើទារក​អត់​លូតលាស់​ធម្មតាទេ អាច​មក​ពីការ​ញ៉ាំ​មិន​ត្រឹមត្រូវ ឬ​រាងកាយ​ស្រូប​ជីវជាតិ​ចិញ្ចឹម​មិនបាន​ល្អ។ ១- បញ្ហាបៅឬញ៉ាំ - ពេល​កំពុង​បៅ ទារកអាច​អស់​កម្លាំង និង​ដេក​លក់ មុន​ពេល​បៅ​ឆ្អែត​គ្រប់គ្រាន់ - ទារក​អាច​សមត្ថភាព​បឺត​ដោះ​ខ្សោយ ដែល​ធ្វើឲ្យ​គេ​មិន​អាច​បៅ​ទឹកដោះ​បាន​គ្រប់គ្រាន់​ពី​ដោះម្ដាយ ឬ​ដប​ទឹក​ដោះគោ - មាត់ ឬ​ក្រអូម​មាត់ឆែប អាច​រំខាន​ដល់ការ​បំបៅ​ដោះ។ ករណីនេះ ត្រូវប្រើ​ដប​ក្បាល​ដោះ​ពិសេស។ តាម​ធម្មតា វា​កើត​​​​អំឡុង​ទារក​អាយុ១ឆ្នាំ។ - អណ្ដាត​មាន​សាច់​ជាប់​នឹង​ក្រអូម​មាត់​ក្រោម អាច​ធ្វើ​ឲ្យ​ទារក​ពិបាក​បៅ​ដោះ ឬ​ញ៉ាំ។ - បើ​កំពុង​ឲ្យ​កូន​បៅទឹកដោះ​ម្សៅ​​​ ត្រូវពិនិត្យ​ម្សៅ​ទឹកដោះគោ​នោះ​ឡើង​វិញ ព្រោះ​វា​ជា​មូលហេតុ​មិន​ឲ្យអាអូន​ឡើង​គីឡូ។ - បើ​ទម្លាប់​បំបៅ​ដោះអត់​ទៀង ឬ​អត់​ត្រឹមត្រូវ កូនយើងអាច​​​មិន​ទទួល​​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់។ អាច​មក​ពី​ដោះមិន​ផលិត​ទឹក​ដោះ​​​គ្រប់​គ្រាន់​​ ឬ​​​ខាប់​​ពេល​បៅ​ជិត​អស់​ (អត់ចេញ)។ - បើ​ម៉ាក់​កំពុង​ឈឺ ឬ​​មាន​អារម្មណ៍​តាន​តឹង ​អាច​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹកដោះ​ដែរ។ - អូនតូច​ខ្លះ​ត្រូវ​ម៉ាក់ៗ​កំណត់​ចំនួនបៅ​ ឬញ៉ាំ​ច្បាស់លាស់​ពេក ក៏​អាច​ទទួល​ជីវជាតិ​មិន​គ្រប់គ្រាន់​ដែរ។ យកល្អ ពេលណា​កូន​ឃ្លាន ឲ្យគេ​បៅ​ទៅ។ [embed-health-tool-baby-poop-tool] ២- មូលហេតុផ្សេងៗ - បើ​ទារក​​ឈឺ រាងកាយ​​គេអាច​ត្រូវការ​កាឡូរី (ថាមពលបានពីអាហារ) និង​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ច្រើន។ ជំងឺ​អាច​​ជះ​ឥទ្ធិពល​ដល់​ការ​ឃ្លាន​របស់​កូនបាន ហើយ​គីឡូ​ក៏​មិន​ឡើង​ដែរ។ - កូន​អាចមាន​បញ្ហា​ក្រពះ ​ពោះវៀន​រ៉ាំរ៉ៃ​ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

របស់ ៦មុខនេះ កុំឲ្យកូនញ៉ាំដាច់ខាត បើអាអូនទើបមានអាយុ ១ ខួប

មិន​គួរ​ចេះ​តែ​ឲ្យ​អ្វី​ទៅ​កូន​ញ៉ាំ តាម​ចិត្ត​ចង់​នោះ​ទេ។ ជា​ពិសេស​កូន​តូច​អាយុ​ទើប ១ ខួប។ ចំណី​ចំណុក​ខ្លះកុំ​ចេះតែ​បញ្ចុក​កូន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អូនតូច​ចុះ​ទន់​ខ្សោយ ទៅ​ជា​ឈឺ ឬ​មាន​ខ្លះ​ទៀត​អាច​ស្លាប់​ក៏​មាន។ បើមិន​សូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​បញ្ចុក​អី​កូន​ខ្លះ ដែល​អាច​មាន​គ្រោះថ្នាក់​ទេ មក​គិត​លើ​អាហារ ៦ មុខ​នេះ ត្រូវ​ជៀសវាង​ដាច់ខាត​កុំ​ឲ្យ​កូន​ញ៉ាំ។ ១– ទឹកឃ្មុំ  ទឹកឃ្មុំ​មាន​រសជាតិ​ឆ្ងាញ់ ពោរពេញ​ដោយ​ជីវជាតិ​ចិញ្ចឹម តែ​វា​ក៏​អាច​ធ្វើឲ្យអូន​តូចពុល។ ទឹកឃ្មុំ​អាច​មាន​ផ្ទុកពង (Spore) របស់​បាក់តេរី​ដែល​គេ​ស្គាល់​ថា Clostridium Botulinum នាំ​ឲ្យ​​មាន​ជំងឺ Botulism (ជំងឺកម្រ​មួយប្រភេទ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន)។ ពោះវៀន​របស់​ក្មេងនៅអាយុក្រោម ១ ឆ្នាំ នៅ​ខ្សោយ​ណាស់ ហើយ​មិន​អាច​ការពារ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ក្នុង​ទឹកឃ្មុំ​បាន​ទេ។ Botulism ជា​ជំងឺធ្ងន់ធ្ងរ ទោះបី​ជា​ជំងឺកម្រ តែវា​អាច​បណ្ដាល​ឲ្យ​ក្មេង​ស្លាប់​បាន។ ក្មេង​មាន​ជំងឺ Botulism នឹង​មាន​របបអាហារ​មិន​ល្អ បឺត​ទឹកដោះ​បាន​ខ្សោយ ទល់​លាមក និង​ខ្សោះ​ជាតិទឹក (Dehydration)។  ២– ទឹកដោះគោ ឬទឹកសណ្ដែក ទឹកដោះគោ​សម្រាប់​មនុស្សធំ ឬ​ទឹក​សណ្ដែក​មាន​ជីវជាតិ​ចិញ្ចឹម​យ៉ាង​ច្រើន​ដែល​មាន​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព​រាងកាយ។ តែ​សម្រាប់​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ វាអាច​នឹងនាំ​ជា​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​គេ​ទៅ​វិញ។ ទឹកដោះ​មិន​អាច​ផ្ដល់​វីតាមីន C និង​ជាតិដែក​បាន​គ្រប់គ្រាន់​សម្រាប់​ឆ្នាំទី១ របស់​ទារក​ឡើយ។ យ៉ាង​នេះ​ក្ដី គ្រូពេទ្យ​ជា​ច្រើន បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ផ្ដល់​អាហារ​បន្ថែម​ដល់​កូន ដូចជា […]


កង្វះអាហារូបត្ថម្ភ

ប៉ាម៉ាក់គេ ប្រយ័ត្នអត់ដឹង! អាអូន ៥ឆ្នាំ ត្រូវឲ្យញ៉ាំអាហារទាំងនេះ

ជា​ប៉ាម៉ាក់ តែងគិត​លើ​សុខភាព​កូន តាំងពី​សម្រាល​រហូត​ដល់​ចេះ​ញ៉ាំ​អាហាររឹង គិត​គ្រប់វិធី ធ្វើយ៉ាងណា​ឲ្យ​កូនមាន​សុខភាព​ល្អ។ ពេលកូន​អាយុបាន ៥ ឆ្នាំ ម៉ាក់ប៉ា​មាន​ដឹងអ​ត់ថា អាហារ​អីខ្លះ​ល្អ​សម្រាប់កូន? “Hello គ្រូពេទ្យ” ជួយ​ណែនាំ​ក៏​បាន។ នៅវ័យ​ជា​បេប៊ី អូនៗ​អាច​ទទួលបាន​អាហារូបត្ថម្ភ​ខុសៗគ្នា ប៉ុន្តែ​ឈាន​ដល់​អាយុ ៥ ឆ្នាំ ជា​ពេល​ពិបាក​បំផុត ព្រោះអូនៗ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ដូ​ចប៉ាម៉ាក់ បងប្អូន​ក្នុង​គ្រួសារ ដូច្នេះ​យើង​ត្រូវ​ដឹង​ច្បាស់​អ្វីអូនៗ​គួរ​ញ៉ាំ​បំប៉ន​រាងកាយ។ ១ - អាហារសុខភាព ជម្រើស​អាហារមួយ​ចំនួន​អាចជួយ​ឲ្យ​មានតុល្យភាព ជំនួយការ​លូតលាស់​របស់​អូនៗ៖ - ប្រូតេអ៊ីន​មិន​ជាប់​ខ្លាញ់ (Lean Protein)៖ សណ្តែក មាន់ មាន់បារាំង ត្រី តៅហ៊ូ ស៊ុត - អាហារជាតិសរសៃ៖ គ្រាប់​ធញ្ញជាតិ​សម្រូប នំបុ័ង បន្លែស្រស់ ផ្លែឈើ ផលិតផល​ទឹកដោះ​មាន​ខ្លាញ់​ទាប (low-fat dairy) អាច​ជា​ទឹក​ដោះគោ ទឹកដោះគោជូរ ហ្វ្រូម៉ា គឺ​សុទ្ធ​តែ​ជាជម្រើស​អាហារ​ផ្តល់​សុខភាព​ល្អ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២ - បរិមាណអាអូនគួរញ៉ាំម្តងៗ អាអូន ជាធម្មតា​មិន​ដែល​ញ៉ាំ​អាហារ​អស់​ពីចាន​ទេ បើ​មិនចង់​បង្កើត​ទម្លាប់​អាក្រក់​នេះ ម៉ាក់ប៉ា​ឲ្យ​អាហារអូនៗ​ញ៉ាំ […]


កង្វះអាហារូបត្ថម្ភ

ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម

ពេល​ពេទ្យ​ប្រាប់​ថាអូនៗ​មាន​បញ្ហា​អាហារូបត្ថម្ភ​មិន​ល្អ ម៉ាក់ប៉ា​ច្បាស់​ណាស់ គិតថា​អូនៗ ខ្វះ​អាហារ​មាន​ជីវជាតិ។ ត្រឹមត្រូវ ប៉ុន្តែ​មិន​ទាំងអស់​ទេ អាហារូបត្ថម្ភ​មិនល្អ​លើអូនៗ និង​មនុស្ស​ពេញវ័យ សំដៅ​ទាំង​កង្វះ និង​លើស​កាឡូរី​ចាំបាច់។ ពេល​អូនៗ​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ អាច​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង។ បើម៉ាក់ប៉ា​មិនដឹង​ត្រូវ​ធ្វើម៉េច​ទេ អានអត្ថបទ “Hello គ្រូពេទ្យ” នេះ​ នឹង​ដឹង​ហើយ។ ១ - ម៉េចបានមានបញ្ហាអាហារូបត្ថម្ភមិនល្អ? បើអូនៗ​មិនមាន​អាហារ​គ្រប់គ្រាន់ ឬ​អាហារអូនៗ​ញ៉ាំ​មិន​អាច​ផ្តល់​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ អូនៗ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។ មាន​កត្តា​មួយ​ចំនួនទៀត ដូចជា ជំងឺខ្លះ ធ្វើ​ឲ្យ​ពិបាក​លេប​ចំណី នាំឲ្យ​សារជាតិ​ចិញ្ចឹម​ផ្គត់ផ្គង់​រាងកាយ​មិន​គ្រប់គ្រាន់ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ អូនៗ​មាន​ជំងឺ​បាក់ទឹក​ចិត្ត តែង​វិវត្ត​ទៅ​រក​ទម្លាប់​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ នាំឲ្យ​មាន​បញ្ហា​អាហាររូបត្ថម្ភ​មិន​ល្អ។ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ស្រុកខ្មែរ​ជាដើម អាហារូបត្ថម្ភ​មិនល្អ​កើត​ឡើង​ដោយសារ​កង្វះ​អាហារ ឬ​តម្លៃ​អាហារ​ថ្លៃ​ខ្ពស់​ពេក។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ២ - សញ្ញាអូនៗមានបញ្ហាអាហារូបត្ថម្ភមិនល្អ រោគសញ្ញា​ទូទៅ​ពាក់ព័ន្ធ​អាហាររូបត្ថម្ភ​មិនល្អ៖ - បាត់បង់សាច់ដុំ - អស់កម្លាំង - មួម៉ៅច្រើន - បាក់ទឹកចិត្ត - បាត់បង់ជាតិខ្លាញ់ - របួសមិនងាយសះស្បើយ - ជំងឺ និងការបង្ករោគមិនងាយជា - បញ្ហាផ្លូវដង្ហើម (ពិបាកដកដង្ហើម) - មានអារម្មណ៍ត្រជាក់ខ្លួនម្តងហើយម្តងទៀត - ប្រឈមគ្រោះថ្នាក់ ពេលកម្តៅក្នុងរាងកាយធ្លាក់ចុះ - អាចប្រឈមគ្មានអូនៗពេលអនាគត (ជំងឺអារលើបុរស និងស្រ្តី) - ប្រឈមគ្រោះថ្នាក់ ពេលវះកាត់ - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ