អត្ថបទផ្សេងទៀតពី ជំងឺឈាម
ប្រាកដហើយថា អ្នកចង់ចាកចេញ?
អត្ថបទផ្សេងទៀតពី ជំងឺឈាម
ឈាមស្ថិតក្នុងលក្ខខណ្ឌបែបណាបានចាត់ជាជំងឺឈាម?
ជំងឺឈាម ជាបញ្ហាមុខងារឈាមដំណើរការលែងប្រក្រតី ហើយបញ្ហាឬជំងឺឈាមមួយចំនួនបណ្ដាលមកពីកត្តាហ្សែន ខ្លះទៀតដោយសារជំងឺឆ្លងនានា កត្តាការប្រើប្រាស់ថ្នាំសង្កូវក៏ជាមូលហេតុមួយចំណែក និងរបបអាហារក៏អាចបង្កជាជំងឺឈាមដូចគ្នា។
ស្វែងយល់បន្ថែម:
មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
គេបែងចែកជំងឺឈាមជាប្រភេទអ្វីខ្លះ?
ជំងឺឈាមមានច្រើនប្រភេទណាស់។ ប្រភេទជំងឺខ្លះជាជំងឺរ៉ាំរ៉ៃ ខ្លះជាជំងឺឈឺពេញមួយជីវិតមិនអាចព្យាបាលជាសះស្បើយ ឬខ្លះទៀតក៏កើត ហើយក៏បាត់ទៅវិញដោយការព្យាបាល ឬបាត់ទៅវិញដោយឯកឯងក្នុងពេលវេលាណាមួយ។ ដោយឡែកចំពោះជំងឺមហារីកឈាម ឬជំងឺកោសិកាឈាមក្រហម ជាប្រភេទជំងឺឈាមកម្រិតធ្ងន់ធ្ងរ។ ប្រភេទជំងឺឈាម ចម្បងៗមានដូចជា ជំងឺស្លេកស្លាំង ជំងឺឈាមក្រកក ជំងឺគ្រាប់ឈាមស ជំងឺមហារីកគ្រាប់ឈាមក្រហម ជំងឺគ្រាប់ឈាមរាងដូចកណ្ដៀវ ជំងឺតាឡាសេមៀរ ជំងឺVon Willebrand និងបញ្ហាឈាមផ្សេងទៀតជាច្រើន។
ស្វែងយល់បន្ថែម:
កូនកើតមកមានជំងឺឈាមម្យ៉ាងនេះ ៧០% ដោយសារតំណពូជពីម្តាយ
កោសិកាឈាមសជាអ្វី?
Monocytes គឺជាកោសិកាឈាមសមួយប្រភេទដែលមាននៅក្នុងឈាម និងជាលិកា។ កោសិកាទាំងនេះមានតួនាទីស្វែងរក និងបំផ្លាញមេរោគដូចជា មេរោគ បាក់តេរី ផ្សិត និងពពួកព្រូន ព្រមទាំងកម្ចាត់កោសិកាដែលឆ្លងមេរោគ។ កោសិកាទាំងនេះក៏ជួយព្យាបាលរបួស និងការពារការឆ្លងមេរោគផងដែរ។
ស្វែងយល់បន្ថែម:
សញ្ញាទាំងនេះបញ្ជាក់ថារចន្តឈាមរត់មិនល្អ នេះជាវិធីកែខៃ
លោហិតវិទ្យាមានន័យថាម៉េច?
លោហិតវិទ្យា ជាការសិក្សាសរីរវិទ្យាឈាម ដើម្បីកំណត់ឲ្យដឹងពីមូលហេតុបង្ក ការអភិវឌ្ឍន៍ ការព្យាបាល និងការការពារជំងឺឈាមនានាទៅថ្ងៃក្រោយ។ ជំងឺឈាម ទាក់ទងនឹង កោសិគ្រប់ឈាមក្រហម កោសិកាគ្រាប់ឈាមស ប្លាកែត សរសៃឈាម ខួរឆ្អឹង កូនកណ្តុរ លំពែង និងប្រូតេអុីនមួយចំនួនដែលចូលរួមក្នុងកំណកឈាម។
ស្វែងយល់បន្ថែម:
បើខូចតម្រងនោមត្រូវលាងឈាម ឬប្តូរតម្រងនោម នេះវិធីការពារ