backup og meta

កំពូលអាហារទាំង៤ មានប្រយោជន៍ចំពោះអ្នកជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

កំពូលអាហារទាំង៤ មានប្រយោជន៍ចំពោះអ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។

អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់

​​​​​១. បន្លែ​ស្លឹក​បៃតង

ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២. ត្រី​មាន​ខ្លាញ់

ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។

៣. សណ្ដែក​

​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។

ជំងឺមហារីកសុដន់

៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង

មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។

អត្ថបទគួរអាន៖

  • កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​
  • ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
  • មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
  • ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?
  • មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម