ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកក្រពះ

ប៉េងប៉ោះ បន្លែរួមចំណែកបង្ការ​ជំងឺ​មហារីក​ក្រពះ

ផ្លែ​ប៉េងប៉ោះ​​សម្បូរទៅ​ដោយ​​សារធាតុ​Lycopene ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ សារធាតុ​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ អាច​ជួយ​ទប់ស្កាត់​ការវិវដ្ដ​ និង​ការ​បង្កើន​ក្លូន​​ដ៏​សាហាវ​នៃ​​កោសិកា​មហារីក​ក្រពះ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ផ្លែ​ប៉េងប៉ោះ​អាច​ការពារ ​ជំងឺ​មហារីក​ក្រពះ​ បន្ទាប់​ពី​ធ្វើការ​វិភាគ​លើ​ផ្លែ​ប៉េងប៉ោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​​ផ្លែ​ប៉េងប៉ោះ​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​ដោយ​​រារាំង​កោសិកា​មហារីក​ក្នុង​ការ​​ផ្លាស់ទី​ និង​​បាន​បញ្ឈប់​វដ្ដ​កោសិកា​តាមរយៈ​ការ​បញ្ជា​ប្រូតេអ៊ីន​គ្រួសារ និង​សម្លាប់​កោសិកា​មហារីក​​ដោយ​Apoptosis​យ៉ាង​ស័ក្ដិសិទ្ធិ។ អ្វី​ទៅ​ជា​ជំងឺ​មហារីក​ក្រពះ​? ជំងឺ​មហារីក​ក្រពះ​ ជា​ប្រភេទ​ជំងឺ​មហារីក​ក្នុង​ក្រពះ​ ហើយ​វា​រាលដាល​ពាសពេញ​រាងកាយ​ ព្រម​ទាំង​អាច​កើត​នៅ​តំបន់​ណាមួយ​នៃ​ក្រពះ។​ យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ជំងឺ​មហារីក​នេះ​ពាក់ព័ន្ធ​នឹង​កត្តា​ហ្សែន​ ការ​ឆ្លង​មេរោគ​ Helicobacter pylori និង​ទម្លាប់​ញ៉ាំ​អាហារ​ប្រៃ​ពេក​ ឬ​ការ​​ជក់​បារី​ជា​ដើម​​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​ក្រពះ​ រួម​មាន​៖ ពិបាក​លេប​អាហារ​ ហើម​ពោះ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច ​មាន​អារម្មណ៍​ឆ្អែត​ បន្ទាប់​ពី​ញ៉ាំ​អាហារ​តិចតួច​ ពិបាក​រំលាយ​អាហារ​ ចុក​ពោះ​ ស្រក​ទម្ងន់​ ក្រហាយ​ទ្រូង​ ចង្អោរ​ ក្អួត​។​


មហារីកសុដន់

ស្រីៗត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលនៃសញ្ញាមហារីក

កន្ទួល​លើ​សុដន់​ភាគ​ច្រើន​មាន​មូល​ហេតុ​ដូច​គ្នា​នឹង​កន្ទួល​ដែល​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ដង​ខ្លួន​យើង​ដែរ ប៉ុន្តែ​កន្ទួល​លើ​សុដន់​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​កាច​សាហាវ​កើត​ឡើង​លើ​ស្រី​ៗ​ដែរ​គឺ ជំងឺ​មហារីក​សុដន់។ ជំងឺ​មហារីក​សុដន់​ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​ទី១ កើត​ឡើង​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត រ័ត្ន បូតា ឯកទេស​ជំងឺ​មហារីក បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ [embed-health-tool-bmi] មូល​ហេតុ​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​កើត​មាន​កន្ទួល​លើ​សុដន់​ដូច​ជា ប្រតិកម្ម​ស្បែក​ជាមួយ​សាប៊ូ​បោក​ខោ​អាវ កម្ដៅ​បណ្ដាល​ឲ្យ​យើង​បែក​ញើស​ផ្អាប់​លើ​សុដន់ ការ​រលាក​ស្បែក​លើ​សុដន់ ជំងឺ​ផ្សិត ឬ​អាប់​សែ​សុដន់​ជាដើម។ ជា​ទូទៅ ក្រៅ​ពី​ឡើង​កន្ទួល​លើ​សុដន់ វា​អាច​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន​ទៀត​រួម​មាន៖ រមាស់​លើ​ស្បែក ឈឺ​ចាប់ ហើម​សុដន់ ស្បែក​ឡើង​ក្រហម បែក​ស្រកា​ស្បែក​លើ​សុដន់ ចុង​សុដន់​លឹប​ចូល​ក្នុង។ ចំណែក ជំងឺ​មហារីក​សុដន់​ក៏​បណ្ដាល​ឲ្យ​ស្រី​ៗ​ឡើង​កន្ទួល​លើ​សុដន់​ដែរ ប៉ុន្តែ​ក្រៅ​ពី​កន្ទួល សញ្ញា​បូក​រួម​ដទៃ​ទៀត យើង​គួរ​កត់​ចំណាំ​នោះ​មាន​ដូច​ជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច រមាស់​ចុង​សុដន់​ម្ខាង មាន​ខ្ទុះ​ចេញ​ពី​ចុង​សុដន់ អាច​មាន​ទាំង​ឈាម​មក​ជា​មួយ ចុង​សុដន់​លិប​ចូល​ក្នុង សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។ ការ​យល់​ដឹង​ពី​សុដន់ អាច​ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ ពី​ការ​ប្រែប្រួល​ធម្មតា​សុដន់ និង​បែង​ចែក​ឲ្យ​ច្បាស់​ពី​អាការៈ និង​រោគសញ្ញា​មិន​ប្រក្រតី។ នៅ​ពេល​ណា​ដែល​កន្ទួល​លើ​សុដន់​អម​ដោយ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា គ្រុន​ក្ដៅ ដុំ​ពក​ក្រោម​ស្បែក […]


មហារីកផ្សេងទៀត

ហាត់ប្រាណអាចបង្ការជំងឺ​មហារីក​កើត​លើ​ស្រ្តី​មួយចំនួន​បាន​

ការ​ហាត់​ប្រាណ​ជួយ​បង្ការ​ជំងឺ​មហារីក​? បើ​និយាយ​ដល់​ជំងឺ​មហារីក ​អ្នក​ណា​ក៏​ខ្លាច អ្នក​ណា​ក៏​បារម្ភ​ដែរ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេ​ជំងឺ​មហារីក​មួយ​ចំនួន​អាច​បង្ការ​បាន​។ ជំងឺ​មហារីក​កើត​លើ​ស្រ្តី​មួយ​ចំនួន​ អាច​បង្ការ​បាន​តាម​រយៈ​ការ​ហាត់​ប្រាណ។ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ប្រហែល​ជា​ពាក់​កណ្ដាល​ត្រូវ​គេ​ជឿ​ថា​អាច​គេច​ផុត​ពី គ្រោះ​អាក្រក់​នេះ​បាន​បើ​សិន​ជា​បាន​អនុវត្ត​ទម្លាប់​រស់​នៅ​ល្អ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថាប័ន​ជំងឺ​មហារីក​សហរដ្ឋអាមេរិក​។ តើ​ជំងឺ​មហារីក​កើត​លើ​ស្រ្តី​ណា​ខ្លះ​អាច​បង្ការ​បាន​ដោយ​ការ​ហាត់​ប្រាណ?​ ១. ជំងឺ​មហារីក​ស្រទាប់​ស្បូន​ ស្រ្តី​ដែល​បាន​ហាត់​ប្រាណ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ អាច​កាត់​បន្ថយ​ហានិភ័យ​​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​បាន​៣៤​ភាគ​រយ​​ទាប​ជាង​អ្នក​ដែល​មិន​សូវ​ហាត់​ប្រាណ​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​Yale។ គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ ដូច​គ្នា​ដែរ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ស្រី​ៗ​មាន​សន្ទស្សន៍​មាស​រាង​កាយ(BMI)​ក្រោម ​២៥ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​៧៣​ភាគ​រយ​ទាប​ជាង​ស្រ្តី​មិន​សូវ​ហាត់​ប្រាណ និង​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​លើស​ពី​២៥​។ ស្រ្តី​ដែល​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់​ជាង​២៥ ត្រូវ​គេ​ចាត់​ទុក​ថា​លើស​ទម្ងន់​ហើយ​។​ ២. ជំងឺ​មហារីក​សុដន់​ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​សុដន់​ បាន​ឲ្យ​ដឹង​ថា​ស្រ្តី​មាន​ប្រ​វត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​រហូត​ដល់​២៥​ភាគ​រយ បើ​សិន​ជា​បាន​ហាត់​ប្រាណ​ជា​ប្រចាំ​២០​នាទី​ក្នុង​មួយ​ថ្ងៃ និង​រក្សា​របៀប​របប​រស់​នៅ​ល្អ​។ ដូច​គ្នា​ដែរ​សម្រាប់​ស្រ្តី ក្រោយ​អស់​រដូវ បាន​ចូល​រួម​ការ​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំងៗ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​កម្រិត​​អ័រម៉ូន និង​ប្រូតេអ៊ីន ជា​លំដាប់ ធ្វើ​ឲ្យ​ថយ​ចុះ​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​សុដន់​ដែរ​។​​ ចំពោះ​ស្រី​ៗ​ដែល​មាន​ផ្ទុក​កោសិកា​បំប្លែង​ខ្លួន​BRCA ដែល​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​មហារីក​សុដន់​ ការ​សិក្សា​មួយ​ចំនួន​បាន​ណែ​នាំ​ថា​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​តាំង​ពី​វ័យ​ជំទង់ ជួយ​​​ពន្យារ​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​ថា​មិន​អាច​ការពារ​មិន​ឲ្យ​មាន​ការ​វិវដ្ដ​នៃ​ជំងឺ​នោះ​ទេ​។ ៣. មហារីក​ក្រពេញ​អូវែ​ ថ្វី​បើ​ត្រូវ​មាន​​ការ​សិក្សា​បន្ថែម​ទៀត តែ​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា​ការ​ហាត់​មាន​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​។ ការ​សិក្សា​រក​ឃើញ​ថា​ស្រ្តី​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំង​ៗ​ជា​ប្រចាំ​បាន​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​រាល​ដាល បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រី​មិន​ធ្វើ​សកម្មភាព​រាង​កាយ​​ទៀង​ទាត់​។


មហារីកផ្សេងទៀត

ជក់បារីអាចនាំឲ្យ​កើត​ជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ

ជក់បារី​​នាំ​ឲ្យ​កើតជំងឺ​មហារីក​ផ្សេង​ៗ ហើយ​ការ​ឈប់​ជក់​បារី ឬ​មិន​ជក់​បារី ជា​វិធី​សាស្រ្ត​ល្អ​បំផុត​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​​។សារធាតុ​គីមី​នៅ​ក្នុង​ផ្សែង​បារី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​រាងកាយ​ទាំង​មូល មិន​ត្រឹម​តែ​សួត​នោះ​ទេ។ ការ​ជក់​បារី​អាច​បង្ក​ឲ្យ​អ្នក​ជក់​ប្រឈម​នឹង​ជំងឺ​មហារីក​យ៉ាង​តិច​១៥​ប្រភេទ​ផ្សេងៗ​គ្នា​។ ការ​ជក់បារី​មិន​ថា​តិច​ឬ​ច្រើន សុទ្ធ​តែ​គ្មាន​សុវត្ថិភាព​ចំពោះ​សុខ​ភាព ការ​ឈប់​ជក់បារី​ទាំង​ស្រុង ជា​រឿង​ល្អ​បំ​ផុត​សម្រាប់​សុខភាព​។ ១. ជក់បារី​បង្ក​ហានិភ័យ​កើត​ជំងឺ​មហារីក​បែប​ណា? រាង​កាយ​​យើង​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​អាច​មាន​សមត្ថភាព​ជួសជុល​ការ​ខូច​ខាត​តិច​តួច​បាន ប៉ុន្តែ​រាង​កាយ​មិន​អាច​ជួសជុល​ការ​ខូច​ខាត​ច្រើន​ដែល​បង្ក​ឡើង​ដោយ​ការ​ជក់បារី​នោះ​ទេ​។ ចំនួន​បារី​ដែល​យើង​ជក់​ និង​រយៈពេល​នៃ​ការ​ជក់​បារី បូក​បញ្ចូល​គ្នា​ ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់​។ ចំនួន​បារី ជក់​ប្រចាំ​ថ្ងៃ​កាន់តែ​ច្រើន ហានិភ័យ​កាន់​តែ​ខ្ពស់។ ការ​អាច​កាត់​បន្ថយ​ចំនួន​បារី​ជក់​ប្រចាំ​ថ្ងៃ អាច​ជា​ជំហាន​ល្អ​សម្រាប់​សុខភាព​។ ការ​ជក់​បារី​ក្នុង​រយៈពេល​យូរ​ឆ្នាំ ក៏​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​កាន់តែ​ខ្ពស់​ដែរ។ ដូច​នេះហើយ​បាន​ជា​ការ​មាន​ផែន​ការ​ឈប់​ជក់​បារី​ទាំង​ស្រុង​ជា​រឿង​សំខាន់​។ គ្នា​យើង​អ្នក​ជក់​បារី​ត្រូវ​ដឹង​ថា ការ​ឈប់​ជក់​បារី​បាន​កាន់​តែ​លឿន ហានិភ័យ​កើត​ជំងឺ​មហារីក​ក៏​អាច​កាត់​បន្ថយ​បាន​ច្រើន​ដែរ​។ គ្រប់​គ្នា​ដែល​សម្រេច​ចិត្ត​ឈប់​ជក់​បារី អាច​ទទួល​ប្រយោជន៍​សុខភាព​ជា​ច្រើន ហើយ​មិន​យឺត​ពេល​នោះ​ទេ​ក្នុង​ការ​សម្រេច​ចិត្ត​ឈប់​ជក់​បារី ទោះ​ជា​ធ្លាប់​ជក់​យូរ​ឆ្នាំ​មក​ហើយ​ក្ដី​។ ២. ការ​ជក់​បារី ការ​ខូចខាត​DNA និង​ជំងឺ​មហារីក​ ​DNA​ មាន​នៅ​ក្នុង​កោសិកា និង​គ្រប់​គ្រង​ដំណើរ​ការ​របស់​កោសិកា​។ បារី​ត្រឹម​តែ​មួយ​ដើម​ក៏​អាច​ធ្វើ​ឲ្យ​DNA ខូច​បាន​ដែរ​។ ផ្សែង​បារី បញ្ចេញ​សារធាតុ​គីមី​ជាង ៥ ០០០ ហើយ​សារធាតុ​គី​មី​ជា​ច្រើន ដែល​គេ​ដឹង​ថា​មិន​តិច​ជាង​៧០ អាច​បង្ក​ជា​ជំងឺ​មហារីក​បាន​។ សារធាតុ​គីមី​ចូល​ទៅ​ក្នុង​សួត និង​បន្ត​សាយភាយ​ពេញ​ទាំង​រាង​កាយ​របស់​អ្នក​ជក់​បារី​។ សារធាតុ​គី​មី​ពី​បារី អាច​បំផ្លាញ​DNA។ សារធាតុ​គីមី​នៅ​ក្នុង​បារី ធ្វើ​ឲ្យ​កោសិកា​ជួប​ការ​លំបាក​ក្នុង​ការ​ជួស​ជុល​DNA ដែល​ខូចខាត​។ ដូច​គ្នា​ដែរ សារធាតុ​គីមី​ទាំង​នេះ ក៏​បាន​បំផ្លាញ​ផ្នែក​របស់​DNA ដែល​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​ផង​ដែរ​។ ការ​ខូច​ខាត​DNA កាន់​តែ​ច្រើន​ក្នុង​កោសិកា​ដដែល​ៗ​ និង​ក្នុង​រយៈពេល​យូរ នាំ​ឲ្យ​កើត​ទៅ​ជា​ជំងឺ​មហារីក​។ ៣. […]


មហារីកឈាម

មហារីក​ឈាម​ជា​ជំងឺ​តពូជ ឬកើត​ពី​កត្តាអ្វី​ផ្សេងទៀត?

មហារីក​ឈាម​ជា​ជំងឺ​តពូជ? ការ​បំប្លែង​ខ្លួន ឬ​ប្រែ​ប្រួល​ជាក់​លាក់​ណា​មួយ​របស់​ហ្សែន អាច​បង្កើត​ហានិភ័យ​​ឲ្យ​បុគ្គល​មួយ​ចំនួន​ប្រឈម​​ខ្ពស់​នៃ​ការ​វិវដ្ដ​ទៅ​ជា​មាន​ជំងឺ​មហារីក។ ការ​ប្រែ​ប្រួល​ទាំង​នេះ ដែល​គេ​ស្គាល់​ថា​ជា​ជំងឺ​មហារីក​តពូជ អាច​ត​ពី​ឪពុកម្ដាយ ទៅ​កូន​បាន​។ ជំងឺ​មហារីក​ឈាម​ជា​​ជំងឺ​ត​​ពូជ ជា​ការសិក្សា​ថ្មី​មួយ​សម្រាប់​អ្នក​វិទ្យាសាស្រ្ត​។ ១. តើ​ហ្សែន​អាច​បង្ក​ជា​ជំងឺ​មហារីក​ឈាម​តពូជ​បាន​បែប​ណា? ការ​សិក្សា​ជា​ច្រើន​បាន​កំណត់​ពី​បណ្ដុំ​រោគ​សញ្ញា​ពិសេសៗ​​ជា​ច្រើន​សម្រាប់​ជំងឺ​មហារីក​ឈាម​តពូជ ហើយ​ថា​ចំនួន​នេះ​បាន​កើន​ឡើង​រាល់​ឆ្នាំ។ កាលពី​មុន​ គេ​គិត​ថា​ជំងឺ​មហារីក​រីក​ឈាម​មិន​មែន​ជា​ជំងឺ​តពូជ​នោះ​ទេ តែ​មក​ដល់ពេល​នេះ គិត​ត្រឹម​ឆ្នាំ​២០០៨ មាន​ភស្តុតាង​បញ្ជាក់​ថា ជំងឺ​មហារីក​ឈាម​ជា​ជំងឺ​ត​ពូជ​ដែរ​។ កាល​ពី​ពី​ឆ្នាំ​២០០៨ ហ្សែន​ដំបូង​ដែលគេ​រក​ឃើញ​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​មហារីក​ឈាម​តពូជ​ គឺ RUNX1 ដែល​អាច​កំណត់​បាន​នឹង​យក​មក​ធ្វើ​តេស្ត​។ មនុស្ស​ដែល​មាន​តំណ​ពូជ​ហ្សែន RUNX1ប្រែ​ប្រួល​អាច​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ឈាម​​ស្រួច​ស្រាល់​ម្យ៉ាង​ឈ្មោះ​ថា myeloid leukemia (AML)។ ការ​បំប្លែង​ខ្លួន​របស់​ហ្សែនRUNX1 ​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លាកែត​ធ្លាក់​ចុះ​ទាប ដែល​ផ្លាកែត​​ដើរ​តួរ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ហ្សែន​អាច​ជា​មូល​ហេតុ​បង្ក​ជំងឺ​មហារីក​ឈាម​ផ្សេងៗ​គ្នា​ និង​មាន​លក្ខខណ្ឌ​ពាក់ព័ន្ធ​គ្នា ដូ​ជា​ជំងឺ មហារីក myeloid leukemia, myelodysplastic syndrome ជំងឺ​មហារីក​កូន​កណ្ដុរ​ស្រួច​ស្រាល់ (acute lymphoblastic leukemia) និង​មហារីក​កូន​កណ្ដុរ​រ៉ាំរ៉ៃ​(chronic lymphoblastic leukemia)។​ ​ទោះ​បី​គេ​និយាយ​ថា​ជំងឺ​មហារីក​តពូជ តែ​មិន​មែន​មាន​ន័យ​ថា​ការ​បន្ត​ជំងឺ​មហារីក​ពី​ឪពុកម្ដាយ​មក​កូន​នោះ​ទេ អ្វី​ដែល​បន្ត​មក​ដល់​កូន​គឺ​ហ្សែន​។ ជំងឺ​មហារីក​បង្ក​ដោយ​ហ្សែន​ត​ពី​ឪពុកម្ដាយ​មក​កូន​ជា​ករណី​កម្រ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ថា​មាន​ចន្លោះ​ពី​៥​ទៅ​១០​ភាគរយ ប៉ុណ្ណោះ ដែល​ជំងឺ​មហារីក​នេះ​កើត​ចេញពី​ហ្សែន​ដែល​បំប្លែង​ខ្លួន​ ដែល​កូន​បាន​ពី​ឪពុកម្ដាយ​។​ ២. កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​អាច​បង្ក​ឲ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​ឈាម ក្រុម​គ្រូពេទ្យ​ជំនាញ និង​អ្នក​សិក្សា​ជ្រាវ​ជ្រាវ​បាន​កំណត់​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​ឈាម​ដូច​ខាង​ក្រោម៖ ​​ធ្លាប់​ព្យាបាល​ជំងឺ​មហារីក​ពី​មុន៖ ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​វិទ្យុសកម្ម ឬ​គីមី​លើ​ជំងឺ​មហារីក​ផ្សេង […]


មហារីកផ្សេងទៀត

រោគ​សញ្ញា​ទាំង​៥​​​ នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ស្រីៗ​ត្រូវ​ប្រុង​​ប្រយ័ត្ន​​ ​​​​​​​​​​​

ជំងឺមហារីក​ទ្វារ​មាស​ កម្រ​នឹង​កើត​ឡើង​ណាស់​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​បាន​ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ស្វែង​យល់​ពី​រោគសញ្ញា​ខុស​ប្រក្រតី​​មួយ​ចំនួន​​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​​​​។​​​ ​១. ធ្លាក់​ឈាម​ ឬ​ទឹក​រម្អិល​តាម​ទ្វារ​មាស​ខុស​ប្រក្រតី​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​​​មិន​ទៀងទាត់​ ជា​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​។ ​ការ​ធ្លាក់​ឈាម​នេះ​​​មាន​សភាព​ខុស​គ្នា​ទៅ​នឹង​ការ​មក​រដូវ​ប្រចាំខែ ឬ​ធ្លាក់​ឈាម​បន្ទាប់​ពី​​រួម​ភេទ​។ ជួនកាល​ វា​ជា​កំណក​ឈាម​ ឬ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ដែល​មាន​ពណ៌​ក្រហម (លាយឡំ​ជាមួយ​នឹង​ឈាម​)។ នៅ​ក្នុង​ករណី​នេះ​ ស្រី​ៗ​យើង​ចាំបាច់​​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ​។ ២. ដុំ​ពក​នៅ​ក្នុង​ទ្វារ​មាស រោគ​សញ្ញា​ព្រមាន​មួយ​ទៀត​នៃ​ជំងឺ​មហារីកទ្វារមាស គឺ​ការ​កើត​មាន​ដុំ​ពក​។ ពិត​ណាស់​ មិន​ថា​ជា​ជំងឺ​មហារីក​សុដន់​ ឬ​មហារីក​ទ្វារ​មាស​ឡើយ​ ការ​កើត​មាន​ដុំ​ពក​អាច​មាន​ន័យ​ថា​ សុខភាព​​របស់​យើង​កំពុង​តែ​​មាន​បញ្ហា​ហើយ​។ ដោយ​សារ​តែ​ជំងឺ​មហារីក​កើត​ឡើង​​នៅ​ពេល​ដែល​​មាន​ការ​លូតលាស់​ខុស​ប្រក្រតី​​នៃ​កោសិកា ទើប​បង្ក​ឲ្យ​កើត​មាន​ដុំ​ពក​នៅ​ក្នុង​ទ្វារ​មាស​ ហើយ​វា​ក៏​អាច​ជា​ដុំ​សាច់​នៅ​ក្នុង​ទ្វារ​​មាស​​ដែល​អាច​ជា​សាច់​កាច​ ឬ​សាច់​ស្លូត​។ ​​៣. ឈឺចាប់​នៅ​ពេល​នោម​ ជាមួយ​គ្នា​នេះ​ដែរ​ រោគ​សញ្ញា​ខុស​ប្រក្រតី​មួយ​ទៀត​នៃ​​​ជំងឺ​មហារីក​មាត់​ស្បូន​ គឺ​​អាការៈ​ឈឺចាប់​នៅ​ពេល​នោម​។ ដូច​គ្នា​ដែរ​ប្រសិនបើ​​គ្នា​យើង​​កើត​មាន​អាការៈ​ឈឺចាប់​ស្រួចស្រាល់​ និង​រ៉ាំរ៉ៃ ឬ​ក្រហាយ​នៅ​ពេល​នោម​ វា​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​។ ​​៤. ឈឺចាប់​អំឡុង​ពេល​រួម​ភេទ ​ចំណែក​ឯ​អាការៈ​ឈឺចាប់​រ៉ាំរ៉ៃ​នៅ​អំឡុង​ពេល​រួម​ភេទ​ជាមួយ​នឹង​ដៃគូ​ ​ក៏​មិន​មែន​ជា​រឿង​ធម្មតា​​ដែរ​។ ​ជាក់​ស្ដែង​ ការ​ឈឺចាប់​នេះ​គឺ​ជា​រោគ​សញ្ញា​មួយ​​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ដែល​ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។ ៥. ទ្វារ​មាស​ប្ដូរ​ពណ៌ ​ការ​ផ្លាស់ប្ដូរ​ពណ៌​ទ្វារ​មាស​ ដែល​ជា​ធម្មតា​មាន​ពណ៌​ផ្កាឈូក​ស្រាល​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​។ យ៉ាង​ណា​មិញ ការ​ផ្លាស់ប្ដូរ​ពណ៌​​ទ្វារ​​មាសមិន​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ​ លើកលែង​​តែ​មាន​អម​ជាមួយ​​អាការៈ​ផ្សេង​ទៀត​ដូចជា​ក្លិន​មិន​ល្អ​ ហើម​ ឬ​រមាស់​នៅ​បរិវេណ​តំបន់​អាង​ត្រគាក​ ជាដើម​។​


មហារីកលំពែង

អ្នក​មាន​បញ្ហា​សុខភាពទាំងនេះ ប្រឈមជំងឺ​មហារីក​លំពែង

ជំងឺ​មហារីក​លំពែង ផ្ដើម​ចេញ​ពី​ជាលិកា​របស់​លំពែង​។ លំពែង​ ជា​សរីរាង្គ​នៅ​ក្នុង​ពោះ​នៅ​ពីក្រោយ​ក្រពះ​​ផ្នែក​ខាង​ក្រោម។ លំពែង​បញ្ចេញ​អង់ហ្សីម ជួយ​ដល់​ការ​រំលាយអាហារ និង​ផលិត​អ័រម៉ូន​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជំងឺ​មហារីក​លំពែង​កម្រ​នឹង​រក​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ៗ​ណាស់​ ព្រោះ​ថា​វា​មិន​បញ្ចេញ​រោគ​សញ្ញា រហូត​ទាល់តែ​មាន​ការ​រាល​ដាល​ដល់​សរីរាង្គ​ផ្សេង​។ ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង​អាច​មាន​ជម្រើស​ផ្សេងៗ​ផ្អែក​​លើ​កម្រិត​នៃ​ជំងឺ​​។ ជម្រើស​នៃ​ការ​ព្យាបាល​មាន​ដូច​ជា​វះកាត់ ប្រើ​គីមី វិទ្យុសកម្ម ឬ​ការ​ប្រើ​វិធី​ទាំង​នេះ​​រួម​គ្នា​​​។​​ ១. កត្តា​ប្រឈម​ជំងឺ​មហារីក​លំពែង ​កត្តា​មួយ​ចំនួន​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​លំពែង​៖ ជក់បារី ជំងឺ​ទឹក​នោម​ផ្អែម រលាក​លំពែង​រ៉ាំរ៉ៃ គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​លំពែង ធាត់​ មនុស្ស​វ័យ​ចំណាស់ ខណៈ​មនុស្ស​ភាគ​ច្រើន​រក​ឃើញ​មហារីក​លំពែង​នៅ​វ័យ​៦៥​ឆ្នាំ។​ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​ជក់​បារី មាន​ជំងឺ​ទឹក​នោម​ផ្អែម​យូរអង្វែង និង​មាន​របប​អាហារ​មិន​ល្អ បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​លំពែង​ខ្ពស់​ជា​អ្នក​ដែល​មិន​មាន​កត្តា​ទាំង​នេះ​បញ្ចូល​គ្នា​។ ២. រោគ​សញ្ញា ​សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង​មិន​សូវ​លេច​ចេញ​នោះ​ទេ​នៅ​ដំណាក់​កាល​ដំបូង​ៗ​រហូត​ដល់​ជំងឺ​ឈាន​ដល់​សភាព​ធ្ងន់​ធ្ងរ​។ រោគ​សញ្ញា​ទាំង​នោះ​អាច​មាន៖ ឈឺ​ពោះ រាល​ដាល​ទៅ​​ខ្នង​ បាត់​បង់​ចំណង់អាហារ និង​ស្រក​គីឡូ​ ស្បែក​ឡើង​លឿង(ខាន់លឿង​) លាមក​មាន​ពណ៌​ភ្លឺ​ស្រាល ទឹក​នោម​មាន​ពណ៌​ក្រមៅ ​​រមាស់​ស្បែក​ មាន​កំណក​ឈាម និង​​ អស់​កម្លាំង ជា​ដើម​។​ ក្នុង​ករណី​ មាន​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​គួរ​ស្វែង​រក​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​ ៣. វិធី​បង្ការ​ ​យើង​អាច​បង្ការ ឬ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​លំពែង​៖ ឈប់​ជក់បារី៖ បើ​យើង​ជក់បារី គួរ​តែ​ឈប់​។ ដើម្បី​ផ្ដាច់​បារី យើង​អាច​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​។ បើ​យើង​មិន​មែន​ជា​អ្នក​ជក់​បារី កុំ​ចង់​សាក​ល្បង​។ រក្សា​ទម្ងន់​ឲ្យ​នៅ​កម្រិត​សុខភាព៖ បើ​សិន​ជា​យើង​មាន​ទម្ងន់​ខ្លួន​ត្រឹម​ត្រូវ​ល្អ​ហើយ ចូរ​ររក្សា​វា​នៅ​ល្អ​ជា​និច្ច។ បើ​សិន​ជា​យើង​ជា​មនុស្ស​លើស​ទម្ងន់ គួរ​តែ​ចាប់​ផ្ដើម​សម្រក​គីឡូ​យឺត​ៗ។ ដើម្បី​ស្រក​គីឡូ​យើង​ត្រូវ​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​មាន​បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង​ហាត់​ប្រាណ​ជា​ប្រចាំ​។​​ ជ្រើស​រើស​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​៖ របប​អាហារ​មាន​បន្លែ ផ្លែឈើ​ចម្រុះ​ពណ៌ និង​គ្រាប់​ធញ្ញជាតិ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​លំពែង​។ សម្រាប់​អ្នក​មាន​សមាជិក​គ្រួសារ ធ្លាប់​កើត​ជំងឺ​មហារីក​លំពែង​ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​តាម​ដាន និង​អាច​វាយ​តម្លៃ​ថា​យើង​អាច​ប្រឈម​កើត​ជំងឺ​នេះ​កម្រិត​ណា​មួយ​។


មហារីកថ្លើម

កត្តាទាំង ៣ នេះ ជាមូលហេតុសំខាន់ធ្វើឲ្យកើតជំងឺក្រិនថ្លើម

ជំងឺ​ក្រិន​ថ្លើម ជា​ដំណាក់​កាល​ចុង​ក្រោយ​មួយ​នៃ​ជំងឺ​ថ្លើម និង​​ជា​ផល​វិបាក​របស់​ជំងឺ​ថ្លើម​។ អ្នក​ជំងឺ​នៅ​ដំណាក់​កាល​ដំបូង​ៗ​នៃ​ជំងឺ​នេះ មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ​។ មូលហេតុ​ជាទូទៅ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ មាន​ដូច​ជា​ផឹក​គ្រឿង​ស្រវឹង​ច្រើន​រយៈពេល​យូរ ឆ្លង​វីរុស​ថ្លើម និង​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង​។ ការ​ព្យាបាល​ជំងឺ​ក្រិន​​ថ្លើម​ផ្អែក​ទៅ​តាម​មូល​ហេតុ​បង្ក និង​កម្រិត​នៃ​ការ​ខូច​ខាត។ នៅ​ប្រទេស​ជឿន​លឿន​ការ​ប្ដូរ​ថ្លើម​ជា​ជម្រើស​មួយ​នៃ​ការ​ព្យាបាល ក្នុង​ករណី​ថ្លើម​លែង​ដំណើរ​ការ​។ ១. មូលហេតុ​បង្ក​បី​សំខាន់​ - គ្រឿង​ស្រវឹង​ ថ្លើម​មាន​នាទី​ជួយ​សម្អាត​ជាតិ​ពុល​ពី​ក្នុង​ឈាម ជួយ​ដល់​ការ​រំលាយអាហារ គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម និង​ជួយ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​។ ចំពោះ​​ជាតិ អាល់កុល​​ក្នុង​គ្រឿង​ស្រវឹង​ថ្លើម​អាច​ចម្រោះ​បាន ប៉ុន្តែ​ថា​រាល់​ពេល​​ចម្រោះ​នោះ​កោសិកា​ថ្លើម​មួយ​ចំនួន​ក៏បាន​ងាប់​ដែរ​។ ថ្វី​បើ​ថ្លើម​អាច​បង្កើត​កោសិកា​ថ្មី​បាន​វិញ​មែន តែ​ការ​ផឹក​គ្រឿងស្រវឹង​ក្នុង​បរិមាណ​ច្រើន និង​យូរ​ឆ្នាំ​ជាប់​ជា​ប្រចាំ ក៏​អាច​កាត់​បន្ថយ​សមត្ថភាព​របស់​ថ្លើម​ក្នុង​ការ​បង្កើត​កោសិកា​ថ្មី​ដែរ​។​ ជា​លទ្ធ​ផល អាច​ធ្វើ​ឲ្យ​ថ្លើម​បាត់​បង់​សមត្ថភាព​បង្កើត​កោសិកា​ថ្មី និង​ខូច​ថ្លើម​​អចិន្ត្រៃយ៍​តែ​ម្ដង​។​ ដូច​គ្នា​ដែរ ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ច្រើន ក៏​បង្ក​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែរ​។ ក្រៅពី​នេះ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ ដោយ​ធ្វើ​ឲ្យ​ថ្លើម​មាន​សម្លាក និង​បន្ត​ទៅ​ជា​ក្រិន​ថ្លើម​។ - ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​គ្រឿង​ស្រវឹង​ អ្នក​ធាត់​លើស​ទម្ងន់ ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង​។ បញ្ហា​សុខភាព​ទាំង​នេះ​បញ្ចូល​គ្នា ទំនងជា​ធ្វើ​ឲ្យ​មាន​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​កើន​ឡើង​។ សម្រាប់​មនុស្ស​មួយ​ចំនួន មាន​ខ្លាញ់​ក្នុង​ថ្លើម​លើស​កម្រិត អាច​ប្រែ​ខ្លាញ់​ទាំង​នោះ​ទៅ​ជា​សារធាតុ​បំពុល​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​រលាក និង​អាច​ធ្វើ​ឲ្យ​ថ្លើម​ឡើង​សម្លាក​​ ឬ​បង្ក​ជា​ក្រិន​ថ្លើម​។ - ជំងឺ​រលាក​ថ្លើម​ដោយ​សារ​មេរោគ ជំងឺ​រលាក​ថ្លើម សំដៅ​លើ​ករណី​រលាក​ថ្លើម ​បណ្តាល​មក​ពី​ការ​ផឹក​ស្រា​ច្រើន​លើស​កម្រិត ថ្នាំ​មួយ​ចំនួន ឬ​ស្ថាន​ភាព​វេជ្ជ​សាស្ត្រ។ យ៉ាង​នេះ​ក្តី […]


មហារីកឈាម

ជំងឺមហារីកឈាមមានប៉ុន្មានប្រភេទ?

ជំងឺ​មហារីក​ឈាម កើត​ឡើង​នៅ​ក្នុង​ខួរ​ឆ្អឹង ដែល​ជា​កន្លែង​ផលិត​ឈាម​។ មហារីក​ឈាម​កើត​ឡើង​នៅ​ពេល​កោសិកា​ឈាម​​ខុស​ប្រក្រតី​ចាប់​ផ្ដើម​លូត​លាស់​​មិន​អាច​គ្រប់​គ្រង​បាន​ និង​រំខាន​ដល់​ដំណើរ​ការ​ជា​ប្រក្រតី​របស់​កោសិកា​ឈាម​ធម្មតា​។ កោសិកា​ឈាម​មាន​តួនាទី​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ និង​ផលិត​កោសិកា​ឈាម​ថ្មីៗ​បន្ថែម​ទៀត​។ ១. ប្រភេទ​ជំងឺ​មហារីក​ឈាម ​ជំងឺ​មហារីក​ឈាម​មាន​ប្រភេទ​ដូច​ជា៖​​ មហារីក​ឈាម​ស(Leukemia)៖ ជា​ជំងឺ​មហារីក​ឈាម​ដែល​កើត​ចេញពី​ឈាម និង​ខួរ​ឆ្អឹង​ វា​កើត​ឡើង​ពេល​រាង​កាយ​បង្កើត​កោសិកា​ឈាម​ស​ខុស​ប្រក្រតី​ច្រើន​ពេក និង​រំខាន​ដល់​លទ្ធភាព​របស់​ខួរ​ឆ្អឹង​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង​ផ្លាកែត​។ ជំងឺ​មហារីក​កូន​កណ្តុរ(Non-Hodgkin lymphoma)៖ ជា​ប្រភេទ​ជំងឺ​មហារីក​ឈាម​ដែល​កើត​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ​បង្ក​ឡើង​ដោយ​កោសិកា​ឈ្មោះថា​ឡាំផូស៊ីត​(lymphocytes)។ ឡាំផូស៊ីត ជា​ប្រភេទ​កោសិកា​ឈាម​ស ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​។​ ​Hodgkin lymphoma ៖ ជា​ជំងឺ​មហារីក​ឈាម​ដែល​កើត​នៅ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ បង្ក​ឡើង​ដោយ​កោសិកា​ឈ្មោះ​ឡាំផូស៊ីត​។ ជំងឺ​មហារីកHodgkin lymphoma ត្រូវ​បាន​កំណត់​ថា​​មាន​វត្តមាន​របស់​កោសិកា​ឡាំផូស៊ីត​មិន​ប្រក្រតី ដែល​គេ​​ហៅ​ថា​កោសិកាReed-Sternberg ។ Multiple myeloma៖ គឺ​ជា​ជំងឺ មហារីក​ឈាម​​ផ្ដើម​ចេញ​ពី​កោសិកា​ឈាម​ផ្លាស្មា​។ ផ្លាស្មា​ ជា​ប្រភេទ​កោសិកា​ឈាម​ស ដែល​ផលិត​ឡើង​នៅ​ក្នុង​ខួរ​ឆ្អឹង​។ ២. រោគ​សញ្ញា​ជំងឺ​មហារីក​ឈាម និង​ខួរ​ឆ្អឹង​ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​របស់​ជំងឺ​មហារីក​ឈាម និង​ខួរ​ឆ្អឹង​រួម​មាន​ ក្ដៅ​ខ្លួន គ្រុន​រងា អស់កម្លាំង ខ្សោយ​ ចង្អោរ មិន​ឃ្លាន​អាហារ បែក​ញើស​ពេល​យប់ ស្រក​ទម្ងន់​មិន​ដឹង​មូល​ហេតុ ឈឺ​សន្លាក់ ឧស្សាហ៍​ឆ្លង​រោគ ហត់ រមាស់​ស្បែក និង​ហើម​កូន​កណ្ដុរ​ ជា​ដើម​។ ​សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក​ឈាម​អាច​ធ្វើ​តាម​វិធី​ច្រើន​យ៉ាង​ដូច​ជា​ប្រើ​គីមី វិទ្យុសកម្ម និង​ការ​វះកាត់​ ជាដើម​។ វិធី​ព្យាបាល​ណាមួយ​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​ឈាម អាយុ​អ្នកជំងឺ […]


មហារីកសុដន់

ស្រី​ៗ​ធ្វើការ​​វេន​យប់​ អាចប្រឈម​នឹង​​​ជំងឺ​មហារីក​​​សុដន់

​​ពិត​ណាស់​ ការ​ធ្វើការ​វេន​យប់​អាច​​​​​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាងកាយ​ទាំង​មូល​ធ្វើការ​ផ្ទុយ​ទៅ​នឹង​ចង្វាក់​​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​បញ្ហា​​សុខភាព​ឲ្យ​បាន​ដិតដល់​ទេ​នោះ​​ យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត ជំងឺ​ទឹក​នោម​ផ្អែម​​ បញ្ហា​ការ​ធ្វើ​មេតាប៉ូលីស និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ថែម​ទៀត​ផង​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​ធ្វើការ​វេន​យប់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​។ មូលហេតុ ​​​ចំពោះ​ស្រី​ៗ​ដែល​ធ្វើការ​វេន​យប់​ ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​មហារីក​រ៉ាំរ៉ៃ​ផ្សេង​ៗ ដូចជា​ជំងឺ​មហារីក​ស្បែក​ មហារីក​សួត និង​​ជា​ពិសេស​គឺ​មហារីក​សុដន់​។ ជាក់​ស្ដែង ជាតិ​មេឡាតូនីន ​​​មាន​មុខងារ​​ការពារ​​ការលូតលាស់​នៃ​ដុំ​សាច់​នៅ​ក្នុង​រាងកាយ​ ដោយ​​ការ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​​ប្រព័ន្ធ​ភាព​ស៊ាំ​។ ដំណើរការ​ពិសេស​នៃ​ការ​បញ្ចេញ​ចោល​ជាតិ​មេឡាតូនីន​តាម​ធម្មជាតិ​នឹង​​ត្រូវ​បាន​រារាំង​ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​សិប្បនិម្មិត​នៅ​ពេល​យប់​ ដែល​ធ្វើ​​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើការ​វេន​យប់​ក៏​អាច​រំខាន​ដល់​ចង្វាក់​សកម្មភាព​ប្រចាំថ្ងៃ​២៤​ម៉ោង​របស់​ហ្សែន​ដែល​ទាក់ទង​នឹង​​ជំងឺ​មហារីក​ជាក់លាក់​ ដោយ​ជំរុញ​​ឲ្យ​អ្នក​ដែល​ធ្វើការ​វេន​យប់​ងាយ​ប្រឈម​នឹង​ការ​បំផ្លាញ​DNA។ លោក​សាស្ត្រាចារ្យ​Shobhan Gaddameedhi បម្រើការ​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ​North Carolina ​បាន​ឲ្យ​ដឹង​ថា​​មាន​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា​ជំងឺ​មហារីក​កើត​ឡើង​ជា​ទូទៅ​ចំពោះ​អ្នក​ធ្វើការ​វេន​យប់​ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ទី​ភ្នាក់ងារ​អន្តរជាតិ​ របស់​​WHO ​សម្រាប់​ការ​ស្រាវជ្រាវ​លើ​ជំងឺ​មហារីក​​កំណត់​ថា​ ការ​ធ្វើ​ការ​នៅ​វេន​យប់​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​។ ​​​​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​គួរ​យល់​ដឹង​ យើង​ដឹង​ហើយ​​វេន​ធ្វើការ​មាន​ហានិភ័យ​ខ្ពស់​​​​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កំណត់​​រោគសញ្ញា​ឲ្យ​បាន​ច្បាស់​លាស់​។ រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក​សុដន់​មាន​ដូចជា​៖ ​​ មាន​ដុំ​ពក​នៅ​ក្នុង​សុដន់​ ហើម​សុដន់​ មាន​ស្នាម​ក្រហម​ ឬ​របក​ស្បែក​ ជា​ពិសេស​នៅ​​បរិវេណ​ក្បាល​សុដន់​ ឬ​សុដន់​ មាន​​សារធាតុ​រាវ​ចេញ​ពី​ចុង​​សុដន់​មិន​ប្រក្រតី​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ