អត្ថបទផ្សេងទៀតពី សុខភាពទូទៅ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
អត្ថបទផ្សេងទៀតពី សុខភាពទូទៅ
យើងម្នាក់ៗគួរធ្វើតេស្ដសុខភាពអ្វីខ្លះ?
"មិនថាប្រុសឬស្រីទេ បញ្ហាសុខភាពជារឿងសំខាន់បំផុត ហើយជាពិសេសការអង្កេត ឬ ធ្វើតេស្ដតាមដានជាមួយគ្រូពេទ្យជំនាញដើម្បីដឹងពីស្ថានភាពសុខភាពជាក់លាក់។ តើការធ្វើតេស្ដ តាមដាន ឬពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ គួរពិនិត្យអ្វីខ្លះ? - រាងកាយ (រួមមានថាស់កំពស់ ថ្លឹងទម្ងន់) - ជាតិស្ករក្នុងឈាម - ជាតិខ្លាញ់ & អាស៊ីដ - ការចាក់វ៉ាក់សាំងគ្រប់គ្រាន់ - ពិនិត្យអាងត្រគាក និងគៀរកោសិកាមាត់ស្បូន (សម្រាប់ស្ត្រី) - ភ្នែក - ធ្មេញ ក្រៅពីការធ្វើតេស្ដប៉ុន្មានខាងលើនេះ អ្នកក៏គួរតែប្រឹក្សាបន្ថែមជាមួយគ្រូពេទ្យ៖ - ថតសុដន់ (សម្រាប់ស្ត្រីដែលមានអាយុចាប់ពី ៤០ឆ្នាំឡើង) - ថតក្រញេញប្រូស្តាត (សម្រាប់បុរសដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង) - វាស់កំហាប់ឆ្អឹង "
ស្វែងយល់បន្ថែម:
ដឹងអត់ របបអាហារមានទំនាក់ទំនងខ្លាំងនឹងសុខភាពផ្លូវចិត្ដ?
គួរទៅពិនិត្យញឹកញាប់កម្រិតណាដែរ?
"ចំនួនដងនៃការទៅពិនិត្យទៀងទាត់គឺអាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងកត្តាគ្រោះថ្នាក់ជំងឺនានាដែលយើងសង្ស័យឬប្រឈមជាក់ស្ដែង។ បើយើងទើបតែអាយុ៖ - ៣០ ឬក្រោម៣០ ចាំ ២-៣ឆ្នាំចាំពិនិត្យម្ដង - ៣០-៤០ (ទោះមិនមានជំងឺបង្ហាញក៏ដោយ) ក៏គួរទៅពិនិត្យ ២ឆ្នាំហោចណាស់ម្ដង - ៤០ឆ្នាំឡើង គួរទៅពិនិត្យឲ្យបានទៀងទាត់រៀងរាល់ឆ្នាំ។ ករណីមានលក្ខខណ្ឌសុខភាពគួរឲ្យសង្ស័យ ឬមិនស្រួលណាមួយ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានញឹកញាប់។"
ស្វែងយល់បន្ថែម:
មុនពេលរៀបការ គួរពិនិត្យសុខភាពលើ ៤ចំណុចនេះ