សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

ជំងឺថ្លើម

ដំណាក់កាលជំងឺមហារីកថ្លើម ធ្វើម៉េចដឹងថាយើងស្ថិតក្នុងដំណាក់កាលណា?

នៅ​ពេល​ដែល​យើង​កំណត់​បាន​ពី​ដំណាក់កាល​នៃ​ជំងឺ​មហារីក​ថ្លើម យើង​អាច​នឹង​យល់​ដឹង​បន្ថែម​ពី​ការ​រីក​រាលដាល​ ក៏​ដូចជា​លទ្ធផល​ក្នុង​ការ​ព្យាបាល​កាន់​តែ​ប្រសើរ​ជាង​មុន​។ ជាក់ស្ដែង​ ជំងឺ​មហារីក​ថ្លើម​មាន​៤​ដំណាក់កាល​ និង​​អាច​កំណត់​ពី​ដំណាក់កាល​នីមួយៗបាន​។​ វិធីសាស្ត្រ​កំណត់​ដំណាក់កាល​នៃ​ជំងឺ​មហារីក​ថ្លើម​ ពិត​ណាស់​ មាន​វិធីសាស្ត្រ​​ជា​ច្រើន​ក្នុង​ការ​កំណត់​ដំណាក់កាល​នៃ​​ជំងឺ​មហារីក​ថ្លើម​ ហើយ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ ​អាច​កំណត់​ជំងឺ​មហារីក​ថ្លើម​បាន​យ៉ាង​ជាក់លាក់​ដោយ​គ្រូពេទ្យ​ជំនាញ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ការ​កំណត់​ដំណាក់កាលTNM (Tumor Nodes Metastasis) ​នៃ​ជំងឺ​មហារីក​ថ្លើម ដំណាក់កាល​ទី​១៖ ដំណាក់កាល​ដំបូង​ បង្ហាញ​ថា​មាន​ដុំ​សាច់​តូច​មួយ​នៅ​ក្នុង​ថ្លើម​ និង​មិន​ទាន់​លូតលាស់ ឬ​រាលដាល​​ដល់​សរសៃ​ឈាម​ឡើយ​ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​កូន​កណ្ដុរ​ ឬ​សរីរាង្គ​ក្បែរ​ៗ​ផង​ដែរ​។ ដំណាក់កាល​ទី​២៖ ​​ដុំ​សាច់​តូច​មួយ​បាន​លុកលុយដល់​សរសៃ​ឈាម ឬ​មិន​មាន​ទំហំ​ធំ​ជាង​៥​សង់ទីម៉ែត្រ។ ដំណាក់កាល​ទី​៣៖ ចូល​ដល់​ដំណាក់​កាល​ទី​៣ ដែល​ចែក​ចេញ​ជា​ដំណាក់កាល​រង​ចំនួន​បី​ទៀត​គឺ ដំណាក់កាល​ទី​៣ "A" អ្នក​ជំងឺ​មាន​ដុំ​សាច់​ច្រើន​ ហើយ​មាន​ទំហំ​ធំ​ជាង​៥​សង់ទីម៉ែត្រ។ ចំណែក​ដំណាក់កាល​ទី៣ "B" ដុំ​សាច់​​បាន​លុកលុយ​​ដល់​សរសៃ​វ៉ែន​ធំ​មួយ​នៅ​ក្នុង​ថ្លើម​ និង​ដំណាក់កាល​ទី៣​ "C" ​ដុំ​សាច់​បាន​​ប៉ះពាល់​ដល់​សរីរាង្គ​ក្បែរ​ៗ​ ឬ​រាលដាល​ដល់​ខាង​ក្រៅ​ស្រទាប់​ថ្លើម។ ដំណាក់កាល​ទី​៤៖ ដូច​គ្នា​ទៅ​នឹង​ដំណាក់កាល​ទី​៣​ដែរ ដំណាក់កាល​ទី​៤​ចែក​ចេញ​ជា​២​ក្រុម​ទៀត​ គឺ​ដំណាក់កាល​ទី​៤ "A" ដុំ​សាច់​បាន​រាលដាល​ដល់​កូន​កណ្ដុរ​នៅ​ជិត​ៗ ប៉ុន្តែ​មិន​រាលដាល​ដល់​សរីរាង្គ​ផ្សេង​ទៀត​ឡើយ។ ក្នុង​ដំណាក់កាល​ទី​៤ "B" ដុំ​សាច់​មួយ​ ឬ​ច្រើន​អាច​ប៉ះពាល់​ដល់​កូន​កណ្ដុរ និង​ប៉ះពាល់​ដល់​សរីរាង្គ​នៅ​ឆ្ងាយ​ៗ​ ដូចជា​សួត ឬ​ឆ្អឹង​ជា​ដើម។​​​​​​​​​ [embed-health-tool-bmi] អត្ថបទគួរអាន៖ មូលហេតុសំខាន់ៗមួយចំនួន ធ្វើឲ្យថ្លើមរីកធំខុសធម្មតា […]


ជំងឺថ្លើម

ជំងឺរលាកថ្លើមB និងC អាចធ្វើឲ្យប្រុសៗអត់កូន?

​​ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹកញាប់​មាន​បី​ប្រភេទ​គឺ​ ​ជំងឺ​រលាក​ថ្លើម​ប្រភេទA, B និង​C។ រោគសញ្ញា​នៃ​ប្រភេទ​ជំងឺ​នីមួយ​ៗ​មាន​លក្ខណៈ​ខុស​គ្នា និង​មាន​​វិធី​ព្យាបាល​ផ្សេង​ៗ​​ពី​គ្នា។ ទោះ​បី​ជា​​ជំងឺ​រលាក​ថ្លើម​ អាច​ឆ្លង​តាម​វិធី​ផ្សេង​ៗ​ជា​ច្រើន​ក៏​ពិត​មែន​​ ប៉ុន្តែ​ជំងឺ​នេះ​ឆ្លង​ញឹកញាប់​បំផុត​តាម​ការ​រួម​ភេទ​ ហើយ​គ្នា​យើង​ជា​ច្រើន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​C ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​​គូស្នេហ៍​មួយ​ចំនួន​គ្មាន​កូន។ ​​រលាក​ថ្លើម​ប្រភេទ​B ​រលាក​ថ្លើម​ប្រភេទ​B ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ក្នុងថ្លើម​។ រោគសញ្ញា​​នៃ​ជំងឺ​នេះ​ រួម​មាន​ជំងឺ​ខាន់លឿង ក្ដៅ​ខ្លួន​ អស់​កម្លាំង ​ឈឺ​ក្រពះ ឈឺ​សន្លាក់ និង​​លាមក​មាន​ពណ៌​ស​។ ជា​ទូទៅ ​ជំងឺ​រលាក​ថ្លើម​​ប្រភេទ​B ត្រូវ​ការ​រយៈពេល​​​៦​ខែ​ ដើម្បី​ចេញ​រោគ​សញ្ញា​ ហើយ​អ្នក​ជំងឺ​ជាង​មួយ​ភាគ​បី​ពុំ​ដឹង​ថា​ខ្លួន​កើត​ជំងឺ​​​នេះ​ឡើយ។ ​ជា​ទូទៅ ជំងឺ​ប្រភេទ​នេះ​​អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ការ​ប្រើ​សឺរ៉ាំង ឬ​ម្ជុល​រួម​គ្នា ឬ​ពី​ម្ដាយ​ទៅ​កូន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ​​​​​រលាក​ថ្លើម​ប្រភេទ​C ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​បណ្ដាល​ឲ្យ​ខូច​ថ្លើម​ធ្ងន់ធ្ងរ ដោយ​​ចេញ​រោគសញ្ញា​នៅ​ចន្លោះ​រយៈពេល​២​សប្ដាហ៍ ទៅ​៦​សប្ដាហ៍​ក្រោយ​ឆ្លង​មេរោគ។ រោគសញ្ញា​ទាំង​នេះ​ រួម​មាន​គ្រុន​ក្ដៅ ​កើត​ជំងឺ​ខាន់​លឿង​ ​អស់​កម្លាំង​ បាត់បង់​ចំណង់​អាហារ ចង្អោរ ឈឺ​ក្រពះ ក្អួត ឈឺ​សន្លាក់​ លាមក​​ពណ៌ស និង​ទឹកនោម​​មាន​ពណ៌​ស្រអាប់។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​ឆ្លង​តាម​ការ​រួម​ភេទ​ មាន​ដៃគូ​ច្រើន​ ប្រើប្រាស់​ម្ជុល គ្រឿង​ញៀន​ ឬ​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​រួម​គ្នា ការ​សាក់​ ឬ​ចោះ​ក្រវិល ឬ​ចោះ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​ដែល​គ្មាន​អនាម័យ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ហេតុអ្វីអ្នកខ្លះតែងតែ​ឈឺពោះក្រោយញ៉ាំអាហាររួច?

គ្នា​យើង​មួយ​ចំនួន​អាច​មាន​អាការៈ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​រួច ដែល​​បញ្ហា​នេះ​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​តែ​ម្ដង​។ ប៉ុន្តែ បើ​យើង​ឈឺ​ពោះ​ញឹកញាប់​ក្រោយ​ញ៉ាំ​អាហារ នោះ​អាច​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ មួយ​វិញ​ទៀត ប្រសិនបើ​យើង​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​៖ ឈឺពោះ​ខ្លាំង​ លាមក​មាន​ឈាម​ ក្អួត ឬ​រាករូស​ ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​ រោគសញ្ញា​នៃ​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ភាគ​ច្រើន​ មូលហេតុ​នៃ​បញ្ហា​រំលាយ​អាហារ​ក្រោយ​ញ៉ាំ​អាហារ​រួច​ មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​ឈឺ​ពោះ​ខ្លាំង ភ្លាម​ៗ ឬ​មាន​រយៈពេល​យូរ​នោះ​ យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​​កាន់​តែ​ប្រសើរ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ សញ្ញា​ព្រមាន​ទូទៅ​មួយ​ចំនួន​នៃ​ការ​ឈឺ​ពោះ​ ក្រោយ​ញ៉ាំ​អាហារ​ រួម​មាន៖ ហើម​ពោះ​ ទល់​លាមក​ ក្រហាយ​ទ្រូង​ ចង្អោរ​ រោគសញ្ញា​ដទៃ​ទៀត និង​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ការ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​៖ ជំងឺ​ខាន់​លឿង ​ក្អួត គ្រុន​ក្ដៅ មូលហេតុ​នៃ​ការ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​រួច​ ពិត​ណាស់​ មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្រពះ ឬ​ឈឺ​ពោះ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ដែល​មាន​ដូចជា៖ ​បណ្ដុំ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនរុាំរៃ ពិបាក​រំលាយ​អាហារ​ រលាក​លំពែង​ស្រួចស្រាល់ ជំងឺ​រលាក​ខ្នែង​ពោះវៀន ដំបៅ​ក្រពះ​ រលាក​ថង់​ទឹក​ប្រមាត់ គន្លឹះ​ដោះស្រាយ​អាការៈ​ឈឺ​ពោះ ក្រោយ​ញ៉ាំ​អាហារ​ ក្នុង​ករណី​ស្រាល​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​តិចតួច​ ប៉ុន្តែ​ញឹកញាប់​ រហូត​ដល់​យើង​ស៊ាំ​ទៅ​នឹង​អាហារ​។ បន្ថែម​ពី​នេះ យើង​គួរ​តែ​ញ៉ាំ​ភេសជ្ជៈ​កីឡា ស៊ុប និង​ទឹក​ផ្លែឈើ (លែង​លើក​ទឹក​ក្រូច​ឆ្មារ) ទើប​​​ជា​​ការ​ប្រសើរ​។ អត្ថបទគួរអាន៖ ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ […]


ដំបៅក្រពះ

ដំបៅក្រពះបង្កឡើងដោយមូលហេតុអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ដំបៅ​ក្រពះ បង្ក​ជា​ការ​ឈឺចាប់​ដែល​កើត​ឡើង​នៅ​លើ​ស្រទាប់​ក្រពះ ដោយ​សារ​តែ​ការ​ខូចខាត​ដល់​ស្រទាប់​ខាង​​ក្នុង​នៃ​ក្រពះ។ ពិត​ណាស់​ ដំបៅ​ក្រពះ​ភាគ​ច្រើន​អាច​ព្យាបាល​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​នេះ​ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ផង​ដែរ​ ប្រសិនបើ​យើង​មិន​បាន​ទទួល​ការ​​ព្យាបាល​ត្រឹមត្រូវ​។ ជា​ទូទៅ ដំបៅ​ក្រពះ​កើត​ឡើង​ភាគ​ច្រើន​លើ​បុរស​ច្រើន​ជាង​ស្ត្រី​។ រោគសញ្ញា​នៃ​ជំងឺ​ដំបៅ​ក្រពះ​ ឈឺចាប់​/ក្រហាយ​នៅ​​ផ្នែក​​កណ្ដាល​ពោះ ឈឺចាប់​កាន់​តែ​ខ្លាំង​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ ពិបាក​រំលាយ​អាហារ​ ក្រហាយ​ទ្រូង​ ស្រក​ទម្ងន់​ បាត់បង់​ចំណង់​អាហារ​ ហើម​ពោះ ភើ ចង្អោរ​ និង​ក្អួត​ ជាតិ​ដែក​​ក្នុង​រាងកាយ​​ថយ​ចុះ (ស្លេកស្លាំង) អស់​កម្លាំង ខ្សោយ​ ហត់នឿយ​ ក្អួត​នៅ​កណ្ដាល​យប់​ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ​ បញ្ហា​ដំបៅ​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ៖ ការ​ឆ្លង​បាក់តេរី H pylori ញ៉ាំ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំងការរលាក និង​ថ្នាំ​អាស្ពីរីន​រយៈពេល​យូរ ឬ​បរិមាណ​ច្រើន​ ស្រ្តេស​ ញ៉ាំ​អាហារ​ហឹរ​ មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​ ​ក្នុង​​ករណី​កម្រ​​ ដុំ​សាច់​ ឬ​មហារីក​ក្នុង​ក្រពះ​​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​ អានបន្ថែម៖ ការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត បន្ទោបង់មានឈាម សុទ្ធតែកើតជំងឺឫសដូងបាតមែនទេ? សញ្ញា និងផលប៉ះពាល់នៃជំងឺឫសដូងបាត កុំខ្មាសអៀនអី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬឱសថការី មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ? ចំណុចសំខាន់ បញ្ហា​ដំបៅ​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ៖ ការ​ឆ្លង​បាក់តេរី H pylori […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

រូបមន្តធម្មជាតិទាំង៥ ជួយសម្អាតពោះវៀនធំបានយ៉ាងស័ក្តិសិទ្ធិ

ពោះវៀន​ធំ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​​ទាញ​យក​​វីតាមីន​ សារធាតុ​ចិញ្ចឹម​ ទឹក​ និង​អំបិល​ពី​អាហារ​ដែល​​ពិបាក​រំលាយ​ ដើម្បី​ជួយ​កម្ចាត់​រាល់​កាកសំណល់​រឹង​ចេញ​ពី​រាងកាយ​។​ ពិត​ណាស់​ យើង​ចាំបាច់​ត្រូវ​​សម្អាត​ពោះវៀន​ធំ​​ ប្រសិនបើ​​មុខងារ​ពោះវៀន​ធំ​មាន​បញ្ហា​ ដូចជា​នៅ​ពេល​ដែល​ពោះវៀន​ធំ​ស្រូប​យក​ជាតិ​ពុល​ ដើម្បី​បញ្ចេញ​​ចោល​​​ពី​រាងកាយ ដែល​ជា​លទ្ធផល​ យើង​អាច​ប្រឈម​នឹង​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ ឡើង​ទម្ងន់​ អស់​កម្លាំង ទល់​លាមក​ ហើម​ពោះ​ជា​ដើម។ យ៉ាង​ណា​មិញ យើង​ក៏​អាច​ធ្វើ​ការ​សម្អាត​ពោះវៀន​ធំ​តាម​បែប​ធម្មជាតិ​ ដោយ​អនុវត្ត​តិចនិក​ងាយ​ៗ​​ទាំង​ប្រាំនេះ​។ ១. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ វិធីសាស្ត្រ​ដ៏​ងាយ​ស្រួល​ និង​ល្អ​បំផុត​ គឺ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ព្រម​ទាំង​ជួយ​ឲ្យ​សរីរាង្គ​ទាំង​មូល​មាន​ដំណើរការ​ប្រក្រតី​។ មួយ​វិញ​ទៀត​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​អាច​ជួយ​កម្ចាត់​សារធាតុ​ពុល​ផ្សេង​ៗ​ពី​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២. ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ ទន្ទឹម​នឹង​នេះ​ដែរ ទឹក​ផ្លែ​ប៉ោម​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុង​ការ​សម្អាត​ពោះវៀន​ធំ​ដូច​គ្នា​។ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ អាច​ជួយ​​ឲ្យ​ពោះវៀន​ធំ​មាន​ដំណើរការ​ប្រក្រតី​ និង​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ​។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ការ​សម្អាត​ពោះវៀន​ធំ​ យើង​គួរ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​មួយ​កែវ​ និង​ញ៉ាំ​ទឹក​​ធម្មតា​មួយ​កែវ​​ទៀត​នៅ​កន្លះ​ម៉ោង​ក្រោយ។ ៣. ទឹក​ក្រូច​ឆ្មារ​ ទឹក​ក្រូច​ឆ្មារ ​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​ខ្ពស់​ ដែល​​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ​យើង​អាច​លាយ​ទឹក​ក្រូច​ឆ្មារ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​ទឹក​ឃ្មុំ​ ដើម្បី​ជួយ​ឲ្យ​ថ្លើម​ ពោះវៀន​ធំ និង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​​មាន​សុខភាព​ល្អ និង​ដំណើរការ​​រលូន​។ ៤. ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ និង​អាហារ​កែ​ច្នៃ​​ ជាមួយ​គ្នា​នេះ​ យើង​គួរ​ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ និង​អាហារ​កែ​ច្នៃ​រយៈពេល​ពីរ​បី​ថ្ងៃ​ និង​ញ៉ាំ​ទឹក​បន្លែ​ស្រស់​​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ពីព្រោះ​ថា​បន្លែ​បៃតង​ និង​បន្លែ​ស្លឹក​បៃតង​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ មួយ​វិញ​ទៀត ពពួក​បន្លែ​ទាំង​នេះ​​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ […]


ជំងឺថ្លើម

អ្នក​ខ្លះមិនបាន​ចាក់វ៉ាក់សាំងទេ ម៉េចក៏មានអង់ទីករការពាររលាកថ្លើម B?

ជាធម្មតា ក្នុងខ្លួនយើងមានអង់ទីករការពាររលាកថ្លើម B លុះត្រាតែយើង​ចាក់វ៉ាក់សាំង​បាន​គ្រប់ចំនួន ហើយមានដុះអង់ទីករ។ បើ​អង់ទីករ​​ដុះមិនពេញលេញ ឬមិនគ្រប់ទេ យើងត្រូវចាក់បន្ថែម។ ចុះ​ហេតុអ្វីបាន​ជា​អ្នកខ្លះមានអង់ទីករការពាររលាកថ្លើម B ដោយមិនបានចាក់​វ៉ាក់​សាំង​ទៅ​វិញ? ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានបកស្រាយថា ដោយសារយើងធ្លាប់ឆ្លងមេរោគរលាក​ថ្លើម B ។ ជាទូទៅ មេរោគរលាកថ្លើម B អាច​ឆ្លងតាម​រយៈ​ការ​រួមភេទ ការប៉ះនឹង​ឈាម ឬទឹករងៃដែលមានផ្ទុកមេរោគ។ នៅពេលយើងឆ្លងមេរោគរលាកថ្លើម B ហើយ​ជាទៅ​វិញ​ដោយខ្លួនឯង​ នោះក្នុងខ្លួនយើងក៏​ដុះ​អង់ទីករ មិនមែនមានអង់ទីករមកពីកំណើតទេ។ បើយើងកើតមកមានអង់ទីករការពាររលាកថ្លើម B ពីកំណើត លុះត្រា​តែ​ម្តាយ​យើងមាន​ផ្ទុក​មេរោគ​រលាកថ្លើម B។ ពេលយើងនៅក្នុងផ្ទៃ យើងឆ្លងមេរោគរលាកថ្លើម B ពីម្តាយ ហើយដល់ពេលជាសះស្បើយ យើង​​ក៏ដុះ​អង់ទីករ​តែម្តង។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា សំណង់ ១២ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោក​បន្ថែម​ថា៖ «អ្នកដែលឆ្លងមេរោគរលាកថ្លើម B រួចដុះអង់ទីករគឺសំណាងណាស់ […]


ជំងឺថ្លើម

អនុវត្ដប៉ុន្មានចំណុចនេះបាន នឹងជួយឲ្យថ្លើមមាន​សុខភាពល្អ

ថ្លើមគឺជាសរីរាង្គមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងរាងកាយ។ ថ្លើមទទួលបន្ទុកក្នុងការ​ គ្រប់​គ្រង​​កម្រិតគីមីក្នុងខ្លួន ដោយបំបែកជាតិពុល រក្សាលំនឹងជាតិខ្លាញ់ក្នុងឈាម និង ផលិតសារធាតុចិញ្ចឹមទ្រទ្រង់រាងកាយបញ្ជូនតាម​រយៈ​សរសៃឈាម។ នៅមានតួនាទីជាង៥០០ប្រភេទទៀតរបស់ថ្លើមដែលយើងមិនអាចរៀបរាប់អស់ ហើយទាំងនេះ​គូស​បង្ហាញឲ្យដឹងច្បាស់ថា ថ្លើមពិតជាមានសារៈសំខាន់សម្រាប់រាងកាយ ដែលទាមទារឲ្យមានការថែរក្សាឲ្យបានល្អ។ យ៉ាងនេះហើយ​​ ខាង​ក្រោមនេះមាន​៧ចំណុចសំខាន់ៗ គួរអនុវត្ដដើម្បីរក្សាសុខភាពថ្លើម។​ ១.រក្សាតុល្យភាពទម្ងន់ ការរក្សារតុល្យភាពទម្ងន់ គឺជារឿងដែលចាំបាច់សម្រាប់សុខភាពថ្លើមដែលអាចជៀសផុតពីជំងឺផ្សេងៗ​​បាន។ ក្នុងចំណុចនេះទាក់ទងទៅនឹងការបង្កើតទម្លាប់នៃការញ៉ាំអាហារ និងការគ្រប់​គ្រង​​ពេលវេលានៃការញ៉ាំឲ្យបានត្រឹមត្រូវ។ កាល​ណា​ដែលយើងមិនអាចគ្រប់គ្រងតុល្យភាពទម្ងន់បានល្អ ដូចជាការឡើងគីឡូជាដើម នោះថ្លើមនឹងប្រឈមនឹងបញ្ហា​ជំងឺខ្លាញ់រុំថ្លើម ដែលជាជំងឺងាយនឹងកើតឡើងបំផុត ប្រសិនជា យើងមិនអាចគ្រប់គ្រងតុល្យភាពទម្ងន់បាននោះ​ទេ។​ ២.រក្សាតុល្យាភាពរបបអាហារ ក្នុងការរក្សារបបអាហារឲ្យបានល្អ យើងគប្បីត្រូវស្វែងយល់ឲ្យបានច្បាស់ ពីការជ្រើសរើសរបបអាហារដែលគួរញ៉ាំ។ ជាក់ស្ដែងណាស់មានអាហារ មួយចំនួនធំ ដែលយើងគួជៀសវាង ទាំងនោះមានដូជា ប្រភេទអាហារសាច់ដែលមានកម្រិតកាឡូរីខ្ពស់ អាហារមានជាតិខ្លាញ់ឆ្អែត អាហារមានជាតិកាបូនអ៊ីដ្រាតចម្រាញ់ (ពពួកនំប៉័ង ផាស្ដារ) និង អាហារមានជាតិស្ករខ្ពស់។ សម្រាប់អាហារដែលគួរញ៉ាំ គឺមានដូចជា បន្លែផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ត្រីសាច់ ដែលចម្អិនបានឆ្អិនល្អ ជាពិសេសពពួកសាច់ក្រហម គួតែកំណត់ការញ៉ាំ មិនត្រូវឲ្យលើបរិមាណច្រើនពេកនោះទេ។ កត្ដាសំខាន់មួយទៀត​គួរតែញ៉ាំទឹកឲ្យបានច្រើនផងដែរ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ៣.ការហាត់ប្រាណ ការហាត់ប្រាណជាប្រចាំ ក៏អាចរួមចំណែកក្នុងការការពារសុខភាពថ្លើមរបស់យើងបានល្អផងដែ ព្រោះថា ការហាត់​ប្រាណបានធ្វើឲ្យរាងកាយទាំងមូលមានសកម្មភាព វាអាចដុតរំលាយខ្លាញ់ triglycerides ដែលមាននៅក្នុងរាង​កាយ ហើយបំប្លែងទៅជាថាមពល […]


ជំងឺឫសដូងបាត

ព្យាបាលឫសដូងបាតដោយវះកាត់រួចអាចដុះឡើងវិញ ឫអត់?

ទប់​លាមក អង្គុយ​យូរ ឬ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែឈើ ជា​មូល​ហេតុ​បង្ក​ឲ្យ​គ្នា​យើង​ប្រឈម​នឹង​ជំងឺ​ឫសដូងបាត​ទាំង​ប្រុស​ទាំង​ស្រី បើ​ស្រីៗ​មួយ​ចំនួនវិញ​ច្រើន​កើត​នៅ​ពេល​ពពោះ។ ឫសដូង​បាត អាច​ព្យាបាល​ដោយ​ថ្នាំ​លាប ញ៉ាំ​អាហារ​បំប៉ន​សម្បូរ​ជាតិ​កាក​សរសៃ ឬ​វះ​កាត់​ចោល​តែ​ម្ដង។ បើ​យើង​សម្រេច​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​ហើយ វា​អាច​កើត​ឡើង​បាន​ម្ដង​ទៀត ឬ​អត់? កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ គ្នា​យើង​សាក​ទាយ​មើល៍ បើ​វះកាត់​ព្យាបាល​ឫសដូងបាត​រួច អាច​កើត​វិញ​បាន​អត់? ចម្លើយ​នោះ​គឺ អាច។ ជា​ធម្មតា ការ​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​អាច​ជា​ជម្រើស​ព្យាបាល​ល្អ​មួយ ប៉ុន្តែ​ការ​កើត​ឡើង​វិញ ឬ​មិន​កើត​នោះ អាស្រ័យ​ទៅ​លើ​ថា តើ​យើង​អាច​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ដូច​ជា​អាហារ និង​ទម្លាប់​បន្ទោរ​បង់​បាន​ល្អ​ប៉ុនណា​ដោយ​ចៀសវាង​បញ្ហា​ទល់លាមក ឬ​ប្រឹង​ជុះ។ ទន្ទឹម​នឹង​នេះ មនុស្ស​ប្រហែល ៥ នាក់​ក្នុង​ចំណោម ១០០ នាក់​កើត​ជំងឺ​នេះ​​ឡើង​វិញ​ក្រោយ​ព្យាបាល​ឫសដូងបាត​ដោយ​វះ​កាត់។ កុំ​បារម្ភ! ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​ព្យាបាល អាច​គ្រប់​គ្រង​បាន ដោយ​មិន​គិត​ពី​វិធី​ព្យាបាល​ណា​មួយ​ឡើយ អ្នក​ជំងឺ​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​អាច​គ្រប់​គ្រង​នៃ​ការ​កើត​ឡើង​វិញ​នៃ​ជំងឺ​ឫសដូងបាត។ ដើម្បី​ចៀស​វាង​ជំងឺ​ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​វះ​កាត់ មាន​ការ​ណែនាំ​ពី​របប​អាហារ និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ប៉ុន្តែ​យើង​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដូច​ជា៖ ១. ការពារ​ទល់លាមក​ដោយ​ញ៉ាំ​ផ្លែឈើ បន្លែ និង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ផ្សេង​ទៀត។ អាហារ​ទាំង​មាន ខាត់ណាខៀវការ៉ុត សណ្ដែក ឬ​ប្រើ​ជា​ថ្នាំ​បំប៉ន​ជាតិ​សរសៃ​ជា​ប្រចាំ​ក៏​បាន។ ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ យ៉ាង​ហោច​ណាស់ ៦-៨កែវ/ថ្ងៃ ៣. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន ៤. ព្យាយាម​បន្ទោរ​បង់​ភ្លាមៗ​បើ​មាន​អារម្មណ៍​ថា​ឈឺ​ពោះ កុំ​ទប់ ៥. ព្យាយាម​កុំ​ប្រឹង​ខ្លាំង​ពេល​ជុះ ឬ​អង្គុយ​មួយ​កន្លែង​យូរ​ពេក ចំណាំ៖ ក្នុង​ករណី​ព្យាបាល​ឫសដូងបាត​រួច​ […]


ដំបៅក្រពះ

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

ដំបៅក្រពះអាចធ្វើឱ្យយើងឧស្សាហ៍ចុកក្រហាយក្រពះ ចង្អោរ ឬហើម​ពោះ ជាពិសេសបន្ទាប់ពីញុំា​អាហារ​ជាក់លាក់ណាមួយ។ ក្រៅពីថ្នាំពេទ្យ យើងអាចកាត់បន្ថយអាការៈដំបៅ​ក្រពះតាម​វិធីណា​ខ្លះ​? អាការៈ និងរោគសញ្ញាដំបៅក្រពះមានដូចជា៖ ឈឺក្រពះផ្នែកខាងលើខ្លាំង ក្រហាយក្រពះ ឈឺក្រពះពេលឃ្លាន ឬនៅពេលយប់ គេងមិនលក់ ហូរឈាមក្នុងក្រពះដែលឱ្យយើងស្លេកស្លាំង រាងកាយចុះខ្សោយ ហើមពោះ បាត់ឈឺក្រពះនៅពេលប្រើថ្នាំ antacids ខាងក្រោមនេះជាវិធីព្យាបាលតាមបែបធម្មជាតិដែលយើងអាចប្រើបានក្នុងករណីដំបៅក្រពះធ្វើទុកនៅពេលយើងអត់មាន ឬអស់ថ្នាំព្យាបាលដំបៅក្រពះ ឬនៅឆ្ងាយពីពេទ្យ៖ ១. ទឹកឃ្មុំ ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមរហូតដល់ទៅ ២០០ ប្រភេទអាស្រ័យលើប្រភពនៃទឹកដមដែល​ឃ្មុំ​ក្រេប រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ polyphenols មួយចំនួន។ Glucose oxidase ដែលជាអង់ស៊ីមមួយប្រភេទក្នុងទឹកឃ្មុំអាចសម្លាប់មេរោគដែលបង្កឱ្យយើងកើតដំបៅក្រពះ។ ម្យ៉ាង​ទៀត ទឹកឃ្មុំអាចរារាំងការលូតលាស់របស់មេរោគ H.pylori បាន។ ជាងនេះទៅទៀត ទឹកឃ្មុំ​អាច​ពង្រឹង​ស្រទាប់​ក្រពះ និង​កាត់បន្ថយ​ការ​រលាក​ដែលអាចជួយព្យាបាល​ដំបៅក្រពះ​របស់យើង។ ២. ចេកខ្ចី យើងអាចញុំាម្សៅចេកខ្ចីជាមួយទឹកឃ្មុំដើម្បីព្យាបាលអាការៈដំបៅក្រពះ ព្រោះចេកខ្ចីមានផ្ទុក​សារធាតុ sitoindoside ដែលអាចជួយបង្កើនបរិមាណ​ជាតិអន្ទិលក្នុងផ្លូវរំលាយអាហារ ហើយអាច​ជួយ​បង្កើត​ស្រទាប់ការពារក្រពះដែលអាចព្យាបាល និងការពារដំបៅផ្សេងៗបាន។ ចេកខ្ចីក៏មានសារធាតុ polysaccharides ដែលជាសមាសធាតុរលាយក្នុងទឹកដូចគ្នា​នឹងធាតុផ្សំ​ក្នុងថ្នាំ​ព្យាបាលដំបៅក្រពះជាច្រើនដែរ។ ៣. ស្ពៃក្តោប ទឹកស្ពៃក្តោបឆៅអាចជួយព្យាបាលអាការៈ​ដំបៅ​ក្រពះ ព្រោះស្ពៃក្តោបជា​អាហារ​ឡាក់ទិកដែល​មាន​ន័យ​ថា ស្ពៃក្តោបអាចជួយ​ផលិត​អាស៊ីដ​អាមីណូ​ពិសេស​ដែល​អាច​ជំរុញ​ឈាម​ឱ្យ​ហូរ​ទៅ​ស្រទាប់​ក្រពះ​របស់​យើង។ ចលនា​ឈាម​ទៅ​ស្រទាប់​ក្រពះ​អាចជួយពង្រឹងស្រទាប់​ក្រពះ​ ព្យាបាល និង​ការពារ​ដំបៅ​ក្រពះ។ លើស​ពីនេះទៅទៀត ស្ពៃក្តោបមានផ្ទុកវីតាមីន C ខ្ពស់ដែលអាចព្យាបាល​ការ​ឆ្លងមេរោគ​ក្នុងក្រពះ​ដោយសារដំបៅ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឧស្សាហ៍ជួបបញ្ហាមិនរំលាយអាហារគួរដោះស្រាយបែបណា?

ការ​មិន​រំលាយ​អាហារអាចកើតឡើង នៅពេលយើងញុំាអាហារច្រើនជ្រុល ឬញុំាអាហារដែលធ្វើឱ្យពិបាករំលាយដែលបណ្តាលឱ្យយើងហើមពោះ ឆ្អល់​ពោះ ចង្អោរ និងពិបាកក្នុងខ្លួន។ បើយើង​ជួប​បញ្ហា​មិនរំលាយអាហារ យើង​គួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈ? កត្តាមួយចំនួនអាចបណ្តាលឱ្យយើងមានបញ្ហាមិនរំលាយអាហារ៖ ញុំាភេសជ្ជៈមានជាតិអាល់កុល កាហ្វេអ៊ីន ឬហ្គាសច្រើនពេក ញ៉ាំច្រើនពេក ឬលឿនពេក ញុំាអាហារមានជាតិខ្លាញ់ ហឹរ ឬអាស៊ីដ មានភាពតានតឹង ឬថប់បារម្ភ ញុំាថ្នាំមួយចំនួនដូចជា អាស្ពីរីន ថ្នាំប្រឆាំងការរលាក ឬអ៊ីប៊ុយប្រូហ្វេនជាដើម ជាពិសេស​លេប​ពេល​ពោះ​ទទេ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងដើម្បីកាត់បន្ថយអាការៈមិនរំលាយអាហារ៖ ១. ញុំាតែជីរអង្កាម ការញុំាតែជីរអង្កាមអាចជួយកាត់បន្ថយអាការៈដូចជា ចង្អោរ ក្អួត ឈឺ​ពោះ ហើមពោះជាដើម ព្រោះ​ជីរអង្កាមមានផ្ទុកសារជាតិ flavonoids, អាស៊ីដ phenolic, និង menthol ដែលអាចជួយ​សម្រួល​ដល់​សាច់ដុំផ្លូវរំលាយ​អាហារ និងអាចជួយរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត តែជីរអង្កាមមានសមត្ថភាពក្នុងការបញ្ចុះកម្តៅដែលអាច​ជួយ​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង និងច្រាល់ទឹកអាស៊ីដក្រពះ។ ​​ ២. ញុំាតែខ្ញី ខ្ញីអាចព្យាបាលបញ្ហាក្រពះពោះវៀនជាច្រើនដូចជា ការមិនរំលាយអាហារ ក្រហាយទ្រូង ចង្អោរ ក្អួត និងហើមពោះ។ តាមការសិក្សាបានឱ្យដឹងថា ខ្ញីមានផ្ទុកសមាសធាតុ​ដែលអាចជួយ​ពន្លឿន​ការ​កន្ត្រាក់​ក្រពះដែល​ជួយ​ឱ្យអាហាររំលាយ និងឆ្លងកាត់ផ្លូវរំលាយអាហារលឿន។ យើង​អាច​ញុំា​តែខ្ញី​សុទ្ធ ឬលាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំក៏បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ