បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

ចូល​ដល់​រដូវ​ភ្លៀង​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​​លើ​សុខភាព​របស់​កូនៗ ពីព្រោះ​ក្មេង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ គ្រុន​ក្តៅ និង​ជំងឺ​បំពង់​ក​ជា​ដើម។ ហេតុ​នេះ​ហើយ​ ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ គន្លឹះ​ទាំង​៥​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ១. ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ ក្មេង​ៗ​តែង​គិត​ថា អាហារ​សុខភាព​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​ទេ ប៉ុន្តែ​​ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​គំនិត​របស់​កូន​ ដោយ​សាកល្បង​រូបមន្ត​ធ្វើ​ម្ហូប​ថ្មី​ៗ និង​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ល្អៗ។ មួយ​វិញ​ទៀត គួរ​ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ដោយ​ជំនួស​មក​វិញ​នូវ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ២. ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កាត់បន្ថយ​ម៉ោង​លេង​ទូរស័ព្ទ ឬ iPad។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ បែបបទ​រស់នៅ​ល្អ គឺ​ត្រូវ​រួម​បញ្ចូល​នូវ​ការ​គេង​គ្រប់គ្រាន់ និង​ស្កប់ស្កល់។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ឲ្យ​ទៀង​ម៉ោង និង​ជៀសវាង​ប្រើប្រាស់​ទូរស័ព្ទ​​ដៃ​នៅ​កៀក​នឹង​ម៉ោង​គេង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. រក្សា​អនាម័យ​ល្អ ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​ និង​ការ​រាលដាល​នៃ​ជំងឺ​ឆ្លង​ផ្សេងៗ។ អ៊ីចឹង​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ឲ្យ​កូន​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ជា​ពិសេស​នៅ​មុន​ពេល​ញ៉ាំ​អាហារ ក្រោយ​ចេញ​ពី​បន្ទប់​ទឹក​ ក្រោយ​ប៉ះពាល់​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ក្រោយ​លេង​នៅ​ខាង​ក្រៅ ក្រោយ​ក្អក ឬ​កណ្ដាស់​ជា​ដើម។ [embed-health-tool-child-growth-chart] ៥. ការ​ចាក់​ថ្នាំ​បង្ការ ពិត​ណាស់​ ការពារ​ប្រសើរ​ជាង​ព្យាបាល។ ដូច​នេះ យើង​គួរ​ឲ្យ​កូន​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​ចាំបាច់​ទៅ​តាម​អាយុ​របស់​ក្មេង​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ពេល​កូន​ឈឺ កុំ​ចាប់​កោសខ្យល់​ផ្ដេសផ្ដាស អាចបង្កគ្រោះថ្នាក់

ទម្លាប់​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​មក ឲ្យ​តែ​មាន​អារម្មណ៍​ធេងធោង មិន​ស្រួល​ខ្លួន​បន្តិច​ដឹង​តែ​ចង់​កោសខ្យល់ ដើម្បី​ឲ្យ​អាការៈ​បាន​ធូរ​ស្រាល។ ជួន​កាល ពេល​កូន​ឈឺ​ល្មមៗ​ក៏​ចាប់​កូន​មក​កោស​ខ្យល់​ដែរ ទាំង​មិន​ដឹង​ថា ការ​កោស​ខ្យល់​ឲ្យ​ក្មេង​ប៉ះពាល់​ដល់​កូន​ច្រើន​យ៉ាង។ មកដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូនត្រង់នេះ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ពេល​កូន​ឈឺ មិន​ស្រួល​ខ្លួន ឬ​ក្ដៅ​ខ្លួន តែង​ចាប់​កោស​ខ្យល់​ឲ្យ​ក្មេង​ហើយ មិន​ថា​កូន​តូច ឬ​ធំ​ទេ ព្រោះ​ពួក​គាត់​គិត​ថា​ការ​កោស​ខ្យល់​នឹង​ជួយ​ឲ្យ​កូន​បាន​ធូរ។ ប៉ុន្តែ​តាម​ពិត​ទៅ ការ​កោស​ខ្យល់​ឲ្យ​ក្មេង​ផ្ដល់​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ច្រើន​ដូច​ជា៖ ១. ប្រកាច់៖ ពេល​កោស​ខ្យល់​ឲ្យ​ក្មេង អា​អូន​ប្រឈម​នឹង​ការ​ប្រកាច់​ព្រោះ​ការ​កកិត​ស្បែក និង​សាច់​ដុំ​ធ្វើ​ឲ្យ​កម្ដៅ​ក្មេង​រឹត​តែ​ក្ដៅ​ខ្លាំង​ឡើង​ថែម​ទៀត។ ២. បាត់បង់​ជាតិ​ទឹក៖ នៅ​ពេល​ដែល​កូន​ឈឺ ក្ដៅ​ខ្លួន អាច​បណ្ដាល​ឲ្យ​អា​អូន​បាត់​បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​យើង​កោស​ខ្យល់​ឲ្យ​ក្មេង​ថែម​ទៀត​នាំ​ឲ្យ​រាងកាយ​កូន​កាន់​តែ​បាត់​បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​អស់​កម្លាំង ឬ​អាច​សន្លប់។​ ៣. ខូច​សាច់ដុំ៖ ការ​កោស​ខ្យល់​ខ្លាំង​ៗ អាច​នាំឲ្យ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើឲ្យ​កម្ទេច​សាច់​ដុំ​ទាំងនោះ​ទៅ​កក​ស្ទះ​នៅ​តម្រង​នោម (ខ្មែរ​យើង​ហៅ​ក្រលៀន) នាំ​ឲ្យ​ខូច​តម្រង​នោម។ ៤. រលាក​ស្បែក៖ សម្រាប់​យើង​មនុស្ស​ធំ ការ​កោស​ខ្យល់​គ្រាន់​តែ​វិធី​ព្យាបាល​តាម​បែប​បុរាណ​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ក្មេង ការ​កោស​ខ្យល់​ប្រៀប​បាន​នឹង​ការ​ធ្វើ​ទារុណ​កម្ម​មួយ ព្រោះ​វា​មិន​ត្រឹម​តែ​មិន​ផ្ដល់​ប្រយោជន៍ច្រើន​​ទេ ថែម​ទាំង​នាំ​គ្រោះ​ថ្នាក់​ដល់​ក្មេង​ទៀត។ ចំណាំ៖ ត្បិត​តែ​ការ​កោស​ខ្យល់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ក៏​ពិត​សម្រាប់​មនុស្ស​ធំ លោក​វេជ្ជបណ្ឌិត​ខាង​លើ​ណែ​នាំ​ថា បើ​មាន​បញ្ហា​មិន​ស្រួល​ខ្លួន​កន្លែង​ណា ត្រូវ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ជាជាង​ប្រើ​វិធី​បុរាណ​បែប​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិក​បង្ការ​កុំ​ឲ្យ​កូន​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ម៉ាក់​ប៉ា​​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ កុមារ​ចាំបាច់​ត្រូវ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​​ឆ្លង​មេរោគ​ផ្សេង​ៗ មុន​ពេល​ដែល​ការ​ឆ្លង​មេរោគ​​ទាំង​​នោះ​មិន​ទាន់​បង្ក​ជា​គ្រោះថ្នាក់។ ជាក់​ស្ដែង ការ​ប្រែប្រួល​អាកាសធាតុ​ភ្លាម​ៗ​​​ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​មាន​ការ​ថយ​ចុះ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ៗ ដូចជា​ការ​បង្ក​រោគ​​ផ្លូវ​ទឹក​នោម​ជា​ដើម​។ ការ​​ឆ្លង​មេរោគ​មួយ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​បញ្ហា​តម្រង​នោម​ ប្រសិនបើ​មិន​ព្យាបាល​ទាល់​ពេលវេលា​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ​នៅ​ទី​នេះ​ ​​​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ មាន​ឈាម​ក្នុង​ទឹក​នោម​ ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ មាន​អារម្មណ៍​រលាក​នៅ​ពេល​នោម​ ទឹក​នោម​ស្រអាប់​ ឬ​មាន​ពពុះ ​នោម​ញឹកញាប់​ជាង​ធម្មតា​ ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​ពុំ​មាន​ការ​ព្យាបាល​ នឹង​រាលដាល​ដល់​តម្រង​នោម​ អាច​មាន​រោគសញ្ញា​ទាំង​នេះ​៖ ចង្អោរ និង​ក្អួត​ពេញ​មួយ​ថ្ងៃ ឈឺ​ចង្កេះ​ គ្រុន​ក្ដៅ​ កុមារ​អាច​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ប្រសិនបើ​​ក្មេង​មិន​ធ្វើ​អនាម័យ​នៅ​បរិវេណ​​តំបន់​ពិសេស​របស់​ខ្លួន​ ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ទឹក​។ យ៉ាង​ណា​មិញ ការ​ឆ្លង​មេរោគ​ទាំង​នេះ​អាច​ព្យាបាល​​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ​ថ្នាំ​ផ្សះ​ ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​​ទូទៅ​របស់​កុមារ​។ ប៉ា​ម៉ាក់​គប្បី​តាមដាន​ថា​កូន​បាន​ញ៉ាំ​ទឹក​គ្រប់​​គ្រាន់​​ និង​ត្រឹមត្រូវ​​។ ក្នុង​ករណី​ដែល​ការ​បង្ក​រោគ​នេះ មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​​ទេ​នោះ អាច​មាន​គ្រោះថ្នាក់​យ៉ាង​លឿន​ និង​ថែម​ទាំង​​ប៉ះពាល់​ដល់​តម្រង​នោម​របស់​ក្មេង​ ក៏​ដូចជា​​អាច​បណ្ដាល​ឲ្យ​តម្រង​នោម​ឈប់​ដំណើរការ​ផង​ដែរ​។ គន្លឹះ​ការពារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹក​នោម​ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ​​។ ណែនាំ​កូន​ឲ្យ​ធ្វើ​អនាម័យ​នៅ​តំបន់​ពិសេស ដោយ​ជូត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ដើម្បី​ជៀសវាង​​ការ​ចម្លង​មេរោគ​ពី​បរិវេណ​គូទ ទៅ​​ប្រដាប់​ភេទ​។ កុំ​ឲ្យ​កូន​ពាក់​សំលៀកបំពាក់​រឹប​តឹង​​ពេក។ តាមដាន​ថា​តើ​កូន​មាន​អាការៈ​ទល់​លាមក​ឬ​អត់​ ពីព្រោះ​បញ្ហា​ទល់លាមក​ក៏​អាច​នាំ​ឲ្យ​មាន​ការឆ្លង​មេរោគ​ផ្លូវទឹក​នោម​ដែរ។ ជៀសវាង​ទប់​នោម។​ ឲ្យ​កូន​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​​ត្រឹមត្រូវ និង​ពិនិត្យ​ថា​ក្មេង​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ឬ​អត់​។ ប្រសិនបើ​កូន​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក​ ឬ​មាន​អារម្មណ៍​ក្រហាយ​ ចូរ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បាន​​ត្រឹមត្រូវ​ ក៏​ដូចជា​ព្យាបាល​ទាន់​ពេលវេលា​។


បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារ​ឈឺ​ក្រលៀន​​បណ្ដាល​មក​ពី​អ្វី? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺ​ក្រលៀន​ដែល​កើត​ឡើង​ចំពោះ​កុមារ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ៗ ដូចជា​​​របួស​សាច់ដុំ​ក្រលៀន​ជាដើម។ ការ​ឈឺ​ចាប់​នេះ​ បង្ក​ឡើង​ដោយ​សារ​តែ​រមួល​សរសៃ​ប្រសាទ​ សាច់ដុំ​ សរសៃ​ពួរ សរសៃ​ចំណង​ ឬ​ឆ្អឹង​នៅ​ក្នុង​តំបន់​ក្រលៀន​។ ពិត​ណាស់​ អាការៈ​ឈឺ​ក្រលៀន​នេះ​ ជា​ទូទៅ​កើត​ឡើង​ចំពោះ​កុមារ​ដែល​ចូលចិត្ត​​លេង​កីឡា។ ប៉ុន្តែ​ បើ​រោគសញ្ញា​របស់​ក្មេង​នៅ​តែ​បន្ត ទោះ​ជា​បាន​សម្រាក​គ្រប់គ្រាន់​យ៉ាង​ណា​ក្ដី ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ទើប​ជា​ការ​ប្រសើរ​។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ​មូលហេតុ​ និង​កត្តា​ហានិភ័យ​​​នាំ​​ឲ្យ​កុមារ​ឈឺ​ក្រលៀន​ ជា​ធម្មតា ការ​ឈឺ​ចាប់​នៅ​តំបន់​ក្រលៀន​​មាន​ការវិវត្ត​​ដោយ​សារ​តែ​របួស​សាច់ដុំ​ក្រលៀន​នៅ​ពេល​ថ្មី​ៗ​។ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ៖ របួស​ពី​មុន​ ការ​លើក​របស់​ធ្ងន់​ៗ​ និង​ការ​ដួល​ភ្លាម​ៗ​ ហាត់​ប្រាណ​ខ្លាំង​ក្លា​ ដោយ​មិន​បាន​កម្ដៅ​សាច់ដុំ​គ្រប់គ្រាន់​ ដែល​នាំ​ឲ្យ​រមួល​ ឬ​រហែក​សាច់ដុំ ការ​ផ្លាស់ប្ដូរ​ទិសដៅ​ភ្លាម​ៗ​នៅ​ពេល​កំពុង​រត់​​ អំឡុង​ពេល​លេង​កីឡា​ សន្ធឹង​ជើង​វែង​​ពេក ​អំឡុង​ពេល​ធ្វើ​សកម្មភាព​ពត់​ពែន​ខ្លួន​ គ្រោះថ្នាក់​ ឬ​របួស​សាច់ដុំ​នៅ​តំបន់​ក្រលៀន​ ការ​បត់​ចូល​នៃ​ត្រគាក​ ដែល​អាច​​ធ្វើ​ឲ្យ​ខូច​សន្លាក់​ត្រគាក និង​នាំ​ឲ្យ​ឈឺ​ក្រលៀន​ បញ្ហា​ត្រគាក​ដូចជា​ ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ត្រគាក។ រោគសញ្ញា​នៃ​ការ​ឈឺ​ក្រលៀន​ ឈឺចាប់​ត្រគាក​ស្រួចស្រាល់ និង​ការ​ឈឺ​ចាប់​ចលនា​នៃ​សន្លាក់​ត្រគាក​ ឈឺ​ជង្គង់​ ​ឈឺ​សន្លាក់​ និង​ឈឺ​ភ្លៅ​ភ្លាម​ៗ​ ពិបាក​ក្នុង​ការ​លើក​ជង្គង់​ ដើរ​​មិន​ប្រក្រតី​​ដោយ​សារ​តែ​ឈឺ​សន្លាក់​ ឈឺចាប់​ ហើម​ និង​មាន​ស្នាម​ជាំ​នៅ​បរិវេណ​ក្រលៀន​ ផ្លាស់ប្ដូរ​ពណ៌​នៅ​ស្បែក​​តំបន់​ក្រលៀន​ និង​ជុំវិញ​ក្រលៀន​ គ្មាន​កម្លាំង​កំហែង​នៅ​ជើង។ ​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​ យើង​ចាំបាច់​ត្រូវ​កំណត់​ពី​មូលហេតុ​ជា​មុន​សិន​។ កុមារ​ដែល​ជួប​បញ្ហា​នេះ គប្បី​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ​និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ឡើយ​។ ការ​ឈឺ​ចាប់​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​​មួយ​ខែ ឬ​ពីរ​ខែ​ ប៉ុន្តែ​ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​ពង្រឹង​សាច់ដុំ​ និង​បង្កើន​ល្បឿន​នៃ​ការ​ព្យាបាល​។ ស្អំ​កំណាត់​ត្រជាក់​នៅ​បរិវេណ​ក្រលៀន​​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល​១០​ទៅ​២០​នាទី ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ និង​កាត់បន្ថយ​ការ​ហើម។ ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ នៅ​បរិវេណ​ក្រលៀន​ នៅ​ពេល​ដែល​បាត់​អាការៈ​ហើម​។ ការ​ស្អំ​ត្រជាក់​ និង​ស្អំ​ក្ដៅ​អាច​កាត់បន្ថយ​ការ​ឈឺចាប់​ភ្លៅ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បង្កើន​ភាព​ស៊ាំ​​​​ដល់​កុមារ​បែប​ធម្មជាតិ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​ស៊ាំ​ជា​សមត្ថភាព​ធម្មជាតិ​នៃ​រាងកាយ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ ក៏​ដូចជា​ជំងឺ​ផ្សេង​ៗ​។ ពិត​ណាស់​ រាងកាយ​យើង​ទទួល​បាន​សមត្ថភាព​​នេះ​​ពី​​បណ្ដាញ​សាំញ៉ាំ នៃ​សរីរាង្គ​ កោសិកា​ និង​ប្រូតេអ៊ីន​ដែល​ហៅ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​ទទួល​អារម្មណ៍​ និង​អាច​​វាយ​ប្រហារ​​ពពួក​បាក់តេរី និង​មេរោគ​។ ដោយ​សារ​តែ​ការអភិវឌ្ឍ​​ភាព​ស៊ាំ​បន្ត​ក្នុង​វ័យ​កុមារ ការ​បង្កើន​ភាព​ស៊ាំ​កុមារ អាច​ជួយ​ឲ្យ​ក្មេង​​មាន​សុខភាព​រឹងមាំ​។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ តិចនិក​បង្កើន​ភាព​ស៊ាំ​របស់​កុមារ​ ១. ឲ្យ​កូន​ញ៉ាំ​អាហារ​តុល្យភាព​ ពិត​ណាស់​ កុមារ​​ចាំបាច់​ញ៉ាំ​អាហារ​សំខាន់​ៗ​ចំនួន ​៣​ពេល​ និង​យ៉ាង​ហោច​ណាស់​អាហារ​សម្រន់​​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ អាហារ​ទាំង​នេះ​ គប្បី​រួម​បញ្ចូល​ក្រុម​អាហារ​ផ្សេង​ៗ​ ដូចជា​៖ ផ្លែឈើ​សម្បូរ​ជាតិ​សរសៃ​ និង​វីតាមីន​C បន្លែ​ស្លឹក​បៃតង​ គ្រាប់​ធញ្ញជាតិ គ្រាប់​ផ្លែឈើ និង​ផ្លែឈើ​ក្រៀម​ សាច់​គ្មាន​ខ្លាញ់​ និង​ពពួក​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ២. ជៀសវាង​អាហារ​កែច្នៃ​ខ្ពស់ អាហារ​កែ​ច្នៃ​ខ្ពស់​មាន​ជាតិ​ស្ករ​ សូដ្យូម​ កាបូអ៊ីដ្រាត​ចម្រាញ់​ និង​សារធាតុ​បន្ថែម​មួយ​ចំនួន​​ទៀត ដែល​រំខាន​ដល់​Microflora​ពោះវៀន​ ​បង្ក​ជា​ការ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ ព្រម​ទាំង​រារាំង​​ភាព​ស៊ាំ​។ នៅ​ពេល​ដែល​កូន​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន​ជ្រុល​ វា​ក៏​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។ ​​៣. សកម្ម​ពេញ​មួយ​ថ្ងៃ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា កូន​តូច​ៗ​ និង​ក្មេង​ជំទង់​ដែល​មាន​អាយុ​ចន្លោះ​ពី​៦ ទៅ​១៧​ឆ្នាំ គប្បី​បញ្ចេញ​សកម្មភាព​ពី​មធ្យម​ទៅ​ខ្លាំង​ក្លា​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​​គ្រុន​ផ្ដាសាយ និង​គ្រុន​ក្ដៅ។ មិន​តែ​ប៉ុណ្ណោះ​ លំហាត់​ប្រាណ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អតិសុខុម​ប្រាណ​ និង​កោសិកា​ឈាម​ស ដែល​បណ្ដាល​ឲ្យ​មាន​ចរាចរ​នៅ​ក្នុង​ប្រព័ន្ធ​ និង​រក​ឃើញ​ជំងឺ​បាន​ទាន់​ពេលវេលា។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​នៅ​អាយុ​ចន្លោះ​ពី​៣ ទៅ ៥​ឆ្នាំ​គប្បី​គេង​ឲ្យ​បាន​១០​ ទៅ​១៣​ម៉ោង​។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​ទារក មាន​លក្ខណៈ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ញាក់​គ្រាប់​ភ្នែក​ (Nystagmus) ​ជា​ជំងឺ​ដែល​ភ្នែក​ធ្វើ​ចលនា​ដដែល​ៗ មិន​អាច​គ្រប់គ្រង​បាន​ និង​កន្ត្រាក់​ចុះ​ឡើង​។ ពិត​ណាស់​ ជា​ធម្មតា​ ទារក​ធ្វើ​ចលនា​ភ្នែក​ដើម្បី​តាម​មើល​​ប្រដាប់​ប្រដា​​ក្មេង​លេង ឬ​មនុស្ស​ជុំវិញ។ ប៉ុន្តែ សម្រាប់​ទារក​​ដែល​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ ​មាន​ចលនា​ភ្នែក​ញឹកញាប់​ និង​ដដែល​ៗ​។ ជំងឺ​​នេះ ជា​ទូទៅ​កើត​ឡើង​នៅ​ចន្លោះ​ពេល​ដែល​កូន​អាយុ​៦​សប្ដាហ៍ និង​៦​ខែ ហើយ​វា​ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​​ការ​ធ្លាក់​ចុះ​នៃ​គំហើញ របស់​អា​អូន​ផង​ដែរ​។​ រោគសញ្ញា​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​​ទារក​មាន​អ្វី​ខ្លះ​? រោគសញ្ញា​ចម្បង​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ គឺ​ចលនា​ភ្នែក​ញាក់​ៗ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​​កម្លាំង និង​ភាព​ញឹកញាប់​នៃ​ចលនា​ភ្នែក​ទាំង​នេះ មាន​ការ​ប្រែប្រួល​​អាស្រ័យ​លើ​​ទារក​ម្នាក់​ៗ។ ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​អាច​កើត​ឡើង​លើ​ភ្នែក​ម្ខាង​ ឬ​ទាំង​សង​ខាង​។ រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ រួម​មាន​៖ មាន​រំញោច​​នឹង​ពន្លឺ​ ពិបាក​​ក្នុង​ការ​តាមមើល​វត្ថុ​អ្វី​មួយ ចូរ​ពិគ្រោះ​ជាមួយ​នឹង​​គ្រូពេទ្យ​​​ខាង​ភ្នែក​កុមារ​ ប្រសិនបើ​អា​អូន​​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​។ រោគសញ្ញា​មួយ​ចំនួន​ទៀត​ ដូចជា​ព្រិល​ភ្នែក​ ពិបាក​ក្នុង​ការ​មើល​នៅ​ពេល​យប់​  ​វិល​មុខ និង​វិបត្តិ​លំនឹង អាច​កើត​ឡើង​​នៅ​ពេល​ដែល​​កូន​ដល់​វ័យ​ចូល​រៀន​។​​​​​ មូលហេតុ​បង្ក​​ និង​​កត្តា​ហានិភ័យ​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក បញ្ហា​សរសៃ​ប្រសាទ​ពី​កំណើត​ ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ដែល​កើត​ចំពោះ​កុមារ​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖ ជំងឺ​ភ្នែក​ឡើង​បាយ​ពី​កំណើត​  ផឿក ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ បញ្ហា​ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៃ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​ រលាក​ត្រចៀក​ផ្នែក​ខាង​ក្នុង​ ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ បន្ថែម​ពី​នេះ​ វិបត្តិ​​លំនឹង​ក្នុង​ត្រចៀក​ ក៏​អាច​ធ្វើ​ឲ្យ​​ទារក​កើត​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នេះ​ដែរ​។ ចំណែក​ឯ​ជំងឺ​មួយ​ចំនួន​ដូចជា​ ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ  ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ការ​ប៉ះទង្គិច​ ក៏​អាច​បង្ក​ជា​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នៅ​ពេល​ក្រោយ​ដូច​គ្នា។


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនកើតជំងឺ G6PD ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំសណ្ដែកម្យ៉ាងនេះដាច់ខាត

ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD លើ​ទារក ឬ​កុមារ គឺ​ជា​ជំងឺ​ពី​កំណើត​មួយ​ដោយ​ឆ្លង​ពី​ម៉ាក់ ឬ​ប៉ា ឬ​ទាំង​ម៉ាក់​ប៉ា​ដែល​កើត​មាន​ជំងឺ​នេះ ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​ក្រូម៉ូសូម X។ ក្មេង​មួយ​ចំនួន​ងាយ​ប្រឈម​នឹង​​ជំងឺ G6PD នេះ​ខ្លាំង ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​លូតលាស់​ក្មេង​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​ផ្នែក​ជំងឺ​កុមារ។ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​​តម​អាហារ​មួយ​ចំនួន ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា ពពួក​សណ្ដែក​ជាដើម។ ជា​ពិសេស​នោះ ក្នុង​ចំណោម​គ្រួសារ​សណ្ដែក​ទាំង​អស់ ម៉ាក់​ប៉ា​គួរ​ចៀស​វាង​សណ្ដែក ហ្វាវ៉ា (Fava bean) ព្រោះ​សណ្ដែក​នេះ ត្រូវ​បាន​គេ​បង្ហាញ​ថា បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង ចំពោះ​អ្នក​ដែល​មាន​ជំងឺ G6PD។ មុន​ពេល​បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង អា​អូន​កើត​ជំងឺ G6PD ដែល​បាន​ញ៉ាំ​សណ្ដែក​ហ្វាវ៉ា​នេះ អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដូច​ជា៖ ឈឺ​ក្បាល វិល​មុខ ចង្អោរ ក្អួត​ជាដើម។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅទីនេះ លោក​បន្ថែម​ថា បើ​កូន​មាន​​ជំងឺ G6PD​នេះ ហើយ​ម៉ាក់​ប៉ា​មិន​ចេះ​ថែ​កូន បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ពេទ្យ​ហាម​ឃាត់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ក្រហម ខូច​គ្រាប់​ឈាម​ក្រហម ឬ​បែក​គ្រាប់​ឈាម​ក្រហម​របស់​ក្មេង ធ្វើ​ឲ្យ​កុមារ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេក​ស្លាំង​មួយ​ទៀត ហើយ​ការ​លូត​លាស់​របស់​ក្មេង​ក៏​មិន​បាន​ល្អ​ដែរ។ មធ្យោបាយ​​​​ល្អ​បំផុត​ក្នុង​ការ​ថែ​ទាំ​កុមារ​ដែល​មាន​ជំងឺ G6PD នេះ គឺ​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​រោគ​សញ្ញា​រើ​ឡើង​ទើប​ជា​ការ​ល្អ ហើយ​ក្នុង​ករណី​កូន​មិន​ស្រួល​ខ្លាំង​ត្រូវ​យក​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ភ្លាម។


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាដឹងទេ ពីអាយុ០-៧ឆ្នាំ ផ្លូវអារម្មណ៍កូនអភិវឌ្ឍន៍ម៉េចខ្លះ?

ផ្លូវ​អារម្មណ៍​កូន ក្នុង​ការ​លូតលាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ប្រែ​ប្រួល​ច្រើន​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ចាប់​អារម្មណ៍។ តាម​ពិត​ទៅ កូន​ក្មេង​ក៏​ចេះ​អន់​ចិត្ត កើត​ស្ត្រេស និង​អាច​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​បាន​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ការ​​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍​ក្មេង​ងាយស្រួន​នោះ​ទេ ឲ្យ​តែ​ម៉ាក់​ប៉ា​យល់​ពី​អ្វី​ដែល​កូន​ចង់​បាន​ទៅ​តាម​អាយុ​អា​អូន។ ដំណាក់​កាល​នីមួយៗ​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​អារម្មណ៍​កូន អាយុ ០-២ឆ្នាំ ៖ កូន​ត្រូវ​ការ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់ប៉ា អាយុ ២-៣ឆ្នាំ ៖ កូន​ធ្វើ​ត្រាប់​តាម​ម៉ាក់ប៉ា អាយ ៣-៤ឆ្នាំ ៖ កូន​ត្រូវ​ការ​ភក្ដី​ភាព​ពី​ម៉ាក់ប៉ា និង​បង​ប្អូន អាយុ ៤-៥ឆ្នាំ ៖ កូន​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម៉ាក់​ប៉ា​ខ្លាំង អាយុ ៥-៦ឆ្នាំ ៖ កូន​ត្រូវ​ការ​ផ្ដល់​ក្ដី​ស្រលាញ់​ចំពោះ​ម៉ាក់​ប៉ា បង​ប្អូន សាច់ញាតិ និង​សត្វ​ចិញ្ចឹម អាយុ ៦-៧ឆ្នាំ​ឡើង ៖ កូន​ត្រូវ​ការ​ចែក​រំលែក​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន និង​រឿង​ក្នុង​ចិត្ត​ជាមួយ​ម៉ាក់​ប៉ា។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ចំណាយ​ពេល​ស្វែង​យល់​ពី​អារម្មណ៍​កូនៗ ពិសេស​ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចូល​រៀន ជា​វ័យ​ដែល​អា​អូន​ចេះ​គិត​បាន​ច្រើន។ កាលណា​ម៉ាក់​ប៉ា​មិន​យល់​ពី​ផ្លូវ​អារម្មណ៍​កូន វា​អាច​បណ្ដាល​ឲ្យ​កូន​អន់​ចិត្ត ធុញ​ថប់ ឬ​កើត​ជា​បញ្ហា​ផ្លូវ​ចិត្ត​ក៏​មាន។ តាម​ពិត​ទៅ ក្មេង​ក៏​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​យើង​មនុស្ស​ធំ​ដែរ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ការ​ស្ដី​បន្ទោស គឺ​ធ្វើឲ្យ​កូន​​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ឡើង ព្រោះ​ពេល​ធ្វើ​ខុស ​​ក្នុង​ចិត្ត​កូន​​មិន​ស្រណុក ឬ​ភ័យខ្លាច​រួច​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ពាក្យ​សម្ដី​ដាក់​កំហិត និង​បង្គាប់បញ្ជា​មួយ​ចំនួន​ក៏​អាច​បំបាក់​ទឹក​ចិត្ត​កូន ព្រោះ​នោះ​ជា​ការ​ដាក់​គំនាប​ដល់​ពួកគេ។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​ទាំង​ឡាយ​គួរ​បញ្ឈប់​ទម្លាប់​ប្រៀបធៀប​កូន​ខ្លួន​ជាមួយ​កូន​គេ​អ្នក​ដទៃ។​


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុ​ទាំង​៥​ នាំ​ឲ្យ​កូន​រើស​អាហារ ​ និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​​រើស​អាហារ​ ដោយ​មិន​ញ៉ាំ​អាហារ​ថ្មី​ៗ ចង់​​ញ៉ាំ​​តែ​អាហារ​ដែល​ខ្លួន​ចូលចិត្ត​ និង​បដិសេធ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​កុមារ។ ពិត​ណាស់ ឥរិយាបថ​​នេះ​អាច​កើត​ឡើង​តាំង​ពី​កូន​នៅ​ក្មេង​ និង​អាច​បន្ត​​នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​វ័យ​ជំទង់​។ ជា​ទូទៅ ការ​រើស​អាហារ​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ លុះ​ត្រា​តែ​​វា​ក្លាយ​ទៅ​ជា​ទម្លាប់​ ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ក្មេង​។ កូន​រើស​អាហារ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​ ១. ការ​លូតលាស់​ និង​ការអភិវឌ្ឍ​ឆាប់​រហ័ស​ នៅ​អំឡុង​ពេល​លូតលាស់​ ក្មេង​ៗ​ញ៉ាំ​អាហារ​ច្រើន​ដោយ​សារ​តែ​តម្រូវ​ការ​ថាមពល​កើន​ឡើង​ ហើយ​នេះ​ក៏​ជា​ពេលវេលា​ដែល​​ពួក​គេ​​បដិសេធ​ក្នុង​ការ​ញ៉ាំ​អាហារ​ជាក់លាក់​ផង​ដែរ។​ ជា​ទូទៅ​ អាកប្បកិរិយា​នេះ​​​​​កើត​ឡើង​ជា​បណ្ដោះ​អាសន្ន និង​មាន​ភាព​ស្រដៀង​ទៅ​នឹង​​ការ​ប្រែប្រួល​ចំណង់​អាហារ​​​​​របស់​មនុស្ស​ពេញ​វ័យ​។ ២. មិន​ចូលចិត្ត​​ប្រភេទ​អាហារ​ជាក់លាក់​ ​ក្មេង​មួយ​ចំនួន​​មាន​ប្រតិកម្ម​ទៅ​នឹង​រសជាតិ​ ក៏​ដូចជា​​ក្លិន​របស់​អាហារ​​ជាក់លាក់​។​ ប៉ុន្តែ​ ក្មេង​ភាគ​ច្រើន​អាច​​យក​ឈ្នះ​បញ្ហា​នេះ​បាន​ ដោយ​ការ​ព្យាយាម​ញ៉ាំ​អាហារ​ទាំង​នោះ​។ ៣. ធ្លាប់​ជួប​ហេតុការណ៍​មិន​ល្អ​​កើត​ឡើង​នៅ​ពេល​ញ៉ាំ​អាហារ​នោះ ​​ការ​ឈ្លក់ ចង់​ក្អួត ការ​បង្ខំ​ឲ្យ​ញ៉ាំ ឬ​​ការ​ពិន័យ​កូន​ឲ្យ​ញ៉ាំ​អាហារ​នោះ​អាច​ធ្វើ​ឲ្យ​ពួកគេ​រើស​អាហារ​។ ហេតុការណ៍​ទាំង​នេះ អាច​បង្កើត​ជា​ការ​ភ័យ​ខ្លាច ថប់​បារម្ភ និង​អារម្មណ៍​អវិជ្ជមាន​ដទៃ​ទៀត​ ដែល​នាំ​ឲ្យ​ក្មេង​បដិសេធ​​ញ៉ាំ​អាហារ​។ ៤. ពន្យារពេល​ក្នុង​ការ​ផ្ដល់​អាហារ​កិន​ ​​​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​ផ្ដល់​អាហារ​បន្ថែម​ នៅ​ពេល​ដែល​កូន​នៅ​៦​ខែ និង​ចាប់ផ្ដើម​អភិវឌ្ឍ​ក្នុង​ការ​ញ៉ាំ​អាហារ​កិន​នៅ​អាយុ​៩​ខែ​ ឬ​១០​ខែ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ពន្យារពេល​ក្នុង​ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​កិន​ អាច​បណ្ដាល​ឲ្យ​ក្មេង​មួយ​ចំនួន​ចាប់ផ្ដើម​រើស​អាហារ​។ ​​៥. យក​តម្រាប់​តាម​អាកប្បកិរិយា​​ប៉ា​ម៉ាក់ ​ជាមួយ​គ្នា​នេះ​ដែរ ក្មេង​តូច​ៗ​អាច​យក​តម្រាប់​តាម​ប៉ា​ម៉ាក់​ និង​មនុស្ស​ចាស់​។​ តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ក្មេង​ដែល​មាន​ប៉ា​ម៉ាក់​រើស​អាហារ​ អាច​​នឹង​មាន​ទម្លាប់​ដូច​ប៉ា​ម៉ាក់​ដែរ ពីព្រោះ​​ពួក​គេ​ញ៉ាំ​អាហារ​ដែល​យើង​ចម្អិន ហើយ​ភាគ​ច្រើន​​ ទាំង​នេះ​គឺ​ជា​អាហារ​ដែល​យើង​ចូលចិត្ត​។ តិចនិក​ជួយ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ លើក​ទឹក​ចិត្ត​កូន​ឲ្យ​ញ៉ាំ​អាហារ​​ថ្មី​ៗ ឲ្យ​កូន​ញ៉ាំ​អាហារ​ថ្មីៗ​ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន​ ញ៉ាំ​អាហារ​ដូច​ៗ​គ្នា​នៅ​ក្នុង​គ្រួសារ​ កំណត់​ម៉ោង​ញ៉ាំ​អាហារ​​ និង​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្រន់​របស់​កូន​ កុំ​បង្ខំ​ឲ្យ​​កូន​ញ៉ាំ​អាហារ​ ចម្អិន​អាហារ​ឲ្យ​មាន​ភាព​ទាក់ទាញ​ ឲ្យ​កូន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​សុខភាព​តាំង​ពី​ពួក​គេ​នៅ​តូច​ៗ ធ្វើ​ជា​គំរូ​ក្នុង​ការ​ញ៉ាំ​អាហារ​សុខភាព​ដល់​កូន​។


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់ដឹងអត់! កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន?

កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន? ប៉ាម៉ាក់​មួយ​ចំនួន​ទំនង​ជា​មាន​ចម្ងល់​លើ​រឿង​នេះ​ដែរ​ហើយ។ បើ​និយាយ​ដល់​កាហ្វេ​ អាច​ថា​ក្មេង​ខ្លះ​មិន​បាន​ញ៉ាំ​កាហ្វេ​មែន តែ​ក្មេង​ទាំង​នោះ​បាន​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​តាម​រយៈ​ភេសជ្ជៈ​កំប៉ុង នំចំណី​ផ្សេងៗ ​និង​ស្ករគ្រាប់​មាន​ជាតិ​កាហ្វេ​អ៊ីន​ជា​ដើម​។ ១. ក្មេង​អាយុ​ប៉ុន្មាន​អាច​ផឹក​កាហ្វេ? ​អង្គការ​សុខភាព​ជា​ច្រើន រួម​ទាំង​វិទ្យាស្ថាន​ជំងឺ​កុមារ​អាមេរិក​(American Academy of Pediatrics) ផង បាន​ណែ​នាំ​ថា​ក្មេង​មាន​អាយុ​តិច​ជាង​១២​ឆ្នាំ ​មិន​គួរ​ផឹក​កាហ្វេ ឬ​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​នោះ​ទេ​។ សម្រាប់​ក្មេង​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង ការ​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​គួរ​លើស​ពី​៨៥​ទៅ​១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ បើ​គិត​ជា​កាហ្វេ​ឆុង​ស្រាប់​មិន​គួរ​លើស​ជាង​២៣០​មិល្លី​លីត្រ​​ក្នុង​មួយ​ថ្ងៃ។ ថ្វី​បើ​នៅ​សហរដ្ឋ​អាមេរិក​បាន​ណែ​នាំ​បែប​នេះ​មែន នៅ​ប្រទេស​កាណាដា បាន​ចេញ​ជា​គោលការណ៍​មួយ​សម្រាប់​កុមារ​ក្នុង​ការ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​។ ប៉ា​ម៉ាក់​អាច​ពិនិត្យ​បរិមាណ​កាហ្វេ​អ៊ីន​លើ​សម្បក​កញ្ចប់​អាហារ ឬ​កំប៉ុង​ភេសជ្ជៈ​​នីមួយៗ​ដើម្បី​ដឹង​ពី​បរិមាណ​កាហ្វេ​អ៊ី​មាន​ក្នុង​ផលិត​ផល​ទាំង​នោះ​។​ ក្មេង​អាយុ​ ៤-៦​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៤៥មិល្លីក្រាម ​ក្មេង​អាយុ​ ៧-៩​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៦២,៥មិល្លីក្រាម ក្មេង​អាយុ​ ១០-១២​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៨៥មិល្លីក្រាម ក្មេង​វ័យ​ជំទង់​ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៨៥​ទៅ​១០០​មិល្លីក្រាម​។ ២. កាហ្វេ​អ៊ីន​ប៉ះពាល់​សុខ​ភាព​ក្មេងៗ​បែប​ណា​? អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​អាច​មាន​គ្រោះ​ថ្នាក់​សម្រាប់​​ក្មេងៗ ហើយ​ការ​ញ៉ាំ​ច្រើន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ កាហ្វេអ៊ីន​មាន​ច្រើន​នៅ​ក្នុង​ផលិត​ផល​អាហារ​ និង​ភេសជ្ជៈ​ ដូច​ជា​ទឹកក្រូច កាហ្វេ តែ​ ​សូកូឡា ការ៉េម និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​ ​ទោះបី​ជា​ការ​សិក្សា​លើ​ផល​ប៉ះពាល់​របស់​កាហ្វេ​អ៊ីន​លើ​កុមារ តែ​គេ​បាន​ដឹង​ថា​វា​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល និង​សរីរាង្គ​ផ្សេងទៀត​។ ការសិក្សា​មួយ​ចេញ​ផ្សាយ​កាល​ឆ្នាំ ២០១៤ សិក្សា​លើ​ក្មេង​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​មាន​អាយុ​ពី​៨ទៅ៩ឆ្នាំ និង​ពី​១៥​ទី​១៧ ឆ្នាំ។ ក្មេង​ និង​ក្មេង​វ័យ​ជំទង់​ទាំងនោះ​បាន​ទទួល​ផល​រំខាន ដោយ​​​កាហ្វេ​អ៊ីន​មាន​​ឥទ្ធិពល​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ឃើញកូនក្អួតពេលយប់ អាចបណ្ដាលមកពីមូលហេតុប៉ុន្មាននេះ

អាការៈ​ក្អួត​ចង្អោរ ជា​សញ្ញា​មួយ​នៃ​សុខភាព​កូន​ដែល​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ ពិសេស​បើ​អា​អូន​ក្អួត​នៅ​ពេល​យប់។ កូន​ក្អួត​ពេល​យប់​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ វា​អាច​បញ្ជាក់​ពី​បញ្ហា​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ក៏​ថា​បាន។ ហេតុ​អ្វី​បាន​អា​អូន​ក្អួត​ពេល​យប់? គួរ​យក​ទៅ​ពេទ្យ ឬ​ដោះ​ស្រាយ​តាម​វិធី​ណា? មូល​ហេតុ​បណ្ដាល​ឲ្យ​កូន​ក្អួត​ពេល​យប់ ដើម្បី​រក​ដំណោះ​ស្រាយ​ត្រឹមត្រូវ​មួយ​ទប់​ទល់​នឹង​កូន​ក្អួត​ពេល​យប់ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អួត​ជាមុន​សិន​ដូច​ជា៖ ១. ពុល​ចំណី​អាហារ ពេល​ខ្លះ កូន​ក្អួត​អាច​ជា​សញ្ញា​ថា រាងកាយ​អា​អូន​បដិសេធ​នឹង​អាហារ​ណា​មួយ​ដែល​កូន​បាន​ញ៉ាំ​នៅ​ពេល​ថ្ងៃ។ ទាំង​អាហារ​ឆៅ ឬ​ឆ្អិន​សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​អា​អូន​ពុល​ ប្រសិន​បើ​វា​ជា​អាហារ​ទុក​ចោល​យូរ ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​គ្មាន​អនាម័យ​ជាដើម។ ២. បញ្ហាក្រពះពោះវៀន ជំងឺ​​នៅ​ក្រពះពោះវៀនឧស្សាហ៍​កើត​នៅ​លើ​កុមារ​ណាស់ ហើយ​ភាគ​ច្រើន​​ធ្វើ​ទុក្ខ​នៅ​ពេល​យប់។ រោគ​សញ្ញា​ចម្បង​នៃ​ជំងឺ​នេះ​គឺ​ក្អួត បូក​រួម​នឹង​សញ្ញា​ដទៃ​ទៀត មាន ចុក​ពោះ ក្ដៅ​ខ្លួន​ស្ទីញៗ រាករូស និង​ឈឺ​ក្បាល។ ៣. ក្អក​ខ្លាំង បើ​សិន​អា​អូន​ក្អក​ខ្លាំង​ពេល​យប់ វា​អាច​រំញោច​ដល់​រ៉េផ្លិច​បំពង់​ក​របស់​កូន​បណ្ដាល​ឲ្យ​ក្អួត​ចេញ​មក។ ក្នុង​ករណី​ដែល​អា​អូន​ដក​ដង្ហើម​តាម​មាត់​ពេល​គេង មាត់ និង​បំពង់​ក​របស់​អា​អូន​នឹង​ស្ងួត ធ្វើ​ឲ្យ​រមាស់​ក​នាំ​ឲ្យ​កូន​ក្អក ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​ក្អួត​ពេល​យប់។ ៤. ជំងឺ​ហឺត ប្រសិន​អា​អូន​មាន​ជំងឺ​ហឺត នោះ​កូន​នឹង​ក្អក ពិបាក​ដង្ហើម​ពេល​គេង​។ នេះដោយសារ​ផ្លូវ​ដង្ហើម​អា​អូន​កាន់​តែ​ឆាប់​រង​ផល​រំខាន​នៅ​ពេល​យប់ អា​អូន​កំពុង​គេង​លក់ ហើយ​រោគ​សញ្ញាមាន​ដូច​ជា​ក្អក ថប់បារម្ភ ពិបាក​គេង អាច​ធ្វើ​ឲ្យ​អា​អូន​ក្អួត​ពេល​យប់​បាន។ វិធី​ដោះស្រាយ​​កូន​ក្អួត​ពេល​យប់ ជា​ធម្មតា អាការៈ​កូន​ក្អួត​ពេល​យប់​កើត​ឡើង​តែ ១-២ដង/យប់ ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ពេល​អា​អូន​គេង​លក់​វិញ។ ប៉ុន្តែ យើង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ ឲ្យ​កូនញ៉ាំទឹក ព្រោះ​ក្អួត​ធ្វើ​ឲ្យ​រាងកាយកូន​ខ្សោះ​ជាតិ​ទឹក ផ្ដល់​អាហារ​ស្រាល​ចំពោះ​ក្រពះ​ឲ្យ​កូន​ញ៉ាំ​ដូច​ជា បបរ ដើម្បី​កុំ​ឲ្យ​កូន​ឃ្លាន ឬ​ឲ្យ​អា​អូន​សម្រាក​ឲ្យ​បាន​ច្រើន​ជាដើម។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស